ថ្ងៃ អង្គារ ទី ២២ ខែ សីហា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៧,៦៥៧
ថ្ងៃម្សិលមិញ ១៨,៣៦៧
ខែនេះ ៤៣៩,៨០៦
សរុប ៤៦,០៤៦,០៦៥
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2276/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២២ សីហា ឆ្នាំ២០១៧ (អាន: ៨២៦ ដង)
ហេតុអ្វី​បាន​ជាសត្វ​លោក​យើង ឃើញ​គេ​មាន​សេចក្ដី​សុខមានយស​ជាដើម​ហើយ​ក៏​ច្រណែន​នឹង​អ្នក​ដទៃ​នោះ​ៗ​មក​អំពី​ក្នុង​ចិត្ត​មិន​មាន​មេត្តាគឺ​សេចក្ដី​រាប់អាន មិនមាន​មុទិតា​គឺ​សេចក្ដី​ត្រេកអរ​តាម​នៅពេល​ដែល​អ្នក​ដទៃ​មាន​សេចក្ដីសុខ​ជាដើម គួរពិចារណា​តាមព្រះពុទ្ធដីកា​ថា អ្នកណាៗ ក៏​ធ្លាប់​ជាមាតាបិតា ជាញាតិ របស់​ខ្លួន​ដែរ​ ក្នុងសសង្សាវដ្ដ​កន្លង​មក​ អស់​កាល​ដ៏យូរ​អង្វែង​រាប់ជាតិ​ប្រមាណ​មិនបាន ដូច្នេះហើយ បើ​យើងច្រណែន​ស្អប់​ខ្ពើម​នឹង​អ្នក​ដទៃ ហាក់​ដូច​ជា​ស្អប់​ច្រណែន​នឹង​មាតាបិតាបង្កើត បងប្អូនបង្កើតរបស់​ខ្លួនដូច្នោះ សូម​មេត្តា​ពិចារណា​នូវ​ទោស កំហុស​នៃសេចក្ដី​ច្រណែន​មានច្រើន​ណាស់ ដូចជាៈ - សេចក្ដី​ច្រណែន អាច​នាំ​ឲ្យ​បែបបាក់​ញាតិមិត្ត - សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​សាង​កម្មពៀរវេរាដ៏ច្រើន - សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនវិកលចរិត (ឆ្កួត) - សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​អស់សតិបញ្ញា - សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​ចេះ​រមិល​គុណ​អ្នក​ដទៃ - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ចេះ​និយាយ​ញុះញង់ - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនសម្លាប់​គ្នា​នឹង​សម្លាប់​ខ្លួន​ឯង​បាន - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ស្អប់​មនុស្ស​ល្អ - សេចក្ដីច្រណែន ​អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​ញាតិ​មិត្ត - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​កិត្តិយស - សេចក្ដីច្រណែន មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ញញឹម​បានទេ - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ទៅ​កាន់​អបាយភូមិ - សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនកើត​ក្នុង​ត្រកូលថោកទាប - សេចក្ដីច្រណែន អ្នកដទៃ​ជាចំនុចខ្សោយ​របស់​ខ្លួន - សេចក្ដីច្រណែន គឺជា អកុសលប្រចាំជីវិត - សេចក្ដីច្រណែន ធ្វើឲ្យ​វិនាស​ចាកសីលគុណជាដើម - សេចក្ដីច្រណែន មិនអាច​ឃើញសច្ចធម៌​បាន - សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនវិនាស​ដូចភិក្ខុទេវទត្ត មុទិតាជាធម៌សម្លាប់​សេចក្ដីច្រណែនបាន ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/2267/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២២ សីហា ឆ្នាំ២០១៧ (អាន: ៦១៩ ដង)
មេត្តាចិត្ត មាននៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា ធ្វើ​ឲ្យ​បុគ្គលនោះ​ចេះ​ចែក​រំលែកនូវ​សេចក្ដីសុខ​ដល់​ជន​ទាំង​ឡាយ​ទាំង​ពួង​ចេះ​មាន​សុជីវធម៌​ក្នុង​ការ​រស់​នៅ ចេះ​គោរព​កោត​ក្រែង​ដល់​ជន​ដទៃ​ចេះ​ដឹង​ទោស​កំហុស​របស់​ខ្លួន ។សូមមេត្តា គឺ​ជាការ​សំណូម​ពរ​ដូច​តទៅ ៖ - សូមមេត្តា គោរពគ្នា​ទៅ​វិញ​ទៅ​មក​ផង - សូមមេត្តា កុំ​បង្ខំ​គេ​ធ្វើ​ឲ្យ​គេ​កើត​ទុក្ខ - សូមមេត្តា កុំ​បើក​បរយានយន្ត​ឲ្យ​លឿន​ហួស​ទំនង​ពេក - សូមមេត្តាកុំប្រើ​សម្លេង​ទូរស័ព្ទ​ឬ​និយាយ​ឮ​ពេក​នាំ​ឲ្យ​រំខានដល់​អ្នក​ដទៃ - សូមមេត្តាកុំបើក​សម្លេង​ម៉ាញ៉េទូរទស្សន៍​ជាដើម​ឮពេក នាំ​ឲ្យ​រំខាន​ដល់អ្នក​ដទៃ - សូមមេត្តា លាង​ដៃ​ឲ្យ​ស្អាត​ជាមុន​សិន​ចាំ​បរិភោគ​អាហារ - សូមមេត្តា កុំ​ជជែក​គ្នា​ច្រើន​ពេក ពេល​បរិភោគ​អាហារ - សូមមេត្តា ​ចេះ​ដោះ​ទ្រនាប់​ជើង​ក្នុង​ទី​កន្លែង​ដែល​គួរ​ដោះ​ ដូច​ជា​ឡើង​ទីលាន​ព្រះចេតិយ៍ ព្រះពោធិព្រឹក្ស ព្រះវិហារជាដើម - សូមមេត្តា ចេះដោះមួក​ពេល​ចូល​ក្នុង​វត្ត​ជាដើម​ផង - សូមមេត្តា ​កុំ​ខាក​ស្ដោះ​ដាក់​លើ​កន្លែង​ដែល​ស្អាត​ធ្វើ​ឲ្យ​គេ​ខ្ពើម​រអើម - សូមមេត្តា កុំ​ប្រើ​គ្រឿង​សាស្ត្រាវុធ​ផ្សេងៗ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែលប្រកប​ដោយ​សេចក្ដី​ក្រេវ​ក្រោធ - សូមមេត្តា ដឹងគុណ​ចំពោះ​អ្នក​មាន​គុណ​ផង - សូមមេត្តា កុំ​ធ្វើ​ឲ្យ​អ្នក​មាន​គុណ​កើត​ទុក្ខ - សូមមេត្តា ​កុំ​ចេះ​តែ​តិះដៀល​មនុស្ស​ល្អ - សូមមេត្តា ​កុំច្រណែន​គេ ព្រោះ​វា​គ្មាន​ប្រយោជន៍ - សូមមេត្តា ចេះ​មើល​កំហុស​របស់​ខ្លួន​ឯង​ផង - សូមមេត្តា គិត​ឃើញ​អំពើ​ល្អ​របស់​អ្នក​ដទៃ​ផង - សូមមេត្តា ​ចេះ​គោរព​ពេល​វេលា​ឲ្យ​បាន​ទៀតទាត់​ផង - សូមមេត្តា ចេះសម្អាត​ទីកន្លែង​រួម​ផង - សូមមេត្តា ​ចេះ​រក្សាសម្បត្តិ​ជាតិ​ផង - សូមមេត្តា ​ចេះ​ទទួល​រាក់ទាក់​ភ្ញៀវ​ដែល​មក​ដល់​ផ្ទះ​ផង - សូមមេត្តា ចេះ​ដាក់បាត្រ​ព្រះសង្ឃ​នៅ​មុខ​ផ្ទះ​នៃ​ខ្លួន​ផង - សូមមេត្តា កុំសម្លាប់​សត្វ​ព្រោះ​នាំ​ឲ្យ​ខ្លួន​មាន​អាយុ​ខ្លី - សូមមេត្តា កុំ​លួច​ទ្រព្យ​គេ​ព្រោះ​នាំ​ឲ្យ​ខ្លួន​ក្រីក្រ​ជាដើម - សូមមេត្តាកុំប្រព្រឹត្ត​ខុស​ក្នុង​កាម​ព្រោះ​នាំ​ឲ្យ​ខ្លួន​មាន​ឈ្មោះ​មិន​ល្អ មិន​មាន​សេចក្ដី​សុខ​ក្នុង​គ្រួសារ - សូមមេត្តា កុំ​និយាយ​កុហក​គេ នាំ​ឲ្យ​គេ​ស្អប់ - សូមមេត្តា កុំផឹក​ទឹកស្រវឹង​ពព្រោះនាំ​ឲ្យ​ខ្លួន​វង្វេង​អស់​ស្មារតី - សូមមេត្តា កុំសេព​គ្រឿង​ញៀន​ព្រោះវា​នាំ​ឲ្យ​ខូច​ខ្លួន - សូមមេត្តា កុំលេងល្បែង​ភ្នាល់​ព្រោះ​នាំ​ឲ្យ​ខ្លួន​ក្ដៅ​ក្រហាយ - សូមមេត្តា ​កុំ​សេពគប់​មិត្ត​អាក្រក់​វានាំ​ឲ្យ​ខ្លួន​អាក្រក់​ដែរ - សូមមេត្តា កុំដើរ​លេង​យប់ជ្រៅ​ពេក ព្រោះ​នាំ​ឲ្យ​គេ​ចោទប្រកាន់​ក្នុងរឿង​មិន​ល្អ - សូមមេត្តា កុំខ្ចី​ប្រាក់​គេ​ច្រើន​ពេក ប្រសិន​បើ​មិន​មាន​អ្វីសំរាប់​សងគេ​ទេ ព្រោះ​នាំ​ឲ្យ​ខ្លួន​កើត​ទុក្ខ - សូមមេត្តា ចេះគោរព​ពាក្យសន្យារបស់​ខ្លួន​ផង - សូមមេត្តា ​កុំស្រឡាញ់​លុយ ជាងស្រឡាញ់​ញាតិមិត្ត - សូមមេត្តា កុំស្រឡាញ់លុយ ជាង​ស្រឡាញ់សេចក្ដីល្អ - សូមមេត្តា កុំធ្វើ​ជាមនុស្ស​ចេះ​តែរករឿង​គេច្រើន​ពេក - សូមមេត្តា ​​កុំគិត​ថា​មា​នតែ​ខ្លួន​ទេ​ដែល​ចេះ​ដឹង​នោះ - សូមមេត្តា កុំធ្វើ​ជា​មនុស្ស​ចង់​តែ​ឈ្នះ​គេ​ឲ្យ​សោះ - សូមមេត្តា លះ​បង់​នូវ​អំនួត​របស់​ខ្លួន​ចេញ​ផង - សូមមេត្តា ចេះ​ធ្វើបុណ្យ​ឧទ្ទិសកុសល​ដល់​បុព្វការីជន​ផង - សូមមេត្តា ធ្វើ​បុណ្យ​ដោយ​គោរព​ផង - សូមមេត្តា ​គិត​ថា​មនុស្ស​យើង​មាន​អាយុ​ខ្លី​ណាស់​មិន​គួរ​ធ្វើ​អំពើ​បាបឡើយ - សូមមេត្តា គិត​ថា​មនុស្ស​អាក្រក់​ដែល​ជួប​យើង​ហើយ​ជាមេរៀន​ខន្តី​របស់​យើង - សូមមេត្តា ធ្វើ​ជាម្ដាយ​ឪពុក​ល្អ​របស់​កូនប្រុស​ស្រី - សូមមេត្តា ធ្វើ​ជាកូនប្រុស​ស្រី​ល្អ​របស់​ម្ដាយឪពុក - សូមមេត្តា ធ្វើ​ជាស្វាមី​ល្អ​របស់​ភរិយា - សូមមេត្តា ​ធ្វើ​ជា​ភរិយា​ល្អ​របស់​ស្វាមី - សូមមេត្តា ធ្វើ​ជា​គ្រូ​ល្អ​របស់​សិស្ស - សូមមេត្តា ធ្វើ​ជា​សិស្ស​ល្អ​របស់​គ្រូ - សូមមេត្តា ធ្វើ​ជា​មិត្ត​ល្អ​របស់​មិត្ត - សូមមេត្តា ធ្វើ​ជា​ពុទ្ធបរិស័ទ​ល្អ​របស់​ព្រះពុទ្ធជាម្ចាស់ - សូមមេត្តា ធ្វើជាមនុស្ស​ល្អ​សម្រាប់​សង្គម - សូមមេត្តា អាច​សៀវភៅ​ធម៌​ឲ្យ​បាន​ច្រើន​ផង - សូមមេត្តា ឃើញ​នូវ​លោកធម៌ ថា​ជា​របស់​មិន​ទៀត - សូមមេត្តា លះបង់​នូវឧបាទាន​ដើម្បី​ផុត​ចាកទុក្ខ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/1409/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២២ សីហា ឆ្នាំ២០១៧ (អាន: ៦៤៥១ ដង)
ដំណើរ​ជីវិត​របស់​មនុស្ស​យើង ដូច​គ្នា​ដឹង​ការ​ដើរ​ព្រៃ ដើម្បី​ឲ្យ​បាន​ដល់​គោល​ដៅ យើង​ត្រូវ​តែ​យល់​ដឹង​និង​ឆ្លាត​ផង ។ការ​ដើរ​ក្នុង​ព្រៃ កន្លែង​ខ្លះ​ត្រូវ​ជួប​នឹង​បន្លា កន្លែង​ខ្លះ​មាន​រណ្ដៅ ឬ​ត្រូវ​ជួប​នឹង​ព្រៃ​ស្ដុក ព្រម​ទាំង​អាច​មាន​ឧបសគ្គ​ពី​សត្វ​សាហាវ​ផ្សេងៗ​ ។ បើ​យើង​រវល់​តែ​កាប់​បន្លា ឆ្ការព្រៃ លុប​រណ្ដៅ​ឲ្យ​ស្មើ និង​សម្លាប់​សត្វ​សាហាវ​ឲ្យ​អស់​នោះ យើង​ប្រាកដ​ជា​ទៅ​មិន​ដល់​ទិស​ដៅ​ឡើយ ។ តាម​ការ​ពិត ក្នុង​សង្គម​មនុស្ស​យើង​នេះ មាន​រណ្ដៅ​ចម្រូង​ និង​បន្លា​ជា​ដើម​សន្ធឹក​សន្ធាប់​ ដែល​រារាំង​ដំណើរ​ផ្លូវ​ជីវិត​របស់​យើង ជា​រឿង​រំខាន​ចិត្ត​ឲ្យ​គិត​កង្វល់​គ្រប់​ពេល​វេលា។ បើ​យើង​បាន​យល់​ដឹង​ដោយ​ប្រពៃ ពិចារណា​តាម​ហេតុ​ផល​នៃ​សភាព​ការណ៍ យើង​នឹងកំណត់​ដឹង​នូវ​ឧបសគ្គ​ទាំង​នោះ ពេល​ខ្លះ​យើង​អាចលុប​បាន ក៏​គួរ​លុប​ទៅ បើ​សសៀរ​បាន គឺ​ត្រូវ​តែ​សសៀរ​ទៅ​ឲ្យ​ផុត...។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1339/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២២ សីហា ឆ្នាំ២០១៧ (អាន: ៦៣០៩ ដង)
បើ​អ្នក​ដទៃ​ធ្វើ​ខុស​មកលើ​កូន ចូរ​កូន​កុំ​យក​កំហឹង​ទៅ​ទប់​ទល់​ឲ្យ​សោះ កូនត្រូវ​ឲ្យ​អភ័យ ហើយ​ត្រូវ​សម្លឹង​ទៅ​រក​សេចក្តី​ល្អ​របស់​គេ​ឲ្យ​បាន​ច្រើន បើកូន​រក​អំពើ​ល្អ​របស់​គេ​មិន​ឃើញ​ទេ កូន​ត្រូវ​តែ​អាណិត​គេ ព្រោះ​គេ​កំពុង​តែ​មាន​គ្រោះ​កាច ។ចូរ​កូន​មាស​ឪពុក​ចាំ​ទុក​ថាៈ គេ​មាន​ផ្នែក ប៉ែក​មិន​ល្អ កូន​កុំ​ឃ្នើស កូន​ត្រូវ​ជ្រើស រើស​យក​ស ល្អ​គេ​មាន ជា​ប្រយោជន៍ ហោច​ប្រកាន់ ឆ្ពោះ​និព្វាន ខុស​ប៉ុន្មាន ជា​បាប​គ្រោះ របស់​គេ ។ អត្ថបទនេះ​ដកស្រង់​ចេញពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈកញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1472/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៥៤៥៤ ដង)
អស្សុតំ សាវេតិ ឲ្យ​មិត្ត​បាន​ស្ដាប់​នូវ​ពាក្យ​ដែល​មិន​ធ្លាប់​បាន​ស្ដាប់ ពាក្យ​មាន​ប្រយោជន៍​មាន​ច្រើន​ណាស់ សម្រាប់​ដាស់តឿន​ស្មារតី ជា​របស់​មាន​តម្លៃ​ថ្លៃថ្លា ពាក្យ​សម្ដី​មាន​រស​ជាតិធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភ្លឺ​ថ្លា​គំនិត មាន​ការ​ចម្រើន​កើត​ប្រយោជន៍ ។ដើម្បី​ឲ្យ​ទឹក​មាត់​ប្រៃ ដោយ​សេចក្ដី​ថា និយាយ​អ្វីៗ​គេ​ស្ដាប់​គេ​តាម អ្នក​ត្រូវ​និយាយ​ហ្មត់ចត់​ប្រព្រឹត្ត​ល្អ​ដោយ​ខ្លួន​ឯង​ផងប្រៀប​ដូច​របស់​ប្រើប្រាស់ បើ​ជា​របស់​ថោក សូម្បី​នៅ​ថ្មី​ក៏​គេ​មិន​ខ្ចី​ប្រើ ប៉ុន្តែ​បើ​ជា​វត្ថុ​មាន​តម្លៃ ទោះ​បី​ចាស់​ទៅ​ក៏​គេ​តាំង​ទុក​នៅជាទី​រលឹក។ សំពត់​សំបក​ឈើ កាល​នៅ​ថ្មី​វា​មាន​សម្ជស្ស​រឹង​គ្រោត​គ្រាត លុះ​ដល់​ចាស់​គេ​ច្បាស់​ជា​ជូត​ជើង ឬ ចោល​ក្នុង​គំនរ​សម្រាម​យ៉ាង​ណា មនុស្ស​ឥត​បាន​ការ ពុត​ត្បុត​លោភលន់ ល្ងង់​ខ្លៅ គេ​ហៅ​ថា មនុស្ស​សំពត់សំបក​ឈើ អ្នក​ណា​ទៅ​សេពគប់​ជា​មួយ រមែង​រង​ទុក្ខ​រហូត​ស្លាប់​ខ្លួន ដូច​សំពត់​សំបក​ឈើ​ដែល​មាន​សម្ជស្សរឹង​គ្រោតគ្រាត ធ្វើ​ឲ្យ​អ្នក​ស្លៀត​លំបាក​ព្រោះ​សម្ជស្ស​នោះ អ៊ីចឹង​ឯង លុះ​ដល់​មនុស្សសំបក​ឈើ​នោះ​ចាស់​ជរា​ទៅ ឬ​ក៏​ស្លាប់​ទៅ នៅ​សល់ កេរ្តិ៍ឈ្មោះ​អសោចិ៍ គេ​លើក​យក​មក​ប្រដៅ​កូន​ចៅ កុំ​ឲ្យ​ប្រព្រឹត្ត​តាម ដូច​សំពត់​ដាច់​ដែល​គេ​ចោល​ក្នុង​គំនរ​សម្រាម​ដូច្នោះ​ឯង ។ សំពត់​កម្ពល​ពណ៌​ក្រហម ធ្វើ​ក្នុង​ដែន​គន្ធារៈ (សម័យ​បុរាណ) សាច់​ល្អិត​ម៉ដ្ឋ​ខៃ សម្ជស្សទន់​ល្មៃ មាន​តម្លៃ​ថ្ងៃ​ណាស់ ព្រោះ​គេ​លំបាក​ធ្វើ បើ​អ្នក​ណា​មាន​សំណាង​បាន​ប្រើ បាន​ស្លៀក​បាន​ដណ្ដប់ ក៏​សុខ​កាយ​សប្បាយ​ចិត្ត យ៉ាង​ណា មនុស្ស​សប្បរុស​ក៏​បី​ដូច​សំពត់​កម្ពល ដែល​មាន​តម្លៃ​ដូច្នោះ​ដែរ អាច​ឲ្យ​អ្នក​មក​សេពគប់ បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សុខ បាន​ស្ដាប់​ពាក្យពីរោះៗ ពាក្យ​ណា​ធ្លាប់​ស្ដាប់​ហើយ ក៏​កាន់​តែ​បាន​ច្បាស់​ឡើង ភ្លឺ​ស្វាង​រុងរឿង​កាត់​ក្ដី​កង្វល់ ។ សំពត់​កម្ពល​លុះ​ដល់​ពេល​ចាស់​ទៅ ព្រោះតែ​របស់​មាន​តម្លៃ​សរសៃ​ស្វិត គេ​យក​ទៅ​វេច​ខ្ចប់​រតនវត្ថុ​មាន​កែវ​មុណី​ជា​ដើម យ៉ាង​ណា មនុស្ស​បាន​ការ ជា​មនុស្ស​បាន​ផ្ដល់​ប្រគល់​នូវ​ប្រយោជន៍ ឲ្យ​ដល់​អ្នក​ផង​ទាំង​ពួង ជា​មនុស្ស​មាន​ស្នាដៃ មាន​សេចក្ដី​មិន​ប្រមាទ ឆ្លាត​ឈ្លាស​វាង​វៃ ព្យាយាម​តែ​ក្នុង​ការងារ​ប្រពៃ សូម្បី​ស្លាប់​ទៅ ឬ​នៅ​ក្នុងវ័យ​ចាស់ កេរ្តិ៍ឈ្មោះ​ពុំ​សាបសូន្យ កេរ្តិ៍​ឈ្មោះ​និង​ស្នាដៃ​អាច​ខ្ចប់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ដូច​សំពត់​មាន​តម្លៃ​ថ្លៃ​ប្រណីត ទោះ​បីចាស់​ពិត​តែ​គេ​ពុំ​ចោល​ឡើយ គេ​ដាក់​ក្នុង​ហិប​អប់​គ្រឿង​ក្រអូប រុំ​ខ្ចប់របស់​មាន​តម្លៃ​ដទៃ​ផ្សេង​ទៀត​បាន​យ៉ាង​ល្អ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1424/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៥៩៥៦ ដង)
ខ្យល់​រមែង​បក់​ផាត់​នូវ​ក្លិន​ក្រអូប​នៃ​ផ្កា​ឈើ​ក្នុង​ព្រៃ​ធ្វើ​ឲ្យ​ក្រអូប​ឈ្ងុយ​ឈ្ងប់​ក្នុង​ព្រៃធំ​ យ៉ាង​ណា ព្រះ​យោគាវចរ រមែង​ត្រេកអរ​ក្នុង​សេចក្ដី​ព្យាយម​របស់​ខ្លួន ប្រព្រឹត្ត​ទៅ​ក្នុង​ព្រៃ​ដែល​មាន​ផ្កា​ឈើ​ក្រអូប​ដ៏បរិសុទ្ធ គឺវិមុត្តិ​ធម៌​ក៏​យ៉ាង​នោះ​ដែរ ។ ខ្យល់​ព្យុះ​ រមែង​បោកបក់​ធ្វើ​ឲ្យ​ដួល​រលំ​នូវ​ដើម​ឈើ​ទាំង​ឡាយ បាក់​មែក​បាក់​ដើម រលើង​ឫស ប៉ើង​ទាំង​គល់​សណ្ដក​ទាំង​ឫស​កែវយ៉ាង​ណា ចំណែក​អ្នក​ប្រារព្ធ​នូវ​សេចក្ដី​ព្យាយម រមែង​ពិចារណា​ទៅ​ក្នុង​ដង​ព្រៃ​គឺ​សង្ខារធម៌ ហើយ​កម្ចាត់​បង់​នូវ​កិលេស​ រលើង​ទាំង​ឫស​គល់ គឺ​អវិជ្ជា ដូច​គ្នា​នឹង​ខ្យល់​ព្យុះ​ដូច្នោះ​ដែរ ។ខ្យល់​រមែង​បក់ផាត់​ទៅ​ក្នុង​អាកាស គឺ​ដូច​ជា​ព្រះអរិយបុគ្គល ដែល​បាន​ធ្វើ​ចិត្ត​ឲ្យ​ត្រាច់​ទៅ​ក្នុង​លោកុត្តរធម៌​ដូច្នោះ​ឯង។ ខ្យល់​បក់​នាំ​យក​ក្លិន​ផ្កា​ក្រអូប​អប់​ពេញ​សួន​ឧទ្យាន​មាន​ន័យដូចជា​អ្នក​ប្រាថ្នា​សេចក្ដី​បរិសុទ្ធ​នៃ​សីល ក៏​រមែង​ព្យាយាម​ប្រព្រឹត្ត​ខ្លួន​ដោយ​សេចក្ដី​សង្រួម​ ព្រោះ​សេចក្ដី​ព្យាយាម​សង្រួម​នោះ​ឯង ក៏​រមែង​បក់​ផ្សាយ​នូវ​ក្លិន​សីល​ដែល​ក្រអូប​លើស​ក្លិន​នៃ​បុប្ផជាតិ​ទាំង​ឡាយ​ឲ្យ​សាយ​ភាយ​រហូត​ដល់​ឋាន​នៃ​ទេវតា។ ខ្យល់​បក់ផាត់​ទៅ​មក ដោយ​ប្រាសចាក​ទី​នៅ​អាស្រ័យ មិន​អាល័យ​ មិន​ស្ដាយទីណាៗ​មាន​សេចក្ដី​ដូច​ជា​ព្រះយោគាវចរ​ដែល​មិន​អាល័យ​ទីកន្លែង​ មិន​ហួងហែង​អាវាស មិនជាប់​នឹង​ត្រកូល ឬ​បុគ្គល​ណាៗ​ដូច្នេះ​ដែរ។ របស់​បាន​ទទេ​គឺ​ចាស់ជរា របស់​ប្រឹង​រក​គ្រប់​គ្នា​គឺគុណ​តម្លៃ​នៃ​ជីវិត។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/2684/______xtpic.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ១៤៦ ដង)
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ ១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍! ២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។ សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។ ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។ មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ ១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង ២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ ៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។ ប្រភពហ្វេសប៊ុកThong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2508/image.jpeg
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៨២៤៤ ដង)
កុំគ្រាន់តែ... កុំគ្រាន់តែស្ដាប់​ គិត​ផង កុំគ្រាន់តែយល់​ ធ្វើ​ផង កុំចេះតែ​ជឿ​ ពិចារណា​ផង កុំគ្រាន់តែដឹងគុណ​ តបគុណផង កុំសាង​តែ​វត្ត​ សាង​ព្រះសង្ឃ​ផង កុំគ្រាន់តែបួស​ រៀន​ធម៌​ផង កុំគ្រាន់តែ​កាន់​សាសនា​ ប្រតិបត្តផង កុំធ្វើ​បុណ្យ​នៅតែ​វត្ត​ ធ្វើ​នៅ​ក្រៅ​ផង កុំ​ធ្វើ​តែ​ទាន​ រក្សា​សីល​ផង​ កុំសុំ​សីល​តែ​មុខលោក​ រក្សា​ឱ្យ​បាន​ល្អ​ផង​ កុំគ្រាន់តែ​និយាយ​ គិត​ពី​អាម្មណ៍​អ្នក​ដទៃ​ផង កុំគ្រាន់តែចង់មានតែ​ឯង​ គិត​ពី​សុខ​ទុក្ខ​គេ​ផង​ កុំគ្រាន់តែ​រស់​សម្រាប់​ស្លាប់​ រៀន​ធម៌​ផង។ ភិក្ខុ គូ សុភាព ដោយ៥០០០ឆ្នាំ
images/articles/1294/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៣០៩៦ ដង)
មាន​មនុស្ស​ជា​ច្រើន​ក្នុង​លោក​នេះ បាន​បន្សល់​ទុក​នូវ​គម្រូ​អាក្រក់​ឲ្យ​ដល់​កូន ធ្វើ​ឲ្យ​កូន​ចង​ចាំ​ក្នុង​ចិត្តជាប់​ជានិច្ច រហូត​ក្លាយ​ទៅ​ជា​រឿង​បន្ដ​គម្រូអាក្រក់​មក​កូន​ទៀត។ គម្រូ​អាក្រក់​នោះ​គឺ​ខ្លួន​ជា​ស្វាមី​និង​ជា​ឪពុក​របស់​គេ មាន​ខាង​ស្រី​ក្រៅ​ផ្ទះ ឬ​​ហៅ​ប្រពន្ធ​ចុង ហើយ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដូច​ជា​វាយ​ទាត់​ធាក់​ប្រពន្ធ​កូន​ដូច​សត្វ​តិរច្ឆាន មិន​មាន​ភក្ដី​ស្រលាញ់​ស្រណោះ​អាឡោះ​អាល័យ​ចំពោះ​ប្រពន្ធ​កូន មិន​ថាថ្ងៃណា​ជា​ថ្ងៃ​ណា​ទេ ឃើញ​តែ​រឿង​រ៉ាវ ឡូ​ឡា គម្រាម កំហែង ប្រពន្ធ​កូន ឲ្យ​ដល់​នូវ​ភាព​ភ័យ​រន្ធត់​តក់​ស្លុត​ភ្លេច​ភ្លាំង មិន​មាន​បញ្ញា​ស្មារតី​ក្នុង​ខ្លួន។ ឪពុក​កាល​ធ្វើ​អំពើ​ឃោរឃៅ​ក្នុង​គ្រួសារ​មាន​ការ​វាយ​ប្រពន្ធ​ដែល​មិន​ដឹង​អ្វី​ជា​ដើម នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​ដែល​យើង​ធ្វើ​ចំពោះ​កូន។ ចំណែក​ម្ដាយ​ខ្លះ​ក្នុង​លោក​នេះ​មិន​មែន​មាន​ចិត្ត​ស្មោះ​ចំពោះ​ស្វាមី​របស់​ខ្លួន ត្រឡប់​ទៅ​ជា​ត្រេកអរ​ចំពោះ​​បុរស​ដទៃ (ផិត​ប្ដី) ធ្វើ​ឲ្យ​កូន​អាប់​ឱន​ក្នុង​ភូមិ​ស្រុក ឮ​តែ​ពាក្យ​គេ​ថា កូន​មេ​ស្រី​ផិត​ប្ដី រាល់​ពេល​ដែល​កូន​ទៅ​កាន់​ទី​ណា មាន​មនុស្ស​ពេប​ជ្រាយ​មើល​ងាយ​មើល​ថោក​ថា កូន​មេ​ស្រី​ផិត​ប្ដី។ កូន​ទទួល​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​គ្មាន​ពេល​ស្រាក​ស្រាន នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​របស់​ម្ដាយ​ផង​ដែរ។ កាល​យើង​ទាំង​ពីរ​អ្នក​ប្ដី​ប្រពន្ធ មិន​មាន​សេចក្ដី​ស្នេហ៍​ស្មោះ​ចំពោះ​គ្នា​នឹង​គ្នា រហូត​ឲ្យ​ខុស​ជ្រុល​ជ្រួស​ក្នុង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌​ដែល​ជា​រឿង​មិន​ល្អ​ទាល់​តែ​សោះ។ កូន​យើង​ត្រូវ​គ្រាំ​គ្រា​ក្នុង​ចិត្ត​រាល់​ថ្ងៃ ពេល​កូន​បើក​ភ្នែក​ពេល​ណា ឮ​តែ​រឿង​ឈ្មោះ​ទាស់​ទែង​គ្នា​ វាយ​តប់​គ្នា​រាល់​ៗ ថ្ងៃ។ កូន​នោះ​ទៅ​ជា​អ្នក​មាន​សតិ​មិន​ប្រក្រតី ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​រហូត​តូច​ចិត្ត​ចំពោះ​វាសនា​ខ្លួន​ថា មិន​គួរ​ណា​មក​កើត​ជួប​ឪពុក​ម្ដាយ​ មិន​មាន​ធម៌​ក្នុង​ខ្លួន។ កូន​នោះ​ទៅ​ជា​អ្នក​អាប់​ប្រាជ្ញា រៀន​សូត្រ​មិន​ចេះ ល្ងង់​ខ្លៅ​រហូត​កូន​នោះ​ធំ​ឡើង ក្លាយ​ជា​អ្នក​ខិល​ខូច ជើង​កាង​ បង​តូច​បងធំ។ រឿង​ទាំង​អស់​នេះ ដោយ​សារ​តែ​ឪពុក​ម្ដាយ ធ្វើ​គម្រូ​អាក្រក់​បន្សល់​ទុក​ឲ្យ​កូន។ គ្រួសារ​ខ្លះ​ឈ្មោះ​ទាល់​ទែង​គ្នា​រហូត​លែង​លះគ្នា​ចែក​កូន​គ្នា ធ្វើ​ឲ្យប្អូនៗ​បែក​បង រហូត​លែង​មាន​សេចក្ដី​ស្រលាញ់ ចំពោះ​បង​ប្អូន​ទៀត នេះ​ដោយ​សារ​ការ​ដោះ​ស្រាយ​មិន​មាន​សន្តិវិធី មិន​មាន​មេត្តា​ចំពោះ​គ្នា​នឹង​គ្នា។ តែ​ខ្លួន​យើង​មិន​គួរ​ធ្វើ​អំពើ​បែប​ខាង​លើ​នេះ​ទេ ត្រូវ​មាន​ធម៌​អប់រំ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្ដី​ប្រពន្ធ ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដោយ​សន្តិ​វិធី មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​មិន​ក្បត់​ប្រពន្ធ​របស់​ខ្លួន ត្រូវ​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈ​ហ៊ាន​ទទួល​ខុស​ត្រូវ​ថា ខ្លួន​ជា​ប្ដី​គេ​ឪពុក​គេ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​ប្ដី​និង​ជា​ឪពុក​ដ៏​ល្អ។ កាល​បើ​យើង​ល្អ​ចំពោះ​គ្នា​នឹង​គ្នា នឹងផ្ដល់​ជម្រក​ដ៏​ត្រជាក់​ល្ហឹម​ឲ្យ​ដល់​កូន អាច​ធ្វើ​ឲ្យ​កូន​យើង​បានទទួល​ភាពកក់​ក្ដៅ​ពី​ឪពុក​ម្ដាយ ហើយ​កូន​យើង​និង​ឈ្លាស​ឆ្លាត​អង់​អាច​គ្រប់​កិច្ចការ​ទាំង​ពួង មិន​ថា ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ឡើយ។ ព្រោះ​កូន​យើង​សប្បាយ​ចិត្ត រីក​រាយ ស្រស់​ថ្លាគ្រប់​ពេល​វេលា ដោយ​ខ្លួន​តែង​តែ​គិត​ វា​ជា​វាសនា​ល្អ​ណាស់​សម្រាប់​ខ្លួន​ដែល​បាន​ជួប​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ធម៌​សប្បុរស។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1275/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៦២៦៩ ដង)
កូន​ជា​ទី​ស្រឡាញ់​!ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា (បើ​បុគ្គល​បាន​ដឹង​ថា​ខ្លួន​ឯង​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ គប្បី​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ) ។ពាក្យ​ថា (ខ្លួន) ក្នុង​ទី​នេះ បាន​ដល់​ដំណើរ​ជីវិត​របស់​យើង ដំណើរ​ជីវិត​គឺ​ជា​ក្រសែ​របស់​ចិត្ត​ ដូច្នេះ​ដែល​ថា​រក្សា​ខ្លួន បាន​ដល់​ការ​រក្សា​ចិត្ត​ហ្នឹង​ឯង ។ពាក្យ​ថា (រក្សា​ខ្លួន) បាន​សេចក្តី​ថា​រក្សា​ចិត្ត​ទូន្មាន​ចិត្ត​គ្រប់​គ្រង​ដំណើរ​ជីវិតអប់រំ​ព្រហ្មចរិយ​ធម៌ ឲ្យ​មាន​ភាព​ភ្លឺ ស្វាង​រុង​រឿង និង​ឲ្យ​បាន​ជួប​ប្រសព្វ​ចំពោះ​សេចក្តី​សុខ​ក្សេម​ក្សាន្ត ។ ឪពុក​ម្តាយ​បាន​បញ្ជាក់​ប្រាប់​កូន​ហើយ ថា​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​គំនិត​គិត​ចង់​បាន​សប្បាយ ព្រោះ​បើ​មិន​បាន​ប្រយ័ត្ន​ចំពោះ​គំនិត​នេះ​ទេ វា​នឹង​នាំ​ឲ្យ​កូន​រក​ការ​សប្បាយ​ក្នុង​ផ្លូវ​បិសាច ហើយ​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចិត្ត​ស្រឡាញ់​របស់​កូន​រៀង​រាល់​ថ្ងៃ​ទៀត​ផង ទោះ​ជា​ស្រឡាញ់​អ្វី​ក៏​ដោយ​ព្រោះ​ចិត្ត​ស្រឡាញ់​នាំ​ឲ្យ​មាន​ការ​ហួង​ហែង ការ​ហួង​ហែង​ជា​មាត់​ជ្រោះ​ដ៏​រអិល គឺ​ថា​វាងាយ​នឹង​ធ្វើ​ឲ្យ​កូន​ធ្លាក់​ចុះ​ទៅ​ក្នុង​ជម្លោះ​ឈ្លោះ​ទាស់​ទែង ពោល​នូវ​ពាក្យ​អាក្រក់ ពាក្យ​កុហក​ពាក្យ​ញុះ​ញង់ និង​ប្រព្រឹត្ត​ការ​បៀត​បៀន​ដោយ​អំពើ​ឃោរ​ឃៅ​ផ្សេងៗ​ណាស់ ។ បើ​កូន​ដឹង​ថា ខ្លួន​ជា​ទីស្រឡាញ់​របស់​ខ្លួន​កូន​ពិត​ប្រាកដ​ហើយ​កូនត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​ណាស់ ចំពោះ​កិលេស​ដែល​មាន​ក្នុង​ចិត្ត​កូន​ខ្លួន​ឯង ។ កូន​ត្រូវ​ពិចារណា​នូវ​ព្រះ​ពុទ្ធភាសិត​មួយ​បាទ​នេះចិត្ថំ គុត្ថំ សុខាវហំព្យាយាម​ដេញ​ខ្មាំង​ពីចិត្ត​សន្តាន​គ្រប់​គ្រង​ស្ងួន​ចិត្ត​ដោយកម្មកល្យាណ នាំ​សុខ​មក​បាន​ក្សេមក្សាន្ត​ពេក​ក្រៃ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពីសៀវភៅៈ ពាក្យ​ពេចន៍ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
វីដេអូធម៌តាមបណ្តាញសង្គមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro