Reading Article
Public date : 30, Jul 2019 (78,908 Read)
កាលនោះ ខ្ញុំលះចោលកូន និងប្រពន្ធផង ទ្រព្យនិងស្រូវផង

|
កាលណា ខ្ញុំឃើញព្រះសាស្តា ព្រះអង្គគ្មានភ័យអំពីទីណាជាដំបូង ក្នុងកាលនោះ សេចក្តីសង្វេគក៏មានដល់ខ្ញុំ ព្រោះឃើញព្រះសាស្តាជាឧត្តមបុរស ។ អ្នកណា ច្រានសិរីដែលមក (រកខ្លួន) ដោយដៃឬជើង អ្នកនោះឈ្មោះថា ញ៉ាំងព្រះសាស្តាបែបនេះឲ្យត្រេកអរ ហើយឲ្យប្រាសចាកសេចក្តីត្រេកអរវិញ ។
ក្នុងកាលនោះ ខ្ញុំលះចោលកូន និងប្រពន្ធផង ទ្រព្យនិងស្រូវផង កោរសក់និងពុកចង្កា ហើយចូលទៅកាន់ផ្នួស ។ ខ្ញុំបរិបូណ៌ដោយសិក្ខានិងសាជីវៈ សង្រួមនូវឥន្ទ្រិយទាំងឡាយ ជាអ្នកមិនចាលចាញ់កិលេស តែងនមស្ការព្រះសម្ពុទ្ធ សម្រាន្តនៅ ។ ខណៈនោះ សេចក្តីតាំងចិត្ត ខ្ញុំបានតម្កល់ហើយថា កាលបើខ្ញុំមិនទាន់ដកសរគឺតណ្ហាបានទេ ខ្ញុំមិនអង្គុយសូម្បីមួយរំពេច ។ អ្នកចូរមើលសេចក្តីព្យាយាម និងការប្រឹងប្រែងរបស់ខ្ញុំនោះ យ៉ាងនេះ វិជ្ជា៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនាខ្ញុំបានធ្វើហើយ ។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុខ្ញុំក៏បានជម្រះហើយ ខ្ញុំជាព្រះអហរន្ត គួរទទួលទក្ខិណាទាន មានចិត្តរួចស្រឡះហើយ មិនមានឧបធិ ។ លំដាប់នោះ ក្នុងកាលរាត្រីអស់ទៅ ព្រះអាទិត្យក៏រះឡើង ខ្ញុំបានធ្វើតណ្ហាទាំងអស់ឲ្យរីងស្ងួត ហើយអង្គុយដោយភ្នែន ។ មហាបន្ថកត្ថេរ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៧ ទំព័រ ៩-១០ ដោយ៥០០០ឆ្នាំ |