Sunday, 03 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 87,277
Today
Yesterday 242,339
This Month 566,987
Total ៣៥៧,៤១០,៩៦១
Flag Counter
Reading Article
Public date : 31, Oct 2022 (19,763 Read)

ពិចារណា​ទោស​នៃ​សេចក្ដី​ក្រោធ



 
ពិចារណា​ទោស​នៃ​សេចក្ដី​ក្រោធ

ក្នុង​ចំណុច​នេះ​ព្រះពុទ្ធ​ជាម្ចាស់ ទ្រង់​ត្រាស់​សម្ដែង​ទុក​មក​ច្រើន​ណាស់ ដូច​ជា

បុគ្គល​ក្រោធ​រមែង​មាន​ពណ៍​សម្បុរ​មិន​ស្អាត ដេក​ជា​ទុក្ខ បែក​មិត្ត អស់​យស ។ល។ បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្ដី​ក្រោធ​នោះ គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ទេ។ បុគ្គល​អ្នក​ក្រោធ​ខឹង​ រមែង​មិន​ដឹង​ប្រយោជន៍ រមែង​មិនឃើញ​ធម៌។ បុគ្គល​ដែល​សេចក្ដី​ក្រោធ​គ្រប​សង្កត់​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ។ បុគ្គល​អ្នក​ក្រោធ​ធ្វើ​នូវ​អំពើ​អាក្រក់​បាន​ដោយ​ងាយ​ហាក់​ដូច​ជា​ធ្វើ​អំពើ​ល្អ ប៉ុន្តែ​លុះ​ដល់​ក្រោយ​មក កាល​បើ​បាត់​ក្រោធ​ហើយ ក៏​មាន​ការក្ដៅ​ក្រហាយ​ស្ដាយ​ក្រោយ​ដូច​ជា​ត្រូវ​ភ្លើង​ឆេះ។

មនុស្ស​ក្រោធ​ រមែង​សម្ដែង​នូវ​មុខ​ក្រញូវ​ជា​ដំបូង​ ដូច​ភ្លើង​មុន​នឹង​ឆេះ​រមែង​ញ៉ាំង​ផ្សេង​ឲ្យ​កើត​ឡើង​សិន លុះ​ដល់​កាល​ណា សេចក្ដី​ក្រោធ​សម្ដែង​នូវ​តេជានុភាពហើយ​កាល​នោះ មនុស្ស​ក្រោធ រមែង​មិន​ខ្លាច​អ្វី​ឡើយ ការ​ខ្មាស​អៀន​ក៏​មិន​មាន សេចក្ដី​គោរព​ក៏​មិន​មាន គេ​រមែងធ្វើ​នូវ​អំពើ​វិនាស​ផ្សេងៗ ដូច​ជា​ភ្លើង​ឆេះ​ព្រៃ​ឬ​ឆេះ​ភូមិ​អ្នក​ស្រុក​ដូច្នោះ​ឯង។

មនុស្ស​ក្រោធ​សម្លាប់​ឪពុក សម្លាប់​ម្ដាយ​របស់​ខ្លួន​ឯង​ក៏​បាន សម្លាប់​ព្រះអរហន្ត​ក៏​បាន សម្លាប់​មនុស្ស​ណាៗ​ក៏​បាន​ទាំង​អស់ សូម្បី​តែ​ខ្លួន​ឯង។

គ្រោះ​កាច​ង្វី​ស្មើ​នឹង​ទោសៈ​មិន​មាន។

កំហុស​អ្វី​ស្មើ​នឹង​ទោសៈ​មិន​មាន។

សេចក្ដី​ក្រោធ​មាន​ទោស បង្ក​ផល​អាក្រក់​ឲ្យ​មក​សន្ធឹកសន្ធាប់ ដូច​ជា​ព្រះពុទ្ធ​វចនៈ​ដែល​បាន​សម្ដែង​មក​មាន​បញ្ជាក់​ឲ្យ​ដឹង​ស្រាប់​ហើយ។ សូម្បី​រឿង​រ៉ាវ​នៅ​ក្នុង​រឿង​និទាន​ផ្សេងៗ និង​ក្នុង​ជីវិត​បច្ចុប្បន្ម​ពិត​ៗ​ក៏​មាន​សន្ធឹក​សន្ធាប់​ដែរសុទ្ធ​តែ​សម្ដែង​ឲ្យ​ឃើញ​ថា ការ​ខឹង​ក្រោធ​មាន​តែ​ធ្វើ​ឲ្យ​កើត​សេចក្ដី​វិនាស​ខូច​ខាត មិន​មាន​ផល​អ្វី​ល្អ​ទេ ទើប​គួរ​កម្ចាត់​បង់​ចោល មិន​ត្រូវ​ទុក​ឲ្យ​ឋិន​នៅ​ឡើយ។ សម្លាប់​អ្វី​ដទៃ​អាច​មក​ដេក​ជា​ទុក្ខ តែ​សម្លាប់​សេចក្ដី​ក្រោធ​ហើយ​រមែង​ដេក​ជា​សុខ​ជា​រៀង​រហូត។

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (31,648 Read)
ភិក្ខុលួចក្លិន
Public date : 19, Jan 2022 (37,842 Read)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
Public date : 31, Jul 2019 (4,976 Read)
បច្ចុប្បដ្ឋាន និង បទដ្ឋាន
Public date : 30, Jul 2019 (10,394 Read)
សាមញ្ញផលសូត្រ
Public date : 27, Sep 2021 (30,035 Read)
វាចាធម្មទានមានឥទ្ធិពល
Public date : 30, Jun 2012 (14,501 Read)
រៀននមស្ការព្រះរតនត្រ័យ
Public date : 16, Feb 2022 (60,178 Read)
ស្រឡាញ់​និង​ស្អប់ ត្រឡប់​ដូរផ្លាស់
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).