images/articles/1993/Untitled-1-Recovered.jpg
សុខរបស់អ្នកជាមាតាបិតា និងកូនប្រុសស្រី
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
សុខរបស់អ្នកជាមាតាបិតា និងកូនប្រុសស្រី
មាតាបិតាអាចទទួលសុខ ពីកូនប្រុសស្រីបាននោះ លុះតែបានសង្គ្រោះកូនដោយធម៌ ៥ យ៉ាងគឺ
១. ត្រូវហាមឃាត់កូនកុំឲ្យធ្វើអំពើអាក្រក់ឲ្យសោះ ត្រូវខំបង្ហាត់ ពត់ បង្វឹកកូនតាំងពីកូននៅតូចៗ ឲ្យមានសណ្តាប់ធ្នាប់ល្អ
២. ត្រូវដឹកនាំកូន ឲ្យតាំងនៅក្នុងសុចរិតទាំង ១០ មានកាយសុចរិតជាដើម
៣. ត្រូវដឹកនាំកូនប្រុសស្រី ឲ្យរៀនតម្រិះវិជ្ជា ផ្លូវលោកផ្លូវធម៌ ឲ្យបានចេះដឹង
images/articles/1994/Untitled-1-Recovered.jpg
យើងត្រូវស៊ីពេលវេលា
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
យើងត្រូវស៊ីពេលវេលា
ជីវិតជាអ្វី? ជីវិតគឺការស៊ី-ការផឹក ដោយឆ្លងកាត់វិញ្ញាណទ្វារទាំងអស់របស់យើង ។ ជីវិតត្រូវតែថែរក្សាការពារឲ្យផុតពីការស៊ី ។ អ្វីស៊ីយើង? ពេលវេលា! ។ អ្វីជា ពេលវេលា? ពេលវេលាគឺការរស់នៅក្នុងអតីត និងអនាគត ដោយការឲ្យចំណី ទៅលើមនោសញ្ចេតនារម្មណ៍ ។ ជីវិតសព្វសត្វក្នុងពិភពលោកនេះ អាចនិយាយបានថា តាំងនៅក្នុង សេចក្តីសុខ សូម្បីតែមួយនាទីក៏កម្រមាន ។
images/articles/1995/Untitled-1-Recovered.jpg
បម្រើមាតាបម្រើបិតា
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
បម្រើមាតាបម្រើបិតា
ទឹកមហាសមុទ្រដ៏ធំធេង មិនងាយអ្នកណាអាចវាស់បានឡើយ យ៉ាងណាទឹកចិត្តស្រឡាញ់របស់ឪពុកម្តាយមកលើយើងគ្រប់គ្នា ក៏មិនអាចប៉ាន់ប្រមាណបានដែរ ដូច្នេះ យើងត្រូវតបស្នងគុណគាត់ដោយការទំនុកបម្រុងឲ្យសមនឹងទឹកចិត្តរបស់គាត់ ។
១. មាតាបិតា មានន័យដូចម្តេច?
-មាតា ប្រែថា ស្រ្តីអ្នករាប់អានកូន ។
-បិតា ប្រែថា បុរសអ្នករាប់អានកូន ។
នេះ ប្រែតាមស័ព្ទ បាលី ។
images/articles/1996/Untitled-1-Recovered.jpg
ការសង្គ្រោះភរិយា ឬស្វាមី
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ការសង្គ្រោះភរិយា ឬស្វាមី
ក. ស្វាមីមានតួនាទីចំពោះភរិយា ៥យ៉ាង
- សមានតា លើកតម្កើងឲ្យពេញមុខ ពេញមាត់ជាភរិយា
- អវិមានៈ មិនមើលងាយមើលថោក ជេរប្រទេចផ្តាសា ធ្វើបាបប្រពន្ធ
- អនតិចរិយា មិនប្រព្រឹត្តកន្លងចិត្តភរិយា មានស្រីក្រៅដទៃ
- ឥស្សរិយវោសគ្គៈ ប្រគល់ភាពជាឥស្សរៈ ជាធំក្នុងការចាត់ចែងការងារក្នុងផ្ទះ
- អលង្ការុប្បទានៈ ឲ្យគ្រឿងអលង្ការ តែងខ្លួនដល់ភរិយា
ភរិយាជាជីវិតមួយចំណែក
images/articles/1997/Untitled-1-Recovered.jpg
ការគ្រប់គ្រងចក្រវាឡ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ការគ្រប់គ្រងចក្រវាឡ
នៅបឋមកប្ប ទេវបុត្រ និងទេវធីតា ទាំងឡាយបានបើកមហាសន្និបាតមួយ ដើម្បីបោះឆ្នោតជ្រើសរើស រកអ្នកដែលមានសមត្ថភាពសមរម្យគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងចក្រវាឡ ។ បេក្ខជនដំបូង គឺព្រះអគ្គីទេវបុត្រ " ទេវតាខាងភ្លើង " ។ ព្រះអង្គមានបន្ទូលថា ខ្ញុំ ជាអ្នកមានអនុភាពខ្លាំងបំផុត ដូច្នេះ ខ្ញុំមានអនុភាពខ្លាំងបំផុត ដូច្នេះខ្ញុំមានសមត្ថភាព អាចគ្រប់គ្រងចក្រវាឡនេះបាន
images/articles/2002/Untitled-1-Recovered.jpg
ជីវិត និង ពេលវេលា
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
គេតែងនិយាយថា " ពេលវេលា គឺជាមាសប្រាក់ " តាមពិត ពាក្យនិយាយនេះ មិនទាន់ត្រឹមត្រូវទាំងស្រុងទេ ព្រោះថាមាសប្រាក់ដែលបាត់បង់ទៅ ជួនកាលអាចរកមកវិញបាន តែពេលវេលាដែលកន្លងទៅ មិនអាចត្រឡប់មកវិញបានទេ ។ដូច្នេះ តម្លៃនៃពេលវេលា មិនអាចរករបស់ខាងក្រៅខ្លួនណាមួយមកវាស់វែងបានឡើយ។ បើពិចារណាឲ្យដិតដល់ទៅ មានតែជីវិតប៉ុណ្ណោះដែលអាចវាស់វែងទៅនឹងពេលវេលាបាន ព្រោះថា ជីវិតក៏ជារបស់ដែលបាត់បង់ហើយ មិនអាចត្រឡប់មកវិញបានដូចជាពេលវេលាដែរ។
តាមន័យនៃបរមត្ថធម៌ ពេលវេលាជារបស់ដែលមិនមានដោយសភាវៈ ត្រឹមត្រូវជាការបញ្ញត្តិ និងកំណត់ចំណាំឲ្យដឹងគ្នាតែប៉ុណ្ណោះ ឯរបស់ដែលមានពិត គឺការកើតនិងការរលត់ទៅនៃតួជីវិតនេះឯង បើមិនមានការកើតឡើង និងការរលត់ទៅនៃតួជីវិតនេះទេ ក៏មិនមានការបញ្ញត្តិឬកំណត់ចំណាំពេលវេលាសម្រាប់ហៅដែរ ។
ពេលវេលាកន្លងទៅមួយថ្ងៃ ជីវិតក៏ត្រូវបាត់បង់អស់មួយថ្ងៃ ពេលវេលាកន្លងទៅមួយខែ ជីវិតក៏ត្រូវបាត់បង់អស់មួយខែ ពេលវេលាកន្លងទៅមួយឆ្នាំ ជីវិតក៏ត្រូវបាត់បង់អស់មួយឆ្នាំ ពេលវេលាកន្លងទៅច្រើនប៉ុណ្ណា ជីវិតក៏ត្រូវបាត់បង់ទៅច្រើនប៉ុណ្ណោះ ព្រោះហេតុដូច្នោះ មិនគួរទុកដាក់ពេលវេលាស្មើត្រឹមតែមាសប្រាក់ឡើយ ។
យើងអាចនិយាយបានថា ពេលវេលា គឺជាអាយុជីវិត, ដូច្នេះទើបពេលវេលាមានតម្លៃសម្រាប់បំពេញកិច្ចការផ្សេងៗទៀត ក្រៅពីការរកមាសប្រាក់ ព្រោះជីវិតនេះមិនមែនអស់នូវទុក្ខកង្វល់ ដោយគ្រាន់តែមានមាសប្រាក់សោះឡើយ ប្រសិនបើមាសប្រាក់ ពិតជាអាចដោះស្រាយសេចក្ដីទុក្ខគ្រប់យ៉ាងបានមែន ម្ល៉េះសមពួកអ្នកមានទ្រព្យច្រើនលែងចេះឈ្លោះទាល់ទែងគ្នា សម្លាប់គ្នា និងការធ្វើអត្តឃាតទៅហើយ ។
ក្នុងសង្គម ធ្លាប់បានឮថា មនុស្សជាច្រើន ពេលដែលគេបបួលឲ្យស្ដាប់ធម៌ ឬសិក្សាព្រះធម៌ តែងតែឆ្លើយថា " ចង់ដែរ តែមិនមានពេល ព្រោះជាប់ការងារ " នេះគ្រាន់តែជាពាក្យដោះសាប៉ុណ្ណោះ។សួរថា បើពិតជារវល់មែន ហេតុអ្វីក៏មានពេលកម្សាន្តច្រើនម្លេះ? ដូចជា ពេលដើរលេង ពេលជប់លៀង ពេលស្ដាប់ចម្រៀង ពេលនិយាយដើមគេ ពេលមើលទូរទស្សន៍ជាដើម ។
ដូច្នេះ ការឆ្លើយថា " ដែលខ្ញុំស្ដាប់ ឬសិក្សាធម៌ មិនបានព្រោះតែខំរវល់ពេល " នេះ គឺជាចម្លើយមិនសមហេតុផលទេ ចម្លើយដែលត្រូវគួរឆ្លើយថា " ការដែលខ្ញុំស្ដាប់ ឬ សិក្សាធម៌មិនបាន ព្រោះតែខ្ញុំមិនមានសទ្ធា " នេះទើបសមហេតុផល ព្រោះថាកាលមានសទ្ធាហើយ ពិតជាអាចឆ្លៀតពេលបានគ្រប់ៗគ្នាទាំងអស់ បើទុកជាមិនអាចទៅស្ដាប់ ឬសិក្សាផ្ទាល់អំពីព្រះធម្មកថិក ក៏អាចឆ្លៀតស្ដាប់តាមវិទ្យុ ឬកាសែត ឬក៏អាចសៀវភៅធម៌នៅតាមផ្តះបានខ្លះមិនខាន ។
អ្នកខ្លះទៀត មិនមែនថាគេមិនចង់ស្ដាប់ មិនចង់សិក្សាទេ តែគេមានគំនិតជាទុទិដ្ឋិនិយមថា ពេលដែលនៅវ័យក្មេង គេមិនទាន់ត្រូវការធម៌ទេ ព្រោះត្រូវប្រកបមុខរបរចិញ្ចឹមជីវិត ដល់ពេលចាស់ គេមុខជានឹងចូលទៅរកធម៌មិនខាន ការនិយាយបែបនេះហាក់ដូចជាច្បាស់ក្នុងចិត្តថា គេមិនស្លាប់ពីក្មេងឡើយ ។
សូមផ្ដាំមនុស្សគ្រប់ជំនាន់ថា យើងអាចដាក់កាលវិភាគសម្រាប់ធ្វើការងារផ្សេងៗបាន តែមិនអាចដាក់កាលវិភាគសម្រាប់ស្លាប់បានទេ បើទុកជាចង់ដាក់ ក៏ដាក់មិនត្រូវដែរ វៀរលែងតែមនុស្សធ្វើអត្តឃាត ដោយសេចក្ដីថា ទោះបីជាយើងរវល់រហូតគ្មានពេលចូលបង្គន់ក៏ដោយ តែមិនអាចរវល់រហូតដល់គ្មានថ្ងៃស្លាប់នោះទេ ។
អ្នកណាទុកពេលវេលាស្មើនឹងមាសប្រាក់ អ្នកនោះឈ្មោះថា ទុកជីវិតខ្លួនឯងស្មើនឹងមាសប្រាក់ ហើយស្ម័គ្រចិត្តធ្វើជាទាសកររបស់មាសប្រាក់រហូត ។តាមពិត ជីវិតនេះថ្លៃណាស់ មិនមែនមានតម្លៃស្មើតែនឹងមាសប្រាក់ឡើយ ព្រោះថា បើទុកជាមាននរណាម្នាក់យកលុយច្រើនប៉ុណ្ណាក៏មកទិញជីវិតយើង ៗ ពិតជាមិនព្រមលក់ជាដាច់ខាត។
ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត
ដោយ៥០០០ឆ្នាំ
images/articles/2003/Untitled-1-Recovered.jpg
អាត្មាអញតែងមានការចាស់ជរាជាធម្មតា
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ជរាធម្មោម្ហិ ជរំ អនតីតោ
អាត្មាអញតែងមានការចាស់ជរាជាធម្មតា មិនអាចកន្លងនូវការចាស់ជរាបានឡើយ។ អ្នកវិទ្យាសាស្ត្រក្នុងពិភពលោក គេបាននឹងកំពុងស្វះស្វែងរកវិធីកែរូបសម្ផស្ស ធ្វើយ៉ាងណាដើម្បីឲ្យគេមើលឃើញថា នៅស្អាត ក្មេងជាងវ័យ ដើម្បីប្រមូលយកលុយអំពីមនុស្សដែលមិនចង់ចាស់រាប់រយលាននាក់។
អ្នកដែលមិនចង់ចាស់អស់ទាំងនោះ ប្រសិនបើមិនបានស្លាប់ពីក្មេងទេ
images/articles/2004/Untitled-1-Recovered.jpg
អាត្មាអញតែងមានព្យាធិ គឺជម្ងឺតម្កាត់ជាធម្មតា
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ
អាត្មាអញតែងមានព្យាធិ គឺជម្ងឺតម្កាត់ជាធម្មតា មិនអាចកន្លងនូវព្យាធិគឺ ជម្ងឺតម្កាត់បានឡើយ។
ព្យាធិ គឺជម្ងឺតម្កាត់ផ្សេងៗ ក៏គឺជារបស់ធម្មតាដែលតែងកើតមានក្នុងរូបកាយរបស់សត្វលោកគ្រប់ៗគ្នា ដែលថាសត្វលោកណាម្នាក់ មិនមានជម្ងឺតម្កាត់នោះមិនមានសោះឡើយ គ្រាន់តែប្លែកគ្នាត្រង់ថា ឈឺតិចឬច្រើនប៉ុណ្ណោះ។
ការងារគ្រប់យ៉ាងទាំងអស់ មានតែមនុស្សដែលមានសុខភាពល្អប៉ុណ្ណោះ
images/articles/2005/Untitled-1-Recovered.jpg
អនិមិត្តតោ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
អនិមិត្តតោ
(ជីវិតមិនមាននិមិត្ត)
បទថា អនិមិត្តតោ គឺមិនមានការកំណត់ អធិប្បាយថា ព្រោះមិនមានព្រំដែន។ ពិតហើយ ធម៌ ៥ ប្រការ គឺជីវិត ព្យាធិ កាល ទីកន្លែង ដាក់ចុះសាកសព និងគតិ របស់សត្វទាំងឡាយក្នុងជីវលោកមិនមាននិមិត្ត ដឹងមិនបាន។
ក្នុងធម៌ ៥ ប្រការនោះ ជីវិត ឈ្មោះថា មិនមាននិមិត្តព្រោះមិនមានការកំណត់ថា នឹងរស់នៅត្រឹមប៉ុណ្ណេះ មិនរស់នៅបន្ទាប់ពីនេះទៅ ព្រោះថា
images/articles/2006/Untitled-1-Recovered.jpg
មិនប្រព្រឹត្តខុសក្នុងកាម
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
មិនប្រព្រឹត្តខុសក្នុងកាម
មនុស្សភាគច្រើនយល់ឃើញថា ស្នេហាឬការស្រលាញ់តែងនាំមកនូវសេចក្ដីសុខ តែក្នុងទស្សនៈនៃព្រះសម្មាសម្ពុទ្ធទ្រង់ឃើញថា ស្នេហាគឺជាបញ្ហាស្មុគ្រស្មាញបំផុតសម្រាប់ជីវិត។
គ្រួសារខ្លះមានការលះលែងគ្នា ដោយសាររឿងរ៉ាវសូម្បីបន្តិចបន្តួច ព្រោះហេតុអ្វី? ព្រោះគេសំលឹងមើលគ្នានិងគ្នាទៅលើតែរូបសម្រស់ នៅពេលដែលរូបសម្រស់នៃដៃគូរបស់ខ្លួនមានការអន់ថយ
images/articles/2007/Untitled-1-Recovered.jpg
វិធីធ្វើឲ្យសម្រេចការងារ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ឥទ្ធិបាទធម៌ បានដល់មូលដ្ឋានគ្រឹះនៃការសម្រេចគោលបំណងក្នុងការសិក្សាមាន ៤ ៖
ក. ឆន្ទៈ ស្រឡាញ់ពេញចិត្តក្នុងការងារ
ខ. វិរយៈ ព្យាយាមឲ្យអស់ពីកម្លាំងកាយចិត្ត
គ. ចិត្តៈ យកចិត្តទុកដាក់ចាត់ចែងការងារយ៉ាងហ្មត់ចត់
ឃ. វិមំសា ត្រិះរិះពិចារណា រកគន្លឹះដោះស្រាយ បញ្ហាលំបាក គ្រប់យ៉ាងដោយមិនចុះចាញ់ ។
សរុបមកវិញ ការងារសម្រេច ឬមិនសម្រេច ឋិតនៅលើខ្លួនឯង បើយើងមិនខំដោយខ្លួនឯងទេ អនាគតនឹងក្លាយជាមនុស្សល្ងង់ មនុស្សពាល ។
ដកស្រង់ពីសៀវភៅ " មង្គលជីវិត " រៀបរៀងដោយ ភិក្ខុ គូ-សុភាព
ដោយ៥០០០ឆ្នាំ
images/articles/2008/Untitled-1-Recovered.jpg
ឧបសគ្គនៃការសិក្សា
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ក. ផឹកស្រា សេពគ្រឿងញៀនជាដើម
ខ. ដើរលេងយប់អាធ្រាត ហួសកាលវេលា
គ. មើលមហោស្រព ល្បែងរបាំ ច្រើនហួសហេតុ
ឃ. លេងល្បែងស៊ីសង ល្បែងភ្នាល់ជាដើម
ង. សេពគប់មិត្តភក្ភិអាក្រក់
ច. ខ្ជិលច្រអូស មិនប្រឹងប្រែងរៀនសូត្រ
ហេតុទាំង ៦ យ៉ាងនេះ មិនអាចឲ្យសម្រេចគោលបំណងក្នុងអនាគតបានទេ ពីព្រោះអ្នកនោះ បានបាត់បង់ស្មារតី ក្នុងការរៀនសូត្រអស់ហើយរវល់តែលេងសប្បាយហ៊ឺហា មិនបានគិតអំពីដំណើរជីវិតដែលត្រូវរស់នៅ បន្តវែងឆ្ងាយទៅមុខទៀត ។
ដើម្បីស្វែងរកអនាគតដ៏ភ្លឺស្វាង ម្នាក់ៗត្រូវរៀបចំការងារក្នុងជីវិតឲ្យបានល្អច្បាស់លាស់ ពេលបឋមវ័យ ត្រូវខំសិក្សារៀនសូត្រ ពេលមជ្ឈឹមវ័យ ត្រូវខំរកស៊ីចិញ្ចឹមជីវិត ពេលបច្ឆឹមវ័យ ត្រូវស្វែងរកទីពឹងសម្រាប់ខ្លួនឯង ក្នុងបរលោក សូមកុំប្រើពេលវេលាដោយឥតប្រយោជន៍ ។
ដកស្រង់ពីសៀវភៅ " មង្គលជីវិត "
រៀបរៀងដោយ ភិក្ខុ គូ-សុភាព
ដោយ៥០០០ឆ្នាំ
images/articles/2009/Untitled-1-Recovered.jpg
វាសនាល្អ និងអាក្រក់
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
សភាវៈ ជាបដិបក្ខគ្មានទីបំផុត ។ ល្អជាគូនឹងអាក្រក់ ថ្ងៃជាគូនឹងយប់ ត្រូវជាគូនឹងខុស របស់ខ្ញុំជាគូនឹងរបស់អ្នកការសរសើរជាគូនឹងការនិន្ទា ។ សភាវៈទាំងអស់នេះ ជាបដិបក្ខនឹងគ្នាគ្មានទីបញ្ចប់ឡើយ ។ វាបង្កើតគ្នាទៅវិញទៅមក ។ ថ្ងៃប្រែក្លាយទៅជាយប់ សេចក្តីស្លាប់ប្រែក្លាយ ទៅជាការកើតឡើងវិញ ។ ស៊ុតប្រែក្លាយទៅជាមេមាន់ ហើយមេមាន់ប្រែក្លាយទៅជាស៊ុត ។ ដូចគ្នា វាសនាល្អ និងវាសនាអាក្រក់ប្រព្រឹត្តទៅគ្មានទីបញ្ចប់ ។
មានពេលមួយនោះ កសិករម្នាក់បាត់សេះញីរបស់គាត់ ។ នៅពេលសេះញីបាត់ មនុស្សក្នុងភូមិនាំគ្នានិយាយ ថា " វាសនាអាក្រក់ណាស់! " ។ នៅថ្ងៃបន្ទាប់ ស្រាប់តែសេះញីនោះត្រឡប់មកផ្ទះវិញ នាំទាំងសេះឈ្មោលដ៏ល្អមួយមកផង អ្នកភូមិនាំគ្នាសរសើរថា " វាសនាល្អណាស់! " ។ ម្សិលមិញគេនិយាយថា " វាសនាអាក្រក់ណាស់! " ថ្ងៃនេះគេគិតថា " វាសនាល្អណាស់! " ។ ម្សិលមិញគេបាននាំគ្នានិយាយថា " ខាត " ប៉ុន្តែថ្ងៃនេះគេនាំគ្នានិយាយថា " ចំណេញ " តើមួយណាពិត? ចំណេញនិងខាតគឺជាពាក្យផ្ទុយ ។
ពេលកូនប្រុសកសិករនោះ កំពុងជិះសេះឈ្មោលដ៏ល្អស្រាប់តែធ្លាក់ពីលើខ្នងសេះបាក់ជើង មនុស្សទាំងអស់នៅក្នុងភូមិជាមួយគ្នា និយាយថា " វាសនាអាក្រក់ណាស់ " ។ សង្គ្រាមកើត ពួកយុវជន មានកម្លាំងមាំមួនត្រូវគេបង្ខំចាប់ឲ្យធ្វើទាហានហើយបញ្ជូន ឲ្យទៅបាញ់គ្នាស្លាប់អស់ ជាច្រើននៅលើសមរភូមិ ។ ចំណែកកូនប្រុសកសិករដែលបាក់ជើងមិនអាចទៅច្បាំងកើតឡើយ ។ តើរឿងនេះ ចំណេញឬខាត ? វាសនាល្អ ឬ វាសនាអាក្រក់? តើនរណាដឹង? ។
ដកស្រង់ពីសៀវភៅ " មួយជំហានម្តង "
រៀបរៀងដោយ សម្តេច ព្រះមហាឃោសានន្ទ
ដោយ៥០០០ឆ្នាំ
images/articles/2012/Untitled-1-Recovered.jpg
រាងកាយឈឺ ចិត្តមិនឈឺ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ធម្មតារាងកាយមនុស្ស រមែងតែងតែប្រព្រឹត្តទៅកាន់ជរាភាពនិងការថមថយកម្លាំងពលំ ។ តែទោះជារាងកាយខ្សោយកម្លាំង ឬត្រូវបច្ចាមិត្របៀតបៀន ឲ្យគ្រាំគ្រាក៏ដោយចិត្តនៅតែភ្លឺថ្លាល្អ, សូម្បីតែកំពុងឈឺ ចិត្តអាចស្ងប់បាន ។ រាងកាយប្រៀបដូចជាយាន រថយន្ត រថហោះ ឬទោចក្រយាន ។ យើងប្រើរាងកាយ ប៉ុន្តែយើងមិនត្រូវការអនុញ្ញាតិឲ្យរាងកាយប្រើយើងឡើយ ។
ប្រសិនបើយើងគ្រប់គ្រងចិត្តបានហើយ សូម្បីតែនៅពេលប្រឈមមុខ នឹងការឈឺចុកចាប់ ក្នុងរាងកាយ ក៏ចិត្តនៅតែភ្លឺថ្លា និងគិតអ្វីបានតាមបំណងដែរ ។ ព្រះអរហន្តសម្ពុទ្ធទ្រង់ត្រាស់ទូន្មានថា " ចូរថែរក្សាសុខភាពរបស់អ្នក ព្រោះវាជាគ្រឹះនៃការជឿនលឿននូវអ្វីៗទាំងអស់ " ។ នៅពេលយើងគិតដល់ជំងឺផ្លូវកាយ យើងនឹកឃើញដល់សម្តីប្រជាជនខ្មែរ យើងដែលតែងតែពោលថា " រាងកាយឈឺធម្មតា តែចិត្តមិនឈឺទេ " ។
ដកស្រង់ចេញពី "សៀវភៅមួយជំហានម្តង"
រៀបរៀងដោយ សម្តេច ព្រះមហាឃោសនន្ទ
ដោយ៥០០០ឆ្នាំ
images/articles/2013/Untitled-1-Recovered.jpg
ទោសៈ (ការខឹងក្រោធ)
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ទោសៈ (ការខឹងក្រោធ)
ពេលទោសៈគ្របសង្កត់យើង យើងធ្វើអំពើអាក្រក់ចំពោះខ្លួនយើងផង ចំពោះអ្នកដែលនៅជុំវិញយើងផង ។ ទោសៈ តែងឆេះក្នុងចិត្ត និងរាងកាយ ធ្វើឲ្យមុខប្រែពណ៌ ជាក្រហម បេះដូងដើរខុសធម្មតា ដៃជើងញ័រ.. ។
ដំបូងត្រូវគ្រប់គ្រងខ្លួនយើងសិន ។ យើងត្រូវពោលពាក្យថា " សូមឲ្យអាត្មាអញ រួចចាកការបៀតបៀនខ្លួនអាត្មាអញ សូមឲ្យអាត្មាអញរួចចាកទោសៈ
images/articles/2014/Untitled-1-Recovered.jpg
ជ្រើសរើសសុភមង្គល
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ការរៀបអាពាហ៍ពិពាហ៍ ឬរៀបការ ឬបានគ្នាជាគូស្រករ ឬបានគ្រួសារ ឬបានប្តីប្រពន្ធ ជាលក្ខណៈធម្មជាតិ និងជាសេចក្តីត្រូវការ យ៉ាងហោចណាស់ ក៏មួយជីវិតម្តង របស់បុរស-ស្រ្តី ទូទៅនៅលើលោកនេះ ។
ការរៀបអាពាហ៍ពិពាហ៍ ជាសេចក្តីសម្រេចពេញចិត្តមួយដ៏ធំរបស់បុរស-ស្រ្តី ក្នុងការរួមរស់ជាមួយជនដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីបំពេញនូវសេចក្តីត្រូវការក្នុងការរស់នៅជាគូៗដើម្បីបំពេញនូវសេចក្តីត្រូវការខាងភេទ និងបន្តពូជពង្សរបស់មនុស្ស ឲ្យមានជាអង្វែងទៅទៀត ។
ដូច្នេះហើយទើបបានជា ការរៀបអាពាហ៍ពិពាហ៍ មានសារសំខាន់ណាស់ សម្រាប់ជីវិតរបស់គេម្នាក់ៗ ក្នុងការស្វែងរកនូវអ្វីដែលគេហៅថា សុភមង្គលសម្រាប់ជីវិតនៃការរៀបអាពាហ៍ពិពាហ៍ ។
ខ្មែរយើងបានឲ្យតម្លៃទៅលើការជ្រើសរើស បុរស-ស្រ្តី មកធ្វើជាគូអាពាហ៍ពិពាហ៍ ខ្លួនណាស់ ទើបបានជាបង្កើតពាក្យស្លោកនាំគ្នានិយាយថា " ធ្វើស្រែខុស ២-៣ឆ្នាំ គង់មានត្រូវ ១ឆ្នាំ យកប្តីប្រពន្ធតែខុសម្តង គឺខុសមួយជីវិតហើយ " ។
ដើម្បីសម្រេចនូវសុភមង្គលជីវិតរបស់ខ្លួន អ្នករៀបអាពាហ៍ពិពាហ៍ តែងមានទ្រឹស្តី និងមានទស្សនៈផ្សេងៗគ្នា សម្រាប់ធ្វើដំណើរទៅរកសុភមង្គល ៖
១. អ្នកខ្លះថា សុភមង្គលស្ថិតនៅលើមាស ប្រាក់ ពេជ្រ កែវ កង ដូច្នេះ គេតែងតែស្វែងរក ស្រមៃ យល់សប្តិតែពីរបស់នុ៎ះប៉ុណ្ណោះ ដល់មិនបានដូចចិត្ត ឬបាត់បង់នូវវត្ថុនោះទៅ គេក៏ចាប់ផ្តើមកើតទុក្ខ មានបញ្ហាក្នុងជីវិតគ្រួសាររបស់គេភ្លាម ។ នៅក្នុងរឿងផ្កាស្រពោន យាយនួនដែលជាម្តាយនាងវិធាវី យល់ថា សុភមង្គលស្ថិតនៅលើការមានទ្រព្យសម្បត្តិច្រើន របស់កូនប្រសារគាត់ គឺណៃស៊ត ។
២. អ្នកខ្លះយល់ថា សុភមង្គលស្ថិតនៅលើអំណាច បុណ្យសក្តិ កេរ្តិ៍ឈ្មោះ ដូចជាករណីម្តាយនាងទាវ ដែលចង់លើកកូនទៅឲ្យកូនលោកអរជូន ។
៣. អ្នកខ្លះយល់ថា សុភមង្គលស្ថិតនៅលើការយល់ចិត្តគ្នាទៅវិញទៅមកការស្រឡាញ់គ្នាអស់ពីចិត្តពីថ្លើម ការមានអនុស្សាវរីយ៍កំសត់កម្រនឹងគ្នា ដូចជានៅក្នុងរឿងកុលាបប៉ៃលិន ដែលឃុននារីជាបុត្រគហបតី សុខចិត្តទៅស្រឡាញ់ចៅចិត្រ ជាកូនកំព្រា អ្នកក្រមកធ្វើជាគូជីវិតរបស់ខ្លួន ។
៤. អ្នកខ្លះយល់ថា សុភមង្គលស្ថិតនៅលើការគ្រប់គ្រាន់ខាងសម្ពន្ធភាពភេទ ឬការសេវនកិច្ច ពិសេសនៅក្នុងសង្គមឧស្សាហកម្មនៃសង្គមអឺរ៉ុប ។
៥. អ្នកខ្លះមិនយល់ថា អ្វីជាសុភមង្គលនៃអាពាហ៍ពិពាហ៍ទេ ជីវិតមានគូស្រកររបស់គេគឺ ការរស់នៅបែបជាមួយថ្ងៃៗ មិនមានខ្វាយខ្វល់អ្វី យ៉ាងណាក៏យ៉ាងនោះទៅ បែបគ្មានទិសដៅអ្វីសោះក៏មានដែរ ។
ទាំង ៥ ប្រភេទនៃសុភមង្គលរបស់ជីវិតអាពាហ៍ពិពាហ៍នេះ អ្នកខ្លះក៏សមបំណង អ្នកខ្លះក៏ខុសបំណង គ្មានអ្វីជាមាត្រដ្ឋានឲ្យច្បាស់លាស់ថា អ្វីដែលល្អជាងគេនោះទេ ស្រេចតែអ្នកណារើសយកណាមួយក៏យកទៅ ផ្សងតាមព្រេងវាសនា តាមមាន តាមបាន ។
ចំពោះអ្នក តើអ្នកជ្រើសរើសយកសុភមង្គលប្រភេទណា ? មាសប្រាក់? អំណាច? ការយល់ចិត្តគ្នា? ភេទសម្ព័ន្ធ? ឬក៏បណ្តោយទៅតាមព្រេងវាសនាឬ? អ្នកជ្រើសរើសយកមួយណាក៏បានដែរ បើអ្នកយល់ថាមួយហ្នឹងវាល្អសម្រាប់អ្នកហើយ គ្រាន់តែថា បើអ្នកសម្រេចចិត្តហើយ សូមអ្នកកុំស្តាយក្រោយឲ្យសោះ ព្រោះការស្តាយក្រោយពុំអាចជួយអ្វីអ្នកបានទេ ។
បើអ្នកមិនអាចសម្រេចចិត្តក្នុងការជ្រើសរើសទេនោះ សុំកុំឲ្យតែអ្នកបណ្តោយជីវិតរបស់អ្នកដូចចកអណ្តែតក្នុងជលសាឲ្យសោះ ព្រោះជីវិតនេះមានតម្លៃណាស់ ។ បើអ្នកសួរខ្ញុំ ខ្ញុំនឹងប្រាប់អ្នកបាន តែអ្នកមិនបាច់បង្ខំចិត្តថា ត្រូវតែជឿខ្ញុំទេ សូមពិចារណាត្រិះរិះឲ្យបានហ្មត់ចត់ជាមុនសិន សឹមសម្រេចចិត្ត ។ ធ្វើដូច្នេះទើបអ្នកមានឈ្មោះថាជាមនុស្សមានវិញ្ញាណ ។
ដកស្រង់ចេញពី "សៀវភៅជីវិតអាពាហ៍ពិពាហ៍"
រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា
ដោយ៥០០០ឆ្នាំ
images/articles/2017/Untitled-1-Recovered.jpg
ខ្ញុំមានចិត្តជ្រះថ្លាត្រេកអរក្នុងការចែកទាននិងរក្សាឧបោសថសីល
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
ភទ្ទិត្ថិកាវិមាន
ព្រះមានព្រះភាគ ត្រាស់សួរថា នាងមានសម្បុរខៀវផង លឿងផង ខ្មៅផង ហង្សបាទផង ក្រហមផង ចោមរោមដោយលំអងនៃផ្កា មានពណ៌ផ្សេងៗ ទ្រទ្រង់នូវកម្រងផ្កាមន្ទាបុស្សនៅលើក្បាល ម្នាលនាងមានប្រាជ្ញាល្អ ដើមឈើនេះ ក្នុងពួកទេវតាដទៃគ្មានទេ ម្នាលនាងមានយស នាងកើតក្នុងពួកទេវតានៅក្នុងស្ថានត្រៃត្រឹង ដោយបុណ្យអ្វី ម្នាលទេវធីតា តថាគតសួរហើយ នាងចូរប្រាប់មក
images/articles/2019/____________________________________.jpg
វិសាលក្ខិវិមាន
ផ្សាយ : ១១ តុលា ឆ្នាំ២០២២
សក្កទេវរាជសួរថា ម្នាលនាងមានភ្នែកទូលាយ នាងឈ្មោះអ្វី បានជា មានពួកនារីចោមរោម ហើយដើរក្រឡឹងជុំវិញ ព្រៃចិត្តលតា ជាទីរីករាយ ពួកទេវតាជាន់តាវត្តឹង្ស ចូលទៅកាន់ព្រៃនេះ ក្នុងកាលណា កាលនោះ ពួកទេវតាទាំងអស់ ព្រមទាំងយាន្ត ព្រមទាំងរថ ដ៏វិចិត្រ ក៏មកក្នុងទីនុ៎ះ នាងកាលមកដល់ក្នុងទីនេះ ហើយត្រាច់ទៅក្នុងឱទ្យាន ចិត្តរមែងប្រាកដដោយកាយ រូបរបស់នាង ក៏ប្រាកដដូច្នេះតើដោយហេតុដូចម្តេច ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី ។
ទេវតាឆ្លើយថា បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំគតិ រឹទ្ធិនិងអនុភាពរបស់ខ្ញុំ កើតឡើង ដោយកម្មណា បពិត្រព្រះអង្គទ្រង់ព្រះនាមបុរិន្ទនៈ សូមព្រះអង្គស្តាប់ នូវកម្មនោះចុះ ខ្ញុំជាឧបាសិកា ឈ្មោះសុនន្ទា នៅក្នុងរាជគ្រឹះជាទីត្រេកអរជាស្ត្រីបរិបូណ៌ ដោយសទ្ធានិងសីល ត្រេកអរក្នុងការចែករំលែកនូវទាន មានចិត្តជ្រះថ្លា បានឲ្យសំពត់សម្រាប់ដណ្តប់ផង ភតផង សេនាសនៈផង គ្រឿងប្រទីបផង ចំពោះពួកព្រះអរិយបុគ្គល អ្នកមានចិត្តត្រង់ សព្វៗកាល ខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី១៥ និងថ្ងៃទី៨ នៃបក្ខផង អស់បាដិហារិយបក្ខផង បានសង្រួមក្នុងសីលទាំងឡាយផង វៀរចាកបាណាតិបាតផង សង្រួមចាកមុសាវាទផង ឆ្ងាយចាកការលួចផង ចាកការប្រព្រឹត្តកន្លង (ចិត្តស្វាមី ) ផង ចាកការផឹកទឹកស្រវឹងផង សព្វៗកាល ហើយត្រេកអរ ក្នុងសិក្ខាបទទាំង ៥ ឈ្លាសក្នុងអរិយសច្ចទាំងឡាយ ជាឧបាសិកានៃព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ឯត្រកូលនៃញាតិរបស់ខ្ញុំនោះ តែងយកកម្រងផ្កា មកឲ្យខ្ញុំ សព្វៗកាល ខ្ញុំបានបូជាកម្រងផ្កានោះទាំងអស់ ចំពោះព្រះស្តូប នៃព្រះមានព្រះភាគ ខ្ញុំមានចិត្តជ្រះថ្លា បានទៅក្នុងថ្ងៃឧបោសថ ហើយបូជាកម្រងផ្កាគ្រឿងក្រអូបគ្រឿងលាប ចំពោះព្រះស្តូប ដោយដៃរបស់ខ្លួន បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ រឹទ្ធិ និងអនុភាព របស់ខ្ញុំកើតឡើង ដោយកម្មនោះ ដែលខ្ញុំបានបូជាកម្រងផ្កាក្តី ដែលខ្ញុំជាស្ត្រីមានសីលក្តី ការបូជានូវកម្រងផ្កា និងការរក្សាសីល របស់ខ្ញុំនោះ មិនទានឲ្យផលនៅឡើយ បពិត្រព្រះអង្គជាធំជាងទេវតាតែសេចក្តីប្រាថ្នារបស់ខ្ញុំថា សូមឲ្យខ្ញុំបានជាសកទាគាមិនី ។
ចប់វិសាលក្ខីវិមាន
ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៥ ទំព័រ ៨០-៨២
ដោយ៥០០០ឆ្នាំ