30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៦,៥៩៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១៦,៣១៥
សរុប ៣៨៣,៧០៣,០០៨
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១៤៤ ដង)

មាតាបិតា​ជាទីពឹង​របស់​មនុស្ស សង្គម និងធម្មជាតិ



ស្តាប់សំឡេង

 

កូន​គឺ​ជាអ្នក​បន្ត​ចម្លង​នូវ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ពី​មាតាបិតា តាំង​ពីសាច់ឈាម ចិត្ត​គំនិត ការ​ប្រព្រឹត្ត និង​ទ្រព្យ​សម្បត្តិ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​ ដរាប​ណា​នៅ​តែ​មាន​មាតា​បិតា​រស់​នៅ ។ ដូច្នេះ ទើប​មាតាបិតា​ជា​មេពុម្ព​របស់​កូន មេពុម្ព​របស់​សង្គម មេពុម្ព​របស់​ប្រទេស និង​ជា​មេពុម្ព​មនុស្ស​លោក ។ បើ​មេពុម្ព​យ៉ាង​ណា​វត្ថុ​ដែល​ចេញ​ពីពុម្ព ក៏​យ៉ាង​នោះ​ដែរ។ ក្នុង​ទស្សនៈ​ពុទ្ធសាសនា មនុស្ស​ម្នាក់​ៗ កើត​មក​តែង​មាន​ទីពឹង​ទីអាស្រ័យ​សម្រាប់​ជា​កម្លាំង​ក្នុង​ការ​ដើរ​លើ​ផ្លូវ​ជីវិត ។ ទីពឹង​នេះ មាន ៣ យ៉ាង​គឺ ពឹង​លើ​ខ្លួន​ឯង ពឹង​លើ​សង្គម និង​ពឹង​លើ​ធម្មជាតិ ។

បើ​តាម​ពុទ្ធភាសិត ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ អាហុនេយ្យា ច បុត្តានំ បជាយ អនុកម្បកា ដែលប្រែ​ថា មាតាបិតា​ជា​ព្រហ្ម​របស់​បុត្រ ជា​បុព្វាចារ្យ ជាអាហុនេយ្យៈរបស់​បុត្រទាំង​ឡាយ និង​ជា​អ្នក​អនុគ្រោះ​ដល់​ពួក​សត្វ​លោក នោះ​ខ្ញុំ​យល់​ថា មាតាបិតា​មាន​សារសំខាន់​ណាស់​សម្រាប់​សត្វ​លោក​ទាំង​ឡាយ​ដែល​មាន​ជីវិត​ជា​ឯកជន​ ដែល​រស់​នៅ​ក្នុង​សង្គម និង​ដែល​ពឹងពាក់​ទៅ​លើ​ទ្រព្យសម្បត្តិ​ធម្មជាតិ។ ឬ​បើ​នឹង​និយាយ​ផ្ទុយ​មក​វិញ យើង​អាច​និយាយ​ថា ទាំង​បុគ្គល​ម្នាក់ៗ ទាំង​សង្គម​ទាំង​មូល និង​ទាំង​ធម្មជាតិ​ដែល​នៅ​ជុំ​វិញ​យើង ឬ​ពិភពលោក​នេះ សុទ្ធ​តែ​ត្រូវ​ពឹង​ពាក់​លើ​មាតាបិតា​ទាំង​អស់ ព្រោះ​ជា​កត្តា​កំណត់​នូវ​ការ​រីកចំរើន ឬ​ថយ​ក្រោយ​ និង​ការ​គង់វង្ស ឬ​រលំរលាយ ។ មាតាបិតា​បង្កើត​កូន​ឲ្យ​ទៅ​ជា​កសិករ កម្មករ ឧស្សាហករ ពាណិជ្ជករ គ្រូ អ្នកស្រាវជ្រាវ អ្នក​វិទ្យាសាស្ត្រ អ្នក​បួស ទាហាន និង​ជា​ចៅកូវរដ្ឋ។
 
បើ​មាតាបិតា​បាន​បំពេញ​នាទី​ខ្លួន​ជា​អាហុនេយ្យបុគ្គល​របស់​បុត្រ​គឺ ជា​អ្នក​បាន​បំពេញ​នាទី​ឬ​បដិបត្តិ​ធម៌​របស់​មាតាបិតា​ដោយ​ប្រពៃ ( សុបដិបន្នោ ) ។ ជាអ្នក​បំពេញ​នាទី ឬ​បដិបត្តិ​ធម៌​ដោយត្រង់ គឺ​បដិបត្តិ​ជា​មជ្ឈិមាបដិទា​មិន​តឹង​ពេក មិន​ធូរ​ពេក ដោយ​ឈរ​លើ​ដ្ឋាន​ទាំង ៨ គឺ​ការ​យល់ត្រូវ ការ​គិត​ត្រូវ ការ​ប្រព្រឹត្ត​ត្រូវ ការ​ចិញ្ចឹម​ជីវិត​ត្រូវ ការ​ព្យាយាម​ត្រូវ ការ​មាន​សតិរលឹកត្រូវ និង​ការ​តម្កល់​ចិត្ត​ឲ្យ​នឹង​ត្រូវ​ហើយ​នោះ កសិករ កម្មករ ... និង​ចៅកូវរដ្ឋទាំង​នោះ ក៏​នឹង​ទៅ​ជា​កសិករ​ល្អ កម្មករ​ល្អ ... និង​ចៅកូនរដ្ឋ​ល្អ​ជា​មិន​ខាន ។ ហើយ​បើ​មាតាបិតា​នៃ​ជំនាន់​នីមួយៗ បំពេញ​នាទី​ដោយ​ប្រពៃ និង​ដោយ​ត្រង់​គ្រប់ៗ​ជំនាន់​នោះ សង្គម​យើង​ពិភពលោក​យើង​នេះ​នឹង​មិន​មាន​សភាព​ឃោរឃៅ ប្រកួតប្រជែង​ខ្ទេចខ្ទី​ទ្រព្យ​ធម្មជាតិ​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។ ម្នាក់​ៗ​នៅ​ក្នុង​សង្គម នឹង​មាន​សេចក្ដី​មេត្តា​ដល់​គ្នានឹង​គ្នា សង្គម​មនុស្ស​នឹង​គួរ​ឲ្យ​ចង់​រស់​នៅ​ជាង​បច្ចុប្បន្ន​នេះ​ជា​មិន​ខាន ហើយ​ធម្មជាតិ ក៏​នឹង​នៅ​ជា​គូ​ជីវិត​សម្រាប់​មនុស្ស​ជាតិ ជា​និរន្តន៍តទៅ ។

ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤៤,៩៣៣ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៣៦ ដង)
ពិចារណា​ថា​ជា​ការ​ដាក់​ទោស​ខ្លួន​ឯង​ឲ្យ​សម​ចិត្ត​សត្រូវ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៨,៨៦៥ ដង)
ការដោះលែងសត្វដែលជាប់អន្ទាក់ព្រាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៣៤៩ ដង)
អ្វី​ទៅ​ដែល​ហៅ​ថា​បុណ្យ ? អ្វី​ទៅ​ជា​តួ​បុណ្យ?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.6
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿