images/articles/1301/Untitled-1-Recovered.jpg
កូនមានជម្ងឺត្រូវខំព្យាបាល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូនមានជម្ងឺត្រូវខំព្យាបាល
មនុស្សណាម្នាក់ ដែលថាមិនមានជម្ងឺនោះ គឺមិនមានទេ គ្រាន់តែតិចឬខ្លាំង តែកាលកូនមានជម្ងឺហើយ សូមនាំគ្នាខ្វាយខ្វល់ថែរក្សា ព្យាបាលឲ្យកូនបានជាសះស្បើយ មិនត្រូវទុកឲ្យកូនមានជម្ងឺរ៉ាំរ៉ៃនោះទេ។ មានឪពុកម្ដាយមិនតិចទេក្នុងលោកនេះ ពេលដែលកូនមានជម្ងឺមិនយកចិត្តទុកដាក់ព្យាបាលកូន ដោយអាងឡេះថា មិនមានលុយព្យាបាល។ តែបើយើងជាឪពុកម្ដាយដ៏ល្អនោះ
images/articles/1302/Untitled-1-Recovered.jpg
ពាក្យទូន្មានឪពុកខ្ញុំ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
នៅក្នុងខ្ទមមួយដ៏តូចប្រក់ទៅដោយស្បូវសែនត្រជាក់រហឹមនិងមានខ្យល់បក់ប៉ះឮក្រោក ៗ នឹងមានសំឡេងសត្វតូច ៗ យំជុំវិញផ្ទះរបស់ខ្ញុំ ។ ពេលនោះមានភ្លើងចង្កៀងប្រេងកាតឆេះភ្លឹបភ្លែត ៗ នៅជិតឪពុកខ្ញុំ ស្រាប់តែមានសំឡេងឪពុកខ្ញុំហៅកូនមកថា កូនមាសឪពុក សូមកូនមកអង្គុយទីនេះ ឪពុកនឹងទូន្មានកូន។
កូនមានឪពុក ឪពុកធ្លាប់ជាអ្នកនៅវត្ត ធ្លាប់សិក្សាព្រះពុទ្ធវចនៈនៃព្រះសម្មាសម្ពុទ្ធហើយឃើញថា មានតែព្រះពុទ្ធវចនៈនៃព្រះសម្មាសម្ពុទ្ធទេ ទើបដឹងនាំឪពុកដើរតាមគន្លងល្អ ឥឡូវឪពុកនឹងនាំព្រះពុទ្ធវចនៈនៃព្រះពុទ្ធអង្គនោះ ប្រាប់ដល់កូន។ កូនមាសឪពុក ចូរកូនលះបង់នូវកម្មក្កិលេស គឺអំពើដ៏សៅហ្មង ៤ ប្រការផង មិនធ្វើបាបកម្មអំពើអាក្រក់ ព្រោះហេតុ៤យ៉ាង មិនសេពនូវអបាយមុខគឺប្រធាននៃសេចក្ដីវិនាសនៃភោគៈ ៦ យ៉ាងផង។
កូនមាសឪពុក តើកម្មក្កិលេស ៤ យ៉ាងដូចម្ដេច? គឺការសម្លាប់សត្វ ជាកម្មក្កិលេសទី១ ការលួចទ្រព្យគេជាកម្មក្កិលេសទី២ ការប្រព្រឹត្តខុសក្នុងកាម ជាកម្មក្កិលេសទី៣ ការនិយាយកុហក ជាកម្មក្កិលេសទី៤។ កូនមាសឪពុក ចូរកូនលះបង់ឲ្យបាននូវកម្មក្កិលេសទាំង ៤ ប្រការនេះឲ្យបានណា!។ កូនមាសឪពុកកូនមិនត្រូវធ្វើបាបកម្ម ព្រោះហេតុ ៤ យ៉ាងទេ គឺៈ
១- ឆន្ទាគតិ លុះអគតិព្រោះស្រលាញ់ ក៏ធ្វើបាបកម្ម
២- ទោសាគតិ លុះអគតិព្រោះស្អប់ ក៏ធ្វើបាបកម្ម
៣- មោហោគតិ លុះអគតិព្រោះល្ងង់ ក៏ធ្វើបាបកម្ម
៤- ភយាគតិ លុះអគតិព្រោះខ្លាច ក៏ធ្វើបាបកម្ម។
កូនមាសឪពុក កូនមិនត្រូវសេពធម៌ជាប្រធាននៃសេចក្ដីវិនាស ទ្រព្យ ៦ យ៉ាងទេគឺ៖
១- ផឹកទឹកស្រវឹង
២- ដើរលេងខុសកាលវេលា
៣- ដើរមើលមហោស្រព
៤- ការលេងល្បែងភ្នាល់
៥- ការសេពគប់បាបមិត្រ
៦- ការខ្ជិលច្រអូស
កូនមាសឪពុក ចូរកូនដឹងថា បុគ្គលផឹកទឹកស្រវឹងមិនមែននាំមកនូវភាពចម្រើនទេ គឺនាំមកនូវការវិនាសសព្វគ្រប់ប្រការរហូតដល់ឃើញបច្ចុប្បន្ន កូនចូរចងចាំថា ទោសនៃការផឹកសុរាមាន ៦ ប្រការគឺ៖
១- វិនាសទ្រព្យដែលឃើញជាក់ស្ដែងខ្លួនឯង
២- ការកឲ្យកើតជម្លោះ
៣- ហេតុនាំឲ្យកើតរោគគទាំងឡាយ
៤- ការនាំឲ្យខូចឈ្មោះ
៥- ការបង្ហាញកេរ្តិ៍ខ្មាស
៦- ធ្វើឲ្យបញ្ញាមានកម្លាំងថយ
កូនមាសឪពុក ចូរកូនដឹងថា មនុស្សដែលដើរលេងតាមច្រកល្ហកខុសកាលវេលា(ពេលយប់)មានទោស ៦ ប្រការគឺ៖
១- អ្នកនោះឈ្មោះថា មិនគ្រប់គ្រងរក្សាខ្លួន
២- អ្នកនោះឈ្មោះថា មិនគ្រប់គ្រង់រក្សារប្រពន្ធកូន
៣- អ្នកនោះឈ្មោះថា មិនគ្រប់គ្រងរក្សាទ្រព្យសសម្បត្តិ
៤- សេចក្ដីរង្កៀសតែងតែកើតមានដល់កន្លែងខ្លួនទៅដល់
៥- ពាក្យមិនពិតតែងធ្លាក់មកត្រូវបុគ្គលនោះ
៦- បុគ្គលនោះឈ្មោះថា បំពេញនូវធម៌ជាទុក្ខច្រើនកូនមានឪពុក មនុស្សដែលចូលចិត្តដើរមើលល្បែងមហោស្រពមានទោស ៦ យ៉ាងគឺ៖
១- របាំក្នុងទីណា ក៏ទៅក្នុងទីនោះ
២- ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ
៣- ការប្រគុំក្នុងទីណា ក៏ទៅក្នុងទៅនោះ
៤- គេប្រជុំរឿងព្រេងឥតប្រយោជន៍ក្នុងទីណាក៏ទៅទីនោះ
៥- ល្បែងវាយគងក្នុងទីណា ក៏ទៅក្នងទីនោះ
៦- ល្បែងវាយរនាតក្នុងទីណា ក៏ទៅក្នងទីនោះ
កូនមាសឪពុក មនុស្សដែលចូលចិត្តលេងល្បែងស៊ីសង រមែងមានទោស ៦ ប្រការគឺ៖
១- បុគ្គលនោះបើឈ្មោះគេ រមែងបានពៀរ
២- បើចាញ់គេតែងសោកស្ដាយទ្រព្យសម្បត្តិ
៣- វិនាសទ្រព្យសម្បត្តិដែលឃើញជាក់ស្ដែងទាន់ភ្នែក
៤- កាលទៅសាលាវិនិច្ឆ័យគេ មិនជឿស្ដាប់ពាក្យ
៥- ពួកមិត្រតែងលះបង់ចោល
៦- ជាបុគ្គលដែលគេមិនត្រូវការដណ្ដឹងឬឲ្យកូនស្រីព្រោះគេគិតថា បុរសបុគ្គលអ្នកលេងល្បែងភ្នាល់មិនអាចចិញ្ចឹមប្រពន្ធបានទេ។
កូនមាសឪពុក បុគ្គលដែលជាអ្នកសេពគប់បាបមិត្តមានទោស ៦ ប្រការគឺ៖
១- ជនណាជាអ្នកលេងល្បែងភ្នាល់ ជាមិត្តនោះ
២- ជនអ្នកលេងស្រី
៣- ជនអ្នកផឹកសុរា
៤- ជនអ្នកបោកប្រាសបញ្ឆោតអ្នកដទៃ
៥- ជនអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃក្នុងទីចំពោះមុខ
៦- ជនអ្នកឆក់ដណ្ដើមទ្រព្យអ្នកដទៃ
កូនមាសឪពុកបុគ្គលទាំង ៦ ពួកនេះ តែងតែជាមិត្តរបស់អ្នកនោះឯង។
កូនមាសឪពុក បុគ្គលអ្នកខ្ជិលច្រអូសមិនធ្វើការងារដោយអាងហេតុ ៦ ប្រការគឺ៖
១- ត្រជាក់ណាស់
២- ក្ដៅណាស់
៣- ល្ងាចណាស់
៤- ព្រឹកណាស់
៥- ឃ្លានណាស់
៦- ស្រេកណាស់
កូនមាសឪពុក បុគ្គុលដែលខ្ជិលច្រអូសយ៉ាងនេះ មិនអាចធ្វើឲ្យទ្រព្យសម្បត្តិដែលមានហើយ ឲ្យតាំងនៅបានឡើយ ហើយមិនអាចញ៉ាំងទ្រព្យមិនទាន់មាន ឲ្យមានឡើងទេ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1303/Untitled-1-Recovered.jpg
ធម៌ធ្វើឲ្យជីវិតយើងមានគុណតម្លៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូនត្រូវដឹងថាៈ ធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខ តែធម៌នឹងមករក្សា យើងមិនបានឡើយ បើយើងមិនចូលទៅរកធម៌ទេនោះ ប្រៀបដូចជាអាហារ នឹងមកឲ្យយើងឆ្អែតមិនបានដោយពិត បើយើងមិនទៅបរិភោគនូវអាហារនោះៗទេ យ៉ាងណាមិញ ធម៌ក៏យ៉ាងនោះដែរ បើយើងមិនយកមកបដិបត្តិទេ ធម៌ក៏ជួយអ្វីយើងមិនបានឡើយ ដូច្នេះ ក្នុងកាលដែលយើងនឹងមាននូវសេចក្តីសុខសេចក្តីចម្រើនទៅបាននោះ ក៏ព្រោះយើងបានបដិបត្តិនូវធម៌ហ្នឹងឯង ។ធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារ ក្រៃលែងជាងខ្យល់អាកាស និងក្រៃលែងអ្វីទាំងអស់ ព្រោះធម៌ធ្វើឲ្យជីវិតយើងមានគុណតម្លៃ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1296/Untitled-1-Recovered.jpg
ឪពុកម្ដាយត្រូវផ្ដល់វិជ្ជាជាមត៌កដល់កូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ឪពុកម្ដាយត្រូវផ្ដល់វិជ្ជាជាមត៌កដល់កូន
"ទ្រព្យសម្បត្តិក្នុងលោកនេះស្មើដោយវិជ្ជា មិនមានទាល់តែសោះ"។ ឪពុកម្ដាយត្រូវតែជាអ្នកបណ្ដុះចំណេះវិជ្ជាឲ្យដល់កូន ត្រូវចេះឲ្យកូនរៀនបានខ្ពស់មានចំណេះវិជ្ជាលូតលាស់អាចប្រើការបាន។ ធម្មតាសម្បត្តិក្នុងលោកនេះ កូនអាចវាយអស់មិនមានសេសសល់បាន តែចំពោះចំណេះវិជ្ជាវិញកូនចាយវាយយ៉ាងណា ក៏មិនចេះអស់ មានតែរឹងរឹតតែចម្រើនឡើងៗ។
images/articles/1295/Untitled-1-Recovered.jpg
ធ្វើគម្រូល្អដល់កូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ធ្វើគម្រូល្អដល់កូន
ខ្លួនយើងជាឪពុកម្ដាយ ត្រូវធ្វើគម្រូល្អៗដល់កូនដូចជាខ្លួនទាំងពីរនាក់ត្រូវមានសីល ៥ ជាពុទ្ធសាសនិកជន មានសម្មាទិដ្ឋិ ចិញ្ចឹមឪពុកម្ដាយរបស់យើង។ បើយើងឆ្លាតនោះយើងត្រូវអញ្ជើញឪពុកម្ដាយរបស់យើងមកនៅជាមួយ ដើម្បីចិញ្ចឹមថែរក្សាគាត់រៀងរាល់ថ្ងៃ។
ពេលបាយទឹក រៀបចំបាយទឹកដាក់ថាស ជូនចំពោះគាត់ដោយគោរព មិនមែនធ្វើដើម្បីឲ្យគេសរសើរ
images/articles/1293/Untitled-1-Recovered.jpg
កុំបង្រៀនកូនឲ្យខ្ជិលនិងខូច
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ឪពុកម្ដាយខ្លះមិនដឹងខ្លួនថា ខ្លួនជាអ្នកបង្រៀនកូនឲ្យខ្ជិលទេ តែត្រឡប់ជាបន្ទោសកូនទៅវិញថា វាខ្ជិលខ្លាំងណាស់ ។ ឪពុកម្ដាយត្រូវដឹងថា កាលកូនអាយុបាន៥ឆ្នាំ ទៅ ៨ ឆ្នាំ កូនអាចធ្វើការងារបានខ្លះដូចជា លាងចាន បោសផ្ទះ ជូតឥដ្ឋ ជូតឡាន ឬ ម៉ូតូ កង់ ជាដើម ការងារនេះសុទ្ធតែជាការងារដែលកូននៅតូចតែអាចធ្វើបាន។
យើងត្រូវចេះប្រើកូនឲ្យធ្វើមិនត្រូវឲ្យកូនជាប់និស្ស័យខ្ជិលទេជួនកាលយើងគិតថាអាណិតកូន តែយើងត្រូវដឹងថា ពេលនោះកំពុងបង្រៀនកូនឲ្យខ្ជិលហើយ មិនមែនជាការអាណិតកូនទេ។ ដូចកូនលេងរបស់វាដាក់ចោលយើងទៅរើសមក ឬ ប្រើអ្នកដទៃឲ្យរើសជំនួសមានអ្នកបម្រើជាដើម នេះសុទ្ធតែបង្រៀនកូនឲ្យខ្ជិលដែរ ។
ថ្ងៃក្រោយកូនអាងអ្នកដទៃរើសយកទុកឲ្យ កូនមិនខ្ចីរើសយកទុករហូតអាចជាអ្នកខ្ជិលច្រអូស ។ ដូចជាពេលលាងចាន គួរប្រើកូនឲ្យលាងមិនត្រូវឲ្យកូនទៅមើលទូរទស្សន៍ ស្ដាប់មាញ៉េ ឬដើរលេងទេ ។ បើយើងធ្វើខ្លួនឯងវាជាការបង្រៀនកូនឲ្យខ្ជិល កូននៅក្មេងពី ៥ ឆ្នាំ ទៅ ១៦ ឆ្នាំ កូននៅស្ដាប់តាមបង្គប់អាចបង្រៀនកូនឲ្យឧស្សាហ៍ព្យាយាមបាន។ ពេលរៀនសូត្រ ត្រូវឲ្យកូនរៀនបានទៀងទាត់នូវមេរៀន ដែលកូនយកមកពីសាលា ឬត្រូវមើលមេរៀន សម្រាប់ ថ្ងៃស្អែកទៀត។ មិនត្រូវឲ្យកូនមើលទូរទស្សន៍ក្នុងពេលកំពុងរៀននោះទេ តែគួរចែកការមើលឲ្យបានដល់កូន មិនមែនហាមដាច់ខាតមិនឲ្យ កូនមើលនោះទេ តែត្រូវមើលឲ្យមានរបៀប។
ពេលព្រឹកគួរដាស់កូនឲ្យក្រោកពីម៉ោង ៥ ហើយឲ្យកូនរៀនហាត់ប្រាណពត់ខ្លួន ឲ្យសរសៃនិងឈាមដើរបានស្រួល បើធ្វើយ៉ាងនេះ ជាការបង្រៀនកូនមិនទ្រមក់។ បន្ទាប់មកឲ្យកូនដុសធ្មេញនឹងច្រាសទន់ល្អ កុំឲ្យខូចធ្មេញកូន និងងូតទឹកស្លៀកពាក់ខោអាវទទួលទានអាហារពេលព្រឹកហើយទៅសាលារៀនទាន់ពេលវេលា។ បើកកូនក្រោកពេលម៉ោង ៦ ទម្រាំដុសធ្មេញ ងូតទឹកស្លៀកពាក់ ទទួលទានអាហារធ្វើឲ្យកូនទៅសាលាទាំងតក់ក្រហល់ភ្លេចមុខ ភ្លេចក្រោយ នាំឲ្យមានបញ្ញាស្មារតីមិនល្អ។ ព្រោះហេតុនោះ ត្រូវបង្រៀនកូនឲ្យធ្លាប់ក្រោកពីព្រឹកតាំងពីនៅតូច ជាប់និស្ស័យដល់ធំឡើង មិនហត់នឿយការទូន្មាន។
កាលកូនមកពីសាលាភ្លាម មិនត្រូវឲ្យកូនញ៉ាំបាយទាំងតក់ក្រហល់ទេ ត្រូវដោះសម្លៀកបំពាក់រៀនចេញហើយឲ្យកូនលាងដៃឲ្យស្អាតឬងូតទឹកចេញ ត្រូវមានសាប៊ូសម្រាប់ដុសលាងដៃ ដុសខ្លួនឲ្យស្អាត សម្រាកបន្តិចទើបឲ្យញ៉ាំ ត្រូវឲ្យកូនមានអនាម័យ ដើម្បីថែរក្សាសុខភាពឲ្យរឹងមាំល្អ។
ការងារទាំងនេះ បើយើងមិនប្រាប់ មិនបង្គាប់បញ្ជាទេ កូននៅតូចវាមិនដឹងឡើយ។ យើងកុំចាំឲ្យកូនចេះខ្លួនឯងឡើយ យើងត្រូវដឹងថា កូននៅតូចធ្វើអ្វីទៅតាមឪពុកម្ដាយជាអ្នកបង្គាប់បញ្ជា បើយើងចេះតែបណ្ដែតបណ្ដោយទៅ កូនអាចទៅជាមនុស្សខ្ជិលមិនខាន ទាំងអស់នេះយើងត្រូវដឹងថា វាជាភារៈរបស់យើងជាឪពុកម្ដាយតែម្យ៉ាង ដែលយើងជាគ្រូបាអាចារ្យខាងដើមរបស់កូន។
កូនអាចទៅជាមនុស្សឧស្សាហ៍មានព្យាយាមគ្រប់ពេលវាលា ក៏ដោយសារយើងជាឪពុកម្ដាយព្រោះហេតុនោះ កាលកូនយើងរៀនក្នុងថ្នាក់ជាប់លេខ១ យើងត្រូវឲ្យរង្វាន់ដល់កូន ដើម្បីឲ្យកូនមានទឹកចិត្តព្យាយាមរៀនសូត្រ មិនខ្ជិលច្រអូស រហូតអាចជាទីពឹងរបស់យើងទៅក្នុងអនាគត។ កាលជីដូនជីតាមកផ្ទះឬញាតិមិត្ត ភ្ញៀវមកត្រូវឲ្យកូនចេះជំរាបសួរ លើកដៃសំពះ ទៅយកទឹកមកជូន ហើយជៀសចេញទៅអង្គុយឆ្ងាយ មិនត្រូវឲ្យមកអង្គុយនិយាយចរចានាំភ្ញៀវធុញទេ។ ត្រូវបង្រៀនឲ្យចេះនិយាយតិចៗ ឲ្យចេះថែរក្សាភាពស្ងប់ស្ងៀម មិនត្រូវឲ្យប្រលែងគ្នានៅមុខភ្ញៀវឡើយនេះសុទ្ធតែជាដំបូន្មានត្រូវទូន្មានកូនទាំងអស់ មិនត្រូវឲ្យកូនចេះដោយខ្លួនឯងនោះទេ។
យើងជាឪពុកម្ដាយត្រូវបង្រៀនកូនឲ្យចេះ ដើម្បីថែរក្សាពូជពង្សវង្សត្រូកូលឲ្យបានល្អ ។ម្យ៉ាងទៀត សូមកុំបង្រៀនកូនឲ្យខូចឲ្យសោះ ដូចជាកាលកូននៅតូច បង្រៀនកូនឲ្យចេះជេ ឪពុកម្ដាយទៅវិញទៅមក ពេលកូនចេះជេនាំគ្នាសើចរអឹកថា កូនឆ្លាត តែខ្លួនមិនដឹងថា បង្រៀនកូនឲ្យខូចទេ រហូតដល់កូនជាប់និស្ស័យពូកែជេរអ្នកដទៃ។ ពេលកូនចេះជេរខ្លួនថា កូនរៀនពីណាចេះជេ តាមពិតខ្លួនជាអ្នកបង្រៀន ហើយត្រូវបន្ទោសកូន នេះជាកំហុសរបស់យើង ដោយយើងមិនដឹងខ្លួន។
កាលកូននៅតូចមានដៃជើងទៅលួចរបស់គេ ដូចផ្លែឈើជាដើម យើងមិនហាមឃាត់កូនទេ ថែមទាំងសប្បយាជាមួយកូនទៀត រហូតកូនក្លាយជាអ្នកពូកែលួចមានឈ្មោះថា ចោរ ធ្វើឲ្យយើងអ័ព្ទមុខកិត្តិយស នេះដោយសារយើងជាអ្នកបង្រៀនឲ្យកូនខូច។ កាលបណ្ដោយចិត្តកូនខ្លាំងពេក ធ្វើឲ្យពួកគេភ្លេចរាល់ទង្វើដែលគេបានធ្វើ នឹងភាពប្រមាទចំពោះកិច្ចការដែលកូនបានធ្វើតាំងពីតូច ធ្វើឲ្យជាទម្លាប់មួយដោយទម្រើសចិត្តកូននឹងមានភាពរឹងរួស មិនយល់ពីចិត្តអ្នកដទៃរហូតដល់ធំពេញវ័យនៅតែមានភាពមិនចុះសម្រុងជាមួយអ្នកដទៃ ដោយសារតែឪពុកម្ដាយ មិនបានយកចិត្តទុកដាក់ចំពោះភាពទម្រើសកូន និងភាពស្រលាញ់កូនខ្លាំងពេក ដោយមានមោហៈមកបិទបាំងមិនយល់ភាពខុសឆ្គងនៃកូនរបស់ខ្លួន បែរជាទៅចោទអ្នកដទៃថា មកនាំកូនរបស់ខ្លួនខូចទៅវិញ។
ភាពទម្រើសនិងការទម្រុនចិត្តកូនបែបនេះហើយ ទើបធ្វើឲ្យកូនរបស់ខ្លួនប្រែក្លាយទៅជាមនុស្សពាល គ្មានសីលធម៌ គ្មានការពិចារណាខ្ពង់ខ្ពស់នឹងប្រកបដោយទោសៈគឺការខឹងនេះឯង ដែលជាហេតុនាំឲ្យមានអំពើវាយដំ ទាត់ធាក់ ធ្វើឲ្យគ្មានសេចក្ដីសុខក្នុងរង្វង់គ្រួសារ។ ដោយការមិនស្ដាប់បង្គាប់នោះឯង បណ្ដាលឲ្យគ្រួសារទាំងមូល មានការមិនសប្បាយចិត្ត លំបាកក្នុងចិត្តជាពិសេសនោះ គឺឪពុកម្ដាយតែម្ដង ដែលជាអ្នកព្រួយចិត្តយ៉ាងខ្លាំង ហើយអាចធ្វើឲ្យមានជម្ងឺមកយាយីរាងកាយ ខូចសុខភាពនឹងធ្វើឲ្យបាត់នូវផលប្រយោជន៍មួយចំនួនដូចជា ការព្យាបាលជម្ងឺ ឬ សងនូវសំណងអន្តរាយដែលបណ្ដាលមកពីកូនខូច។
ធម្មតាឪពុកម្ដាយ តែងតែដឹងនូវចំណង់ចំណូលចិត្តរបស់កូនខ្លួណ គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ ទៅតាមការសង្កេតពិនិត្យហើយបន្ថែមពីនេះ យើងអាចដឹងនូវអត្តចរិតរបស់កូនបង្កើតទៀតផង រួមទាំងការបង្រៀនផ្សេងៗ ដើម្បីឲ្យកូនមានចំណេះចេះដឹងក្នុងការងារជីវិតប្រចាំថ្ងៃ។ ប៉ុន្តែការដឹងអំពីចិត្តរបស់របស់កូនគឺមានលក្ខណៈផ្សេងៗ ទៅតាមឪពុកម្ដាយ ដូចជាមានឪពុកម្ដាយខ្លះបានបង្ហាញអាកប្បកិរិយា ឲ្យកូនរបស់ខ្លួនដឹងថា ឪពុកម្ដាយពិតជាស្រលាញ់កូន ទោះជាកូនចង់បានអ្វីក៏រកមកឲ្យទាល់តែបាន ចំណែកឪពុកម្ដាយខ្លះទៀត មិនបានបង្ហាញនូវអាកប្បកិរិយាឲ្យកូនរបស់ខ្លួនបានដឹងទេ តែខ្លួនពិតជាស្រលាញ់កូនខ្លាំងជាអ្នកដទៃមែន។
ដោយសារតែឪពុកម្ដាយខ្លះគិតថាការបង្ហាញទឹកចិត្តឲ្យកូនរបស់ខ្លួនបានដឹងនោះ ប្រាកដជាកូននោះ ប្រមាថមើលងាយជាមិនខាន ហេតុនេះហើយ ទើបឪពុកម្ដាយទាំងនោះបានលាក់បាំងចិត្តដ៏ទន់ភ្លន់ ប្រកបដោយក្ដីស្រឡាញ់ ចិត្តមេត្តា អាណិតអាសូរ ដល់កូននៅតែក្នុងចិត្ត កប់ក្នុងហឬទ័យ ទោះជាពេលខ្លះបាន បញ្ចេញនូវអាកប្បកិរិយាមិនស្រលាញ់ក៏ដោយ តែព្រោះព្រោះចង់ឲ្យកូនរបស់ខ្លួនបានល្អ ដើម្បីឲ្យកូនចេះកែប្រែរាល់ទង្វើដែលមិនសមរម្យ។
ផ្ទុយទៅវិញ កូនខ្លះបែរជាមិនយល់ពីបំណងដ៏ល្អរបស់ឪពុកម្ដាយ ហើយបន្ថែមនូវសេចក្ដីលំបាកនោះមកដល់ឪពុកម្ដាយ។ កូននោះចេះតែថា ឪពុកម្ដាយមិនស្រលាញ់ខ្លួន មិនយកចិត្ត ទុកដាក់លើខ្លួន ចចេសចចើងមិនគោរពឪពុកម្ដាយ ជាអ្នកមានគុណលើខ្លួន ពេលខ្លះកូនទាំងនោះ ភ្លេចថា អ្នកដែលបង្កើតខ្លួនជាអ្នកណា បែរជាលើកតម្កើនអ្នកដទៃជាងឪពុកម្ដាយខ្លួន។
ឪពុកម្ដាយគ្រប់រូបសុទ្ធតែមានព្រហ្មវិហារធម៍ ៤ យ៉ាងគឺ៖
១- មេត្តា សេចក្ដីប្រាថ្នាចង់ឲ្យគេបានសុខ
២- ករុណា សេចក្ដីអាណិតគិតនឹងជួយឲ្យគេរួចចាកទុក្ខ
៣- មុទិតា សេចក្ដីត្រេកអរតាមក្នុងវេលាដែលគេបានល្អ
៤- ឧបេក្ខា សេចក្ដីតាំងចិត្តជាកណ្ដាល មិនសោមនស្ស មិនទោមនស្សក្នុងវេលា ដែលគេបានសេចក្ដីសុខ និង វិបត្តិ
ដោយសារតែឪពុកម្ដាយ មានព្រហ្មវិហារធម៌បែបនេះហើយទើបបានជា មិនមានអ្វីមកផ្ទឹមនឹងគុណដ៏ធំធេងបាន។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1294/Untitled-1-Recovered.jpg
មិនត្រូវធ្វើគម្រូអាក្រក់ដល់កូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មានមនុស្សជាច្រើនក្នុងលោកនេះ បានបន្សល់ទុកនូវគម្រូអាក្រក់ឲ្យដល់កូន ធ្វើឲ្យកូនចងចាំក្នុងចិត្តជាប់ជានិច្ច រហូតក្លាយទៅជារឿងបន្ដគម្រូអាក្រក់មកកូនទៀត។ គម្រូអាក្រក់នោះគឺខ្លួនជាស្វាមីនិងជាឪពុករបស់គេ មានខាងស្រីក្រៅផ្ទះ ឬហៅប្រពន្ធចុង ហើយប្រើអំពើហិង្សាក្នុងគ្រួសារដូចជាវាយទាត់ធាក់ប្រពន្ធកូនដូចសត្វតិរច្ឆាន មិនមានភក្ដីស្រលាញ់ស្រណោះអាឡោះអាល័យចំពោះប្រពន្ធកូន មិនថាថ្ងៃណាជាថ្ងៃណាទេ ឃើញតែរឿងរ៉ាវ ឡូឡា គម្រាម កំហែង ប្រពន្ធកូន ឲ្យដល់នូវភាពភ័យរន្ធត់តក់ស្លុតភ្លេចភ្លាំង មិនមានបញ្ញាស្មារតីក្នុងខ្លួន។
ឪពុកកាលធ្វើអំពើឃោរឃៅក្នុងគ្រួសារមានការវាយប្រពន្ធដែលមិនដឹងអ្វីជាដើម នេះសុទ្ធតែជាគម្រូអាក្រក់ដែលយើងធ្វើចំពោះកូន។ ចំណែកម្ដាយខ្លះក្នុងលោកនេះមិនមែនមានចិត្តស្មោះចំពោះស្វាមីរបស់ខ្លួន ត្រឡប់ទៅជាត្រេកអរចំពោះបុរសដទៃ (ផិតប្ដី) ធ្វើឲ្យកូនអាប់ឱនក្នុងភូមិស្រុក ឮតែពាក្យគេថា កូនមេស្រីផិតប្ដី រាល់ពេលដែលកូនទៅកាន់ទីណា មានមនុស្សពេបជ្រាយមើលងាយមើលថោកថា កូនមេស្រីផិតប្ដី។ កូនទទួលការឈឺចាប់ក្នុងចិត្តគ្មានពេលស្រាកស្រាន នេះសុទ្ធតែជាគម្រូអាក្រក់របស់ម្ដាយផងដែរ។
កាលយើងទាំងពីរអ្នកប្ដីប្រពន្ធ មិនមានសេចក្ដីស្នេហ៍ស្មោះចំពោះគ្នានឹងគ្នា រហូតឲ្យខុសជ្រុលជ្រួសក្នុងផ្លូវលោកនិងផ្លូវធម៌ដែលជារឿងមិនល្អទាល់តែសោះ។ កូនយើងត្រូវគ្រាំគ្រាក្នុងចិត្តរាល់ថ្ងៃ ពេលកូនបើកភ្នែកពេលណា ឮតែរឿងឈ្មោះទាស់ទែងគ្នា វាយតប់គ្នារាល់ៗ ថ្ងៃ។ កូននោះទៅជាអ្នកមានសតិមិនប្រក្រតី ឈឺចុកចាប់ក្នុងចិត្តរហូតតូចចិត្តចំពោះវាសនាខ្លួនថា មិនគួរណាមកកើតជួបឪពុកម្ដាយ មិនមានធម៌ក្នុងខ្លួន។
កូននោះទៅជាអ្នកអាប់ប្រាជ្ញា រៀនសូត្រមិនចេះ ល្ងង់ខ្លៅរហូតកូននោះធំឡើង ក្លាយជាអ្នកខិលខូច ជើងកាង បងតូចបងធំ។ រឿងទាំងអស់នេះ ដោយសារតែឪពុកម្ដាយ ធ្វើគម្រូអាក្រក់បន្សល់ទុកឲ្យកូន។ គ្រួសារខ្លះឈ្មោះទាល់ទែងគ្នារហូតលែងលះគ្នាចែកកូនគ្នា ធ្វើឲ្យប្អូនៗបែកបង រហូតលែងមានសេចក្ដីស្រលាញ់ ចំពោះបងប្អូនទៀត នេះដោយសារការដោះស្រាយមិនមានសន្តិវិធី មិនមានមេត្តាចំពោះគ្នានឹងគ្នា។ តែខ្លួនយើងមិនគួរធ្វើអំពើបែបខាងលើនេះទេ ត្រូវមានធម៌អប់រំគ្នាទៅវិញទៅមករវាងប្ដីប្រពន្ធ ត្រូវដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី មិនប្រើអំពើហិង្សាក្នុងគ្រួសារ ហើយមិនក្បត់ប្រពន្ធរបស់ខ្លួន ត្រូវជាមនុស្សមានសតិសម្បជញ្ញៈហ៊ានទទួលខុសត្រូវថា ខ្លួនជាប្ដីគេឪពុកគេ ត្រូវធ្វើខ្លួនឲ្យសមជាប្ដីនិងជាឪពុកដ៏ល្អ។
កាលបើយើងល្អចំពោះគ្នានឹងគ្នា នឹងផ្ដល់ជម្រកដ៏ត្រជាក់ល្ហឹមឲ្យដល់កូន អាចធ្វើឲ្យកូនយើងបានទទួលភាពកក់ក្ដៅពីឪពុកម្ដាយ ហើយកូនយើងនិងឈ្លាសឆ្លាតអង់អាចគ្រប់កិច្ចការទាំងពួង មិនថា ផ្លូវលោកឬផ្លូវធម៌ឡើយ។ ព្រោះកូនយើងសប្បាយចិត្ត រីករាយ ស្រស់ថ្លាគ្រប់ពេលវេលា ដោយខ្លួនតែងតែគិត វាជាវាសនាល្អណាស់សម្រាប់ខ្លួនដែលបានជួបឪពុកម្ដាយជាអ្នកមានធម៌សប្បុរស។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1292/Untitled-1-Recovered.jpg
ឪពុកម្ដាយគួរតែបណ្ដុះគុណធម៌ ៥ ទៀតជាគូនឹងសីល ៥ ដល់កូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ឪពុកម្ដាយគួរតែបណ្ដុះគុណធម៌ ៥ ទៀតជាគូនឹងសីល ៥ ដល់កូន
ពេលយើងនាំកូនឲ្យទៅជួបបណ្ឌិតសប្បុសញយៗ អាចជាបច្ច័យឲ្យកូនដើរតាមគន្លងល្អបាន។ យើងត្រូវដឹងថា កូនខ្លះឪពុកម្ដាយមិនស្ដាប់ទេ អ្នកដទៃទើបស្ដាប់តាមព្រោះឪពុកម្ដាយជាមនុស្សមានពៀរជាមួយកូននោះ ធ្វើឲ្យកូននោះមិនយកចិត្តទុកដាក់ដើម្បីស្ដាប់។ មនុស្សនៅក្នុងលោកយើងនេះ មិនមែនចេះតែមានពៀរជាមួយមនុស្សគ្រប់គ្នានោះទេ។
images/articles/1290/Untitled-1-Recovered.jpg
ការស្តាប់ធម៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ការស្តាប់ធម៌
កូនជាទីស្រឡាញ់
កូនត្រូវសិក្សានូវចំនុចនៃការស្តាប់ធម៌ទាំង២នេះគឺ
១. ព្រះពុទ្ធដីកានៅក្នុងព្រះត្រៃបិដក បើបានអានដូចបានគាល់ព្រះសម្មាសម្ពុទ្ធផ្ទាល់ព្រះអង្គ ។
២. ត្រូវតែមានទទួលយកព្រះពុទ្ធោវាទក្នុងមួយថ្ងៃៗកុំខានឲ្យសោះ ។
images/articles/1291/Untitled-1-Recovered.jpg
មនុស្សលោកយើងនេះដែលប្រព្រឹត្តខុសមានចំណុចធំៗ ៥
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មនុស្សលោកយើងនេះដែលប្រព្រឹត្តខុសមានចំណុចធំៗ ៥
សូមបញ្ជាក់ដល់ឪពុកម្ដាយ ដែលមានកូនបាបផងថា យើងមិនត្រូវធ្វើអ្វីជាអំពើអាក្រក់ឲ្យដល់កូននោះឡើយ វាអាចទៅជារឿងគុំគួនចំពោះយើងកាន់តែខ្លាំងឡើង។ ដូចជាវាយដំច្រំធាក់ ប្រើអំពើហិង្សាទប់ទល់ជាមួយកូននោះ វាទៅជារឿងមួយដែលខុសពីធម៌ ដែលព្រះពុទ្ធទ្រង់ឲ្យហយើងមានខន្តិធម៌មេត្តាធម៌ចំពោះសព្វសត្វ។ តែខ្លួនយើងត្រូវបណ្ដុះគុណធម៌
images/articles/299/Un_______________itled-1.jpg
អរិយសច្ច ៤
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
យូរអង្វែងណាស់, ទើបមានទុល្លភបុគ្គលម្នាក់មានបញ្ញាចក្ខុកើតឡើងក្នុងលោក ដោះបញ្ហាប្រចាំលោកដោយខ្លួនឯង រួចហើយយកពន្លឺដ៏រុងរឿងបំភ្លឺឲ្យលោកស្គាល់ឧបាយដោះស្រាយបញ្ហានោះរួច ហើយឲ្យរួចផុតអំពីអាណាលោករាជទៅកាន់សន្តិភាព ។
images/articles/582/Untitled-1.jpg
ជីវិតស្តុកលោក
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ជីវិតស្តុកលោក
ព្រះសម្មាសម្ពុទ្ធ បានប្រៀបធៀបសាកសពទៅនឹងអង្កត់ឧស ដែលនៅក្នុង ព្រៃ ដោយសេចក្ដីថា អង្កត់ឧសជាវត្ថុមិនមានប្រយោជន៏
images/articles/596/Untitled-1.jpg
ជីវិតអន្ធការ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់ដែលធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ
images/articles/658/Untitled-1.jpg
សេចក្តីអធិប្បាយអំពីព្យាយាម
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
វីរិយកថា
គឺសេចក្តីអធិប្បាយអំពីព្យាយាម
ប្រជាជនក្នុងលោក ដែលតាំងកសាងផ្តើមឡើង ជាបឋមនោះគឺរៀនសិល្បសាស្រ្តទាំងពួង
images/articles/659/Untitled-1.jpg
សេចក្តីសុខអ្នកគ្រប់គ្រងផ្ទះ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
" ទោះមានទ្រព្យប៉ុណ្ណា បើក្នុងចិត្តមិនចេះគ្រប់គ្រាន់ទេ ឈ្មោះថា នៅក្ររហាមជានិច្ច "។
សេចក្តីសុខរបស់យើងអ្នកគ្រប់គ្រងផ្ទះមាន ៤ ប្រការដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង ហើយយើងត្រូវតែធ្វើឲ្យបានគឺ៖
១. អត្ថិសុខ សុខកើតអំពីការមានទ្រព្យ
២. ភោគសុខ សុខចេះប្រើប្រាស់ចាយវាយទ្រព្យ
៣. អនណសុខ សុខមិនជំពាក់បំណុលគេ
៤. អនវជ្ជសុខ សុខការងារប្រាសចាកទោស។
នេះជាសេចក្តីសុខ ៤ប្រការ សម្រាប់យើងជាគ្រហស្ថដែលព្រះសម្ពុទ្ធទ្រង់ជាសព្វញ្ញូ ទ្រង់ជា្របច្បាស់នូវសច្ចធម៌ ប្រកាសសម្តែងជាប្រយោជន៍ដល់យើង មានអធិប្បាយថា៖
អតិ្ថសុខ បានសេចក្តីថា យើងជាអ្នកនៅគ្រប់គ្រងផ្ទះ ការមានទ្រព្យចាត់ជាសេចក្តីសុខមួយយ៉ាងសំខាន់ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន គ្រប់ពេលវេលា បើមិនមានទ្រព្យហើយ សេចក្តីសុខក៏គ្មានដែរ តែក៏គប្បីយល់ដែរថា ការបានទ្រព្យនោះមិនមែនបានមកដោយងាយៗឬ ដោយលួច ប្លន់ ឆក់ដណ្តើម កេងប្រវ័ញ្ចនោះទេ ត្រូវតែព្យាយាមពោលគឺសេចក្តីខ្នះខ្នែងដោយកម្លាំងដៃ មានញើសហូរចេញមានជំនាញក្នុងការងាររកស៊ីគ្រប់មុខ ឬមានរបរណាមួយដែលសមត្ថភាពយើងអាចធ្វើបាន ហើយទ្រព្យនោះឯង យើងតែងបានមកដោយធម៌សុចរិតទៀងត្រង់ ធ្វើឲ្យយើងមានសុខសោមនស្សថា ទ្រព្យទាំងឡាយ ដែលបានមកដោយសេចក្តីព្យាយាមរបស់យើង ជាទ្រព្យប្រកបដោយធម៌ បានមកដោយធម៌ របស់អត្មាអញ មិនមែនបានមកដោយទុច្ចរិតនោះទេ នេះហៅថា អត្ថិសុខ ។
ភោគសុខ មានន័យថា សុខកើតពីការចេះប្រើប្រាស់ចាយវាយទ្រព្យ ដែលខ្លួនរកបានមកនោះ ត្រូវបែងចែកទៅក្នុងផ្លូវជាកុសលដូចចិញ្ចឹមមាតាបិតា បុត្រភរិយា ទាសាទាសី កម្មករដែលរួមរស់ក្នុងបន្ទុករបស់ខ្លួន ឲ្យមានសេចក្តីសុខ ព្រោះអាស្រ័យទ្រព្យដែលខ្លូនមាននោះ ។ ម៉្យាងទៀត ចេះចែកធ្វើបុណ្យ ។ ត្រូវចៀសវាងយ៉ាងដាច់ខាត នូវការប្រើប្រាស់ទ្រព្យក្នុងផ្លូវខុសគឺ ចំណាយទៅលើស្រី ស្រា ល្បែង ជាអំពើអបាយមុខ នាំឲ្យវិនាសទ្រព្យសម្បត្តិ ។
អនណសុខ ជាសេចក្តីថា សុខកើតពីការមិនជាប់ជំពាក់បំណុលគេ ធម្មតាអ្នកជាប់បំណុលគេ ទោះតិចក្តីច្រើនក្តីតែងមានសេចក្តីទុក្ខព្រួយខ្លាចក្នុងចិត្តជានិច្ច ក្រែងម្ចាស់បំណុលគេមកតឿនទារ ។ ឯអ្នកមិនជាប់បំណុលនេះ តែមានសេចក្តីសុខសោមនស្សដូច្នេះថា អាត្មាអញមិនជំពាក់បំណុល ទោះតិចក្តីច្រើនក្តី របស់បុគ្គលណាមួយឡើយ នេះហៅថា អនណសុខ ។
អនវជ្ជសុខ មានន័យថា សុខកើតពីការងារប្រាសចាកទោស រាល់ការងារដែលយើងប្រកបក្នុងការរកស៊ីចិញ្ចឹមជីវិតសព្វថ្ងៃ មានការងារខ្លះអាចផ្តល់ទោសកំហុសដល់អ្នកធ្វើដូចជាត្រូវចូលគុក ជាប់ច្រវាក់ និងត្រូវគេដាក់ទោសទណ្ឌកម្មផ្សេងៗ ផលទាំងអស់នេះ បណ្តាលមកពីការងារមិនសុចរិត ។
បុគ្គលអ្នកប្រាថ្នាសេចក្តីសុខ ត្រូវវៀរចាក ការសម្លាប់ ការលួច ឆក់ ប្លន់ ការប្រព្រឹត្តខុសក្នុងកាម និយាយពាក្យកុហក ផឹកទឹកស្រវឹង ហើយបែរមកប្រកបធម៌ល្អ មានការស្រឡាញ់ចំពោះមនុស្សនិងសត្វទូទៅ រកស៊ីក្នុងផ្លូវសុចរិត ត្រេកអរតែនឹងភរិយារបស់ខ្លួន មានភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាចម្រើនសតិវៀរចាកគ្រឿងស្រវឹង និងការងារឲ្យស្អាតដោយកាយ ដោយវាចា ដោយចិត្ត ការពិចារណាឃើញអំពើដែលខ្លូនធ្វើសុទ្ធតែល្អ ដូច្នេះចិត្តក៏រមែងត្រេកអររីករាយអ្នកដទៃក៏រាប់អានស្រឡាញ់ចូលចិត្ត សេចក្តីសុខសោមនស្សក៏កើតឡើងព្រោះការងារមិនមានទោសយ៉ាងនេះ ។
យើងជាអ្នកស្រឡាញ់កិត្តិយសកេរ្តិ៍ឈ្មោះ យើងត្រូវតែជាអ្នកមានកាយកម្មសុចរិត វចីកម្មសុចរិត មនោកម្មសុចរិត ។ នៅក្នុងអដ្ឋកថា មនោរថបូរណី អដ្ឋកថាចារ្យសម្តែងថា សុខបីខាងដើមមិនបានចម្រៀកទី១៦ នៃសុខ ដែលកើតអំពីការងារប្រាសចាកទោសឡើយ ។
ព្រោះហេតុនេះ សូម្បីតែយើងមិនមានទ្រព្យសម្បត្តិជាសុខក៏ដោយ ក៏យើងមិនត្រូវទៅធ្វើអំពើលាមកមានការលួចប្លន់ជាដើមឡើយ យើងត្រូវគិតឃើញថា ទ្រព្យដែលមានវាកើតមកអំពីបុណ្យ បើយើងខ្វះបុណ្យហើយ តើទ្រព្យសម្បត្តិបានអំពីទីណា ។ កាលណាយើងក្រ យើងមិនត្រូវរវើរវាយចិត្តពេកទេ ត្រូវធ្វើចិត្តឲ្យស្ងប់ ហើយដោះស្រាយបញ្ហាដែលកើតឡើង ដោយបញ្ញារបស់យើង ។
នៅក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ព្រះសីលវត្ថេរពោលថា៖
សីលមេវិធ សិក្ខេថ អស្មឹ លោកេ សុសិកិ្ខតំ សីល ហិ សព្វសម្បត្តឹ ឧបនាមេកិ សវិតំ។
បុគ្គលគប្បីសិក្សានូវសីលឲ្យជាសីល ដែលខ្លួនសិក្សាល្អហើយ ក្នុងលោកនេះ ព្រោះថា សីលដែលបុគ្គលសេពល្អហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង ។
សីលំ រក្ខេយ្យ មេធាវី បត្ថយានោ កយោ សុខេ បសំសំ វិត្តិលោភញ្ច បេច្ច សគ្គេ បមោទនំ ។
ជនអ្នកមានប្រាជ្ញា កាលចង់បាន នូវសេចក្តីសុខបីយ៉ាង គឺការសរសើ១ ការបាននូវសេចក្តីត្រេកអរ១ ការលះលោកនេះទៅហើយ រីករាយក្នុងស្ថានសួគ៌១ គប្បីរក្សានូវសីល ។
មានសំនួរសួរថា ហេតុអ្វីបានជាព្រះថេរពោលថា អ្នកមានសីលតែងមានទ្រព្យសម្បត្តិ ឆ្លើយថា អ្នកមានសីលជាអ្នកមិនប្រមាទក្នុងកិច្ចការងារទាំងពួង ។ បុគ្គលដែលជាអ្នកមានសីលទោះធ្វើការអ្វី ក៏ជាអ្នកធ្វើដោយមានស្មារតីប្រុងប្រយ័ត្នជានិច្ច ជាអ្នកមិនធ្វេសប្រហែសឡើយ ព្រោះថា មនុស្សមានសីលជាអ្នកមាននូវ អប្បមាទធម៌ក្នុងខ្លួន ធ្វើការជាអ្នកប្រាកដប្រជាពេលសម្រាកដឹងនូវពេលសម្រាកមិនដើរលេង មិនខ្ជីខ្ជាការងារ ស្ថិតនៅក្នុងទីណា ក៏គេស្រឡាញ់រាប់អានគ្រប់ៗគ្នា ។ ដោយមានធម៌ក្នុងខ្លួនគឺការមិនធ្វេសប្រហែសនេះហើយ ទើបបានទទួលលទ្ធផលជាអ្នកមានទ្រព្យសម្បត្តិ និងញាតិមិត្តជិតខាងច្រើន ។ មនុស្សជាកល្យាណមិត្តតែងរាប់រកមនុស្សដែលជាអ្នកមានសីល ទោះបីយើងខាតជំនួញជួញដូរអ្វីមួយ ក៏មនុស្សដែលជាកល្យាណមិត្តដ៏ល្អរបស់យើង នឹងជួយដោះទុក្ខឲ្យរួចផុតពីភាពលំបាកនោះបានដែរ ។ ព្រោះហេតុនោះ អ្នកមានសីលតែងមាននូវទ្រព្យ និងកិត្តិយសល្អ ព្រមទាំងសេចក្តីសរសើរពីញាតិមិត្តបងប្អូនគ្រប់ៗកាល ។
អធនស្សុ រសង្ខាទា អពលស្ស ហតា នរា អបញ្ញស្សុ វាក្យាកថា ឧម្មត្តកសមា ឥមេ ។
ជនអ្នកខ្សត់ចង់ស៊ីរសខ្ពស់ខ្ពង់ ជនអ្នកអត់កម្លាំងចង់ចម្បាប់
ជនអ្នកឥតបញ្ញាចង់ថ្លែងស័ព្ទ ជនបីនេះរាប់ទុកសើ្មឆ្កួត ។
អ្នកអត់ធនធាន ចង់ទទួលទាន រសឆ្ងាញ់លើសលែង
ជនឥតកម្លាំង ចង់តាំងប្រឡែង ចម្បាប់ទាត់ប៉ែង
សម្តែងអំនួត ។
ជនឥតប្រាជ្ញា ល្មោភថ្លែងចរចា ប្រាថ្នាគេអួត
ជនបីនេះប្រើ ទុកស្មើគេឆ្កួត ព្រោះឡើងអំនួត
លោ្មភហួសប្រមាណ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ សរសេរដោយ ឧបាសក វ៉ាន់ ចាន់សារ៉ែន។
ដោយ៥០០០ឆ្នាំ
images/articles/680/Untitled-1.jpg
ព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់សម្តែងអំពីសទ្ធា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ម្នាលភិក្ខុទាំងឡាយ កុលបុត្រក្នុងសាសនានេះ មានសទ្ធា ទើបចូលទៅរក កាលបើចូលទៅរកហើយ ទើបចូលទៅអង្គុយជិតហើយ ទើបផ្អៀងនូវសោតបសាទ លុះផ្អៀងនូវសោតបសាទហើយ ទើបស្តាប់ធម៌ លុះស្តាប់ធម៌ហើយ ទើបចងចាំធម៌ (នោះ)
images/articles/681/Untitled-1.jpg
ស្ថាន ៥ យ៉ាង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ ស្រ្តី ក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ។ ស្ថាន ៥ យ៉ាង តើដូចម្តេច ។
ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ ១ ។
images/articles/766/Untitled-1.jpg
មានសទ្ធាប្រសើរជាងមានទ្រព្យ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿងបុណ្ណសេដ្ឋី
(ចាក វិ ខុ)
(មានសទ្ធាប្រសើរជាងមានទ្រព្យ)
កាលព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅវត្តវេឡុវន នាក្រុងរាជគ្រឹះ។ ក្នុងកាលនោះមានបុរសកំសត់ម្នាក់ឈ្មោះបុណ្ណ បាននាំភរិយានិងកូនស្រីម្នាក់ឈ្មោះឧត្តរា ទៅជួលធ្វើការឲ្យសុមនសេដ្ឋី។ ថ្ងៃមួយអ្នកក្រុងរាជគ្រឹះ បាននាំគ្នាទៅលេងមហោស្រពកំណត់ ៧ ថ្ងៃ។