ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ សីហា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨៣
ថ្ងៃម្សិលមិញ ២១,០៨៥
ខែនេះ ៤៦៧,៩៨១
សរុប ៤៦,០៧៤,២៤០
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2692/t6545xtpic.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៦៥ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត (ព្រះអរហន្តជាគ្រហស្ថ) ការសម្រេចព្រះអរហត្តរបស់គ្រហស្ថនេះ មានមតិរបស់អាចារ្យមួយចំនួនសម្ដែងថា គ្រហស្ថណាបានសម្រេចព្រះអរហត្តហើយ បើមិនបានបួសជាបព្វជិតទេ នឹងត្រូវបរិនិព្វាន ក្នុងថ្ងៃទី ៧ គឺគ្រហស្ថអាចទ្រទ្រង់នូវព្រះអរហត្តបាន ៧ ថ្ងៃ ។ ការយល់យ៉ាងនេះ គឺមិនត្រឹមត្រូវឡើយ ព្រោះក្នុងគម្ពីរបបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ បរិព្វាជកវគ្គ តេវិជ្ជវច្ឆសូត្រ បានសម្ដែងថា យេបិ ហិ សន្តតិមហាមត្តោ ឧគ្គសេនោ សេដ្ឋិបុត្តោ វីតសោកទារកោតិ គិហិលិង្គេ ឋិតាវ អរហត្តំ បត្តា, តេបិ មគ្គេន សព្ពសង្ខារេសុ និកន្តិំ សុក្ខាបេត្វា បត្តា។ តំ បត្វា បន ន តេន លិង្គេន អដ្ឋំសុ, គិហិលិង្គំ នាមេតំ ហីនំ, ឧត្តមគុណំ ធារេតុំ ន សក្កោតិ។ តស្មា តត្ថ ឋិតោ អរហត្តំ បត្វា តំទិវសមេវ បព្ពជតិ វា បរិនិព្ពាតិ វា។ សូម្បីបុគ្គលទាំងឡាយណា គឺសន្តតិមហាមាត្យ ឧគ្គសេនសេដ្ឋបុត្ត វីតសោកទារកៈ ឋិតនៅក្នុងភេទជាគ្រហស្ថ ក៏បានសម្រេចនូវព្រះអរហត្ត ។ សូម្បីបុគ្គលទាំងនោះ ញ៉ាំងសេចក្ដីប្រាថ្នាក្នុងសង្ខារទាំងពួងឲ្យស្ងួតទៅដោយមគ្គហើយទើបបានសម្រេច ។ តែកាលបានសម្រេចនូវព្រះអរហត្តហើយ រមែងមិនតាំងនៅដោយភេទជាគ្រហស្ថនោះឡើយ ។ ភេទជាគ្រហស្ថឈ្មោះថាជា ហីនភេទ រមែងមិនអាចដើម្បីនឹងទ្រទ្រង់ឧត្តមគុណគឺព្រះអរហត្តនោះឡើយ ។ ព្រោះហេតុនោះ បុគ្គលណាឋិននៅក្នុងភេទជាគ្រហស្ថ បានសម្រេចហើយនូវព្រះអរហត្ត តែងតែបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើសិនជាមិនបានបួស) រមែងបរិនិព្វានក្នុងថ្ងៃនោះប៉ុណ្ណោះ ។ សូម្បីក្នុងគម្ពីរមិលិន្ទបញ្ហា ត្រង់ខីណាសវភាវបញ្ហា ក៏សម្ដែងថា ឯវមេវ ខោ, មហារាជ, អរហត្តំ បត្តោ គិហី តេន លិង្គេន អរហត្តំ ធារេតុំ ន សក្កោតិ, តេន ការណេន តស្មិំ យេវ ទិវសេ បព្ពជតិ វា បរិនិព្ពាយតិ វា បពិត្រមហារាជ គ្រហស្ថដែលបានសម្រេចនូវព្រះអរហត្ត រមែងមិនអាចដើម្បីនឹងទ្រទ្រង់នូវព្រះអរហត្តដោយភេទជាគ្រហស្ថនោះបានឡើយ រមែងបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើមិនបានបួសទេ) រមែងបរិនិព្វានក្នុងថ្ងៃនោះ ប៉ុណ្ណោះ យ៉ាងនេះឯង ។ ដូច្នេះ បញ្ជាក់ឲ្យឃើញថា មតិរបស់អាចារ្យដែលយល់ថា គ្រហស្ថបានសម្រេចជាព្រះអរហន្តហើយ បើមិនបានបួសទេ រមែងបរិនិព្វានក្នុងរវាង ៧ ថ្ងៃនោះ ជាការយល់មិនត្រឹមត្រួវឡើយ ។ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2691/8765tpic.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៤៣ ដង)
១. មិនបានទូលសួរ ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ឯសិក្ខាបទទាំងឡាយដែលតូចៗដោយលំដាប់ គឺសិក្ខាបទណាខ្លះ ។ ២. ជាន់ដេរសំពត់វស្សិកសាដករបស់ព្រះមានព្រះភាគ ។ ៣. ឲ្យមាតុគ្រាមថ្វាយបង្គំព្រះសរីរៈនៃព្រះមានព្រះភាគមុនគេ កាលដែលមាតុគ្រាមទាំងនោះយំទួញសោក ធ្វើសរីរៈនៃព្រះមានព្រះភាគឲ្យប្រឡាក់ដោយទឹកភ្នែក ។ ៤. កាលព្រះមានព្រះភាគកំពុងធ្វើនិមិត្តជាឱឡារិក (បញ្ឆិតបញ្ឆៀង) និងធ្វើឱកាស (បំភ្លឺ ហេតុ) ជាឱឡារិក លោកមិនបានអារាធនាព្រះមានព្រះភាគថា សូមព្រះមានព្រះភាគគង់ នៅអស់មួយកប្ប (កំណត់អាយុ) ។ ៥. ធ្វើសេចក្ដីខ្វល់ខ្វាយឲ្យមាតុគ្រាមបានបព្វជ្ជាក្នុងធម្មវិន័យ ។ កំហុសទាំង ៥ ដែលព្រះថេរៈទាំងឡាយលើកឡើងនេះ គ្រាន់តែលើកឡើងដើម្បីឲ្យព្រះអានន្ទទទួលស្គាល់ថាជា អំពើមិនល្អ ដែលមានក្នុងបទថា ឥទន្តេ អានន្ទ ទុក្កដំ នែអាវុសោ អានន្ទ នេះជាអំពីមិនល្អរបស់លោក ។ មិនមែនព្រះថេរៈទាំងឡាយដាក់ឲ្យព្រះអានន្ទត្រូវអាបត្តិទុក្កដ ហើយឲ្យព្រះអានន្ទសម្ដែងអាបត្តិទុក្កដទេ ។ (វិនយបិដក ចូឡវគ្គ បញ្ចសតិកក្ខន្ធកៈ បិដកលេខ ១១ ទំព័រ ៣៦៩) ដោយ៥០០០ឆ្នាំ
images/articles/2690/tex986tyrtpic.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៣៣ ដង)
(មិនមែនដូចរូបគំនូរដែលមានព្រះឥន្ទ្រមកដេញពិណថ្វាយ)ព្រះពោធិសត្វពិរចារណារកឃើញមជ្ឈិមប្បដិទា ដោយបានបែរត្រឡប់ពីការបដិបត្តិទុក្ករកិរិយាដោយខ្លួនព្រះអង្គឯង មិនមែនដោយព្រះឥន្ទ្រមកក្រើនរំលឹកដោយដេញពិណ ឬដោយបុគ្គលណាមួយមកពន្យល់ណែនាំឡើយ ។ មានគម្ពីរខ្លះបានសម្ដែងត្រង់ចំណុចហ្នឹងថា ព្រះឥន្ទ្រមកដេញពិណឲ្យព្រះអង្គពិចារណា ហើយក៏មានបុគ្គលមួយចំនួនខ្លះ ដោយមិនបានសិក្សាស្រាវជ្រាវតាមបិដកអដ្ឋកថា ក៏កាន់យកតៗគ្នាមកដល់សព្វថ្ងៃ ដូចមានជាក់ស្ដែងក្នុងរូបគំនូរនានាតាមវត្តអារាមជាដើម តែការយល់ដូច្នេះ មិនត្រឹមត្រូវតាមព្រះត្រៃបិដកដែលព្រះអង្គបានសម្ដែងផ្ទាល់ឡើយ សេចក្ដីពិត គឺព្រះអង្គបានពិចារណាដោយខ្លួនឯងដល់កាលដែលព្រះអង្គនៅជាកុមារតូច ដែលក្នុងកាលនោះ ទ្រង់ធ្លាប់បានសម្រេចបឋមជ្ឈាន ទើបទ្រង់ត្រិះរិះថា នេះជាផ្លូវត្រាស់ដឹងហ៎្ន ។ ខ្ញុំលើកសេចក្ដីនេះដោយដកស្រង់ចេញពីសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ មហាសច្ចកសូត្រ បិដកលេខ ២២ ទំព័រ ១២១ ព្រះមានព្រះភាគសម្ដែងថាម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូចេ្នះថា ជនទាំងឡាយ ណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី ព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ជន ទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងកាលឥឡូវនេះ នឹងរងនូវ ទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច.. ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹម ប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ចំណែកខាងអាត្មាអញ មិនទាន់បាន ត្រាស់ដឹងនូវគុណវិសេសគឺញាណទស្សនៈដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះនៅឡើយ ។ ផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា កាលដែលអាត្មាអញអង្គុយ នៅក្រោមម្លប់នៃដើមព្រីងដ៏ ត្រជាក់ ក្នុងកិច្ចការរបស់សក្យរាជជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ នឹងវិចារៈ មានបីតិនឹងសុខ ដែលកើត អំពីសេចកី្តស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយ ទេដឹង ។ ម្នាលអគិ្គវេស្សនៈ វិញ្ញាណជាគ្រឿង រឭកតាមនូវស្មារតី ក៏កើតឡើងដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការ ត្រាស់ដឹង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តតិ្រះរិះដូច្នេះថា សេចកី្តសុខ ណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញខ្លាច សេចកី្តសុខនោះ ឬហ្ន៎ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចកី្តសុខនោះទេ ។ (ដោយ អវតារ) ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៣៤ ដង)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ? ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។ ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2688/te3223pic.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៣១ ដង)
ការសម្រេចធម៌និងការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈក្នុងវេលាដែលព្រះមានព្រះភាគទ្រង់យាងបិណ្ឌបាតប្រព្រឹត្តកិច្ចប្រោសសត្វ ដែល ពុទ្ធវង្សរបស់ព្រះអង្គ ។ ព្រះបាទសុទ្ធោទនៈជាពុទ្ធបិតា បាន​យាងទៅឃាត់ ហើយបានស្ដាប់ ព្រះគាថាដែលព្រះមានព្រះភាគទ្រង់សម្ដែង ក៏បានសម្រេចសោតាបត្តិផល ដោយ ព្រះគាថានេះថាៈ ឧត្តិដ្ឋេ នប្បមជ្ជេយ្យ, ធម្មំ សុចរិតំ ចរេ; ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។ បុគ្គលមិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ សុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧) ហើយព្រះបាទសុទ្ធោទនៈ ក៏បានសម្រេចសកទាគាមិផលដោយស្ដាប់ព្រះគាថានេះថា ធម្មំ ចរេ សុចរិតំ, ន នំ ទុច្ចរិតំ ចរេ; ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។ បុគ្គលគួរប្រព្រឹត្តធម៌ឲសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧) ធម្មបាលជាតកំ សុត្វា អនាគាមិផលេ បតិដ្ឋាសិ ហើយព្រះរាជាបានស្ដាប់នូវ ធម្មបាលជាតក (ក្នុងថ្ងៃខាងក្រោយអំពីការបួសរបស់ព្រះនន្ទ) ទ្រង់ក៏បានតាំងនៅក្នុង អនាគាមិផល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត មហាធម្មបាលជាតក បិដកលេខ ៥៩ ទំព័រ ១៨៦) មរណសមយេ សេតច្ឆត្តស្ស ហេដ្ឋា សិរិសយនេ និបន្នោយេវ អរហត្តំ បាបុណិ។ អរញ្ញវាសេន បធានានុយោគកិច្ចំ រញ្ញោ នាហោសិ។ ក្នុងមរណសម័យ (ពេលជិតនឹងស្លាប់) ព្រះបាទសុទ្ធោទនៈទ្រង់ផ្ទុំលើសិរិសយនៈ ខាងក្រោមស្វេតច្ឆត្រប៉ុណ្ណោះ ហើយបានដល់នូវព្រះអរហត្ត ។ កិច្ចដែលត្រូវប្រកបដោយ សេចក្ដីព្យាយាមជាគ្រឿងតម្កល់ទុកដោយអរញ្ញវាស (ព្រៃជាទីនៅ) មិនមានដល់ ព្រះរាជាឡើយ ។ (សមន្តបាសាទិកា អដ្ឋកថា វិនយបិដក មហាវគ្គ មហាខន្ធកៈ រាហុលវត្ថុកថា ត្រង់ព្រះសម្មាសម្ពុទ្ធទ្រង់យាងនិវត្តទៅនគរកបិលពស្ដុតាមការអារាធនារបស់ព្រះកាឡុទាយីដែលជារាជទូតរបស់ព្រះពុទ្ធបិតា) សេចក្ដីសន្និដ្ឋាន : កាលដែលព្រះបាទសុទ្ធោទនៈសម្រេចព្រះអរហត្តហើយបរិនិព្វាននេះ មិនមែនកើតឡើងក្នុងរវាងវស្សាទី ៤ ឬ ទី ៥ ដូចដែលគម្ពីរជិនមហានិទាន និង ព្រះសាវកនិព្វាន សម្ដែងនោះឡើយ មិនមានបញ្ជាក់ក្នុងគម្ពីរព្រះត្រៃបិដក ឬអដ្ឋកថា ។ រឿងនេះអាចកើតឡើងក្នុងពេលវេលាព្រះសម្មា​សម្ពុទ្ធ​ទ្រង់យាងជាលើកដំបូងនោះឯង ដោយអាងទៅលើរឿងការចេញបួសរបស់ស្ដេចសក្យទាំង ៦ (គឺភទ្ទិយសក្យរាជ ១ អនុរុទ្ធ ១ អានន្ទ ១ ភគ្គុ ១ កិមិល ១ ទេវទត្ត ១) គប្បីពិចារណាដល់ស្ដេចដែលត្រូវសោយរាជសម្បត្តិ ។ ថ្ងៃពុធ ១៥ កើត ខែចែត្រ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2687/te43xtsspic.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៣២ ដង)
អង្គាទិ ១. អង្គំ ការទាយអវយវៈខ្លះ ២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ ៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ ៤. សុបិនំ ទាយយល់សបិ្តខ្លះ ៥. លក្ខណំ ទាយលក្ខណៈខ្លះ ៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ ៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ ៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ ៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ ១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ ១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ ១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ ១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ ១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ ១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ ១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ ១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ ១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ ១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ ២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ ២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ ២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ ២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ ២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ ២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ ២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ ២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ ២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ ២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ ៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។ មណិលក្ខណាទិ ៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ ៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ ៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ ៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ ៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ ៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ ៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ ៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ ៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ ៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ ៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ ៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ ៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ ៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ ៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ ៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ ៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ ៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ ៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ ៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ ៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ ៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ ៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ ៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ ៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ ៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។ រញ្ញោទិ ៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។ ៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។ ៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។ ៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។ ៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។ ៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។ ៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។ ៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។ ៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។ ៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ ៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។ ចន្ទគ្គាហោទិ ៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។ ៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។ ៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។ ៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។ ៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។ ៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។ ៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។ ៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។ ៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។ ៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។ ៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។ ៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។ ៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។ ៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។ ៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ សុវុដ្ឋិកាទិ ៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។ ៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។ ៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។ ៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។ ៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។ ៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។ ១០០. រោគោ ភវិស្សតិ នឹងមានរោគ ។ ១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។ ១០២. មុទ្ទា ការរាប់ដោយដៃទទេ ១០៣. គណនា ការរាប់ដោយវិធីនព្វន្ត ១០៤. សង្ខានំ រាប់បូក ១០៥. កាវេយ្យំ កាព្យឃ្លោង ១០៦. លោកាយតំ គម្ពីរលោកាយតៈ ។ អាវាហនាទិ ១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ ១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ ១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ ១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ ១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ ១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ ១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ ១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ ១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ ១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ ១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ ១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ ១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ ១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ ១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ ១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ ១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ ១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ ១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ សន្តិកម្មាទិ ១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ ១២៩. បណិធិកម្មំ លាបំណន់ខ្លះ ១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ ១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ ១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ ១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ ១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ ១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ ១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ ១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ ១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ ១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ ១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ ១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ ១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ ១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ ១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ ១៥២. មូលភេសជ្ជានំ អនុប្បទានំដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ ១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល) បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។ តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។ វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។ សមន្តបាសាទិកា ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ ។ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។ ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទ វិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។ ដោយ៥០០០ឆ្នាំ
images/articles/2310/Untitled-1-Recovered.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៥៥៦ ដង)
រាគៈ​ជាសត្រូវ​ជិត​របស់​មេត្តា​ព្រហ្មវិហារ ព្រោះសភាព​នៃមេត្តាជាមួយរាគ មានចំណែក​ស្មើគ្នាដោយសម្លឹងមើលតែចំពោះ​ចំណែក​នៃសេចក្ដីល្អ ដូចសត្រូវ​របស់​មនុស្សដែល​តាំងមូលដ្ឋាននៅជិត មូលដ្ឋាន​នោះ​រមែង​បានចេញចូល ដោយងាយ​ព្រោះហេតុ​នោះ មេត្តា​គឺព្រះយោគាវចរ ត្រូវតែ​ថែរក្សា​ឲ្យល្អ (ឲ្យឆ្ងាយ) គឺឲ្យឆ្ងាយ​អំពីរោគ ចំណែក​ព្យាបាទ​ជាសត្រូវ​ឆ្ងាយ (របស់មេត្តា) ព្រោះមេត្តា​ជាមួយ​នឹង​ព្យាបាទមាន (សភាព) ជាចំណែក​របស់ខ្លួន​ដែលមិនស្មើគ្នា ដូច​សត្រូវ​របស់​មនុស្ស​ដែល​តាំង​មូលដ្ឋាន​នៅក្នុងព្រៃភ្នំជាដើម ព្រោះដូច្នោះ ព្រះយោគាវចរ ទើប​មិន​ត្រូវខ្លាច​អំពី​សំណាក់​នៃព្យាបាទ​នោះ ហើយ​ចំរើន​មេត្តា​ទៅចុះ។ ក្នុងសេចក្ដី​ថា បុគ្គល​ចំរើន​មេត្តា​ផងធ្វើ​អាការក្រោធ​ឲ្យប្រព្រឹត្ត​ទៅផង នោះជាអឋាន (គឺ​ប្រព្រឹត្ត​ទៅមិនបាន​ឡើយ)។ខាងដើម កណ្ដាល ទីបំផុត អារម្មណ៍នឹង​ការពង្រីកផ្សាយ​អារម្មណ៍នៃ​ព្រហ្មវិហារ ​ក្នុង​ន័យ​​ម្យ៉ាង​ថា ព្រហ្មវិហារ​ទាំង៤​នោះ មាន​ក្នុងកត្តុកាម​ឆន្ទ (ឆន្ទគឺ​សេចក្ដីប្រាថ្នា​នឹងធ្វើ) ជាខាងដើម មានការបន្ទោបង់ (គឺ​លះបង់) ជាកណ្ដាល មានអប្បមានា ជាទីបំផុត ដោយអំណាច​បញ្ញត្តិធម៌ ចាត់ថា មានឯកសត្វជាអារម្មណ៍ ឬថា (ដោយ​សម្បត្តិ​ធម៌) មានអនេកសត្វជាអារម្មណ៍ កាល​បើ​ដល់​ឧបចារ ឬអប្បនា​ហើយ ការពង្រីកអារម្មណ៍​ទើប​មាន។ ក្នុងការពង្រីកអារម្មណ៍នោះ បណ្ឌិត​គប្បីជ្រាប​លំដាប់​នៃការពង្រីក​ផ្សាយ (មេត្តា​ដូចតទៅ) នេះ ឧបមា​ដូចជាអ្នកស្រែ​ដែល​ឆ្លាត កំណត់ទី (ទំហំគោលដៅ) ដែលត្រូវភ្ជួរ​ហើយ​ទើបភ្ជួរ​ទៅយ៉ាងណា ព្រះយោគាវចរក៏​យ៉ាង​នោះ មុនដំបូង​គប្បី​កំណត់​យកផ្ទះ​មួយខ្នង (ទី​លំនៅ​របស់ជន​មួយគ្រួសារ) ហើយ​ចំរើន​មេត្តា​ទៅ​ក្នុងសត្វ​ទាំង​ឡាយ​ក្នុង​ផ្ទះ​នោះ ដោយន័យ​ថា សូមសត្វ​ទាំង​ឡាយ​ក្នុងផ្ទះនេះ ចូល​ជាអ្នក​មិន​មាន​ពៀរ​ចុះ ជាដើម ធ្វើចិត្តឲ្យ​ទន់ គួរដល់​ក្នុងការភាវនា​ចំពោះ​ផ្ទះមួយខ្នងនោះ ហើយទើប​កំណត់​ពីរខ្នង​បន្ទាប់​ពីនោះ ទើបកំណត់ ៣-៤-៥-៦-៧-៨-៩-១០ ខ្នង​ហើយ ផ្សាយទៅផ្លូវ​មួយខ្សែ ពាក់កណ្ដាល​ស្រុក ស្រុកមួយ រាជាណាចក្រមួយប្រទេសមួយ ជនបទមួយ ទិសមួយ ដោយន័យដូច្នេះ​ចូលធ្វើ​ទាំងចក្រវាឡ​មួយ ឬ​ថា​នឹងគប្បី​ចំរើន​មេត្តា​ទៅក្នុងសត្វ​ទាំង​ឡាយ​នោះៗ ក្រៃលែង​ជាងនោះ​ទៅទៀតក៏បាន ព្រហ្មវិហារដទៃ​ទៀត មានករុណា​ព្រហ្មវិហារ​ជាដើម ក៏គប្បី​ចំរើន​ដោយន័យ​ដូចគ្នានោះឯង នេះ​ជាលំដាប់​នៃការ ពង្រីកអារម្មណ៍​ក្នុងព្រហ្មវិហារ ភាវនានោះ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/1595/Untitled-1-Recovered.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៩៤៨៤ ដង)
កូន​ៗ​ទាំង​ឡាយ ចូរ​កូន​ពិចារណា​នូវ​ឈ្មោះ​របស់​មាតា​បិតា​ ដែល​មាន​ចំពោះ​កូន​គ្រប់​គ្នា​ទុក​ជា​ការ​ចង់​ចាំ ដែល​ពួក​គាត់​មាន​សេចក្ដី​ល្អ​សម្រាប់​កូន ហើយ​សូម​កូន​រក្សា​នូវ​សេចក្ដី​ល្អ​របស់​ពុក​ម៉ែ​ផង។ ១- មាតា​បិតា មាន​ឈ្មោះ​ថាព្រហ្ម ព្រោះ​ជា​អ្នក​មាន​ចិត្ត​សន្ដោស​ចំពោះ​រូប​កូន​របស់​ខ្លួន គឺ​លោក​មាន​មេត្តា​ការ​រាប់​អាន ការ​ស្រលាញ់​ចំពោះ​រូប​កូន​ តាំង​តែ​ពី​បាន​ដឹង​ថា
images/articles/2009/Untitled-1-Recovered.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៥៨១៨ ដង)
សភា​វៈ​ ជា​បដិ​បក្ខ​គ្មាន​ទី​បំ​ផុត​ ។ ល្អ​ជា​គូ​នឹង​អាក្រក់​ ថ្ងៃ​ជា​គូ​នឹង​យប់ ត្រូវ​ជា​គូ​នឹង​ខុស​ របស់​ខ្ញុំ​ជា​គូ​នឹង​របស់​អ្នក​ការ​សរ​សើរ​ជា​គូ​នឹង​ការ​និន្ទា​ ។ សភា​វៈ​ទាំង​អស់​នេះ ជា​បដិ​បក្ខ​នឹង​គ្នា​គ្មាន​ទី​បញ្ចប់​ឡើយ​ ។ វា​បង្កើត​គ្នា​ទៅ​វិញ​ទៅ​មក ។ ថ្ងៃ​ប្រែ​ក្លាយ​ទៅ​ជា​យប់ សេច​ក្តី​ស្លាប់​ប្រែ​ក្លាយ​ ទៅ​ជា​ការ​កើត​ឡើង​វិញ ។ ស៊ុត​ប្រែ​ក្លាយ​ទៅ​ជា​មេ​មាន់​ ហើយ​មេ​មាន់​ប្រែ​ក្លាយ​ទៅ​ជា​ស៊ុត ។ ដូច​គ្នា​ វាស​នា​ល្អ និង​វា​សនា​អា​ក្រក់​ប្រ​ព្រឹត្ត​ទៅ​គ្មាន​ទី​បញ្ចប់​ ។ មាន​ពេល​មួយ​នោះ​ កសិករ​ម្នាក់​បាត់​សេះ​ញី​របស់​គាត់​ ។ នៅ​ពេល​សេះ​ញី​បាត់​ មនុស្ស​ក្នុង​ភូមិ​នាំ​គ្នា​និយាយ ថា " វាស​នា​អាក្រក់​ណាស់! " ។ នៅ​ថ្ងៃ​បន្ទាប់​ ស្រាប់​តែ​សេះ​ញី​នោះ​ត្រ​ឡប់​មក​ផ្ទះ​វិញ​ នាំ​ទាំង​សេះ​ឈ្មោល​ដ៏​ល្អ​មួយ​មក​ផង​ អ្នក​ភូមិ​នាំ​គ្នា​សរ​សើរ​ថា " វាស​នា​ល្អ​ណាស់! " ។ ម្សិល​មិញ​គេ​និយាយ​ថា " វាស​នា​អា​ក្រក់​ណាស់! " ថ្ងៃ​នេះ​គេ​គិត​ថា​ " វាស​នា​ល្អ​ណាស់! " ។ ម្សិល​មិញ​គេ​​បាន​នាំ​គ្នា​និ​យាយ​ថា " ខាត " ប៉ុន្តែ​ថ្ងៃ​នេះ​គេ​នាំ​គ្នា​និ​យាយ​ថា " ចំណេញ " តើ​មួយ​ណា​ពិត​? ចំណេញ​និង​ខាត​គឺ​ជា​ពាក្យ​ផ្ទុយ​ ។ ពេល​កូន​ប្រុស​កសិករ​នោះ កំពុង​ជិះ​សេះ​ឈ្មោល​ដ៏​ល្អ​ស្រាប់​តែ​ធ្លាក់​ពី​លើ​ខ្នង​សេះ​បាក់​ជើង​ មនុស្ស​ទាំង​អស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា​ និ​យាយថា​ " វា​សនា​អា​ក្រក់​ណាស់​ " ។ សង្គ្រាម​កើត​ ពួក​យុ​វជន មាន​កម្លាំង​មាំ​មួន​ត្រូវ​គេ​បង្ខំ​ចាប់​ឲ្យ​ធ្វើ​ទា​ហាន​ហើយ​បញ្ជូន​ ឲ្យ​ទៅ​បាញ់​គ្នា​ស្លាប់​អស់​ ជា​ច្រើន​នៅ​លើ​សម​រភូមិ ។ ចំណែក​កូន​ប្រុស​កសិករ​ដែល​បាក់​ជើង​មិន​អាច​ទៅ​ច្បាំ​ង​កើត​ឡើយ​ ។ តើ​រឿង​នេះ​ ចំណេញ​ឬ​ខាត ? វា​សនា​ល្អ ឬ​ វា​សនា​អា​ក្រក់​? តើ​នរ​ណា​ដឹង? ។ ដក​ស្រង់​ពី​សៀវភៅ " មួយ​ជំ​ហាន​ម្តង " រៀប​រៀង​ដោយ សម្តេច​ ព្រះ​ម​ហា​ឃោសានន្ទ ដោយ​៥០០០​ឆ្នាំ
images/articles/1262/Untitled-1-Recovered.jpg
ផ្សាយ : ២៣ សីហា ឆ្នាំ២០១៧ (អាន: ៦៧៨៨ ដង)
កូន​ជា​ទី​ស្រឡាញ់!ការ​នៅ​រួម​ជា​មួយ​អ្នក​ដទៃ មិន​ថា​នៅ​របៀប​ជា​ភរិយា​ស្វាមី ជា​គ្រួសារ​មាតា​បិតា​កូន​ប្រុស​ស្រី ជា​ញាតិ​មិត្ត​ជា​អ្នក​រួម​ការងារ ឬ​ជា​អ្នក​រួម​សង្គម​នោះ​ឡើយ គឺ​កូន​ត្រូវ​រំពឹង​ដល់​ចិត្ត​បំណង សេចក្តី​ប្រាថ្នា​របស់​អ្នក​ដទៃ​នោះ​ៗ​នេះ​ជា​ការ​សំខាន់​យ៉ាង​ក្រៃ​លែង ។ នឹង​នៅ​ជា​មួយ​គ្នា​បាន​យូរ​ឬ​មិន​យូរ សុខ​សប្បាយ​ឬ​ក្តៅ​ក្រហាយ គឺ​នៅ​ត្រង់​ចំណុច​សំខាន់​នេះ​ឯងការ​យក​ចិត្ត​គេ​មក​ប្រៀប​នឹង​ចិត្ត​យើងនិង​យក​ចិត្ត​យើង​ទៅ​ប្រៀប​នឹង​ចិត្ត​គេ នេះ​ជា​កិច្ច​ដែល​គួរ​ធ្វើ ។ យើង​ធ្វើ​អ្វី​ក៏​ដោយ ត្រូវ​រំពឹង​ដល់​ផល​ប៉ះ​ពាល់ ដែល​នឹង​កើត​ឡើង​ដល់​អ្នក​ដទៃ​ផង ពេល​ខ្លះ​យើង​គិត​ថា យើង​ធ្វើ​ហើយ​យើង​នឹង​បាន​ផល​ប្រយោជន៍​តែ​អ្នក​ដទៃ គេ​អាច​ក្តៅ​ក្រហាយ​ព្រោះ​ការ​ធ្វើ​របស់​យើង​ក៏​មាន​ដែរ ។ ទើប​គួរ​ជៀស​វាង​នូវ​ចំណុច​នេះ​ឲ្យ​បាន មិន​ត្រូវ​សាង​សេចក្តី​សម្រេច លើ​សេចក្តី​ក្តៅ​ក្រហាយ​នៃ​អ្នក ដទៃ​ឡើយ អ្នក​ដទៃ​មិន​ពេញ​ចិត្ត​ឲ្យ​យើង​ទៅ​ធ្វើ​ឲ្យ​គេ​ក្តៅ​ក្រហាយ​ដូច​តែ​គ្នា ត្រូវ​នឹង​ដល់​ចិត្ត​យើង​ចិត្ត​គេ​ជា​និច្ច ។ មនុស្ស​ដែល​គិត​តែ​ពី​បាន គេ​ហៅ​ថា មនុស្ស​ឃើញ​តែ​ខ្លួន​ឯង មនុស្ស​ឃើញ​តែ​ខ្លួន​ឯង រមែង​ដើរ​ប៉ះ​គេ​ជា​ធម្មតា ពោល​គឺ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ ។កូន​អើយ កើត​ជា​មនុស្ស​ណា​កូន ពេល​យើង​បាន​ឆ្អែត​ក៏​គួរ​នឹក​ដល់​អ្នក​ដែល​គេ​ឃ្លាន​ខ្លះ​ផង ពេល​យើង​បាន​សុខ​ក៏​គួរ​គិត​ដល់​អ្នក​ដែល​មាន​ទុក្ខ​ផង ហើយ​ពេល​យើង​មាន​បាន​ក៏​ត្រូវ​គិត​ដល់​អ្នក​ដែល​ក្ររហេម​រហាម​ផង​ដែរ ។ កូន​គិត​បាន​យ៉ាង​នេះ កូន​នឹង​ជា​អ្នក​លះ​បង់​ មើល​ឃើញ​អ្នក​ដទៃ យល់​ចិត្ត​គេ ជួយ​គេ នឹង​បាន​ជា​ទី​ស្រឡាញ់​រាប់​អាន​នៃ​មនុស្ស​ទូទៅ ។ប្រសិន​បើ​កូន​ជា​មនុស្ស​ឃើញ​តែ​ពី​ខ្លួន​ឯង កូន​នឹង​នៅ​តែ​ឯង ព្រោះ​ខ្វះ​ការ​រាប់​អាន​ពីអ្នក​ជិត​ខាង​ជា​ដើម ។ពេល​កូន​មាន​ទុក្ខ មាន​រវល់ មិន​មាន​អ្នក​ណា​មក​ឈឺ​ឆ្អាល​ឡើយ ចាំ​ទុក​ណា​កូន​សម្លាញ់ ។ ចិត្ត​យើង​ចិត្ត​គេ កូន​ត្រូវ​រិះ​រេ គ្នាន់​គ្នេរ​ឲ្យ​ច្បាស់ កុំ​តាម​ចិត្ត​ពាល តាម​ព្រះ​តម្រាស់ ព្រះ​ធម៌​ល្អ​ណាស់ កូន​ត្រូវ​បដិបត្តិ ។ ចិត្ត​គេ​ចិត្ត​យើង បើ​មានះ​ឡើង កូន​ត្រូវ​កម្ចាត់ បើ​ចង់​សុខ​ចិត្ត កូន​ត្រូវ​ហ្វឹក​ហាត់ រស់​ដោយ​ប្រយ័ត្ន​ ទើប​ផុត​អន្តរាយ ។ ខ្លួន​ជា​ឧបមា ចម្រើន​មេត្តា ទោសារំសាយ ឲ្យ​សុខ​ខ្លួន​ឯង និង​សត្វ​ទាំង​ឡាយ សុខ​នៅ​មិន​ឆ្ងាយ​ រក​ឃើញ​ក្នុង​ចិត្ត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
វីដេអូធម៌តាមបណ្តាញសង្គមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro