Monday, 21 Jun B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 120,271
Today
Yesterday 169,481
This Month 7,831,497
Total ២០៤,០២១,៧១៣
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 25, Jul 2019 (17123 Read)

រឿង​ដំរី​នឹង​ទន្សាយ



 
រឿង​ដំរី​នឹង​ទន្សាយ
(ចាក​ គ. ប.)
(អ្នក​តូច​អាច​យក​ឈ្នះ​អ្នក​ធំបាន​ដោយ​ឧបាយ​កល)

ថ្ងៃ​មួ​យ​នៅ​ក្នុង​រដូវ​រាំង​ភ្លៀង​រីង​ស្ងួត​ហួត​ហែង​ឥត​មាន​ទឹក​ភ្លៀង​សោះ​ ដំរី​មួ​ហ្វូង​ធំ​ដែល​មាន​ក្តី​ស្រេក​ឃា្លន​បៀត​បៀន​ហើយ ចូល​ទៅ​និយាយ​នឹង​ដំរី​ជា​មេខ្លោង​ថា៖ លោក​ជា​ទី​ពឹង​! ធ្វើ​ឧបាយ​ដូច​ម្តេច​យើង​ទាំង​អស់​គ្នា​នឹង​មាន​ជីវិត​រស់​នៅ​ត​ទៅ​ទៀត? ទី​នេះ​ត្រពាំង​បឹង​បួរ​រីង​អស់​ហើយ សូម្បី​តែ​សម្រាប់​សត្វ​តូច​តាច​ក៏​មិន​មាន​ដែរ យើង​ទាំង​អស់​គ្នា​បើ​មិន​មាន​ទឹក​សម្រាប់​ស្រប់​សម្រាប់​ផឹក​សម្រាប់​មុជ​ទេ មុខ​ជា​នឹង​ស្លាប់​អសារបង់​អស់​ហើយ ដូច​ជា​អណ្តើក​ខ្វាក់​ទៅ​ណា​មិន​រួច​ យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឯ​ណា​ហ្ន៎? ។ កាល​នោះ ស្តេច​ដំរី​បាន​ស្តាប់​ហើយ នាំ​បរិវារ​ដើរ​ចេញ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​បាន​ឃើញ​ត្រពាំង​មួយ​ទឹក​ថ្លា​យល់​ដី ។

ក្នុង​ថ្ងៃ​ដែល​ដំរី​បបួល​គ្នា​ដើរ​ទៅ​នុះ ទន្សាយ​តូច​ធំ​ទាំង​ឡាយ​ដែល​ដែល​អាស្រ័យ​នៅ​នា​ត្រើយ​ត្រពាំង​នោះ​ទាំង​ប៉ុន្មាន ត្រូវ​ដំរី​ជាន់​ស្លាប់​ខ្ទេច​ខ្ទី​ស្ទើរ​តែ​ទាំង​អស់ ។ គ្រា​នោះ​មាន​ទន្សាយ​មួយ​ឈ្មោះ​សិលីមុខះ កាល​បាន​ឃើញ​ប្រព្រឹត្ត​ការណ៍​អន្តរាយ​ដូច្នោះ ទើប​គិត​ថាៈ " ហ្វូង​ដំរី​នេះ គឹក​កង​ជ្រួល​ច្របល់​ដោយ​ក្តី​ស្រេក​ឃ្លាន នឹង​គប្បី​មក​កាន់​ត្រពាំង​នេះ​រាល់​ថ្ងៃ​កាល​បើ​ដូច្នេះ​ត្រកូល​ពូជ​ទន្សាយ​ទាំង​ឡាយ​មុខ​ជា​នឹង​វិនាស អន្តរ​ធាន​អស់​មិន​ខាន​ឡើយ " ។ ទន្សាយ​ចាស់​ឈ្មោះ​វិជ័យ​នោះ ធ្វើ​ប្តេជ្ញា​ដូច្នេះ​ហើយ ក៏​ដើរ​ចេញ ទៅ ។

កាល​ដែល​កំពុង​ដើរ​ចេញ​ទៅ វិជ័យ​ដើរ​បណ្តើរ​គិត​បណ្តើរ​ថាៈ "គួរ​តែ​អាត្មា​អញ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​សិន ហើយ​សឹម​និយាយ​ប្រាប់​មេ​ខ្លោង​ដំរី" ។ លុះ​ទន្សាយ​ធ្វើ​ដូច​គំនិត​ស្រេច​ហើយ មេ​ខ្លោង​ដំរី​ស្រែក​សួរ​តប​ទៅ​វិញ​ថាៈ "ចុះ​អ្នក​ឯង​ជា​អ្វី? អ្នក​ឯង​មក​ពី​ណា? " ។ វិជ័យ​ឆ្លើយ​ប្រាប់​ថាៈ "​យើង​ជា​ទន្សាយ​ព្រះ​ច័ន្ទ​ដ៏​មាន​បុណ្យ​លោក​ប្រើ​យើង​មក​កាន់​សំណាក់​អ្នក​ឯង​រាល់​គ្នា​នេះ​ឯង" ។ មេខ្លោង​ដំរី​សួរ​តប​វិញ​ភ្លាម​ថាៈ " បើ​ដូច្នើ​ ចូរ​និយាយ​ប្រាប់​មក​មានការ​ដូចម្តេច​ខ្លះ? " ។ វិជ័យ​ប្រាប់​ថាៈ ខ្ញុំ​នឹង​សូម​ពោល​ទៅ​តាម​ព្រះ​រាជ​អាជ្ញា​ព្រះ​ច័ន្ទ ដ៏​មាន​បុណ្យ​ដែល​ខ្ញុំ​បាន​ទទួល​មក សូម​ប្រុង​ស្តាប់​ដូច​ត​ទៅ​នេះ " ទន្សាយ​ទាំង​ឡាយ​នេះ​ជា​អ្នក​រក្សា​នូវ​ត្រពាំង​ព្រះ​ច័ន្ទ តាម​បញ្ជា​របស់​ព្រះ​ច័ន្ទ​យើង ។ ឥឡូវ​អ្នក​ទាំង​ឡាយ​មក​បណ្តេញ​បំបរបង់ ហើយ​សម្លាប់​ផង ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌​ទេ ព្រោះ​ទន្សាយ​ទាំង​អស់​ដែល​រក្សា​នូវ​ត្រពាំង​នេះ​ជា​បរិវារ​យើង​ ហេតុនេះ​ហើយ​បាន​ជាមាន​ពាក្យ​ហៅ​ថា "សសង្ក" ជា​នាម​នេយ្យ​របស់​យើង ។ កាល​ដេល​ទន្សាយ​ថ្លែង​សេចក្តី​ដូច្នេះ​ចប់​ហើយ មេខ្លោង​ដំរី​ភ័យ​ញ័រ​រន្ធត់ ហើយ​និយាយ​ទាំង​ញញាក់​ញញ័រ​តប​ថា​" បពិត្រ​លោក​ជា​អ្នក​ថ្លែង​សេចក្តី ! យើង​ខ្ញុំ​ធ្វើ​នេះ មក​ពី​យើង​ខ្ញុំ​មិន​ដឹង​បើ​ដូច្នោះ​តាំង​ពី​ពេល​នេះ​ត​ទៅ យើង​ខ្ញុំ​លែង​ទៅ​ក្នុង​ត្រពាំង​​នោះ​ទៀត​ហើយ" ។

វិជ័យ​និយាយ​បំភ័យ​ថែម​ទៀត​ថាៈ "បើ​ដូច្នោះ​ចូរ​អ្នក​ទាំង​ឡាយ​ទៅ​មាត់​ត្រពាំង​សិន​ ដើម្បី​គោរព​ថ្វាយ​បង្គំ​ព្រះ​អង្គ​សូម​ឲ្យ​លោក​ត្រា​ប្រណី​អត់​ទោស​ រួច​សឹម​ត្រឡប់​វិញ​ចុះ ព្រោះ​ព្រះ​ច័ន្ទ ដ៏​មាន​បុណ្យ​លោក​ខ្ញាល់​ខ្លាំង​ណាស់" ។​ កាល​នោះ​វិជ័យ​នាំ​ដំរី​​មេ​ខ្លោង នឹង​បរិវារ​ទៅ​​ក្នុង​រាត្រី ហើយ​បង្ហាញ​រូប​ព្រះ​ច័ន្ទ​ដែល​កំពុង​ញ័រ​ដោយ​លេច​ក្នុង​ត្រពាំង​នោះ​ដំរី​មេខ្លោង​មើល​ទៅ​ឃើញ​ព្រះ​ច័ន្ទ​ញ័រ​មែន ។ វិជ័យ​និយាយ​អង្វរ​ថាៈ ទេវ! កំហុស​គឺ​ដំរី​ធ្វើ​ពិត​មែន​ហើយ ព្រោះ​គ្នា​មិន​បាន​ដឹង​បើ​ដូច្នោះ​សូម​លោក​ម្ចាស់​អភ័យ​ទោស​ឲ្យ​ទាន​ដោយ​ករុណា ត​ទៅ​ហ្វូង​ដំរី​ទាំង​ឡាយ​នេះ ប្តេជ្ញា​ថា​នឹង​មិន​មក​កាន់​ទី​នេះ​ទៀត​ទេ ។ វិជ័យ​សូម​អភ័យ​ទោស​ឲ្យ​ដំរី​រួច​ហើយ ទើប​បង្គាប់​ឲ្យ​ដំរី​ទាំង​ឡាយ​ចេញ​ពី​ទី​នោះ​ក្នុង​ពេល​នោះ​ហោង។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 18, Jan 2020 (39012 Read)
សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ
Public date : 27, Jul 2019 (16253 Read)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
Public date : 26, Aug 2019 (28738 Read)
រឿងមហល្លកចណ្ឌាលី
Public date : 27, Jul 2019 (26542 Read)
រឿង​បុរស​កាឡ​កណ្ណី
Public date : 19, Jun 2021 (15837 Read)
រឿង ភិក្ខុ​៣០​រូប
Public date : 19, Jan 2020 (11222 Read)
រឿង​យក​មកប្បាជិហារិយ៍
Public date : 27, Aug 2019 (30317 Read)
រឿង​ខ្លា​ធំ​និង​សេក
Public date : 25, Jul 2019 (33203 Read)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
Public date : 19, Mar 2021 (3493 Read)
រឿង ព្រះតិស្សត្ថេរ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).