ថ្ងៃ អង្គារ ទី ២៨ ខែ មីនា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦,៩១៥
ថ្ងៃម្សិលមិញ ៣២,៥១៤
ខែនេះ ១,១៣៣,៧១០
សរុប ៣៩,៨៧៩,៧៥៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០១៤ (អាន: ៣២៥៣ ដង)

ឧបវាទកម្ម



 
ឧបវាទកម្ម

ឧបវាទកម្ម​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​បរមគ្រូ​ទ្រង់​ហាម​ប្រាម​ពុទ្ធបរិស័ទ​មិន​ឲ្យ​ប្រព្រឹត្ត​ធ្វើ ជា​ដាច់​ខាត, ព្រោះ​ជា​កម្ម​មាន​ទោស​ធ្ងន់ អាច​ឃាត់​ផ្លូវ​សួគ៌​និង​ព្រះនិព្វាន​ដល់​អ្នក​ដែល​ធ្វើ​ក៏​មាន ដូច​អរិយូបវាទកម្ម ដែល​ជា​សគ្គាវរណៈ ( ឃាត់សួគ៌ ) និង មគ្គាវរណៈ ( ឃាត់​មគ្គផល​ព្រះនិព្វាន ) នោះ​ឯង។

កម្មដែល​បុគ្គល​មាន​ចិត្ត​ទុច្ចរិត​ចង់​បង្ខូច​ប្រយោជន៍​របស់​ព្រះអរិយបុគ្គល គឺ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ឬព្រះអរហន្ត​ជា​សាវ័ក​របស់​ព្រះពុទ្ធ ក៏​ពោល​ត្មះតិះដៀល ឬជេរ​ដោយ​អន្តិមវត្ថុ ឬ ដោយ​កិរិយា​កំចាត់​បង់​នូវ​គុណ គឺ បន្ទាប បន្ថោក ព្រះអរិយបុគ្គល​ទាំង​នោះ ហៅ​ថា អរិយូបវាទកម្ម ដោយ​ហោច​ទៅ​សូម្បីតែ​ពោល​តិះដៀល​គ្រហស្ថ ដែល​បាន​សម្រេច​សោតា ក៏​ចាត់​ជា​អរិយូបវាទ​កម្ម​ដែរ។

ពោលថា " ជន​ទាំង​នេះ មិន​មាន​សមណធម៌ ឬថាជន​ទាំង​នេះ មិន​មែន​ជា​សមណៈ​ទេ " ដូច្នេះ​ ហៅ​ថា ពោល​តិះដៀល​ដោយ​អន្តិមវត្ថុ។ ពោល​ថា " ជន​ទាំង​នេះ មិន​មាន​ឈាន មិន​មាន​វិមោក្ខ មិន​មាន​មគ្គ មិន​មាន​ផល " ដូច្នេះ​ហៅ​ថា ពោល​តិះដៀល​ដោយ​កិរិយា​កំចាត់​បង់​នូវ​គុណ។ ទោះ​បី​ព្រះអរិយបុគ្គល​នោះ ដឹង​ក្ដី មិនដឹង​ក្ដី ក៏​ហៅ​ថា អរិយូបវាទកម្មដូចគ្នា, កម្មទាំង​នោះ ជា​កម្ម​ដ៏​ធ្ងន់ ឃាត់​សួគ៌​ផល ឃាត់​មគ្គផល​ព្រះនិព្វាន​ផង។

ដើម្បី​បញ្ជាក់​សេចក្ដី​នេះ​ឲ្យ​ច្បាស់​លាស់ សូម​នាំ​រឿង​ព្រះ​ថេរៈ និង​ភិក្ខុ​កម្លោះ​មក​សំដែង​ជា​ ឧទាហរណ៍ ដូច​តទៅ​នេះ ៖


រឿង ព្រះថេរៈ និងភិក្ខុកម្លោះ

បាន​ឮ​មក​ថា មាន​ព្រះថេរៈ ១ រូប និង​ភិក្ខុកម្លោះ ១ រូប ត្រេច​ទៅ​បិណ្ឌ​បាត់​ក្នុង​ស្រុក​មួយ។ កាល​លោក​ទាំង​នោះ​ទៅ​ដល់​ផ្ទះ​ជា​ដំបូង បាន​បបរ​ ១ បោយ។ ព្រះថេរៈ​កើត​រោគ​ខ្យល់​មិន​ស្រួល​ក្នុង​ផ្ទះ ក៏​គិត​ថា៖

- " ឱ! បបរ​នេះ ជា​ទី​សប្បាយ​ដល់​អាត្មា​អញ​ហើយ អញ​នឹង​ហុត​បបរ​នេះ​ទាន់​នៅ​ក្ដៅ ដើម្បី​ឲ្យ​បាត់​ឈឺ​ពោះ " ។

កាល​បើ​លោក​គិត​ដូច្នោះ​ ក៏​អង្គុយ​លើ​កំណាត់​ឈើ​ដែរ​មនុស្ស​ទាំង​ឡាយ​គេនាំ​មក​បម្រុង​ធ្វើ​ធរណី ហើយ​ហុត​បបរ​នោះ​ទៅ។

ភិក្ខុ​កម្លោះ​ឃើញ​ដូច្នោះនឹក​ខ្ពើម ក៏​ពោល​ពាក្យ​ទ្រគោះ​ថា ៖

- " ឱ! តាចាស់​នេះ ឃ្លាន​អាក្រក់​ណាស់​តើ, ធ្វើ​បែប​នេះ​នាំ​ឲ្យ​កើត​អាស្រូវ​ភាស​ដល់​អញ" ។

លុះ​ព្រះថេរៈ ត្រេច​ទៅ​ក្នុង​ស្រុក ហើយ​វិល​ទៅ​ដល់វត្ត​វិញ សួរ​ភិក្ខុ​កម្លោះ​នោះ​ថា៖

- " អាវុសោ ! លោក​បាន​តម្កល់​នូវ​គុណ​វិសេស​អ្វី​ក្នុង​ព្រះសាសនា​នេះ​ដែរ​ឬ? " ។

ភិក្ខុ​កម្លោះ​ប្រាប់​ថា ៖

- " ព្រះករុណា​លោកម្ចាស់ ខ្ញុំ​ព្រះករុណា​បាន​សម្រេច​ស្រោតា​ហើយ " ។
ព្រះថេរៈ​ពោល​ថា ៖

- " អាវុសោ ! បើ​ដូច្នោះ​លោក​កុំ​ធ្វើ​ព្យាយាម​ដើម្បី​រក​មគ្គខាង​លើ​ទៀត​ឡើយ, មិន​បាន​ទេ ; ព្រោះ​លោក​ពោល​ត្មះតិះដៀលព្រះខីណាស្រពហើយ " ។

ភិក្ខុ​កម្លោះ​ក៏​សូម​ស្មាលាទោស​នឹង​ព្រះថេរៈ​ក្នុង​ខណៈ​នោះ។

ដោយ​ហេតុ​ដែល​ខូច​ស្មាលាទោសនោះ ភិក្ខុ​នោះ​ឯង ក៏​នៅ​ជា​ប្រក្រតី គឺ​នឹង​ព្យាយាម​ធ្វើ​មគ្គខាង​លើ​ត​ទៅ​ទៀត​ក៏​បាន មិន​ឃាត់​សួគ៌ ឃាត់​មគ្គឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ 
 
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២១ វិច្ឆិកា ឆ្នាំ២០១៥ (អាន: ៤៥៦ ដង)
ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប
ផ្សាយ : ១៧ កក្តដា ឆ្នាំ២០១៤ (អាន: ៣៥៣៤ ដង)
ខ្លឹមសារ​នៃសំវេជ​នីយដ្ឋាន
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៤ (អាន: ៩៣១០ ដង)
ពស់​តែង​សក​សំណក​ចាស់​​របស់​ខ្លួន​..
ផ្សាយ : ០៥ ឧសភា ឆ្នាំ២០១៣ (អាន: ៧៧៣១ ដង)
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
ផ្សាយ : ២៥ សីហា ឆ្នាំ២០១៤ (អាន: ៣៣១៦ ដង)
ធ្វើ​បង្កាន់​ដៃ​ប្រ​គេន​ដល់​ព្រះ​សង្ឃ​

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro