ថ្ងៃ ពុធ ទី ១៣ ខែ ធ្នូ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣២,៤៤១
Today
ថ្ងៃម្សិលមិញ ៦៥,៤៧៧
ខែនេះ ៨៥០,៤៤៥
សរុប ៥២,៦៤៧,០៥២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១៧ (អាន: ១១០៥១ ដង)

ឪពុកម្ដាយ​ឥឡូវ​នេះ បាន​ត្រឹម​តែ​ចិញ្ចឹម តែ​មិន​បាន​មើល​ថែរក្សា



 
ឪពុកម្ដាយ​ឥឡូវ​នេះ បាន​ត្រឹម​តែ​ចិញ្ចឹម តែ​មិន​បាន​មើល​ថែរក្សា

- បច្ចុប្បន្ន ឪពុកម្ដាយ​ភាគ​ច្រើ​ន​បាន​តែ​ចិញ្ចឹម​ តែ​មិន​បាន​មើល​រក្សា។ ការ​ចិញ្ចឹម​បែប​នេះ សំដៅ​ដល់​ការ​បម្រុង​បម្រើ​ដោយ​នឹក​ថា ខ្លួន​ខ្វះ​ភាព​ស្និតស្នាល​ជា​មួយ​កូន ក៏​ព្យាយាម​យក​វត្ថុ​លុយ​កាក់​មក​ឲ្យ តែ​មិន​បាន​មើល​រក្សា​គេ​ឡើយ មិន​បាន​បំពេញ​តួនាទី​ជា​ឪពុកម្ដាយ ក៏​ក្លាយ​ជា​បញ្ហា​ច្របូក​ច្របល់​ថែម​មួយ​ប្រការ​ទៀត គឺ​ឪពុកម្ដាយ​ធ្វើ​ឲ្យ​ក្មេង​ផ្ដេកផ្តួល​ទៅ​ក្នុង​ការ​និយម ការ​បរិភោគ​ប្រើប្រាស់ ព្រោះ​ថា​ឪពុកម្ដាយ​ធ្លាប់​តែ​យកចិត្ត​យកថ្លើម​ដោយ​គ្រឿង​បរិភោគ​លុយ​កាក់​មក​ឲ្យ ក្មេង​ក៏​មាន​សេចក្ដី​សុខ​ក្នុង​ការ​បរិភោគ។ ឪពុកម្ដាយ​ក៏​សំដែង​នូវ​សេចក្ដី​ស្រឡាញ់​ដល់​កូន ដោយ​ឲ្យ​កូន​សម្ភារៈ​ជំនួស​ការ​ហ្វឹកហាត់​អប់រំ​ឲ្យ​ក្មេង​ឈាន​ឡើង​កាន់​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ក្នុង​ការ​យល់​ដឹង​ និង សេចក្ដី​ល្អ។

- ការ​អប់រំ​ចិញ្ចឹម​រក្សាក្នុង​គ្រួសារ វាជារឿង​ធំ​មួយ ដែល​មាន​រឿង​ត្រូវ​និយាយ​ច្រើន។ សូម្បី​ត្រឹម​តែ​សម្ពន្ធ​ភាព​រវាង​ឪពុកម្ដាយ​ជា​មួយ​កូន នៅ​ក្នុង​បែបបទ​ដែល​ព្រះពុទ្ធ​ជាម្ចាស់​ទ្រង់​បាន​ត្រាស់​ហើយ​ថា ឪពុក​ម្ដាយ​ជា​អ្នក​បង្ហាញ​លោក​នេះ​ដល់​កូន។ អត្ថន័យ​ត្រង់​នេះ​ជ្រាលជ្រៅ​ណាស់ យើង​ត្រូវ​លើក​ឡើង​មក​បញ្ជាក់​ និង បដិបត្តិ​ឲ្យ​បាន​ជាក់​ច្បាស់។

- " បង្ហាញ​លោក​នេះ​ដល់​កូន " ចាប់​ផ្ដើម​គឺ​ឲ្យ​ក្មេង​ឃើញពិភព​លោក​ ឃើញ​ធម្មជាតិ ឃើញ​ជន​ដែល​រស់​នៅ​ក្នុង​លោក ថា​មាន​អ្វី ជា​យ៉ាង​ណា តែ​មិន​មែន​ត្រឹម​ប៉ុណ្ណោះ​ទេ។ មិន​មែន​ត្រឹម​តែ​ដឹង​ថា មាន​អ្វី​នោះ​ទេ មនុស្ស​យើង​មិន​អាច​សម្លឹង​មើល​ក្នុង​រយៈពេល​មួយ​ភ្លែត​ឲ្យ​បាន​សព្វ​គ្រប់​នោះ​ទេ គឺ​ត្រឹម​តែ​ខ្លះៗ ឬ​ជ្រុង​ខ្លះ និង ការ​សម្លឹង​ឃើញ​ក្នុង​ផ្នែក​ណា ជ្រុង​ណា នោះ​សុទ្ធ​តែ​កើត​ឡើង​ដោយ​សារ​អ្នក​ណែនាំ​បង្ហាញ ទាំង​ដឹង​ខ្លួន និង មិន​ដឹង​ខ្លួន​ទៀត​ផង។

- ឪពុក​ម្ដាយ​ជា​អ្នក​បង្ហាញ​លោក​នេះ​ដល់​កូន ព្រោះ​បាន​ជួប​ជា​មួយ​ឪពុកម្ដាយ​មុន​អ្នក​ណាៗ​ទាំង​អស់ ផ្ដើម​ពី​ការ​បង្ហាញ​លោក​នេះ​ដល់​កូន ជា​មួយគ្នា​នោះ ឪពុកម្ដាយ​ក៏​ជា​មនុស្ស​ដែល​ជា​មិត្ត​ដំបូង​បង្អស់​របស់​កូន​ដែល​កូន​បាន​ស្ដាល់។ ឪពុក​ជា​តួ​ជំនួស​ឲ្យ​មនុស្ស​ប្រុស​ទាំង​អស់ ម្ដាយ​ជា​តួ​ជំនួស​ឲ្យ​មនុស្ស​ស្រី​ទាំង​អស់​ក្នុង​លោក។

- ពេល​នេះ បាន​ជួប​នឹង​បុរស ស្ត្រី ដែល​ជា​តួ​ជំនួស​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក ដែល​ជា​មនុស្ស​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ មេត្តា ទើប​ជា​ការ​ចាប់​ផ្ដើម​កសាង​នូវ​សេចក្ដី​រលឹក​ដឹង​ដែល​ល្អ។ ឪពុក​ម្ដាយ គឺ​ជា​តួ​ជំនួស​ឲ្យ​មនុស្ស​លោក ដែល​មាន​សម្ពន្ធ​ភាព​ជា​មួយ​ការ​រលឹក​ដឹង​ល្អ​ដល់​គ្នា​នឹង​គ្នា មិន​មែន​ជួប​គ្នា​ហើយ​ចង់​កាប់ចាក់​សម្លាប់​គ្នា​នោះ​ទេ។ ពេល​នោះ​ ការ​រលឹក​ដឹង​ជា​ដំបូង​នោះ​គឺ បាន​ជួប​មនុស្ស​ដែល​ល្អ​មុន បាន​ឃើញ​មនុស្ស​ដែល​មាន​គុណធម៌ មាន​មេត្តា​មក​ជាតួ​ជំនួស​ឲ្យ​មនុស្ស​ក្នុង​លោក ជា​ការ​សាង​នូវ​ការ​រលឹក​ដឹង​ដែ​លល្អ ព្រម​ទាំង​ជា​មិត្ត​ដល់​ជន​ទាំង​ឡាយ។ បន្ត​ពី​នោះ ក៏​បាន​ជួប​បងប្អូន ឪពុកម្ដាយ​ជា​អ្នក​នាំ និង ជា​ឆ្នួន​ចម្លង​ការ​រលឹក​ដឹង​ក្នុង​សភាព​ជា​បងប្អូន មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​នឹង​គ្នា។ ការ​រលឹក​ដឹង​ថា ជា​ញាតិ​បាន​នាំ​ចូល​មក​មុន យ៉ាង​តិច​ក៏​អាច​រារាំង​មិន​ឲ្យ​កើត​ការ​រលឹក​ដឹង​ជា​បដិបក្ខ គឺ​មិន​មែន​ជា​សត្រូវ​នឹង​គ្នា។

- ក្រៅ​ពី​នេះ របស់​ទាំង​ឡាយ​ដែល​ឪពុក​ម្ដាយ​បង្ហាញ​ដល់កូន នឹង ប្រព្រឹត្តទៅ សូម្បី​ដោយ​មិនដឹង​ខ្លួន​ក៏ដោយ ជា​មួយ​ការ​រលឹក​ដឹង​ស្រឡាញ់​តាម​ធម្មជាតិ ធ្វើ​ឲ្យ​សំដែង​ចេញ​នូវ​របស់​ដែល​ជា​ប្រយោជន៍ និង​ ឲ្យ​ឃើញ​ក្នុង​ជ្រុង​ដែល​ល្អ ដែល​អាច​ប្រើ​ជា​ប្រយោជន៍​ផ្សេងៗ។ ឪពុក​ម្ដាយ​ក៏​បាន​បបួល​ណែនាំ​ឲ្យ​សម្លឹង​មើល​ទៅ​អ្នក​ឯទៀត ដោយ​សេចក្ដី​រលឹក​ដឹង​ល្អ ដោយ​សេចក្ដី​ស្រឡាញ់​មានមេត្តា ដូច​ជា​កាល​បាន​ជួប​មិត្ត​ដែល​ជា​មនុស្ស​យ៉ាង អ៊ំ ពូ មា មីង និង មិត្តភក្តិរបស់​ឪពុកម្ដាយ​ជាដើម ឪពុក​ម្ដាយ​ក៏​មាន​ការ​ណែនាំ​បាន​ស្គាល់​ដោយ​អាការ​អាកប្បកិរិយា និង ការ​រលឹក​ដឹង​ដែលល្អ។ មាន​ការ​រលឹក​ដឹង និង ទស្សនគតិ​ដែល​ល្អ​ស្អាត។ កាលបាន​ជួប​របស់​ទាំង​ឡាយ ក៏​ណែ​នាំ​បង្ហាញ​នូវ​របស់​ដែល​ជា​ប្រយោជន៍​ឲ្យ​បាន​ដឹង បាន​យល់​ច្បាស់ ឲ្យ​យល់​ដឹង​បង្ហាញ​នូវ​របស់​ដែល​ជា​ប្រយោជន៍​ឲ្យ​បាន​ដឹង បាន​យល់​ច្បាស់ ឲ្យ​យល់​ដឹង​ក្នុង​ការ​រស់​នៅ​រួម​គ្នា។ អាន​នឹង​មាន​ការ​ជ្រៀតជ្រែក​ខ្លះ​ថា ដោយ​ឪពុក​ម្ដាយ​ក៏​មាន​ការ​ខឹង​ក្រោធ​ដូច​គ្នា តែ​ក៏​គួរ​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​មាន​ហេតុផល។ នេះ​ជាលក្ខណៈបែបបទ​ក្នុង​ការ​បង្ហាញ​លោក​នេះ​ដល់​កូន។

- តែ​បច្ចុប្បន្ន​នេះ ឪពុកម្ដាយ​កំពុង​តែ​បោះបង់​តួនាទី​នេះ​បើក​ឱកាស​ឲ្យ​ដល់ ទូរទស្សន៍ វីដេអូ កុំព្យូទ័រ អ៊ិនធើណែត ចូល​មក​ជំនួស។ ខណៈ​នេះ គួរឲ្យ​ព្រួយ​បារម្ភ ព្រោះ​គ្រួសារ​ដែល​ជា​ទី​កន្លែង​ដែល​ឪពុក​ម្ដាយ​ជា​អ្នក​គ្រប់​គ្រង​រក្សា ជា​អ្នក​ដឹក​នាំ​កូន តែ​ពេល​នេះ​ឪពុកម្ដាយ​បាត់​បង់​នូវ​អំណាច​ក្នុង​ការ​គ្រប់គ្រង ព្រោះ​ថាពេល​នេះ​គ្រួសារ​ត្រូវ​បាន​សម្ភារៈ ដូច​ជា​ទូរទស្សន៍ វីដេអូ ចូល​មក​បំពេញ​តួនាទី​ជំនួស​ឪពុកម្ដាយ ក្នុងការ​បង្ហាញ​ឬ​ណែនាំ​លោក​នេះ​ដល់​កូន។

- សម្ភារៈបច្ចុប្បន្ន ច្រើន​សម្ដែង​លោក​នេះ​យ៉ាង​ណា? ឲ្យ​មើល ឲ្យ​ឃើញ ការ​បាញ់​គ្នា សម្លាប់​គ្នា ប្រជែង​គ្នា អំពើ​ឃោរឃៅ សងសឹក ញាប់ញ័រ (តណ្ហា) មួម៉ៅ។ ការ​បង្ហាញ​លោក​នេះ​ដល់​កូន​របស់​ឪពុកម្ដាយ​បាត់​បង់​ទៅ ទើប​ក្មេង​សម័យ​បច្ចុប្បន្ន ត្រូវ​បាន​ទូរទស្សន៍ វីដេអូ ជា​អ្នក​បង្ហាញ​លោក​នេះ​ដល់​ពួក​គេ តែ​ច្រើន​សម្ដែង​ក្នុង​រឿង​អាក្រក់​មិន​ជា​ប្រយោជន៍ បង្ហាញ​ពី​អាកប្បកិរិយា​ចង់​ឈ្នះ​ចាញ់ បង្ក្រាប បំផ្លាញ ផ្ទុយ​គ្នា​ពី​អាកប្បកិរិយា​របស់​ឪពុក​ម្ដាយ​ស្ទើរ​តែ​ទាំង​ស្រុង។ ដូចនោះ មូល​ដ្ឋាន​ក្នុង​ចិត្ត​របស់​កូន​ក្មេង ដែល​នៅ​ក្នុង​គ្រួសារ ក៏​បង្អោន​ទៅ​ក្នុង​ផ្លូវ​អាក្រក់​ខូច​អស់។ បើ​យ៉ាង​នេះ​ហើយ យើង​សង្ឃឹម​ឲ្យ​សង្គម​បាន​ល្អ​នោះ វាជារឿង​ពិបាក​ក្រៃលែង បើ​មិន​ប្រញាប់​ដោះស្រាយ។

- ការ​សំដែង​លោក​នេះ​ដល់​កូន ដែល​មាន​ឪពុកម្ដាយ​ជាអ្នក​នាំ និង ប្រាប់​បង្ហាញ ជាទូទៅ​ធ្វើ​ឲ្យ​ក្មេង​អភិវឌ្ឍ​ផ្នែក​ស្មារតី អាកប្បកិរិយា ទស្សនគតិ ចំពោះ​លោក​នេះ ចំពោះ​សង្គម ចំពោះ​មនុស្ស​ទូទៅ ក្នុង​ផ្លូវ​ល្អ ដោយ​ចំពោះ​គឺ

+ សម្លឹង​ចំពោះ​មនុស្ស​ទូទៅ​ដោយ​អាកប្បកិរិយា​ជាមិត្ត​មេត្រី។
+ សម្លឹង​មើល​បរិយាកាស​ជុំវិញ ដោយ​ស្មារតី​ជ្រួតជ្រាប​ឃើញល្អស្អាត ស្ងប់ ប្រណីត​សុខុម ទន់ភ្លន់ ជ្រាលជ្រៅ។
+ សម្លឹង​របស់​ទាំង​ឡាយ និង ហេតុ​ការណ៍​ផ្សេងៗ
ដោយអាកប្បកិរិយាចង់ចេះ ចង់ដឹង ចង់សិក្សា ចង់ស្រាវជ្រាវ រកការពិត​ ឲ្យ​ក្រៃលែងឡើង។


+ សម្លឹង​មើល​សម្ពន្ធភាពរបស់​ខ្លួន​ជា​មួយ​លោក​នេះ និង សង្គម ដោយ​អាកប្បកិរិយា​បញ្ចេញ​ទៅ​ក្នុង​ការ​រួម​ចំណែក​កសាង​ និង ដោះ​ស្រាយ​បញ្ហា ឬអភិវឌ្ឍ​ធ្វើ​ឲ្យ​ល្អ​ក្រៃ​លែង​ឡើង។

- ឪពុកម្ដាយ​ បង្ហាញ​ណែនាំ​ផ្លូវ​ដោយ​ មេត្តា ករុណា និង អាណិត ស្រឡាញ់ ទើប​ធ្វើ​ឲ្យ​ក្មេង​កើត​ទស្សនគតិ និង អាកប្បកិរិយា​បែប​នេះ ឡើង​មក​ដោយ​មិនដឹង​ខ្លួន។ តែ​បើ​ឪពុក​ម្ដាយ​ប្រើ​បញ្ញា​ក្នុង​ការ​ណែនាំ បង្ហាញ​ផង​នោះ គឺ​ថា​ប្រើ​ទាំង​មេត្តា និង បញ្ហា​ក៏​នឹង​បាន​ទទួល​ផល​យ៉ាង​ល្អ​បំផុត។

- តែសម្ភារៈ​ផ្សេង បាន​ចូល​មក​រុងរាន​គ្រប់គ្រង​ដែន​ដី​របស់​ឪពុកម្ដាយ រហូត​ដល់​បន្ទប់​ទទួល​ទាន​អាហារ បន្ទប់​គេង របស់​ក្មេង​ទៀត​នោះ ច្រើន​តែ​មិន​មាន​មេត្តា និង បញ្ញា។ ពេល​ខ្លះ​បាន​បញ្ចូល​សេចក្ដី​លោភលន់​ឲ្យ​ក្មេង ដើម្បី​បាន​ឱកាស​ពេញលេញ​ក្នុង​ការ​បបួល​ក្មេង​ឲ្យ​មាន​ការ​រលឹក​នឹក​គិត ទស្សនគតិ អាកប្បកិរិយា ដែល​ផ្ទុយ​ពី​ការ​និយាយ​ខាង​កើត ដូច​ជា​សម្លឹង​មើល​មនុស្ស​ផងគ្នា ដោយ​អាកប្បកិរិយា បដិបក្ខ ជាសត្រូវ ឬ​ដោយ​ញញើត​ញញើម ដោយ​សម្លឹង​មើល​លោក​នេះ​ជាមួយ​ការ​រលឹក​ដឹង​ថា គួរ​ឲ្យ​ស្អប់​ខ្ពើម ឃោរឃៅ ជាលោក​នៃ​ការ​ឃើញ​តែ​ខ្លួន​ឯង ជាដែនដី​ប្រកួតប្រជែង ជាកន្លែង​ប្រឈម​មុន​ដាក់​គ្នា។

- ដូច្នោះ ទើប​ត្រូវ​ព្យាយាម​ឲ្យ​ឪពុកម្ដាយ​មាន​សមត្ថភាព​រឹង​មាំ​ក្នុង​ការ​គ្រប់គ្រង​គ្រួសារ និង មានសមត្ថភាព​បំពេញ​តួនាទី​ជា​អ្នក​សំដែង​លោក​នេះ​ដល់​កូន ដោយ​ប្រើ​អាកប្បកិរិយា​ឬ​បរិយាកាស​នៃ​ព្រហ្មវិហារ​៤ ក្នុងការ​សាង​គុណភាព​នៃ​ជីវិត​របស់​កូនៗ និង​ការហ្វឹកហាត់​រឿង​ផ្សេងៗ ដូច​ជា ទាក់ទង​នឹង​ការ​សិក្សា​របស់ក្មេង​ដោយ​ចំពោះ ដើម្បី​ឲ្យ​ក្មេង​មាន​សមត្ថភាព អាច​ជាទីពឹង​នៃ​ខ្លួនឯង​បាន និង រួមចំណែក​កសាង​សង្គម​ឲ្យ​បាន​រីកចម្រើន ដោយ​មាន​ឪពុកម្ដាយ​ជា​អ្នក​ណែនាំ។

- បន្ត​ទៅ​ក្មេង​ត្រូវ​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​ឯង។ តែ​ពេល​ខ្លះ ឪពុកម្ដាយ​មិន​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​រឿង​នោះ ដោយ​បង្អោនទៅ​តែ​ម្ខាង គឺ​ការ​ចិញ្ចឹម​ដោយ​ឲ្យ​អាហារ និង ទំនុកបម្រុង​គ្រឿង​ប្រើប្រាស់។ ឲ្យ​ក្មេង​បាន​ស៊ី បាន​លេង បាន​បរិភោគ ប្រើប្រាស់ ឲ្យ​ក្មេង​មាន​សេចក្ដីសុខ និង​ ចម្រើន​ធំធាត់។ ពេល​ខ្លះ ឪពុកម្ដាយសម្លឹង​ឃើញ​ថា ខ្លួន​មាន​តួនាទី​ត្រឹម​តែ​ប៉ុណ្ណឹង​ឯង។

- ដោយ​ពិត ការ​ចិញ្ចឹម​គួរ​តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ជាង​នោះ ចិញ្ចឹម​ មាន​ន័យ​ថា អ្វី​ដែល​តាំង​នៅ​មិន​បាន យើង​ជួយ​ផ្ចុងផ្ដើម​ឲ្យ​តាំង​នៅ​បាន។ យើង​ត្រូវ​ចិញ្ចឹម​ក្មេង​ឲ្យ​គេ​រស់​នៅ​បាន​ដោយ​ខ្លួន​ឯង ពេល​គេ​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន​ យើង​ក៏​អស់​តួនាទី។

- ឪពុកម្ដាយ​ ត្រូវ​គិត​ថា ក្មេង​ត្រូវ​រស់​នៅ​បាន​យ៉ាង​ណា? យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ក្រៅអំពី​ការ​ឲ្យ​អាហារ គ្រឿងប្រើប្រាស់​ ឬ​បច្ច័យ៤ ឬ​គ្រឿង​ស៊ី គ្រឿង​លេង គ្រឿង​ប្រើ ដែល​ជា​សភាព​ជុំ​វិញ​ផ្នែក​ខាង​ក្រៅ ដើម្បី​បើក​ឱកាស​ឲ្យ​ក្មេង បំពេញ​សមត្ថភាព​ដែល​នឹង​អាច​ក្រោក​ឈរ​ឡើង​បាន​ដោយ​ខ្លួន​ឯង។ ការ​រស់​ នៅ​បានដោយ​ខ្លួន​ឯង ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​នោះ គឺ​ត្រូវ​តែ​រៀន។ ការ​ចិញ្ចឹម​ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​ជា​គូជា​មួយ​ការ​អប់រំ​ឲ្យ​គេ​យល់​ដឹង។ ឪពុកម្ដាយត្រូវ​ចងចាំ​ចំណុច​នេះ​គឺ​ចិញ្ចឹម និង ជួយ​បើក​ឱកាស​ឲ្យ​ក្មេង​បាន​រៀន។

- បើ​ឪពុកម្ដាយ​យល់​ថា ការ​ចិញ្ចឹម គឺ​ការ​ឲ្យ​នូវ​វត្ថុ គឺ​របស់​ស៊ី របស់​ប្រើ របស់​លេង មក​ទំនុក​បម្រុង​ឲ្យ​ក្មេង​មាន​សេចក្ដី​សុខ រីករាយ បើ​កិត​ឃើញ​យ៉ាង​នោះ ក៏​មាន​ន័យ​ថាចប់។ ការ​ធ្វើ​យ៉ាង​នោះ​មិន​មែន​ជាការ​ចិញ្ចឹម​ទេ គឺ​ជា​ការ​បម្រើ។ ដូច្នេះ ទើប​ត្រូវ​សម្លឹងមើលប្រយោជន៍ក្នុង​របស់​ដែល​ត្រូវ​នាំ​មក​ឲ្យ​ក្មេង​ ដើម្បី​ផ្គត់ផ្គង់​ក្នុង​ការ​អភិវឌ្ឍ​របស់​ក្មេង។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ដែល​ជា​ការ​បើក​ឱកាស និង ជាបច្ច័យ​ផ្ចុងផ្ដើម​ឲ្យ​ក្មេង​បានរៀន។ នេះ​ជារឿងសំខាន់ ព្រោះ​ថា ឪពុកម្ដាយ​ដែល​មាន​ការ​យល់​ដឹង​យ៉ាង​នេះ​មិន​បង្អង់​នៅ​ត្រឹម​តែ​ការ​ឲ្យ​នូវ​របស់​ដល់​ក្មេង តែ​តែង​រំពឹង​ថា យើង​នឹង​ចាត់ចែង​យ៉ាង​ណា ដើម្បី​បើក​ឱកាស​ឲ្យ​ក្មេង​បាន​រៀន​សូត្រ និង ហ្វឹកហាត់​ខ្លួនឲ្យ​បាន​ល្អ​តទៅ។ ដូច្នេះ​ ទើប​ត្រូវ​ប្រើ​ពាក្យ​ថា ចិញ្ចឹម និង ឲ្យ​រៀន។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០២ តុលា ឆ្នាំ២០១៤ (អាន: ៤៣៥៥ ដង)
អាត្មា​អញ​តែង​មាន​មរណៈ​គឺ​សេចក្ដី​ស្លាប់​ទៅ​វិញ​ជា​ធម្មតា
ផ្សាយ : ២៤ សីហា ឆ្នាំ២០១៧ (អាន: ១៣២៣៣ ដង)
ការ​ពិត​ក្នុង​ចិត្ត​ (ម៉ែ​ឪ)
ផ្សាយ : ០៥ មេសា ឆ្នាំ២០១៧ (អាន: ៨២៨៣១ ដង)
ពេល​ព្រឹក​ខ្ញុំ​សម្រាល​កូន​៥នាក់ ​ពេល​ល្ងាចសម្រាល​កូន​៥នាក់​
ផ្សាយ : ០៣ សីហា ឆ្នាំ២០១៧ (អាន: ១០៧៨៨ ដង)
មិន​ប្រជែង​ជា​មួយ​អ្នក​ដទៃ
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០១៤ (អាន: ៧៣០១ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro