30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៥,៩៤៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៧៥,៦៦៥
សរុប ៣៨៣,៧៦២,៣៥៨
អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៨,៧៥០ ដង)

ចំណុច​ខ្វះ​ខាត​នៃ​ជីវិត



ស្តាប់សំឡេង
 
ចំណុច​ខ្វះ​ខាត​នៃ​ជីវិត

ពេល​ខ្លះ យើង​អាច​កើត​សេចក្ដី​សង្ស័យ​ឡើង​ថា​ បុគ្គល​នោះ​គេ​ល្អ​គ្រប់​យ៉ាង ការ​ចេះ​ដឹង​ និង​សមត្ថភាព​ផ្សេងៗ​ទៀត​ក៏​ល្អ ការ​ប្រព្រឹត្ត​ជា​ទូទៅ​ក៏​ល្អ ឯ​មុខ​នាទី​ការងារ​ក៏​ខ្ពង់​ខ្ពស់ សេចក្ដី​ព្យាយាម​ ព្រមទាំង​អធ្យាស្រ័យ​មេត្រីភាព ក៏​គួរ​ឲ្យ​គោរព​រាប​អាច ប៉ុន្តែ ហេតុ​ដូចម្ដេច​ទើប​គេ​នោះ​មិន​ចម្រើន​រុង​រឿង​ឲ្យ​សម​នឹង​ការងារ មាន​តែ​រឿង​រ៉ាវមិន​ចេះ​ចប់​ទៅ​វិញ ពុំ​នោះ​សោត​ទេ គឺ​មិន​មាន​អ្នក​ណា​ឃើញ​ដល់​សេចក្ដី​ល្អ​របស់​គេ​ទាំង​នោះ ម្ដេច​ក៏​សេចក្ដី​ល្អ​ដែល​គេ​ធ្វើ​នោះ​មិន​ជួយ​គេ​ផង​ហ្ន៎។

យើង​អាច​សង្ស័យ​យ៉ាង​នេះ​ក្នុង​អ្នក​ដទៃ​ ពេល​ខ្លះ​ក៏សង្ស័យ​ចំពោះ​ខ្លួន​ឯង។ កាល​គិត​រក​ចម្លើយត្រឹម​ត្រូវ​មិន​ឃើញ ក៏​ត្រឡប់​ជា​គិត​យល់​ថា ធ្វើ​ល្អ​មិន​បាន​ល្អ ទៅ​វិញ។

តាម​ពិត​មនុស្ស​យើង​ជា​ទូទៅ រមែង​មាន​ល្អ ហើយ​ក៏​មិន​មាន​ល្អ​ផង​ដែរ ប៉ុន្តែ​កាល​ណា​​មាន​ល្អ​ច្រើន​ទៅ​នៅក្នុង​ផ្នែក​ផ្សេងៗ យើង​ក៏​រមែង​មើល​រំលង​នូវ​អ្វី​ដែល​មិន​ល្អ​ទាំង​អ្វី​ដែល​មិន​ល្អនោះ​មាន​នៅ​ក្នុង​ខ្លួន​ផង​ដែរ។

ដូច​ក្នុង​ករណី​ខាង​ដើម​អ៊ីចឹង មនុស្ស​ដែល​យើង​មើល​ថា​ល្អ​នោះ យើង​សាក​សង្កេត​រក​ចំណុច​ខ្វះខាត ដែល​ធ្វើ​ឲ្យ​គេ​មិន​បាន​ចម្រើន​រុង​រឿង​ក្នុង​ជីវិត​ទៅ​មើល យើង​នឹង​អាច​មើល​បាន ទាំង​ដែល​ចំណុច​ខ្វះខាត​ដែល​យើង​បាន​រក​ឃើញ​នោះ អាច​ជា​ចំណុច​ខ្វះខាត​ដ៏​សំខាន់​ខ្លះ​របស់​គេ​ក៏​មាន​ដែរ គឺ​គេ​អាច​ល្អ​ខាង​ក្ដៅ​ដែល​យើង​មើល​ឃើញ​គ្រប់​យ៉ាង តែ​គេ​អាច​ខ្វះ​សេចក្ដី​ល្អ​ខាង​ក្នុង ពុំ​នោះ​សោត​ទេ គឺគេ​ខ្វះ​សេចក្ដី​ល្អ​ពី​ជាតិ​មុន​មក។


ការ​ខ្វះ​ខាត​សេចក្ដី​ល្អ​ខាង​ក្នុង ដែល​ជា​ចំណុច​ខ្វះ​ខាត​ខ្លាំង​នោះ គឺ​ខ្វះ​ខាត​ការ​នឹក​រលឹក​ដល់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ព្រម​ទាំង​ទទួល​យក​ថា​ជា​សេចក្ដី​ល្អ​ពិត​ហើយ​ចារឹក​ទុក​ក្នុង​បេះដូង​របស់​ខ្លួន នឹង​រក​ឱកាសតប​ស្នង​រហូត​ទៅ។

កតញ្ញុតាធម៌ ចាត់​ជា​គុណធម៌​ដ៏​សំខាន់ ជា​ភូមិ​ឋាន​នៃ​ជីវិត បុគ្គល​ណា​មាន​នូវ​កតញ្ញុតាធម៌ បុគ្គល​នោះ​គឺ​ជា​អ្នក​មាន​គ្រឹះ​នៃ​ជីវិត​មាំទាំ ជីវិត​របស់​គេ រមែង​រុង​រឿង​ខ្ពង់​ខ្ពស់​ត​ទៅ។ បុគ្គល​ណា​ខ្វះ​ខាត​នូវ​កតញ្ញតាធម៌​ឈ្មោះ​ថា ខ្វះ​ខាត​នូវ​គ្រឹះដ៏​មាំទាំ​ក្នុង​ជីវិត សូម្បី​បុគ្គល​នោះ​មាន​សេចក្ដី​ល្អ​ផ្សេងៗ​ជា​ខាង​ក្រៅ​មួយ​រយ​មុខ​ក៏​ដោយ បើ​ខ្វះខាត​នូវ​កតញ្ញុតាធម៌ហើយ គឺ​មិន​អាចរុង​រឿង​ទៅបាន​យូ​ប៉ុន្មាន​ឡើយ។

ដូច​អគារ​ធំៗ ដែល​គ្រឹះមិន​មាំ​ទាំ​ដូច្នោះ​ឯង សូម្បី​តាក់តែង​លម្អ​ធ្វើ​ឲ្យ​ស្អាត​ស្រស់​យ៉ាង​ណា​ក៏​ដោយ ថ្ងៃ​ណា​មួយ​មិន​យូ​ឡើង​នឹង​បាក់​ស្រុត​ជា​មិន​ខានមាន​អគារ​ខ្លះ​សាង​មិន​ទាន់​ទាំង​រួច​ផង ក៏​ត្រូវ​ស្រុត​បាក់​ទៅ​ហើយ យ៉ាង​ណា មនុស្ស​ដែលល​ខ្វះខាត​នូវ​កតញ្ញុតាធម៌​ក៏​ឈ្មោះ​ថា​ខ្វះខាត​នូវ​គ្រឹះ​មាំ​នៃ​ជីវិត​ដូច​គ្នា​ដែរ។


ព្រោះ​ដូច្នេះ ក្នុង​ករណី​ដែល​យើង​ឃើញ​ថា គេ​ល្អ​គ្រប់​យ៉ាង ហេតុ​ដូចម្ដេច​បាន​ជា​មិន​ចម្រើន​នោះ គឺ​គេអាច​មាន​ការ​ខ្វះខាត​នូវ​អ្វីៗ ដែល​យើង​មិន​អាច​ដឹង ឬ​មិន​អាច​មើល​ឃើញ​បាន ព្រោះ​ថា​គ្រប់​យ៉ាង​មិន​អាច​កើត​ឡើង​បាន​ឡើយ កាល​ណា​បើ​ខ្វះ​បច្ច័យ​គ្រប់​គ្រាន់។

កតញ្ញុតាធម៌ ត្រូវ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដល់​បុព្វការី​ទាំង​អស់ មិន​ចំពោះ​តែ​មាតាបិតា​នោះ​ទេ គឺ​យើង​មិន​ត្រូវ​រមិល​គុណ​ដល់​អ្នក​ណាៗ​ឡើយ សូម្បី​តែ​អ្នក​ដទៃ​ដែល​ធ្លាប់​មាន​គុណ​បន្តិច​បន្តួច​យ៉ាង​ណា​ក៏​ដោយ ដូច​ជា​ត្រឹម​តែ​បាយ​មួយ​ដុំ ទឹក​មួយ​ផ្តិល​ជា​ដើម​ដែល​គេ​បាន​ឲ្យ​ដល់​យើង​ដោយ​ទឹក​ចិត្ត គឺ​យើង​ត្រូវ​ចាំ​ទុក​ថា នោះ​ជា​គុណ​បុណ្យ​ដែល​យើង​គួរ​រក​ឱកាស​តប​ស្នងឲ្យ​បាន យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ យ៉ាង​នេះ ទើប​ឈ្មោះ​ថា​ជា​មនុស្ស​ល្អ។

មនុស្ស​យើង​គ្រប់​គ្នា ក៏​គួរ​តែ​នឹក​រលឹក​មើល​ថា តើ​ខ្វះខាត​នូវ​ចំណុច​ការ​ដឹង​គុណ​នេះ​ដែរ​ឬ​ទេ កុំ​ចេះ​តែ​សង្ស័យ​ថា​ក្រែង​ធ្វើ​ល្អ​មិន​បាន​ល្អ​នោះ ធ្វើ​ជា​មនុស្ស​ត្រូវ​តែ​យល់​ពី​ហេតុ​ផល។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៩៨១ ដង)
មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩៤៤ ដង)
ហេតុ​អ្វី​សត្វ​នរក​មិន​ស្លាប់?
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥,៣២៥ ដង)
ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុ​ប្បន្ន​ ជា​អ្ន​ក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ៣៥,៦៤៩ ដង)
មិនបានអ្វីនោះមែន  តែក៏មិនកើតទុក្ខដែរ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៥៧៨ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.42
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿