ថ្ងៃ ពុធ ទី ២៦ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១,០៥៦
ថ្ងៃម្សិលមិញ ៣៨,៧៣៥
ខែនេះ ១,២១២,០៥៩
សរុប ៤៥,៤៩៧,៨២៤
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2621/t55555555extpic.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ១២៣៤៤ ដង)
១. ហ្វឹកហាត់ មើលខ្លួនឯងឲ្យឃើញតូចឡើង ៗ ។ គប្បីជាមនុស្សខ្លួនតូចដោយសតិ កុំជាមនុស្សខ្លួនធំដោយកិលេស ចូរជាមនុស្សធម្មតា ៗ កុំប្រកាន់ថា អញជាមនុស្សសំខាន់ ។ នៅពេលមានអ្វីកើតឡើងដល់យើង កុំចេះតែគិតឲ្យសេចក្ដីសំខាន់ខ្លួនឯងយ៉ាងនេះ យ៉ាងនោះ ត្រូវចេះគិតដល់ធម្មតាធម៌ ។ ២. ហ្វឹកហាត់ ឲ្យខ្លួនឯងជាអ្នកមិនសន្សំ ។ ការសន្សំអ្វី ៗ គ្រប់យ៉ាង គឺជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមែនជាភារៈនោះឡើយ វៀរលែងតែសេចក្ដីល្អក្នុងការលះបាបប៉ុណ្ណោះ ក្រៅពីហ្នឹង សុទ្ធតែជាភារៈទាំងអស់ បើមិនច្រើន ក៏តិចដែរ ។ ៣. ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សសប្បាយ ៗ ។ មានបុគ្គលជាទីសប្បាយ មានធម៌ស្ដាប់ជាទីសប្បាយ និងមានបដិបទាជាទីសប្បាយ ជាដើម កុំទៅវង្វេងជាមួយរបស់សម្បូណ៌បែប ព្រោះតាមពិត របស់សម្បូណ៌បែបនោះមិនមានទេ វាគ្រាន់តែជាអារម្មណ៍នៃឆន្ទរាគៈតែប៉ុណ្ណោះ មានតែបុគ្គលល្ងង់ខ្លៅទេដែលលិចចុះក្នុងរបស់សម្បូណ៌បែប ព្រោះយល់ច្រឡំថា មានពិតក្នុងមាយាធម៌នោះ ៗ ។ ៤. ហ្វឹកហាត់ ឲ្យខ្លួនឯងដឹងធម្មជាតិថា អ្វី ៗ សុទ្ធតែមានការកន្លងទៅ ។ ពេលដែលសុខ ត្រូវដឹងថា បន្តិចវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នាដែរ នៅពេលដែលស្ថានការណ៍លំបាកយ៉ាប់ មកដល់ ត្រូវដឹងឲ្យទាន់ថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតទៅនោះឡើយ យើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។ ៥. ហ្វឹកហាត់ ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិត ព្រោះត្រូវតស៊ូជាមួយមនុស្សជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ដូច្នេះ មានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីសេចក្ដីសុខក្នុងជីវិត និងដើម្បីបានឈ្នះនូវមានះក្នុងខ្លួនឯង ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2652/76xtpic.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ២៧៦ ដង)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ដែល​បាន​​បរិច្ចាគ​​ទាន​​​ទ្រ​ទ្រង់​​ការ​ងារ​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​មាន​​នូវ​​សេចក្តី​សុខ​ ​។ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​កក្កដា​២០១៧)៖តារាង​រួមប្រចាំ​ឆ្នាំ​២០១៧​ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​រយៈ កក្កដា ឧបាសិកា កាំង ហ្គិចណៃ (៥០ដុល្លាជាប្រចាំខែ
images/articles/1318/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ៧៤៣៣ ដង)
កូន​ចូរ​ញញឹម​ដាក់​អ្នក​ដទៃ ដូច​ដែល​កូន​ប្រាថ្នា​ឲ្យ​អ្នក​ដទៃ​ញញឹម​មក​រក​កូន​អីចឹង​ដែរ ។បើ​កូន​ញញឹម​ដាក់​កញ្ចក់ កញ្ចក់ក៏​​ញញឹម​ដាក់​កូន​វិញ នៅ​ពេល​កូន​ខឹង​ក្រោធ​នឹង​បុគ្គល​ណា កូន​សាក​ល្បង​រត់​ទៅ​ឆ្លុះ​មុខ​ខ្លួន​ឯង​ក្នុង​កញ្ចក់​មើល កូន​នឹង​ជួយ​យក្ស​នៅ​ក្នុង​កញ្ចក់​នោះ​ពិត​ជា​មិន​ខាន​ឡើយ ។បើ​ចង់​ឲ្យ​មុខ​ស្អាត​ត្រូវ​កុំ​ខឹង​ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស ដោយ​៥០០០​ឆ្នាំ
images/articles/1320/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ៣៥៩០២ ដង)
ពាក្យទូន្មានរបស់មាតាបិតា កូន​ត្រូវ​ចាំ​ទុកៈ ១. មាតាបិតា​ជា​ព្រះ​ព្រហ្ម​របស់​បុត្រ​ធីតា ការ​ដែល​ធ្វើ​ឲ្យ​មាតា​បិតា​លំបាក​ចិត្ត តឹង​ណែន​ក្នុង​ទ្រូង យំ​បង្ហូរ​ទឹក​ភ្នែក គឺ​ជា​បាប​កម្ម​ធ្ងន់​របស់​កូន ។ ២. ការ​ជឿ​ស្តាប់​ដំបូន្មាន​ល្អរបស់​មាតាបិតា រមែង​មិន​មាន​ការ​សាប​សូន្យ​ឡើយ ពោល​គឺ​មិន​ចចេស​រឹង​រូស​តែ​ម្យ៉ាង​ កូន​នឹង​បាន​ល្អ​គ្រប់​យ៉ាង ។ ៣. ការ​តប​ស្នង​ព្រះ​គុណ​ដល់​អ្នក​មាន​គុណ
images/articles/1322/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ៣៥៤៥១ ដង)
ពេល​វេលា​ដែល​កន្លង​ទៅ ​និង ​ជីវិត​ឪពុក​ដែល​បាន​កន្លង​មកនេះ ជា​រយៈ​ពេល​យូរ​ដែរ​ហើយ ជីវិត​ឪពុក​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​នៃ​ជីវិត​ ឆ្លងកាត់​លោក​ធម៌​ផ្សេងៗ ទៀត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ។កូន​ស្ងួត​មាស​ឪពុក​អើយ ជីវិត​របស់​មនុស្ស​គ្រប់​រូប​គ្រប់​នាម មិន​ថា​មាន​ក្រល្អ​អាក្រក់​ឡើយ ជា​ទី​បំផុត​នៃ​ជីវិត​ទាំងអស់ ត្រូវ​ធ្លាក់​ចុះ​ចូល​ក្នុង​ការចាស់ ការ​ឈឺ និង​សេចក្តី​ស្លាប់​ជា​ពិត​ប្រាកដ ។ក្នុង​រយៈ​ពេល​នៃ​ជីវិតឪដែល​បាន​កន្លង​មក​នេះ ឪ​បាន​ជួប​ប្រសព្វ និង​បាន​ដឹង​រឿង​រ៉ាវ​ច្រើន​ក្នុង​លោក ឪ​មាន​ពាក្យ​ដែល​ត្រូវ​ប្រាប់​កូន​ឲ្យ​បានដឹង ចូរ​កូន​ប្រុង​ចាំ​ស្តាប់៖ ជីវិត​មនុស្ស​យើង​នឹក​មាន​សេចក្តី​សុខ​ទៅ​បាន​ទាល់​តែ​យក​ធម៌​មក​ជា​កល្យាណ​មិត្ត យក​ធម៌​មក​ទំនុក​បម្រុង​ឲ្យ​ដល់​ចិត្ត​តាំង​ទុកក្នុង​ចិត្ត​ជា​និច្ច​អចិន្ត្រៃ​យ៍ ។ធម៌​ក្នុង​ទី​នេះ​គឺ​ការ​បំពេញ​នូវ​មុខ​នាទី និង​ភាព​ត្រឹម​ត្រូវ​ ។ក្នុង​ពេល​ខ្លះ សេចក្តី​ទុក្ខ​ក៏​បាន​មក​ដល់​ជីវិត​ដើម្បី​សាក​ល្បង​យើង បើ​យើង​មាន​សេចក្តី​អត់​ធន់ ច្រើន​ប៉ុណ្ណា​សេចក្តី​សម្រច​ក៏​នឹង​មាន​ច្រើន​ប៉ុណ្ណោះ​ដែរ ។ សេចក្តី​សម្រេច មាន​សម្រាប់​អ្នក​ដែល​មាន​នូវ​សេចក្តី​អត់​ធន់​និង​មាន​នូវ​សេចក្តី​ព្យាយាម ។ សូម​ឲ្យ​កូន​ប្រកាន់​នូវ​គតិ​មួយ​ថា ឧបសគ្គ​រមែង​មក​មុន​សេចក្តី​សម្រេច និង​សូម​កូន​នឹក​រឿយ​ៗ​ថា សេចក្តី​សុខ​ឬ​សេចក្តី​ទុក្ខ​ កើត​ឡើង​ពីការ​ធ្វើ​របស់​យើង​ទាំង​អស់ ។ឪពុក​សូម​ឲ្យកូន​ធ្វើ​តែ​អំពើ​ល្អ ដល់​ពេល​ជិត​ស្លាប់​ចិត្ត​របស់​កូន​មិន​មាន​ទុក្ខ មិន​មាន​សៅ​ហ្មង​ឡើយ ព្រោះ​ការ​គិត​របស់​មនុស្ស​ជិត​ស្លាប់ កាល​បើ​បាន​ច្រើន ការ​គិត​ក៏​នាំ​យក​សេចក្តី​ក្រហាយ​មក​ដុត​រោល​ចិត្ត តែ​បើ​ធ្វើ​ល្អច្រើន ការ​គិត​ក៏​នាំ​យក​សេចក្តី​រីក​រាយ​មក​ប្រោះ​ព្រំ​ឲ្យ​ចិត្ត​ត្បិត​ឃើញ​នូវ​អំពើ​ដ៏​បរិសុទ្ធ​របស់​ខ្លួន ។អ្នក​ធ្វើ​ល្អ រស់​នៅ​ក៏​បាន​ល្អ ស្លាប់​ទៅ​ក៏​បាន​ល្អ មិន​មាន​អ្វី​ដែល​ត្រូវ​កង្វល់​ឡើយ ។ ដើម្បី​បាន​សុខ​ក្នុង​ជីវិត ត្រូវ​តែ​មាន​មិត្ត​ឲ្យ​បាន​ល្អ និងមាន​គំនិត​ថ្លៃ​បវរ សន្សំធម៌​សាង​ជម្រក។ ជីវិត​មាន​ទុក្ខ​ជាធម្មតា ប្រៀប​ដូច​ជលសា​មាន​រលក ប៉ុន្តែ​បញ្ញា​ស្រាវជ្រាវ​រក ចាប់​យក​សុខ​ស្ងប់​ត្រឡប់​វិញ ។ ដឹង​ថា​ទុក្ខ​ពិត​តែ​ចិត្ត​ស្ងប់ នេះ​ហើយ​ជា​ទ្រព្យ​ត្រូវ​បំពេញ​ ទុក្ខ​កាយ​តែ​ចិត្ត​មិន​ម្នោមេ្នញ ជីវិត​ពោរ​ពេញ​ដោយ​ស្មារតី​។ វិញ្ញាណ​មាន​ធម៌​ជាអាហារ ទើប​បាន​សុខា​ទាំង​ប្រុស​ស្រី សុចរិត​ធម៌​ជា​ចំណី សិរី​សួស្តី​មាន​រាល់​ឆ្នាំ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1325/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ៥៥៤៣ ដង)
ក្នុងនាមជាភ្ញៀវ បើ​កូន​ទៅ​ផ្ទះ​អ្នក​ដទៃ កុំ​ចូល​បន្ទប់​ដេក​របស់​គេ​វៀរ​តែ​គេ​អនុញ្ញាត​ កាល​ចូល​ទៅ​ហើយ​កុំ​រវីម​រវាម​រុះ​រើ​អ្វី​ឡើយ ហើ​កូន​មាន​តួនាទី​សរសើរ​នូវ​អ្វី​ដែល​កូន​គួរ​សរសើរ ។ នាទី​របស់​កូន​ក្នុង​ឋានៈ​ជា​ភ្ញៀវៈ ១. សម្តែង​ការ​គោរព​ដល់​បុគ្គល​ជាធំ​ដែរ​គួរ​គោរព ២. ឲ្យ​ការ​ស្និទ្ធ​ស្នាល​និង​ភាព​ជាមិត្ត​ដល់​អ្នក​តូច​ ៣. ឲ្យ​ការ​រីក​រាយ​ដល់​ម្ចាស់​ផ្ទះ ឬ​ម្ចាស់​កន្លែង​នោះ​ដោយ​ពាក្យ​សរសើរ​ ត្រូវ​
images/articles/1330/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ៣៩០១៣ ដង)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង មាតាបិតា ជា​គ្រូដើម ជា​គ្រូ​ដ៏ឆ្នើម​ក្នុង​លោកា ម្យ៉ាង​ទៀត​គឺ​ពិត​ជា​ទេវតា ព្រះ​ពុទ្ធ​ជា​ត្រាស់​ថា​ជា​ព្រហ្ម​ផង ។ មាតាបិតា​គឺ​ជា​ព្រះ រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ច្បាស់​ច្បង សង្គ្រោះ​៥​យ៉ាង​ល្អ​ហ្មត់​ហ្មង ចម្លង​បុត្រ​ភ្ញា​ឲ្យ​ដល់​ត្រើយ ។ សង្គ្រោះ​ទី១​ដោយ​ការ​ឃាត់ មិន​ឲ្យ​កូន​ភ្លាត់​ធ្វើ​បាប​ឡើយ ឃើញ​កូន​ធ្វើ​ខុស​ឥត​កន្តើយ​ហាម​ហើយ​ហាម​ទៀត​ឆ្លៀត​តាម​ឃ្លាំ ។
images/articles/1331/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ៣៦៤៥៩ ដង)
អ្វីៗ​ក្នុង​លោក​កើត​ព្រោះ​ហេតុ ឃើញ​ច្បាស់​ក្រឡែត​គុណ​ម៉ែ​ឪ កូន​រស់​ធំ​ឡើង​ត្រូវ​រក​ផ្លូវ សង​គុណ​ម៉ែ​ឪ​ទើប​ត្រូវ​ច្បាប់ ។ បើ​មិន​បាន​សង​អ្វី​ធំ​ដុំ កុំ​តែ​ស្រី​ម៉ុម​ប្រែ​ក្រឡាប់ រត់​ចេញ​ពី​ផ្ទះ​មិន​បាន​ប្រាប់ ប្រញាប់​តាម​ប្រុស​ព្រោះ​ស្នេហា ។ ចំណែក​កូន​ប្រុស​ក៏​ដូច​គ្នា កុំ​ធ្វើ​ឬក​ពា​មនុស្ស​បាត​ផ្សារ ប្រគល់​ខ្លួន​ប្រាណ​ឲ្យ​ស្រី​សា្រ រោគ​ផ្តាច់​សង្ខារ​ចោល​ម៉ែ​ឪ ។ ម៉ែ​ឪ​ចិញ្ចឹម​ដប់​ម្ភៃឆ្នាំ កូន​បាន​ធ្វើ​កម្ម​កេរ្តិ៍​អាស្រូវ​ ចុះ​ចេញ​ពី​ផ្ទះ​បាត់​ភ្លាម​ទៅ តើ​ឲ្យ​ម៉ែឪ​នៅ​សល់​អ្វី ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវ​ភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត​​ ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1332/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ៤០៧១២ ដង)
មាតាបិតាជាព្រះក្នុងផ្ទះ មាតា​បិតា​គឺ​ជា​ទេវតា​ប្រចាំ​ផ្ទះ​របស់​កូន ជា​ទេវតា​ថែរក្សាកូន​ទាំង​យប់​ទាំង​ថ្ងៃ ។ ពេល​ព្រលប់ ពេល​យប់ ពេល​អធ្រាត្រ មាតាបិតា​កំពុង​អស់​កំម្លាំង​ក្តី កំពុង​ងងុយ​ក្តី កំពុង​សម្រាន្ត​លក់​ក្តី​កំពុង​ក្តៅ​ក្តី កំពុង​រងា​ក្តី ទោះ​ជា​កំពុង​ឈឺ​ខ្លួន​ឯង​ក្តី កាល​បើកូន​តូច​ស្រែក​យំ​ឡើង មាតាបិតា​រមែង​ស្ទុះ​ស្ទា បើកំពុង​លង់​លក់​ក៏​ភ្ញាក់​ក្រញាង មក​ឳប​កូន មក​បបោស​អង្អែល​កូន​យក​ចិត្ត​កូន... ។
images/articles/2186/Untitled-1-Recovered.jpg
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០១៧ (អាន: ២៥៨៩២ ដង)
មិត្ត​ល្អ​ជាព្រហ្មចរិយធម៌​ទាំង​មូល ការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ត្រូវ​អាស្រ័យ​កល្យាណមិត្ត​ជាសំខាន់ មិនអាច​វៀរចាកកល្យាណ​មិត្ត​បាន​ទេ ព្រោះគុណ​ជាតឯណា គឺ​ការ​មានមិត្ត​ល្អ​នេះ​ឯង ចាត់ជា​ព្រហ្មចរិយធម៌ទាំងមូល ដូច​ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ព្រះអានន្ទថា "​ម្នាល​អានន្ទ គុណជាតឯណា គឺការ​មាន​មិត្តល្អ មានសម្លាញ់​ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់​ជាព្រហ្មចរិយធម៌​
វីដេអូធម៌តាមបណ្តាញសង្គមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro