30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៨,២៤៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៦,១៨៣
សរុប ៣៨៥,៥៩២,៨៧៦
អានអត្ថបទ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ៧,៥២៨ ដង)

រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ



ស្តាប់សំឡេង

 

កណវេរជាតក
(រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការប្រលោមលួងលោមរបស់បុរាណទុតិយិកា (ស្រ្តីដែលមានបុរសជាពីរនាក់ក្នុងកាលពីមុន គឺប្រពន្ធពីដើម ឬប្រពន្ធពីមុន) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ តំ វសន្តសមយេ ដូច្នេះជាដើម ។

រឿងរ៉ាវនៃជាតកនេះ នឹងប្រាកដជាក់ច្បាស់ ក្នុងឥន្ទ្រិយជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៦) ឯណោះ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ក្នុងកាលមុន អ្នកអាស្រ័យនូវស្ត្រីនោះហើយ ត្រូវទទួលការកាត់ក្បាលដោយដាវ ដូច្នេះហើយ ដែលភិក្ខុនោះទូលអង្វរអារាធនា ទើបទ្រង់នាំអតីតនិទានមកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើត (ក្នុងពេលដែលប្រកប) ដោយផ្កាយចោរក្នុងផ្ទះរបស់គហបតីមួយ ក្នុង កាសិគ្រាម កាលចម្រើនវ័យធំហើយ ធ្វើចោរកម្ម ចិញ្ចឹមជីវិត បានប្រាកដក្នុងលោក ជាអ្នកក្លាហាន មានកម្លាំងដូចដំរី គ្មាអ្នកណាអាចនឹងចាប់ព្រះពោធសិត្វបានឡើយ ។ ក្នុងថ្ងៃមួយ ចោរនោះកាត់នូវគ្រឿងចំណងក្នុងផ្ទះរបស់សេដ្ឋីមួយ ហើយលួចទ្រព្យដ៏ច្រើន ។ អ្នកនគរទាំងឡាយ ចូលគាល់ព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព មានមហាចោរមួយ តែងប្លន់នគរ សូមទ្រង់ញ៉ាំងគេឲ្យចាប់នូវមហាចោរនោះ ។

ព្រះរាជាបានបញ្ជាឲ្យអ្នករក្សានគរចាប់នូវចោរនោះ ។ ក្នុងចំណែកនៃរាត្រី អ្នករក្សានគរចាត់ចែងដាក់មនុស្សទាំងឡាយ ដោយចំណងជាពួក ក្នុងទីនោះៗ ឲ្យចាប់មហាចោរព្រមទាំងរបស់ ហើយទូលដល់ព្រះរាជា ។ ព្រះរាជាបញ្ជាឲ្យអ្នករក្សានគរនោះឯងថា អ្នកចូរកាត់ក្បាលរបស់វាចុះ ។ អ្នករក្សានគរឲ្យគេចងមហាចោរនោះ ដោយក្រពាត់ដៃមកក្រោយ (ចងស្លាបសេក) ដោយចំណងដ៏មាំ ហើយពាក់កម្រងផ្កាច្បារពណ៌ក្រហមត្រង់ករបស់មហាចោរនោះ រោយលម្អិតឥដ្ឋកៈលើក្បាល វាយដោយខ្សែតី ៤ ដង ទើបនាំទៅកាន់កន្លែងសម្លាប់ដោយសំឡេងស្គរដ៏ខ្លាំង ។ នគរទាំងមូលកម្រើករំពើកហើយដោយសំឡេងថា បានឮថា ចោរដែលឆក់ប្លន់ក្នុងនគរនេះ ត្រូវគេចាប់បានហើយ ។

គ្រានោះ ក្នុងនគរពារាណសី មានស្រីគណិកា (ស្រីផ្កាមាស) ឈ្មោះ សាមា ដែលមានតម្លៃខ្លួនមួយពាន់ ជាអ្នកប្រោសប្រទានរបស់ព្រះរាជា មាននាងវណ្ណទាសី ៥០០ ជាបរិវារ ។ នាងសាមានោះ បើក វាតបាន (បង្អួច) ក្នុងប្រាសាទ ឈរមើល បានឃើញមហាចោរ ដែលគេកំពុងនាំទៅនោះ ។ មហាចោរនោះជាមនុស្សមានរូបស្អាត គួរជាទីស្នេហា ដល់ភាពជាអ្នកមានសេចក្ដីស្អាតដ៏លើស មានសម្បុរដូចជាទេវតា ប្រាកដច្បាស់ដោយក្បាលនៃក្បាលមនុស្សទាំងឡាយ ។

នាងសាមាបានឃើញមហាចោរហើយមានចិត្តប្រតិព័ទ្ធគិតថា យើងគប្បីធ្វើបុរសនេះឲ្យជាស្វាមីរបស់ខ្លួន ដោយឧបាយដូចម្ដេចហ៎្ន ? គិតឃើញថា មានឧបាយមួយ ទើបប្រគល់ទ្រព្យមួយពាន់ក្នុងដៃស្រីបម្រើរបស់ខ្លួន ឲ្យយកទៅជូនអ្នករក្សានគរ ហើយប្រាប់ថា ចោរនេះជាបងប្រុសរបស់នាងសាមា វៀរនាងសាមាហើយ អ្នកដទៃនឹងជាទីអាស្រ័យរបស់ចោរនេះមិនមានឡើយ បានឮមកថា លោកកាន់យកទ្រព្យមួយពាន់នេះ ហើយ ចូរដោះលែងចោរនេះ ។

ស្រីបម្រើនោះទៅហើយនិងបានធ្វើយ៉ាងនោះ ។ អ្នករក្សានគរពោលថា ចោរនេះប្រាកដ (ដូចដងទង់) មិនអាចនឹងដោះលែងបានទេ បើបានមនុស្សដទៃ (មកជំនួស) យើងនឹងឲ្យចោរនេះទៅអង្គុយលើយានដែលបិទបាំង អាចនឹងបញ្ជូនចេញបាន ។ ស្រីបម្រើនោះមកហើយប្រាប់ដល់នាងសាមា ។


គ្រានោះ មានសេដ្ឋីបុត្រម្នាក់ ដែលមានចិត្តប្រតិព័ទ្ធនឹងនាងសាមា តែងឲ្យទ្រព្យមួយពាន់រាល់ៗថ្ងៃ ។ សូម្បីថ្ងៃនោះ សេដ្ឋីបុត្រនោះ ក៏កាន់យកទ្រព្យមួយពាន់ បានមកកាន់ផ្ទះនោះ ក្នុងវេលាដែលព្រះអាទិត្យអស្ដង្គត ។ សូម្បីនាងសាមាកាន់យកភណ្ឌៈដែលមានតម្លៃមួយពាន់ហើយ មកដាក់លើភ្លៅ ហើយអង្គុយយំ ។ សេដ្ឋីបុត្រពោលថា អូនមានរឿងអ្វី ? នាងសាមាពោលថា បពិត្របងជាម្ចាស់ ចោរនេះជាបងប្រុសរបស់អូន គាត់មិនមកសម្នាក់អូនដោយគិតថា យើងធ្វើកម្មអាក្រក់ កាលអូនបញ្ជូនដំណឹងទៅឲ្យអ្នករក្សានគរ អ្នករក្សានគរនោះបញ្ជូនដំណឹងមកវិញថា កាលយើងបានទ្រព្យមួយពាន់ យើងនឹងដោះលែងចោរនេះ ឥឡូវនេះ អូនបានទ្រព្យមួយពាន់ហើយ តែមិនបានទៅកាន់សម្នាក់របស់អ្នករក្សានគរ ។

ព្រោះភាពជាអ្នកមានចិត្តប្រតិព័ទ្ធ (ខ្លាំង) នឹងនាងសាមា សេដ្ឋីបុត្រនោះពោលថា ចាំបងនឹងទៅ ។ នាងសាមាពោលថា បើយ៉ាងនោះ បងចូរកាន់យកទ្រព្យដែលបងនាំមកនោះទៅចុះ ។ សេដ្ឋីបុត្រកាន់យកទ្រព្យនោះ ហើយទៅកាន់ផ្ទះរបស់អ្នករក្សានគរ ។ អ្នករក្សានគរបានឲ្យគេចាប់សេដ្ឋីបុត្រដាក់ក្នុងកន្លែងដែលបិទបាំង ហើយឲ្យចោរអង្គុយលើយាន ដែលបិទបាំង បញ្ជូនទៅឲ្យនាងសាមា ហើយធ្វើការអះអាងថា ចោរនេះប្រាកដក្នុងដែន ត្រូវចាំដល់ពេលងងឹតសិន យើងនឹងឲ្យគេសម្លាប់ក្នុងវេលាដែលមនុស្សទាំងឡាយចេញចាកហើយ ។

កន្លងទៅបានមួយភ្លេត កាលមនុស្សទាំងឡាយចេញទៅហើយ ទើបនាំសេដ្ឋីបុត្រទៅកាន់កន្លែងពិឃាត ដោយការរក្សាដ៏ធំ ហើយកាត់ក្បាល់ដោយដាវ យកលំពែងចាក់សរីរៈលើកឡើង រួចទើបចូលកាន់នគរ ។

ចាប់តាំងអំពីពេលនោះមក នាងសាមាមិនទទួលទ្រព្យយ៉ាងណាមួយ អំពីដៃរបស់បុរសដទៃ ប្រព្រឹត្តត្រេកអរតែជាមួយនឹងមហាចោរនោះឯង ។ មហាចោរនោះគិតថា ប្រសិនបើ ស្រីនេះមានចិត្តប្រតិព័ទ្ធក្នុងបុរសដទៃ នាងនឹងឲ្យគេសម្លាប់សូម្បីយើង ហើយនឹងអភិរម្យជាបុរសនោះ ស្រីនេះជាមនុស្សទ្រុស្តមិត្រក្រៃពេក យើងមិនគួរនៅក្នុងទីនេះ គួរប្រញាប់រត់គេច តែយើងមិនគួរទៅដោយដៃទទេ ត្រូវកាន់យកអាភរណភណ្ឌរបស់នាង ហើយចាំយើងទៅ ដូច្នេះហើយ ក្នុងថ្ងៃមួយ ក៏ពោលនឹងនាងសាមាថា ហៃអូនដ៏ចម្រើនអើយយើងនៅតែក្នុងផ្ទះអស់កាលជានិច្ចដូច្នេះ ហាក់បីដូចជាមាន់ដែលគេដាក់ក្នុងទ្រុង យើងនឹងធ្វើនូវការលេងក្នុងឧទ្យានមួយថ្ងៃ ។

នាងសាមានោះ ទទួលថា ល្អ ហើយចាត់ចែងខាទនីយភីោជនីយៈជាដើមទាំងពួង ប្រដាប់តាក់តែងដោយគ្រឿងអាភរណៈទាំងពួង អង្គុយលើយានដែលបិទបាំងជាមួយនឹងមហាចោរ ទៅកាន់ឧទ្យាន ។ មហាចោរកាលលេងជាមួយនាង សាមាក្នុងឧទ្យាននោះ ទើបគិតថា ឥឡូវនេះ យើងគួរគេចទៅ ដូច្នេះហើយ ក៏ធ្វើហាក់ដូចជា ប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេសនឹងនាងសាមា ទើបនាំចូលទៅចន្លោះគុម្ពផ្កាច្បារមួយ ធ្វើដូចជាឱបនាង ហើយធ្វើឲ្យនាងសន្លប់ ផ្ដួលចុះ រួចដោះគ្រឿងអាភរណៈទាំងពួង យកសំពត់ដណ្ដប់របស់នាងចង ដាក់បង្វេចភណ្ឌៈនឹងក លោតផ្លោះរបងឧទ្យានចេញទៅ ។

ចំណែកនាងសាមា កាលភ្ញាក់ខ្លួនហើយ ក្រោកឡើង ទៅកាន់សម្នាក់ស្រីបម្រើហើយសួរថា អយ្យបុត្រ នៅឯណា ? ស្រីបម្រើពោលថា បពិត្រអ្នកនាង ពួកខ្ញុំមិនដឹងទេ ។ នាងសាមាគិតថា ស្វាមីសម្គាល់ថា យើងស្លាប់ហើយ ទើបគេចទៅ ។ នាងសាមាលំបាកចិត្ត ទើបចេញពីឧទ្យាន ទៅកាន់ផ្ទះ ហើយនាងគិតទៀតថា ចាប់តាំងតែវេលាដែលយើងនៅមិនបានជួបស្វាមីជាទីស្រឡាញ់របស់យើង យើងនឹងមិនដេកលើទីដេកដែលប្រដាប់តាក់តែង ដូច្នេះហើយ ទើបដេកលើផែនដី ។

តាំងពីពេលនោះមក នាងសាមាមិនស្លៀកនូវសំពត់ដែលជាទីស្រឡាញ់ទៀតឡើយ មិនបរិភោគភត្ត ២ មិនសេពនូវរបស់ក្រអូប និងកម្រងផ្កាជាដើម គិតថា យើងនឹងស្វែករកអយ្យបុត្រដោយឧបាយយ៉ាងណាមួយ ហើយហៅឲ្យមកវិញ ទើបហៅអ្នករបាំឲ្យមក រួចឲ្យប្រាក់មួយពាន់ ។

កាលអ្នករបាំពោលថា អ្នកនាងឲ្យពួកខ្ញុំធ្វើអ្វី ? នាងប្រាប់ថា ឈ្មោះថា ស្ថានទីដែលពួកលោកមិនបានទៅ រមែងមិនមាន ពួកលោកកាលទៅកាន់ស្រុក និគម រាជធានីទាំងឡាយ ហើយធ្វើមហោស្រព គប្បីច្រៀងចម្រៀងនេះជាដំបូង ក្នុងមណ្ឌលមហោស្រព ដូច្នេះហើយ កាលឲ្យអ្នករបាំសិក្សាទើបពោលគាថាទីមួយ ហើយបញ្ជូនទៅថា កាលពួកលោកច្រៀងនូវចម្រៀងនេះ បើអយ្យបុត្រនៅក្នុងចន្លោះបរិស័ទនោះ គាត់នឹងពោលជាមួយនឹងពួកលោក លំដាប់នោះ ពួកលោកចូរពោលនូវការមិនមានរោគរបស់យើងដល់គាត់ ហើយចាប់គាត់ រួចត្រឡប់មក បើគាត់មិនមក ពួកលោកចូរបញ្ជូនដំណឹងមកចុះ ដូច្នេះហើយ ក៏បានឲ្យស្បៀង ហើយបញ្ជូនអ្នករបាំទៅ ។

ពួកអ្នករបាំនោះ បានចេញចាកក្រុងពារាណសី កាលធ្វើនូវមហោស្រពក្នុងទីនោះៗ ហើយទៅកាន់បច្ចន្តគ្រាមមួយ ។ ចំណែកមហាចោរនោះ រត់ទៅហើយ បាននៅក្នុងបច្ចន្តគ្រាមនោះ ។ អ្នករបាំកាលធ្វើមហោស្រព ទើបបានច្រៀងចម្រៀងជាគាថាទី ១ ថា      
   
យំ តំ វសន្តសមយេ,         កណវេរេសុ ភាណុសុ; 
សាមំ ពាហាយ បីឡេសិ,     សា តំ អារោគ្យមព្រវិ។

អ្នកឱបរឹតនាងសាមាណា ដោយដើមដៃក្បែរគុម្ពច្បារទាំងឡាយ មានផ្កាក្រហម ដូចពន្លឺព្រះអាទិត្យក្នុងវសន្តសម័យ (ហើយរត់ទៅ ឥឡូវនេះ) នាងសាមានោះប្រាប់មកអ្នក (ថានាង) មិនមានរោគទេ ។

បណ្ដាបទទាំងនោះ បទថា កណវេរេសុ បានដល់ ករវីរេសុ គឺក្បែរគុម្ពផ្កាច្បារ ។ បទថា ភាណុសុ សេចក្ដីថា ដល់ព្រមដោយពណ៌ក្រហមនៃផ្កាពណ៌ក្រហម ។ បទថា សាមំ សេចក្ដីថា អ្នកមានឈ្មោះយ៉ាងនោះ ។ បទថា បីឡេសិ សេចក្ដីថា អ្នកណាឱបរឹត ដូចប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេស ។ បទថា សា តំ សេចក្ដីថា នាងសាមានោះ មិនមានរោគ តែលោកសម្គាល់ថា នាងស្លាប់ហើយ ទើបរត់ទៅ នាងនោះបានប្រាប់ គឺពោលដល់ការមិនមានរោគរបស់ខ្លួន ។

ចោរស្ដាប់ពាក្យនោះហើយ ចូលទៅរកអ្នករបាំ ពោលថា អ្នកនិយាយថា នាងសាមា នៅមានជីវិត ចំណែកខ្ញុំមិនជឿទេ កាលនឹងចរចាជាមួយអ្នករបាំនោះ ទើបពោលគាថាទី ២ ថា   

អម្ភោ ន កិរ សទ្ធេយ្យំ,         យំ វាតោ បព្ពតំ វហេ;
បព្ពតញ្ចេ វហេ វាតោ,         សព្ពម្បិ បថវិំ វហេ;
យត្ថ សាមា កាលកតា,     សា មំ អារោគ្យមព្រវិ។

នែអ្នកដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ ដោយហេតុណា ខ្ញុំមិនគប្បីជឿនូវហេតុនោះទេ បើខ្យល់បក់ផាត់ភ្នំបាន បក់ផាត់ផែនដីទាំងមូល ក៏បានដែរ នាងសាមាណាស្លាប់បាត់ទៅហើយ អ្នកពោលថា នាងសាមានោះ មិនមានរោគ (ខ្ញុំមិនគប្បីជឿទេ) ។

គាថានោះមានសេចក្ដីថា អម្ភោ នដ នៃអ្នករបាំដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ មិនគប្បីជឿឡើយ ។ ខ្យល់ណាបក់ផាត់ភ្នំដូចជាស្មៅ និងស្លឹកឈើ ប្រសិនបើខ្យល់នោះបក់ភ្នំ នឹងគប្បីបក់សូម្បីទាំងផែនដី ពាក្យនេះ មិនគួរជឿយ៉ាងណា ពាក្យរបស់អ្នកក៏មិនគួរជឿយ៉ាងនោះ ។ បទថា យត្ថ សាមា កាលកតា សេចក្ដីថា នាងសាមានោះធ្វើកាលកិរិយាហើយ នឹងសួរការមិនមានរោគដល់យើងបានខ្លួនឯង ។ សួរថាព្រោះហេតុអ្វី ទើបមិនជឿ ឆ្លើយថា ព្រោះធម្មតាមនុស្សស្លាប់ហើយ នឹងបញ្ជូនដំណឹងដល់អ្នកណាៗ មិនបាន ។

អ្នករបាំស្ដាប់ពាក្យរបស់ចោរនោះហើយ ទើបពោលគាថាទី ៣ ថា  

ន ចេវ សា កាលកតា,         ន ច សា អញ្ញមិច្ឆតិ;
ឯកភត្តិកិនី សាមា,         តមេវ អភិកង្ខតិ។

នាងសាមានោះ មិនស្លាប់ផង នាងមិនចង់បានបុរសដទៃផង បានឮថា នាងសាមា មានប្ដីតែមួយ នាងចង់បានតែប្ដីនោះឯង ។

បណ្ដាបទទាំងនោះ បទថា តមេវ អភិកង្ខតិ សេចក្ដីថា នាងមិនប្រាថ្នាបុរសដទៃ នៅតែប្រាថ្នា គឺត្រូវការ ចង់បានចំពោះតែអ្នកប៉ុណ្ណោះ ។ ចោរស្ដាប់ពាក្យនោះហើយ ទើបពោលថា នាងមានជីវិត ឬមិនមានក៏ដោយ យើងមិនត្រូវការនាង ហើយពោលគាថាទី ៤ ថា  

អសន្ថុតំ មំ ចិរសន្ថុតេន,         និមីនិ សាមា អធុវំ ធុវេន;
មយាបិ សាមា និមិនេយ្យ អញ្ញំ,     ឥតោ អហំ ទូរតរំ គមិស្សំ។

នាងសាមា ប្ដូរយកខ្ញុំដែលមិនធ្លាប់ស្និទ្ធស្នាល ដោយប្ដីដែលស្និតស្នាល អស់កាលយូរ, ប្ដូរយកខ្ញុំ ជាប្ដីមិនពិតប្រាកដ ដោយប្ដីពិតប្រាកដ, នាងសាមា មុខតែប្ដូរយកបុរសដទៃ  ដោយខ្ញុំ, ខ្ញុំនឹងទៅកាន់ទីឆ្ងាយ លើសពីនេះ ទៅទៀត  ។

បណ្ដាបទទាំងនោះ បទថា អសន្ថុតំ សេចក្ដីថា អ្នកមិនបានធ្វើការស្និទ្ធស្នាល ។ បទថា ចិរសន្ថុតេន សេចក្ដីថា អ្នកធ្វើការស្និទ្ធស្នាលអស់កាលយូរ ។ បទថា និមីនិ សេចក្ដីថា ប្ដូរ ។ បទថា អធុវំ ធុវេន សេចក្ដីថា នាងសាមាបានឲ្យទ្រព្យមួយពាន់ដល់អ្នករក្សានគរ ដើម្បីប្ដូរយកយើងដែលមិនមែនជាស្វាមីពិតប្រាកដ ដោយស្វាមីពិតប្រាកដនោះ ។ បទថា មយាបិ សាមា និមិនេយ្យ អញ្ញំ សេចក្ដីថា នាងសាមានឹងប្ដូរហើយកាន់យកស្វាមីដទៃ សូម្បីដោយយើង ។ បទថា ឥតោ អហំ ទូរតរំ គមិស្សំ សេចក្ដីថា ចោរពោលថា យើងនឹងទៅកាន់ទីឆ្ងាយសែនឆ្ងាយ គឺទីដែលយើងមិនអាចនឹងឮដំណឹង ឬរឿងរបស់នាង ព្រោះហេតុនោះ អ្នកទាំងឡាយចូរប្រាប់សេចក្ដីដែលយើងចេញអំពីទីនេះ ទៅកាន់ទីដទៃដល់នាង ចោរពោលដូច្នេះហើយ កាលអ្នករបាំទាំងនោះកំពុងមើលនោះឯង បានស្លៀកសំពត់ឲ្យមាំក្រៃលែង ហើយរត់ទៅយ៉ាងរហ័ស ។

អ្នករបាំទាំងឡាយទៅហើយ បានប្រាប់អាការៈ ដែលចោរនោះបានធ្វើហើយ ដល់នាងសាមានោះ ។ នាងសាមា មានវិប្បដិសារី លំបាកចិត្ត ញ៉ាំងកាលឲ្យប្រព្រឹត្តទៅដោយភាពប្រក្រតីរបស់ខ្លួននោះឯង ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ រួចប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុក) បានតាំងនៅក្នុងសោតាបត្តិផល ។     
តទា សេដ្ឋិបុត្តោ អយំ ភិក្ខុ អហោសិ សេដ្ឋីបុត្រក្នុងកាលនោះបានមកជាភិក្ខុនេះ ។ 
សាមា បុរាណទុតិយិកា នាងសាមា បានមកជា បុរាណទុតិយិកា ។
ចោរោ បន អហមេវ អហោសិំ ចំណែកចោរ គឺតថាគតនេះឯង ។

ចប់ កណវេរជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៩ ទំព័រ ២០៤)
ដោយខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦០,៦៧៤ ដង)
សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៥៧៦ ដង)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦៧៩ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣៣៤ ដង)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.38
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿