Reading Article
Public date : 21, Jul 2021 (20,484 Read)
ជីវិតដែលផ្ញើទុកចាំមួយធម៌ មានសភាពជាអមតៈ

|
ជីវិតដែលផ្ញើទុកចាំមួយធម៌ មានសភាពជាអមតៈ
-សួរៈ របស់ដែលលោកប្រាថ្នាឲ្យយើងធ្វើ ហើយយើងអាចធ្វើបាន តើលោកអាចដឹងដែរឬទេ? -ឆ្លើយៈ ដឹងឬអត់នោះ យើងមិនអាចដឹងបានទេ ព្រោះលោកជាអ្នកដឹង មិនមែនយើងជាអ្នកដឹង។ ដោយអាស្រ័យថាលោកស្ថិតនៅក្នុងវិស័យណា គឺលោកស្ថិតនៅភពណា ដែនឯណាដែលអាចដឹងបានដែរឬទេ? តែនាទីរបស់យើង យ៉ាងហោចណាស់យើងដឹងនៅក្នុងចិត្តនូវសេចក្ដីប្រាថ្នារបស់លោក ព្រោះហេតុនោះកាលដែលយើង បានធ្វើតាមហើយ យើងនឹងមានសេចក្ដីសុខសម្រាប់ខ្លួនឯង ដោយបានធ្វើដើម្បីលោក ធ្វើតាមដែលលោកត្រូវការ ធ្វើតាមសេចក្ដីប្រាថ្នារបស់លោក ទោះជាលោកដឹង ឬមិនដឹងក្ដីតែបើលោកបានដឹង លោកនឹងមានសេចក្ដីសុខ ចុះបើយើងមិនធ្វើលោកក៏ជាទុក្ខ យើងពិតជាមិនល្អឡើយ។ -សួរៈ លក្ខណៈនៃការអធិប្បាយប្រាកដការណ៍យ៉ាងនេះគឺអ្វី? ព្រោះលោកមិនមានជីវិតស្ថិតនៅ តែមានឥទ្ធិពលដល់ការប្រព្រឹត្តរបស់យើង នេះជាសេចក្ដីល្អិតល្អន់ពេកណាស់។ -ឆ្លើយៈ គឺធម្មៈនោះឯងដែលគង់នៅ ពោលគឺជីវិតរបស់លោកឪពុក អ្នកម្ដាយ ផ្ញើទុកជាមួយធម្មៈជាអមតៈ ទើបធ្វើឲ្យជីវិតមនុស្ស ដែលស្លាប់ទៅហើយ ស្ថិតនៅជាអមតៈទៅបាន។ ព្រោះថាជិវិតរបស់មនុស្សម្នាក់ៗនេះ ដែលជាសង្ខារនេះ ជារបស់ដែលបែកធ្លាយជាធម្មតា មានតែព្រះធម៌ ទើបជារបស់អមតៈ។ កាលជីវិតរបស់លោកឪពុក អ្នកម្ដាយ ស្ថិតនៅជាមួយធម៌ហើយ ជីវិតនោះក៏ជាអមតៈទៅជាមួយធម៌ដែលជាអមតៈ ហើយមកស្ថិតនៅក្នុងដួងចិត្តរបស់កូន ហើយកូនក៏តាំងចិត្តធ្វើនូវសេចក្ដីល្អនោះ ធ្វើឲ្យជីវិតរបស់ឪពុកម្ដាយ គង់នៅចាមួយយើងរហូតទៅ។ -សួរៈ ព្រោះហេតុអ្វី កាលបុគ្គលដទៃៗចែកស្ថានទៅយើងមិន កើតការរលឹកដឹងដូចបានពោលមកនោះ? -ឆ្លើយៈ មិនកើតទេ ព្រោះសម្ពន្ធភាពដែលជ្រួតជ្រាបក្នុងចិត្ត ដោយការសន្សំមកអស់កាលយូរ បានចងទុកក្នុងចិត្តដ៏ជ្រាលជ្រៅនោះ មិនមាន។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម ដោយ៥០០០ឆ្នាំ |