images/articles/868/45werefdu87656533.jpg
រឿងអឌ្ឍមាសករាជ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងអឌ្ឍមាសករាជ
( ចាក អ. ភ. )
( ការមិនខ្ជះខ្ជាយទ្រព្យសម្បត្តិ ជាលក្ខណៈអ្នកមាន )
ក្នុងកាលកន្លងទៅហើយ មានអ្នកស៊ីឈ្នួលម្នាក់ នៅអាស្រ័យត្រង់ទ្វារខាងជើងក្រុងពារាណសី គាត់ស៊ីឈ្នួលរែកទឹកបានកន្លះមាសក ( ៦ សេន ) ហើយទុកក្នុងចន្លោះឥដ្ឋ ។ ថ្ងៃមួយធ្វើការដល់ទ្វារខាងត្បូងក្រុង ជួបជាមួយនិងស្រីអ្នកស៊ីឈ្នួលរែកទឹកម្នាក់ ស្រីនោះមានលុយកន្លះមាសកដែរ ។ក្នុងថ្ងៃមួយ មានគេលេងមហោស្រព នាងបាននិយាយនឹងបុរសនោះថា បពិត្រស្វាមី យើងគួរទៅលេងមហោស្រពនឹងគេ ។ បុរសស្វាមីថាស្រួលហើយ អញមានលុយកន្លះមាសកដែរ ទុកក្នុងចន្លោះឥដ្ឋត្រង់ទ្វារខាងជើងក្រុង ចម្ងាយ ១២ យោជន៍អំពីទីនោះ ។
នាងថាស្រួលហើយ ខ្ញុំក៏មានកន្លះមាសកដែរ អ្នកទៅយកមករួមគ្នាឲ្យបាន ១ មាសក យើងទិញផ្កាកម្រងផង ទិញទឹកអប់ផង ទិញស្រាផង ។ បុរសកំសត់មានសេចក្តីរីករាយ ព្រោះស្រលាញ់ពាក្យប្រពន្ធ ។ ពេលនោះកំពុងថ្ងៃក្តៅខ្លាំង គាត់ដើរយ៉ាងលឿនហើយច្រៀងបណ្តើរផង ដើរបាន ៦ យោជន៍ជាន់លើខ្សាច់ ក្តៅដូចរងើកភ្លើង ក៏បានដល់ទៅក្បែរព្រះលានស្តេច ។ ក្នុងកាលនោះ ព្រះឧទយរាជ ជាស្តេចក្នុងក្រុងពារាណសី កំពុងគង់ត្រង់សីហបញ្ជរ ( បង្អួច ) បានទតឃើញគាត់ កំពុងដើរដូច្នោះ ទ្រង់ព្រះចិន្តាថា ថ្វីអេះក៏បុរសនេះមិនអើពើនឹងកំដៅសោះ បែរជាសើចផង ច្រៀងផងដើរផងដូច្នេះ អញនឹងសួរវាមើល ! ក៏ទ្រង់ត្រាស់បំរើឲ្យទៅហៅមកសួរ ។
គាត់ដំណាលរឿងនោះសព្វគ្រប់ថ្វាយព្រះរាជា ទីបំផុតទូលថាបពិត្រព្រះសម្មតិទេព កំដៅព្រះអាទិត្យ មិនដុតរោលទូលបង្គំទេ ឯកំដៅកាមទើបដុតទូលព្រះបង្គំ ដូចក្នុងពេលនេះបានជាមិនក្តៅ ហើយរីករាយ មកពីទូលបង្គំគិតថាអញទៅយកលុយមកសប្បាយជាមួយភរិយា ។ ព្រះរាជាត្រាស់សួរបញ្ជាក់ថា លុយរបស់អ្នកមានប៉ុន្មាន មាន ១ សែនកហាបណៈឬ ? គាត់ទូលថាទេ ! ព្រះរាជាទ្រង់សួរបន្ថយចំនួនជាលំដាប់ដរាបដល់ ១ មាសក គាត់ទូលថា ទេទៀត ព្រះរាជាត្រាស់សួរ អ្នកមានកន្លះមាសកឬ ? គាត់ទូលថា ព្រះករុណាថ្លៃវិសេស ។
ព្រះរាជាទ្រង់សង្វេគក្នុងព្រះទ័យ បានត្រាស់ថាៈ ហៃបុរសអើយ អ្នកកុំទៅ នៅឆ្ងាយចំនួន ៦ យោជន៍ទៀតហើយកំពុងក្តៅដូចភ្លើងផង យើងឲ្យអ្នកកន្លះមាសក គាត់ទូលព្រះរាជាថា បើទុកជាទូលព្រះបង្គំទទួលព្រះទានរាជកន្លះមាសកហើយ ក៏ទូលព្រះបង្គំមិនចោលកន្លះមាសកនោះឡើយ នៅតែទៅយកក្នុងពេលឥឡូវនេះដែរ ព្រះរាជាចេះតែទ្រង់បង្កើនព្រះរាជទានរបស់ព្រះអង្គដរាបដល់ ១ រយកោដិ និងទ្រព្យដទៃទៀតរាប់មិនអស់ គាត់នៅតែក្រាបទូលតាមពាក្យដើមដដែល ។
ព្រះរាជាចេះតែល្បួងដោយបុណ្យស័ក្តផ្សេងៗ ដរាបដល់ឲ្យរាជពាក់កណ្តាល ទើបគាត់ព្រមលះបង់ចោលកន្លះមាសក ហើយឈប់ធ្វើដំណើរកណ្តាលថ្ងៃកំពុងក្តៅ ។ លំដាប់នោះ ព្រះរាជាទ្រង់ត្រាស់បង្គាប់ពួករាជការគ្រប់ដំណែង និងរាជបំរើឲ្យនាំបុរសកំសត់ទៅងូតទឹក កោរពុកមាត់ពុកចង្ការ ហើយទ្រង់ឡាយព្រះហស្ថលេខាលើរាជក្រិត្យ ព្រគល់រាជ្យពាក់កណ្តាលឲ្យបុរសកំសត់ ក៏បានសោយរាជ្យជាស្តេច ព្រះនាមអឌ្ឍមាសកៈនោះហោង ។
ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/866/Untitled-1.jpg
រឿងជ្រូកឈ្មោះតច្ឆកៈ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងជ្រូកឈ្មោះតច្ឆកៈ
( ចាក ត. ប. )
( ចេះស្តាប់បង្គាប់នាយជន អាចញុំាងប្រយោជន៍ឲ្យសម្រេចបាន )
កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានជាងឈើម្នាក់ ចូលទៅកាប់ឈើក្នុងព្រៃ បានឃើញជ្រូកព្រៃតូចមួយធ្លាក់អណ្តូង ក៏រើសយកមកចិញ្ចឹមឲ្យឈ្មោះថា តច្ឆកៈ ដល់ជ្រូកនោះធំឡើង ចេះជួយធ្វើការជាងឈើនោះតាមសមត្ថភាព របស់ខ្លួន មានឈ្មុសត្រឡប់ឈើជាដើម ។
images/articles/870/Untitled-1.jpg
រឿងនាងឧព្វិរី
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងនាងឧព្វិរី
( ចាក បេ. ខុ. )
( មិនគួរយំសោកស្តាយ ចំពោះជនដែលបានស្លាប់បាត់ទៅហើយ )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅវត្តជេតពន មានឧបាសិកាមួយរូប យំសោកស្តាយស្វាមីដែលធ្វើមរណកាលទៅហើយ ។ រាល់តែព្រឹក នាងទៅយំសោកបោកខ្លួនលើផ្នូរខ្មោចស្វាមីក្នុងព្រៃស្មសាន អត់បាយអត់ទឹក ស្គមរីងរៃអស់ទាំងខ្លួន ទោះបីញាតិមិត្រហាមឃាត់អង្វរយ៉ាងណា ក៏លះបង់សេចក្តីសោកនោះមិនបាន ។
images/articles/874/Untitled-1.jpg
រឿងភិក្ខុធុតង្គ ៧ អង្គ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងភិក្ខុធុតង្គ ៧ អង្គ
(ចាក ទា. ខុ.)
(អ្នកបួសក្នុងពុទ្ធសាសនា ត្រូវបានអរហត្តផលជាដាច់ខាតក្នុងជាតិណាមួយ)
ក្នុងសាសនាព្រះពុទ្ធកស្សបៈ កំពុងរៀវរោយ មានភិក្ខុ ៧ អង្គ បានឃើញអាការៈប្លែកសាមណេរដទៃក៏មានចិត្តសង្វេគ គិតគ្នាថា " បើពុទ្ធសាសនា មិនទាន់អន្តរាយទៅទេ យើងទាំងឡាយនឹងធ្វើនូវទីពឹងដល់ខ្លួនឲ្យបាន
images/articles/876/Untitled-1.jpg
គុណនៃការពិចារណានូវព្រះត្រៃលក្ខណ៍ គឺអនិច្ចំ ទុក្ខំ អនត្តា
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងព្រះសមុទ្ធត្ថេរ
( ចាក អ. ម.)
( គុណនៃការពិចារណានូវព្រះត្រៃលក្ខណ៍ គឺអនិច្ចំ ទុក្ខំ អនត្តា)
ក្នុងសម័ព្រះបាទអសោក សោយរាជ្យនៅក្រុងបាតលីបុត្រ មានគហបតីមួយរូប ជាមហាពាណិជ្ជករ ខាងសមុទ្រសាគរ បាននាំភរិយាទៅកាន់សមុទ្ទដើម្បីជំនួញ លុះទៅដល់សមុទ្ទហើយ ភរិយាក៏ប្រសូតបានបុត្រមួយរូប នាំគ្នាឲ្យឈ្នោះបុត្រនោះថា " សមុទ្ទកុមារ " ។
images/articles/881/Untitled-1.jpg
សេចក្ដីល្មោភនាំឲ្យថោកទាប ខាតលាភទ្រព្យសម្បត្តិ អាយុជីវិត
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងចចកល្មោភ
(ចាក គ. ម.)
(សេចក្ដីល្មោភនាំឲ្យថោកទាប ខាតលាភទ្រព្យសម្បត្តិ អាយុជីវិត)
ពីព្រេងនាយ មានព្រានព្រៃម្នាក់ឈ្មោះ ភៃរវៈ ក្នុងស្រុកកល្យាណកដកៈ បានចូលទៅក្នុងព្រៃជ្រៅ បាញ់បានប្រើសមួយ ហើយលីយកប្រើសនោះត្រឡប់មកផ្ទះវិញស្រាប់តែជួបនឹងជ្រូកព្រៃធំមួយ ក្នុងទីពាក់កណ្ដាលផ្លូវ មានចិត្តត្រេកអរណាស់ ក៏ទម្លាក់ប្រើសទុក ចាប់ធ្នូបាញ់ជ្រូកនោះភ្លាម។
images/articles/882/Untitled-1.jpg
ការជាប់ជំពាក់ចិត្តចំពោះអ្វីមួយ ត្រូវបិទផ្លូវកាយ និងវាចាជាមុនទើបលះបង់បាន
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងកុទ្ទាលកបណ្ឌិត
(ចាក កុ. ខុ.)
(ការជាប់ជំពាក់ចិត្តចំពោះអ្វីមួយ ត្រូវបិទផ្លូវកាយ និងវាចាជាមុនទើបលះបង់បាន)
កាលពីព្រេងនាយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី។ ពេលនោះ មានមនុស្សម្នាក់ឈ្មោះកុទ្ទាលកបណ្ឌិត មានចិត្តធុញទ្រាន់ក្នុងការគ្រប់គ្រងផ្ទះ បានចេញទៅបួសជាតាបស នៅក្នុងព្រៃហេមពាន្តអស់ ៨ ខែ
images/articles/883/Untitled-1.jpg
អានិសង្សសាងព្រះពុទ្ធរូប ជួសជុលព្រះចេតិយ និងទោសខ្វេះភ្នែកសត្វ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣
រឿងកុនាលរាជកុមារ
(ចាក អ. ម.)
(អានិសង្សសាងព្រះពុទ្ធរូប ជួសជុលព្រះចេតិយ និងទោសខ្វេះភ្នែកសត្វ)
សម័យក្រោយពុទ្ធកាល ព្រះនាងអសន្ធមិត្តា ជាឯកអគ្គមហេសីព្រះបាទធម្មាសោក មានព្រះរាជបុត្រមួយអង្គប្រកបដោយរូបឆោមសមល្អអស្ចារ្យ ក្នុងពេលប្រសូត្រហើយ សេនាបតីមួយរូប បានទៅថ្វាយដំណឹងព្រះបាទធម្មាសោកថា សូមមហារាជក្សាន្តព្រះរាជហឫ
images/articles/3237/____________________________________.jpg
កច្ឆបជាតក
ផ្សាយ : ២៩ ធ្នូ ឆ្នាំ២០២២
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរួចផុតពីអហិវាតករោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) មួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ជនិត្តំ មេ ភវិត្តំ មេ ដូច្នេះជាដើម ។
បានឮមកថា ក្នុងក្រុងសាវត្ថី មានអហិវាតករោគកើតឡើងក្នុងត្រកូលមួយ ។ មាតាបិតាពោលនឹងបុត្រថា នែកូន អ្នកកុំនៅក្នុងផ្ទះនេះអី ចូរទម្លាយជញ្ជាំង ហើយរត់ទៅកាន់ទីណាមួយ រក្សាជីវិត ក្នុងកាលជាខាងក្រោយ សឹមមកចុះ កំណប់ដ៏ធំមានក្នុងទីនេះឯង ចូរគាស់កំណប់នោះ រក្សាទុកដាក់ទ្រព្យ រស់នៅដោយសេចក្ដីសុខចុះ ។ បុត្រទទួលពាក្យរបស់មាតាបិតាហើយ ក៏ទម្លាយជញ្ជាំង រត់ទៅ កាលរោគស្ងប់ហើយ ទើបមកវិញ គាស់កំណប់ធំ ទុកដាក់រក្សាទ្រព្យ រស់នៅគ្រប់គ្រងផ្ទះ ។
ថ្ងៃមួយ បុរសនោះឲ្យគេកាន់សប្បិ ប្រេងជាដើម និងសំពត់ជាដើម ទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈ ហើយត្រាស់សួរថា បានឮថា អហិវាតករោគកើតឡើងក្នុងផ្ទះរបស់អ្នកឬ អ្នកធ្វើដូចម្ដេច ទើបរួចផុត ? បុរសនោះក៏ប្រាប់រឿងនោះ ។ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក សូម្បីកាលមុន ពេលភ័យកើតឡើង សត្វដែលធ្វើសេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅកាន់ទីដទៃ ក៏បានដល់ការអស់ជីវិត សត្វដែលមិនធ្វើសេចក្ដីអាល័យ បានទៅកាន់ទីដទៃ ក៏បានជីវិត ដូច្នេះហើយ កាលបុរសនោះទូលអារាធនា ទើបព្រះអង្គនាំអតីតនិទានមកថា ៖
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំង ក្នុងស្រុកកាសី ធ្វើឆ្នាំងចិញ្ចឹមកូននិងប្រពន្ធ ។ គ្រានោះមានស្រះដ៏ធំមួយជាស្រះកើតឯង ជាប់នឹងមហាទន្លេ ក្នុងក្រុងពារាណសី ។ ក្នុងកាលដែលមានទឹកច្រើន ស្រះនោះជាផ្លូវទឹកតែមួយជាមួយនឹងទន្លេ ដល់ពេលមានទឹកតិច ក៏ដាច់ផ្សេងពីគ្នា ។ ពួកត្រីនិងអណ្ដើកដឹងថា ក្នុងឆ្នាំនេះ នឹងមានភ្លៀងបរិបូណ៌ ក្នុងឆ្នាំនេះនឹងមានភ្លៀងដាច់ ។ ពេលនោះ ពួកត្រីនិងអណ្ដើកដែលកើតក្នុងស្រះនោះដឹងថា ក្នុងឆ្នាំនេះនឹងមានភ្លៀងមិនបរិបូណ៌ ហើយក៏ចេញអំពីស្រះនោះទៅកាន់ទន្លេ ក្នុងពេលដែលទឹកនៅជាប់គ្នា ។ មានអណ្ដើកមួយមិនបានទៅទន្លេនឹងគេទេ ព្រោះគិតថា ទីនេះជាភូមិកំណើតរបស់យើង ជាទីចម្រុងចម្រើនរបស់យើង ជាទីដែលមេបាយើងធ្លាប់នៅ យើងមិនអាចលះបង់ទីនេះទេ ។
លំដាប់នោះ ក្នុងនិទាឃសម័យ (រដូវក្ដៅ) ទឹកស្រះនោះក៏រីងស្ងួត ។ អណ្ដើកនោះវារចូលទៅក្រាំងក្នុងដី ត្រង់ទីដែលពោធិសត្វជីកយកដីស្អិត ។ ពោធិសត្វគិតថា យើងនឹងយកដីស្អិត ហើយក៏ទៅកាន់ទីនោះ រួចជីកដីដោយចបធំ ទម្លាយស្នូកអណ្ដើក គាស់អណ្ដើកនោះដោយចប ហាក់ដូចជាគាស់ដុំដីស្អិត ហើយដាក់លើគោក ។ អណ្ដើកនោះរងទុក្ខវេទនា ពោលថា កាលយើងមិនលះសេចក្ដីអាល័យក្នុងទីនៅ បានជាដល់សេចក្ដីវិនាសយ៉ាងនេះ ថាហើយ កាលខ្សឹកខ្សួលបរិទេវនាការ ទើបពោលគាថាទាំងនេះថា
ជនិត្តំ មេ ភវិត្តំ មេ, ឥតិ បង្កេ អវស្សយិំ;
តំ មំ បង្កោ អជ្ឈភវិ, យថា ទុព្ពលកំ តថា;
តំ តំ វទាមិ ភគ្គវ, សុណោហិ វចនំ មម។
ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះធ្វើឲ្យទុព្វលភាព បពិត្រភគ្គវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ ។
គាមេ វា យទិ វារញ្ញេ, សុខំ យត្រាធិគច្ឆតិ;
តំ ជនិត្តំ ភវិត្តញ្ច, បុរិសស្ស បជានតោ;
យម្ហិ ជីវេ តម្ហិ គច្ឆេ, ន និកេតហតោ សិយា។
បុគ្គលបានសេក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចម្រើន របស់បុរសជាអ្នកដឹង (នូវប្រយោជន៍និងមិនមែនប្រយោជន៍) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ ។
អណ្ដើកកាលនិយាយជាមួយព្រះពោធិសត្វយ៉ាងនេះហើយ ក៏ស្លាប់ទៅ ។ ព្រះពោធិសត្វកាន់យកអណ្ដើកនោះ ហើយឲ្យអ្នកស្រុកទាំងអស់ប្រជុំគ្នា ពោលទូន្មានមនុស្សទាំងនោះយ៉ាងនេះថា អ្នកទាំងឡាយចូរមើលអណ្ដើកនេះ អណ្ដើកនេះ កាលពួកត្រីនិងអណ្ដើកដទៃទៅកាន់មហាទន្លេ មិនអាចកាត់សេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅជាមួយនឹងគេ បានវារចូលទៅដេកក្នុងទីដែលខ្ញុំយកដីស្អិត លំដាប់នោះ ខ្ញុំកាលយកដីស្អិត បានទម្លាយស្នូកវាដោយចបធំ ដាក់វានៅលើគោក ហាក់ដូចជាទម្លាក់ដុំដីស្អិត អណ្ដើកនេះរលឹកអំពើដែលខ្លួនធ្វើ រួចខ្សឹកខ្សួលដោយគាថា ២ ហើយស្លាប់ទៅ អណ្ដើកនេះធ្វើសេចក្ដីអាល័យក្នុងទីនៅ របស់ខ្លួន ក៏បានដល់សេចក្ដីស្លាប់ សូម្បីអ្នកទាំងឡាយសោត ក៏កុំដូចអណ្ដើកនេះ ចាប់តាំងអំពីពេលនេះទៅ អ្នកទាំងឡាយកុំប្រកាន់ដោយអំណាចតណ្ហា និងដោយអំណាចគ្រឿងឧបភោគថា រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផោដ្ឋព្វៈរបស់អញ បុត្ររបស់អញ ធីតារបស់អញ ពួកទាសាទាសីរបស់អញ មាសប្រាក់របស់អញ សត្វតែមួយៗ ប៉ុណ្ណោះ វិលវល់ក្នុងភពបី ។
ព្រះពោធិសត្វឲ្យឱវាទដល់មហាជនដោយទំនងដូចជាពុទ្ធលីលាយ៉ាងនេះហើយ ឱវាទនោះសាយភាយទៅក្នុងសកលជម្ពូទ្វីប តាំងនៅអស់កាល ៦០០០០ ឆ្នាំ ។ មហាជនតាំងនៅក្នុងឱវាទរបស់ព្រះពោធិសត្វ ធ្វើបុណ្យមានទានជាដើម កាលអស់អាយុ ក៏បានបំពេញក្នុងសគ្គបុរី ។ ចំណែកព្រះពោធិសត្វធ្វើបុណ្យដូចគ្នាហើយ ក៏បានបំពេញក្នុងសគ្គបុរីដែរ ។
ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលចប់សច្ចធម៌ កុលបុត្រនោះបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កច្ឆបោ អានន្ទោ អហោសិ អណ្ដើកក្នុងកាលនោះ បានមកជាអានន្ទកុម្ភការោ បន អហមេវ អហោសិំ អ្នកធ្វើឆ្នាំង គឺតថាគតនេះឯង ។ ចប់ កច្ឆបជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត កល្យាណវគ្គ បិដកលេខ ៥៨ ទំព័រ ៨៥)
ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ២០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.
ដោយ៥០០០ឆ្នាំ
images/articles/645/Untitled-1.jpg
រឿងពារាណសីសេដ្ឋីបុត្រ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
រឿងពារាណសីសេដ្ឋីបុត្រ
( ចាក ខ. ឯ. )
( អានិសង្ឃទានរបស់បុគ្គលមានសទ្ធាមុតមាំ )
កាលកន្លងទៅហើយ ព្រះពោធិសត្វ ទ្រង់សោយព្រះជាតិជាកូនសេដ្ធីនៅក្នុងនគរពារាណសី
images/articles/448/2020-07-22_14_11_01-__________________________________-_Google_Search.jpg
រឿង ព្រះនន្ទត្ថេរ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនន្ទត្ថេរ ដែលត្រូវជាព្រះរាជឱរស របស់ព្រះនាងបជាបតិគោតមី ។ សម័យថ្ងៃមួយ ជាថ្ងៃរៀបមង្គលការ របស់ព្រះនន្ទកុមារ ជាមួយនឹងនាងជនបទកល្យាណី ។
គ្រានោះ ព្រះសាស្តា ស្តេចយាងទៅ ក្នុងពិធីរៀបមង្គលការ របស់នន្ទៈនោះដែរ ព្រះឣង្គទ្រង់បានប្រទាននូវបាត្រ ទៅឲ្យនន្ទៈកាន់ទ្រង់ត្រាស់មង្គលកថា ស្រេចហើយ ទើបស្តេចយាងត្រឡប់ទៅកាន់វត្តវិញ តែព្រះឣង្គទ្រង់មិនបានទទួលយកបាត្រ ឣំពីដៃរបស់ព្រះនន្ទៈ វិញឡើយ ។
ព្រះនន្ទៈ បានបីបាត្រ របស់ព្រះសាស្តា តាមក្រោយព្រះឣង្គ រហូតដល់វត្តតែម្តង ។ ព្រះសាស្តាទ្រង់ត្រាស់សួរព្រះនន្ទៈ ថាៈ នែនន្ទ ឣ្នកបួសឬ? ។ ព្រះនន្ទៈ មិនហ៊ានប្រកែក ទើបក្រាបទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ទូលព្រះបង្គំនឹងបួស ។ លុះព្រះនន្ទៈ បួសហើយ មិនបានរៀនសូត្រធម៌ឣាថ៌អ្វីសោះឡើយ ព្រោះមួយថ្ងៃៗ លោកកង្វល់តែនឹកទៅដល់នាងជនបទកល្យាណី ស្រីខត្តិយកញ្ញា ដែលទើបតែនឹងរៀបមង្គលការជាមួយគ្នា ហើយថ្មីៗ នោះ ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបនាំព្រះនន្ទៈ ឲ្យទៅមើលពួកស្រីទេពឣប្សរបវរកញ្ញា ដែលមានរូបរាងត្រេកឣរ ជាងនាងជនបទកល្យាណី នៅឯឋានទេវលោក ហើយទ្រង់ត្រាស់ឣប់រំព្រះនន្ទៈ ថាៈ នែនន្ទៈ ចូរឣ្នកខិតខំ ព្យាយាមបំពេញសមណធម៌ ឲ្យបានត្រឹមត្រូវ, តថាគត នឹងជួយដណ្តឹងស្រីទេពឣប្សរបវរកញ្ញា ក្នុងឋានសួគ៌ានេះឲ្យឣ្នក, តើឣ្នកចង់បាននាងទេពឣប្សរបវរកញ្ញា ដែលមានរូបឆោមត្រេកឣរ បែបណា? ។
ព្រះនន្ទៈ បានឮយ៉ាងដូច្នោះហើយ មានចិត្តត្រេកឣរពន់ពេកណាស់ ខិតខំព្យាយាមបំពេញសមណធម៌ យ៉ាងខ្លាំងក្លា ជាទីបំផុត ព្រោះចង់បានស្រីទេពឣប្សរបវរកញ្ញានោះឯង ។
ពួកភិក្ខុទាំងឡាយ ដឹងរឿងនោះហើយ ទើបនាំគ្នានិយាយរិះគន់ព្រះនន្ទៈ ដោយប្រការផ្សេងៗ ថាៈ ព្រះនន្ទៈ ខំព្យាយាមបំពេញសមណធ៌ម ព្រោះចង់បាននាងទេពឣប្សរមកធ្វើជាភរិយា ។ ព្រះនន្ទៈ ឮពួកភិក្ខុតិះដៀល ដូច្នេះហើយ មានសេចក្តីឣៀនខ្មាស ខ្លាំងណាស់ ហើយបានប្រែចិត្តគំនិតជាថ្មី ខិតខំប្រឹងបំពេញសមណធម៌ តែម្នាក់ឯង នៅក្នុងព្រៃស្ងាត់ រហូតទាល់តែបានសម្រេចព្រះឣរហត្តផល ។
ក្រោយមក ពួកភិក្ខុបានសួរព្រះនន្ទៈ ថាៈ ម្នាលនន្ទៈ ឥឡូវ នេះ តើលោកចង់សឹកដែរឬទេ? ។ ព្រះនន្ទៈ ឆ្លើយថាៈ ខ្ញុំព្រះករុណា មិនត្រូវការចង់សឹកទៀតទេ ។ ពួកភិក្ខុ្ខ ឮដូច្នោះហើយ ក៏ចោទព្រះ នន្ទៈ ថាៈ ជាឣ្នកពោលឣួត នូវគុណធម៌ដែលមិនមានក្នុងខ្លួន ហើយបាននាំរឿងនេះ ទៅក្រាបទូលដលព្រ់សាះស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ ថាៈ ម្នាលភិក្ខុទាំងឡាយ ព្រះនន្ទៈ បានពោលត្រឹមត្រូវហើយ... បន្ទាប់ មកទ្រង់ត្រាស់ព្រះគាថានេះថា ៖
យថា ឣគារំ ទុច្ឆន្នំ វុដ្ឋិ សមតិវិជ្ឈតិ
ឯវំ ឣភាវិតំ ចិត្តំ រាគោ សមតិវិជ្ឈតិ ។
យថា ឣគារំ សុច្ឆន្នំ វុដ្ឋិ ន សមតិវិជ្ឈតិ
ឯវំ សុភាវិតំ ចិត្តំ រាគោ ន សមតិវិជ្ឈតិ ។
តំណក់ទឹកភ្លៀង តែងលេចស្រោចនូវផ្ទះ ដែលគេប្រក់មិនបានជិតល្អហើយ យ៉ាងណាមិញ, រាគៈ តែងចាក់ទម្លុះនូវចិត្តដែលបុគ្គលមិនបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។
តំណក់ទឹកភ្លៀង មិនលេចស្រោចនូវផ្ទះ ដែលគេបានប្រក់ជិតល្អហើយ យ៉ាងណាមិញ, រាគៈ ក៏មិនចាក់ទម្លុះនូវចិត្ត ដែលបុគ្គលបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។
ដោយ៥០០០ឆ្នាំ
images/articles/471/image.jpeg
ធម្មនិយាមនៃព្រះពុទ្ធ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
លក្ខណៈមហាអច្ឆរិយៈនៃព្រះសម្មាសម្ពុទ្ធគ្រប់ៗព្រះអង្គ សូមសន្តាប់ដូចតទៅ
images/articles/509/image.jpeg
មលធម៌៨យ៉ាង
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
អំពីមលធម៌៨យ៉ាង ដែលមានពុទ្ធភាសិតក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយ ត្រង់មលវគ្គ ដូចមានមាតិការៀបរៀងក្នុងទីនេះគឺ៖
១. អសជ្ឈាយមលា មន្តា មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមិន្ទិល។
images/articles/516/image.jpeg
ទេវទូតពីឋានតាវត្តិង្ស
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
សភាវៈទាំងឡាយក្នុងលោកនេះ ដែលសង្ខារតាក់តែងហើយ រមែងកើតឡើង តាំងនៅ ហើយក៏រលត់ទៅវិញជាធម្មតា មិនបានស្ថិតស្ថេរទៀងទាត់ឡើយ យ៉ាងណាមិញ មនុស្សគ្រប់រូបដែលកើតមកហើយ
images/articles/518/image.jpeg
ទេវធម្មជាតក
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
បុគ្គលដែលប្រកបដោយហិរិ និងឱត្តប្បៈ ឈ្មោះថា ជាអ្នកមានទេវធម៌ក្នុងលោក ។
ព្រះបរមសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកមានភណ្ឌៈច្រើន ទើបត្រាស់ព្រះធម៌ទេសនានេះ មានពាក្យផ្តើមថា ហិរិឱត្តប្បសម្បន្នា ដូច្នេះ ។
images/articles/530/mmmm-1.png
រឿងព្រះបាទមន្ធាតុ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
រឿងព្រះបាទមន្ធាតុ
(ចាក. ម. តិ.)
(សេចក្តីប្រាថ្នារបស់សត្វលោក ឥតមានទីបំផុត)
ក្នុងខាងដើមនៃភទ្ទកប្បនេះ មានព្រះបរមចក្រពត្រាធិរាជមួយព្រះអង្គ ព្រះនាមមន្ធាតុ
images/articles/535/tona-1.png
រឿងនាងថូនទាសី
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
រឿងនាងថូនទាសី
(ចាក វិ. ខុ.)
(ទឹកមួយក្អមរបស់ស្ត្រីមានសទ្ធា ដូរយកសិរីក្នុងស្ថានសួគ៌បាន)
ក្នុងពុទ្ធកាល, ថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូស្តេចយាងទៅ ដែនកោសលជាមួយនិងភិក្ខុសង្ឃ៥០០អង្គ ទ្រង់យាងចូលទៅសម្រាកព្រះកាយក្នុងថូនគ្រាម
images/articles/553/wo345324e-1.png
គោធជាតក
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២
គោធជាតក
( សមណៈដែលមានគ្រឿងសាំញ៉ាំ គឺកិលេសមាននៅក្នុងខ្លួនមិនប្រសើរឡើយ )
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ