ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ សីហា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៥០២
ថ្ងៃម្សិលមិញ ១៨,២៩៥
ខែនេះ ៣២៧,៥៨៧
សរុប ៤៥,៩៣៣,៨៤៦
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2673/____________tpic.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ៩ ដង)
តើអ្នកបានដឹងអ្វីខ្លះពីគ្រួសារឃ្មុំទេ? ឃ្មុំដែលជាកម្មក និង ជាឃ្មុំគ្មានភេទ គេរស់បានតែ៦ ទៅ ៧អាទិត្យ តែប៉ុណ្ណោះ ឯព្រះរាជនី (La rene or Princess) លោករស់បានដល់ទៅ៤ឆ្នាំ តើនេះមកពីហេតុអ្វី? ការសិក្សារកឃើញថា មកពីលោក (ព្រះរាជនី) សោយលំអងផ្កាច្រើនប្រភេទ ឯឃ្មុំកម្មករ ទទួលទានបានតែមួយប្រភេទ ។ គេត្រឡប់មកសិក្សាលើមនុស្សវិញគេបានរកឃើញថា អ្នកដែលចូលចិត្តទទួល ទានអាហារដដែលៗមានអាយុខ្លីជាង អ្នកទទួលទានអាហារ តាមមានតាមបាន គឺហូបនេះហូបនោះមិនប្រកាន់ ។ ឃ្មុំមិនចេះធ្វើការស្មោកគ្រោក មិនចេះទំលើលាមក ទំលើគំរង់ដាច់ខាត យ៉ាងណាមិញ មនុស្សដែលមានចិត្តស្អាតពីកំណើត គឺមិនធ្វើការងារដែលថោកទាបដាច់ខាត គេធ្វើតែការងារដែលត្រឹមត្រូវតែប៉ុណ្ណោះ ។ ឃ្មុំយល់ពីច្បាប់ធម្មជាតិ គឺសាមគ្គីធម៌ទើបសាងសំបុកនឹងមានបង្គងរឹងមាំបាន មនុស្សមិនយល់ពីច្បាប់រួបរួមសាមគ្គីធម៌តែងគ្មានបង្គងគ្មានទីលំនៅ គ្មានមាតុភូមិជាធម្មតា វប្បធម៌ឃ្មុំជាវប្បធម៌រុងរឿងថ្លៃថ្លាដែលពេលខ្លះមនុស្សមិនអាចធ្វើតាមបានផង ។ នៅពេលរាជនីឃ្មុំ បានសោយទីវង្គតទៅ ព្រះសពទ្រង់ត្រូវបានភិលៀងដែលយល់ថា ខ្លួនមានកម្លាំងស្លាបខ្លាំងបំផុតប្រកួតគ្នា សែងព្រះសពហោះឡើងទៅលើយ៉ាងលឿន ហើយភាគីដែលចូលរួមប្រកួត ហោះដេញតាម អ្នកដែលអោបព្រះសព ពេលដឹងខ្លួនថា ខ្លួនអស់កម្លាំងស្លាបក៏ព្រលែងព្រះសពឲ្យទៅភាគីដែលនៅក្បែរ ហោះឡើងរហូតដល់លែងមានអ្នកដេញតាម ទើបក្លាយជាជ័យលាភីបុគ្គល បានតាំង​ព្រះនាមជាព្រះរាជនីថ្មី គេសិក្សាឃើញថា ចំងាយហោះឡើងរហូតដល់ម្ភៃសាមសិប​គីឡូម៉ែតទៅលើឯណោះ ចង់ធ្វើស្តេចត្រូវតែមានកម្លាំងរឹងមាំនិងមានបញ្ញាឈ្លាសវៃហើយចូលរួមប្រកួតដោយយុត្តិធម៌ នេះជាប្រពៃណីដ៏ល្អឯងមួយទៀតរបស់គ្រួសារឃ្មុំ ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/903/Untitled-1.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ៧៩៧៤ ដង)
រឿង​នាងកែវ​មណី​ និង​កណ្តុរ​ ( ចាក​ អ. ព. ) ( ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ ) កាល​កន្លង​​ទៅ​ហើយ មាន​សេដ្ឋី​ម្នាក់​ មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ នៅ​ក្នុង​ស្រុក​មួយ​ក្នុង​ក្រុង​ពារាណ​សី​ ដែន​កាសី ។ គាត់​កប់​ប្រាក់​​ ៤០​ កោដិ​ក្នុង​ផែន​ដី​ ។ ភរិយា​សេដ្ឋី​ធ្វើ​ម​រណកាល​ទៅ​កើត​ជា​កណ្តុរ​​នៅ​ថែ​រក្សា​ប្រាក់​នោះ ។ ត្រកូល​ទាំង​អស់​ ក៏​វិ​នាស​ទៅ​តាម​លំ​ដាប់​ ។ ស្រុក​នោះ​កាល​​ម្ចាស់​លះ​បង់​ចោល​ហើយ រក​តែ​ចំ​ណាំ​ផង​មិន​បាន​ ។ កាល​នោះ​ មាន​ជាង​កែវ​មណី​ម្នាក់​ គាស់​ដុំ​ថ្ម​រើរក​កែវ​មណី​ ហើយ​គាស់​ថ្ម​ក្នុង​ស្រុក​ចាស់​នោះ​យក​មក​ដំ ។ មេ​កណ្តុរ​ត្រាច់​ចុះ​ឡើង​ទៅ​រក​ចំ​ណី​ បាន​ប្រទះ​នឹង​ជាង​នោះ​ មាន​សេចក្តី​ស្រលាញ់​កើត​ឡើង​ដោយ​គំ​និត​ថា​ ទ្រព្យ​របស់​អញ​ច្រើន​ គង់​តែ​វិនាស​ដោយ​មិន​សម​ហេតុ​ផល​ អត្មាអញ​ចូល​ដៃ​ជាមួយ​ជាង​នេះ​ នឹង​ចាយ​វាយ​ទ្រព្យ​បាន​ស្រួល​ ហើយ​ពាំ​មួយ​ក​ហា​ប​ណៈ​ទៅ​កាន់​សំណាក់​ជាង​នោះ​ ។ ជាង​ឃើញ​ ក៏​និយាយ​លួង​លោម​ថា​ ម្នាល​នាង​ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ពាំ​កហា​បណៈ​មក​ក្នុង​ទី​នេះ ? ម្នាល​អ្នក​ ចូរ​អ្នក​យកកហា​បណៈ​នេះ​ទៅ​ចាយ​វាយ​ ហើយ​នាំ​យក​សាច់​មក​ឲ្យ​ខ្ញុំ​ផង ។ ជាង​យក​កហា​បណៈ​នោះ​ទៅ​ផ្ទះ ហើយ​ទិញ​សាច់​យក​មក​ឲ្យ​មេ​កណ្តុរ​នោះៗ ទទួល​សាច់​យក​ទៅ​ស៊ី​ឯ​លំ​នៅ​ខ្លួន​ ។ មេ​កណ្តុរ​តែង​ឲ្យ​ទ្រព្យ​រាល់ៗ​ថ្ងៃ​ ដល់​ជាង​នោះ​ ហើយ​ទទួល​យក​សាច់​មក​បរិភោគ​ ។ ថ្ងៃ​ក្រោយ​បាន​ប្រគល់​ទ្រព្យ​ទាំង​អស់​ឲ្យ​ជាង​កែវ​មណី​ៗ ក៏​ទិញ​សាច់​យក​មក​ឲ្យ​កណ្តុរ​ជា​រាល់​ថ្ងៃ​ដែរ​ ។ (​ មហា​ សំ​- សុខ​​និស្សិត​សាលា​បាលី​ជាន់​ខ្ពស់​ ) បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​និទាន​ជាតក ដោយ​៥០០០​ឆ្នាំ​
images/articles/2075/Untitled-1-Recovered.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ២៨១៥ ដង)
បុត្តា វត្ថុ មនុស្សានំ កូនទាំងឡាយ​ជា​អ្នក​បន្ត​នូវ​ពូជ​មនុស្ស។ នេះ​ជា​ពុទ្ធ​ភាសិត ដែល​ផ្ដល់​សារសំខាន់​យ៉ាង​ខ្លាំង​ទៅ​លើ​បុត្រា​បុត្រីរបស់​យើង​ទាំង​ឡាយ ដែល​ជា​អ្នក​បន្ត​មរតក​មនុស្ស​ជាតិ​ពីយើង​រាល់​គ្នា​ដែល​ជា​គូស្វាមី​ភរិយា ។កូន​ជា​ផលិតផល​អនុស្សាវរីយ៍​តែ​មួយ​គត់ ដែល​បង្កើត​ឡើង​ដោយ​រួម​កាយ រួម​ចិត្ត​របស់​មាតាបិតា។ យើង​អាច​និយាយ​ថា " ជីវិត​ពីរ​រួម​គ្នា​តែ​មួយ " ដែល​គូ​ស្វាមី​ភរិយា​ចំណាំ​និយាយ​នោះ គឺ​បាន​ទៅ​រួម​គ្នានៅ​ពេល​ដែល​គូស្វាមី​ភរិយា​នោះ​មាន​បុត្រ​ឡើង។ សារសំខាន់​របស់​បុត្រ​យ៉ាង​ហោច​ណាស់ មាន ៣ យ៉ាង​ធំ​ៗគឺៈ - ជា​អ្នក​បន្ត​ពូជ​មនុស្ស​ជាតិ - ជា​អ្នក​បន្ត​វង្ស​ត្រកូល - ជា​ចំណង​សំរាប់​មិន​ឲ្យ​មាតា បិតា បែកបាក់​គ្នា តាម​ពុទ្ធវចនៈថា " បុត្តោ គីវេ " កូន​ជា​ចំណង​ ក ។ មាតាបិតា​ព្រោះ​សម្លឹង​ឃើញនូវ​សារសំខាន់ ៣ យ៉ាង​នេះហើយ ទើបសុខចិត្ត​ទ្រាំទ្រ​នូវ​ការ​លំបាក​ទាំង​ពួក ដើម្បីការ​លូតលាស់​របស់​បុត្រ។ ដូច្នេះ ជា​ការ​ដែល​មិន​អាច​ចៀស​បាន​ឡើយ ដែលមាតា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​វាសនា​អនាគត​របស់​ខ្លួន ដែល​ជា​ផលិតផលមាន​ជីវិត​ម្យ៉ាង​រួម​នូវ​ជីវិត ២ មក​បង្កជា​ជីវិត​មួយ។ ការ​ទទួល​ខុស​ត្រូវ​របស់​មាតា មិន​មែន​ត្រឹម​តែ​មាន​ឡើង​នៅ​ពេល​ដែល​កូន​ប្រសូត​ហើយ​នោះ​ទេ តាម​ពិត មាន​តាំង​ពី​កូន​មិន​ទាន់​ចាប់​បដិសន្ធិ​ម្ល៉េះ។ ហេតុ​អ្វី​បាន​ជា​ថា​ដូច្នេះ ព្រោះ​ថា បើ​យើង​ពិនិត្យ​ទៅ​លើ​បច្ច័យ​នៃ​ការ​មាន​ជីវិត​របស់​កូន​យើង​អាច​បែង​ចែក​ការ​មាន​ជីវិត​របស់​កូន និង​ការ​ទទួល​ខុស​ត្រូវ​របស់​មាតាបិតា ជា ៣ រយៈ​គឺ -រយៈ​មុន​កូន​មក​ចាប់​បដិសន្ធិ -រយៈពេល​កូន​មក​ទំនៅ​ក្នុង​ផ្ទៃ​រហូតដល់​ថ្ងៃ​ប្រសូត, -រយៈ​នៃ​ការ​លូតលាស់​របស់​កូន រហូត​ដល់​ថ្ងៃ​ដែល​យើង​លាចាក​លោក​លែង​ឃើញ​មុខ​កូន​នោះ។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ​៥០០០​ឆ្នាំ
images/articles/2188/Untitled-1-Recovered.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ១៧៥៧ ដង)
នៅក្នុង​គម្ពីរសម្មោហវិនោទនី ដែល​ជា​អដ្ឋកថា​ព្រះអភិធម្មគម្ពីរវិភង្គ ត្រង់​កន្លែង​ដែល​សម្ដែង​អំពី​សេចក្ដី​ប្រាថ្នាលាមក បាបិច្ឆតា ហើយ​មាន​និទ្ទេស​សេចក្ដី គឺឯកទ្ទេស​នៅ​ក្នុង​ការ​ចែក​ពួក​នីមួយៗ នៅ​ក្នុង​ឧត្តកវិភង្គ​នឹងនៅ ត្រង់​ បាបិច្ឆតា លោក​បាន​សម្ដែង​នូវ​ធម៌​មួយ​គូរ​ឲ្យ​យើងកត់​ចំណាំ​ចាំ​ ឲ្យ​ច្បាស់​អំពី​បុគ្គល​អ្នក​ប្រាថ្នា​លាមក ។ គឺ​ បុគ្គល​ នោះ​ឯង​អាប់​ឱន​នូវ​បញ្ញា មាន​បញ្ញា​អន់​ថយ​ហើយ​អង្គុយ​នៅ​កណ្ដាល​បរិស័ទ អង្គុយ​នៅ​កណ្ដាល​បុគ្គល ជា​ឧបដ្ឋាក ហើយ​ក៏​បាន​ពោល​ថា យើង​បាន​ដឹង​ហើយ គឺ ធម៌ ៣ ដែល​ញ៉ាំង​សត្វ​ឲ្យ​យឺតយូរ​គឺ ទិដ្ឋិ មានៈ តណ្ហា ដូច្នេះ កាល​បើ​បាន​នូវ​អរិយបុគ្គល​ក៏​រមែង មាននូវឫទ្ធិ ឯ​ចំណែក​អ្នក​ទ្រទ្រង់​ នូវ​ព្រះបរិយត្តិធម៌ គឺ​បុគ្គល​នោះ​ឯង​មិន​រួច​ផុត​ចាក​វដ្ដទេ ដែល​ឈ្មោះ​ថាបរិយត្តិ មិន​ជា​ការ​លំបាក​ដល់​ពួក​យើង​ទេ ប៉ុន្តែ​បុគ្គល​ដែល​ចូលចិត្ត​ក្នុង​ព្រះបរិយត្តិធម៌​មិនអាច​រួច​ផុត​ចាក​វដ្ដៈ។ នេះ​ជា​សេចក្ដី​មួយ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ខ្លួន​លោក​ហ្នឹង ​ពូកែ​បរិយត្តិៗ អ្វី​ក៏​ដោយ​មិន​ជាការ​លំបាក​ទេ​នេះ​ក្នុង​កាល​ដែល​ប្រាថ្នា​លាមក អង្គុយ​កណ្ដាល​ញោម​ឧបដ្ឋាក ពោល​ពាក្យ​ដូច្នេះប៉ុន្តែ​មាន​បញ្ញា​អន់​ថយ មិន​រៀន​មិន ចេះ​មិន​ចាំ​ទេ ប៉ុន្តែ​បើ​អរិយបុគ្គល​ហើយ ក៏​សម្រេច នូវ​ឬទ្ធី ឯ​ការ​ដែល​យល់​ចូលចិត្ត​ក្នុង​បរិយត្តិមិនអាច​រួចផុត​ចាក​វដ្ដៈ។ ក្នុង​ព្រះអដ្ឋកថាចារ្យ លោក​បាន​បញ្ជាក់​ថា បុគ្គល​ពួក​នេះ​ឯង ឈ្មោះ​ថាញ៉ាំង​សាសនា​ឲ្យ​វិនាស​ព្រោះ​តែ​ពោល​ថា ការ​ទ្រទ្រង់​ចូលចិត្ត​ក្នុង​បរិយត្តិមិនអាច​រួច​ផុត​ចាកវដ្ដៈ ហើយ​លោក​បាន​ពោល​ទៀត​ថា មហាចោរ ដូច​ជាបុគ្គល​ពួក​នេះ​រមែង​មិន​មាន បាន​សេចក្ដី​ថា មហាចោរ​ក្នុង​លោក ដែលហៅ​ថាមហាចោរ គឺ​ចោរ​ធំ ចោរ​លួច ចោរប្លន់ យ៉ាង​ណាក៏ដោយ ស្មើ​ដោយ​បុគ្គល​ពួក​នេះ​រមែង​មិន​មាន បុគ្គល​ដែល​បាន​ពោល​ថា អ្នក​ណា​ដែល​ចូលចិត្ត​បរិយត្តិរមែង​មិនរួច​ចាកវដ្ដៈ នេះ​ឈ្មោះ​ថាជាបុគ្គល ដែល​ធ្វើ​ឲ្យ​សាសនា​វិនាស ។ សេចក្ដី​ដែល​មាន​នៅ​ក្នុង​ព្រះអដ្ឋកថា​លោក​បាន​បញ្ជាក់​ថា បុគ្គល​ដែល​ទ្រទ្រង់ ព្រះបរិយត្តិ​មិន​អាច​រួច​ផុត​ចាក​វដ្ដ​បាន​ទេ គឺ​រក​មិន​បាន​សេចក្ដី​ថា មិន​អាច​រក​បាន​នូវ​បុគ្គល​ដែល​ទ្រទ្រង់​ព្រះបរិយត្តិ ហើយ​មិន​រួច​ចាក​វដ្ដៈបាន​នោះ​ទេ ព្រោះ​ថា​ការ​មិនរួច​ចាក​វដ្ដៈ មិនមែន​ដោយ​សារ​ទ្រទ្រង់​បរិយត្តិនោះ​ឡើយ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន ដោយ​៥០០០​ឆ្នាំ
images/articles/2483/image.jpeg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ២២២១៥ ដង)
៙ មិនមានអ្នកណាស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ពីអ្នកដទៃ ដែលអ្នកដទៃនោះ ជ្រើសរើសយកការដើរចេញអំពីជីវិតរបស់យើងនោះឡើយ ប៉ុន្តែ ដែលបានឮដំណឹងក្នុងពិភពលោកថា អ្នកនេះ អ្នកនោះ ស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ ហ្នឹងមកអំពីអ្នកនោះឯង បាត់បង់នូវសេចក្ដីស្រឡាញ់ខ្លួនឯងទេតើ ពោលគឺមិនចេះស្រឡាញ់ខ្លួនឯង ។ យើងកុំចេះតែចង់រស់នៅដូចមុន ត្រូវរៀនរស់នៅជាមួយនឹងការពិតដោយប្រាជ្ញា កុំខ្លាចការព្រាត់ប្រាសប្រែប្រួល កុំខ្លាចថា នឹងរស់នៅមិនបាន ជឿចុះថា បើយើងអត់ធន់បានហើយ គ្រប់យ៉ាងនឹងល្អឡើង ។ ត្រូវចាំថា មិនមានអ្នកណាជួយយើងបានទេ ដូច្នេះ យើងត្រូវតែព្រមទទួល និងត្រូវរស់នៅជាមួយឲ្យបាន ពេលវេលា នឹងជួយឲ្យយើងកន្លងផុតអំពីទឹកភ្នែក ហើយរីករាយជាមួយនឹងសេចក្ដីល្អ ជាទីពឹងក្នុងដំណើរជីវិតរបស់យើង ។ នៅពេលដែលយើងមានសេចក្ដីល្អជាទីពឹងហើយ ទើបយើងបានយល់ដឹងថា យើងមានការបាត់បង់មកពីការហួងហែង បើយើងមិនមានអ្វីហួងហែងទេ ក៏យើងមិនមានអ្វីបាត់បង់ដែរ ។ យើងបានយល់ដឹងទៀតថា យើងកើតមកតែងមានទុក្ខ ប៉ុន្តែ មិនមែនកើតមក ដើម្បីលិចចុុះក្នុងសេចក្ដីទុក្ខទេ សេចក្ដីល្អ គឺជានាវាជីវិត នឹងនាំឲ្យយើងបានដល់កោះត្រើយ បរមសុខ សាធុ សាធុ ៕៚ ប.ស.វ ដោយ៥០០០ឆ្នាំ
images/articles/2679/erere455pic.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ៥៥ ដង)
ជីវិតគឺលំបាកខ្លាំងណាស់ទៅហើយ ហេតុនេះមិនត្រូវធ្វើចិត្តឲ្យតានតឹងថែមទៀតទេ ការធ្វើចិត្តឲ្យធូរស្រាល ( កុំគិតច្រើន ) ជីវិតក៏បានធូរស្បើយមួយកំរិតដែរ ។ នឿយជាមួយការងារត្រូវទ្រាំ នឿយជាមួយមនុស្សត្រូវរឹងមាំ មិនអាចបង្ហាញភាពទន់ជ្រាយឲ្យគេបានឃើញជាដាច់ខាត ! ។ ត្រូវដាស់តឿនខ្លួនឯងជាប់ជានិច្ចថា « បើព្រមដួល មានតែគេជាន់ថែមតែប៉ុណ្ណោះ » ។ ពេលខ្លះជីវិតគឺពិតជាមានការហត់នឿយណាស់ សឹងតែលែងចង់បោះជំហានទៅមុខ តែបើយើងធ្វើបែបនេះគឺមិនបានទេ ព្រោះជីវិតនេះមិនមែនជារបស់យើងតែម្នាក់ឯណា ហេតុនេះត្រូវតែសម្រេចចិត្តដើរទៅមុខទៀត ! អញដួលមិនបានទេ ! គ្មានអ្នកណារឹងមាំជាងខ្លួនឯងទេ គ្មានជាដាច់ខាត កុំរវល់តែមើលឆ្វេងស្តាំភ្លេចគិតពីខ្លួនឯង ! ។ រំឡឹករឿងចាស់ ពេលប៉ះរឿងថ្មី តែអ្វីៗមិនប្រែប្រួលទេ ! វិធាន៨យ៉ាងគួរយល់ដឹង ៖ ១_ភាពរីករាយមិនមែនមានអារម្មណ៍តែមួយទេ តែវាចាំបាច់ណាស់សម្រាប់ជីវិត ២_ជោគជ័យមិនមែនមានន័យថារីករាយទេ ៣_គំនិតមើលមិនឃើញ តែវាសំខាន់ជាងអ្វីៗទាំងអស់ ៤_ត្រូវអន្តរាគមជាមុនកុំចាំដោះស្រាយបញ្ហាតាមក្រោយ ៥_ដួលគឺត្រូវក្រោកឡើងដោយខ្លួនឯង បើមិនក្រោកគេនឹងជាន់ថែម ៦_ត្រូវចេះសុំជំនួយពីមនុស្សនិងចក្រវាឡនៅពេលជួបបញ្ហាដែលដោះស្រាយមិនចេញ ៧_ជីវិតគឺទទួលបានពីការស្លាប់ទេ ! ៨_សេចក្តីស្រឡាញ់នៅក្នុងលោកមានច្រើនប្រភេទ តែវត្ថុុមួយគេមិនដែលស្រឡាញ់បានពីរដងឡើយ ចាំណា ! បើគេស្អប់ហើយ ចង់មានក្តីស្រឡាញ់ជាថ្មីគឺវាមិនដូចមុនឡើយ។ចានដីបែក បើចង់ប៉ះភ្ជិតទៅវិញ ការយកដីមកប៉ះវាមិនអាចទៅរួចឡើយ ទាល់តែយកមាសពេជ្រមកប៉ះទើបទៅរួច ! យ៉ាងណាមិញ សេចក្តីស្រឡាញ់សាជាថ្មីបើនៅតែប្រើស្ទីលចាស់វាមិនអាចទៅរួចទេ ទាល់តែដូរស្តាយថ្មី ! ! ! ។ ការចាកចេញពីផែនដីគួរមានកេរ្តិ៍ដំណែលដ៏ពិតប្រាកដ នោះគឺអំពើល្អដែលអាចគង់វង់នៅយូរអង្វែងបាន សេចក្តីស្លាប់គឺជាចំនួនថេរនៅលើអ័ក្សសនិទាន ដែលមានពិសោធលើរាងកាយនៅចុងបញ្ចប់នៃជីវិត ប៉ុន្តែនិរន្តរភាពគឺកេរ្តិ៍ឈ្មោះល្អ កុំភ្លេចណា ! ជីវិតគឺជាអ្វីដែលកំពុងរស់នៅឥឡូវនេះ ! ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2680/tex778tpic.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ១០២ ដង)
ពុទ្ធា ច បច្ចេកពុទ្ធា ច អនុពុទ្ធា ចាតិ ឥមេ តយោ ពុទ្ធា ព្រះពុទ្ធទាំងឡាយ ៣ គឺ ព្រះពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១ ព្រះអនុពុទ្ធ ១ ។ (ធម្មបទដ្ឋកថា ពុទ្ធវគ្គ អានន្ទត្ថេរបញ្ហវត្ថុ) ចត្តារោ ហិ ពុទ្ធា សុតពុទ្ធោ, ចតុសច្ចពុទ្ធោ, បច្ចេកពុទ្ធោ, សព្ពញ្ញុពុទ្ធោតិ ព្រះពុទ្ធទាំងឡាយ ៤ គឺ សុតពុទ្ធ ១ ចតុសច្ចពុទ្ធ ១ បច្ចេកពុទ្ធ ១ សព្វញ្ញុពុទ្ធ ១ ។ តត្ថ ពហុស្សុតោ ភិក្ខុ សុតពុទ្ធោ នាម ក្នុងបណ្ដាព្រះពុទ្ធទាំងឡាយនោះ ភិក្ខុជាពហុស្សូត ឈ្មោះថា សុតពុទ្ធ ។ ខីណាសវោ ចតុសច្ចពុទ្ធោ នាម ព្រះខីណាស្រពឈ្មោះថា ចតុសច្ចពុទ្ធ ។ កប្បសតសហស្សាធិកានិ ទ្វេ អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា សាមំ បដិវិទ្ធបច្ចេកពោធិញាណោ បច្ចេកពុទ្ធោ នាម ។បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ២ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្ប ចាក់ធ្លុះនូវបច្ចេកពោធិញាណ ឈ្មោះថា បច្ចេកពុទ្ធ ។ កប្បសតសហស្សាធិកានិ ចត្តារិ វា អដ្ឋ វា សោឡស វា អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា តិណ្ណំ មារានំ មត្ថកំ មទ្ទិត្វា បដិវិទ្ធសព្ពញ្ញុតញ្ញាណោ សព្ពញ្ញុពុទ្ធោ នាម។ បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ៤ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្បក្ដី ៨ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ១៦ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ញាំញីនូវក្បាលនៃមារទាំង ៣ ចាក់ធ្លុះនូវសព្វញ្ញុតញ្ញាណ ឈ្មោះថា សព្វញ្ញុពុទ្ធ ។ (មនោរថបូរណី អដ្ឋកថាអង្គុត្តរនិកាយ ឯកកនិបាត ឯកបុគ្គលវគ្គវណ្ណនា) ដោយ៥០០០ឆ្នាំ
images/articles/2492/image.jpeg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ៦៦៩៣៥ ដង)
៙ អារម្មណ៍ទាំង ៦ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាធម្មជាតិកណ្ដាល ៗ មិនមានពុល មិនមានពិសអ្វីក្នុងខ្លួនឯងទេ ប៉ុន្តែចិត្តដែលដឹងអារម្មណ៍នោះ លុះនៅក្នុងអំណាចតណ្ហា ប្រៀបបីដូចជារោងចក្រផលិតចេញនូវសេចក្ដីទុក្ខ ដោយយកអារម្មណ៍ទាំង ៦ នោះឯងជាវត្ថុធាតុដើម ។ ដរាបណាដែលនៅមិនទាន់បានលះតណ្ហាជាហេតុនាំឲ្យទុក្ខកើតទេ រោងចក្រនៅតែផលិតសេចក្ដីទុក្ខរឿយ ៗ តែបើលះតណ្ហាបានពេលណា រោងចក្រក៏ត្រូវបិទ ចំណែកអារម្មណ៍ទាំង ៦ មានការប្រព្រឹត្តទៅជាធម្មជាតិសុទ្ធ ៗ មិនមានការផលិតកែច្នៃអ្វីឡើយ ជាអារម្មណ៍របស់ វិបស្សនា និងជាអារម្មណ៍ក្នុងជីវិតព្រះអរហន្ត ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2320/Untitled-1-Recovered.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ៥២៦ ដង)
ស្វាមី​គប្បី​សង្គ្រោះ​ភរិយា ដោយ​សង្គហធម៌ ៥ យ៉ាង​គឺ៖ ១- សម្មាននាយ ស្រឡាញ់​រាប់​អាន​ថា ជាភរិយា​របស់ខ្លួន។ យើងជាស្វាមីរបស់​ស្ត្រី​ណា គប្បី​សង្គ្រោះ​ស្ត្រី​នោះ ដោយ​ចិត្តស្មោះត្រង់ គឺ លើកតំកើង​ជាភរិយា​ពេញសិទ្ធិ។ ២- អវិមាននាយ មិនប្រមាថមើលងាយ ភរិយា​ដូចជា​ខ្ញុំកំដរ​បាវព្រាវ។ ខណៈពោលទៅកាន់​ភរិយា គប្បី​ពោល​ពាក្យ​សំដីផ្អែមល្ហែម ពិរោះពិសាមិន​ពោលពាក្យ​រោយរាយ ឥតប្រយោជន៍ បើភរិយា​មានកំហុងឆ្គងបន្តិចបន្តួច ក៏គួរអន់ឱនឲ្យ ហើយទូន្មាន​ប្រៀនប្រដៅស្ងាត់ៗ ដោយសេចក្ដីល្អ។ ៣- អនតិចរិយាយ មិនប្រព្រឹត្ត​កន្លងចិត្ត​ភរិយា គឺ​មិន​ប្រព្រឹត្តក្បត់​ព្រំដែន​ជាប្ដី យកបេះដូង​របស់​ខ្លួន​ដែលមានម្ចាស់​ហើយទៅបូជា​ដល់ស្ត្រី​ដទៃ សមដូចពាក្យចាស់បុរាណាចារ្យ​លោកបាន​ពោលថា "ត្រីងៀតឆ្លៀតពង" ។ ៤- ឥស្សរិយវោស្សគ្គេន ប្រគល់​អំណាចជាធំ ចំពោះ​ភរិយា​ជាស្ត្រី​មេផ្ទះ រៀបចំទុកដាក់​ទ្រព្យសម្បត្តិ រក្សា​ថែទាំ លំអគេហដ្ឋានឲ្យ​មានសេរីសួស្ដី។ ៥- អលង្ការានុប្បទាននេន ក្នុងនាម​ជាស្វាមី គប្បី​រៀបចំឲ្យ​មានគ្រឿងអលង្ការ​ដល់ភរិយាគ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់តាម​កាលៈទេសៈ តាមសម័យនិយម និងតាមសមត្ថភាព។ ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀប​រៀង​ដោយ ឈុន គឹមអៀត ដោយ​៥០០០​ឆ្នាំ
images/articles/1001/Untitled-1.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ៧៤២២ ដង)
មនុស្ស​យើង​គ្រប់​គ្នា​កំពុង​ចាស់​គ្រប់​ខណៈ ចាស់​ជានិច្ច​ចាប់​តាំង​ពី​កើត​មក ។ កំពុង​មើល​ កំពុង​ស្តាប់​ខណៈ​នេះ​ក៏​កំពុង​ចាស់ កំពុង​ដេក​លក់​ក៏​ចាស់​ ភ្ញាក់​ឡើង​ក៏​ចាស់ ។ គ្រប់​គ្នា​កំពុង​ទៅ​សន្សឹម​ៗ​រក​ឈាបនដ្ឋាន​ ឬ​រក​រណ្តៅ​កប់សព​ខ្លួន​ឯង​ មិន​មាន​អ្នក​ណា​ម្នាក់​គេច​ផុត​បាន​ឡើយ ។ ជីវិត​មនុស្ស​យើង​ខ្លី​ណាស់​ មាន​កំណត់​ប្រមាណ​ ៦០-៧០ឆ្នាំ ប៉ុណ្ណោះ​ លើស​ជាង​នេះ​មាន​តិច​នាក់​ណាស់​
វីដេអូធម៌តាមបណ្តាញសង្គមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro