Friday, 17 May B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 137,807
Today
Yesterday 415,299
This Month 5,632,735
Total ៣៩៧,៨៩១,១៧៩
ADVISE
images/articles/2259/Untitled-1-Recovered.jpg
Public date : 29, Jun 2023 (19,634 Read)
១ ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ ព្រះសង្ឃ​ប្រៀប​ដូចជា​លោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ ។ ២ ព្រះពុទ្ធប្រៀប​ដូចជាដួងព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ ព្រះសង្ឃ​ប្រៀប​ដូចជា​​លោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ
images/articles/2260/Untitled-1-Recovered.jpg
Public date : 29, Jun 2023 (11,621 Read)
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់ មានពុទ្ធបរិស័ទ មួយ​ចំនួន​តែង​តែ​និយាយ​គ្នា​អំពី នមោ ហើយម៉្យាងទៀត មាន​ពុទ្ធ​បរិស័ទ​តែង​តែ​បាន​សូធ្យ​ធម៌ នមោ នេះជាញឹក​ញាប់តែនៅមិនបានដឹងថា នរណា​ជា​អ្នក​ពោលនូវពាក្យទាំងនេះ ។ ម៉្យាងទៀត នមោ នេះបើ​សម្តែង​ឲ្យពិស្តារ​ទៅវែង​ឆ្ងាយ​ពេក​សូម​ពុទ្ធ​បរិស័ទ​អាន​តែនាម​អ្នកដែល​បាន​ពោល​ដូច​ត​ទៅ…. ១ នមោ
images/articles/2261/Untitled-1-Recovered.jpg
Public date : 29, Jun 2023 (18,871 Read)
កូន ៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ នេះជា​ឈ្មោះមួយ​ដ៏ល្អសម្រាប់កូន ៗ គួរតែចាំ​ទាំងអស់​គ្នាព្រោះ​វាមាន​សារៈប្រយោជន៍ជាច្រើនសម្រាប់ខ្លួនរបស់កូន និងអ្នកដទៃផងណាកូន ។ ព្រះសម្មា​សម្ពុទ្ធទ្រង់ត្រាស់​សម្តែងថា ឯស ទេវស​មនុស្សានំ សព្វ កាម ទនោ និធិ យំ យំ ទេវាភិបត្ថេន្តិ សព្វមេតេន សព្ភតិ កំណប់ទ្រព្យ គឺបុណ្យនេះ​ឯង​រមែង​ជួយឲ្យ​សព្វ​សត្វ​ដែល​ប្រាថ្នាឲ្យ​បាន​ដល់នូវ​
images/articles/2262/Untitled-1-Recovered.jpg
Public date : 29, Jun 2023 (17,706 Read)
កូន ៗ ទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌ ព្រោះសង្គមត្រូវការមនុស្សបែបនេះច្រើនណាស់ណ៎ាកូន ។ព្រោះយើងរស់នៅក្នុងសង្គម ត្រូវតែមានចំណេះដឹងសណ្តាប់ធ្នាប់ការដឹងប្រមាណ ចេះគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយអ្នកដទៃផងគ្នា បើយើងមិនមានសុជីវធម៌ទេ មិនថាយើងរៀនដល់កម្រិតណានោះទេ វាដូចជាអ្នកអត់បានរៀនអ៊ិចឹងណាកូន
images/articles/2263/Untitled-1-Recovered.jpg
Public date : 29, Jun 2023 (8,236 Read)
ធម្មតាចិត្ត​រមែង​ស្ទុះ​ទៅ​រក​អារម្មណ៍​ទាំង​ឡាយ​គឺ រូប សម្លេង ក្លិន រស ផោដ្ឋព្វ និង​ធម្មារម្មណ៍។ ការ​រស់​នៅ​របស់​បុគ្គល​ម្នាក់ៗ គឺ​ចិត្ត​ដឹង​អារម្មណ៍ កាល​បើ​ចិត្ត​ចាប់​តោង​នូវ​អារម្មណ៍​ទាំង​ឡាយ​បាន​ហើយ​ ក៏​ប្រព្រឹត្ត​ទៅ ដោយ​អំណាច​នៃ​ការ​ស្រឡាញ់​ ស្អប់ គាប់ ទាស់ ដោយ​អាស្រ័យ លោភៈ ទិដ្ឋិ មានះ ឬ​ដោយ​កុសល​ផ្សេងៗ មាន​ទាន សីល​ជាដើម​ក៏​មាន។ កាល​បើ​យ៉ាង​នេះ សកម្មភាព​ទាំង​ឡាយ​ដែល​ចេញ​ទៅ​តាម​ទ្វារ​កាយ ឬ​វាចា ក៏​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​កុសល​ឬ​អកុសល​នោះៗ។ សកម្មភាព​ទាំង​នោះ ហៅ​ថា​អភិសង្ខារ។ នេះ​ឯង​ជាតួរកម្ម​ភព​ កាលកម្មភព​កើត​ឡើង​ហើយ ឧប្បត្តិភព គឺ​ជាតិ​កំណើត​នឹង​ប្រាកដ​ជាមិន​ខាន។ បច្ចុប្បន្ន គឺ​ជាកញ្ចក់​មួយផ្ទាំង ដែល​អាច​ឲ្យ​យើង​ឆ្លុះ​បញ្ចាំង​ឃើញ​នូវ​ផល​ជាអនាគត​បាន ដូច​យើង​យក​ពូជ​ស្វាយ​ទៅដាំ យើង​នឹង​បានដើម​ស្វាយ ផ្លែស្វាយ។ ម្យ៉ាង​ទៀត បើ​យើង​លួច​ទ្រព្យ​គេ មុខ​តែ​ត្រូវ​គេ​ចាប់ គេ​វាយ ឬ​ចូល​គុក​ទៀត​ផង ទង្វើ​ទាំង​នេះ​សុទ្ធ​តែ​ឲ្យ​ផល​ដែល​យើង​អាច​ដឹង​បាន។ កម្ម​នេះ​ឧបមា​ដូច​ជា​តួរ​ត្រា ឯផល​វិបាក​របស់​កម្ម​ប្រៀប​ដូច​ស្នាម​ត្រា ដែល​គេ​បោះ​លើ​ក្រដាស មិន​ឃ្លាងឃ្លាត​ពី​គ្នា​យ៉ាង​ណា បើ​យើង​ធ្វើ​អំពើ​ល្អ​សាង​បុណ្យ​សន្សំ​កុសល​ច្រើន យើង​នឹង​បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សុខក្នុង​មនុស្សលោក​ និង​ទេវលោក។ បើ​យើង​ធ្វើ​អាក្រក់​ជាងកុសល​ច្រើន សេចក្ដី​ទុក្ខ​មុខ​ជា​ប្រាកដ​ដល់​យើង​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ។ អំពើទាំង​ឡាយ​ទាំង​ល្អ​ទាំង​អាក្រក់ ដែល​យើង​បាន​ធ្វើ​ហើយ​ដែល​ជា​អភិសង្ខារ​នោះ នឹង​ចាត់​ចែង​នូវ​ឧប្បត្តិភព (ជាតិ​.​កំណើត) សម្រាប់​យើង។ អ្នក​ចូល​សម្លឹង​មើល​នូវ​អភិសង្ខារ​គឺ​អំពើ​ដែល​អ្នក​បាន​ធ្វើ​ហើយ នុ៎ះ​អ្នក​នឹង​បាន​ឃើញ នូវ​ឧប្បត្តិភព​របស់​ខ្លួន​ទៅ​អនាគត​ ថា​យ៉ាង​ណា។ លោក​ទាំង​៣ គឺ ទេវលោក មនុស្សលោក និង យមលោក (នរក តិរិច្ឆាន...) នឹង​រង​ចាំ​ទទួល​អ្នក​ ទៅ​តាម​មាគ៌ា ដែល​អ្នក​បាន​ដើរ​នោះ​ឯង។ បើ​ចង់​បាន​សេចក្ដីសុខ គប្បី​ប្រញាប់​ជំរះ​នូវ​អំពើ​ទាំង​ឡាយ​របស់​ខ្លួន ដូច​បុគ្គល ឆ្លុះ​កញ្ចក់ឃើញ​មាន​មុខ​ប្រឡាក់ ប្រញាប់​ជំរះ​ចេញ​យ៉ាង​នោះ​ដែរ។ ចំណងជីវិត កម្មចារលិខិត កំហិតវាសនា វេនសុខវេនទុក្ខ គុកកម្មលោកា បង្កើតបញ្ហា នៅលើលោកីយ។ ចំណែកអ្នករួច នោះមានតិចតួច ហួសនឹងហាស្ដី រួចពីចំណង នៃភពទាំង​បី ព្រោះអស់អាល័យ អាស្រ័យនិព្វាន។ រៀប​រៀង​ដោយ ជូ ស៊ូហៀង ដោយ​៥០០០​ឆ្នាំ
images/articles/2268/Untitled-1-Recovered.jpg
Public date : 29, Jun 2023 (28,099 Read)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា ហេតុ​សំខាន់ៗ ដែលពុទ្ធបរិស័ទ​ជា​អ្នក​កាន់​សានា​ព្រះពុទ្ធ ត្រូវ​តែ​ដឹង​អំពី​កំណើត​នៃ​ការ​គោរព​បូជា​គុណ ដែល​ព្រះអង្គបាន​បន្សល់​ទុក​ជា​និមិត្ត​រូប សម្រាប់​ឲ្យ​អ្នក​ក្រោយ​ធ្វើ​តាម និង​ជា​ហេតុ​សំខាន់​បំផុត​ក្នុង​ថ្ងៃ​ដែល​ព្រះមុនី​បាន​ត្រាស់​ដឹង​ជាដើម។ ពុទ្ធបរិស័ទ​ភាគច្រើន នៅ​ប្រទេស​កម្ពុជា​រដ្ឋ​ស្ទើរ​តែ​ទាំង​អស់ ជាអ្នក​កាន់​គោរព​បូជា ចំពោះ​គុណព្រះអង្គ គឺ​យក​ទំនៀមទម្លាប់​តាម​ប្រពៃណី
images/articles/2280/Untitled-1-Recovered.jpg
Public date : 18, Jun 2023 (42,858 Read)
មេត្តាព្រហ្មវិហារ កាល​បើ​ព្រះយោគាវចរកុលបុត្រ មានប្រាថ្នា​ដើម្បី​ចម្រើន​នូវ​មេត្តាព្រហ្មវិហារ គប្បី​ចូល​ទៅកាន់​ទី​ដែល​ស្ងាត់​ចាក​អារម្មណ៍ផ្សេងៗ អង្គុយ​នៅ​ឲ្យ​ស្រួល ពិចារណានូវ​ទោស​ក្នុង​សេចក្ដី​ប្រទុស្ដ (ទោស) និងអានិសង្ស​ក្នុង​សេចក្ដី​អំណត់ (ខន្តី) ជាមុន។ ទោស​ក្នុង​សេចក្ដី​ប្រទុស្ដ​ដូចម្ដេច​ខ្លះ? អានិសង្ស​ក្នុងសេចក្ដីអំណត់ ដូចម្ដេច​ខ្លះ? ហេតុអ្វី​ទើប​ត្រូវ​ពិចារណា​ជាមុន?
images/articles/2285/Untitled-1-Recovered.jpg
Public date : 18, Jun 2023 (49,400 Read)
ការធ្វើបុណ្យផ្លូវវាចា ការ​​មិន​និយាយ​ភូតភរ​កុហក បោក​ប្រាស់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី មិន​និយាយ​ញុះញង់​ស៊ក​សៀត មិន​និយាយ​សម្តី​អាក្រក់ ទ្រគោះ​បោះបោក ជេរ​ប្រទេច មិន​និយាយ​សម្តី​ឥតប្រយោជន៍ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធខឹង មិន​វង្វេង​ជា​ហេតុ នេះ​ហៅ​ថា ធ្វើ​វា​ចាថ្នាក់​សីល ។ ការ​ពោល​សរសើរ ព្រះគុណ​នៃ​ឧត្តម​បុរស មាន​ព្រះពុទ្ធ ព្រះធម៌ព ព្រះសង្ឃ និង​គុណ​មាតាបិតា​ជា​ដើម
images/articles/2286/Untitled-1-Recovered.jpg
Public date : 18, Jun 2023 (38,054 Read)
ពុទ្ធគុណ មាន​ពុទ្ធបរិស័ទ ជា​ច្រើន​ដែល​ធ្លាប់​តែ​បាន​សូត្រ​នូវ​ធម៌​សរសើរ​គុណ​របស់​សម្មាសម្ពុទ្ធ ប៉ុន្តែ​មិន​បាន​ដឹង​អំពី​សេចក្តី​ប្រែ ដូច្នេះ​ហើយ​ក៏​ចេះ​តែ​សូធ្យ ៗ ទៅ​មិន​ដឹង​ជា​មាន​សេចក្តី​ប្រែ​យ៉ាង​នោះ​ទេ ។ ទុក​តែ​ធម៌​នេះ មិន​បាន​ពិស្តារ​យ៉ាង​ណា​ក៏​ដោយ​តែ​ជា​ចំណែក​មួយ​សម្រាប់​ពុទ្ធ​បរិស័ទ​ជា​អ្នក​បាន​ចូល​មក​កាន់​ព្រះពុទ្ធសាសនា​ថ្មី ៗ ងាយ​ស្រួល ក្នុងការ​សិក្សា​យល់​ដឹង​អំពី​គុណ​ព្រះសម្មាសម្ពុទ្ធ​មួយ​ចំណែក​ដែរ សូម​ញាតិ​
images/articles/2287/Untitled-1-Recovered.jpg
Public date : 18, Jun 2023 (40,538 Read)
នរក ៤ រូប យើង​ជា​ពុទ្ធបរិស័ទ គួរ​តែ​មាន​សេចក្តី​សង្វេគ​តក់​ស្លុត​ក្នុង​ជីវិត​រស់​នៅ​ក្នុង​បច្ចុប្បន្ន​នេះ វា​មិន​មាន​អ្វី​ស្ថិត​ស្ថេរ​ឡើយ​ក្នុង​លោក​នេះ មាន​ការ​កើត​ឡើង​ហើយ​មាន​ការ​ស្ថិត​នៅ និង​ការ​បាត់​ទៅ​វិញ​ជា​ធម្មតា ។ សូម​ញាតិ​ញោម​ពិចារណា​នូវ​រឿង​ក្នុង​ព្រះពុទ្ធសាសនា ដើម្បី​ជា​បទ​ពិចារណា​ក្នុង​រឿង​រ៉ាវ​ជីវិត​ដែល​រស់​នៅ​ក្នុង​លោក​នេះ វា​មាន​ទាំង​វិបាក ទាំង​ល្អ​ដោយ​អំណាច​ក្នុង​ការ​ប្រព្រឹត្ត​របស់មនុស្ស ។
images/articles/2288/Untitled-1-Recovered.jpg
Public date : 18, Jun 2023 (20,669 Read)
ការ​​ឈប់​​បៀត​​បៀន ធ្វើ​​មនុស្ស​​សត្វ​​ឲ្យ​​បាន​​ទទួល​ទុក្ខ​លំបាក​កាយ លំបាក​ចិត្ត ឈប់​ផ្តាច់​បង់​ជីវិត​មនុស្ស សត្វ ឲ្យ​ឈ្លាត​ការ​រស់​នៅ ដើម្បី​តែ​សេចក្តី​សុខ​ខ្លួន​ឯង ឬ អ្នក​ដទៃ, ឈប់​ឆបោក លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិន​ប្រព្រឹត្ត​ខុស​នឹង​ប្រពន្ធ​កូន​អ្នក​ដទៃ រៀន​រក​វិធី​អប់រំ​កាយ បើ​ចិត្ត និង​វាចា​ចង់ កាយ​ថា​កុំ​ចង់ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ ថ្នាក់​សីល ។ សូម្បី​ការអប់រំ សាង​ខ្លួនឲ្យ​ជា​មនុស្ស​មាន​កិរិយា​មារយាទ ថ្លៃថ្នូរ មាន​សេចក្តី​ចេះ​ដឹង ក៏​ហៅ​ថា ធ្វើ​បុញ្ញកម្ម ។ ការ​ជួយ​ទំនុក​បម្រុង​មាតា​បិតា ដោយ​វិធី​ជួយ​គ្រប់​បែប​យ៉ាង ឲ្យ​លោក​បាន​ស្រួល​ផ្លូវ​កាយ ផ្លូវ​ចិត្ត ឬ​បង្អោន​ខ្លួន​ជា​ពុទ្ធ​បរិស័ទ ជួយ​ទំនុក​បម្រុង​ចិញ្ចឹម​ព្រះសង្ឃ អ្នក​ទ្រទ្រង់​គុណ​ធម៌ ដោយ​ប្រតិបត្តិ​ធម៌​វិន័យ តាម​ពុទ្ធោវាទ ជួយ​មនុស្ស​កម្សត់ ឥត​ទីពឹង គោរព​ប្រតិបត្តិ​ចំពោះ​ត្រកូល​រៀម​ច្បង ចាស់​ព្រឹទ្ធាចារ្យធ្វើ​អ្នក​ដទៃទទួល​បាន​សេចក្តី​សុខ ចេះ​ទំនុក​បម្រុង​ចិញ្ចឹម​ខ្លួនឯង និង​ប្រពន្ធ​កូន ឲ្យ​បាន​សេច​ក្តី សុខ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធ មិន​វង្វេង​ជាហេតុ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ​ថ្នាក់​ទាន ។ ការ​បង្អោន​កាយ ជួយ​ធ្វើ​កិច្ច​ធុរៈ​អ្នក​ដទៃ គ្រួសារ ភូមិ​ស្រុក សង្គម​ជា​មួយ​គ្នា ដោយ​មេត្តា​ករុណា ។ បើ​ជន​ប្រុស​ស្រី​ណា​មាន​កិច្ច​ធុរៈ ឬ មាន​ទុក្ខ​ធុរៈ​អ្វី​មួយ​កើត​ឡើង ដូច​ជា​ឈឺ​ចាប់ ឬ អគ្គិភ័យ ឆេះ​ផ្ទះ​ជា​ដើម បាន​ខ្វល់​ខ្វាយ​ជួយ​មើល​ថែទាំ ដោយ​រក​ឱសថ ( ថ្នាំ​កែ​ជម្ងឺ ) រក​គ្រូពេទ្យ​ជួយ​ព្យាបាល​បំបាត់​ជម្ងឺ​ទាំង​នោះ និង​ដោះ​ស្រាយ​ទុក្ខ សម្តែង​កាយ​សាមគ្គី ស្មោះ​សរ​ចំពោះ​គ្នា​ទាំង​ទី​ចំពោះ​មុខ ទាំង​ទី​កំបាំងមុខ នេះ​ក៏​​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ​ថ្នាក់​សីលផង ថ្នាក់​ទាន​ផង ។ កាល​បើ​នឿយ​ណាយ​ធុញ​ទ្រាន់ ចំពោះ​កាម​ដែល​ជា​គ្រឿង​ចង​សត្វ ឲ្យ​នៅ​ច្រឡូក​ច្រឡំ នៅ​វឹកវរ​ក្នុង​ពួក​ក្រុម ហើយ​គេច​ចៀស​ចេញ​ចាក​ពួក​ទៅ​រក​ទី​ស្ងាត់ នៅ​អប់រំ​កាយ​អប់រំ​ចិត្ត​ដោយ​ឥរិយាបថ​ទាំង ៤ ណា​មួយ មាន​ការ​ដេក ដើរ ឈរ អង្គុយ តាំង​ស្មារតី​ចម្រើន​សមាធិ ដោយ​ការ​ធ្វើ​សមថៈ​ក្តី វិបស្សនា​ក្តី​ ដើម្បី​ឲ្យ​ស្ងប់ចិត្ត នោះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​កាយ​ថ្នាក់​ភាវនា ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2289/Untitled-1-Recovered.jpg
Public date : 18, Jun 2023 (29,082 Read)
មរណានុស្សតិ កាលបើ​ព្រះយោគាវចរកុលបុត្រ មានប្រាថ្នា​ដើម្បី​ចម្រើន​នូវ​មរណានុស្សតិកម្មដ្ឋាន គប្បីចូលទៅកាន់​ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗហើយ ធ្វើទុក​ក្នុង​ចិត្តដោយ​ឧបាយ​ថា "មរណំ ភវិស្សតិ ជីវិតិន្ទ្រិយំ ឧបច្ឆិជ្ជិស្សតិៈ សេចក្ដីស្លាប់​គង់​តែ​នឹង​មាន ជីវិតិន្ទ្រីយ៍ មុខ​ជានឹង​ដាច់បង់ទៅ" ឬ​ថា "មរណំ មរណំ ស្លាប់ៗ" ដូច្នេះ​ក៏បាន។ បើធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​យ៉ាង​នេះ​ហើយ
images/articles/2292/Untitled-1-Recovered.jpg
Public date : 18, Jun 2023 (63,622 Read)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង ១- កោធោៈ មានសេចក្ដីខឹងក្រោធ សេចក្ដីខឹងក្រោធ ជារោគសញ្ញា​របស់​ទោសៈ​មហារីក។ ទង្វើ​របស់​បុគ្គល​ខឹងក្រោធ ធ្វើឲ្យ​ឥតខ្លាច​ញញើត នរណា​ពេល​ទោសៈ​នៅក្នុងខ្លួន មើល​មក​ខ្លួន​ឯង​មិន​មាន​អ្នក​ណា​ធំ​ជាងខ្លួន​ឡើយ ហើយ​មិន​បាន​ដឹងគុណអ្នក​ដទៃ​ទេ សូម្បី​តែ​មាតាបិតា​របស់ខ្លួន។ អ៊ីចឹង​បាន​ជា​ក្នុង​ព្រះធម៌ បានសម្ដែង​ថាលោភៈ​បាំងអនិច្ចំ
images/articles/2295/Untitled-1-Recovered.jpg
Public date : 18, Jun 2023 (80,400 Read)
អ្នកមានសទ្ធាមិនកំព្រាបុណ្យឡើយ សទ្ធា​សេចក្ដីជឿបុណ្យ ជឿបាប ជឿកម្ម ជឿផលរបស់កម្ម ថាអ្នកណាធ្វើ អ្នកនោះទទួល​បានសទ្ធា​មុតមាំ​ប្រកប​ដោយ​បញ្ញា មិនភ្ញាក់ផ្អើល​ជាមួយនឹងមង្គល​ផ្សេងៗ ដែលគេ​និយាយ​តៗគ្នាថា យ៉ាង​នេះយ៉ាង​នោះ ប៉ុន្តែ​យើង​ជាអ្នក​ស្ដាំក្នុង​ការ​ជឿ សូមឲ្យ​ជឿ​មានហេតុផល​ផង ដើម្បី​ងាយ​ស្រួល​មិន​មានទោស​ជាដើម។ មនុស្ស​យើង​ភាគច្រើន តែងតែ​ជឿដោយគ្មានហេតុ​ផល
images/articles/2303/gdfvc_sdx.jpg
Public date : 18, Jun 2023 (23,090 Read)
អត្តិ​សុខ សុខ​កើត​អំ​ពី​ការ​មាន​ទ្រព្យ អត្តិ​សុខ បាន​សេចក្តី​ថា យើង​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ ការ​មាន​ទ្រព្យ​ចាត់​ថា​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំ​ខាន់ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន គ្រប់​ពេល​វេ​លា បើ​មិន​មាន​ទ្រព្យ​ហើយ សេចក្តីសុខ​ក៏​គ្មាន​ដែរ តែ​ក៏​គប្បី​យល់​ដែរ​ថា ការ​បាន​ទ្រព្យ​នោះ​មិនមែន​បាន​មក​ដោយ​ងាយ ៗ ឬ ដោយ​លួច​ប្លន់ ឆក់​ ដណ្តើម កេង​ប្រ​វ័ញ្ជ​គេ​នោះ​ទេ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​​សេចក្តី​ខ្នះ​ខ្នែង​
images/articles/292/U34tntitled-1.jpg
Public date : 16, Jun 2023 (49,069 Read)
«សម្បត្ដិនៃឧបាសក ៥យ៉ាង» ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវធម៌​នៃ​ឧបាសក​ឲ្យ​បរិបូណ៌​ឲ្យ​បរិសុទ្ធ​ប្រពៃ​ឈ្មោះ​ថា​ “ សម្បត្តិ” សម្បត្តិ​នោះ​មាន ៥​យ៉ាងគឺ៖​ ១-សទ្ធោ ហោតិ ឧបាសក​មាន​សេចក្តី​ជឿ​ជាក់​ច្បាស់​ក្នុង​គុណ​ព្រះរតន​ត្រ័យ។ ២-សីលវា ហោតិ ឧបាសកមានសីល។ ៣-ន កោតុហលមង្គលិកោ ហោតិ ឧបាសក​មិន​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល។ ៤-កម្មំ បច្ចេតិ នោ មង្គលំ ឧបាសក​ប្រកាន់​ជឿ​ថា កម្មជា​កុសល​និង​អកុសល​ឲ្យ​ផល មិន​ប្រកាន់​ជឿ​មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល​ឡើយ។​ ៥-ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសក​មិន​សែ្វង​រក​ទក្ខិណេយ្យ​បុគ្គល គឺ​បដិគ្គាហកៈ អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា​ឡើយ ហើយ​ធ្វើ​ទាន​តែ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ក្នុង​ព្រះ​ពុទ្ធសាសនា​នេះ។​ ឧបាសក​ឯណា​ប្រកប​ដោយ​សម្បត្តិ ៥​យ៉ាង​នេះ​ហើយ ឧបាសក​នោះឈ្មោះ​ថា “ ឧបាសករតនៈ “ គឺ​ឧបាសក​ដូច​ជា​រតនវត្ថុ​មាន​កែវ​ជា​ដើម​ផង ឈ្មោះថា “ ឧបាសកបទុមៈ” គឺ​ជា​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ក្រហម​ផង​ ឈ្មោះ​ថា “ ឧបាសកបុណ្ឌរីក” គឺ​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ស​ផង​។​ «វិបត្តិនៃឧបាសក ៥យ៉ាង» ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវ​ធម៌​នៃ​ឧបាសក​ឲ្យ​វិនាស​ឈ្មោះ​ថា “ វិបត្តិ” វិបត្តិ​នោះ​ មាន​ ៥យ៉ាង​គឺ​៖ ១-អស្សទ្ធោ ហោតិ ឧបាសក​មិនជឿ​គុណ​ព្រះ​រតន​ត្រ័យ។ ២-ទុស្សីលោ ហោតិ ឧបាសក​ទ្រុស្ត​សីល​។ ៣-កោតុហលមង្គលិកោ ហោតិ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​។ ៤-មង្គលំ បច្ចេតិ នោ កម្មំ ឧបាសក​ប្រកាន់​ជឿ​ថា មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល មិន​ប្រកាន់​ជឿ​ថា​កម្ម​កុសល និង​អកុសល ឲ្យ​ផល​ឡើយ។​ ៥-ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសក​សែ្វង​រក​តែ​ទក្ខិណេយ្យ​បុគ្គល គឺបដិគ្គាហកៈ​អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា ហើយ​ធ្វើ​នូវ​ទាន​ដល់​ទក្ខិណេយ្យ​បុគ្គល​​ខាង​​ក្រៅ​​ព្រះ​​ពុទ្ធសាសនា​​នោះ។ ឧបាសក​ឯណា ប្រកប​ដោយ​វិបត្តិ ៥យ៉ាង​នេះ ត្រង់​វិបត្តិ​ឯណា​មួយ​ហើយ ឧបាសក​នោះ​ឈ្មោះថា “ ឧបាសក​ចណ្ឌាល” គឺ​ឧបាសក​ដូច​ជា​មនុស្ស​ចណ្ឌាល​ផង ឈ្មោះ​ថា “ ឧបាសក​មលៈ” គឺ​ឧបាសក​មាន​ធម៌​មន្ទិល​សៅ​ហ្មង​ផង ឈ្មោះ​ថា “ ឧបាសកបដិកិដ្ឋៈ” គឺ ឧបាសក​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​លោក​តិះ​ដៀល​ផង។​ (ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​គិហិ​បដិបត្តិ​ពិស្តារ របស់ ម.ឧ កៅ-ឈឺន) ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.22