6
ថ្ងៃ សៅរ៍ ទី ២០ ខែ កក្តដា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ ព្រះសីហនុ
ទីតាំងៈ ខេត្តព្រះសីហនុ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥២,៩៣៥
Today
ថ្ងៃម្សិលមិញ ៧០,៩២៩
ខែនេះ ១,៤២៨,៦៥២
សរុប ១០៥,៩១៥,០១៦
free counters
កំពុងទស្សនា ចំនួន
ប្រជុំអត្ថបទ
images/articles/2830/ukmynjtgrfds.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១១៨ ដង)
សម័យមួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតពន​មហាវិហារ សម័យ​នោះ មាន​ពួក​ព្រាហ្មណ៍​មក​អំពី​ដែន​ផ្សេង​ៗ​រាប់​រយ​នាក់ អាស្រ័យ​នៅ​ក្រុង​សាវត្ថី ដោយ​កិច្ចការ​របស់​ពួក​គេ មាន​ការ​បូជាយញ្ញ​ជា​ដើម ។ ពួក​ព្រាហ្មណ៍​ទាំង​នោះ បាន​ចាត់​មាណព​ម្នាក់​ឈ្មោះ​អស្សលាយនៈ អាយុ​ទើប​តែ ១៦ ឆ្នាំ ប៉ុន្តែ​រៀន​ចេះ​ចប់​នូវ​គម្ពីរ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​ព្រាហ្មណ៍​ផ្សេង​ៗ​ទៀត​ជា​ច្រើន ឲ្យ​ចូល​ទៅ​ពិគ្រោះ​ពិភាក្សា​នឹង​ព្រះដ៏មាន​ព្រះភាគ អំពី​វណ្ណៈព្រាហ្មណ៍ ជា​វណ្ណៈប្រសើរ​ខ្ពង់ខ្ពស់​ជាង​គេ ។ អស្សលាយន​មាណព បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ព្រាហ្មណ៍​តែង​និយាយ​យ៉ាង​នេះ​ថា មាន​តែ​ពួក​ព្រាហ្មណ៍​ទេ ទើប​ជា​វណ្ណៈ​ប្រសើរ វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ថោក​ទាប ពួក​ព្រាហ្មណ៍​ទើប​ជាវណ្ណៈ​ស វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ខ្មៅ ពួក​ព្រាហ្មណ៍​ទើប​បរិសុទ្ធ វណ្ណៈ​ឯ​ទៀត​ដែល​មិន​មែន​ពួក​ព្រាហ្មណ៍​គឺ​មិន​បរិសុទ្ធ​ឡើយ ពួក​ព្រាហ្មណ៍​ជាបុត្រ ជា​ឱរស​កើត​មក​អំពី​ព្រះឱស្ឋ​របស់​ព្រះព្រហ្ម មាន​ព្រះព្រហ្ម​ជា​អ្នក​បង្កើត មាន​ព្រះព្រហ្ម​ជា​អ្នកនិម្មិត ជា​ញាតិ​នឹង​ព្រះព្រហ្ម ត្រង់​នេះ តើ​ព្រះគោតម​ដ៏​ចម្រើន​សម្ដែង​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ថា ម្នាល​អស្សលាយនៈ នាង​ព្រាហ្មណី​ទាំង​ឡាយ​របស់​ពួក​ព្រាហ្មណ៍ ជា​ស្រី​មាន​រដូវ មាន​គភ៌ សម្រាល​កូន​និង​បំបៅ​ដោះ​កូន អ្នក​រាល់​គ្នា​ក៏​ឃើញដែរ... ។ ម្នាល​អស្សលាយនៈ កាល​ពីមុន អ្នក​អាង​ជាតិ​កំណើត លុះ​អាង​ជាតិ​កំណើត​ហើយ អ្នក​អាងមន្ត​ទាំង​ឡាយ លុះ​អាងមន្ត​ទាំង​ឡាយ​ហើយ ត្រឡប់​ជា​លើក​លែង​នូវ​មន្ត​នោះ ហើយ​មក​ប្រកាន់​យក​នូវ​សេចក្ដី​បរិសុទ្ធ​ក្នុង​វណ្ណៈ​ទាំង ៤ តាម​ដែល​តថាគតបញ្ញត្ត​វិញ ។ នៅ​ក្នុង​ព្រះពុទ្ធសាសនា ព្រះអង្គ​ទ្រង់​ត្រាស់​ថា បុគ្គល​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​សៅ​ហ្មង​ដោយ​ខ្លួន​ឯង បុគ្គល​​មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​បរិសុទ្ធ​ដោយ​ខ្លួន​ឯង ដូច្នេះ​បុគ្គល​បរិសុទ្ធ ឬ​ថោក​ទាប​សៅ​ហ្មង មិន​មែន​នៅ​លើ​វណ្ណៈ​ជាតិ​កំណើត​ទេ គឺ​នៅ​លើ​ការ​ប្រព្រឹត្ត​ជាក់​ស្ដែង ។ នៅ​ខាង​ចុង​នៃ​ព្រះសូត្រ អស្សលាយនៈ បាន​ប្រកាស​ខ្លួន​ជា​ឧបាសក អ្នក​ដល់​សរណៈ​​ស្មើ​ដោយ​ជីវិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2831/jhmhgngfbds.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១៧២ ដង)
ចំណង់​លោភៈ បាន​នាំ​ជីវិត​ចូល​ទៅ​រក​បញ្ហា​រាប់​មិន​អស់ រវល់​តែ​ដោះ​ស្រាយ​បញ្ហា​ដែល​លោភៈ​ខ្លួន​ឯង​បាន​សាង​ឡើង មិន​ចេះ​ចប់ មិន​ចេះ​ហើយ ទាំង​លោភៈ​នេះ​ទៀត​សោត បាន​សាង​កម្ម ដែល​ជា​ពូជ​នៃ​ភព​ថ្មី កាល​ដែល​ភព​ថ្មី​កើត​ហើយ ត្រូវ​បាន​ជរា និង​មរណៈ កម្ចាត់​ចោល​អស់ ត្រូវ​សាង​ថ្មី​ទៀត នេះ​ជា​អំពើ​ខាត​ទុន ប្រកប​ដោយ​ភាព​ល្ងង់​ខ្លៅ របស់​យើង​ខ្លួន​ឯង ។ ដើម្បី​ការ​មិន​ចាប់​ប្រកាន់​អ្វី​ៗ​ទៅ​បាន ត្រូវ​ហ្វឹក​ហាត់​ដក​ចិត្ត​ចេញ​អំពី​របស់​ដែល​ប្រែ​ប្រួល ដូច​ជា​ការ​ដកចិត្ត​ចេញ​អំពី​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ ដូច្នោះ​ឯង ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​ថា របស់​ណា មិន​ទៀង របស់​នោះ ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ មាន​ការ​ប្រែ​ប្រួល​ជា​ធម្មតា ត្រូវ​ឃើញ​ថា នោះ​មិន​មែន​ជា​របស់​យើង​ឡើយ ។ កាល​ដែល​វិបស្សនា​ឃើញ​ថា របស់​ណា មិន​មែន​ជា​របស់​យើង ក៏​មិន​ចាប់​យក​នូវ​របស់​នោះ​ដោយ​សេចក្ដី​ប្រកាន់​មាំ​ឡើយ នេះ​ឯង បដិបទា​ជាទី​សប្បាយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2832/ykiujtfgbxdc.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៩២ ដង)
ហួង​ហែង​ខ្លាំង​ពេក វា​នាំ​ឲ្យ​លំបាក​ទាំង​អស់​គ្នា គឺ​លំបាក​ទាំង​យើង​អ្នក​ហួង​ហែង​គេ ទាំង​គេ​ដែល​ត្រូវ​យើង​ហួង​ហែង​នោះ​ឯង ។ ការ​ហួង​ហែង​ដូច​ជា​ការ​ឱប​រឹត បើ​វា​តឹង​ពេក​ទៅ វា​ពិត​ជា​នាំ​ឲ្យ​លំបាក​ដក​ដង្ហើម​ណាស់ ម្ល៉ោះ​ហើយ​រឿង​រ៉ាវ​វា​រឹត​តែ​ធំ​ឡើង ដល់​ថ្នាក់​នៅ​ជា​មួយ​គ្នា​មិន​បាន សូម្បី​តែ​កូន ក៏​មិន​ចង់​នៅ​ជា​មួយ​នឹង​ម៉ែឪ​ដែល​ហួង​ហែង​ពេក​នោះ​ដែរ ។ ត្រូវ​ពិចារណា​ថា អ្នក​ណា​ៗ ក៏​គេច​មិន​ផុត​អំពី ចាស់ ឈឺ ស្លាប់ ព្រាត់​ប្រាស និង​ផល​កម្ម​ដែរ ខ្លួន​យើង​ក៏​គេច​មិន​ផុត ហើយ​ដល់​យើង​ស្លាប់​ទៅ យើង​នៅ​ហួង​ហែង​ស្អី​បាន​ទៀត ដូច្នេះ​ត្រូវ​ប្រញាប់​រៀប​ចំ​ឲ្យ​ហើយ​ស្រេច​គ្រប់​រឿង កុំ​ចាំ​បាច់​ហួង​ហែង​វែង​ឆ្ងាយ ត្រូវ​រស់​នៅ​ប្រកប​ដោយ​បញ្ញា ពោល​គឺ​ព្យាយាម​អប់រំ​បញ្ញា មាន​ចិត្ត​សុខ​ស្ងប់ សប្បាយ​ៗ​មុន​ពេល​ស្លាប់ ព្រោះ​មិន​មាន​អ្វី​សម្រាប់​ឲ្យ​ហួង​ហែង ដល់​ពេល​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2833/mjnhbgfs.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦១ ដង)
សម័យ​មួយ ព្រះឧទេន​ភិក្ខុ និមន្ត​គង់​នៅ​ក្នុង​ព្រៃ​ស្វាយ​ឈ្មោះ​ខេមិយៈ ជិត​ក្រុង​ពារាណសី ។ សម័យ​កាល​​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​បរិនិព្វាន​ទៅ​ហើយ ដូច្នេះ​ហើយ ទើប​ឃោដមុខ​ព្រាហ្មណ៍​មិន​បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគឡើយ ប៉ុន្តែ​បាន​មក​ជួប​នឹង​ព្រះឧទេន​ភិក្ខុ​ហើយ​ពោល​​ថា បពិត្រ​សមណៈ​ដ៏​ចម្រើន ផ្នួស​ប្រកប​ដោយ​ធម៌​មិន​មាន​ទេ ការ​យល់​ឃើញ​របស់​ខ្ញុំ​ក្នុង​ផ្នួស​នេះ​យ៉ាង​នេះ​ឯង បាន​ជា​ខ្ញុំ​យល់​​ឃើញ​ដូច្នោះ ព្រោះ​មិន​ឃើញ​ជន​ទាំង​ឡាយ មាន​សភាព​ដូច​លោក​ដ៏​ចម្រើន​ផង ព្រោះ​មិន​ឃើញ​ធម៌​​ក្នុង​ផ្នួស​នេះ​ផង ។ ដើម្បី​ឲ្យ​ព្រាហ្មណ៍​គាត់​បាន​យល់​ដឹង​ថា​អ្នក​បួស​ប្រកប​ដោយ​ធម៌ មិន​មែន​មិន​មាន​ទេ គឺ​ពិត​ជា​មាន​មែន ព្រះ​ឧទេន​ភិក្ខុ បាន​លើក​យក​បុគ្គល ៤ ពួក ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ហើយ មក​សម្ដែង​​ឲ្យ​ឃោដ​មុខ​ព្រាហ្មណ៍​បាន​ស្ដាប់​ទាំង​សង្ខេប ទាំង​ពិស្ដារ ។ បុគ្គល ៤ ពួក គឺ​ ១​-បុគ្គល​ដុត​កម្ដៅ​ខ្លួន​ឯង ២-បុគ្គល​ដុត​កម្ដៅ​អ្នក​ដទៃ ៣- បុគ្គល​ដុត​កម្ដៅ​ខ្លួន​ឯង ទាំង​ដុត​កម្ដៅ​អ្នក​ដទៃ ៤- បុគ្គល​មិន​ដុត​កម្ដៅ​ខ្លួន​ឯង ទាំង​មិន​ដុត​កម្ដៅ​អ្នក​ដទៃ មិន​មាន​សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​ការ​ប្រាថ្នា​បាប មានតែរំលត់ទុក្ខ ត្រជាក់​ត្រជំ​ទទួល​សេចក្ដី​សុខ និង​មាន​អត្តភាព​ដ៏​ប្រសើរ ក្នុង​បច្ចុប្បន្ននេះ ។ កាល​ដែល​ព្រះឧទេន​ភិក្ខុ​សាក​សួរ​ព្រាហ្មណ៍ បាន​ធ្វើ​ឲ្យ​ឃោដមុខ​ព្រាហ្មណ៍​ពេញ​ចិត្ត​នឹង​កាន់​យក​បុគ្គល​ពួក​ទី ៤ ហើយ ទើប​បាន​ព្រះឧទេន​ភិក្ខុ សម្ដែង​បុគ្គល ២ ពួក​ទៀត គឺ​គ្រហស្ថ​និង​បព្វជិត ដែល​ធ្វើ​ឲ្យ​ព្រាហ្មណ៍​ប្រកាស​ក្នុង​ពេល​នោះ​ថា ផ្នួស​ប្រកប​ដោយ​ធម៌​ប្រាកដ​ជា​មាន​មែន មិន​មែន​ដូច​គំនិត​របស់​គាត់​ពី​មុន​នោះ​ទេ ។ នៅ​ពេល​ដែល​ព្រះឧទេន​ភិក្ខុ​សម្ដែង​អំពី​បុគ្គល ៤ ពួក​ដោយ​ពិស្ដារ​ចប់​ហើយ ឃោដមុខ​ព្រាហ្មណ៍​បាន​ប្រកាស​សរសើរ​ព្រះធម៌ និង​សូម​ដល់​ព្រះឧទេន​ដ៏​ចម្រើន​ផង ព្រះធម៌​ផង និង​ព្រះភិក្ខុ​សង្ឃ​ផង ជាទី​ពឹង​ទី​រលឹក ព្រម​ទាំង​ប្រកាស​ខ្លួន​ជា​ឧបាសក ។ ព្រះឧទេន​ភិក្ខុ បាន​ប្រាប់​ទៅ​ឃោដ​មុខ​ព្រាហ្មណ៍​ថា ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​យក​អាត្មា​ជាទី​ពឹង​ឡើយ អាត្មា​យក​ព្រះមាន​ព្រះភាគ​អង្គ​ណា​ជាទី​ពឹង អ្នក​ចូរ​យក​ព្រះមាន​ព្រះភាគ​អង្គ​នោះ​ជាទី​ពឹង​ចុះ ។ ឃោដ​មុខ​ព្រាហ្មណ៍​សួរ​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ចុះ​ឥឡូវ​នេះ ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​គង់​នៅ​ក្នុង​ទី​ណា ។ ឧទេន​ភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ ឥឡូវ​នេះ​ព្រះភគវន្ត​អរហន្ត​សម្មាសម្ពុទ្ធ ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ ។ ឃោដមុខ​ព្រាហ្មណ៍​តប​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន​បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ១០ យោជន៍​យើង​ខ្ញុំ​គួរ​ទៅ​កាន់​ទី​ចំនួន ១០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន​បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ២០ យោជន៍.... ក្នុង​ទី​ចំនួន ៣០ យោជន៍.... ក្នុង​ទី​ចំនួន ៤០ យោជន៍.... ក្នុង​ទី​ចំនួន ៥០ យោជន៍.... យើង​ខ្ញុំ ក៏​គួរ​ទៅ​កាន់​ទី​ចំនួន ៥០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ១០០ យោជន៍ យើង​ខ្ញុំ ក៏​គួរ​តែ​ទៅ កាន់​ទី​ចំនួន ១០០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន កាល​បើ​ព្រះគោតម​ដ៏​ចម្រើន ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ ក៏​យើង​ខ្ញុំ​សូម​ដល់​នូវ​ព្រះគោតមដ៏​ចម្រើន​អង្គ​នោះ ដែល​ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ​ផង ព្រះធម៌​ផង ព្រះភិក្ខុ​សង្ឃ​ផង ជាទី​ពឹង​ទីរលឹក សូម​ព្រះឧទេន​ដ៏​ចម្រើន ជ្រាប​នូវ​ខ្ញុំ​ព្រះករុណា ថា​ជា​ឧបាសក ដល់​នូវ​សរណៈ​ស្មើ​ដោយ​ជីវិត តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​ត​ទៅ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន​ព្រះរាជា​ក្នុង​ដែន​អង្គៈ ទ្រង់​ប្រទាននិច្ចភិក្ខា ដល់​ខ្ញុំ​ព្រះករុណា តែ​សព្វ ៗ ថ្ងៃ ខ្ញុំ​ព្រះ​ករុណា​សូម​ប្រគេន​និច្ចភិក្ខា​មួយ​ចំណែក អំពី​និច្ចភិក្ខា​នោះ ដល់​ព្រះឧទេន​ដ៏​ចម្រើន ។ ឧទេន​ភិក្ខុ​សួរ​ថា ម្នាល​ព្រាហ្មណ៍ ចុះ​ព្រះបាទ​អង្គៈ​ទ្រង់​ប្រទាន​និច្ចភិក្ខា​ប៉ុន្មាន ដល់​អ្នក សព្វ ៗ ថ្ងៃ ។ ឃោដមុខ​ព្រាហ្មណ៍​តប​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ព្រះបាទ​អង្គៈ ទ្រង់​ប្រទាន ៥០០ កហាបណៈ ។ ឧទេន​ភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ យើង​មិន​គួរ​ទទួល​មាស​និង​ប្រាក់​ទេ ។ ឃោដ​មុខ​ព្រាហ្មណ៍​ឆ្លើយ​ថា បពិត្រ​​ព្រះឧទេន​ដ៏​ចម្រើន បើ​មាស​ប្រាក់​នោះ​មិន​គួរ ខ្ញុំ​ព្រះករុណា​នឹង​ឲ្យ​ជាង​ធ្វើ​វិហារ​ប្រគេន​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ។ ឧទេនភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ បើ​អ្នក​ចង់​ឲ្យ​ជាង​ធ្វើ​វិហារ​ឲ្យ​អាត្មា ចូរ​ឲ្យ​ជាង​សង់​ឧបដ្ឋានសាលា​ប្រគេន​សង្ឃ នៅ​ក្នុង​ក្រុង​បាដលិបុត្ត​វិញ​ចុះ ។ ឃោដមុខ​ព្រាហ្មណ៍​ពោល​ថា លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន បបួល​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​ធ្វើទាន​ចំពោះ​សង្ឃ ដោយ​​ហេតុ​ណា ខ្ញុំ​ព្រះករុណា​មាន​ចិត្ត​ត្រេកអរ​រីករាយ​ពន់​ប្រមាណ ចំពោះ​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ដោយ​​ហេតុ​នេះ បពិត្រ​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ខ្ញុំ​ព្រះករុណា​នេះ នឹង​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋាន​សាលា​ប្រគេន​​សង្ឃ​ក្នុង​ក្រុង​បាដលិបុត្ត ដោយ​និច្ចភិក្ខា​នេះ​ផង ដោយ​និច្ចភិក្ខា​ដទៃ​ផង ។ លំដាប់​នោះ ឃោដមុខ​ព្រាហ្មណ៍ ក៏​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋាន​សាលា​ប្រគេន​សង្ឃក្នុងក្រុងបាដលិបុត្ត ដោយ​និច្ចភិក្ខា​នុះ​ផង ដោយ​និច្ចភិក្ខា​ដទៃ​ផង ។ ឥឡូ​វនេះ សាលា​នោះ គេ​ហៅ​ថា ឃោដមុខី ។ នៅ​ក្នុង​អដ្ឋកថា បាន​សម្ដែង​ប្រាប់​ថា ឃោដមុខ​ព្រាហ្មណ៍ បាន​បំពេញ​បុណ្យហើយ អស់​ជីវិត​ទៅ​បដិសន្ធិ​ក្នុង​ទេវលោក ។ កាល​ដែល​សង្ឃប្រជុំ​គ្នា​ដើម្បី​ចាត់​ចែង​ជួស​ជុល​នូវ​ឧបដ្ឋាន​សាលា ឃោដមុខ​ទេវបុត្រ​បាន​ចុះ​ពី​ទេវលោក មក​ណែ​នាំ​ឲ្យ​ប្អូន​ស្រី​ទៅ​យក​កំណប់​ទ្រព្យ​មក​ចាត់​ចែង​ជួស​ជុល​និង​សាង​នូវ​សាលា​ឆាន់ និង​ទុក​ទ្រព្យ​ចិញ្ចឹម​កូន​ចៅ​ទៅ​ទៀត​ផង រួច​ហើយ​ថ្វាយ​បង្គំ​ព្រះភិក្ខុ​សង្ឃ អណ្ដែត​ទៅ​ព្ធដ៏អាកាស​វេហា ត្រឡប់​កាន់​ទេវលោក​វិញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/3001/tsextpic.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣៤៨ ដង)
នៅក្នុងសម័យពុទ្ធកាល មានហេតុការណ៍សំខាន់កើតឡើង៤ប្រការ ប្រារព្ធដល់ អាសាឍបូជា ឬអាសាឡ្ហបូជា ជាថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ ក្នុងហេតុសំខាន់៤យ៉ាងគឺ ៖ ១. ថ្ងៃព្រះពោធិសត្វចុះកាន់គក៌នៃព្រះមាតា ២. ថ្ងៃព្រះអង្គចេញសាងមហាភិនេស្ក្រមណ៍ ៣. ថ្ងៃទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រ ៤. ថ្ងៃទ្រង់សម្តែងយមកប្បាដិហារ្យ ។ ដោយ៥០០០ឆ្នាំ
images/articles/2846/rtdfesdcverd.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨៣៦ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​ដង​ព្រៃ​ឈ្មោះ​ឥច្ឆានង្គលៈ ជិត​ស្រុក​ឥច្ឆានង្គលៈ​នោះ​ឯង ។ សម័យ​នោះ វា​សេដ្ឋមាណព និង​ភារទ្វាជមាណព​ទាំង ២ នាក់ ទាំង​គំនិត​មិន​ត្រូវ​គ្នាក្នុង​បញ្ហា​ដែល​ថា ឈ្មោះ​ថា​ព្រាហ្មណ៍ តើ​ដោយ​ហេតុ​ដូច​ម្ដេច ។ ភារទ្វាជមាណព​ថា ព្រោះ​មាន​ជាតិ​ល្អ​ទាំង ២ ចំណែក ទាំង​​ខាង​មាតា​និង​ខាង​បិតា ចំណែក​វាសេដ្ឋមាណព​ថា ព្រោះ​មាន​សីល​ផង បរិបូណ៌​ដោយ​វត្ត​ផង ។ ទាំង ២​ នាក់​នេះ​ឯង បាន​នាំ​គ្នា​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ទូល​សួរ​នៅ​ក្នុង​សេចក្ដី​នេះ ដោយ​វាសេដ្ឋ​មាណព​​ពោល​នូវ​គាថា ដែល​មាន​សេចក្ដី​ដូច​ត​ទៅ ៖ ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ បាន​ទទួល​អនុញ្ញាត អំពី​អាចារ្យ​ដែល​បាន​ឲ្យ​រៀន​សូត្រ​ស្រេច​ហើយ ទាំង​បាន​ប្ដេជ្ញា​ខ្លួន​ឯង​ថា បាន​រៀន​សូត្រ​ចេះ​ចាំ​នូវ​វេទ​ទាំង ៣ ខ្ញុំ​ព្រះអង្គ​ជា​សិស្ស​ច្បង​របស់​បោក្ខរសាតិព្រាហ្មណ៍ ឯ​មាណព​នេះ ជា​សិស្ស​ច្បង របស់​តារុក្ខព្រាហ្មណ៍ បទ​ណា​ដែល​ពួក​ព្រាហ្មណ៍​ចេះ​នូវ​វេទ​ទាំង ៣ បានប្រាប់ ដោយ​អត្ថក្ដី ដោយ​ព្យញ្ជនៈ​ក្ដី ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ក៏​បាន​ចូល​ចិត្ត​ក្នុង​បទ​នោះ​ទាំង​អស់ ទាំង​សេចក្ដី​ព្យាករណ៍​នូវ​បទ​របស់​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ក៏​ប្រាកដ​ស្មើ​នឹង​អាចារ្យ ត្រង់​កន្លែង​ជាទី​ពោលមន្ត បពិត្រ​ព្រះគោតម ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់​មាន​សេចក្ដី​វិវាទ ក្នុង​ការ​ពោល​អំពី​ជាតិ ភារទ្វាជមណព​ពោល​ថា បុគ្គល​ដែល​ឈ្មោះ​ថា​ព្រាហ្មណ៍ ព្រោះ​ជាតិ ចំណែក​ខ្ញុំ​ព្រះអង្គ​ពោល​ថា ព្រោះ​កម្ម បពិត្រ​ព្រះអង្គ​អ្នក​មាន​ចក្ខុ សូម​ព្រះអង្គ​ទ្រង់​ជ្រាប​យ៉ាង​នេះ ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ មិន​អាច​ញ៉ាំង​គ្នា​នឹង​គ្នា​ឲ្យ​ដឹង​បាន ទើប​នាំ​គ្នា​មក​ក្រាប​ទូល​សួរ​ព្រះមាន​ព្រះភាគ​ដែល​ប្រាកដ​ថា​ជា​ព្រះសម្ពុទ្ធ ពួក​ជន​តាំង​អញ្ជលិកម្ម​ថ្វាយ​បង្គំ ចំពោះ​ទៅ​រក​ព្រះចន្ទ​ពេញ​វង់ យ៉ាង​ណា គេ​ក៏​ថ្វាយ​បង្គំ​ចំពោះ​ព្រះគោតម​ក្នុង​លោក យ៉ាង​នោះ​ដែរ ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ សូម​ទូល​សួរ​ព្រះគោតម ដែល​មាន​ដួង​ចក្ខុ​កើត​ឡើង​បរិសុទ្ធ​ស្អាត​ក្នុង​លោក​ថា បុគ្គល​ដែល​ជា​ព្រាហ្មណ៍​នោះ តើ​ព្រោះ​ជាតិ​ឬ​ព្រោះ​កម្ម ដ្បិត​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់​មិន​ស្គាល់ សូម​ព្រះអង្គ​ទ្រង់​សម្ដែង ល្មម​ឲ្យ​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ស្គាល់​ថា​ព្រាហ្មណ៍​បាន​ផង ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ឆ្លើយ​តប​ច្រើន​ព្រះគាថា តាម​ដូច​ព្រះគាថា​ក្នុង​ព្រាហ្មណ​វគ្គ​នៃ​ព្រះគាថា​ធម្មបទ​ដែរ ។ នៅ​ក្នុង​ព្រះពុទ្ធសាសនា យើង​សិក្សា​បាន​យល់​ដឹង​ថា ការ​ប្រព្រឹត្ត​លះ​បង់​នូវ​បាប កម្ចាត់​ហេតុ​នៃ​សេចក្ដី​ទុក្ខ នេះ​ទើប​ជា​គោលការណ៍​សំខាន់​នៃ​ព្រះពុទ្ធសាសនា ចំណែក​អ្វី ៗ គ្រាន់​តែ​ជាទី​តាំង​នៃ​ការ​ពេញ​ចិត្ត ដូច​ជា​ជាតិ​ត្រកូល វណ្ណៈ​ទ្រព្យធន និង​វត្ថុ​កាម​គុណ​ផ្សេងៗ ជា​ដើម​នេះ ដែល​បាន​មក​ហើយ​ មិន​មែន​សម្រាប់​លះ​ហេតុ​នៃ​ទុក្ខ​ក្នុង​វដ្ដ​សង្សារ គឺ​មិន​ចាត់​ថា​ជា​ខ្លឹម​សារ​ក្នុង​ព្រះពុទ្ធសាសនា​ឡើយ ។ យើង​គប្បី​នឹក​រលឹក​ដល់​ឱវាទ​ខ្លឹម​សារ​នៃ​ព្រះសម្មាសម្ពុទ្ធ​គ្រប់ៗ ព្រះអង្គ​គឺ​កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំង​​ពួង ១ កិរិយា​ដល់​ព្រម​ដោយ​ការ​បំពេញ​នូវ​បុណ្យ​កុសល ១ និង​កិរិយា​សម្អាត​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់ ១ កិរិយា​ទាំង ៣ នេះ គឺ​មាន​ប្រយោជន៍​សំខាន់​ក្នុង​ការ​កាត់​ផ្ដាច់​នូវ​វដ្ដៈ ធ្វើ​ឲ្យ អស់​ហេតុ​នៃ​សង្សារ​ទុក្ខ ។ នៅ​ក្នុង​ព្រះសូត្រ​នេះ មាណព​ទាំង ២ នាក់​បាន​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទី​រលឹក លើក​ទី ១ ។ ក្រោយ​មក​បាន​ស្ដាប់​ព្រះធម៌​នៅ​ក្នុង​តេវិជ្ជសូត្រ គឺ​ព្រះសូត្រ​ចុង​ក្រោយ​នៃ​ទីឃនិកាយ សីលក្ខន្ធវគ្គ បិដក​លេខ ១៥ បាន​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទី​រលឹក ជា​លើក​ទី ២ ហើយ ២, ៣​ថ្ងៃ​ក្រោយ​មក ក៏​បាន​បួស​ជា​សាមណេរ ។ បន្ត​មក​ទៀត បាន​ស្ដាប់​នូវ​អគ្គញ្ញសូត្រ គឺ​ព្រះសូត្រ​ទី ៤ នៃ​ទីឃនិកាយ បាដិកវគ្គ បិដកលេខ ១៨ ក៏​បាន​សម្រេច​ព្រះអរហត្តផល ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/1812/Untitled-1-Recovered.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ៥៧៤៤ ដង)
តើបានបុណ្យដែររឺទេ? បានបុណ្យទាល់​តែ​ធ្វើ​បុណ្យ​រួច​ហើយ ដើរ​រក​លុយ​សង​គេ​វិញ​ឲ្យ​រួច ឲ្យ​គ្រប់​ចំនួន​គេ​វិញទើប​បាន​បុណ្យ​ ១០០ ភាគរយ។ ​បើ​សិន​ជា​ម្ចាស់គេ មិន​យក​លុយ​ខ្ចី​នោះ​ទេ ពេល​ផល​បុណ្យ​កើត​មក​មាន​ទ្រព្យ​សម្បត្តិ ទ្រព្យនោះ​ក៏​ត្រូវ​បែង​ចែក​ដល់​បុគ្គល​ដែល​ជា ម្ចាស់​ទ្រព្យ​នោះ​ខ្លះ​ ព្រោះ​អ្នក​មាន​ចេតនា​តាំង​ចិត្ត​ធ្វើ​បុណ្យ​ចំណែក​គេ​មាន​ទ្រព្យ​បើ​គេ​មិន​ឲ្យ​ទ្រព្យអ្នក​ខ្ចី​អ្នក​ក៏​មិន​បាន​ធ្វើ​បុណ្យ​ដែរ។ ពេល​អ្នក​បាន​ទ្រព្យ​សម្បត្តិ​មក​ប្រើ​ប្រាស់ ទាល់​តែ​ទៅ​ពឹង​អាស្រ័យ​គេ ទើប​បាន​ទ្រព្យ​សម្បត្តិ​នោះ​មក​ប្រើ​ប្រាស់​បាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នេះ​ហៅ​ថា​ធ្វើ​បុណ្យ​ពឹង​អ្នក​ដទៃ បើ​អត់​គេ​ក៏​អត់​បាន​បុណ្យនោះ​ដែរ ដូច្នេះ​ពេល​ធ្វើ​បុណ្យ​ហើយ​គប្បី​រក​សង​គេ​ឲ្យ​គ្រប់​ចំនួន ហើយ​អរគុណ​គេ​ផង។ បើ​អ្នក​មិន​បាន​សង​គេ​វិញ ឬ​ភ្លេច​សង​គេ​វិញ​បុណ្យ​នោះ នឹង​ជាម្ចាស់​ទ្រព្យ​ដើម​ទាំង​អស់ អ្នក​គ្រាន់​តែ​ជា​អ្នក​បម្រើ​គេ ទៅ​ធ្វើ​បុណ្យ ប៉ុណ្ណោះ​​​​​​ហើយ​ទន្ទឹម​នោះ​អ្នក​ក៏​បាន​បាប​មក​ផង ព្រោះ​បោក​ប្រាស់​គេ​មក​ធ្វើ​បុណ្យ គឺ​ថា​បុណ្យ​ក៏​បាន​បាប​ក៏​បាន​ដែរ ហើយ​កើត​ជាតិ​ណាៗ​ក៏​ទ្រព្យ​ប្រើប្រាស់​ទាល់​ទៅ​បម្រើ​គេ ទើប​មាន​ទ្រព្យ​ប្រើប្រាស់​នឹង​គេ​បាន។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ​៥០០០​ឆ្នាំ
images/articles/1813/Untitled-1-Recovered.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣៨៨ ដង)
ធ្វើបុណ្យតាមអារម្មណ៍ តើ​ធ្វើ​បុណ្យ​តាម​អារម្មណ៍ តើ​បាន​បុណ្យ​ដែរ​ឬ​ទេ? បាន​បុណ្យ គឺ​នៅ​ពេល​មាន​អារម្មណ៍ចង់​ធ្វើបុណ្យ​ចង់ឲ្យ​ទាន​ចំពោះ​ព្រះសង្ឃ ឪពុក​ម្ដាយ​សាច់ញាតិ ឬ​ចង់​ជួយ​សង្គ្រោះ​មនុស្ស​កម្សត់​អត់​ឃ្លាន មិនមាន​ស៊ី​លំបាក​ក្រីក្រ​ទុក្ខ​វេទនា​គ្មាន​ទី​ពឹង​ពេល​នេះ​ហើយ​វា​ជា​បុណ្យ វា​ជា​កុសល វា​ជា​អំពើ​ល្អ វា​ជា​ធម៌​ស។ ការ​ធ្វើ​បុណ្យ​នេះ មិន​ចាំបាច់​ការ​ឲ្យ​ទាន​ប៉ុណ្ណឹង​ទេ
images/articles/2479/image.jpeg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦៥១៨ ដង)
មនុស្សដែលមានសេចក្ដីសុខ មិនមែនថាគេចេះតែបាននូវអារម្មណ៍ ល្អ ៗ ឯង ៗ ទៅនោះទេ នេះមកអំពីអ្នកនោះឯង ចេះសិក្សាត្រូវតាមសេចក្ដីពិតនៃអារម្មណ៍ ចេះឲ្យអភ័យ និងចេះគិតរកចំណុចល្អ ដើម្បីសេចក្ដីសុខស្ងប់នៃចិត្ត ។ អ្វី ៗ ដែលយើងជួបប្រទះរាល់ថ្ងៃ ទាំងអារម្មណ៍ក្នុងគំនិត បើយើងមិនចេះគិតឲ្យបានសុខខ្លួនឯងទេ យើងក៏រមែងកើតទុក្ខរាល់ថ្ងៃហ្នឹងឯង ។ យើងតែងស្វែងរករបស់ដែលមានតម្លៃ ថ្លៃ ៗ ក្រៅខ្លួន បណ្ដោយឲ្យខ្លួនឯងកើតទុក្ខ ព្រោះការស្វែងរកចង់បាននោះ ដោយប្រការផ្សេង ៗ ទៅវិញ ប៉ុន្តែ បើយើងស្វែងរកឃើញតម្លៃនៃជីវិតខ្លួនឯង នៅត្រង់ការឈ្នះសេចក្ដីទុក្ខ យើងមានតែការរស់នៅដោយសេចក្ដីស្ងប់ចិត្ត ជាមួយនឹងគ្រប់អារម្មណ៍នោះឯង ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2815/dfgvxcrdfxcsed.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២២៩ ដង)
ដែល​បាន​ពោល​ថា ព្រះនិព្វាន​ជា​បរមសុខ គឺ​ត្រូវ​តែ​ជា​សុខ​របស់​អ្នក​ដែល​បាន​សម្រេច​នូវ​ព្រះនិព្វាន​នោះ​ឯង ពី​ព្រោះ​សត្វ​លោក​មាន​ទុក្ខ បាន​ដល់​សង្សារ​ទុក្ខ លុះ​ដល់​មាន​អរិយមគ្គ កាត់​នូវ​តណ្ហា ក៏​ជា​ការ​កាត់​នូវ​សង្សារ​ទុក្ខ ទើប​បាន​ពោល​ថា ព្រះអរិយ​បុគ្គល​នោះ​ៗ បាន​នូវ​បរមសុខ រួច​ផុត​ចាក​ទុក្ខ តាម​ដូច​ព្រះពុទ្ធ​ដីកា​ក្នុង​នាគ​វគ្គ ព្រះគាថា​ធម្មបទ​ថា សព្វស្ស ទុក្ខស្ស សុខំ បហានំ ការ​លះ​បង់​នូវ​ទុក្ខ​ទាំង​ពួង គឺ​ជា​សុខ ។ នៅ​ក្នុង​សេចក្ដី​នេះ បើ​ពោល​ដោយ​បរមត្ថកថា គឺ ទុក្ខ​និង​ការ​រលត់​ទុក្ខ តែ​បើ​សម្មតិ​កថា​វិញ គឺ​សត្វ​លោក​មាន​ទុក្ខ និង​សត្វ​លោក​បាន​រួច​ផុត​ចាក​ទុក្ខ​ដល់​នូវ​ព្រះនិព្វាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨២២ ដង)
យើង​ប្រាថ្នា​ព្រះនិព្វាន តើ​យើង​ដឹង​ថា​ព្រះនិព្វាន​នោះ​យ៉ាង​ដូច​ម្ដេច​ទេ ? ថា​ព្រះនិព្វាន​ជា​បរមសុខ តើ​សុខ​ដ៏​ក្រៃលែង​នោះ​ដូចម្ដេច ? ថា​ព្រះនិព្វាន​រួច​ផុត​ចាក​ទុក្ខ តើ​អ្វី​ជា​ទុក្ខ ? ហើយ​អ្វី​ជា​ការ​រួច​ផុត​ចាក​ទុក្ខ ? ដូច្នេះអ្វី​ដែល​អាច​ដឹង​បាន​ក្នុង​ពេល​នេះ គឺ​រូប​ជា​ធាតុ​មិន​ដឹង ដោយ​ឡែក​អំពី​រូប​គឺ​នាមធម៌​ដែល​ដឹង​អារម្មណ៍ សតិ​រលឹក​ដឹង​លក្ខណៈ​នៃ​រូប​ធម៌ និង​នាម​ធម៌​រឿយៗ រហូត​ដល់​វិបស្សនា​កើត​ឡើង​ស្គាល់​ទុក្ខ ដឹង​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ក្នុង​វដ្ដៈ ទើប​មាន​ញាណ​ក្នុង​សន្តិបទ ដឹង​អំពី​ការ​អស់​ទៅ​នៃ​បច្ច័យ ។ នៅ​ក្នុង​អដ្ឋកថា​សច្ចវិភង្គ សម្ដែង​អំពី​អនុពោធិញ្ញាណ​គឺ​វិបស្សនា​ដឹង​ទុក្ខ រមែង​ហាមនូវ​សក្កាយទិដ្ឋិ ដឹង​សមុទយៈ​រមែង​ហាម​នូវ​ឧច្ឆេទទិដ្ឋិ ដឹង​នូវ​និរោធ​រមែង​ហាម​នូវ​សស្សតទិដ្ឋិ ដឹង​មគ្គ​រមែង​ហាម​នូវ​អកិរិយទិដ្ឋិ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/1444/te76xtpic.jpg
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥២៨៥ ដង)
ការ​សិក្សា​រៀន​សូត្រ​មិន​មាន​ថ្នាក់​បញ្ចប់ ទោះ​បី​យើង​មាន​ឋានៈ​ជា​គ្រូ​បង្រៀន​នូវ​វិជ្ជា​ផ្សេងៗ​ក៏​ដោយ ប៉ុន្តែពេល​ខ្លះ​យើង​ក៏​សិក្សា​ដែរ​កាល​បើ​យើង​ជា​សិស្ស​ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា? គឺ​យើង​ត្រូវ​បន្ទាប​ខ្លួន​បង្អោន​ចិត្ត ព្រម​ទទួល​ស្ដាប់​នូវ​ពាក្យ​ណែនាំ និង ពាក្យ​ដាស់​តឿន​របស់​មនុស្ស​ផ្សេងៗ ដែល​គេ​និយាយ​ឲ្យ​យើង​ស្ដាប់ មាន​មនុស្ស​ខ្លះ​ចរឹត​រឹង​រូស និង​បង្អោន​ចិត្ត ព្រម​ទទួល​ស្ដាប់​នូវ​ពាក្យ​ណែនាំ
images/articles/1447/Untitled-1-Recovered.jpg
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២២១១ ដង)
មង្គល ៣៨ប្រការ ១- កិរិយា​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ។ ២- កិរិយាសេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ។ ៣- កិរិយា​បូជា​ដល់​បុគ្គល​គួរ​បូជា​ទាំង​ឡាយ។ ៤- កិរិយា​នៅ​ក្នុង​ប្រទេស​ក៏​សមគួរ។ ៥- ភារៈនៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​ការ​មុន។ ៦- កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ។ ៧- ភារៈ​នៃ​បុគ្គល​បាន​ស្ដាប់​បាន​រៀន​ហើយ​ដោយ​ច្រើន។
images/articles/2991/S6pic.jpg
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៤៥ ដង)
សម្រាប់លោកអ្នកស្រឡាញ់ការអាន ស្តាប់ និងសិក្សាព្រះធម៌ ខ្ញុំមានធ្វើជូនដោយមិនគិតថ្លៃ ។ (បញ្ជាក់៖ ជាការបញ្ចូលសៀវភៅ ឬឯកសារក្នុងគ្រឿងទូរស័ព្ទ អាយផេតជាដើម មិនមានជាសៀវភៅប្រភេទក្រដាសពិតឡើយ) ខ្ញុំមានបញ្ចូលគម្ពីរធម៌ គឺព្រះត្រៃបិដក ព្រះអដ្ឋកថា សៀវភៅសតិប្បដ្ឋាន មហាបដ្ឋាន វិសុទ្ធិមគ្គ ព្រះអភិធម្ម សៀវភៅសមាធិវិបស្សនា សៀវភៅកំណាព្យ ស្មូត្រ សៀវភៅធម៌សូត្រនានា សៀវភៅធម្មនិទាន សៀវភៅបង្រៀនព្រះបាលី និងសៀវភៅអប់រំចិត្តនានាជាច្រើន រាប់ពាន់ក្បាល ។ រួមជាមួយសំឡេង mp3 ធម៌ ដូចជាសំឡេងអានព្រះត្រៃបិដក សំឡេងបង្រៀនព្រះបាលី សំឡេងបង្រៀនព្រះអភិធម្ម សំឡេងបង្រៀនសមាធិវិបស្សនា សំឡេងធម៌សូត្រនមស្ការ ព្រះបរិត្ត សំឡេងនិទានរឿងនានាក្នុងជាតក សំឡេងកំណាព្យនិងស្មូត្រ និងសំឡេងអានសៀវភៅអប់រំចិត្ត សំឡេងសម្តែងធម៌នានា រាប់ពាន់ៗៗ សម្រាប់ឲ្យលោកអ្នកជ្រើសរើសតាមត្រូវការ ។ សម្រាប់លោកអ្នកមាន គ្រឿងអេឡិចត្រូនិចប្រើប្រាស់ដូចជា ទូរស័ព្ទ អាយផាត មិម៉ូរ កុំព្យូទ័រ គ្រឿងអានសៀវភៅ Kindle fire, Kobo, Boox.. សុទ្ធតែអាចយកមកបញ្ចូលបានទាំងអស់ ។ ទាក់ទងខ្ញុំជាមុន តាមលេខ 081 81 5000 | 012 887 987 ទីតាំងនៅ ៥០០០ឆ្នាំ ផ្លូវ ៣៧១ សឡា អូរបែកក្អម ភ្នំពេញ ។ ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,​ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា) បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ Android iOS ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង Google Play AppStore ដោយ៥០០០ឆ្នាំ
images/articles/2996/8xtpic.jpg
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០៤ ដង)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​ ។ ជួយទ្រទ្រង់ ៥០០០ឆ្នាំ ដោយបរិច្ចាគទានមក: ផ្ញើមក Mr. Srong Channa Tel: 081 81 5000 ១. ផ្ញើតាម វីង acc: 00126869(លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 081 815 000 ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13 ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION ឬតាមគណនីធនាគារខាងក្រោម​នេះ ៖ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148,Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP ឬ Account Name: Srong Channa Account Number: 0001 01 222863 13 Bank Name : ACLEDA Bank Plc. Bank Address: #61, Preah Monivong Blvd., Sangkat Srah Chork, Khan Daun Penh, Phnom Penh, Cambodia. SWIFT Code: ACLBKHPP តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​មិថុនា២០១៩)៖ តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០១៩ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ ​​ ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩ ភ្នំពេញ ផ្ទាល់ ​​​​ - ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង - លោក សុង ណារិទ្ធ - លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី - លោក វិទ្ធ គឹមហុង​ - លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា - លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង - លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន - អ្នកនាង សាល រីណា - លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ - លោក ឡេង គីមសាន - កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន - លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ - លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ - លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ - កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ - កញ្ញា ទា ភិច​ហួរ បានទ្រទ្រង់ ៥០០០ឆ្នាំ(១៤៤០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៩ ​​ ភ្នំពេញ ផ្ទាល់ ​​ ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ កាណាដា អ៊ំប្រុស ​​ លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈឧបាសិកា ជុន ស៊ូគី ភ្នំពេញ Wing ​​ ឧបាសិកា ទេព សុគីម(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ កំពង់ឆ្នាំង Wing ​​ ឧបាសក ឌៀប ថៃវ៉ាន់(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ធនាគារ ​​​ ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​កំពង់ឆ្នាំង ធនាគារ ​​ ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ USA សុភ័ក្រ ឧបាសិកា សុភ័ក្រ កំពង់ធំ (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩ កំពង់ធំ ផ្ទាល់ ឧបាសិកា Sokoun Thim (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩ USA Money gram ​ ឧសិ.អូយ មិនានិងឧ សិ គាត.ដន 60$ ប្រចាំឆ្នាំ២០១៩ លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី 30$ លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី 20$ ភ្នំពេញ ​ ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩ សៀមរាប ​ ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ សៀមរាប ​ ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន(២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ​ អគ្គបណ្ឌិត ប៊ុត សាវង្ស(១០០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ភ្នំពេញ ​ ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក (២០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA ​ ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី (១២០ដុល្លា) ឧបាសិកា វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា (៣៥ដុល្លា) ប្រចាំឆ្នាំ ២០១៩ ភ្នំពេញ ​ ឧបាសិកា អ៊ូច សារៀង (១០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ បាត់ដំបង ​ ឧបាសិកា ឈិត ឈុនលាង(១២០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសិកា ស៊ីវ យក់លុយ(៥០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសិកា ហេង ហាវ(២០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ(៦០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA PayPal ​ ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ(១០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA PayPal ​ ឧបាសិកា ម៉ៅ ម៉ារង(១០០ដុល្លា) ប្រចាំឆ្នាំ ២០១៩ USA PayPal ​ ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ (១២០ដុល្លា) ប្រចាំឆ្នាំ ២០១៩ ​ ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឈៀវ ពន្លឺ(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា ប៉ោរ លន់(៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា រស់ ជិន (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសិកា នូ ចាន់វាសនា(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក ប៉ែន សំខាន់ និងភរិយា ព្រមទាំងបុត្រ(៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក ជឹង ចាយហេង និងឧបាសិកា ណៃ ឡាង (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ តាន់ កុសល និង ជឹង ហ្គិចគៀង (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ សុខ សុភ័ក្រ និង ជឹង ហ្គិចរ៉ុង (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសក សោម រតនៈ(៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ឧបាសិកា មុត មាណវី(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ(៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ​ ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​សម្រាប់ប្រចាំឆ្នាំ២០១៩ (១០០ដុល្លា) ​ ឧបាសក ចន្ទ ដារ៉ារិទ្ធសម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា) ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅសម្រាប់ប្រចាំឆ្នាំ២០១៩ (៦០ដុល្លា) ​ ឧបាសិកា ទុយ មុំ ព្រៃវែង (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ៥០ដុល្លា ​១ ឧបាសក ម៉ៅ សុខ ៥៤ដុល្លា សៀមរាប ធនាគារ ២ ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា បារាំង ធនាគារ ៣ ឧបាសិកា ម្ចាស់រោងពុម្ព គីម​ឡុង ៥០ដុល្លា ៤ ឧបាសកឡាំ លីម៉េង ១០ដុល្លា ៥ ហ្វេសប៊ុក ជនអនាថា អភ័ព្វស្នេហ៍ ១០ដុល្លា ៦ ឡុង សុគឿម ១០ដុល្លា ៧ ឧបាសក ថន សុខាឬទ្ធិ (២៥ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ២៥ដុល្លា ៨ ឧបាសក ជឿន ហ៊ុយ (៣៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ៣៦០ដុល្លា ៩ ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ(៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ៥០ដុល្លា ១០ ឧបាសិកា ដានី ៤០ដុល្លា ១១ ឧបាសិកា ដួង វ៉ាន់(២៥ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ១០ដុល្លា ១២ ឧបាសក ស៊ីម ប៉ូឡូ និងឧបាសិកា ពេជ្រ ពិសី ព្រមទាំងបុត្រ ១០ដុល្លា ១៣ ឧបាសិកា ទឹម រី ២០ដុល្លា ១៤ តេង ប៊ុនលី ១០ដុល្លា ១៥ ឧបាសិកា​យីន លីសា ២០ដុល្លា ១៦ ឧបាសក នៅ ប៊ូអេង និងឧបាសិកា សុខ សាខន ៥០ដុល្លា ១៧ ឧបាសិកា សែម សុវណ្ណនី ១០ដុល្លា ១៨ ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា ១៩ ឧបាសក សាន្ត ពិសិដ្ឋ និងក្រុមគ្រួសារ ៥០ដុល្លា ២០ ទូច វុត្ថា ២ដុល្លា ២១ កញ្ញា ឃឹម សុខស៊ីណា ២០ដុល្លា ២២ ឧបាសិកា ចន្ទ កល្យាណី ២០ដុល្លា ២៣ ឧបាសិកា សួន ចិន្តា(៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ៣០ដុល្លា ២៤ ប្អូន ស៊ុត វាសនា , ចន កែវ , ឌៀប សុផាន នៅកូរ៉េ ៥០ដុល្លា ២៥ Shun Ey ១០ដុល្លា ២៦ ឌុល តុលា ១០ដុល្លា ២៧ ប្អូនប្រុសលីម ហេង(៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ៥០ដុល្លា ២៨ លេក ស្រ៊ុន និង ឡាយ ទាង ៥០ដុល្លា ២៩ ឧបាសិកា ឌឿ ស៊ីឌីម និងស្វាមី ព្រមទាំងបុត្រ (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ២០ដុល្លា ៣០ ឧបាសិកា សឹម គឹមដានី(១៥ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ១៥ដុល្លា ៣១ នូ សុធារា ២០ដុល្លា ៣២ ឧបាសិកា ហុង សាវ៉ើន ១០ដុល្លា ៣៣ ប្អូនប្រុស ហ៊យ ឈុនឡុង(៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ ៥០០ដុល្លា ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ៥០០០ឆ្នាំបាន​ជួល​ Server ផ្ទុកឯកសារចំនួន​ ៤ ដើម្បី​បម្រើការ​ផ្សាយឲ្យ​បាន​ល្អ​ឡើង - Dedicate Server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - Share Server Unlimited ដែល​៥០០០​ឆ្នាំចំណាយ 270ដុល្លា ក្នុង៦ខែ (ចំនួន 3) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ Web Developer 50ដុល្លា​ ក្នុង​មួយខែ​ - ប្រចាំឆ្នាំ កម្មវិធីទូរស័ព្ទ និងចំណាយផ្សេងៗ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website Developer - iOS& Android App Deverlop Team ​​ ក្រុមបង្កើតវីដេអូធម៌ តំណផ្សេងៗ ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧
images/articles/1772/textd-15585385.png
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥៧២ ដង)
ព្រះ​សម្មា​សម្ពុទ្ធ​នៃ​យើង​ ទ្រង់​បាន​ជ្រាបច្បាស់​នូវ​អនុភាព​នៃ​ព្រហ្ម​វិហារ​ធម៌ គឺ​មេត្តា​ ករុណា.. ដោយ​អំណាច​នៃ​វិមោក្ខ​ មាន​សុភបរមវិមោក្ខ​ជា​ដើម​ ជា​គ្រឿង​បំពេញ​នូវ​កល្យាណ​ធម៌​ទាំង​ពួង​មាន​ទាន​បារមី​ជា​ដើម​ ទ្រង់​ខំបំពេញ​អស់​កាល​៤អសង្ខេយ្យ​ ១​សែន​កប្ប​ ចាប់​ដើម​តាំង​ពី​ព្រះ​អង្គ​ កាល​ដែល​កើត​ជា​ព្រហ្ម​ណ៍​ម្នាក់​ឈ្មោះ​ សុមេធ​ព្រាហ្ម​ណ៍​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​
images/articles/1771/textd-1dfgvgert45t3ergerf.png
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៩ (អាន: ៨៤៧៨ ដង)
ព្រះពុទ្ធ​សាសនា​ មាន​ឡើង​ដំបូង​នៅ​ក្នុង​មជ្ឈិម​ប្រ​ទេស​ គឺ​ប្រ​ទេស​ឥណ្ឌា​សម័យ​សព្វ​ថ្ងៃ​នេះ ។ នៅ​ក្នុង​មជ្ឈិម​ប្រ​ទេស​ទាំង​មូល​ កាល​ដែល​មិន​ទាន់​មាន​ព្រះ​ពុទ្ធ​សាសនា​នៅ​ឡើយ​ មនុស្ស​ទាំង​អស់​តែ​ងនាំ​គ្នា​ប្រ​ព្រឹត្ត​ប្រ​តិបត្តិ​តាម​លទ្ធិ​សាសនា​ព្រាហ្មណ៍​ខ្លះ​ តាម​លទ្ធិ​សាសនា​ឯទៀត​ខ្លះ​ ដែល​ជា​ផ្លូវ​ប្រ​តិ​បត្តិ​តឹង​ពេក​ក៏​មាន​ ធូរ​ពេក​ក៏​មាន​... អាន​បន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1774/textd-dhgsdthr54.png
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១០២០ ដង)
សុខា សង្ឃ​ស្ស សាមគ្គី (សេចក្តី​ព្រម​ព្រៀង​នៃ​ពួក​ឲ្យ​កើត​សុខ) សាមគ្គី​បាន​ដល់​សេចក្តី​ព្រម​ព្រៀង​ ។ កាល​ពិ​ចារ​ណា​មើ​ល​ពួក​សត្វ​និង​វត្ថុ​ទាំង​ពួង​ ដែល​ប្រ​ព្រឹត្ត​ទៅ​ក្នុង​លោក​នេះ​ គួរ​កើត​អស្ចារ្យ​ពន់​ពេក​ ព្រោះ​សម្លឹង​ឃើញ​ដល់​ការ​ប្រុង​ផ្គុំ​ចូល​គ្នា​ជា​ពួក​ៗ​ របស់​ធាតុ​នោះ​ៗ​ដែល​ប្រ​ព្រឹត្ត​ទៅ​តាម​ធម្ម​តា​ ឬ​មាន​អ្នក​ប្រុង​ផ្គុំ​តែ​ង​ឡើង​ ខ​នេះ​យ៉ាង​ណា​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មិថុនា នេះមានដូចជា ៖           ឧបាសក ម៉ៅ សុខ ៥៤ដុល្លា       |    ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា       |    ឧបាសិកា ម្ចាស់រោងពុម្ព គីម​ឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា   |    ថន សុខាឬទ្ធិ  ១០ម៉ឺន សម្រាប់ឆ្នាំ២០១៩   |    ឡុង សុគឿម ១០ដុល្លា   |    ហ្វេសប៊ុក ជនអនាថា អភ័ព្វស្នេហ៍ ១០ដុល្លា | ឧបាសក ជឿន ហ៊ុយ ៣៦០ដុល្លា សម្រាប់ឆ្នាំ២០១៩  |    ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ៥០ដុល្លា សម្រាប់ ៥ខែ ឆ្នាំ២០១៩  |    ឧបាសិកា ដានី ១៦ម៉ឺនរៀល |    ឧបាសិកា ដួង វ៉ាន់ ១០ម៉ឺនរៀល សម្រាប់ ឆ្នាំ២០១៩ |    ឧបាសក ស៊ីម ប៉ូឡូ និងឧបាសិកា ពេជ្រ ពិសី ព្រមទាំងបុត្រ ២០ដុល្លា |    ឧបាសិកា ទឹម រី ២០ដុល្លា |    តេង ប៊ុនលី ១០ដុល្លា |    ឧបាសិកា​យីន លីសា ២០ដុល្លា |    ឧបាសក នៅ ប៊ូអេង និងឧបាសិកា សុខ សាខន នៅអាមេរិក ៥០ដុល្លា |    ឧបាសិកា សែម សុវណ្ណនី ១០ដុល្លា |    ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា |    ឧបាសក សាន្ត ពិសិដ្ឋ និងក្រុមគ្រួសារ ៥០ដុល្លា |    ទូច វុត្ថា ២ដុល្លា |    កញ្ញា ឃឹម សុខស៊ីណា ២០ដុល្លា   |    ឧបាសិកា ចន្ទ កល្យាណី ២០ដុល្លា       |    ឧបាសិកា សួន ចិន្តា នៅភ្នំពេញ ១២ម៉ឺន ២០១៩    |    ប្អូន ស៊ុត វាសនា ,  ចន កែវ , ឌៀប សុផាន ៥០ដុល្លា    |    Shun Ey ១០ដុល្លា   |    ឌុល តុលា ១០ដុល្លា   |    លីម ហេង ៥០ដុល្លា សម្រាប់ឆ្នាំ២០១៩    |    លេក ស្រ៊ុន និង ឡាយ ទាង ៥០ដុល្លា   |    ឧបាសិកា ឌឿ ស៊ីឌីម និងស្វាមី ព្រមទាំងបុត្រ ៥០ដុល្លា សម្រាប់ឆ្នាំ២០១៩    |    ឧបាសិកា សឹម គឹមដានី ១៥ដុល្លា សម្រាប់ឆ្នាំ២០១៩    |    នូ សុធារា ២០ដុល្លា   |    ប្អូនប្រុស ហ៊យ ឈុនឡុង ៥០០ដុល្លា    |    ឧបាសិកា ហុង សាវ៉ើន ១០ដុល្លា .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩     |              ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឧបាសិកា ប៉ោរ លន់ (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឧបាសិកា រស់ ជិន (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |         ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​ សម្រាប់ប្រចាំឆ្នាំ២០១៩      (១០០ដុល្លា)      |              ឧបាសក ចន្ទ ដារ៉ារិទ្ធ សម្រាប់ប្រចាំឆ្នាំ២០១៩ សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា) ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ សម្រាប់ប្រចាំឆ្នាំ២០១៩ (៦០ដុល្លា) ឧបាសិកា ទុយ មុំ ព្រៃវែង សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា) ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...