ថ្ងៃ សៅរ៍ ទី ១៨ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨៩,៨៩៩
Today
ថ្ងៃម្សិលមិញ ១៤៥,៤៩៥
ខែនេះ ៣,២៨៧,៥១៨
សរុប ២២២,៨៧៩,០៩៣
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2340/xdtvgrdgvdgvd.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ៦៩៦១៣ ដង)
ចែកចេញជា ៤ យ៉ាងគឺៈ ១-គច្ឆន្តោ ដើរ ២- ឋិតោ ឈរ 3-និសិន្នោ អង្គុយ ៤- សយនោ ដេក។ ដើម្បីពិចារណា​នូវបព្វៈ​នេះ ត្រូវតម្កល់​ស្មារតី​ចំពោះ​ឥរិយាបថ​ទាំង ៤ ឲ្យ​ខ្ជាប់ខ្ជួន ទោះដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី ត្រូវដឹង​ច្បាស់​ថា អញ​ដើរ អញឈរ អញអង្គុយ អញដេក។ មួយទៀត សូម្បី​កាយតម្កល់​នៅ​ក្នុងអាការៈ​យ៉ាង​ណាៗ ក៏ត្រូវដឹង​ច្បាស់​នៅ​ក្នុងអាការៈ​នោះៗ​។ ក្នុងឥរិយាបថ​ទាំង ៤ ចំពោះ គច្ឆន្តោ ប្រែ​ថា​ដើរ​ តើ​មាន​អ្នក​ណា​ជា​អ្នក​ដើរ បើ​មាន​អ្នក​ដើរ​មែន​ចុះ ឋិតោ នេះ អ្នក​ណា​អ្នក​ឈរ​នៅ និសិន្នោ អ្នក​ណា​អង្គុយ​ សយនោ អ្នក​ណា​អ្នក​ដេក។ សេចក្ដី​នេះ បើ​ពិចារណា​ទៅ​តាម​ឥរិយា​បថ​មួយៗ មិន​ឃើញ​មាន​ថា អ្នកណា​ជា​អ្នក​ដើរ​ឡើយ ការ​ដេក​ដើរ ឈរ​អង្គុយ​ទាំង​អស់​នេះ គឺកើត​មក​អំពី​ចិត្ត​ជ្ជវាយោធាតុ។ ការ​ដែល​ពិចារណា​នូវ​ឥរិយាបថ នេះ ត្រូវតាំង​ចិត្ត​ថា ឥរិយា​បថ​ទាំង ៤ គ្រាន់​តែ​ជាកាយ មិនមែន​ជាសត្វ មិនមែន​ជា​ខ្លួន​ប្រាណ មិន​មែន​ជាបុរស មិន​មែន​ជាស្ត្រី​ឡើយ។ កំណត់​គ្រាន់តែ​ចម្រើន​ប្រាជ្ញា​ស្មារតីតែ​ប៉ុណ្ណោះ ដើម្បី​បំបែរ​ចិត្ត​ឲ្យ​ឃ្លាន​ចាក​តណ្ហា និង​ទិដ្ឋិ​កុំ​ឲ្យ​ប្រកាន់​អ្វី​តិចតួច​ក្នុង​លោក។ លោក​ក្នុង ទីនេះ ក៏​មិន​ដទៃ​ពី​ខន្ធលោក អាយតនលោក​ធាតុលោក សច្ចលោកជីវិត ជីវិត​ដែលកំពុង​រស់​នៅ​ជាប្រក្រតី​រាល់​ថ្ងៃ គឺ​ជាលោក។ កាយានុបស្សនាសតិប្បដ្ឋាន​នេះ ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់​សម្ដែង​ដើម្បី ជាឧបការៈឲ្យ​ពុទ្ធបរិស័ទ​អ្នក​ស្ដាប់​នោះ​ឯង មានស្មារតីសូម្បីឥរិយាបថ​ណាមួយ ដេក ដើរ ឈរ អង្គុយ ក៏​គប្បី​មានសតិ​សម្បជ្ជញ្ញៈ ប្រកប​ដោយសេចក្ដី ព្យាយាម​ដុត​កំដៅនូវកិលេសធម៌ គឺ​អភិជ្ឈានិងទោមនស្ស ដែល​ហៅ​ថា វិនេយ្យ លោកេ អភិជ្ឈា ទោមនស្សំ។ យើងគ្រប់​គ្នាមានកាយ គឺមហាភូតរូប ៤ អាស្រ័យ​មហាភូតរូប ៤ នេះ​ហើយ​ទើប​សម្រេច​បាន​ទៅ​ជា​ឥរិយាបថ​ណាមួយ ប៉ុន្តែ​ថា​ការ​បដិបត្តិ​ក្នុងសតិប្បដ្ឋាន គឺសតិរឮកត្រង់​លក្ខណៈ​នៃ​ធម៌ គឺ​ជាសភាវធម៌​នៅ​ក្នុងពួកកាយ ដូចជា​ក្នុងឥរិយាបថ គឺ​ជា​សភាវធម៌ ដែល​ប្រាកដ​ឡើងជាប្រក្រតី​គ្រប់ឥរិយាបថ​ទាំង ៤ ដែល​ជាធម៌​មានពិត ដែល​ជាបរមត្ថធម៌។ ឥរិយាបថ​បួននេះ គឺជាការហៅឈ្មោះ​ទៅ​តាម សណ្ឋាន​ទ្រង់ទ្រាយ​នៃ​រូប ដែល​ប្រជុំ​រួមគ្នា​ច្រើន​តែប៉ុណ្ណោះ។ បើ​មិន​មាន​ការអប់រំ​នូវសតិរឮក​ត្រង់លក្ខណៈនៃរូប តែមួយលក្ខណៈៗ ឬ មួយប្រភេទៗ ដោយ​ឡែក​អំពីគ្នា​ទេ នោះ​គង់នឹង​មានសេចក្ដីប្រកាន់​ថា រូប​ដើរមាន រូបឈរមាន រូបអង្គុយមាន រូបដេកមាន តែដោយ​បរមត្ថនៅក្នុងរូប​ ២៨ មិនមាន​រូបដើរ រូបដេក រូបឈរ រូបអង្គុយ​ទេ។ ដឹងធម៌​ឥរិយាបថបព្វ​នេះ គឺ​ដឹង​សភាវធម៌ ដូច​ជា​សភាវរូប រហូត​អាច​មាន​សណ្ឋាន​ទ្រង់ទ្រាយនេះ​ឯង ហើយ​យើងក៏ស្គាល់​បាន​ជារូបរាង។ កាល​ណា​យើង​ប្រកាន់​ថារូបរាងកាយ​នេះ ថាតួខ្លួន​ព្រោះ​យើង​សម្គាល់ថា រូបដើរ រូបដេក រូបអង្គុយ នេះ​ឈ្មោះ​ថា បញ្ញត្តិបិទបាំងបរមត្ថ។ បញ្ញត្តិបាំងបរមត្ថនេះ សូម្បី​ពុទ្ធបរិស័ទ​ទាំងឡាយ​គប្បីសិក្សា ឲ្យបាន​យល់ចូលចិត្ត ដើម្បី​ជាគ្រឿង​តឿន​ស្មារតី​ឲ្យ​មាន​ការ​រឮក​ ត្រង់​ទៅលើ​តែ​បរមត្ថ​ធម៌ ហើយ​បើកនូវ​បញ្ញត្តិ បើ​មិនមាន​យ៉ាង​នេះ​ទេ នឹងច្រឡំ​នូវបញ្ញត្តិ ថាជារបស់​មានពិត ដូច​នេះ​មិនអាចរួចផុត​ពីទិដ្ឋិ​ឡើយ។ ឧទាហរណ៍ ដូច​ជានៅក្នុងរូបារម្មណ៍ ដែលប្រាកដ​ឡើង​ឲ្យ​ឃើញ​តាមផ្លូវភ្នែក ឬ សទ្ទារម្មណ៍ដែលប្រាកដ​ឡើងឲ្យ​ឮ​តាមផ្លូវត្រចៀកតែមួយលក្ខណៈ រូបារម្មណ៍ក្ដី សទ្ទា​ក្ដី គឺ​រមែង​មានសន្ដតិនៃរូបនោះ ដោយអាស្រ័យ​ការឃើញ​នូវរូបនោះ​រលត់​ទៅ ឃើញ​តមក​ទៀតរូប​ដែលប្រាកដ​នោះ​គង់​ប្រាកដ​ឲ្យ​ឃើញ​ទៀត​តគ្នា យ៉ាងលឿន​រហ័ស​ដូច​ជា រូបារម្មណ៍​នោះ​ឯង សទ្ទារម្មណ៍​ក៏​ដូច​គ្នា ធ្វើ​ឲ្យ​ប្រាកដ​នូវ​ភាព​ដេក ដើរ​ ឈរ អង្គុយ មាន​មែន។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន ដោយ​៥០០០​ឆ្នាំ
images/articles/2341/23rfas.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ៦២១៨០ ដង)
កាលពី​ព្រេង​នាយ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​សោយ​រាជ្យ​នៅ​នគរ​ណា​រាណ​សី ទ្រង់​បា​ន​ចេញ​ទៅ​ប្រ​ពាត​ព្រៃ​មួយ ។ សោ​ភ័ណ​ភាព​ស្រស់​ឆើត​ឆាយ​នៃ​បុផ្ឆា​ជាតិ រុក្ខ​ជាតិ នឹង​ផ្លែ​ឈើ​ផ្សេង ៗ បាន​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ទ័យ​ជា​ខ្លាំង ។ សោយ​សេច​ក្តី​សោមនស្ស​រីក​រាយ​ជា​មួយ​នឹង​សោ​ភ័ណ​ភាព​ទាំង​នោះ ទ្រង់​ក៏បាន​យាង​កំ​សាន្ត​ចូល​ជ្រៅ​ទៅ ៗ ក្នុង​ទ្រូងព្រៃ ។
images/articles/2342/23rfsd.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ៧២០០២ ដង)
កាល​ពី​ព្រេង​នាយ មាន​ព្រះ​ពោ​ធិ​សត្វ​មួយ​អង្គ​ទ្រង់​បាន​យោន​យក​កំ​ណើត​ជា​កូន​ចាប​ចៀប​កប្បាស ។ កូន​ចាប​ចៀប​កប្បាស​នោះ​មាន​ជើង​ និង​ស្លាប​តូច​ ៗ នៅ​ឡយ, មិន​ទាន់​ចេះ​ដើរ​ឬ​ហោះ​ហើរបាន​នៅ​ឡើយ​ទេ ។ មេ​បា​វា​ទាំង​ពីរ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​ដើម្បី​ស្វែង​រក​ចំ​ណី​យក​មក​សម្បុកដើម្បី​បញ្ចុក​ចំ​ណី​វា​តាម​ចំ​ពុះ ។ នៅ​តំ​បន់​ព្រៃ​ដែល​ចាប​ចៀប​កប្បាសបាន​យោ​ន​យក​កំ​ណើត​នោះ ជា​ភូមិ​មួយ​ក្នុង​លោក​យើង​នេះ​ដែល​តែង​តែ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​រៀង​រាល់​ឆ្នាំ ។ នា​កាល​វេ​លា​ឆ្នាំ​នោះ​ឯង ក៏​មាន​ភ្លើង​ចាប់​ឆាប​ឆេះ​ព្រៃ​ម្តង​ទៀត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លិទ្ធ​ភាព ក៏​បាន​នាំ​គ្នា​ហើរ​ទៅ​ឆ្ងាយ​ចាប់​តៃង​តែ​មាន​ផ្សែង​ជា​ដម្បូង​ម​ក​ម្លេះ ។ ដោយ​ហេតុ​ថា ភ្លើង​កាន់​តែ​ឆាប​ឆេះ​មក​ជិត​សម្បុក​កូន​ចាប​ចៀប​កប្បាស​បន្តិច​ម្តង ៗ ហើយ​នោះ ។ មេ និង​បា​ទាំង​ពីរ​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជា​មួយ​នឹង​កូន ។ នៅ​ទី​បំ​ផុត​ ភ្លើង​បាន​ឆាប​ឆេះ​មក​ជិត​មែន​ទែន ដែល​បាន​ធ្វើ​ឲ្យ​មេ​បា​ទាំង​ពីរ​បង្ខំ​ចិត្ត​ហើរ​ចាក​ចេញ​យក​រួច​តែ​ជីវិត​ខ្លួន ចោល​កូន​ចាប​សម្លាញ់​ទាំង​ចិត្ត​ក្តុក​ក្តួល​ជា​អនេក ។ ដើម​ឈើ​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ត្រូវ​បាន​ភ្លើង​ឆេះ​រលំ​ដួល ជា​មួយ​នឹង​សម្លេង​ផ្ទុះ​រប៉េះ​រប៉ោះ​ជា​ខ្លាំង ។ កូន​ចាប​ចៀប​កប្បាស​បាន​ឃើញ​អ្វី ៗ ត្រូវ​បាន​ភ្លើង​ឆេះ​បំ​ផ្លាញ​យ៉ាង​សា​ហាវ ដោយ​គ្មាន​អ្វី​អាច​គ្រប់​គ្រង​បាន​ឡើយ ។ វា​មិន​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​ដល់​ជី​វិត​ខ្លួន​បាន​ឡើយ ។ នៅ​ក្នុង​ខណៈនេះ ចិត្ត​កូន​ចាប​ចៀប​កប្បាស​មាន​អារម្មណ៍​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​អស់​សង្ឃឹម​ជា​ខ្លាំង ។ ប៉ុន្តែ​​រំ​ពេច​នោះ កូន​ចាប​ចៀប​បាន​នឹង​ភ្នក​ក្នុង​ចិត្ត​ថា ៖ " មេ​និង​បា​ខ្ញុំ លោក​អាណិត​ស្រឡាញ់​ខ្ញុំ​ខ្លាំងណាស់ ។ ដោយ​មិន​ខ្លាច​នឿយ​ហត់​អ្វី​ទាំង​អស់ លោក​បាន​ធ្វើ​សម្បុក​មួយ​សម្រាប់​ខ្ញុំ និង​ចិញ្ចឹម​បំ​ប៉ន​រក្សា​ខ្ញុំ ដោយ​គ្មាន​ការ​លោភ​លន់​អ្វី​សោះ​ឡើយ ។ នៅ​ពេល​ភ្លើង​បាន​ឆាបឆេះ​ជិត​មក​ដល់ លោក​ទាំង​ពីរ​បាន​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជាមួយ​ខ្ញុំ រហូត​ដល់​នាទី​ចុង​ក្រោយ​បំ​ផុត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លទ្ធ​ភាព​អាច​ហោះ​ហើរ​បាន គេ​បាន​នាំគ្នា​ហើរ​ចេញ​ទៅ​ឆ្ងាយ តាំង​តែ​ពី​មុន​យូរ​ណាស់​មក​ហើយ ។ អញ្ជឹង​ហើយ មេត្តា​ធម៌​របស់​មេ និង​បា​ដែល​លោក​មាន​ចំ​ពោះ​ខ្ញុំ​ធំ​ធេង​ណាស់ ។ លោកបាន​បន្សល់​ខ្លួន​នៅ​ជា​មួយ​ខ្ញុំ​ដោយ​ផ្សង​ព្រេង​នឹង​គ្រោះ​ថ្នាក់​នៃ​ជី​វិត​របស់​លោក​ទាំង​ពីរ ។ តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​គ្មាន​សង្ឃឹម​ថា​នឹង​អាច​ជួយ​យក​អា​សារ​ជី​វិត​ខ្ញុំ​បាន ។ ដូច្នេះ​ហើយ ដោយ​សារ​តែ​លោក​មិន​អាច​បី​ពរ​យក​ខ្ញុំ​ទៅ​ជា​មួយ​បាន ទើប​លោក​ដាច់​ចិត្ត​ហោះ​ហើរ​ចេញ​ទៅ​តែ​ខ្លួន ។ ខ្ញុំ​សូម​អរគុណ​ដល់​លោក​ទាំង​ពីរ ចំ​ពោះ​សេចក្តី​ស្រឡាញ់​របស់​លោក ដែល​មាន​ចំ​ពោះ​រូប​ខ្ញុំ ទោះ​ជា​លោក​ទាំង​ពីរ​ដល់​ទី​ណា​ក៏​ដោយ ។ ខ្ញុំ​សូម​ផ្សង​ដោយ​អស់​ពី​ចិត្ត សូម​ឲ្យ​លោក​ទាំង​ពីរ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ មាន​សុខ​​មាល​ភាព និង​សុភមង្គល ។ " " ឥឡូវ​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯងតែល​តោល ។ គ្មាន​អ្នក​ណា​មនាក់​ដែល​ខ្ញុំ​ទៅ​រក​ឲ្យ​ជួយ​បាន​ទេ ។ ខ្ញុំ​មាន​តែ​ស្លាប តែ​ខ្ញុំ​មិន​អាច​ហើរ​ឲ្យ​រួច​ខ្លួន​បាន ។ ខ្ញុំ​មាន​ជើង តែ​ខ្ញុំ​មិន​អាច​រត់​គេច​ចេញ​បាន ។ ប៉ុន្តែ​ ខ្ញុំ​នៅ​អាច​គិត​បាន ។ សល់​តែ​ចិត្ត​ប៉ុណ្ណោះ ដែល​ខ្ញុំ​នៅ​ប្រើ​បាន គឺ​ជា​ចិត្ត​ដែល​បរិសុទ្ធ ។ ក្នុង​ជិ​វិត​ដ៏​ខ្លី​របស់​ខ្ញុំ សត្វ​លោក​ដែល​ខ្ញុំ​ស្គាល់ មាន​តែ​មេ និង​បា​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។ ហើយ​ចិត្ត​របស់​ខ្ញុំ​សោត​ ក៏​ពោរ​ពេញ​ទៅ​ដោយ​ក្តី​មេ​ត្តា​ករុណា​ចំ​ពោះ​លោក​ទាំង​ពីរ ។ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អំ​ព៉ើ​អាក្រក់ ដល់​អ្នក​ណា​ម្នាក់​ឡើយ ។ ខ្ញុំ​មាន​តែ​សច្ច​ភាព​នៃ​ទារក​និរ​ទោសតែ​ប៉ុណ្ណោះ ។ រំ​ពេច​នោះ​ បា​ដិ​ហារ​ដ៏​មហ​ស្ចារ្យ​មួយបាន​កើត​ឡើង ។ សច្ច​ភាព​នៃ​ទិ​រ​ទោស​នេះ​បាន​រីក​ធំ​ឡើង ៗ រហូត​ដល់​បាន​ធំ​ជា​ង​ខ្លួន​កូន​ចាប​ចៀប​កប្បាស​ ។ ចំ​ណេះ​ដឹង​ចំ​ពោះ​សច្ច​ធម៌​នេះ មាន​កម្រិត​ខ្ពស់​ហួស​ឆ្ងាយ​ផុត​ពី​ជី​វិត​រស់​នៅ​របស់​បុគ្គល​ម្នាក់ ៗ ។ ចំ​ណេះ​ដឹង​នេះ​ព្រះ​ពោធិ​សត្វ លោក​មិន​ត្រឹម​តែ​យល់​ដឹង​តែ​នៅ​ក្នុង​ជាតិ​នេះ​ទេ គឺ​លោក​ក៏មាន​ចំ​ណេះ​ដឹង​នេះ​តាំង​តែពី​គ្រប់​ជា​តិ​មុន ៗ មក​ផង​ដែរ ចំ​ណេះ​ដឹង​នេះ​ ហៅ​​ថា បុព្វេ​ជាតិ​ស្សរ​ញ្ញាណ ប្រែ​ថា ( ប្រាជ្ញា​រលឹក​ជាតិ​កំ​ណើត ពី​ក្នុង​អតី​ត​កាល​បាន ) ។ នរ​ជន​ដែល​បាន​យោន​យក​កំ​ណើត​ពី​ជាតិ​មុន​យ៉ាង​នេះ​បាន​នាំ្យមនុស្ស​ជាតិ​ស្គាល់​ថា ជា​ព្រះ​ពុទ្ធ​មួយ​អង្គ ដែលលោក​​ជា​អ្នក​បាន​សម្រេច​សម្មា​សម្ពោ​ធិ​ញ្ញាណ ស្គាល់​សច្ច​ធម៌​ច្បាស់​លាស់ លោក​ជា​អ្នក​មាន​អនុភាព​ នៃ​សច្ច​ធម៌, ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​គោល​បំ​ណង​នៃ​មេត្តា​ធម៌ ។ ដូច្នេះ​ហើយ ព្រះ​ពោធិ​សត្វ​ដែល​ជា​កូន​ចាប​ចៀប​កប្បាស​ លោក​បាន​អធិដ្ឋាន​តាំង​មាំ​ក្នុង​ចិត្ត​ថា ៖ " សូម​ឲ្យ​សច្ច​ភាព​នៃ​និ​រទោស​នេះ​បាន​ជួប​ជុំ​ជាមួយ​ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​អា​នុ​ភាព​នៃ​សច្ច​ធម៌​ដ៏​បុ​រាណ​ផងចុះ ។ សូម​ឲ្យ​បក្សា​បក្សា​ និង​សត្ត​និ​ករ​ទាំង​អស់ ដែល​នៅ​ជាប់​អន្ទាក់​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​រួច​ផុត​ពី​គ្រោះ​ភ័យ ។ និង​សូម​ឲ្យ​ទី​កន្លែង​ត្រង់​នេះ​បាន​ចៀស​រួច​ផុត​ពី​ភ្លើង​ព្រៃ​មួយ​លាន​ឆ្នាំ​ទៅ​ហោង ។ " ហើយ​អ្វី​ ៗ ក៏បាន​សម្រេច​ដូច​សេចក្តី​អធិ​ដ្ឋាន​តាំង​ចិត្ត​សច្ចា​ប្រាថ្នា​របស់​ព្រះ​ពោ​ធិ​សត្វ​មែន ។ ដំ​បូន្មានៈ សច្ច​ធម៌, កុសល​ធម៌ និង​ករុណា​ធម៌​អាច​សង្រ្គោះ​ពិ​ភព​លោកបាន ។ ដកស្រង់ចេញពីសៀវភៅៈ ព្រហ្ម​ចរិយេសនា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2350/efw4recewfewrgw43t43634.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ៤៧២៥៤ ដង)
ការរស់​នៅ ត្រូវតែ​ប្រកប​ដោយធម៌​ទាំង ៤ យ៉ាងនេះ កុំ​បីខាន​គឺ ទី ១ មេត្តា សេចក្ដី​ស្រឡាញ់​ប្រាថ្នា​ឲ្យ​គេ​បាន​សុខ ទី ២ ករុណា សេចក្ដី​អាណិត​គិត​ជួយ​ឲ្យ​គេរួច​ចាក​ទុក្ខ ទី ៣ មុទិតា សេចក្ដី​ត្រេកអរ​តាម​ក្នុង​ពេល​វេលា ដែល​គេ​បាន​ល្អ ទី ៤ ឧបេក្ខា សេចក្ដី​តាំង​ចិត្ត​ជាកណ្ដាល មិន​ឲ្យ​មាន​សោមនស្ស​និង​ទោមនស្ស​ក្នុងវេលា ដែល​គេ​មាន​សេចក្ដី​វិបត្តិ។ ១. មនុស្ស​យើង​កាល​ណា​បើ​មិន​បាន សិក្សា​រៀន​សូត្រ​នូវ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ ដើម្បី​ធ្វើ​ការ​អប់រំចិត្ត​នោះ​ទេ គឺ​មាន​ការ​ច្រណែន​គ្នា​គ្រាន់​តែ​ឃើញ​គេ​ធ្វើ​ល្អ ក៏​មិន​ចេះ​ត្រេកអរ​ក្នុងសេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ដែរដូច្នេះ មេត្តា​ធម៌​ឮ​ព្រះសម្មាសម្ពុទ្ធព្រះអង្គ​បាន​សម្ដែង​ឲ្យ​មនុស្ស​យើង​ចេះ​ត្រេកអរ​ក្នុង​អំពើ​ល្អ​របស់​អ្នក​ដទៃ។ ២. នៅ​ក្នុង​ធម៌​ករុណា​នេះ ព្រះដ៏មានព្រះភាគ​ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ឲ្យ​មនុស្ស​យើង​ចេះ​អាណិត​ដល់​អ្នក​ដទៃ ហើយ​ចេះ​ត្រេកអរ​ក្នុង​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ហើយ​មាន​ការ​ប្រាថ្នា​ឲ្យ​គេ​បាន​នូវ​សេចក្ដី​សុខ បើ​គេ​មាន​ទុក្ខ ប្រាថ្នា​គេ​រួច​ផុត​អំពី​សេចក្ដី​ទុក្ខ​នោះ។ ៣. ពេល​ដែល​បាន​ធ្វើ​អ្វី​មួយ​ជាមួយ​អ្នក​ដទៃ ប្រកប​ដោយកុសល​ធម៌​ដូច​ជា​មាន​ការ​ចិញ្ចឹមបីបាច់ ថែរក្សា បង្ហាត់បង្រៀន​ប្រៀនប្រដៅ​ដូច​ជា​មាតាបិតា ដែល​បាន​បរិច្ចាគ​ទាន​ជាដើម មិន​ចង់​បាន​អ្វី​អំពី​កូន​ឡើយ មាន​តែ​ការ​សប្បាយរីករាយ និង​ការ​ត្រេកអរ​តាម​ជារៀងរហូត តែ​បើ​ផ្ទុយ មក​វិញ​មាន​ការ​ជួយ​អ្នក​ដទៃ​ហើយ តែ​ចង់​បាន​ការ​តបស្នង​សងគុណ មក​ លើ​ខ្លួន​វិញ​នោះ មិន​អាច​មាន​ឈ្មោះ​ថា​មុទិតា​ឡើយ។ ៤. ធម្មតា​មនុស្ស​យើង​បាន​សាង​នូវ​ផល​ប្រយោជន៍ សម្រាប់​ការពារ​ខ្លួន​របស់​យើង​នោះ រមែង​មាន​ការ​លំបាក​លំបិន​ខ្លាំង​ណាស់ បើ​សិន​ជា​យើង​បាន​ធ្វើ​ប្រយោជន៍​ជាផល​បុណ្យ តែ​មាន​ការ​មិន​បាន​សម្រេច​ដូច​ប្រាថ្នានោះ រមែង​ក្ដៅ​ក្រហាយ​ជាមិនខាន​ដូច​ជា​ឧបេក្ខា​ជាដើម ការ​តាំង​ចិត្ត​ជា កណ្ដាល​មិន​ងាយ​នឹង​ធ្វើ​បាន​ទេ ប្រសិន​បើ​យើង​មិន​បាន​ពិចារណា ទៅ​តាមព្រះធម៌​នោះ​ទេ ការ​ចង់​ជួយ​ឲ្យ​គេ​បាន​សេចក្ដី​សុខ ចង់​ឲ្យ​គេ​មាន ចង់​ឲ្យ​គេ​ដូច​យើង ទាំង​នេះ​ហើយ​បើ​គេ​មិន​ធ្វើ​ដូច​ជា អ្វី​ដែល​យើង​ប្រាថ្នា​ទេ​នោះ អ្នក​ខ្លះ​ខូច​ចិត្ត​ដោយសារ​តែ​រំពឹង​ចង់​ឲ្យ​គេ​តប​ស្នង ទាំង​នេះ​ហើយ​បាន ជា​ឧបេក្ខា​នេះ​មាន​ចិត្ត​ជាកណ្ដាលៗ ពេល​គេ​មិន​ដឹង​គុណ​ក៏​មិន​ក្រវល់ ក្រវាយចិត្ត គេ​មិន​ធ្វើ​តាម​យើង​មិន​បញ្ហា​ឡើយ។ នេះ​គឺ​មាន​ទាំង​អស់​នៅ ក្នុងព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ទាំងស្រុង តែសូមពិចារណា​ផង គឺ​មាន ចិត្ត​ជាកណ្ដាល​កន្លែង​នេះ​ត្រូវពិចារណា​ដោយ​បញ្ញា។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ​៥០០០​ឆ្នាំ
images/articles/2385/56g4ferht5gvyerscrtdhygefdrg.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ១៤១៤៣ ដង)
រឿង​ជីវិត​ដែល​យើង​បាន​ដឹង​ក្នុង​ការ​រស់​នៅ​បច្ចុប្បន្ននេះ វារមែង​កើត​ឡើង​ហើយ​មាន​ការ​សម្ដែង​នូវរឿងជីវិត ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ដឹង​រឿង​ពិត​ដែល​មាន​ការ​លំបាក​លំបិន ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​សេចក្ដី​តស៊ូ ពុះពារ ធ្វើអ្វីៗ​គ្រប់បែប​យ៉ាង ដើម្បី​តម្រូវ​ការ​របស់​ខ្លួន​ឯង ទាំង​នេះ​ហើយ​បាន​ជា​លើក​យក​មក​ជា​ប្រធាន​បទ​ក្នុង​ការ​ពិចារណា។ ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​មិន​ងាយ​នឹង​បុគ្គល​ណា អាច​ដឹង​អំពី​ជីវិត​ដែល​មាន​សព្វ​ថ្ងៃ​នេះ មិន​ងាយ​នរណា​ម្នាក់​អាច​ដឹង​បាន​ទេ​ពេល​ណា​ដែល​យើង​បាន​ពិចារណា​រឿង​រ៉ាវអំពីជីវិត ធ្វើឲ្យចិត្ត​បាន​សុខ​ស្ងប់។ ពេល​នោះ​ងាយ​ស្រួល សម្រាប់​ជីវិត​ដែល​ត្រូវ​ដើរ​តួសម្ដែង​ក្នុង​ឆាក​ជីវិត​នេះ។ ឆាកល្ខោនជីវិត រឿងភាគសម្ដែង​បង្ហាញ​ឈុតឆាក សប្បាយ​លំបាក​ជួប​ព្រាត់រីងរៃ ស្រេច​លើ​អ្នក​តែង​លៃ​លក​បំភ្លៃ រៀប​ចំអត្ថន័យ​ហាក់​ដូច​រឿង​ពិត។ រឿង​ខ្លះ​សម្ដែង​កម្សត់​អន់ក្រ រស់​ទាំងត្រដរ​ព្រាត់​ប្រាស​ស្នេហ៍ស្និទ្ធ ខ្លះ​ជា​សេដ្ឋី​ជាស្ដេច​យ៉ាង​ពិត ខ្លះ​ក៏​ជា​មិត្ត​បម្រើ​គេ។ ក្នុងរឿង​មួយៗ​តែង​មាន​វែង​ខ្លី មាន​ប្រុស​មាន​ស្រី​ច្រើន​កាំភ្លេ ខ្លះដើរតួរ​កាច​ត្រូវ​បាន​គេ​ជេរ តួស្លូត​ទំនេរ​តែង​គេ​អាណិត។ ឯអ្នក​ខ្លះ​ទៀត​ឆ្លៀត​ដើរ​តួក្បត់ ខ្លះធ្វើ​កម្សត់​ខំច្នៃប្រឌិត ធ្វើក្លែងក្លាយ​សោះ​ហាក់​ដូច​ជាពិត អ្នក​មើល​ខ្លោច​ចិត្ត​អ្នក​ខ្លះ​សោកា។ តួអ្នកសម្ដែង​គេ​ដឹង​ទាំង​អស់ មិនមានចន្លោះ​យល់​សព្វ​កិច្ចការ ព្រោះមាន​អ្នក​ប្រាប់​អ្នកតែង​ស្ដី​ថា សាក​សម​អស្ចារ្យ​ដូច​រឿង​ពិតៗ។ នេះ​គឺ​រឿង​ល្ខោន​ដែល​គេ​តាក់តែង ហើយ​រៀប​សម្ដែង​ប្រាប់​ពី​ជីវិត ត្រៀម​ហើយ​ដើរ​តួមើលទៅជិត​ស្និទ្ធ ខ្លះ​គេ​ឱបរឹត​យ៉ាង​សមសោភា។ យ៉ាង​ណា​ជីវិត​ទាំង​អស់​ប្រុសស្រី កើត​ក្នុង​លោកិយ​ក៏​មាន​ដូច​គ្នា មានជួប​មានព្រាត់​ខ្លះ​ក៏​កំព្រា លំបាក​វេទនា​គ្មាន​ដែល​លោះ​ថ្ងៃ។ រឿងរ៉ាវឧបសគ្គមាន​គ្រប់​កន្លែង វិលវល់ដូចផ្សែង​ទុក្ខ​សោក​ពេក​ក្រៃ ទឹកភ្នែកស្រក់ហូរ​គ្មាន​ដែល​សំចៃ ឧបទ្រព្យ​ចង្រៃ​គ្មានស្រាកម្ដងណា។ នេះ​គឺ​បញ្ចក្ខន្ធនៃ​យើង​គ្រប់​ប្រាណ មិនយូរប៉ុន្មាន​ត្រូវ​ចោល​ឥតការ រស់​នៅ​សុខៗ​ត្រូវ​ស្លាប់​មរណា ចោល​ស្រែចម្ការ​ផ្ទះប្រពន្ធប្ដី។ ជីវិត​ប្រៀបដូច​ជា​ការ​សម្ដែង រៀប​ចំចាត់ចែងនៅ​ក្នុងភពបី អ្នក​តែង​គឺ​កម្ម​គ្មាន​ត្រាប្រណី អ្នក​ក្រសេដ្ឋីចាត់​មិន​រើស​មុខ។ ពេល​ខ្លះ​ឲ្យ​ធំមាន​បុណ្យ​សក្ដិយស ឋានៈ​ខ្ពង់ខ្ពស់​ខ្លះ​ដូច​ជាប់​គុក ពេល​ខ្លះ​ឲ្យសុខ​ខ្លះ​ក៏​ឲ្យ​ទុក្ខ ខ្លះ​ជួប​ឪពុក​ព្រាត់ប្រាសពីម៉ែ។ ខ្លះ​ស្លាប់​ពី​ក្មេង​ខ្លះ​រស់​ដល់​ចាស់ ខ្លះ​មាន​ប្រាក់កាស​ចាយ​ជាហូរហែ ខ្លះ​នៅ​ទីក្រុង​អ្នក​ខ្លះ​នៅ​ស្រែ ខ្លះ​ទុក្ខ​ឥតល្ហែ​អ្នក​ខ្លះ​សុខសាន្ត។ តាមពិត​ជីវិត​បី​ដូច​ឆាកល្ខោន ប្រសើរ​អាប់ឱន​មានគ្រប់​សព្វ​ប្រាណ បើ​ខ្លួន​ខ្ពង់ខ្ពស់សាង​គុណ​កុំ​ខាន រឿង​ចប់​ថ្មើរ​ម៉ានបាន​បុណ្យ​ជាគ្នា។ បើ​ខ្លួន​នៅ​ក្រ​ឲ្យ​ក្រ​ទៅ​ចុះ ឲ្យ​តែ​ចិត្ត​ស្មោះ​ព្រម​ស្ដាប់​ធម្មា គង់​មាន​ថ្ងៃ​មួយ​អាច​រួច​ចាកពៀរ ឡើង​ជិះ​នាវា​ផុត​ទុក្ខ​វិបរិត។ អស់​លោក​សប្បុរស​ជាទីស្នេហា ស្ដាប់​គិត​ចុះ​ណា​ឆាក​ល្ខោន​ជីវិត កុំ​លង់​ចាញ់​បោក​កិលេស​នែបនិត្យ ចូរ​ស្ដាប់​ធម៌ពិត​នៃ​ព្រះជិនស្រី។ ដោយសាមណេរ សា ចាន់រ៉ាត់ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ៣៥១១ ដង)
មនុស្ស​យើង​គ្រប់​គ្នា តែង​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ជីវិត​រស់​នៅ​យូរ​អង្វែង ចង់​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគ​ផ្សេង ៗ ចង់​រស់​នៅ​ជួប​ជុំ​ភរិ​យា​ស្វា​មី កូន​ចៅ​ប្រុស​ស្រី ចង់​ឲ្យ​គេ​មាន​ភក្តី​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​ភរ​កុ​ហក​ បោក​ប្រាស់ ចង់​ឲ្យ​និយាយ​តែ​ពាក្យ​សច្ចៈ ពិត​ទៀង​ត្រង់ ចង់​​ឲ្យ​ខ្លួន​ឯង​បរិបូរ​ទៅ​ដោយ​បញ្ញា មិន​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ឆ្គួត​ វិ​កល់​ចរិក​ មាន​សតិ​វិប្ប​លាស បាត់​បង់​បញ្ញា​ស្មា​រតី ចង់​ឲ្យ​ខ្លួន​ឯង​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សុខ​គ្រប់​យ៉ាង . . . ។ បេ ។ យើង​ដែល​និយាយ​ថា​ចង់​បាន​ ៗ ៗ គ្រប់​គ្នា​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិ​នព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រ​យោជន៍ ដែល​នាំ​ឲ្យ​បាន​នូវ​របស់​ទាំង​អស់​នោះ ចេះ​តែ​ស្រែង​ក្តែង ៗ ថា ចង់​បាន​នេះ ចង់​បាន​នោះ ចង់​ឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ណាស់ តែ​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ហេតុ​ដែល​នាំ​ឲ្យ​មាន​នូវ​សេចក្តី​សុខ តើ​នឹង​មាន​សេចក្តី​សុខ​ពី​ណា​មក ? ដោយ​ហេតុ​តែ​ចង់​ឲ្យ​ជី​វិត​របស់​ខ្លួន​រស់​នៅ​យើន​យូរ តែ​បែរ​ជា​ទៅ​បៀត​បៀន​ជី​វិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុង​តែ​សាង​នូវ​ភាព​ជា​អ្នក​មាន​អាយុ​វែង​ឬ ? ចង់​មាន​ទ្រព្យ​សម្បត្តិ​តែ​បែរ​ជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន ចង់​មាន​សេចក្តី​សុខ តែ​បែរ​ទៅ​ប្រព្រឹត្តិ​បំ​ពាន​លើ​សេចក្តី​សុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់​នេះ​វា​សម​គួរ​ដែរ​ឬ ? ព្រះ​បរម​សា​ស្តា​ចារ្យ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់​បាន​ទ្រព្យ​ស្តុក​ស្តម្ភ ចង់​ឲ្យ​ឯង​មាន​សេចក្តី​សុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង និង​ចង់​មាន​បញ្ញា គឺ​ត្រូវ​វៀក​ចាក​បញ្ច​វេ​រា​ទាំង ៥ គឺ​សីល​ ៥ នឹង​ឯង ពីព្រោះ​អ្នកមាន​សីល​ ៥ រមែង​បាន​ទទួល​នូវ​គុណ​ធម៌​ដូច្នេះ​គឺ -សីល​ទី ១ មិន​បៀត​បៀន​ជី​វិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់​សត្វ​នាំ​ឲ្យ​មាន​ធម៌ មេត្តា ។ -សីល​ទី ២ មិន​លួច​ទ្រព្យ​គេ នាំ​ឲ្យ​មាន​ធម៌ សម្មា​អាជីវៈ ។ -សីល​ទី ៣ មិន​ប្រ​ព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​យើង​មាន​នូវ​ធម៌ សទារន្តោសៈ ។ -សីល​ទី ៤ មិន​និយាយ​កុហក នាំ​ឲ្យ​មាន​ធម៌ សច្ចៈ ។ -សីល​ទី ៥ មិន​ផឹក​នូវ​ទឹក​ស្រ​វឹង នាំ​ឲ្យ​មាន​ធម៌ សតិ​សម្បជញ្ជៈ ។ សីល​ទាំង ៥ នេះ​ដែល​មនុស្ស​គួរ​តែ​ខំ​ប្រឹង​ប្រែង​រក្សា​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជី​វិត​របស់​​ដូច្នោះ​ដែរ ដើម្បី​បាន​ជា​មាគ៌ា​សម្រាប់​ជីវិត​របស់​យើង ដែល​ធ្វើ​ដំ​ណើរ​ទៅ​លោក​ខាង​មុខ​នឹង​បាន​ជា​គ្រឿង​ប្រដាប់​ សម្រាប់​តម្រែ​ តម្រង់ និង​កែ​តម្រូវ​ផ្លូវ​នៃ​ជី​វិត​របស់​ខ្លួន​ឲ្យ​ប្រ​កាន់​តែ​​ប្រ​សើរ​ ។ ដកស្រង់ចេញពីសៀវភៅៈ សមាធិ​សម្រាប់​កុមារា កុ​មារី យុវជន យុវតី រៀបរៀងដោយៈ ព្រះ​បាឡាក់ សម្បត្តិ​ចន្ទ​សុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ ) វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2391/w35fwqdrw345tgf4e5gf4se.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ១៨៨៦០ ដង)
ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា " សម្លាប់​សេចក្តី​ក្រោធ​បាន​រមែង​ដេក​ជា​សុខ " នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នា​ត្រូវ​ចាំ​កុំ​ភ្លេច​ ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការ​ខឹង​ក្រោធ​បន្តិច​ម្តង ៗ ដើម្បី​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​សម្បើម​នៅ​ក្នុង​ជី​វិត យើង​ត្រូវ​តែ​យល់​ដឹង​ដូច​តទៅ​នេះគឺៈ - ខឹង​នឹង​គេ គឺ​ដុត​ចិត្ត​ខ្លួន​ឯង បើ​យើង​ដុត​ខ្លួន​ឯង យើង​ហ្នឹង​​ឯង​ល្ងង់ ហើយ​ឆ្គួត​ទៀត ។ - ខឹងនឹង​គេ គឺ​អន់​ជាង​គេ គឺ​អន់​ថយ​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ដូច​ជា​លុត​ជង្គង់​អង្វរ​សូម​សេចក្តី​សុខ​ពី​គេ​ចឹង ។ - ខឹង​នឹង​គេ គឺ​ចាប់​ផ្តើម​ពី​ការ​ទាស់​ចិត្ត ការ​ទាស់​ចិត្ត​មក​ពី​គិត​ថា គេ​ហ្នឹង​ឯង​ជា​អ្នក​ធ្វើ​នូវ​ ៗ ឲ្យ​យើង​ទាស់​ចិត្ត តែ​ការ​ពិត​មក​ពី​យើង​មិន​យល់​អំពី​ធម្មជាតិ​ក្នុង​មនុស្ស ហើយ​យើង​ប្រ​កាន់​ទៅ​ក្នុង​ធម្មជាតិ​នោះ​ឯង ។ - យើង​ស្អប់​គេ គឺ​ស្អប់​ខ្លួន​ឯង ព្រោះ​សាង​ភាព​សៅ​ហ្មង​ឲ្យ​ប្រ​ឡាក់​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឲ្យ​ភាព​សៅ​ហ្មង គឺ​ការ​ស្អប់​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឡើយ ។ ដូច្នេះ​ បើ​យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន ត្រូវ​ព្យាយាម​រក្សា​ចិត្ត​របស់​ខ្លួន​កុំ​ឲ្យ​សៅ​ហ្មង​ឡើយ ។ - អ្នក​ដ​ទៃ​ធ្វើ​ល្អ​ឲ្យ​យើង​មិន​បាន ព្រោះ​មក​អំពី​មហា​កុ​សល​មិនបាន​កើត​ឡើង​ក្នង​​ចិត្ត​របស់​គេ មិនមែន​មក​ពី​គេ​មិន​ធ្វើ​ល្អ​ឲ្យ​យើង​ទេ ។ អ្វី ៗ មាន​ហេតុ​មាន​បច្ច័យ​ ទើប​កើត​ឡើង ។ ដូច្នេះ​យើង​ត្រូវ​យល់​ថា អ្នក​ដទៃ​ធ្វើ​ល្អ​ឲ្យ​ខ្លួន​គេ​មិន​បាន​ផង មាន​រភង​អ្វី​ដែល​គេ​មក​ធ្វើ​ល្អ​ឲ្យ​យើង​បាន ។ - អ្នក​ណា ៗ ដែល​ធ្វើ​អំ​ពើ​មិន​ល្អ និយាយ​អាក្រក់ គិត​អាក្រក់​ក្នុង​លោក​នេះ​នោះ តាម​ពិត​ ដោយ​ធម្ម​ជាតិ​មិនមែន​អ្នក​នោះ​ធ្វើទេ នេះ​ព្រោះ​អាស្រ័យ​ហេតុ​ ៣ ដែល​ស្ថិត​នៅ​ក្នុង​សន្តាន​តែ​ប៉ុណ្ណោះ ។ បើ​ហេតុ​ ៣ នេះ​ត្រូវ​បាន​លះ​អស់​ហើយ គឺ​មិនមាន​អ្នក​ណា​ធ្វើ​អា​ក្រក់​សោះ​ឡើយ ។ ហេតុ​ទាំង​ ៣ នេះ​ឯង ដូច​ជា​ខ្មោច​បិ​សាច ដែល​ស្ថិត​នៅ​ក្នុង​មនុស្ស​យើង​អី​ចឹង ។ ដូច្នេះ យើង​មិនត្រូវ​ក្រោធ​ខឹង​ជា​មួយ​មនុស្ស​ណា​ម្នាក់​ឡើយ ។ - បើ​យើង​មិន​ក្រោធ​ខឹង​ហើយ គឺ​យើង​ហ្នឹង​ឯ​មាន​នូវ​សេចក្តី​សុខ ។ ការ​ដែល​មាន​សេច​ក្តី​សុខ​ក្នុង​ការ​មិន​ក្រោធ​ខឹង​នេះ ព្រោះ​បាន​យល់​ដឹង​ពី​ធម្ម​ជាតិ មាន​អំណត់​អត់​ធន់ និង​ព្រោះ​មាន​មេត្តា​ជា​ដើម គឺ​ជា​បុណ្យ​បារមី​ដ៏​ប្រ​សើរ​ខ្ពស់​ខ្ពស់ ។ បើ​សម្លាប់​សេចក្តី​​ក្រោធ​បាន​ហើយ ក្នុង​លោក​នេះ​មិនមាន​អ្នក​សម្រាប់​ឲ្យ​យើង​សម្លាប់​ឬ​សូម្បី​គ្រាន់​តែ​ស្អប់​​នោះ​ឡើយ ។ អ្វី ៗ ជុំ​វិញ​ជី​វិត​រស់​នៅ​មាន​តែ​ភាព​មនោ​រម្យ ហាក់​ដូច​ជា​វិមាន​ក្នុង​ព្រហ្ម​លោក ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់​ជ្លូវ​ជី​វិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុន​ឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2393/wrcwerw4r4wdraefrtgerfwdfe.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ២១៦៤១ ដង)
បញ្ហា​ខក​ចិត្ត​នេះ មាន​ទូ​ទៅ​ចំ​ពោះ​សត្វ​លោក​ដែល​ជា​អ្នក​មាន​សេច​ក្តី​សង្ឃឹម​ទៅ​លើ​អ្វី​មួយ ហើយ​មិន​បាន​សម្រេច ។ សេចក្តី​សង្ឃឹម​ក៏​ជា​ចំ​ណែក​មួយ​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ងារ​​ដែរ ប៉ុន្តែ​ បើ​បុគ្គល​អ្នកមាន​នូវ​សេចក្តី​សង្ឃឹម​នោះ មិន​បាន​កំ​ណត់​ហេតុ​ផល​ឲ្យ​ជាក់​លាក់ ថែម​ទាំង​មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​សេចក្តី​ពិត​របស់​សង្ខារ​លោក​ទេ​នោះ រោគ​ខក​ចិត្ត​ដែល​ជា​បញ្ហា​ឈឺ​ចាប់​ និង​សោក​សៅ​ ត្រូវ​បាន​កើត​ឡើង​នៅ​ពេល​ដែល​មិន​បាន​សម្រេច​ដូច​ក្តី​សង្ឃឹម ។ សេចក្តី​សង្ឃឹម​ ​ដែល​មិន​បាន​កំណត់​ហេតុ​ផល​ឲ្យ​ជាក់​លាក់ មាន​ជា​ងាទិ៍​ដូច​ជាៈ - សង្ឃឹម​ថា មនុស្ស​គ្រប់​គ្នា​នឹង​មាន​នូវ​ឧត្តម​គតិ ឬ​មាន​នូវ​គតិ​ធម៌ ជា​មនុស្ស​ល្អ​ទាំង​អស់​គ្នា ។ - សង្ឃឹម​ថា មនុស្ស​ក្នុង​លោក​នឹង​ស្រ​ឡាញ់​ខ្លួន​ ទទួល​ស្គាល់​គ្រប់ ៗ គ្នា ។ - សសង្ឃឹម​ថា អ្នក​ដទៃ​មាន​សេកច្តី​ស្រ​ឡាញ់​ស្មោះ​ចំ​ពោះ​ខ្លួន​រហូត មិន​ប្រែ​ប្រួល ។ - សង្ឃឹម​ថា ខ្លួន​ឯង​នឹង​បាន​ទៅ​ជា​បុគ្គល​យ៉ាង​នេះ យ៉ាង​នោះ​តាម​ការ​តាំង​ចិត្ត ។ អ្វី​ ៗ ក្នុង​លោក​ សុទ្ធ​តែមាន​ហេតុ​ផល​និង​ការ​ពិត​ កាល​បើ​ចេះ​តែ​មាន​សេចក្តី​សង្ឃឹម ដោយ​មិន​បាន​កំ​ណត់​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់ លុះ​ដល់​ហេតុ​អត់​បាន ឬ​ហេតុ​មិន​គ្រប់​គ្រាន់ ផល​ក៏​មិនបាន​សម្រេច​តាម​សេចក្តី​សង្ឃឹម​នោះ ៗ រូច​ហើយ​មិន​ចេះ​កំ​ណត់​ដឹង​ទៅ​លើ​ការ​ពិត​ទៀតថា អ្វី​ដែល​កើត​​ឡើង គឺ​ចា​ត្រូវ​តែ​កើត និង អ្វី​ណា​ដែល​មាន គឺ​វា​ត្រូវ​តែ​មាន ដូច្នេះ​ការ​ខក​ចិត្ត​ព្រម​ទាំង​សេចក្តី​សទុក្ខ​សោក រមែង​គ្រប​សង្កត់​ចិត្ត​ខ្លាំង ។ មនុស្ស​យើង​កាល​ណា​ជួប​ប្រ​ទះ​នូវ​ការ​ខក​ចិត្ត​ គួរ​គិត​ពិ​ចារណា​ដូច​ត​ទៅ​នេះ - នេះ​ជា​ការ​ពិត​នៃ​ជីវិត​ក្នុង​លោក ។ - លោក​នេះ មិន​ធ្លាប់​មាន​ការ​ប្រ​ព្រឹត្ត​ទៅ​តាម​សេចក្តី​ប្រាថ្នា​របស់​អ្នក​ណា​ឡើយ សូម្បី​តែ​ព្រះ​ជា​ម្ចាស់​ដែល​គេ​ប្រាប់​ថា​ជា​អ្នក​សាង​នូវ​លោក ក៏​នៅ​តែ​គ្រប់​គ្រង​លោក​នេះ និង​ គ្រប់​គ្រង​មនុស្ស​សត្វ​ទាំង​ឡាយ​មិន​បាន​ផង ។ - សង្ខារ​ធម៌ មិន​បាន​ឋិត​នៅ​ក្រោម​អំណាច​អ្នកណា​មួយ​ឡើយ សូម្បី​តែ​ព្រះ​ព្រហ្ម ដែល​គេ​ប្រាប់​ថា ជា​អ្នក​លិ​ខិត​គ្រប់​យ៉ាង​គឺ​ព្រហ្ម​លិខិត​នោះ​ឯង នៅ​តែ​ធ្វើ​ឲ្យ​មនុស្ស​ល្អ​​ដូច​ព្រហ្ម ឬ​ល្អ​តាម​ព្រះ​ព្រហ្ម​ប្រា​ថ្នា​នោះ ៗ មិន​បាន​ផង​ដែរ ។ - ទោះ​ជា​មនសុស្​ណា​ខ្លាំង​ពូ​កែ​ក្នុង​លោក​ប៉ុនណា កាច​សា​ហាវ​យ៉ាង​ណា ​ក៏​មនុស្ស​នោះ មិន​អាច​ចាត់​ការ​ចំ​ពោះ​សង្ខារ​លោក​បាន​ដែរ ។ អ្នក​ដែល​បាន​ប្រ​កាន់​ថា​អញ​និង​របស់​អញ​កន្លង​មក សុទ្ធ​តែ​ធ្លាប់​ឈឺ​ចាប់​ក្នុង​ដើម​ទ្រូង សោក​សៅ​ដម្បៅ​រួច​មក​ហើយ ទាំង​អ្នក​ដែល​បាន អះ​អាង​ថា​ខ្លួន​ពូកែ​ក្នុង​ការ​គ្រប់​គ្រង​ប្រ​ទេស​នគរ ឬ​ថា​ជា​អ្នក​ខ្លាំង​ពូ​កែ​​ផ្នែក​សេដ្ឋ​កិច្ច​ពិ​ភព​លោក​ជា​ដើម សុទ្ធ​តែ​ធ្លាប់​ខក​ចិត្ត​ឬ​កំ​ពុង​តែ​ខក​ចិត្ត​ហ្នឹង​ឯង ។ បុគ្គល​ណា​មិន​ព្រម​ទទួល​ការ​ពិត ត្រូវ​ទទួល​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ ដូច្នេះ​កិច្ច​ការ​សំខាន់​បំ​ផុត​របស់​យើង​ដែល​បាន​កើត​មក​ក្នុង​លោក​​នេះ គឺ​ត្រូវ​រៀន​ឲ្យ​បាន​ចេះ​ដឹង​នូវ​ការ​ពិត​នៃ​ជី​វិត និង ការ​ពិត​ក្នុង​លោក​ ។ បុគ្គល​ណា ៗ ​ជំ​ទាស់​នឹង​ធម្ម​ជាតិ​ដែល​ប្រែ​ប្រួល​ ​បុគ្គល​នោះ ៗ ត្រូវ​ទទួល​ការ​ខក​ចិត្ត​និង​ឈឺ​ចាប់​ខ្លោច​ផ្សា​ជា​ពិត​ប្រា​កដ ។ ចំ​ណែក​បុគ្គល​ដែល​ដឹង​ទាន់​ការ​ពិត និង អប់​រំ​ចិត្ត​ឲ្យ​ព្រម​ទទួល​ការ​ពិត​នោះ​បាន ឈ្មោះ​ថា​រៀន​ចេះ​នូវ​អនត្ត​លក្ខណ​សូត្រ មិនមាន​ការ​ខក​ចិត្ត ទាំង​ដែល​ប្រាស​ចាក​នូវ​ការ​សង្ឃឹម​អ្វី ៗ ពី​លោក​នេះ ហើយ​បាន​ចូល​ដល់​សេចក្តី​សុខ​ស្ងប់ ទៀង​ទាត់​មិន​ប្រែ​ប្រួល​ ។ ដកស្រង់ចេញពីសៀវភៅៈ គតិ​ធម៌ រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2394/ewrcfsevfe4stg45tvgersdfgeir.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ៣២២៧ ដង)
សេចក្តី​ច្រ​ណែន កើត​ព្រម​ជា​មួយ​នឹង​ទោស​ចិត្ត​ជា​អ​កុសល​ដ៏​ធ្ងន់​មួយ​ប្រ​ភេទ​ដែល​សង្កត់​អ្នក​ទូល​រែក​វា ឲ្យ​ស្រុត​ទៅ​កាន់​ទី​ទាប វា​ជា​រោគ​សង្គម​មួយ​ប្រ​ភេទ​ដែល​មាន​ពាស​ពេញ​ពិ​ភព​លោក អស់​កាល​ជា​និច្ច​មក​ហើយ​ និង​មាន​ត​ទៅ​ទៀត​ ប៉ុន្តែ​រោគ​នេះ​មាន​នៅ​តែ​ក្នុង​បុថុជ្ជ​ប៉ុណ្ណោះ ។ លក្ខណៈ​នៃ​ការ​ច្រ​ណែន គឺ៖ - មិន​ត្រេក​អរ​នឹង​អ្នក​ដទៃ​បាន​លាភ យស សរ​សើរ​ សុខ ប៉ុន្តែ​ពេញ​ចិត្ត​ត្រង់​ដែល​អ្នក​ដទៃ​បាន​តិច​ឬ​តូច​ជាង​ខ្លួន ឬ​អត់​បាន​តែ​ម្តង ។ - ចាប់​កំ​ហុស នឹង​រក​ចំ​ណុច​ខ្វះ​ខាត​របស់​អ្នក​ដទៃ​ក្នុង​ពេល​ដែល​អ្នក​ដទៃ​នោះ​បាន​ទទួល​​ការ​សរ​សើរ​ផ្សេង ៗ មាន​សេច​ក្តី​ដឹង​ខ្លួន​ថា​មិន​ពេញ​ចិត្ត ។ - ការ​ប្រ​ចណ្ឌ គឺ​ជា​ការ​ច្រ​ណែន​ហ្នឹង​ឯង គ្រាន់​តែ​ទៅ​តាម​បែប​ហួង​ហែង​ប្រុស​ស្រី​ដោយ​កាម​រាគៈ ។ ថ្នាំ​បំ​បាត់​រោគ​ច្រណែន​នេះ​ឯង ព្រះ​សម្មា​សម្ពុទ្ធ​ត្រាស់​ហៅ​ថា មុទិតា ។ ថ្នាំ​មុ​ទិ​តា​នេះ​ត្រូវ​ផ្សំ​គ្នា​ដូច​ខាង​ក្រោម​នេះ - ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​ដទៃ ដោយ​យល់​ត្រូវ​តាម​ការ​ពិត​ថា ​មនុស្ស​ម្នាក់ ៗ ប្រព្រឹត្ត​ទៅ​តាម​កម្ម​រៀង​ ៗ ខ្លួន ។ ចំ​ពោះ​ភាព​ល្អ​ប្រ​សើរ​ដែល​ជា​ផល​របស់​បុណ្យ​ គួរ​តែ​ត្រេក​អរ ឲ្យពរ ឲ្យ​ជ័យ​បន្ថែមទៀត សូម​ឲ្យ​បុគ្គល​នោះ ៗ បាន​សុខ​ជា​មួយ​នឹង​សម្បត្តិ​របស់​ខ្លួន​ចុះ ។ - ទឹក​ចិត្ត​ស្មោះ​ត្រង់ មិនមាន​បំ​ណង​បែង​ចែក​ដោយ​គិត​ថា គេ​គួរ​​តែ​ឲ្យ​មក​យើង​ខ្លះ ព្រោះ​យើង​ជា​បុគ្គល​ជាប់​ពាក់​ព័ន្ធ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ ដូច្នេះ​ឡើយ ។ មិនមាន​គុំ​ស្អប់​នឹង​អ្នក​ដទៃ ព្រោះ​ហេតុ​អ្នក​ដទៃ​នោះ​មិន​មាន​ឲ្យ​អ្វី​ដល់​ខ្លួន​ឡើយ ។ គប្បី​យក​ការ​ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​​ដទៃ មក​ផ្សំ​ជា​មួយ​នឹង​ទឹក​ចិត្ត​ស្មោះ​ត្រង់ ហើយ​លេប​ចូល​ទៅ​ក្នុង​ចិត្ត​ឲ្យ​ពេញ​ ។ កាល​បើ​ដូច្នេះ ចំ​ហាយ​ថ្នាំ​មុទិ​តា​នឹង​ផ្សាយ​ចេញ​មក​តាម​រយៈ​ទឹក​មុខ អាកប្ប​កិ​រិយា​ និង ពាក្យ​សម្តី ។ មនុស្ស​ដែឡ​និយាយ​ដោយ​ចិត្ត​មុ​ទិតា​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ត្រ​ជាក់​ចិត្ត​ជ្រះ​ថ្លា គិត​ថា សម្បត្តិ​របស់​ខ្លួន​ទង​ប៉ុន្មាន មាន​តម្លៃ​មិន​ស្មើ​នឹង​ទឹក​ចិត្ត​បែប​នេះ​ឡើយ ។ មនុស្ស​ទាំង​ឡាយ​ដ៏​ចម្រើន មាន​ចិត្ត​បង្អោន​មក​ជា​មិត្ត​ជា​មួយ​នឹង​អ្នក​ដែល​មាន​ចិត្ត​មុ​ទិតា​នោះ​ឯង ។ បរិយា​កាស​ពេញ​ទៅ​ដោយ​ភាព​ស្និទ្ធ​ស្នាល ស្រ​ទន់​ដូច​មេឃ​ស្រ​ទំ ផ្សំ​ដោយ​ខ្យល់​ត្រ​ជាក់ ។ ដកស្រង់ចេញពីសៀវភៅៈ គតិ​ធម៌ រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2399/ert45fetf54etfe54t54gftertdg5erdbtrvtdfgbrtvdfg.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ១៤៤៧១ ដង)
ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ សម្រាប់អ្នក​ដែល​លួច​ទ្រព្យ​ដែល​គេ​បូជា​ចំពោះ​បូជនីយវត្ថុ ដែល​មានម្ចាស់​មើល​ថែទាំ រមែង​ជា​អទិន្នាទាន ចំណែក​ការ​លួច​ទ្រព្យ​ដែល​គេ​បូជា​ចំពោះ​បូជនីយវត្ថុ ដែល​មិន​មាន​ម្ចាស់​មើល​ថែទាំរក្សា រមែង​មិន​ជា​អទិន្នាទាន ព្រោះ​លោក​អ្នក​ចង​ក្រងគម្ពីរ​សារត្ថទីបនីដីកា និង​កង្ខាវិតរណីដីកា បាន​វិនិច្ឆ័យ​ថា ទេវតាយ បន ឧទ្ទិស្ស ពលិកម្មំ ករោន្តេហិ រុក្ខាទីសុ លម្ពិតសាដកេ វត្តព្វមេវ នត្ថិ តញ្ច ខោ អារក្ខកេហិ អបរិគ្គហិ តេយេវ បរិគ្គហិតំ បន គហេតុំ ន វដ្តតិ។ ប្រែថា ការកាន់​យក​សំពត់​ដែល​ព្យួរ​លើ​ដើម​ឈើ​ជាដើម ដែល​មនុស្ស​ទាំង​ឡាយ​ធ្វើ​ពលិកម្ម​ដល់​ទេវតា​នោះ រមែង​មិន​មាន​ទោស តែ​សេចក្ដី​នេះ​សំដៅ​យក​សំពត់​នោះ​មិន​មាន​អ្នករក្សា​ហួងហែង ទើប​សម​គួរ​កាន់​យក​បាន តែ​បើ​សំពត់​នោះ​មាន​អ្នក​រក្សា​ហួងហែង រមែង​មិន​សមគួរ។ ការលួច​បូជនីយវត្ថុ​មានអ្នករក្សា បូជនីយវត្ថុ មានព្រះពុទ្ធរូប​ព្រះសារីរិកធាតុ​ជាដើម មានអ្នករក្សាថែ​ទាំ ប៉ុន្តែ​ស្ថាន​ទីតាំង​នោះ​មិន​សមរម្យ គឺ​ស្មោកគ្រោក​មិន​ស្អាត កាល​បើ​មានបុគ្គល​ណា​ម្នាក់​មាន​សទ្ធា​កសាង​នូវ​ទី​កន្លែង​ស្អាត​សមរម្យ ហើយ​បាន​នាំ​យក​បូជនីយវត្ថុ​នោះ​ទៅតម្កល់​ទុកសម្រាប់​គោរព​ដោយ​ចិត្តជ្រះថ្លា មិនមែន​នាំ​យក​ទៅ​ដោយ​ថេយ្យចិត្ត​ទេ សូម្បី​មិន​បាន​សុំ​អនុញ្ញាត​អំពី​អ្នករក្សា ក៏​មិន​ឈ្មោះ​ថា អទិន្នាទាន​ឡើយ ឧទាហរណ៍ដូចសក្កទេវរាជ​ព្រះអង្គ​ជាសោតាបន្នបុគ្គល បាន​នាំ​យក​ព្រះចង្កូមកែវ​អំពីភ្នួងសក់​របស់​ទោណព្រាហ្មណ៍ ដើម្បី​កសាង​ចេតិយតម្កល់​ទុកសម្រាប់​គោរព​បូជា​ក្នុងភព​តាវត្តិង្ស​រហូត​សព្វ​ថ្ងៃ​នេះ មាន​ឈ្មោះ​ថា ចូឡាមណីចេតិយ។ ការ​កាន់​យក​របស់​សក្កទេវរាជ​នេះ មិន​ឈ្មោះ​ថា អទិន្នាទាន ព្រោះទ្រង់​បាន​ពិចារណា​ឃើញ​ថា ទោណព្រាហ្មណ៍​មិន​អាចនឹង​ធ្វើ​សក្ការៈបូជា​នូវ​ព្រះចង្កូមកែវ​នេះ​ឲ្យ​សមគួរ​បាន​ឡើយ។ ទោសច្រើន ឬ ទោសតិច​របស់​អទិន្នាទាន បើ​វត្ថុ​ដែល​លួច​បាន​មក​នោះ មាន​តម្លៃ​ច្រើន ក៏​មាន​ទោសច្រើន បើវត្ថុ​ដែលលួចបានមកនោះ មានតម្លៃ​តិច ក៏មានទោសតិច តែបើ​វត្ថុ​ដែល​លួចមក​នោះ មានតម្លៃ​ស្មើគ្នាក៏ត្រូវ​វិនិច្ឆ័យ​តាមម្ចាស់ទ្រព្យ អ្នកមានគុណ​ធម៌ឬមិនមានគុណធម៌ បើម្ចាស់​ទ្រព្យ​ជាអ្នក​មិន​មានសីល​ ក៏មានទោសតិច បើម្ចាស់ទ្រព្យ​ជាអ្នក​មានសីល មានគុណធម៌ ក៏មានទោសច្រើន​តាមលំដាប់។ ការលួចទ្រព្យ​របស់​ព្រះខីណាស្រព គឺព្រះអរហន្ត រមែង​មានទោសច្រើន​ក្រៃលែង។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕