Monday, 01 Jul B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 2,721
Today
Yesterday 143,267
This Month 2,721
Total ៤០៦,៥០៨,០៣៦
Reading Article
Public date : 30, Jul 2021 (83,761 Read)

រឿង​នាង​អម្ពបាលី



 
រឿង​នាង​អម្ពបាលី
(ចាក. ម. ទី.)
(ឧទ្យាន​របស់​ស្រ្តី​ផ្កា​មាស​បាន​ក្លាយ​ជា​អារាម​របស់​ពុទ្ធ​សាសនា)

កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ ស្តេច​យាង​ទៅ​ក្រុង​វេសាលី​កាល​នោះ នាង​អម្ព​បាលី​ជា​ស្រ្តី​ផ្កា​មាស បាន​ដឹង​ថា​ព្រះ​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​អម្ពវ័ន​(ព្រៃ​ស្វាយ) របស់​ខ្លួន ហើយ​មាន​សេចក្តី​ជ្រះ​ថ្លា បាន​រៀប​ចំ​យាន​ដ៏​ថ្លៃ​ថ្លា ចេញ​ពី​ក្រុង​វេសាលីបរ​សំដៅ​ទៅ​អម្ពវ័ន ។ លុះ​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​សម្ពុទ្ធ​ហើយ​អង្គុយ​ក្នុង​ទី​គួរ​មួយ ទើប​ព្រះ​សម្ពុទ្ធ​សម្តែង​ធម្មកថា​ឲ្យ​ស្តាប់ លុះ​បាន​ស្តាប់​ចប់​ហើយ មាន​សេចក្តី​ជ្រះ​ថ្លា បាន​និមន្ត​ព្រះ​សម្ពុទ្ធ ព្រម​ទាំង​ព្រះ​សង្ឃ​ទទួល​ភត្ត​ក្នុង​ថ្ងៃ​ស្អែក​ព្រះ​អង្គ​ទទួល​និមន្ត​ហើយ ក៏​ក្រោក​ចាក​អាសនះ ថ្វាយ​បង្គំ​ធ្វើ​ប្រទក្សិណ​ហើយ​ចេញ​ទៅ ។

ចំណែក​ខាង​ពួក​ស្តេច​លិច្ឆវី​ អ្នក​នៅ​ក្នុង​ក្រុង​វេសាលី​បាន​ឮ​ដំណឹង​ថា ព្រះ​សម្ពុទ្ធ​យាង​មក​ដល់​ក្រុង​វេសាលី គង់​នៅ​ក្នុង​អម្បបាលី​វ័ន​ហើយ ក៏​នាំ​គ្នារៀប​ចំ​យាន​ដ៏​ថ្លៃ​ថ្លា​រៀង​ៗ​ខ្លួន​បរ​ចេញ​ទៅ​មាន​សភាព​គួរ​ឲ្យ​ទស្សនា​ពន់​ពេក ព្រោះ​ពួក​ស្តេច​លិច្ឆិវី​នេះ មាន​រូប​ឆោម​ល្អ​ស្រស់​ប្រើ​សំលៀក​បំពាក់​គ្រឿង​អលង្ការ​ក៏​ល្អ​ស្រស់​ឆើត​ឆាយ​គ្រប់​ពណ៌ គឺ​ពួក​ស្តេច​លិច្ឆវី​ខ្លះ​ប្រើ​ពណ៌​ខៀវ​សុទ្ធ​ទាំង​អស់ តាំង​ពី​ឯក​សណ្ឋាន​ស្លៀក​ពាក់​ និង​គ្រឿង​រាជ​រថ​ជា​ដើម​ មើល​ទៅ​ឃើញ​សុទ្ធ​តែ​ខៀវ ។ ពួក​ខ្លះ​ប្រើ​ពណ៌​ក្រហម មើល​ទៅ​ឃើញ​សុទ្ធ​តែ​ស ។ ល ។ ពេល​នោះ​នាង​អម្ព​បាលី​ស្រី​ផ្កា​មាស បាន​ឃើញ​ពួគ​ស្តេច​លិច្ឆវី​កំឡោះ​ៗ ល្អ​ស្រស់​ឆើត​ឆាយ​ហើយ ក៏​បរយាន​បំប៉ះ​រាជ​រថ​ទាំង​នោះ ។
ស្តេច​លិច្ឆវី​សួរ​ថា ហេតុ​អ្វី​នាង​ធ្វើ​ដូច្នេះ នាង​អម្ពបាលី​ឆ្លើយ​ថា៖

បពិត្រអយ្យបុត្ត បាន​ជា​ខ្ញុំ​ធ្វើ​យ៉ាង​នេះ ព្រោះ​ខ្ញុំ​និមន្ត​ព្រះ​សម្ពុទ្ធ ព្រម​ទាំង​ភិក្ខុ​សង្ឃ​ឆាន់​ក្នុង​ថ្ងៃ​ស្អែក​បាន​ហើយ ។ ពួក​ស្តេច​លិច្ឆវី មាន​បន្ទូល​ថា នែ​នាង​អម្ពបាលី ចូរ​នាង​ឲ្យ​ភត្ត​កាល​នោះ​មក​យើង​ៗ នឹង​ឲ្យ​តម្លៃ​នាង​ ១​សែន​កហាបណះ ។


នាង​អម្ពបាលី​ឆ្លើយ​ថា បពិត្រ​ព្រះ​អយ្យបុត្ត ទុក​ថា​ព្រះ​អង្គ​ប្រទាន​នូវ​ក្រុង​វេសាលី ព្រម​ទាំង​ជនបទ​ដល់​ខ្ញុំ​ម្ចាស់​ក៏​ខ្ញុំ​ម្ចាស់​មិន​ព្រម​ថ្វាយ​នូវ​ភត្តកាល​ដ៏​ប្រសើរ​នេះ​ឡើយ ។ 

ពួក​ស្តេច​លិច្ឆវី​អស់​សង្ឃឹម ក៏​បន្លឺ​វាចា​ថា ពួក​យើង​ចាញ់​នាង​អម្ពនាង​អម្ពបាលី​ហើយ ពួក​យើង​ត្រូវ​នាង​បញ្ឆោត​បាន​ហើយ ។

ពេល​នោះ​ល្បឿន​នៃ​រថ​ទាំង​ឡាយ ​របស់​ស្តេច​លិច្ឆវី​ជិត​ទៅ​អម្ពវ័ន​ហើយ ព្រះ​មាន​ព្រះ​ភាគ​ទត​ឃើញ​ពួក​ស្តេច​លិច្ឆវី​ពី​ចម្ងាយ ក៏​ត្រាស់​ប្រាប់​ភិក្ខុ​ទាំង​ឡាយ​ថា ភិក្ខុ​ណា​មិន​ដែល​ឃើញ​ពួក​ទេវតា​ក្នុង​ឋាន​ត្រៃ​ត្រឹង្ស ភិក្ខុ​នោះ​ចូរ​មើល​ស្តេច​លិច្ឆវី​ចុះ មាន​សម្រស់​ល្អ​ប្រហែល​គ្នា​នឹង​ទេវតា​ក្នុង​ឋាន​ត្រៃ​ត្រឹង្ស​ដែរ ។

លុះ​ស្តេច​លិច្ឆវី​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ​ហើយ គង់​ក្នុង​ទី​គួរ​មួយ ក៏​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏ចម្រើន សូម​ព្រះ​គោត្តម​មួយ​អន្លើ​ដោយ​ភិក្ខុសង្ឃ ទទយល​ភត្ត​របស់​ខ្ញុំ​ព្រះ​ករុណា​ទាំង​ឡាយ​ក្នុង​ថ្ងៃ​ស្អែក ។

ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ត​ថាកត​ទទួល​និមន្ត របស់​នាង​អម្ពបាលី​រួច​ហើយ ។
ពួក​ស្តេច​លិច្ឆវី ក៏​បន្លឺ​វាចា​ម្តង​ទៀត​ថា ពួក​យើង​ចាញ់​នាង​អម្ពបាលី​ហើយ នាង​ឈ្នះ​យើង​ហើយ ។ ពួក​ស្តេច​លិច្ឆវី​ទាំង​ឡាយ បាន​ស្តាប់​ធម្មីក​ថា​របស់​ព្រះ​សាស្តាហើយ​ក៏​លា​ត្រឡប់​ទៅ​ក្រុង​វេលាលី​វិញ ។

លុះ​រាត្រី​នោះ​កន្លង​ទៅ នាង​អម្ពបាលី​បាន​តាក់​តែង​មាទនីយ​ភោជនី​យាហារ ដ៏​ថ្លៃ​ថ្លា​ក្នុង​អម្ពវ័ន​របស់​ខ្លួន ថ្វាយ​ចំពោះ​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​បាន​ថ្វាយ​អម្ពវ័ន​នោះ​ធ្វើ​ជា​អារាម​ទៀត ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​អារាម​នោះ​ហើយ សម្តែង​ធម្មីក​ថា​ឲ្យ​នាង​អម្ពបាលី​មាន​សេចក្តី​ជ្រះ​ថ្លា​ ទើប​ស្តេច​ក្រោក​ចាក​អាសនះ​យាង​ទៅ​កាន់​វេឡុគ្រាម​ទៀត ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (23,934 Read)
រឿង​ប្រេត​ទាំង​៤​នាក់
Public date : 03, Jan 2023 (57,946 Read)
រឿង​ពស់​ថ្លាន់​
Public date : 13, Mar 2023 (5,369 Read)
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍
Public date : 27, Jul 2019 (22,404 Read)
រឿងចក្ខុបាលត្ថេរ
Public date : 25, Jul 2019 (16,177 Read)
រឿង​មេណ្ឌកសេដ្ឋី
Public date : 28, May 2024 (26,425 Read)
រឿង​កដ្ឋ​ហរកៈ
Public date : 24, Jul 2019 (44,476 Read)
អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ
Public date : 03, Jan 2023 (21,037 Read)
ទោស​នៃ​ការ​មើល​ងាយ​ព្រះ​សារី​រិក​ធាតុ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.36