images/articles/1522/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៨,៧៩៦ ដង)
ពិចារណាដល់សេចក្ដីល្អរបស់គេ
ជាធម្មតាមនុស្សយើងដោយទូទៅ ម្នាក់ៗ រមែងមានចំណុចល្អខ្លះ មានចំណុចអាក្រក់ខ្លះ និងរកមនុស្សល្អសុទ្ធ មិនឲ្យមានចំណុចខ្វះខាតសោះនោះមិនបានឡើយ។
មានចំណុចខ្លះ យើងថាល្អ អ្នកដទៃថាមិនល្អ ចំណុចខ្លះទៀត យើងថាមិនល្អ តែអ្នកដទៃ ដែលធ្វើឲ្យយើងក្រោធនោះ គឺជាចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់គេម្យ៉ាង
images/articles/1523/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៨,៩៤៣ ដង)
ពិចារណាទោសនៃសេចក្ដីក្រោធ
ក្នុងចំណុចនេះព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្ដែងទុកមកច្រើនណាស់ ដូចជា
បុគ្គលក្រោធរមែងមានពណ៍សម្បុរមិនស្អាត ដេកជាទុក្ខ បែកមិត្ត អស់យស ។ល។ បុគ្គលអ្នកក្រោធមិនដឹងថាសេចក្ដីក្រោធនោះ គឺជាភ័យដែលកើតឡើងក្នុងខ្លួនទេ។ បុគ្គលអ្នកក្រោធខឹង រមែងមិនដឹងប្រយោជន៍ រមែងមិនឃើញធម៌។ បុគ្គលដែលសេចក្ដីក្រោធគ្របសង្កត់មានតែភាពងងឹតប៉ុណ្ណោះ។
images/articles/1524/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៨,៩១៣ ដង)
បដិសន្ធិ
ដោយសារមិនមានរូតតួខ្លួនជាអមតៈ ទើបព្រះពុទ្ធសាសនាបដិសេធនូវភពនៃវិញ្ញាណជាអមតៈ ដែលឆ្លងពីជាតិមួយទៅជាតិមួយផ្សេងទៀត។ យោងតាមព្រះពុទ្ធសាសនា ចិត្ត ឬវិញ្ញាណនេះផ្លាស់ប្ដូរពីជីវិតមួយទៅជីវិតមួយទៀត។
នៅក្នុងសេចក្ដីឧបមាមួយ មនុស្សមានអាយុ ៧០ ឆ្នាំ គឺមិនផ្សេង ហើយក៏មិនស្រដៀងទៅនឹងរូបគាត់ដែលនៅអាយុ ២០ ឆ្នាំដែរ។
images/articles/339/tyfjfty3333rhh.jpg
ផ្សាយ : ២៤ តុលា ឆ្នាំ២០២២ (អាន: ៦៤,៩៩៥ ដង)
ការរក្សាឧបោសថសីល ឬសីល៨ មានភាពខុសប្លែកគ្នា ពីការរក្សានិច្ចសីល ឬ សីល៥ ព្រោះការរក្សាឧបោសថសីល ធ្វើឡើងតែ៤ថ្ងៃ(ឬ៤សីល)ក្នុងមួយខែ គឺថ្ងៃ ៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីលក្នុងថ្ងៃនីមួយៗ រក្សាតែមួយយប់មួយថ្ងៃប៉ុណ្ណោះ។ មានថ្ងៃដទៃទៀតដែលរាប់បញ្ចូលក្នុងថ្ងៃឧបោសថដែរ ប៉ុន្តែសព្វថ្ងៃនេះ ជាទូទៅគឺកំណត់យកតែបួនថ្ងៃ ឬបួនសីលដូចបានរៀបរាប់ខាងលើ ។
ចំណែកឯសីល៥វិញ មិនបានកំណត់កាលឬកំណត់ថ្ងៃដូច្នេះទេ ព្រោះសីល៥ គឺជាសីលដែលត្រូវរក្សាជារៀងរាល់ថ្ងៃ ជានិច្ចនិរន្តរ៍ ដូច្នេះហើយទើបមានវេវចនស័ព្ទមួយទៀតហៅថា និច្ចសីល ។
កិច្ចនៃឧបោសថសីល មានការពន្យល់ក្បោះក្បាយនៅក្នុងសៀវភៅ “គិហិបដិបត្តិ” នៅក្នុងទីនេះសូមលើកយកតែគោល និងអង្គនៃសិក្ខាបទមកចែកជូនតែប៉ុណ្ណោះ។ គោលនិងអង្គនៃសិក្ខាបទមួយចំនួនដូចគ្នានឹងសីល៥ដែរ សូមពិនិត្យនឹងសង្កេតតាមសិក្ខាបទនានាដូចខាងក្រោមនេះ ៖
១-បាណាតិបាត វេរមណី វៀរចាកការសម្លាប់សត្វ ។
◊ បាណាតិបាត មានអង្គ៥ គឺ៖
១-បាណោ សត្វមានជីវិត
២-បាណសញ្ញិតា សេចក្ដីដឹងថា សត្វមានជីវិត
៣-វធកចិត្ដំ ចិត្ដគិតនឹងសម្លាប់
៤-ឧបក្កមោ ព្យាយាមនឹងសម្លាប់
៥-តេនមរណំ សត្វស្លាប់ដោយការព្យាយាមនោះ
២-អទិន្នាទានា វេរមណី វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយ ឬ ដោយវាចា (វៀរចាកលួចទ្រព្យគេ)។
◊ អទិន្នាទាន មានអង្គ៥ គឺ៖
១-បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។
២-បរបរិគ្គហិតសញ្ញិតា សេចក្ដីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
៣-ថេយ្យចិត្ដំ ចិត្ដគិតនឹងលួច។
៤-ឧបក្កមោ ព្យាយាមនឹងលួច។
៥-តេនហរណំ លួចបានមកដោយការព្យាយាមនោះ។
៣- អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។
◊ អព្រហ្មចរិយា មានអង្គ ៤
១ – ភេទនវត្ថុ វត្ថុជាទីទម្លាយនូវសីល គឺទ្វារទាំង ៣០ ចំពោះត្រង់ទ្វារណាមួយ។
២ – សេវនចិត្តំ គិតនឹងសេព។
៣ – តជ្ជោ វាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។
៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។
៤-មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក។
◊ មុសាវាទ មានអង្គ៤ គឺ៖
១-អតថំវត្ថុ វត្ថុមិនពិត។
២-វិសំវាទនចិត្ដំ ចិត្ដគិតនឹងពោលឲ្យខុស។
៣-តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
៤-បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្ដីនោះ។
៥-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។
◊ សុរាមេរយៈ មានអង្គ៤ គឺ៖
១-មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្ដីស្រវឹង គឺសុរា និងមេរ័យ។
២-បាតុកម្យតាចិត្ដំ ចិត្ដគិតបម្រុងនឹងផឹក។
៣-តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
៤-តស្សបានំ បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។
៦-វិកាលភោជនា វេរមណី វៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
◊ វិកាលភោជន មានអង្គ ៣
១ – វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់អរុណរះ។
២ -យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះឡើងដរាបដល់ថៃ្ងត្រង់។
៣ -អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។
៧-និច្ចគីតវាទិតវិសូកទស្សនមាលាគន្ធ វិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី វៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលល្បែងដែលជាសត្រូវដល់កុសលធម៌ និងករិយាទ្រទ្រង់និងប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
◊ នច្ចគីតព្រមទាំង មាលារួមជាសិក្ខាបទមួយ មានអង្គ ៦
១-នច្ចគីតាទិ ការលែ្បងមានរាំ និងច្រៀងជាដើម។
២ -កត្តុកម្យតាចិត្តំ គិតបម្រុងនឹងធ្វើ ។
៣ -សុតទស្សនត្ថាយគមនំ ទៅដើម្បីស្តាប់ ឬមើល ហើយបានស្តាប់ឬមើល។
៤ – មាលាទិ វត្ថុសម្រាប់ប្រដាប់កាយមានកម្រងផ្កាជាដើម ។
៥ -ធារណច្ឆន្ទតា សេចក្តីប្រាថ្នា នឹងប្រដាប់តាក់តែង។
៦-តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយមានផ្កាកម្រងជាដើមនោះ។
៨-ឧច្ចាសយនមហាសយនា វេរមណី វៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។
◊ ឧច្ចាសយន មានអង្គ ៣
១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។
២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។
៣-បរិភោគករណំ បានដេក ឬ អង្គុយ។
កាលបើឧបាសកឧបាសិកា ប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះតែព្រមដោយអង្គក្នុងសិក្ខាបទ នោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះ ក៏មិនបានឈ្មោះថាកន្លងនូវសិក្ខាបទនោះទេ។
ប្រភព
ដោយ ៥០០០ឆ្នាំ
images/articles/2211/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣០,០៦១ ដង)
សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ បិ. ៤២
អ្នកណាមានចិត្តអណ្តែតអណ្តូង ច្រើនតែនិយាយពាក្យឥតប្រយោជន៍ មានគំនិតមិនតម្កល់ស៊ប់សួន មិនត្រេកអរនឹងព្រះសទ្ធម្ម ប្រហែលគ្នានឹងសត្វម្រឹគ អ្នកដែលមានទិដ្ឋិដ៏លាមក មិនមានសេចក្តីអើពើនោះ ( តែងតែ ) ឆ្ងាយចាកសភាវៈមាំទាំ ។ បើអ្នកណាបរិបូណ៌ដោយសីល មានសុតៈ មានសេចក្តីឆ្លៀវឆ្លាស ប្រកបក្នុងធម៌ទាំងឡាយដែលធ្វើឲ្យជាថេរៈ
images/articles/2212/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៦,១៣៦ ដង)
ព្រះពុទ្ធឱវាទ សម្តែងប្រារព្ធចំពោះអនាថបិណ្ឌិកគហបតី
សុត្តន្តបិដក អង្គុត្តរនិកាយ បញ្ចកនិបាត ( បិ. ៤៤ ទំ. ៩៥-៩៨ )
គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី
images/articles/2213/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣,៤២៣ ដង)
សុត្តន្តបិដក អង្គុតរនិកាយ បញ្ចកនិបាត ( បិ. ៤៤ ទំ ១៤៦-១៥៤ )
ស្រ្តីក្តី បុរសក្តី គ្រហស្តក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ ។
ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្តក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច ?
ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង
images/articles/2214/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤២,០៧៥ ដង)
មហាបុរិសក្ខណៈ ៣២ ប្រការ
ម្នាលភិក្ខុទាំងឡាយ មហាបុរសប្រកបដោយមហាបុរិសក្ខណៈ ៣២ ប្រការនោះ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ក្នុងលោកនេះមាន៖
១- មានព្រះបាទាប្រតិស្ឋានស៊ប់ គឺមានផ្ទៃព្រះបាទាទាំងគូ រាបស្មើរសព្វអន្លើ ។
២- ត្រង់ផ្ទៃព្រះបាទទាំងគូខាងក្រោម មានរូបចក្រប្រកបដោយខ្នងកង់ និងដុំ ប្រដាប់ដោយកាំមួយពាន់ មានចន្លោះស្មើគ្នាគ្រប់អន្លើ ។
images/articles/2215/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៨,១៥០ ដង)
សុត្តន្តបិដក អង្គុតរនិកាយ តិកនិបាត មហាវគ្គ ( បិ. ៤១ ទំ ២៨២ )
បុរស ឬ ស្ត្រី មិនគប្បីសម្លាប់សត្វ ១, មិនគគប្បីលួចយកទ្រព្យដែលម្ចាស់គេមិនបានឲ្យ ១, មិនគគប្បីនិយាយកុហក ១, មិនគគប្បីក្រេបផឹកនូវទឹកស្រវឹង ១, គប្បីវៀរចាកមេថុន ដែលមិនមែនជាសេចក្តីប្រព្រឹត្តដ៏ប្រសើរ ១, មិនគគប្បីបរិភោគភោជនក្នុងវេលារាត្រី និង ភោជនក្នុងវេលាខុសកាល ១, មិនគគប្បីទ្រទ្រង់កម្រងផ្កា
images/articles/2216/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៦,៦៥០ ដង)
សុត្តន្តបិដក អង្គុតរនិកាយ តិកនិបាត មហាវគ្គ ( បិ. ៤១ ទំ ២៤៣ )
ជនទាំងឡាយណានិយាយ ( ទាំងកំហឹង ) ជាអ្នកប្រកាន់ខ្ជាប់ ជាអ្នកលើកតម្កើងខ្លួន ពោលទាក់ទងដល់អនរិយគុណ ជាអ្នកស្វែងរកកំហុសគ្នាទៅវិញទៅមក តែងត្រេកអរចំពោះពាក្យទុព្ភាសិត សេចក្តីភ្លាំងភ្លាត់ភាន់ច្រឡំនឹងការផ្ចាញ់សម្តីនៃគ្នានឹងគ្នា ឯអរិយជនមិនប្រព្រឹត្តការនិយាយដូច្នោះឡើយ ។
បើអរិយជន
images/articles/2217/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៧,៤៩៣ ដង)
ជុំរុំជីវិតប្រព្រឹត្តតាមធម៌
ជីវិតក្នុងការរស់នៅប្រចាំថ្ងៃ រមែងមានការជួបប្រទះរឿងរ៉ាវជាច្រើនមិនអាចពណ៌នាបាន ជួនកាលបានជួបប្រទះសុខ ឬក៏ទុក្ខជាធម្មតាមនុស្សយើងមិនអាចគេចផុតបានឡើយ ហើយយើងមិនអាចដឹងអំពីដំណើរនៃជីវិតដែលកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាផ្សេងៗ។
ក្នុងឆាកជីវិតរបស់មនុស្សយើង មិនអាចនឹងមើលឃើញបានទេ ថាវាទៅជាយ៉ាងណានោះ
images/articles/1984/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៩,២៩០ ដង)
កិន្ទទសូត្រ
នៅក្នុងបិដកលេខ ២៩ ទំព័រ ៨២ ព្រះអង្គទ្រង់ត្រាស់អំពី ទេវតាបញ្ហា ៥ខ មានសេចក្តីថា៖
ទេវតាទូលសួរថា៖
បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យកម្លាំង
ឲ្យអ្វី ឈ្មោះថា ឲ្យពណ៌សម្បុរ
ឲ្យអ្វី ឈ្មោះថា ឲ្យសេចក្តីសុខ
ឲ្យអ្វី ឈ្មោះថា ឲ្យចក្ខុ
មួយទៀត បុគ្គលណាឲ្យអ្វី ឈ្មោះថា ឲ្យគ្រប់យ៉ាង សូមព្រះអង្គសម្តែងប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គជាអ្នកសួរ ។
ព្រះមានព្រះភាគត្រាស់តបថា៖
images/articles/1985/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២១,០៧៣ ដង)
បញ្ញាត្រូវថ្លឹងឲ្យស្មើនឹង ករុណាធម៌ជានិច្ច ។ ឯករុណាធម៌ ត្រូវថ្លឹងឲ្យស្មើនឹង បញ្ញាដែរ ។ យើងមិនអាចមានសន្តិភាព ប្រសិនបើយើងមិនបានថ្លឹងថ្លែងធម៌ទាំងពីរនេះឲ្យមានតុល្យភាពគ្នា ខ្ញុំនឹងលើករឿងនិទានបីមកឆ្លុះបញ្ចាំងជូន៖
ថ្ងៃមួយមានសេ្តចនាគកំណាចមួយ បានជួបព្រះពោធិសត្វ តាមដងផ្លូវ ។ ព្រះពោធិសត្វបានទូន្មាន ស្តេចនាគនោះថា " ម្នាលកូនប្រុស ! ចូរអ្នកកុំសម្លាប់សត្វ អ្នកត្រូវរក្សាសីលប្រាំ
images/articles/1986/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៧,២៨៥ ដង)
នៅក្នុងបិដកលេខ ៣០ ទំព័រ ១១៨ ព្រះអង្គទ្រង់ត្រាស់អំពី ការមិនជាប់នៅក្នុងរស មានសេចក្តីថា៖
សាវត្ថីនិទាន គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ សេ្តចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍អស់វរៈពីរដង ។ លំដាប់នោះឯង ឧទយព្រាហ្មណ៍យកបាយដាក់ពេញបាត្រព្រះមានព្រះ ភាគ ។
ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរក្នុងបុព្វណ្ហសម័យ សេ្តចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ អស់វរៈបីដង ។ ឧទយព្រាហ្មណ៍ ក៏យកបាយដាក់ពេញបាត្រព្រះមានព្រះភាគជាគម្រាប់ពីរដង ។
ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ ជាគម្រប់បីដង ។ ឧទយព្រាហ្មណ៍ ក៏យកបាយដាក់ពេញបាត្រព្រះមានព្រះភាគជាគម្រប់បីដង ។ ហើយពោលពាក្យនេះ និងព្រះមានព្រះភាគថា ព្រះសមណគោតម នេះជាអ្នកជាប់ចិត្តក្នុងរស ទើបនិមន្តមករឿយៗ ។ ព្រះមានព្រះភាគត្រាស់ថាៈ
ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយ ក៏ព្រោះពូជរឿយៗ អ្នកភ្ជួររាស់ទាំងឡាយ ភ្ជួររាស់ស្រែរឿយៗ តែងនាំស្រូវទៅកាន់ដែនក៏រឿយៗ ។ ស្មូមទាំងឡាយសូមរឿយៗ ម្ចាស់ទានទាំងឡាយ ក៏ឲ្យរឿយៗ លុះម្ចាស់ទានទាំងឡាយឲ្យរឿយៗហើយ រមែងទៅកាន់ឋានសួគ៌ក៏រឿយៗ ។ អ្នករូតទឹកដោះគោទាំងឡាយ រូតរឿយៗ កូនគោក៏ចូលទៅរកមេគោរឿយៗ អ្នកល្ងង់ខ្លៅលំបាកផង ញាប់ញ័រផងរឿយៗ តែងចូលទៅកាន់គក៌ក៏រឿងៗ ទាំងកើតទាំងស្លាប់ក៏រឿយៗ ។ គេនាំទៅកាន់ទីស្មសានក៏រឿយៗ ចំណែកអ្នកមានបញ្ញាដូចជាផែនដី លុះបាននូវមគ្គហើយ មិនកើតក្នុងភពថ្មីទៀតរឿយៗឡើយ ។
កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ឧទយព្រាហ្មណ៍បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ ។ល។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសកអ្នកដល់នូវព្រះរតនត្រ័យជាទីពឹង ស្មើដោយជីវិតតាំងពីថ្ងៃនេះជាដើមរៀងទៅ ។
ដកស្រង់ពីសៀវភៅ ទានយមបុណ្យ រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី
ដោយ៥០០០ឆ្នាំ
images/articles/1989/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៩,០៩៣ ដង)
ឧបមារបស់ជីវិត ៧ យ៉ាង
ការប្រៀបធៀបជីវិត ជាមួយរបស់ដែលឃើញពិតតាមធម្មជាតិ គឺ
១. ជីវិត ប្រៀបដូចដំណក់ទឹកសន្សើមជាប់លើចុងស្មៅ កាលដួងសុរិយាចែងចាំងស្មើដល់ដំណក់ទឹក រមែងហួតហែងទៅ ជីវិតមនុស្សក៏ដូចគ្នាដូច្នោះដែរ រមែងរស់នៅមិនយូរ គួរឧស្សាហ៍សាងបុណ្យកុសលទុក ត្រូវមានសតិបញ្ញាជាគ្រឹះគ្រងខ្លួន ។
២. ជីវិត ប្រៀបដូចពពុះទឹកកាលភ្លៀងធ្លាក់ចុះមក ពពុះទឹក
images/articles/1988/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២១,៨៤៥ ដង)
អតប្បនីយវត្ថុ ១៦ យ៉ាង(វត្ថុមិនឆ្អែត)
១. សាគរោ សព្ពសវន្តីហិ ន តប្បតិ មហាសមុទ្រឆ្អែតដោយទឹកដែលហូរមកអំពីទីទាំងពួង ។
២. អគ្គិ ឧបាទានេន ន តប្បតិ ភ្លើងមិនឆ្អែតដោយឧស ។
៣. រាជា រដ្ឋេន ន តប្បតិ ព្រះរាជាមិនឆ្អែតដោយរាជសម្បត្តិ ។
៤. ពាលោ បាបេហិ ន តប្បតិ ជនពាលមិនឆ្អែតដោយបាប ។
៥. ឥត្ថី មេថុនធម្មេន អលង្ការេន វិជាយនេនាតិ ឥមេហិ តីហិ ន តប្បតិ ស្ត្រីមិនឆ្អែតដោយរបស់ ៣ យ៉ាងគឺ មេថុនធម្ម ១ គ្រឿងប្រដាប់កាយ ១ ការបង្កើតកូន ១ ។
៦. ព្រាហ្មណោ មន្តេហិ ន តប្បតិ ព្រាហ្មណ៍មិនឆ្អែតដោយមន្តទាំងឡាយ ។
៧. ឈាយី វិហារសមាបត្តិយា ន តប្បតិ អ្នកសម្លឹងឈានមិនឆ្អែតដោយវិហារសមាបត្តិ ។
៨. សេក្ខោ អបចយេន ន តប្បតិ សេក្ខបុគ្គលមិនឆ្អែតដោយធម៌ដែលមិនសន្សំកិលេស គឺ ព្រះនិព្វាន ។
៩. អប្បិច្ឆោ ធុតង្គគុណេន ន តប្បតិ អ្នកប្រាថ្នាតិចមិនឆ្អែតដោយធុតង្គគុណ ។
១០. អារទ្ធវីរិយោ វីរិយារម្ភេន ន តប្បតិ អ្នកប្រារព្ធសេចក្ដីព្យាយាមមិនឆ្អែតដោយ ការផ្ដើមសេចក្ដីព្យាយាម ។
១១. ធម្មកថិកោ សាកច្ឆាយ ន តប្បតិ ធម្មកថិកមិនឆ្អែតដោយការសន្ទនានូវធម៌ ។
១២. វិសារទោ បរិសាយ ន តប្បតិ អ្នកក្លៀវក្លារមែងមិនឆ្អែតដោយការនៅក្នុងពួកបរិស័ទ។
១៣. សទ្ធោ សង្ឃុបដ្ឋានេន ន តប្បតិ អ្នកមានសទ្ធាមិនឆ្អែតដោយការបម្រើព្រះសង្ឃ ។
១៤. ទាយកោ បរិច្ចាគេន ន តប្បតិ ទាយកមិនឆ្អែតដោយការបរិច្ចាគទាន ។
១៥. បណ្ឌិតោ ធម្មស្សវនេន ន តប្បតិ បណ្ឌិតមិនឆ្អែតដោយការស្ដាប់ធម៌ ។
១៦. ចតស្សោ បរិសា តថាគតទស្សនេន ន តប្បន្តិ បរិស័ទទាំង ៤ មិនឆ្អែតដោយការគាល់ ព្រះតថាគត ។
(អដ្ឋកថាជាតក សត្តកនិបាត កុក្កុវគ្គ សត្តុភស្តជាតក)
ដោយ៥០០០ឆ្នាំ
images/articles/1990/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៦,១៤០ ដង)
បុរសស្ត្រីដែលបានគ្នាជាគូស្រករហើយត្រូវប្រតិបត្តិធម៌ប្រាំ ៗ ម្នាក់ ទើបបានសុខដល់គ្នាបាន គឺប្តី ត្រូវទំនុកបម្រុងប្រពន្ធ របស់ខ្លួនដោយធម៌ ៥យ៉ាងគឺ
១. ត្រូវរាប់អានលើកមុខប្រពន្ធថា ជាប្រពន្ធពិតប្រាកដ
២. ត្រូវកុំមើលងាយប្រពន្ធរបស់ខ្លួន ដូចទាសី
៣. ត្រូវកុំក្បត់ចិត្តប្រពន្ធដោយមានស្រីដទៃទៀត
៤. ត្រូវប្រគល់ការងារក្នុងផ្ទះឲ្យដល់ប្រពន្ធ ត្រួតត្រា
៥. ត្រូវរកគ្រឿងអលង្កាឲ្យប្រពន្ធ
ចំណែកប្រពន្ធ ត្រូវប្រតិបត្តិស្វាមីដូចជាទេវតាក្នុងផ្ទះ ត្រូវគោរពស្វាមីដោយធម៌ ៥ យ៉ាងគឺ
១. ត្រូវចេះតាក់តែងភោជនាអាហារ ឲ្យមានឱជារសឆ្ងាញ់ពិសា ជូនស្វាមី ដូចជា នាងអមរា កាលចាត់ចែងបម្រើព្រះមហោសថ ជាស្វាមីរបស់នាងដូច្នោះ
២. ត្រូវរាប់អានញាតិមិត្តវង្សត្រកូលខាងស្វាមី
៣. ត្រូវកុំក្បត់ចិត្តប្តី ដោយមានប្រុសដទៃ
៤. ត្រូវចេះថែទាំរក្សាទ្រព្យសម្បត្តិដែលស្វាមីរកបានមក
៥. ត្រូវជាស្រីឈ្លាសវៃក្នុងការគ្រប់គ្រងផ្ទះ និងជាអ្នកមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង គឺជុសជុល ដេរប៉ះ គ្រីប ប៉ាក់ ចាក់ អន្ទង ត្បាញរវៃ ការខាងស្រីទាំងប៉ុន្មាន ត្រូវឲ្យចេះស្ទាត់ទាំងអស់ ។
ដកស្រង់ពីសៀវភៅ ឧបោសថសីល រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី
ដោយ៥០០០ឆ្នាំ
images/articles/1993/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,៨៩៤ ដង)
សុខរបស់អ្នកជាមាតាបិតា និងកូនប្រុសស្រី
មាតាបិតាអាចទទួលសុខ ពីកូនប្រុសស្រីបាននោះ លុះតែបានសង្គ្រោះកូនដោយធម៌ ៥ យ៉ាងគឺ
១. ត្រូវហាមឃាត់កូនកុំឲ្យធ្វើអំពើអាក្រក់ឲ្យសោះ ត្រូវខំបង្ហាត់ ពត់ បង្វឹកកូនតាំងពីកូននៅតូចៗ ឲ្យមានសណ្តាប់ធ្នាប់ល្អ
២. ត្រូវដឹកនាំកូន ឲ្យតាំងនៅក្នុងសុចរិតទាំង ១០ មានកាយសុចរិតជាដើម
៣. ត្រូវដឹកនាំកូនប្រុសស្រី ឲ្យរៀនតម្រិះវិជ្ជា ផ្លូវលោកផ្លូវធម៌ ឲ្យបានចេះដឹង