ថ្ងៃ ពុធ ទី ២៤ ខែ មករា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣១,២៣៩
Today
ថ្ងៃម្សិលមិញ ៨៨,៧៥៧
ខែនេះ ១,៧៥៤,៤៦៨
សរុប ៥៥,៦២៦,៥៦៨
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2878/______pic.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០១៨ (អាន: ២០ ដង)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់​បង់​ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយ​ជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា ៖ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា ?ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថាម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនាសេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯង ហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។ (មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។(កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ ។ (ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង ។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស ។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាល​ត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈ​ទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ​ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯក​កច្ឆៈ​ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះ​លុះឃ្លាតចាក​អត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា ។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន ។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំង​ឡាយ​ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ ។ ឥសិទាសីថេរី ចប់ ៕ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/2872/7ttpic.jpg
ពិសេស
ផ្សាយ : ២៣ មករា ឆ្នាំ២០១៨ (អាន: ១៩១ ដង)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​។ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​មករា២០១៨)៖តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០១៧​ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ មករា ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ភ្នំពេញ ផ្ទាល់ មករា ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ(៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ៦០០​ដុល្លា ភ្នំពេញ ធនាគារ ​​មករា - ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង - លោក សុង ណារិទ្ធ - លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី - លោក វិទ្ធ គឹមហុង​ - លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា - លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង - លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន - លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ - កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន - លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ - លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​ - លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ - កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ - កញ្ញា ទា ភិច​ហួរ បានទ្រទ្រង់ ៥០០០ឆ្នាំ(១២០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៨ ​៦០០​ដុល្លា ភ្នំពេញ ផ្ទាល់ មករា ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ កាណាដា អ៊ំប្រុស មករា ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨ ភ្នំពេញ Wing មករា លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ តាមរយៈឧបាសិកា ជុន ស៊ូគី ភ្នំពេញ Wing មករា Sokoun Thim(២៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing ​០២​មករា វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា សៀម​រាប ធនាគារ ០២​មករា Jacket Nou & Bethaney Sok ១០ ដុល្លា USA PayPal ០៣​មករា ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា USA Western Union ០៣​មករា លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា USA Western Union ០៤​មករា ឧបាសិកា កែវ សារិទ្ធ ១០ ដុល្លា ភ្នំពេញ True Money ០៤​មករា ឧបាសិកា ទេព សុគីម(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា កំពង់​ឆ្នាំង Wing ០៤​មករា ម៉ឹង ទិត្យភារុណ ៥ ដុល្លា ភ្នំពេញ Wing ០៤​មករា ក្រុម​ ឧបាសិកា ស្រ៊ុន កែវ (ឬស្សីកែវ) ៨ម៉ឺនរៀល ឧបាសិកា សុខ សាឡី ៨ម៉ឺនរៀល ឧបាសិកា ហេង ស៊ីវហ៊ុយ ៨ម៉ឺនរៀល ឧបាសិកា វ៉ាន់ ២ម៉ឺនរៀល ឧបាសក សុខ ហេងមាន ២ម៉ឺនរៀល ៧០ ដុល្លា ភ្នំពេញ Wing ០៥​មករា ឧបាសក ឌៀប ថៃវ៉ាន់(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ៦០ ដុល្លា ភ្នំពេញ ធនាគារ ០៥​មករា ឧបាសិកា លី យក់ខេន ២៥ ដុល្លា ភ្នំពេញ ម៉ែ ០៥​មករា ឧបាសិកា យិន លីសា និងមាតាបិតា ២៥ ដុល្លា ស្ទឹងត្រែង True Money ០៦​មករា ឧបាសិកា ង៉ែត ណាគ្រី ៨ម៉ឺនរៀល ឧបាសិកា លី រដ្ឋា ៤ម៉ឺនរៀល ៣០ ដុល្លា ភ្នំពេញ Wing ០៧​មករា ឧបាសិកា Srey Khmer(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា USA Wing ០៧​មករា ឧបាសក Yin Soun(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១០០ ដុល្លា ភ្នំពេញ Wing ០៨​មករា ឧបាសិកា យិន ដានី និងស្វាមី ញ៉ែម ហាន ១០ ដុល្លា បាត់ដំបង ម្ចាស់បញ្ញា ០៩​មករា ឧបាសិកា ម៉ុក វណ្ណា និងកូនស្រី ៥ ដុល្លា បាត់ដំបង ម្ចាស់​បញ្ញា ០៩​មករា ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១០០ ដុល្លា អូស្ត្រាលី អ៊ំប្រុស ០៩​មករា ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ៣០០ ដុល្លា ភ្នំពេញ ម្ចាស់​បញ្ញា ០៩​មករា ឧបាសក ជឿន ហ៊ុយ ៣០ ដុល្លា Wing ១០​មករា ឧបាសក ឈិត សម្បូរ (៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ៣០ ដុល្លា ខេត្តព្រះសីហនុ E Money ១០​មករា ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា ភ្នំពេញ Wing ១០​មករា ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ៦០ ដុល្លា ភ្នំពេញ Wing ១០​មករា ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១០០ ដុល្លា ភ្នំពេញ Wing ១០​មករា ម៉ាច ហ្វង ២០ ដុល្លា ភ្នំពេញ ធនាគារ ១០​មករា Noun Soklita ១០ ដុល្លា ភ្នំពេញ ធនាគារ ២០​មករា ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា ភ្នំពេញ ធនាគារ ២០​មករា បងស្រីហេង ចន្ថា និងក្រុមគ្រួសារ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា ភ្នំពេញ ផ្ទាល់ ស្វែងយល់​ប្រវត្តិគេហទំព័រ​៥០០០​ឆ្នាំ ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ឥឡូវនេះ ៥០០០ឆ្នាំ បាន​ជួល​ server បង្ហោះចំនួន​ 3 ដើម្បី​បម្រើការ​ផ្សាយព្រះធម៌ឲ្យ​បាន​ល្អ​ និង​រលូន - dedicate server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - share server unlimited ដែល​៥០០០​ឆ្នាំចំណាយ 89.7ដុល្លា ក្នុង៦ខែ (ចំនួន ២) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ web developer 50ដុល្លា​ ក្នុង​មួយខែ​ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website developer - IOS & Android app deverlop team ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧ មករា កុម្ភៈមិនាមេសាឧសភាមិថុនាកក្កដាសីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
images/articles/291/image.jpeg
ផ្សាយ : ២៣ មករា ឆ្នាំ២០១៨ (អាន: ២៨១៤៦ ដង)
កម្ម​បទ​ចែក​ចេញ​ជា​កម្ម​មាន​៣​យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និង​មនោ​កម្ម១។ ចែក​​ប្រភេទ​​មាន​​ពីរ​យ៉ាង​​គឺ​ អកុសលកម្មបទ១ កុសលកម្មបទ១ ។ អកុសលកម្មបទ១០ * តើ​អ្វី​ទៅ​ជា​​អកុសលកម្ម​​បថ?
images/articles/289/Un3423titled-1.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០១៨ (អាន: ២១៧២៧ ដង)
​ពាក្យ​ពេចន៍​រំលេច​ផ្សេង តែ​ន័យ​ថ្លា​ថ្លែង​ក៏​មិន​សូវ​ជា​ខុស​ពី​ខ្លឹម​សារ​មុន​ប៉ុន្មាន​ដែរ។ រឿង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរមគ្រូ​នៃ​មនុស្ស​និង​ទេវតា
images/articles/290/Unti7654tled-1.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០១៨ (អាន: ២៧៥៤៦ ដង)
បើ​ទុក​ជា​ព្រះ​ពុទ្ធ​មិន​ត្រាស់​ដឹង​ក្នុង​លោក ក៏​ព្រះ​ធម៌​នៅ​តែ​មាន​ក្នុង​លោក​ ព្រោះ​ព្រះ​ធម៌​គឺ​ជា​ច្បាប់​ធម្ម​ជាតិ ដែល​តាំង​នៅ​ជា​និច្ចលើ​លោក​សន្និវាស​នេះ ប៉ុន្តែបើគ្មាន​ព្រះ​ពុទ្ធ​ទេ ក៏មិន​អាច​មាន​ជន​ណា​ម្នាក់​អាច​រក​ឃើញ​​សច្ច​ធម៌​មក​សំ​ដែង​ដល់​សត្វ​លោក​បាន​ឡើយ។
images/articles/292/U34tntitled-1.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០១៨ (អាន: ២០៨៣១ ដង)
«សម្បត្ដិនៃឧបាសក ៥យ៉ាង» ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវធម៌​នៃ​ឧបាសក​ឲ្យ​បរិបូណ៌​ឲ្យ​បរិសុទ្ធ​ប្រពៃ​ឈ្មោះ​ថា​ “ សម្បត្តិ” សម្បត្តិ​នោះ​មាន ៥​យ៉ាងគឺ៖​ ១-សទ្ធោ ហោតិ ឧបាសក​មាន​សេចក្តី​ជឿ​ជាក់​ច្បាស់​ក្នុង​គុណ​ព្រះរតន​ត្រ័យ។
images/articles/299/Un_______________itled-1.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០១៨ (អាន: ២២៧១៥ ដង)
យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។
images/articles/300/texsstpic.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០១៨ (អាន: ២៧៩៩២ ដង)
មហា​សតិប្បដ្ឋាន​សូត្រ «ព្រះ​សូត្រ​សម្តែង​អំពី​ការ​ចម្រើន​សតិ​ប​ដ្ឋាន​ ៤​» សូត្រ​នេះ​ព្រះ​អង្គ​ទ្រង់​សំ​ដែង​យ៉ាង​ពិស្តារ​នៅ​ក្នុង​ សុត្តន្ត​បិដក ទីឃ​និកាយ​ ចតុត្ថភាគ​ មហាវគ្គ​ បិដក លេខ​១៧​ ចាប់​ពី​ទំព័រ​ទី​ ២៤៤ ដល់ ៣០៤ ។
images/articles/2843/fgvdcxfgvbh.jpg
ផ្សាយ : ២១ មករា ឆ្នាំ២០១៨ (អាន: ១៦៥ ដង)
យើង​កើត​មក មិន​បាន​យក​អ្វី ៗ មក​ទេ ក្រៅ​ពី​ការ​សន្សំ​សន្ដាន ដល់​ពេល​ចាក​លោក​នេះ​ទៅ​ទៀត ក៏​អត់​យក​អ្វី ៗ អំពី​លោក​នេះ​ទៅ​ដែរ ក្រៅ​អំពី​ការ​សន្សំ​កម្ម ប៉ុន្តែ​មនុស្ស​យើង​ហួង​ហែង​អ្វី ៗ ក្នុង​លោក​នេះ ថា​ជា​របស់​ខ្លួន​ឯង ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ទុក​សោក​កើត​ឡើង ទាំង​ដែល​មិន​បាន​ដឹង​ថា អ្វី ៗ ទាំង​អស់ ជា​របស់​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណាឲ្យ​យើង​ដោយ​បរមត្ថ​ឡើយ ម្ល៉ោះ​ហើយ​មនុស្ស​យើង ព្រោះ​ហេតុ​តែ​ការ​មិន​ដឹង ទើប​បាន​ជា​វង្វេង ក្នុង​របស់​ដែល​ឲ្យ​គ្នា​ដោយ​សន្មតិ ប្រាកដថា អញ និង​ថា​ជា​របស់​អញ ។ ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មាន​ការ​ខក​ចិត្ត និង​ទុក្ខ​សោក​កន្ទក់​កន្ទេញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2845/tbhfgvdxcvgfb.jpg
ផ្សាយ : ២១ មករា ឆ្នាំ២០១៨ (អាន: ៣៣៣ ដង)
ខឹងគេ ស្អប់​គេ គឺ​មាន​តែ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​ជា​ទុក្ខ ។ គួរ​អប់រំ​ចិត្ត ចម្រើន​បញ្ញា ឲ្យ​ឃើញ​ថា អ្វី ៗ គ្រប់​យ៉ាង ជា​ធម្មតា​ធម៌ ដូច​ជា ជរា​ធម្មតា ព្យាធិ​ធម្មតា មរណ​ធម្មតា ព្រាត់​ប្រាស​ធម្មតា វិបាក​កម្ម​ក៏​ជា​ធម្មតា ។ល។ កាល​ដែល​បាន​ឃើញ​ថា អ្វី ៗ គឺ​ជា​ធម្មតា​ធម៌ ក៏​មិន​ប្រកាន់ ហើយ​ក៏​មិន​មាន​អ្វី​ណា មក​ធ្វើ​ឲ្យ​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​បាន​ឡើយ ។ បុគ្គល​ល្ងង់​ខ្លៅ សម្គាល់​នូវ​ពាក្យ​ទ្រគោះ​បោះ​បោក ថាជា​ជ័យ​ជម្នះ ចំណែក​អ្នក​ចេះ​ដឹង មាន​សេចក្ដី​អត់​ធន់ ជា​ជ័យ​ជម្នះ ។ ពេល​នេះ បាន​ជួប​ព្រះធម៌​ជា​ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ គួរ​ពុទ្ធបរិស័ទ​ព្យាយាម​បំពេញ​សេចក្ដី​ល្អ តាម​ព្រះពុទ្ធអង្គ​ទ្រង់​ណែ​នាំ គួរ​ឲ្យ​ព្រះធម៌​គ្រប់​គ្រង​ចិត្ត មិន​គួរ​ឲ្យ​កិលេស​គ្រប់​គ្រង​ចិត្ត​ឡើយ ។ -មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់ ព្រោះ​ត្រូវ​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ពី​បាប ឲ្យ​រួច​ពី​ទុក្ខ​ក្នុង​វដ្ដ​សង្សារ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​គំនិត​ដែល​គិត​ថា ខ្លួន​ជា​មនុស្ស​សំខាន់​ណាស់ ជា​មនុស្ស​ពិសេស ជា​មនុស្ស​ប្រសើរ ជា​មួយ​នឹង​មនុស្ស​ដទៃ ឬ​ជា​មួយ​នឹង​កម្ម​វិធី​ផ្សេង ៗ ។ ដែល​មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង គឺ​សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់​គ្រង​ថែររក្សា​ជវន​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​ជា​កុសល ចំណែក​ជា​មួយ​នឹង​សង្គម​មនុស្ស​ជុំ​វិញ​ខ្លួន ជា​មនុស្ស​សំខាន់​ឬ​មិន​សំខាន់ នៅ​លើ​វិបាក​របស់​កម្ម​ដោយ​ឡែក ។ -មនុស្ស​យើង ចង់​បាន​ណាស់ អ្វី ៗ អំពី​អ្នក​ដទៃ មិន​ថា​លាភយស ការ​សរសើរ ការ​លើក​តម្កើង សេចក្ដី​ស្រឡាញ់ ។ល។ ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ មិន​អាច​ឲ្យ​យើង​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ចំណែក​ខ្លួន​យើង​វិញ អាច​ឲ្យ​ការ​មិន​ធ្វើ​បាប ការ​បំពេញ​បុណ្យ និង​ភាព​ស្អាត​ផូរ​ផង់​នៃ​ចិត្ត​ដល់​ខ្លួន​ឯង​បាន អាច​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​បាន ប៉ុន្តែ​បែរ​ជា​មិន​ចេះ​សូម​នូវ​គុណ​ដ៏​អស្ចារ្យ​នេះ អំពីខ្លួន​ឯង​ឡើយ នេះ​ហើយ​ដែល​ឈ្មោះ​ថា​បុគ្គល​ល្ងង់​ខ្លៅ ចង់​បាន​តែ​របស់​អត់​ខ្លឹម​សារ ដោយ​សម្គាល់​ថា​ជា​របស់​មាន​ខ្លឹម​សារ​សំខាន់​ណាស់ ហ្នឹង​ឯង ។ -មនុស្ស​យើង​សព្វ​ថ្ងៃ មាន​រោគ​ម្យ៉ាង គឺ​រោគ​ប្រញាប់​ជឿ​គំនិត​ខ្លួន​ឯង ដោយ​មិន​បាន​ផ្ទៀងផ្ទាត់​នឹង​ព្រះពុទ្ធ​ដីកា ។ -មនុស្ស​យើង មិន​ដែល​គិត​បោក​ប្រាស់​ខ្លួន​ឯង​ទេ ប៉ុន្តែ​គំនិត​ប្រកប​ដោយ​លោភៈ​ឬ​ទោសៈ​ជា​ដើម តើ​គួរ​ជឿ​តាម​ទេ ដែល​ថា​អ្វី ៗ នោះ​វា​យ៉ាង​ដូច្នោះ​មែន ? មួយ​ថ្ងៃ ៗ តើ​យើង​បោក​ប្រាស់​ខ្លួន​ឯង​ប៉ុន​ណា​ទៅ ទាំង​ដែល​មិន​ដឹង​ខ្លួន​សោះ ចំណែក​សង្សារ​ទុក្ខ គឺ​ជា លទ្ធផល​នៃ​ការ​បោក​ប្រាស់​ខ្លួន​ឯង ។ -ការ​ព្រម​ទទួល​សេចក្ដី​ពិត ដែល​មិន​ត្រូវ​នឹង​បំណង​ប្រាថ្នា​របស់​យើង គឺ​ជា​បដិបត្តិ​ធម៌​ដ៏​ប្រសើរ ។ -វេទនានុបស្សនា​សតិប្បដ្ឋាន​ គឺ​សតិ​រលឹក​ បញ្ញា​ឃើញ​ថា ត្រឹម​តែ​វេទនា​សោយ​អារម្មណ៍ មិន​ថា​សុខ​វេាទនា ឬ​ទុក្ខវេទនា​ឡើយ។ កាល​ដែល​បាន​ដឹង​ច្បាស់​ហើយ រមែង​មិន​ត្រេកអរ​ក្នុង​សុខ និង​មិន​ប្រទូស្ត​ទាស់​ចំពោះ​ទុក្ខ ។ នេះ​ជា​បដិបទា​ក្នុង​ការ​មិន​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោក ​មិន​តក់​ស្លុត ព្រម​ទាំង​ការ​អស់​ទៅ​នៃ​កម្ម ។ -ដោះ​ស្រាយ​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​រឿង​ផ្សេង ៗ មិន​មែន​នៅ​ត្រង់​ការ​ព្យាយាម​ធ្វើ​អ្វី ៗ គ្រប់​យ៉ាង​ឲ្យ​បាន​ដូច​ចិត្ត​នោះ​ទេ គឺ​ត្រូវ​ដោះ​ស្រាយ​ដោយ​ការ​ព្រម​ទទួល​ថា មិន​មាន​អ្វី ៗ ចេះ​តែ​បាន​ដូច​ចិត្ត​យើង​ចង់​គ្រប់​យ៉ាង​ទៅ​នោះ​ឡើយ ម្យ៉ាង​ទៀត​គប្បី​សិក្សា​ថា ការ​មិន​សប្បាយ​ចិត្ត​នេះ គ្រាន់​តែ​ជា​នាមធម៌​មួយ​បែប​ប៉ុណ្ណោះ ។ -គប្បី​ជ្រាប​ថា កិច្ច​នៃ​សតិប្បដ្ឋាន​គឺ​ហាមឃាត់​នូវ​ចំណង់​តណ្ហា មិន​ចាំ​បាច់​បាន​នូវ​សភាវៈ​ដទៃ​​អ្វី​ឡើយ ឲ្យ​តែ​ជាក់​ច្បាស់​ថា សភាវៈ​ដែល​កំពុង​ប្រាកដ​មិន​មែន​ជា​យើង​ទៅ សប្បាយ​ហើយ ។ -បើ​សេចក្ដី​សុខ​របស់​យើង​ជាប់​ទាក់​ទង​នឹង​អ្នក​ដទៃ ទាល់​តែ​អ្នក​ដទៃ​ធ្វើ​អ្វី ៗ ត្រូវ​ចិត្ត​យើង ទើប​យើង​បាន​សុខ​នោះ យើង​លំបាក​នឹង​រស់​នៅ​ឲ្យ​បាន​សុខ​ណាស់ បើ​បាន​សុខ​ខ្លះ ក៏​មិន​មែន​ជា​ខ្លឹម​នៃ​សេចក្ដី​សុខ​ដែរ ។ -អ្វី​ដែល​បាន​មក​ដោយ​មិន​បាច់​ស្វែង​រក គឺ​កិលេស​និង​ចាស់​ជរា ចំណែក​អ្វី ៗ ដែល​ត្រូវ​បាន​មក​ដោយ​កុសលភាវនា គឺ​គុណ​តម្លៃ​នៃ​ជីវិត ។ -បុណ្យ​មិន​មែន​ប្រែ​ថា​បោក​ទេ... ។ បុណ្យ​មាន​លក្ខណៈ​សម្គាល់​នូវ​ត្រង់ ចិត្ត​យើង​ល្អ សុខ​សប្បាយ ស្ងប់​ត្រជាក់ មិន​ក្ដៅ​ក្រហាយ​ខ្វាយ​ខ្វល់ ។ បុណ្យ​គឺ​ជា​គុណ​ជាតិ​ជម្រះ​ចិត្ត​ឲ្យ​ស្អាត ដូច​ជា​ទឹក​បរិភោគ​ដែល​បរិសុទ្ធ ឬ​ទឹក​ងូត​ដែល​ស្អាត ជម្រះ​ញើស​ក្អែល និង​បំបាត់​ការ​ស្រេក​ឃ្លាន ម្យ៉ាង​ទៀត​បុណ្យ​គឺ​ជា​អាហារ​បំប៉ន​ផ្លូវ​ចិត្ត និង​ជា​ឱសថ​កម្ចាត់​រោគ ។ បាប​ប្រៀប​បាន​ទៅ​នឹង​ញើសក្អែល ភាព​ក្ដៅ​ស្អុះ ការ​ស្រេក​ឃ្លាន ឬ​ជំងឺ​រោគា​ផ្សេង ៗ នៅ​ពេល​មាន​រាគៈ គឺ​ចិត្ត​មាន​ជំងឺ នៅ​ពេល​ខឹង​ក្រោធ កំណាញ់ ច្រណែន អំនួត​អួត​អាង រមិល​គុណ ។ល។ គឺ​ត្រូវ​ជ្រាប​ថា ចិត្ត​យើង​កំពុង​ឈឺ ចំណែក​បុណ្យ​គឺជា​ឱសថ​កម្ចាត់​រោគ​ទាំង​អស់​នេះ​ឯង ។ -ទៀន​ក្ដៅ​រលាយ​ក្រមួន ចិត្ត​ក្ដៅ​រលាយ​សុខ ។ ការ​ឲ្យ​អភ័យ​គឺ​ជា​ការ​ពន្លត់​ភ្លើង​ក្នុង​ចិត្ត​ខ្លួន​ឯង ។ បុគ្គល​ដែល​គ្រាន់​តែ​ចេះ​ចាំ​ធម៌ រមែង​ចូល​ចិត្ត​យក​ឈ្នះ​អ្នក​ដទៃ សូម្បី​តែ​ការ​សូត្រ​ធម៌... ប៉ុន្តែ​ចំណែក​អ្នក​ដែល​មាន​ធម៌​វិញ រមែង​ចូល​ចិត្ត​យក​ឈ្នះ​ខ្លួន​ឯង ឃើញ​សារៈ​ខ្លឹម​សារ​នៃ​ជីវិត​គឺ​ស្ងប់ ។ បុគ្គល​ស្ងប់ គឺ​បុគ្គល​អស់​ការ​ស្វែង​រក​ដោយ​តណ្ហា ព្រោះ​បាន​កំណត់​ដឹង​នូវ​បញ្ចក្ខន្ធ​ហើយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro