Friday, 01 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 82,851
Today
Yesterday 164,333
This Month 82,851
Total ៣៥៦,៩២៦,៨២៥
Flag Counter
Reading Article
Public date : 22, Feb 2022 (21,408 Read)

សម្រស់ជីវិត



Audio
 
មាន​បុរស​ម្នាក់​មាន​កូនប្រុស​បួន​នាក់ ។ គាត់​បង្រៀន​កូន​ទាំង​បូន​នាក់​ ឲ្យ​ចេះ​គិត​ពិ​ចារណា កុំ​ឲ្យ​វិនិច្ឆ័យ​អ្វី​មួយ ដោយ​ប្រ​ញាប់​ប្រ​ញាល​ហួស​ពេក ។ ដូច្នេះ​ គាត់​បាន​បញ្ជូន​កូន​ម្នាក់​ ៗ ឲ្យ​ទៅ​ស្វែង​រក​អ្វី​មួយ ។  ដើម្បី​រៀន​វិ​និ​ច្ឆ័យ​ គាត់​បាន​ឲ្យ​កូន​ទាំង​បួន​នាក់​​នោះ ទៅ​មើល​ដើម​ទន្លាប់​មួយ​ដើម​ដែល​ដុះ​នៅ​កន្លែង​ឆ្ងាយ​មួយ ។

កូន​ច្បង​ទី​មួយ​ត្រូវ​ទៅ​មើល​ដើម​ទន្លាប់​នៅ​ពេល​រដូវ​ព្រិល​ធ្លាក់ ( សិសិររដូវ ), កូន​ទី​ពីរ​នៅ​និទាឃ​រដូវ ( រដូវ​ស្លឹក​ឈើ​លាស់ ), កូន​ទី​បី​គិម្ហ​រដូវ ( រដូវ​ក្តៅ ), និង​កូន​ពៅ​ទៅ​មើល​ដើម​ទន្លាប់​នោះ​នៅ​សរទ​រដូវ ( រដូវ​ស្លឹក​ឈើជ្រុះ ) ។ បន្ទាប់​ពី​កូន​ទាំង​បួន​នាក់​ទៅ​មើល​ដើម​ទន្លាប់​ និង​បាន​​ត្រ​ឡប់​មក​វិញ​ទាំង​អស់​គ្នា​រួច​ហើយ បុរស​​ជា​ឪពុក​ក៏​បាន​ហៅ​កូន​ទាំង​អស់ មក​សម្តែង​ពិ​ពណ៌​នា​នូវ​អ្វី​ដែល​គេ​ម្នាក់ ៗ បាន​ឃើញ ។

កូន​ច្បង​ទី​មួយ​បាន​និយាយ​ថា ដើម​ទន្លាប់​នោះ​មាន​រូប​រាង​អាក្រក់​ពេក​ណាស កោង​ហើយ​មូង​ទៀត​ផង ។ កូន​ទី​ពីរ​និយាយ​ថា ទេ! មិន​អញ្ជឹង​ទេ​បង ដើម​ទន្លាប់​នោះ​ប៉ិច​ពន្លក​ត្រួយ​ពណ៌បៃ​តង​យ៉ាង​ច្រើន ហើយ​សង្ឃឹម​ថា​និង​បាន​ផ្លៃ​ច្រើន​ទៀត​ផង ។ កូន​ទី​បី​ជំ​ទាស់ ទេ ! វា​មាន​ផ្ការីក​ច្រើន​ឡើង​ទន់​មែក​ទន់​ធាង មាន​ក្លិន​ក្រ​អូប ហើយ​ល្អ​ស្អាត​គួរ​ឲ្យ​គយ​គន់​ណាស ខ្ញុំ​មិន​ដែល​ឃើញ​អ្វី​ស្អាត​យ៉ាង​ហ្នឹង​ទេ ។ ឯ​កូន​ពៅ​​ក៏​បាន​ជំ​ទាស់​នឹង​បង ៗ ទាំង​បី​ ដោយ​និយាយ​ថា៖ ដើម​ទន្លាប់​នោះ មាន​ផ្លែ​ច្រើន​ទុំ​ក្រ​ហម​ទន់​មែក, មាន​ភាព​រស់​រវើក និង​ពោរ​ពេញ​ទៅ​ដោយ​ការពេញ​ចិត្ត​ពេញ​ថ្លើម ។

ដូច្នេះ​ហើយ បុរស​ជាឪពុក​​ក៏​បាន​ពន្យល់​ដល់​កូន​ទាំង​បួន​ថា កូន​ទាំង​អស់​និយាយ​ត្រូវ​ដូច ៗ គ្នា ព្រោះ​ថា​ កូន​ម្នាក់ ៗ បាន​ឃើញ​តែ​មួយ​រដូវ​ប៉ុណ្ណោះ​ក្នុង​ជីវិត​នៃ​ដើម​ទន្លាប់​នោះ ។  បុរស​ក៏​បាន​ប្រាប់​កូន​ទាំង​បួន​ទៀត​ថា កូន​មិន​អាច​ឲ្យ​តម្លៃ​ដើម​ឈើ​មួយ​ដើម ឬ​មនុស្សម្នាក់ ថា​ល្អ​ឬ​អាក្រក់​ដោយ​សារ​ហេតុ​ផល​តែមួយ​នោះ​ឡើយ ។

ឯ​ចំ​ណុច​សំ​ខាន់​នោះ​គឺ ថា​តើ​គេជា​មនុស្ស​ប្រ​ភេទ​ណា និង​ក្តី​សោមនស្ស, ការ​សប្បាយ​រីក​រាយ ហើយ​និង​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ជីវិត​របស់​គេ ក៏​ត្រូវ​យក​មក​ពិ​ចារណា​ឲ្យ​បាន​ល្អិត​ល្អន់​សព្វគ្រប់​ផង​ដែរ នោះ​ទើប​យើង​វិនិច្ឆ័យ​ជា​ចុង​ក្រោយបង្អស់ នៅ​ពេល​ដែល​រដូវ​ទាំង​អស់​បាន​មក​ដល់​រួច​រាល់​ហើយ ។ ប្រ​សិន​បើ​កូន​បោះ​បង់​ចោល​ការ​តស៊ូ​នៅ​ក្នុង​រដូវ​ព្រិល​នោះ កូន​នឹង​មិន​បាន​ជួប​សេចក្តី​សង្ឃឹម​នៃ​និទាឃ​រដូវ, សម្រស់​ស្រស់​ស្អាត​នៃ​វស្សាន​រដូវ និង​ភាព​ពេញ​ចិត្ត​ពេញ​ថ្លើម​នៃ​សរទរដូវ​ឡើយ ។


ដកស្រង់ចេញពីសៀវភៅៈ  ព្រហ្ម​ចរិយេសនា
រៀបរៀងដោយៈ   ខេង ខេមរៈ
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 16, Oct 2021 (33,462 Read)
សេចក្តីឧបមាអំពីនីវរណៈ
Public date : 11, Oct 2022 (54,988 Read)
សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី
Public date : 29, Jul 2019 (21,711 Read)
រាត្រី​ទឹក​ភ្នែក​ហូរ​ជ្រែក​ភ័ក្ត្រ​ម៉ែ
Public date : 09, Jan 2022 (70,780 Read)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម
Public date : 14, Oct 2021 (56,491 Read)
យ៉ាង​ណា​ដែល​ហៅ​ថា​សមា​ទាន
Public date : 28, Jul 2019 (10,256 Read)
កិច្ចបដិបត្តិចំពោះអ្នកដទៃ
Public date : 28, Jul 2019 (12,111 Read)
តួ​នាទី​សិស្ស ៥ សិក្ខាបទ
Public date : 04, Oct 2022 (11,273 Read)
សេចក្តី​ពិត​មាន​រស​ឆ្ងាញ់​លើស​អស់​រស​ទាំង​ពួង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).