Thursday, 28 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 97,477
Today
Yesterday 166,775
This Month 5,079,041
Total ២២៩,៨៥៣,៨២៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 30, Jul 2021 (22605 Read)

សេច​ក្តី​ជ្រះ​ថ្លា​ជា​មេ​បណ្តុះ​សម្បត្តិ​លោកិយ​និង​លោក​កុត្តរ



 
រឿង​ទុត្ត​បុរស
(ចាក ធ. ខុ.)
(សេច​ក្តី​ជ្រះ​ថ្លា​ជា​មេ​បណ្តុះ​សម្បត្តិ​លោកិយ​និង​លោក​កុត្តរ)


ក្នុង​កាល​ដែល​កន្លង​ទៅ​ហើយ​ ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​នាម​កស្សបៈ​ មាន​ព្រះ​ខី​ណា​ស្រព​ ២០​ពាន់​អង្គ​ជា​បរិវារ ស្តេច​យាង​ទៅ​កាន់​ក្រុង​ពារាណសី មនុស្ស​ទាំង​ឡាយ​បាន​កំណត់​ធនធាន​តាម​កំលាំង​ខ្លួន ចូល​គ្នា​៨​នាក់​ខ្លះ ១០​នាក់​ខ្លះ​ថ្វាយ​អាគន្តុក​ទាន​ជា​ដើម ។

ថ្ងៃ​មួយ​ក្នុង​ទី​បំផុត​ភត្ត​កិច្ច​ព្រះ​សាស្តា​ធ្វើ​អនុមោទនា​ថា ឧបាសក​ ឧបាសិកា​ ទាំង​ឡាយ ! បុគ្គល​​មួយ​ពួក​​​ ខ្លួន​ឯង​ក៏​មិន​បាន​ឲ្យ​ ទាំង​មិន​បាន​បបួល​អ្នក​ដទៃ​ផង​ បុគ្គល​នោះ​ទៅ​កើត​ក្នុង​ទី​ណា​ៗ ភោគ​សម្បត្តិ​ក៏​គ្មាន​ បរិវារ​សម្បត្តិ​ក៏​គ្មាន ជា​អ្នក​រស់​នៅ​ដោយ​ការ​ស៊ី​វត្ថុ​ជា​សំណល់​គេ ។ បុគ្គល​មួយ​ពួក​ទៀត ឲ្យ​ទាន​ខ្លួន​ឯង​ផង បបួល​អ្នក​ដទៃ​ផង បុគ្គល​នោះ​កើត​ក្នុង​ទី​ណា​ៗ រមែង​បាន​ភោគ​សម្បត្តិ​ផង បរិវារ​សម្បត្តិ​ផង ។

បណ្ឌិត​បុរស​ម្នាក់​អង្គុយ​ស្តាប់​ធម៌​ក្បែរ​នោះ​គិត​ថា អញ​នឹង​ធ្វើ​ឲ្យ​បាន​សម្បត្តិ​ទាំង​ពីរ​យ៉ាង​នេះ ទើប​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ថ្ងៃ​ស្អែក​នេះ សូម​ទ្រង់​ទទួល​ភិក្ខារ (បាយ) របស់​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​សាស្តាត្រាស់​ថា អ្នក​ត្រូវ​ការ​ដោយ​ភិក្ខុ​ប៉ុន្មាន? បពិត្រ​ព្រះ​អង្គ​បរិវារ​ទ្រង់​មាន​ប៉ុន្មាន? មាន​២០​ពាន់​រូប ។ សូម​និមន្ត​ទាំង​អស់ ។ ព្រះ​សាស្តា​ក៏​ព្រម​ទទួល ។

បុរស​នោះ​ចូល​ទៅ​ក្នុង​ស្រុក ស្រែក​អំពាវ​នាវ​ថា បពិត្រ​លោក​អ្នក​ទាំង​ឡាយ ខ្ញុំ​បាន​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន​មក​ទទួល​ភត្ត​ក្នុង​ថ្ងៃ​ស្អែក លោក​អ្នក​ទាំង​ឡាយ ត្រូវ​ការ​ភិក្ខុ​ប៉ុន្មាន​អង្គ សូម​ចាត់​ចែង​ទាន​ប្រគេន​តាម​គាប់​អាធ្យា​ស្រ័យ​ចុះ មនុស្ស​ទាំង​ឡាយ​ក៏​ទទួល​ថា យើង​ដល់​ភិក្ខុ​១០​អង្គ​​ ២០អង្គ​ ៣០អង្គ ១០០អង្គ ខ្លះ​ទៀត ​៥០០​អង្គ ទើប​បុរស​បណ្ឌិត​នោះ​ស្រង់​ឈ្មោះ​ចុះ​ក្នុង​បញ្ជី ។

ក្នុង​នគរ​នោះ មាន​បុរស​ម្នាក់ ដែល​ជន​ទាំង​ឡាយ​ស្គាល់​ឈ្មោះ​ថា មហាក្រ (ក្រណាស់) បណ្ឌិត​បុរស​ បាន​ឃើញ​អ្នក​មហាក្រ​នោះ​មក​ដល់​ចំពោះ​មុខ​ខ្លួន ក៏​ពោល​បបួល​ថា អ្នក​មហាក្រ​សម្លាញ់! ខ្ញុំ​បាន​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន មក​ទទួល​ភត្ត​នា​ថ្ងៃ​ស្អែក តើ​អ្នក​មាន​ត្រូវ​ការ​ភិក្ខុ​ប៉ុន្មាន​អង្គ? ហ៊ី​ខ្ញុំ​ក្រ​ណាស់​បាន​ច្រក​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក នឹង​ឲ្យ​ទាន​យ៉ាង​ម៉េច​បាន​ទុក​អ្នក​មាន​ទ្រព្យ​គេ​ឲ្យ​ចុះ ។

បណ្ឌិត​បុរស​ជា​មនុស្ស​ឆ្លាត​ក្នុង​ការ​បបួល​ទុក​ជា​ឮ​ពាក្យ​ថា​គ្មាន​ហើយ ក៏​នៅ​តែ​មិន​ស្ងៀម​ចេះ​តែ​ពោល​បបួល​ថា អ្នក​មហាក្រ​សម្លាញ់ ជន​ច្រើន​ក្នុង​នគរ​នេះ បរិ​ភោគ​ភោជន​ល្អៗស្លៀក​ពាក់​ល្អ​ស្រស់​បស់ ដេក​លើ​ដំណេក​មាន​សេរី សោយ​សម្បត្តិ ប្លែក​តែ​សម្លាញ់​ស៊ី​ឈ្នួល​ជួល​ព័ទ្ធ​គេ​រាល់​ថ្ងៃ នៅ​ត្អូញ​ថា​ស៊ី​មិន​គ្រប់​គ្រាន់​ប្រហែល​ជា​អ្នក​មិន​ដឹង​ថា កាល​ពី​ដើម​អញ​គ្មាន​បាន​ឲ្យ​ទាន​សោះ​ទេ​ឬ? ខ្ញុំ​ក៏​មិន​ដឹង​យ៉ាង​នេះ​ដែរ ។

កាល​បើ​ដូច្នោះ​ម្តេច​អ្នក​មិន​ធ្វើ​បុណ្យ​ក្នុង​ពេល​នេះ? អ្នក​ជា​មនុស្ស​កំលោះ មាន​កំលាំង​ពលំ​គ្រប់​គ្រាន់ ស៊ី​ឈ្នួល​គេ​ហើយ​យក​កម្រៃ​នោះ​មក​ធ្វើ​បុណ្យ​មិន​គួរ​ឬ? អ្នក​មហាក្រ​ បណ្ឌិត​នោះ​និយាយ​យ៉ាង​នេះ​រឿយ​ៗ ក៏​កើត​សេចក្តី​សង្វេគ ហើយ​ព្រម​ទទួល​ភិក្ខុ​មួយ​អង្គ​ឲ្យ​ឆាន់​ក្នុង​ថ្ងៃ​ស្អែក​ទើប​ត្រឡប់​ទៅ​ផ្ទះ​ ប្រាប់​ភរិយា​ថា នែ​នាង​អ្នក​នគរ​គេ​ធ្វើ​ភត្ត​ប្រគេន​ព្រះ​សង្ឃ​ថ្ងៃ​ស្អែក​នេះ​អញ​មាន​បុរស​ម្នាក់​មក​បបួល​ថា ចូរ​អ្នក​ឲ្យ​ភត្ត​ដល់​ភិ​ក្ខុ​១​អង្គ​ទៅ​ យើង​នឹក​ចាត់​ចែង​ភត្ត​ប្រគេន​ភិក្ខុ​១​អង្គ ក្នុង​ថ្ងៃ​ស្អែក​នេះ ។

ឯ​ភរិយា​មិន​បាន​ពោល​ថា​យើង​ជា​អ្នក​ក្រ ម្តេច​ក៏​ស្តាប់​ពាក្យ​គេ? ទេ បែរ​ជា​ពោល​ថា បពិត្រ​ស្វាមី​ប្រពៃ​ណាស់​ហើយ យើង​ព្រោះ​តែ​មិន​បាន​ឲ្យ​ទាន​ពី​ជាតិ​មុន ទើប​ជាតិ​នេះ​យើង​ក្រ​រហេម​រហាម ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​យ៉ាង​នេះ​ យើង​ទៅ​ ស៊ី​ឈ្នួល​គេ​យក​កម្រៃ​មក​ធ្វើ​ភត្ត​ប្រគេន​លោក​កុំ​ខាន ទើប​ដើរ​ទៅ​រក​ស៊ី​ឈ្នួល​គេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ។

មហាសេដ្ឋី​ឃើញ​អ្នក​មហាក្រ​ភ្លាម​សួរ​ថា អ្នក​មហា​ក្រ​សម្លាញ់​អ្នក​មក​ស៊ី​ឈ្នួល​ឬ? បពិត្រ​លោក មក​រក​ស៊ី​ឈ្នួល ។ អ្នក​នឹង​ធ្វើ​ការ​អ្វី​ហ្ន? បុរស​មហា​ក្រ​ប្រាប់​មហា​សេដ្ឋី​ដោយ​សំដី​ថា អ្នក​ទ័ល​ក្រ​ថា​លោក​ឲ្យ​ខ្ញុំ​ធ្វើ​ការ​អ្វី​ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ​នោះ​តាម​បង្គាប់ ។ សេដ្ឋី​ក៏​ប្រើ​គេ​ឲ្យ​យក​កាំ​បិត​នឹង​ពូថៅ​មក​ឲ្យ​អ្នក​មហាក្រ​ដោយ​ពាក្យ​ថា ស្អែក​នេះ​យើង​ប្រគេន​ចង្ហាន់​ភិក្ខុ​ពីរ​បីរយ​អង្គ ចូរ​អ្នក​ពុះ​អុស​ចុះ​។ អ្នក​ក្រ​ចង​ក្បិន​យ៉ាង​មាំ ខ្នះ​ខ្នែង​ជា​បំផុត​ ដាក់​ពូថៅ​លើក​កាំបិត​មក​ពុះ​អុស​តាម​បង្គាប់។ សេដ្ឋី​សួរ​ថា សម្លាញ់​ម្តេច​ក៏​អ្នក​ខំ​ខ្លាំង​ម្ល៉េះ​ថ្ងៃ​នេះ? មាន​ហេតុ​យ៉ាង​ណា? បពិត្រ​លោក ស្អែក​ខ្ញុំ​ប្រគេន​ភត្ត​ដល់​ភិក្ខុ​មួយ​អង្គ​ដែរ ។​

សេដ្ឋី​គិត​ថា ឳ​អ្នក​មហាក្រ​នេះ​មាន​សទ្ធា​មុត​មាំ​ណាស់​តើ​មិន​គិន​ខ្លួន​ក្រ​លំបាក​សោះ ។ ថ្លែ​ពី​ភរិយា​សេដ្ឋី​ឃើញ​ប្រពន្ធ​អ្នក​មហាក្រ​ ក៏​សួរ​ថា ម្នាល​នាង! នាង​មក​ធ្វើ​ការ​អ្វី? ចា៎! លោក​ស្រី​ ឲ្យ​តែ​មាន​ការ​ខ្ញុំ​នឹង​ធ្វើ​ជូន​ទាំង​អស់ ។​ លោក​ស្រី​ក៏​បង្គាប់​ឲ្យ​យក​ចង្អេរ​និ​ង​អង្រែ​ជា​ដើម ចូល​ទៅ​ប្រកប​ការងារ​ក្នុង​រោង​ត្បាល់​ក្កឿង ។ នាង​នោះ​មាន​ចិត្ត​រីករាយ​ជា​មហិមា​ បុក ​បែន អុំ​ ស្ទៃ រោយ​ស្រូវ​ទាំង​ឡាយ​ហាក់​ដូច​ជា​គេ​រាំ ។

លោក​ស្រី​សួរ​ថា នាង​រីករាយ​ខ្លាំង​ម៉្លេះ មាន​ហេតុយ៉ាង​ណា? លោក​ស្រី​ ខ្ញុំ​មក​ធ្វើ​ការ​ឈ្នួល​នេះ គឺ​យក​កម្រៃ​ទៅ​ចាត់​ចែង​ភត្ត​ប្រគេន​ភិក្ខុ​មួយ​អង្គ​កក្នុង​ថ្ងៃ​ស្អែក​នេះ ។ សេដ្ឋី​បាន​ឲ្យ​អង្ករ​ស្រូច​សាលី​ ៤​នាឡិ​ជា​ឈ្នួល​៤​នាឡិ​ទៀត​ជា​រង្វាន់​នៃ​សេចក្តី​ត្រេក​អរ​ដល់​អ្នក​មហា​ក្រ​នោះ ។

ឯ​ភរិយា​សេដ្ឋី​បាន​ឲ្យ​ដប​ពេញ​ដោយ​ទឹក​ដោះ​ថ្លា​១ ភាជនៈ​ពេញ​ដោយ​ទឹក​ដោះ​ជូរ​១ គ្រឿង​ហឹរ​១ អង្ករ​ស្រូវ​សាលី​សុទ្ធ​មួយ​នាឡិ​ដល់​នាង​នោះ ។ ជន​ប្តី​ប្រពន្ធ​មាន​សេចក្តី​ត្រេក​អរ​ជា​ខ្លាំង​លាន់​មាត់​ថា យើង​បាន​ទ័យ​ធម៌​ហើយ​ទើប​ចូល​កាន់​សម្រាក​​លង់​លក់​ស្កប់​ស្កល់​ក្នុង​រាត្រី ។ វេលា​ព្រឹក​ព្រាង ក៏​ស្ទុះ​ក្រោក​ម្នី​ម្នា ឯ​ភរិយា​ពោល​ប្រាប់​ប្តី​ថា នែ! ល្មម​ទៅ​រក​បន្លែ​មក ។

អ្នក​មហា​ក្រ ដើរ​រក​មើល​ក្នុង​រាន​ផ្សារ ក៏​មិន​ឃើញ​មាន ហើយ​ដើរ​ហួស​ទៅ​កាន់​ឆ្នេរ​ស្ទឹង បេះ​បន្លែ​បណ្តើរ​ច្រៀង​បណ្តើរ​។ មាន​ព្រាន​ម្នាក់​កំពុង​បង់​សំណាញ់ ឮ​សំលេង​ច្រៀង​នោះ​គិត​ថា​នេះ​ជា​សំលេង​អ្នក​មហា​ក្រ​ទេ​តើ  ទើប​ប្រកូក​ហៅ​មក​សួរ​ថា ម្តេច​ក៏​ច្រៀង​សប្បាយ​ម្ល៉េះ​ មាន​ហេតុ​អ្វី​សម្លាញ់? ទេ! បេះ​បន្លែ​តើ ។ អើ​សម្លាញ់​បេះ​ធ្វើ​អី? យី​ព្រឹក​នេះ​ខ្ញុំ​ប្រគេន​ចង្ហាន់​លោក​មួយ​អង្គ ។ ព្រាន​ប្រមង់​ពោល​ថា​ឳ! ភិ​ក្ខុ​ណា​ឆាន់​បន្លែ​អ្នក ភិក្ខុ​នោះ​អស់​អាសវៈ​ហើយ។ ខ្ញុំ​បាន​បន្លែ​ហើយ តែ​នៅ​ខ្វះ​ត្រី អើ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៀត? អើ សម្លាញ់​មក​ដោត​ត្រី​ឲ្យ​ខ្ញុំ​មួយ​ដំណោត​ល្មម​ថ្លៃ​មួយ​បាទ​ខ្លះ កន្លះ​បាទ​ខ្លះ មួយ​កហាបណៈ​ខ្លះ ។

អ្នកនគរ​ក៏​មក​ទិញ​ត្រី​ទាំង​ត្រណោត​ៗ​យក​ទៅ​ធ្វើ​ចង្ហាន់ កាល​អ្នក​មហា​ក្រ​កំពុង​ ដោត​ត្រី ភិក្ខុ​ចារ​វេលា​ក៏​មក​ដល់ ហើយ​ពោល​ប្រាប់​ព្រាន​ប្រមង់​ថា សម្លាញ់ ល្មម​ពេល​លោក​និមន្ត​មក​ហើយ ។ ព្រាន​សួរ​ថា ត្រណោត​ត្រី​អស់​ហើយ​ឬ​នៅ ? អស់​រលីង​ហើយ​សម្លាញ់ ។ អើ ត្រី​​៤ ខ្ញុំ​កប់​ទុក​ក្នុង​គំនរ​ដី​ខ្សាច់​ឯ​ណោះ​យក​ចាត់​ចែង​ធ្វើ​ចង្ហាន់​ប្រគេន​លោក​ចុះ ។

ថ្ងៃ​នោះ​ព្រះ​សាស្តា​ទ្រង់​ប្រមើ​មើល​និស្ស័យ​សត្វ​ក៏​បាន​ជ្រាប​ថា​ អ្នក​មហា​ក្រ​នឹង​ភរិយា ប្រគេន​ចង្ហាន់​ភិក្ខុ​មួយ​រូប​ថ្ងៃ​នេះ បើ​វៀរ​ពី​តតថាគត​នឹង​ឥត​បាន​ភិក្ខុ​ឡើយ ។ ធម្មតា​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ តែង​ធ្វើ​សេចក្តី​អនុ​គ្រោះ​ចំពោះ​ជន​ក្រ។

ព្រោះ​ហេតុ​នោះ​ ទ្រង់​ធ្វើ​សរីរ​កិច្ច​ពី​ព្រឹក​ដោយ​ព្រះ​ចិន្តា​ថា តថាគត​នឹង​ធ្វើ​សេចក្តី​សង្គ្រោះ​ដល់​អ្នក​មហា​ក្រ​ ទើប​ចូល​ទៅ​ប្រថាប់​ក្នុង​គន្ធ​កុដិ ថ្លែង​ពី​អ្នក​មហា​ក្រ​កំពុង​យួរ​ត្រី​ដើរ​ទៅ​ផ្ទះ​ ក៏​ក្តៅ​រំជួល​ដល់​ពិភព​នៃ​សម្តេច​អមរិន្ទ្រាធិរាជ​ស្តេច​ក៏​ព្រះ​ចិន្តា​ថា​ អ្នក​មហា​ក្រ​នឹង​ប្រគេន​ចង្ហាន់​ដល់​ភិក្ខុ​មួយ​អង្គ ព្រះ​សាស្តា​ស្តេច​នឹង​អនុ​គ្រោះ​អ្នក​ក្រ​នេះ​ដោយ​ពិត ដូច្នេះ​គួរ​អញ​ទៅ​ជួយ​ចាត់​ចែង​ភត្ត​ថ្វាយ​ព្រះ​អង្គ ទើប​ក្លែង​ភេទ​ដើរ​មក​សុំ​ស៊ី​ឈ្នួល​ឲ្យ​អ្នក​មហា​ក្រ ដោយ​អួត​ថា ព្រះ​អង្គ​ចេះ​វិជ្ជា​ដាំ​ស្ល​សព្វ​គ្រប់​ អង្វរ​ករ​ទាល់​តែ​អ្នក​មហា​ក្រ​សុខ​ចិត្ត​ទើប​អ្នក​មហាក្រ​សួរ​ថា អ្នក​ចាត់​ចែង​ភត្ត​មួយ​ពេល​យក​ថ្លៃ​ឈ្នួល​ប៉ុន្មាន? ព្រះ​ឥន្ទ បើ​អ្នក​ប្រគេន​ភត្ត​ដល់​ភក្ខុ ខ្ញុំ​ឥត​ត្រូវ​ការ​ដោយ​ថ្លៃ​ឈ្នួល សុំ​ចែក​តែ​បុណ្យ​បាន​ហើយ ។ អ្នក​មហាក្រ​ក៏​ឲ្យ​ចូលទៅ​ក្នុង​ផ្ទះ​ចាត់​ចែង​ភត្ត ។ ឯ​ព្រះ​ឥន្ទ​ប្រាប់​ថា ល្មម​អ្នក​ទៅ​ទទួល​លោក​ហើយ ។

ឯ​អ្នក​ចាត់​ការ​បាន​បញ្ជូន​ភិក្ខុ​ទាំង​ឡាយ​តាម​ចំនួន​ក្នុង​បញ្ជី​ឲ្យ​ដល់​អ្នក​ម្ចាស់​ទាន​រាល់​ៗ​រូប។ អ្នក​មហា​ក្រ ក៏​ទៅ​ទទួល​ភិក្ខុ​នឹង​គេ​ លុះ​ទៅ​ដល់​ក៏​សួរ​អ្នក​ចាត់​ ថា​ភិក្ខុ​អង្គ​ណា​ដែល​អ្នក​ត្រូវ​ខ្ញុំ? អ្នក​ចាត់​ភ្ញាក់​ព្រើត​ ពោល​ប្រាប់​ថា ខ្ញុំ​ភ្លេច​ទៅ​ហើយ ។ អ្នក​មហា​ក្រ​ឮ​ពាក្យ​នោះ​ភ្លាម​ហាក់​ដូច​គេ​ពួយ​លំពែង​មាន​មុខ​ដ៏​មុត​ ក៏​យំ​រៀប​រាប់​ថា អ្នក​បបួល​​ខ្ញុំ​ឲ្យ​ប្រគេន​ចង្ហាន់​ដល់​ភិក្ខុ​មួយ​អង្គ ពី​ម្សិល​មិញ​ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​គេ​ទាំង​ប្តី​ប្រពន្ធ​ព្រឹក​មិញ ដើរ​ទៅ​រក​បន្លែ​ឯ​ឆ្នេរ​ស្ទឹង​ទៀត សូម​អ្នក​ឲ្យ​ភិក្ខុ​មួយ​អង្គ​ ដល់​ខ្ញុំ​ពុំ​ខាន ។

មនុស្ស​ទាំង​ឡាយ​សួរ​ថា អ្នក​មហា​ក្រ​មាន​រឿង​រ៉ាវ​យ៉ាង​ម៉េច? ទើប​ជម្រាប​គេ​តាម​សេចក្តី​នោះ ។ មនុស្ស​ទាំង​នោះ ក៏​សួរ​បញ្ជាក់់​អ្នក​ចាត់​ទៀត​អ្នក​ចាត់​ក៏​ពោល​ថា​ពិត​មែន ពួក​មនុស្ស​ពោល​ថា អ្នក​ធ្វើ​កម្ម​ធ្ងន់​ណាស់​ ជាអ្នក​ចាត់​ចែង​ភិក្ខុ​មួយ​អង្គ​ដល់​អ្នក​មហាក្រ​កុំ​ខាន ។ អ្នក​ចាត់​ចែង​មាន​សេចក្តី​អៀន​ខ្មាស់​ជា​ពន្លឹក​ក៏​ពោល​ថា អ្នក​មហាក្រ​សម្លាញ់ កុំ​ឲ្យ​ខ្ញុំ​វិនាស​ព្រោះ​ខ្ញុំ​ភ្លេច​ឈឹង មនុស្ស​ទាំង​ឡាយ ក៏​នាំ​ភិក្ខុ​ទៅ​ផ្ទះ​គេ​អស់​ទៅ​ហើយ​ដូច្នេះ​សម្លាញ់​ទៅ​វត្ត​ពោល​ទូល​ព្រះ​សាស្តា​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ ខ្ញុំ​ព្រះ​អង្គ​ជា​អ្នក​ក្រ សូម​ទ្រង់​ធ្វើ​សេចក្តី​អនុ​គ្រោះ​ដល់​ខ្ញុំ​ព្រះ​អង្គ បើ​បុណ្យ​សម្លាញ់​មាន​គង់​តែ​បាន ព្រោះ​ព្រះ​អង្គ​ឥត​ទាន់​និមន្ត​អ្នក​ណា​ទេ ។ អ្នក​មហា​ក្រ​បាន​រត់​យ៉ាង​លឿន​សំដៅ​ទៅ​វត្ត ។

ឥស្សរជន​មាន​ស្តេច ​និ​ង​ស្តេច​កំលោះ​ ក៏​ពោល​ចំអក​ថា អ្នក​មហាក្រ ភត្ត​កាល​មិន​ទាន់​ដល់​ដោយ​ពិត ហេតុ​អ្វី​បាន​អ្នក​បង្ខំ​មក ។ អ្នក​មហាក្រ​ពោល​តប​ថា ខ្ញុំ​ដឹង​ហើយ​ថា​ភត្ត​កាល​មិន​ទាន់​ដល់​ទេ ។ តែ​ខ្ញុំ​មក​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ទេ ហើយ​ក៏​ឈរ​ផ្អែក​ក្បាល​លើ​ធរណី​គន្ធកុដិ ថ្វាយ​បង្គំ​ដោយ​គោរព​ពោល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ ក្នុង​នគរ​នេះ​ឥត​មាន​នរណា​ក្រ​ជាង​ខ្ញុំ​ព្រះ​អង្គ​ទេ សូម​ទ្រង់​ជា​ទី​ពឹង​របស់​ខ្ញុំ​ព្រះ​អង្គ សូម​ទ្រង់​ធ្វើ​សេចក្តី​អនុគ្រោះ​ដល់​ខ្ញុំ​ព្រះ​អង្គ ។

ព្រះ​សាស្តា​ស្តេច​បើក​ទ្វារ​កុដិ ហើយ​ប្រទាន​បាត្រ​ឲ្យ​អ្នក​មហាក្រ​នោះ​ៗ ហាក់​ដូច​ជា​បាន​សោយ​រាជ្យ ជា​ស្តេច​ចក្រ​ពត្តិ ។ ឥស្សរជន​ទាំង​ឡាយ ក៏​រមិល​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​គ្មាន​អ្នក​ណា​មួយ​ហ៊ាន​ដណ្តើម​យក​បាត្រ ដែល​ព្រះ​សាស្តា​ប្រទាន​ឲ្យ​អ្នក​មហាក្រ​នោះ​ឡើយ ។ ឥស្សរជន​ទាំង​នោះ​ក៏​ពោល​លួងលោម​អ្នក​មហាក្រ​ថា ហៃ​អ្នក​មហាក្រ​ភឿន​ ចូរ​អ្នក​ឲ្យ​បាត្រ​ព្រះ​សាស្តា​មក​ខ្ញុំ​ៗ នឹង​ឲ្យ​ទ្រព្យ​ដល់​អ្នក​ប៉ុណ្ណេះ​សម្លាញ់​ជា​អ្នក​ក្រ​គួរ​ ទទួល​យក​ទ្រព្យ​ទៅ​វា​គ្មាន​ប្រយោជន៍​ដោយ​បាត្រ​ទេ ។ អ្នក​មហា​ក្រ​ពោល​ថា ទេ​មិន​ឲ្យ​ដាច់​ខាត​ហើយ ព្រោះ​ខ្ញុំ​ឥត​ត្រូវ​ការ​ទ្រព្យ​ទេ​ត្រូវ​ការ​តែ​ថ្វាយ​ចង្ហាន់ ដល់​ព្រះ​សាស្តា​ប៉ុណ្ណោះ ឥស្សរជន​ទាំង​អស់​គ្នា​ នឹក​អស់​សង្ឃឹម​ថា នឹង​បាន​បាត្រ​ព្រះ​សាស្តា​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​តែ​ព្រះ​រាជា​មួយ​អង្គ​គត់​ដោយ​ទ្រង់​គិត​ថា អ្នក​មហា​ក្រ​ទុក​ជា​អញ​លួង​លោម​ដោយ​ទ្រព្យ​ក៏​នៅ​តែ​មិន​ព្រម​ឲ្យ រឿង​នេះ​ពិត​ជា​គ្មាន​នរណា​មួយ​ហ៊ាន​ទទួល​យក​បាត្រ​ដែល​ព្រះ​សាស្តា​ប្រទាន​ផ្ទាល់​ព្រះ​អង្គ​ឡើយ ចាំ​មើល​ទ័យ​ធម៌​អ្នក​មហាក្រ​នេះ​យ៉ាង​ម៉េច​ទៅ អញ​នឹង​នាំ​ព្រះ​សាស្តា​ទៅ​ដំណាក់​ក្នុង​កាល​ដែល​អ្នក​មហាក្រ​ប្រគេន​ទ័យ​ធម៌​ហើយ នឹង​ប្រគេន​អាហារ​ដែល​នាយ​វិសេស​ចាត់​ចែង ដល់​ព្រះ​អង្គ ទើប​ស្តេច​យាង​ទៅ​ជា​មួយ​នឹង​ព្រះ​សាស្តា​ដែរ ។ រី​ឯ​សក្កទេវរាជ ចាត់​ចែង​វត្ថុ​ទាំង​ឡាយ​មាន​បបរ បាយ​នឹង​បន្លែ​រួច​ហើយ​ ក៏​រៀប​ចំ​អាសនះ​ដ៏​សម​គួរ​ដល់​ព្រះ​សាស្តា ហើយ​នៅ​អង្គុយ​ចាំ ។ អ្នក​មហាក្រ​និមន្ត​ព្រះ​អង្គ​ទៅ​ដល់​ផ្ទះ​ក៏​ទូល​ថា សូម​ព្រះ​អង្គ​ស្តេច​យាង​ចូល ។

គួរ​ឲ្យ​អស្ចារ្យ​ណាស់​ ផ្ទះ​គាត់​ទាប បើ​អ្នក​ណា​មិន​ឳន មិន​អាច​ចូល​ទៅ​បាន​ទេ តែ​ធម្មតា​ព្រះ​ពុទ្ធ​ទាំង​ឡាយ ព្រះ​អង្គ​មិន​ដែល​ឳន​ហើយ​ទើប​យាង​ចូល​ឡើយ ក្នុង​ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ទៅ មហា​ប្រឹថពី​ស្រុត​ចុះ​ទៅ​ក្រោយ​ផ្ទះ​អណ្តែត​ឡើង​លើ ។ នេះ​ជា​ផល​ដែល​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​បាន​កសាង​ពី​បុរេ​ជាតិ ។ ព្រះ​សាស្តា​ស្តេច​យាង​ចូល​ទៅ​គង់​លើ​អាសនៈ​ដែ​លសក្កទេវរាជ​ក្រាល​ថា្វយ ។ ព្រះ​អង្គ​គង់​ភ្លាម ព្រះ​រាជា​ដែល​ចង់​បាន​បាត្រ​ ក៏​ពោល​ ប្រាប់​អ្នក​មហា​ក្រ​ថា ហៃ​អ្នក​មហា​ក្រ​សម្លាញ់​ កាល​យើង​សុំ​បាត្រ​អ្នក​ៗ​ មិន​ឲ្យ​សោះ​ សក្ការដូចម្តេច ដែល​អ្នក​បំរុង​ប្រគេន​ព្រះ​សាស្តា យក​មក​ខ្ញុំ​មើល​ផង ។ លំដាប់​នោះ​សក្ក​ទេវរាជ​បើក​ភាជន៍​បបរ​បាយ​បង្ហាញ​ព្រះ​រាជា ។ ក្លិន​បបរ​បាយ​នោះ​ផ្សាយ​ទៅ​គ្រប​សង្កត់​នគរ​ព្រះ​រាជា​ពោល​​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ខ្ញុំ​មក​នេះ​គិត​ថា ទ័យ​ធម៌​អ្នក​មហា​ក្រ​នេះ​មិន​ប៉ុន្មាន​ទេ បើ​អ្នក​មហា​ក្រ​នេះ​ប្រគេន​ទ័យ​ធម៌​ហើយ ខ្ញុំ​ព្រះ​អង្គនឹង​និមន្ត​ស្តេច​ទៅ​ដំណាក់​ហើយ​ថ្វាយ​អាហារ ដែល​គេ​ចាត់​ចែង​បំរុង​ខ្ញុំ​ព្រះ​ករុណា អាហារ​បែប​នេះ​ខ្ញុំ​ព្រះ​អង្គ​មិន​ធ្លាប់​ឃើញ​ទេ​បើ​ខ្ញុំ​ព្រះ​អង្គ​នៅ​ក្នុង​ទី​នេះ​អ្នក​មហា​ក្រ​មុខ​តែ​លំបាក ដូច្នេះ​សូម​ថ្វាយ​បង្គំ​ព្រះ​អង្គ​ទៅ​ហើយ ។

ឯ​សក្ក​ទេវរាជ​ទ្រង់​ចាត់​ចែង​ទាន​ថ្វាយ​ព្រះ​សាស្តា​ដោយ​គោរព លុះ​ព្រះ​អង្គ​សម្រេច​ភត្ត​កិច្ច​ហើយ ក៏​ធ្វើ​អនុមោទនា ហើយ​ស្តចេ​យាង​ត្រឡប់​ទៅ​វិញ ។ សក្កៈ​ឲ្យ​សញ្ញា​ដល់​អ្នក​មហាក្រ​ៗ​ក៏​យក​បាត្រ​ហើយ​ជូន​ដំណើរ​រហូត​ដល់​វត្ត ។ សក្កៈ​ត្រឡប់​មក​វិញ ឈរ​ក្បែរ​ទា្វ​ផ្ទះ​សំលឹង​មើល​ទៅ​ឯ​អាកាស​ស្រាប់តែ​ភ្លៀង​កែង​៧​ប្រការ​ធ្លាក់​ចុះ​មក​បំពេញ​ភាជនៈ​នឹង​ផ្ទះ​ទាំង​មូល​ឲ្យ​ពេញ​រក​តែ​ទី​ទំនេរ​ក៏​គ្មាន ទើប​ប្រពន្ធ​អ្នក​មហាក្រ​ដឹក​ដៃ​កូន​រត់​ចេញ​ទៅ​ក្រៅ​ផ្ទះ ។

អ្នក​មហា​ក្រ​ត្រឡប់​មក​វិញ ឃើញ​កូន​ប្រពន្ធ​នៅ​ខាង​ក្រៅ​ផ្ទះ ក៏​សួរ​ថា ក្នុង​ផ្ទះ​កើត​ហេតុ​យ៉ាង​ម៉េច? បពិត្រ​ស្វាមី​ផ្ទះ​យើង​ពេញ​ដោយ​កែវ​៧​ប្រការ​រក​តែ​ទី​ទំនេរ​ក៏​គ្មាន ។ អ្នក​មហាក្រ​គិត​ថា នេះ​ជា​ផល​នៃ​ទាន​ដែល​អញ​ឲ្យ​ហើយ​ក្នុង​ថ្ងៃ​នេះ ទើប​ដើរ​ទៅ​ដំណាក់​ថ្វាយ​បង្គំ​ព្រះ​រាជា​ៗ​ត្រាស់​សួរ​ថា អ្នក​មាន​ការ​អ្វី?

បពិត្រ​ព្រះ​សម្មតិទេព ផ្ទះ​ទូល​បង្គំ​ពេញ​លេញ​ដោយ​កែវ​៧​ប្រការ សូម​ទ្រង់​ទទួល​ទ្រព្យ​នោះ ។ ព្រះ​រាជា​គិត​ថា ឳ! ទាន​ដែល​បុគ្គល​បាន​ថ្វាយ​ដល់​ព្រះ​ពុទ្ធ​ទាំង​ឡាយ​រមែង​សម្រេច​ប្រយោជន៍​ភ្លាម​ៗ​មែន ទើប​ត្រាស់​សួរ​ថា​ អ្នក​យក​អ្វី​ទៅ​ដាក់? ក្រាប​ទូល​យក​រទេះ​ទៅ​មួយ​ពាន់​ទើប​ល្មម ព្រះ​រាជា​ក៏​បញ្ជូន​រទេះ​មួយ​ពាន់​ឲ្យ​ទៅ​ដឹក​ទ្រព្យ​យក​មក​ចាក់​គរ​ក្នុង​ព្រះ​លាន គំនរ​នោះ​កំពស់​ដើម​ត្នោត ។ ទើប​ត្រាស់​ប្រជុំ​អ្នក​ក្រុង​សួរ​ថា​ ក្នុង​នគរ​នេះ មាន​នរណា​មាន​ទ្រព្យ​ប៉ុណ្ណេះ​ដែរ​ ក្រាប​ទូល​គ្មាន​ទេ ។

ទ្រង់​ប្រទាន​ដំណែង​ ជា​សេដ្ឋី​ព្រោះ​មាន​សម្បត្តិ​ច្រើន​លើស​គេ​ឯង ក្នុង​នគរ​ជា​មួយ​គ្នា ដល់​អ្នក​មហា​ក្រ​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​ធំ ។ ទើប​ទ្រង់​ប្រទាន​ដី​ភូមិ​នោះ​ឲ្យ​ស្មើ កំណប់​ទ្រព្យ​ទាំង​ឡាយ​ក៏​ផុះ​ឡើង ។​ អ្នក​មាន​ធំ​ក៏​នាំ​រឿង​នោះ​ទៅ​ទូល​ព្រះ​រាជា​ៗ ត្រាស់​ថា​កំណប់​នេះ​កើត​ឡើង​ដោយ​បុណ្យ​របស់​អ្នក​ទេ​តើ ចូរ​អ្នក​ថែ​រក្សា​ទុក​ចុះ អ្នក​មាន​ធំ​ឲ្យ​គេ​សង់​ផ្ទះ​រួច​ហើយ ក៏​ចាត់​ចែង​ទាន​ថ្វាយ​ដល់​ព្រះ​សង្ឃ​មាន​ ព្រះ​ពុទ្ធ​ជា​ប្រធាន​អស់​៧​ថ្ងៃ​ នឹង​ធ្វើ​បុញ្ញ​កម្ម​ផ្សេងៗ​ទៀត​ជា​ច្រើន លុះ​អស់​អាយុ​ក៏​បាន​ទៅ​កើត​ក្នុង​ទេវលោក​ សោយ​សម្បត្តិ​អស់​មួយ​ពុទ្ធន្តរ ទើប​ច្យុត​ចាក​ទី​នោះ អ្នក​មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ធីតា​សេដ្ឋី ជា​ឧបដ្ខាក​ព្រះ​សារីបុត្តត្ថេរ​នា​ក្រុង​សាវត្ថី ក្នុង​ពុទ្ធប្បាទ​នេះ ។

តាំង​ពី​ទារក​នេះ ចុះ​ចាប់​បដិសន្ធិ​កាល​ក្នុង​ផ្ទៃ​មាតា​កាល​ណា ជន​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ ជា​ជន​លីលា​ក្តី ល្ងី​ល្ងើ​ក្តី គរ​ក្តី​ឆ្កួត​ក្តី ក៏​ក្លាយ​ទៅ​ជា​បណ្ឌិត​​ទាំង​អស់​គ្នា លុះ​គ្រប់​ទស​មាសា ក៏​ប្រសូត្រ​បុត្រ​ៗ​នោះ មាន​ឈ្មោះ​ប្រាកដ​ថា បណ្ឌិត​ទារក ។ ពេល​ទារក​នោះ​កើត​មក​ក៏​បណ្តាល​ឲ្យ​ទឹក​ចិត្ត​ម្តាយ​គិត​ឃើញ​ថា នឹង​បណ្តោយ​តាម​អធ្យា​ស្រ័យ​របស់​បុត្រ​ដោយ​ពិត ។ កាល​កុមារ​អាយុ​បាន​៧​ឆ្នាំ ក៏​សុំ​មាតា​ទៅ​បួស​ក្នុង​ សំណាក់​ព្រះ​សារី​បុត្ត ។ មាតា​ក៏​បបួល​ញាតិ​ចាត់​ចែង​គ្រឿង​សម្ភារៈ នាំ​កុមារ​ទៅ​កាន់​សំណាក់​ព្រះ​សារីបុត្ត ហើយ​ប្រគេន​កុមារ​ទៅ​លោក​ទូល​ថា សូម​លោក​ម្ចាស់​បំបួស​កុមារ​នេះ​ឲ្យ​ទាន​ផង​ចុះ ។

ព្រះ​ថេរៈក៏​ប្រាប់​រឿង​បព្វ​ជ្ជា​កម្ម​ថា ជា​ការ​លំបាក​ប្រព្រឹត្ត​ឲ្យ​បាន​បែប​បទ តែ​កុមារ​ពោល​ថា ខ្ញុំ​ព្រះ​ករុណា​អាច​ធ្វើ​តាម​ឳវាទ​របស់​លោក​ម្ចាស់​បាន ។ ព្រះ​ថេរ​ឲ្យ​កាត់​សក់​ហើយ ប្រាប់​តប​បញ្ចកកម្មដ្ឋាន ទើប​បំបួស​ពេល​នោះ ។ ឯ​មាតាបិតា​សាម​ណេរ​នោះ​នៅ​ប្រគេន​ទាន​ដោយ​រស​ត្រី​ឆ្អិន​ដល់​ព្រះ​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ ជា​ប្រធាន អស់​៧​ថ្ងៃ​ទើប​វិល​ទៅ​ផ្ទះ​វិញ ។

ថ្ងៃ​ទី​៨ ព្រះ​ថេរៈ​នាំ​សាមណេរ​ទៅ​បិណ្ឌ​បាត លុះ​និមន្ត​ទៅ​ក៏​បាន​ឃើញ​ប្រឡាយ​ ឃើញ​ជាង​ចាំង ឃើញ​ជាង​កូន​សរ ហើយ​សួរ​ព្រះ​ថេរះ​ៗ ក៏​ពោល​ប្រាប់​តាម​ដំណើរ ទើប​ឲ្យ​សាមណេរ​មក​ដល់​វត្ត ក៏​បើក​ទ្វារ​ចូល​ទៅ​ធ្វើសាមណ​ធម៌ សម្ងំ​អភិរម្យ​នៅ​ក្នុង​កុដិ​តែ​ឯក​ឯង។

ពេល​នោះ​ព្រះ​សាស្តា រមិល​មើល​និស្ស័យ​សត្វ​ក៏​បាន​ដឹង​ថា សាមណេរ​បណ្ឌិត​នេះ​នឹង​បាន​សម្រេច​អរហត្ត​ក្នុង​ពេល​ដែល​តថាគត​សួរ​ប្រស្នា​ចំពោះ​សារី​បុត្ត ទើប​យាង​ទៅ​ចាំ​ព្រះ​សារី​បុត្ត​នៅ​ខាង​ក្រៅ​កុដិ​នោះ លុះ​ព្រះ​ថេរះ​និមន្ត​មក​ដល់ ទ្រង់​សួរ​៤​ប្រស្នា​ថា​ម្នាល​សារីបុត្ត​អាហារ​នាំ​មក​នូវ​អ្វី ? ក្រាប​ទូល​នូវ​ផស្សៈ ។ វេទនា​នាំ​មក​នូវ​អ្វី? នាំ​មក​នូវ​រូប ។ រូប​នាំ​មក​នូវ​អ្វី ? នាំ​មក​នូវ​ផស្សៈ ។ លុះ​ចប់​ប្រស្នា សាម​ណេរ​នៅ​ក្នុង​កុដិ​ក៏​បាន​សម្រេច​អរហត្ត​ក្នុង​ព្រះ​ជន្ម​៧​វស្សា​នឹង បួស​បាន​៨​ថ្ងៃ ប្រៀប​ដូច​ជា​ផ្កា​ឈូក​រីក​ស្រស់​បស់​ដូច្នោះ​ឯង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀភៅៈ ប្រជុំជាតក            
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (25264 Read)
រឿង​ទី​ឃា​វុ​កុមារ​
Public date : 27, Jul 2019 (44091 Read)
រឿង​បុរស​លិច​សំ​ពៅ
Public date : 05, Nov 2020 (9707 Read)
មិន​ផឹក​គ្រឿង​ស្រវឹង
Public date : 26, Jul 2019 (12075 Read)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
Public date : 30, Jul 2021 (22505 Read)
រឿង​អឌ្ឍមាសករាជ
Public date : 27, Jul 2019 (16574 Read)
រឿងរុក្ខទេវតា
Public date : 24, Jul 2019 (10099 Read)
អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា
Public date : 05, Aug 2021 (466 Read)
គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក
Public date : 21, Jul 2020 (15873 Read)
រឿង នាងសុមនាទេវី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).