Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 116,177
Today
Yesterday 158,325
This Month 6,578,700
Total ៣៥៦,៧៩៥,៨១៨
Flag Counter
Reading Article
Public date : 24, Jul 2019 (17,590 Read)

មនុស្ស​ដែល​ស្រឡាញ់​យើង​ពិត



 
កូន​ជា​ទី​ស្រឡាញ់! មនុស្ស​ដែល​ស្រឡាញ់​យើង​ពិត ឬ​មិន​ពិត​នោះ កុំ​មើល​ត្រឹម​តែ​សំបក​ក្រៅ ឬ​ស្តាប់​ត្រឹម​តែ​ពាក្យ​សម្តី​របស់​គេ​ប៉ុណ្ណោះ​ឲ្យ​សោះ ។ អាកប្បកិរិយា​គេ​អាច​ធ្វើ​បាន ឯពាក្យ​សម្តី​វាគ្រាន់​តែ​ជា​ខ្យល់​មាត់ អាច​ផ្លាស់​ប្តូរ​យ៉ាង​ណា ឬ​មិន​ដូច​ចិត្ត​យ៉ាង​ម៉េច គឺ​ចេះ​តែ​ប្រព្រឹត្ត​ទៅ​បាន​ទាំង​អស់ ។

យើង​មនុស្ស​ដែល​ពោល​ថា​ស្រឡាញ់​យើង​​ ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​យើង និង​គោរព​រាប់​អាន​យើង​នោះ អាច​គ្រាន់​តែ​ជា​ទឹក​អប់​ ដែល​បាញ់​ដាក់​មក​ឲ្យ​យើង​សប្បាយ​ចិត្ត​តែ​ប៉ុណ្ណោះ​ចិត្ត​ពិត​របស់​គេ​អាច​ស្អប់​យើង​ក៏​បាន ប៉ុន្តែ​ដើម្បី​ប្រយោជន៍​អ្វី​មួយ ទើប​ធ្វើ​ឲ្យ​គេ​និយាយ ឬ​មាន​អាកប្បកិរិយា​យ៉ាង​នោះ​ឯង ។

មនុស្ស​ដែល​មិន​ធ្លាប់​និយាយ​ថា​ស្រឡាញ់​យើង​សូម្បី​តែ​ម្តង មិន​ធ្លាប់​អួត​សរ​សើរ​យើង​ម្តង​ណា​សោះ តែ​គេ​អាច​​ជា​មនុស្ស​ស្រឡាញ់​យើង​ដោយ​ពិត ស្មោះ​ត្រង់​ជា​មួយ​យើង​ជា​ប្រាកដ​ក៏​មាន​ដែរ ។ ដែល​ពោល​មក​នេះ មិន​មែន​បាន​ន័យ​ថា អ្នក​ដែល​ប្រាប់​ថា​ស្រឡាញ់​យើង​ទាំង​អស់​សុទ្ធ​តែ​ស្រឡាញ់​យើង​ដោយ​ពិត ឬ​ពួក​អ្នក​ដែល​មិន​ធ្លាប់​ប្រាប់​ថា​ស្រឡាញ់​យើង​ម្តង​សោះ សុទ្ធ​តែ​ស្រឡាញ់ យើង​ដោយ​ពិត​នោះ​ឡើយ គ្រាន់​តែ​ចង់​ប្រាប់​ឲ្យ​កូន​ដឹង​ថា អ្នក​ណា​ស្រឡាញ់ ឬ​មិន​ស្រឡាញ់​យើង​ដោយ​ពិត​នោះ មិន​មែន​នៅ​ត្រង់​សំបក​ក្រៅ​និង​ខ្យល់​មាត់​នោះ​ទេ គឺ​នៅ​ត្រង់​ការ​ធ្វើ​ពិត​ៗដែល​យើង​ត្រូវ​សង្កេត​ពិនិត្យ​ក្នុង​កាល​យូរ ។

មនុស្ស​ដែល​ល្អ​ចំពោះ​យើង រមែង​ល្អ​ទាំង​ចំពោះ​មុខ​ទាំង​កំបាំង​មុខ គឺ​តែង​តែ​ជួយ​យើង រក្សា​យើង​ ទំនុក​បម្រុង និង​ការ​ពារ​យើង មិន​ថា​យើង​នឹង​ទៅ​យ៉ាង​ណា​គេ​នៅ​តែ​ស្មើ​ចុង​ស្មើ​ដើម​ជា​មួយ​យើង នោះ​ឯង​ដែល​ជា​ការ​ស្រឡាញ់​ពិត ត្រង់​ដែល​គេ​និយាយ​ថា​ស្រឡាញ់​យើង​ឬ​មិន​និយាយ​នោះ វា​មិន​សំខាន់​ឡើយ ។

ឯ​ចំណែក​មនុស្ស​ដែល​ល្អ​តែ​នឹង​មុខ​យើង ក្រោយ​ខ្នង​និន្ទា​យើង មិនទំនុក​បម្រុង​យើង មិន​គាំ​ទ្រយើង​និយាយ​ពិរោះ​ជា​មួយ​គ្រាន់​តែ​ដើម្បី​ពឹង​ពាក់ ឬ ប្រើ​យើង​មាត់​និង​ចិត្ត​ប្រព្រឹត្ត​ទៅ​ផ្សេង​គ្នា នោះ​ឯង​គឺ​ជា​អ្នក​ដែល​មិន​ស្រឡាញ់​យើង​ពិត ទោះ​បី​មាត់​គេ​ប្រាប់​ថា យើង​ល្អ​យ៉ាង​នេះ​ល្អ​យ៉ាង​នោះ ក៏​មិន​អាច​ជឿ​បាន​ឡើយ ។ ក្នុង​រឿង​នេះ​កូន​ត្រូវ​ប្រយ័ត្ន​ចិត្ត​ខ្លួន​ឯង កុំ​វង្វេង​ច្រឡំ ទៅ​រីក​រាយ​ជា​មួយ​ពាក្យ​សម្តី​របស់​អ្នក​បោក​ប្រាស់​ទាំង​នោះ នាំ​ឲ្យ​ខូច​ខ្លួន​ផង អស់​ទ្រព្យ​ផង ព្រម​ទាំង​ត្រូវ​ខក​ចិត្ត​ដ៏​ក្រៃ​លែង​ផង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញពីសៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 05, Sep 2019 (19,534 Read)
ចូរកូនរស់នៅឲ្យជាសេចក្ដីសង្ឃឹមរបស់មនុស្សទាំងឡាយ
Public date : 06, Jun 2022 (12,485 Read)
មិន​អប់​រំ​ចិត្ត​ ជា​ការ​ភ្លាំង​ភ្លាត់​របស់​មនុស្ស​
Public date : 21, Jul 2021 (12,573 Read)
ការ​ប្រើ​វិធី​បន្ទុំ​ឥន្ទ្រិយ
Public date : 21, Jul 2021 (20,821 Read)
ជីវិត​ដែល​ផ្ញើ​ទុកចាំមួយធម៌ មាន​សភាព​ជា​អមតៈ
Public date : 08, Oct 2020 (10,923 Read)
ធម៌​សម្រាប់​សង្គ្រោះ​គ្នា​នឹង​គ្នា
Public date : 12, Jan 2023 (2,202 Read)
ឆវិសោធនសូត្រ
Public date : 18, Aug 2019 (11,140 Read)
សម្ដី​មនុស្ស​និង​សត្វ​យំ
Public date : 24, Jul 2019 (13,240 Read)
ធម្មបទ​គាថា ទណ្ឌវគ្គទី ១០
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )