ថ្ងៃ ពុធ ទី ១៥ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៥,៤៨១
Today
ថ្ងៃម្សិលមិញ ៩៦,៦៤៧
ខែនេះ ១,១១០,៩៦០
សរុប ១៣៩,៣៦២,៤៣៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៧២២២ ដង)

ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ



 
ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ

ក្នុង​ជីវិត​មនុស្ស​យើង​ម្នាក់​ៗ រមែង​មាន​នូវ​សេចក្តី​ទុក្ខ​ជា​ពិត​ប្រាកដ ។ សេចក្តី​ទុក្ខ​ដែល​ព្រះដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ហៅ​ថា​ជា​សភាវ​ទុក្ខ គឺ ជរា​ទុក្ខ ព្យាធិទុក្ខ និង​មរណទុក្ខ ។ សភាវ​ទុក្ខ​នេះ សូម្បី​តែ​ព្រះ​អរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ក្នុង​អំណាច​ផង​ដែរ ដូច្នេះ ពិត​ជា​មិន​មាន​បុគ្គល​ណា​ក្នុង​លោក​នេះ អាច​គេច​ពី​សភាវ​ទុក្ខ​បាន​ឡើយ ឲ្យ​តែ​មាន​ជាតិ​កើត​មក​ហើយ ។

មនុស្ស​លោក​យើង​ដែល​នៅ​មាន​ឧបាទាន​គឺ​សេចក្តី​ប្រកាន់​មាំ មិន​មែន​តែ​សភាវៈ​ទុក្ខ ប៉ុណ្ណឹង​នោះ​ទេ គឺ​នៅ​មាន​សេចក្តី​ទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ទៀត​ណាស់ ដែល​បាន​ចូល​មក​បន្ថែម​លើ​សភាវទុក្ខ ឲ្យ​ទៅ​ជា​ទុក្ខ​ដ៏​ខ្លាំង​ក្លា ។

បើ​មិន​មាន​ឧបាទាន​ទេ សេចក្តី​ទុក្ខ​ក៏​នៅ​ត្រឹម​តែ​ជា​សភាវៈ​ទុក្ខ​សុទ្ធ ៗ ប៉ុណ្ណោះ​ ដូច​ជា​សភាព​ចាស់​ជរា​ជា​ដើម បើ​ព្រម​ឲ្យ​ចាស់​ទៅ​តាម​ធម្មតា​របស់​សង្ខារ ក៏​ជារឿង​ធម្មតា​នៃ​ការ​ចាស់​ជរា មិន​មាន​រឿង​អ្វី​ដែល​ត្រូវ​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​ឡើយ ប៉ុន្តែ​ដល់​ទៅ​មាន​ឧបាទាន ក៏​បាន​ទៅ​ជា​រឿង​ភ័យ​ខ្លាច​ចាស់ មិន​ចង់​ចាស់ ព្រោះ​ចាស់​ទៅ​វា​ត្រូវ​អស់​ស្អាត អស់​សង្ហា ដូច្នេះ​សេចក្តី​ទុក្ខ​ក៏​កើត​ឡើង​ភា្លម​ទាន់​ពេល​ដែរ ។

ក្រៅ​អំពី​នេះ នៅ​មាន​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ឧបាទាន​សុទ្ធ​ៗ ទៀត ដូច​ជា​ការ​ប្រកាន់​ថា គេ​ជេរ​យើង គេ​និយាយ​អាក្រក់​ពី​យើង​ គេ​ធ្លាប់​លើក​តម្កើង​សរសើរ​យើង ឥឡូវ​ដូច​ម្តេច​បាន​ជា​ព្រងើយ​កន្តើយ​ទៅ​វិញ យ៉ាង​នេះ​ជា​ដើម ហើយ​ក៏​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​ទៅ ។ សេចក្តី​ទុក្ខ​បែប​នេះ បើ​មិន​គិត​ប្រកាន់​ទេ វា​ពិត​ជា​មិន​មាន​ឡើយ តែ​បើ​គិត​ប្រកាន់ វា​ក៏​មក​ដល់​ រឹត​តែ​ប្រកាន់​រឹត​តែ​ទុក្ខ យ៉ាង​នេះ ហៅ​ថា ទុក្ខ​ព្រោះ​ឧបាទាន ។

កាល​ដែល​យើង​វិគ្រោះ​វែក​ញែក យើង​ក៏​បាន​ដឹង​ថា​សេចក្តី​ទុក្ខ​ណា​កើត​ព្រោះ​ឧបាទាន ដល់​លះ​ឧបាទាន ឬ​ដក​ឧបាទាន​បាន​ហើយ​ សេចក្តី​ទុក្ខ​នោះ​ក៏​រលត់​ទៅ​ភ្លាម​ដែរ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត                 
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩៧៧១ ដង)
កា​រ​ជី​ក​ស្រះ​ទឹក ឬអណ្តូង​ជា​ទាន​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣២២៣៦ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥៥២២ ដង)
គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៣២៣៨ ដង)
សុខឬ​ទុក្ខ​កើត​ពី​គំនិត​ខ្លួន​ឯង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤៩០៤ ដង)
អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕