ថ្ងៃ សៅរ៍ ទី ២៣ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៣,៨៨៧
Today
ថ្ងៃម្សិលមិញ ២០៤,៤៨១
ខែនេះ ៤,១៨៩,៥៣៨
សរុប ២២៨,៩៦៤,៣២១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១ (អាន: ៦២៣ ដង)

អត្ថន័យសីល និងអានិសង្ស



 

សីល​មាន​ន័យថា ទំលាប់ ឬប្រក្រតី ដោយ​សេចក្តីពីរយ៉ាងគឺ

សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺ​ភាព​មិន​រាត់រាយ​នៃកាយកម្ម វចីកម្ម មនោកម្ម ដោយ​អំណាច​នៃ​ខ្លួន​ជាអ្នក​មាន​សីល​ល្អ​បរិសុទ្ធ។
ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាព​ទ្រទ្រង់​ដោយ​អំណាច​នៃ​ការ​ដម្កល់​នៃ​ធម៌​ជា​កុសល​ទាំងឡាយ កុសល​ទាំងនោះ ទុកជា​រូបាវចរកុសល​ក្តី អរូបាវចរ​កុសល​ក្តី ដែលតាំង​នៅ​​ស្ថិត​ស្ថេរ​បាន អាស្រ័យ​មាន​សីល​ជា​ឫសគល់ បើគ្មាន​សីល​ជា​ឫសគល់​ទេ កុសល​ទាំងនោះ ក៏​រលត់​រលាយ​បាត់ទៅ ព្រោះហេតុ​នោះ សាធុជន អ្នក​ចង់បាន​សេចក្តី​សុខ ដែល​ត្រូវ​ញុំាង​កុសល​ជា​រូបាវចរ ឬ​លោកុត្តរ ឲ្យ​កើតឡើង​ក្នុង​សន្តាន​នៃ​ខ្លួន ក៏គប្បី​ជម្រះ​សីល​ដែល​ខ្លួន​បាន​សមាទាន​ហើយ​ ឲ្យស្អាត​បរិសុទ្ធ​ផូរផង់ កុំគប្បី​ឲ្យ​មាន​សេចក្តី​សៅហ្មង​ឡើយ។​



ន័យម្យ៉ាងទៀត សីល​មាន​ន័យ​ ៤​ផ្សេង​ទៀតគឺ សិរដ្ឋោ មាន​អត្ថ​ថា​ កំពូល។ សីល​ជាគុណជាតិមួយ ជាគ្រឿង​ប្រក់​រក្សា​ទុកនូវ​កុសល​ដទៃ​ មានកុសល​ថ្នាក់​សមាធិ ឬកុសល​ថ្នាក់​វិបស្សនា​ជាដើម ព្រោះ​ហេតុថា កុសល​ទាំង​អស់នោះ កាលបើ​គ្មាន​សេចក្តី​សង្រួម គឺសីល​ជា​ខាង​ដើម​ទេ នោះក៏​មិន​កើត​ឡើង​បាន។ ប្រសិន​ណាបើ​កុសល​ទាំង​អស់នោះ​បាន​កើតឡើង​ហើយ ដោយ​មាន​សីល​ជាហេតុ​ខាង​ដើម តែ​ដល់​ពេលក្រោយ សីល​នោះ​រលត់​បាត់​ទៅ កុសល​ទាំងអស់​នោះ ក៏ត្រូវ​សាប​សូន្យ​ទៅវិញ​ដែរ។

សីសដ្ឋោ មាន​អត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាល​ទេ ក៏ត្រូវ​ស្លាប់​អស់​ជីវិត​ទៅ មាន​ឧបមា​យ៉ាងណា កុសល​ទាំងឡាយ មាន​កុសល​ថ្នាក់​សមាធិ បញ្ញា និង​លោកុត្តរ ដែល​កើតឡើង និង​មាន​ការ​ប្រព្រឹត្ត​រីកចំរើន​ទៅបាន ក៏ព្រោះ​តែសីល កាលបើ​គ្មាន​សីល​ហើយ កុសល​ទាំងនោះ​ក៏​ត្រូវ​រលត់​សាប​សូន្យទៅ ក៏មាន​សេចក្តី​ឧបមេយ្យ​យ៉ាង​នោះ​ដែរ។

សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីល​ជាគុណជាតិ​មួយ បដិបក្ខ​នឹង​ទោសៈ កាល​បើ​សីល​កើតឡើង​ក្នុង​សន្តាន​ចិត្ត​ហើយ ទោសៈ (ធម្មជាតិ​ប្រទូស្ត​ក្នុង​អារម្មណ៍) ក៏​រលត់​ទៅ កិលេស គឺទោសៈ​នេះហើយ ដែលជា​តួ​ភ្លើងមួយ តែង​ដុត​កំដៅ​នូវ​ចិត្ត​សត្វ​ឲ្យ​ក្តៅ​ក្រហល់​ក្រហាយ​ឆេះឡើង​បណ្តាល​ឲ្យសត្វ​​ទាំងឡាយ សាង​នូវ​អំពើ​បាប​ប្រកប​ដោយ​កាយ វាចា ចិត្ត មាន​ការ​សម្លាប់​សត្វ​ ជេរប្រទេច​ជាដើម ដែល​ឲ្យ​ផល​ជាទុក្ខ​ក្នុង​សំសារវដ្ត។ សត្វ​ទាំងអស់ កាលបើ​បាន​ធ្វើ​នូវ​សេចក្តី​សង្រួម​កាយ វាចា ចិត្ត​ឲ្យ​ផុត​ចាក​បាបកម្ម​ ជាង្នក​មិនមាន​ទោសៈ មាន​ចិត្ត​ស្ងប់​ស្រួល កាយកម្ម​ក៏​ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្ម​ក៏ស្ងប់ ម្ល៉ោះ​ហើយ​សត្វ​ទាំងនោះ ក៏ដល់​នូវ​ការ​ត្រជាក់​សុខស្រួល ផុត​ចាក​ពៀរ​វេរា​គ្រប់​យ៉ាង​ដែល​កើត​អំពី​បាបកម្ម រស់នៅ​ជាសុខ​ក្នុង​បច្ចុប្បន្ន​ជាតិនេះ នឹង​បាន​សុខ​តទៅ​ក្នុង​លោក​ខាងមុខ​ថែមទៀត។

សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មាន​ព្រះពុទ្ធដីកា​ថា សីលេន និព្វុតឹ យន្តិ សត្វ​ទាំង​ឡាយ​ទៅដល់​ព្រះនិព្វាន​ជាទី​រលត់​បង់នូវ​សេចក្តី​ទុក្ខ​គ្រប់​យ៉ាង ក៏ព្រោះ​សីល។ ព្រះ​និព្វាន ជាទី​សុខ​ក្សេមក្សាន្ត ចាក​សេចក្តី​ទុក្ខ​​គ្រប់យ៉ាង ព្រះយោគាវចរ ដែល​បាន​ដល់​ទី​នោះ មិនមែន​បាន​ដោយ​ហេតុ​ដទៃឡើយ គឺដល់​ព្រះនិព្វាន​ដោយ​អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ក្នុង​សមថវិបស្សនា​កម្មដ្ឋាន ដែល​មាន​ការ​រក្សាសីល​ជាហេតុ។ ម្យ៉ាងទៀត សូម្បី​សត្វ​ទាំងឡាយ ដែល​នៅ​អន្ទោល​ទៅ​មកក្នុង​ភពបី ដែល​បាន​ទទួល​សោយ​នូវ​សេចក្តី សុខ​ដ៏ច្រើន ក៏ព្រោះ​​ការ​រក្សាសីល​ជាហេតុ ដូច​ពុទ្ធដីកា​ថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់​សុគតិ ក៏ព្រោះ​សីល ការ​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ ក៏ព្រោះ​សីល។



សត្វ​ទាំងឡាយ ដែល​មិនបាន​សេចក្តី​សុខ តែង​ជួប​នូវ​សេចក្តី​ទុក្ខ​លំបាក និង​មហន្តរាយ មាន​ការ​កើត​ក្នុង​មហានរក ប្រេត​ អសុរកាយ តិរច្ឆាន ព្រោះ​តែ​គ្មាន​សីល។ សត្វ​ទាំងឡាយ​ដែល​កើត​ក្នុង​ភពបី បាន​សោយ​នូវ​ទោស ៥យ៉ាង គឺ អាយុ​ខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើន​ដោយ​ការ​ជាប់ចោទ​អំពី​សំណាក់​នៃ​ជន​ដទៃ ១ ការ​ពោល​បង្កាច់​បង្ខូច​ចំពោះ​ពាក្យដែល​ខ្លួន​ពោល​ពិតហើយ ១ ការ​ឆ្កួត​លីលា​វង្វេង ១ ព្រោះ​ទោស​ គឺការមិន​រក្សា​សីល​ហ្នឹងឯង។

សីល មានធម៌ពីរយ៉ាង ជាហេតុពិត។ 
ហិរិ សេចក្តីខ្មាសបាប។
មាន​ឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់​ចាប់ពាល់​ដោយ​ដៃ​យ៉ាងណា បាបធម៌ បុគ្គលគួរ​ខ្ពើម មិនប្រព្រឹត្ត​អំពើបាប​នោះ ក៏យ៉ាងនោះដែរ។

ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជា​បុគ្គល​មិន​ចាប់​ពាល់​នូវ​ភ្លើង​ដែល​កំពុង​​ឆេះ ព្រោះ​ខ្លាច​រលាក​យ៉ាងណា បុគ្គល​មិន​គួរ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្លាច​ទោស​នៃ​អំពើ​បាប​នោះ​ឲ្យផល​ ក៏យ៉ាង​នោះ​ដែរ។
សេចក្តីពិតថា កាលដែលហិរិ និង​ឱត្តប្បមាន សីល​រមែង​កើតឡើងផង ស្ថិតនៅផង តែបើ​ហិរិ និង​ឱត្តប្ប​មិនមាន​ទេនោះ សីល​កើតឡើង តែ​មិនស្ថិតនៅ។

អានិសង្សរបស់សីល ក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យ​កើត​ឡើង​អវិប្បដិសារៈ (សេចក្តី​មិន​ក្តៅក្រហាយ​ស្តាយ​ក្រោយ)។ អវិប្បដិសារៈ​កើតឡើង ជាបច្ច័យ​ឲ្យកើត​បាមោជ្ជៈ (សេចក្តី​រីករាយ​​ទន់)។ បាមោជ្ជៈ​កើតឡើង ជាបច្ច័យ​ឲ្យ​កើត​បីតិ (សេចក្តី​ឆ្អែត​ចិត្ត)។ បីតិកើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​បស្សទ្ធិ (សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត)។ បស្សទ្ធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​សុខ (សេចក្តី​ស្រួល​កាយ ស្រួលចិត្ត)។ សុខ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​សមាធិ (ការ​តម្កល់​ចិត្ត​នឹង)។ សមាធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​យថាភូតញ្ញាណទស្សន (ប្រាជ្ញាដែល​ដឹង​ច្បាស់ ឃើញ​ច្បាស់​នូវ​ធម៌​តាមពិត)។ យថាភូតញ្ញាណទស្សន​កើតឡើងហើយ ជាបច្ច័យ​ឲ្យកើត​និព្វិទា (សេចក្តី​នឿយណា)។ និព្វិទា​កើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិរាគ (ការ​ប្រាសចាក​តម្រេក)។ វិរាគ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិ (ការរួច​ផុត​ស្រឡះ​ចាក​កិលេស)។ វិមុត្តិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិញ្ញាណទស្សន (ប្រាជ្ញា​ដឹងច្បាស់ ឃើញ​ច្បាស់​ថា រួច​ផុត​ស្រឡះ​ចាក​កិលេស)។

អានិសង្ស​សីល ៥ទៀតគឺ
១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​បាន​នូវ​គំនរ​ភោគសម្បត្តិ​ដ៏​ច្រើន ដែល​មាន​សេចក្តី​មិន​ប្រមាទ​ជាហេតុ។
២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីល​ពេញ​លេញ រមែង​ផុសផុល​ឡើយ។
៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​ចូលទៅ​កាន់​បរិស័ទ​ណាមួយ ទុក​ជា​ខត្តិយ​បរិស័ទក្តី ព្រាហ្មណ​បរិស័ទ​ក្តី គហបតិ​បរិស័ទ​ក្តី សមណ​បរិស័ទ​ក្តី ជាអ្នក​ក្លៀវ​ក្លា មិន​អៀន​អន់​ចូល​ទៅរក។
៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នក​មិនវង្វេង ធ្វើ​កាលកិរិយា (ស្លាប់)។
៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់​អំពី​បែកធ្លាយ​កាយ​ទៅ រមែង​ចូល​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក។ (បិ. ៥៧, ឃ.២៤២)



សិក្ខាបទ ៥
បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។
កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្តខុស​ក្នុង​កាម​ទាំង​ឡាយ។
មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។

សិក្ខាបទ ១០
បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។
នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌។
មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។
ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទទួល​កាន់​យក​​នូវ​មាស និង​ប្រាក់ ដោយ​ខ្លួន​ឯង ឬប្រើ​អ្នកដទៃ​ឲ្យ​ទទួល​កាន់យក​ហើយ​ត្រេកអរ​ចំពោះ​មាស និង​ប្រាក់​នោះ។

សិក្ខាបទ ៨
បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។
នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌ និង​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០៩៥២ ដង)
ព្រះ​ពុទ្ធ​សាសនា​ថ្លៃ​ថ្លា​ជា​និច្ច
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៣៦៦២ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៣០៩២៨ ដង)
គោលធម៌ក្នុងការរស់នៅរួមគ្នា
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៩៧៥៥ ដង)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕