Reading Article
Public date : 11, Oct 2022 (19,933 Read)
ទេវតាបញ្ហា ៥ខ

|
កិន្ទទសូត្រ
នៅក្នុងបិដកលេខ ២៩ ទំព័រ ៨២ ព្រះអង្គទ្រង់ត្រាស់អំពី ទេវតាបញ្ហា ៥ខ មានសេចក្តីថា៖ ទេវតាទូលសួរថា៖ បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យកម្លាំង ឲ្យអ្វី ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យអ្វី ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យអ្វី ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណាឲ្យអ្វី ឈ្មោះថា ឲ្យគ្រប់យ៉ាង សូមព្រះអង្គសម្តែងប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គជាអ្នកសួរ ។ ព្រះមានព្រះភាគត្រាស់តបថា៖ បុគ្គលឲ្យបាយ ឈ្មោះថា ឲ្យកម្លាំង ឲ្យសម្ពត់ ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យយានជិនះ ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យប្រទីប ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យទីនៅអាស្រ័យបុគ្គលនោះ ឈ្មោះថា ឲ្យវត្ថុគ្រប់យ៉ាង បុគ្គលណាប្រៀនប្រដៅធម៌ បុគ្គលនោះ ឈ្មោះថា ឲ្យព្រះនិព្វាន ។ ដកស្រង់ពីសៀវភៅ ទានយមបុណ្យ រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី ដោយ៥០០០ឆ្នាំ |