ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៦,៥៣៣
Today
ថ្ងៃម្សិលមិញ ១៦៣,៩៥៣
ខែនេះ ៣,៨១៨,៣២៥
សរុប ១៨៧,៦៥៤,៥៤០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៨៧៧៩ ដង)

ធម្មបទ​គាថា ទណ្ឌវគ្គទី ១០



 
ធម្មបទ​គាថា ទណ្ឌវគ្គទី ១០
បិដកលេខ ៥២ ទំព័រ​ ៤៩

សព្វេ តសន្តិ ទណ្ឌស្ស សព្វេ តាយន្តិ មច្ចុនោ
អត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាត​យេ ។

សត្វ​ទាំង​ឡាយ​គ្រប់​ប្រាណ តែង​តក់​ស្លុត​នឹង​អាជ្ញា សត្វ​ទាំង​ឡាយ​តែង​ខ្លាច​ចំពោះ​សេចក្តី​ស្លាប់​គ្រប់​ៗ​រូប បុគ្គល​គួរ​ធ្វើ​ខ្លួន​ឲ្យ​ជា​ឧបមា ហើយ​មិន​គួរ​ប្រហារ ដោយ​ខ្លួន​ឯង មិន​គួរ​ប្រើ​គេ​ឲ្យ​ប្រហារ​ឡើយ ។

សព្វេ តសន្តិ ទណ្ឌស្ស សព្វេសំ ជីវិតំ បិយំ
អត្តានម ឧបមំ កត្វា ន ហនេយ្យ ន ឃាតយេ ។

សត្វ​ទាំង​ឡាយ​គ្រប់​ប្រាណ តែង​តក់​ស្លុត​នឹង​អាជ្ញា (ព្រោះ​ថា) ជីវិត​ជាទី​ស្រឡាញ់​របស់​សត្វ​ទាំង​ពួង បុគ្គល​គួរ​ធ្វើ​ខ្លួន​ឲ្យ​ជា​ឧបមា ហើយ​មិន​គួរ​ប្រហារ ដោយ​ខ្លួន​ឯង មិន​គួរ​ប្រើ​គេ​ឲ្យ​ប្រហារ​ឡើយ ។
 
សុខកាមានិ តូតានិ យោ ទណ្ឌេន វិហឹសតិ
អត្តនោ សុខមេសានោ បេច្ច សោ ន លភតេ សុខំ ។
សុខ​កាកមានិ តូតានិ យោ ទណ្ឌេន ន ហឹសតិ
អត្តនោ សុខមេសានោ បេច្ច សោ លភតេ សុខំ ។

ជន​ណា ស្វែង​រក​សេចក្តី​សុខ ដើម្បី​ខ្លួន តែ​បៀត​បៀន​សត្វ​ទាំង​ឡាយ ដែល​ប្រាថ្នា​សេចក្តី​សុខ ដោយ​អាជ្ញា ជន​នោះ​លះ​លោកនេះ​ទៅ​ហើយ​នឹង​មិន​បាន​សេចក្តី​សុខ​ឡើយ ។
ជន​ណាស្វែង​រក​សេចក្តី​សុខ ដើម្បី​ខ្លួន តែ​មិន​បៀត​បៀន​សត្វ​ទាំង​ឡាយ ដែល​ប្រាថ្នា​សេចក្តី​សុខ ដើម្បី​ខ្លួន ដោយ​អាជ្ញា ជន​នោះ​លះ​លោក​នេះ​ទៅ​ហើយ រមែង​បាន​សេចក្តី​សុខ ។

មាវោច ផរុសំ កញ្ចិ វុត្តា បដិវទេយ្យុ តំ
ទុក្ខា ហិ សារម្ភកថា បដិទណ្ឌា ផុសេយ្យុ តំ ។
សចេ នេរេសិ អត្តានំ កំសោ ឧបហតោ យថា
ឯស បត្តោសិ និព្វានំ សារម្តោ តេ ន វិជ្ជតិ ។

អ្នក​កុំ​និយាយ​ពាក្យ​អាក្រក់​នឹង​អ្នក​ណា​មួយ​ឡើយ ជន​ទាំង​ឡាយ​ដែល​អ្នក​ស្តី​ថា​ឲ្យ​ហើយ គេ​គប្បី​ស្តី​ថា​តប​មក​អ្នក​វិញ ព្រោះ​ថា​ការ​ពោល​ពាក្យ​ប្រណាំង​ប្រជែង ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ​អាជ្ញាតប ត្រូវ​បាន​ធ្លាក់​ចុះ​មក​ប៉ះ​ពាល់​ដល់​អ្នក​វិញ ។
បើ​អ្នក​ធ្វើ​ខ្លួន​មិន​ឲ្យ​ញាប់​ញ័រ ដូច​រគាំង​ដែល​ចៀរ​មាត់​ចេញ​ហើយ (រមែង​មិនលាន់​ឮ​សូរ ) ដូច្នោះ អ្នក​នុះ​ជា​បុគ្គល​ដល់​នូវ​ព្រះ​និព្វាន ការ​ប្រណាំង​ប្រជែង មិន​មាន​ដល់​អ្នក​ឡើយ ។

យថា ទណ្ឌេន គោបាលោ គាវោ បាជេតិ គោចរំ
ឯវំ ជរា ច មច្ចុ ច អាយុំ បាជេន្តិ បាណិនំ។

គង្វាល​គោ រមែង​កៀង​គោ​ទៅ​កាន់​ទី​គោចរ​ដោយ​អាជ្ញា​ដូម្តេច​មិញ ជរានិង​មច្ចុ តែង​កៀង​អាយុ​របស់​សត្វ​ទាំង​ឡាយ​ដូច្នោះ​ឯង ។

អថ បាបានិ កម្មានិ ករំ ពាលោ ន ពុជ្ឈតិ
សេហិ កម្មេហិ ទុម្មេធោ អគ្គិទឌ្ឍោវ តប្បតិ ។

បុគ្គល​ពាល កាល​ធ្វើ​អំពើ​អាក្រក់​ទាំង​ឡាយ រមែង​មិន​ភ្ញាក់​ខ្លួន​ឡើយ (លុះ​កាល​ជា​ខាង​ក្រោយ) បុគ្គល​អប្បប្រាជ្ញា​នោះ​ទើប​ក្តៅ​ក្រហាយ ដោយ​សារ​កម្ម​របស់​ខ្លួន​ឯង ដូច​ជា​ត្រូវ​ភ្លើង​ឆេះ ។

យោ ទណ្ឌេន អទណ្ឌេសុ អប្បទុដ្ឋេសុ ទុស្សតិ
ទសន្មមញ្ញតរំ ឋានំ ខិប្បមេវ និគច្ឆតិ
វេទនំ ផរុសំ ជានី សរីរស្ស វ ភេទនំ
គរុកំ វាបិ អាពាធំ ចិត្តក្ខេបំ វ បាបុណេ
រាជ​តោ វា ឧបសគ្គំ អព្តក្ខានំ វ ទារុណំ
បរិក្ខយំ វ ញាតិនំ ភោគានំ វ បភង្គុណំ
អថវស្ស អគារានិ អគ្គិ ឌហតិ បាវកោ
កាយ​ស្ស ភេទា ទុប្បញ្ញោ និរយំ សោ ឧបបជ្ជតិ ។

បុគ្គល​ណា ប្រទូស្ត​ដោយ​អាជ្ញា ចំពោះ​បុគ្គល​ទាំង​ឡាយ​ដែល​មិន​មាន​អាជ្ញា​ប្រទូស្ត បុគ្គល​នោះ រមែង​ដល់​នូវ​ហេតុ​នៃ​សេចក្តី​ទុក្ខ​ណា​មួយ ក្នុង​ហេតុ ១០ យ៉ាង​ ដោយ​ទាន់​ហន់ គឺ​គប្បី​ដល់​នូវ​វេទនាដ៏​អាក្រក់​ សេចក្តី​វិនាស​ទ្រព្យ​ បែក​ធ្លាយ​សរីរៈ អាពាធជា​ទម្ងន់ ក្រឡកចិត្ត (ឆ្កួត) រឹប​ជាន់​អំពី​សេ្តច ពោល​ពាក្យ​បង្កាច់​ដ៏​អាក្រក់ អស់​ពួក​ញាតិ​រលីង ពុក​ផុយ​ភោគ​សម្បត្តិ​ទាំង​ឡាយ ទាំង​ភ្លើង​នឹង​ឆេះ​បំផ្លាញ​នូវ​ផ្ទះ​របស់​បុគ្គល​នោះ បុគ្គល​មិន​មាន​ប្រាជ្ញា​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​រមែង​ទៅ​កើត​ក្នុង​នរក ។

ន នគ្គចរិយា ន ជជា ន បង្កា
នានាសកា តណ្ឌិលសាយិកា វា
រជោជល្លំ ឧក្កុដិកប្បធានំ
សោធេន្តិ មច្ចំ អវិតិណ្ណកង្ខំ ។

ការ​ប្រព្រឹត្ត​អាក្រាត​កាយ ទុក​សក់ ដេក​លើ​ភក់ មិន​បរិភោគ​បាយ ដេក​លើ​ផែនដី ប្រឡាក់​ខ្លួន​ដោយ​ធូលី ព្យាយាម​អង្គុយ​ច្រហោង (ទាំង​អស់​នេះ) មិន​អាច​ជម្រះ​សត្វ​ដែល​មិន​ទាន់​ឆ្លង​ផុត​សេច​ក្តី​សង្ស័យ ឲ្យ​បរិសុទ្ធបាន​ឡើយ ។

អលង្កតោ ចេបិ សមំ ចរេយ្យ
សន្តោ ទន្តោ និយតោ ព្រហ្មចារី
សព្វេសុ ភូតេសុ និធាយ ទណ្ឌំ
សោ ព្រាហ្មណោ សោ សមណោ ស ភិក្ខុ ។

បើ​បុគ្គល​ណា ស្អិត​ស្អាង​រាង​កាយ​ហើយ​(ដោយ​គ្រឿង​អម្ពរ) តែ​មាន​ការ​ប្រព្រឹត្ត​ស្មើ ជាអ្នក​ស្ងប់​រម្ងាប់ ទូន្មាន​នូវ​ឥន្ទ្រិយ​ជា​បុគ្គល​ទៀង (ចំពោះ​មគ្គផល) មាន​ប្រក្រតី​ប្រព្រឹត្តធម៌​ដ៏​ប្រសើរ​ទម្លាក់​ចោល​នូវ​អាជ្ញា​ក្នុង​សត្វ​ទាំង​ពួង​ចេញ​ហើយ បុគ្គល​នោះ​ហៅ​ថា​ព្រាហ្មណ៍​ក៏​បាន​ថា​សមណៈ​ក៏​បាន ថា​ភិក្ខុ​ក៏​បាន ។
 
ហិរិនិសេធោ បុរិសោ កោចិ លោកស្មិ វិជ្ជតិ
យោ និទ្ទម អបពោធេតិ អស្សោ ភទ្រោ កសាមិវ ។
អស្សោ យថា ភទ្រោ កសានិវិដ្ឋោ
អាតាបិនោ សំវេគិនោ ភវាថ
សទ្ធាយ សីលេន ច វិរិយេន ច
សមាធិនា ធម្មវិនិច្ឆយេន ច
សម្បន្មវិជ្ជាចរណា បតិស្សតា
បហស្សថ ទុក្ខមិទម អនប្បកំ ។

បុរស​អ្នក​កម្ចាត់​បង់​នូវ​អកុសល​វិតក្កៈ ដោយ​សេចក្តី​ខ្មាស​បាប មាន​តិច​ក្នុងលោក បុគ្គល​ណា​បន្ទោរ​បង់​នូវ​ការ​ដេកលក់​ដូច​សេះ​ល្អ​មិន​ឲ្យ​រំពាត់​ត្រូវ​ខ្លួន បុគ្គល​នោះ រក​បាន​ដោយ​ក្រ ។

សេះ​ល្អ​ដែល​នាយ​សារ​ថីទូន្មាន ដោយ​រំពាត់ តក់​ស្លុត​យ៉ាង​ណា អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​មាន​ព្យាយាម មាន​សេចក្តី​តក់​ស្លុត​យ៉ាង​នោះ​ឯង បើ​អ្នក​ទាំង​ឡាយ ប្រកប​ព្រម​ដោយ​សទ្ធា​ផង សីលផង ព្យាយាម​ផង សមាធិផង និង​ធម្មវិនិច្ឆ័យ​ផង ជាអ្នក​មាន​វិជ្ជា និង​ចរណៈ​ដ៏​បរិបូណ៌ មាន​ស្មារតី​តម្កល់​មាំ រមែង​លះ​បង់​ទុក្ខ​មាន​ប្រមាណ​ច្រើន​នេះ​បាន​មិន​ខាន ។

ឧទកម ហិ នយន្តិ នេត្តិកា
ឧសុការា នមយន្តិ តេជនំ
ទារុំ នមយន្តិ តច្ឆកា
អត្តានំ ទមយន្តិ សុព្វតា ។

ធម្មតាអ្នក​បង្ហូរ​ទឹក តែង​បង្ហូរ​ទឹក អ្នក ធ្វើ​ព្រួញ តែង​ពត់​ព្រួញ (ឲ្យ​ត្រង់) អ្នក​ចាំង​ តែង​ចាំង​ឈើ អ្នក​មាន​វត្ត​ល្អ​តែង​ទូន្មាន​ខ្លួន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៨៥០៧០ ដង)
ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៣៨១៣ ដង)
បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣៣០១ ដង)
មុន​នឹង​ឈាន​ទៅ​ដល់​ការ​យល់​ព្រះធម៌
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១៦៥២ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤១៧៩៦ ដង)
គុណសម្បត្តិ ​និង​វិបត្តិ​នៃ​ឧបាសក​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២២៤៧ ដង)
អាហារ​តាម​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាស​នា​​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕