ថ្ងៃ សៅរ៍ ទី ២៣ ខែ កញ្ញា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,៦២៧
Today
ថ្ងៃម្សិលមិញ ៤២,៧៩៩
ខែនេះ ៧៣៥,៤៧៥
សរុប ៤៦,៩៩១,១៦២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០១៥ (អាន: ១៤៦០១ ដង)

អាវុធ​ ៣​ តាម​​ន័យ​ព្រះ​​ធម៌



ស្តាប់សំឡេង
 
តីណាវុធានិ​  អាវុធ​ ៣​ យ៉ាង​ បាន​ដល់​
១. សុតាវុធំ​  អាវុធ​គឺ​សុតៈ​ ( ពុទ្ធវចនៈ )
២. បវិវិវេកាវុធំ​  អាវុធ​គឺ​សេចក្តី​ស្ងាត់​ [ ស្ងាត់​កាយ​ ស្ងាត់​ចិត្ត​ ស្ងាត់​ចាក​ឧបធិ ]
៣. បញ្ញាវុធំ​  អាវុធ​គឺ​បញ្ញា​
( បិដក​លេខ​ ១៩​ ទំព័រ​ ១៤២ )

អធិប្បាយ
បទ​ថា​ សុតាវុធំ​ បាន​ដល់​ អាវុធ​ គឺ​ សុតៈ ។​ អាវុធ​ គឺ​ សុតៈ​នោះ​ ដោយ​អត្ថ​បាន​ដល់​ ព្រះ​ពុទ្ធវចនៈ​ គឺ​ព្រះត្រៃ​បិដក ។​ ព្រោះ​ថា​ ភិក្ខុ​អាស្រ័យ​អាវុធនោះ​ គឺ​ អាស្រ័យ​អាវុធ​ ៥​ ប្រការ​ រមែង​ជា​អ្នក​មិន​ញាប់​ញ័រ​ ឆ្លង​សំសារកន្តារ​បាន​ ដូច​ទាហាន​ដ៏​ហាន​ក្លា​ មិន​ញាប់​ញ័រ​ឆ្លង​មហាកន្តារ​បាន​ ដូច្នោះ ។​ ព្រោះ​ហេតុ​នោះ​ឯង​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា​

សុតាវុធោ, ភិក្ខវេ, អរិយសាវកោ អកុសលំ បជហតិ, កុសលំ ភាវេតិ, សាវជ្ជំ បជហតិ, អនវជ្ជំ ភាវេតិ, សុទ្ធមត្តានំ បរិហរតិ ។ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយសាវ័ក​ដែល​មាន​សុតៈ​ជា​អាវុធ​ រមែង​លះ​បង់​នូវ​អកុសល​ ញ៉ាំង​កុសល​ឲ្យ​ចម្រើន​ឡើង​ លះ​បង់​ធម៌​ដែល​មាន​ទោស​ ចម្រើន​ធម៌​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​” ។

បទ​ថា​ បវិវេកាវុធំ​ សេចក្តី​ថា​ អាវុធ​ គឺ​ វិវេក​ ទាំង​ ៣​ ប្រការ​នេះ​គឺ​ កាយវិវេក​ ចិត្តវិវេក​ ឧបធិវិវេក ។​ វិវេក​ទាំង​ ៣​ ប្រការ​នោះ​ មាន​ការ​ធ្វើ​ផ្សេងៗ​ គ្នា ។​ កាយវិវេក​ សម្រាប់​បុគ្គល​ដែល​មាន​កាយ​គេច​ចេញ​ទៅ​ ត្រេក​អរ​ក្នុង​នេក្ខម្មៈ​ ចិត្តវិវេក​សម្រាប់​បុគ្គល​អ្នក​មាន​ចិត្ត​បរិសុទ្ធ​ ដល់​នូវ​សេចក្តី​បរិសុទ្ធ​ជា​ទី​បំផុត​ ឧបធិវិវេក​សម្រាប់​បុគ្គល​ដែល​មិន​មាន​ឧបធិ​ ដល់​នូវ​វិសង្ខារ​ (​ គឺ​ព្រះ​និព្វាន ) ។​ ក៏​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​វិវេក​ទាំង​ ៣​ យ៉ាង​នេះ​ រមែង​មិន​ខ្លាច​ក្នុង​ទី​ណា​មួយ​ឡើយ​ ព្រោះ​ហេតុ​នោះ​ វិវេក​នេះ​ក៏​ហៅ​ថា​ អាវុធ​ ព្រោះ​អត្ថ​ថា​ ជា​ទី​ពឹង​អាស្រ័យ ។​

អាវុធ​គឺ​បញ្ញា​ ដែល​ជាលោកិយ​ និង​លោកុត្តរ​ ចាត់​ជា​អាវុធ​ គឺ​បញ្ញា ។​ ព្រោះថា​ បុគ្គល​​អ្នក​មាន​អាវុធ​ គឺ​ បញ្ញា​នោះ​ រមែង​មិន​ខ្លាច​ក្នុង​ទី​ណា​មួយ​ឡើយ​ ទាំង​អ្នក​ដទៃ​ក៏​មិន​ខ្លាច​ចំពោះ​បុគ្គល​នោះ​ ព្រោះ​ហេតុ​នោះ​ សូម្បី​បញ្ញា​នោះ​ក៏​ហៅ​ថា​ អាវុធ​ ព្រោះ​អត្ថ​ថា​ ជា​ទី​ពឹង​អាស្រ័យ [ អវស្សយដ្ឋេនេវ អាវុធំ ] ។

ប្រភព
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៩២៨៤ ដង)
ទឹក​ចិត្ត​មាន​តម្លៃ​ជាង​ទឹក​ប្រាក់​
ផ្សាយ : ១៧ មេសា ឆ្នាំ២០១៥ (អាន: ៦៨៨ ដង)
ការ​ធ្វើ​គំរូល្អ​ដល់​កូន
ផ្សាយ : ០៧ ឧសភា ឆ្នាំ២០១៤ (អាន: ៤៤៨២ ដង)
ទឹកភ្នែក​ស្រីប្ដី​ប្រមឹក
ផ្សាយ : ០១ កក្តដា ឆ្នាំ២០១៧ (អាន: ១១៣៧៩ ដង)
កំណើត​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី
ផ្សាយ : ០៤ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣៧៨៤៨ ដង)
សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro