ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨៩,៩៥៥
Today
ថ្ងៃម្សិលមិញ ១៦៦,៧៧៥
ខែនេះ ៥,០៧១,៥១៩
សរុប ២២៩,៨៤៦,៣០២
free counters
កំពុងទស្សនា ចំនួន
ធម៌ជំនួយស្មារតី
images/articles/1747/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៧៨៦២ ដង)
វនសំយុត្ត វិវេកសូត្រទី១ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ភិក្ខុមួយរូប​នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ ក៏ក្នុងសម័យនោះ ភិក្ខុនោះទៅកាន់​ទីសម្រាកក្នុង វេលាថ្ងៃ​ហើយត្រិះរិះនូវ​អកុសលវិតក្កៈ​ទាំង​ឡាយ​ដ៏លាមក ដែលអាស្រ័យ​នឹងបញ្ចកាមគុណ ។ ក្នុងកាលនោះ មានទេវតាដែល​អាស្រ័យនៅក្នុងដងព្រៃនោះ
images/articles/1750/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៨២៦៣ ដង)
គឺសភាវធម៌ម៉្យាងដែលប៉ះខ្ទប់នឹងសំលេង រួចក៏រលត់ បាត់ទៅវិញភ្លាម សោត​បសាទ​រូប​មិន​ទៀង ​មិនមែនជាសត្វ បុគ្គល ។ ការឮ គឺសោតវិញ្ញាណ មិនមែនជាត្រចៀក មិនមែន ជាសំលេង ប៉ុន្តែ​សភាវ​ធម៌​ទាំង​បី​មាន​ជា​ប្រក្រតី​ធម្មតា ព្រះសម្មា​សម្ពុទ្ធទ្រង់ត្រាស់សំដែង​នូវសភាវធម៌ប្រក្រតីធម្មតា ឱ្យជា​ទីតាំង​នៃ ការ​​បដិបត្តិរំលត់​តណ្ហា មានៈ ទិដ្ឋិ សភាវធម៌ ជាប្រក្រតី​ធម្មតាៗ ក្នុងជីវិត​ប្រក្រតី​ប្រចាំថ្ងៃ ព្រះ​សាស្តា​ទ្រង់ ត្រាស់​ក្នុងមហា​​​សតិប្បដ្ឋាន​​សូត្រ សភាវធម៌​នៅក្នុងមហា​សតិប្បដ្ឋាន​សូត្រ ជា​សភាវ​ធម្មតា ដែលគ្រប់​គ្នា​តែងមាន ទាំង​មនុស្ស ទាំងទេវតា ទាំងព្រះឥន្ទ្រ ទាំង ព្រះព្រហ្ម ទាំង​ការ សិក្សា​រលឹក​​ពិចារណា​​ទៀតសោត ក៏សិក្សា​ចំពោះតែ​សភាវធម៌​ណា ដែល​កើត​​ឡើង​កំពុងប្រាកដ​សេចក្តី​សំខាន់គឺ សតិបញ្ញា ត្រង់ធម៌​ដែលជា​អារម្មណ៍អ្វីក៏​ដោយជាកុសល ឬ ជា​អកុសល ឬជាអព្យាកតៈ ដោយពុំចាំ​បាច់​ស្វែងរកក្នុង ទី​ណា​ៗ​ដទៃ​អំពី​​ប្រក្រតី​ពិត​ៗនៃ​ជិវិត​ឡើយ ​។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1749/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១០៩២៩ ដង)
គ្រប់គ្នាស្គាល់ឈ្មោះអកុសល គឺធម៌ដែលមិនមែន កុសល មិនត្រូវការអកុសល តែក៏ធ្លាក់​នូវក្នុង​អំណាចរបស់​អកុសល ព្រោះអកុសលស្ថិតនៅជាមួយចិត្តសន្តានអស់​កាល ជាអង្វែង​មកហើយ ។ សត្វទាំង​ឡាយបានដល់នូវសេចក្តីទុក្ខកន្លង​មកហើយក្តី កំពុងតែមានទុក្ខក្នុងបច្ចុប្បន្ននេះក្តី ត្រូវបាន​ទទួលទុក្ខក្នុងកាល ខាងមុខទៀតក្តី ក៏ព្រោះតែអកុសល ។ ដរាបណា​ដែលសត្វទាំងឡាយ នៅមិនឃើញទោស របស់អកុសល សត្វទាំង​ឡាយ​រមែង​តែងតែ​ធ្លាក់ចុះក្នុងអន្លង់​នៃសេចក្តីទុក្ខ ព្រោះតែអកុសល ដរាបនោះដែរ ។ ដោយ​ហេតុនេះឯង រឿងរបស់អកុសលទើបជារឿង ដែលគួរសិក្សា និង ពិចារណា​យ៉ាង​ពិត​ប្រាកដ ព្រោះថា អកុសលនោះ មានទាំង​គ្រោតគ្រាត ធ្វើទុច្ចរិត​តាមផ្លូវកាយ តាមផ្លូវវាចា​ជា​ដើម​ មានទាំងកណ្តាលៗដោយការ​ពេញចិត្ត ក្នុងវត្ថុកាម ការថ្នាំងថ្នាក់​អាក់អន់ចិត្ត ការ​ច្រណែន​​ជាដើម ដែលអាចមាន​អកុសលកណ្តាល និង គ្រោតគ្រាត​ទៅបាន ក៏ព្រោះ​មាន​អកុសល​​ប្រភេទម៉្យាង​ទៀតគឺ អនុស័យកិលេស ដែលជា​អកុសល​ថ្នាក់ល្អិត ជាប់តគ្នាក្នុង​សន្តាន​ចិត្ត រហូតទល់ គ្នានិងខណៈនៃអរិយមគ្គកើតឡើង ទើបបានរលត់អស់ដាច់ ផុត​អំពី​សន្តាន​ ។ បើព្រះដ៏មាន​ព្រះភាគមិនបានត្រាស់​ដឹងក្នុងលោកទេ យើងមិនអាចបានដឹងឡើយថា មានអកុសល​ថ្នាក់ល្អិតៗ ដែលត្រូវលះបង់ដោយ​ការចំរើនសតិប្បដ្ឋាន​វិបស្សនា ហើយ សត្វទាំងឡាយ​ទាំងពួង ក៏ពុំអាចរួចផុតចាកទុក្ខក្នុងវដ្តសង្សារ បានឡើយ ។ ព្រោះអាស្រ័យ​ពាក្យទូន្មានប្រៀនប្រដៅ​របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ យើងទើបបានដឹងថា អកុសល​ថ្នាក់ល្អិតៗ នោះ មានពិតប្រាកដ ហើយចាំបាច់ត្រូវកំចាត់បង់ទៀតផង ទើប បាន​អស់​ទុក្ខទាំងពួង ។ រឿងរបស់ លោភ ជារឿងនៃអកុសលពិតៗ សភាព របស់លោភៈ គឺសេចក្តីប្រាថ្នា ការចង់បាន សេចក្តីត្រូវការ សេចក្តីត្រេកអរ ករាពេញចិត្ត ការជាប់ជំពាក់ចិត្ត គឺជាសភា​វធម៌ពិតមួយបែប ជាបរមត្ថធម៌ មិនមែនសត្វ ។ តណ្ហា គឺលោភចេតសិក ត្រេកអរប្រាថ្នាក្នុងរូបារម្មណ៍ ក្នុងសំលេង ក្នុងក្លិន រស ផោដ្ឋព្វ និង ក្នុងធម្មារម្មណ៍ ស្ទឹងស្មើដោយ​តណ្ហាមិនមាន ដោយសេចក្តីថា ស្ទឹងនោះសូម្បីធំប៉ុណ្ណា ក៏ ដោយ ក៏មិនស្មើស្ទឹងតណ្ហាដែរ តណ្ហា ហូរទៅរកអារម្មណ៍ក្នុងលោក មានសន្ទុះលឿន រហ័សខ្លាំង​ក្លា ហូររហូត​ក្នុងវដ្តសង្សារ ហូរកាត់តាមកាមភព ឋាន មនុស្ស ឋានទេវតា ហូរ​ធ្លាយ​ដល់​ព្រហ្មលោក ព្រហ្ម មានរូប ព្រហ្មអត់រូប ហូរក្នុង​សន្តានរបស់​បុថុជ្ជនឆ្លងកាត់ សោតាបត្តិមគ្គ សកទាគាមិមគ្គ ជ្រាបតាមទំនប់ អនា​គាមិមគ្គ ទាល់តែដល់​អរហត្តមគ្គ ទើប​បានរីង​ស្ងួតអស់ ទៅពុំមានសល់។ សេចក្តីប្រាថ្នា មិនអាចនឹង​ធ្វើឱ្យពេញ​បានឡើយ ត្រូវ​ការរបស់នេះហើយ រមែងត្រូវការ​របស់​នោះ​ទៀតជានិច្ច រឿយៗ រហូតសង្សារវដ្ត ព្រោះដូច្នោះ សេចក្តីប្រាថ្នា សេចក្តី ត្រូវការ របស់​សត្វ​ទាំងឡាយ ទើបធំជាងមហាសមុទ្រ មិនចេះរីង មិនចេះស្រក ទៅដោយ​ភ្លើងឆេះ​កប្ប​ឡើយ​មានតែ ភ្លើងអរហត្តមគ្គប៉ុណ្ណោះ ដែលអាចដុតតណ្ហាឱ្យឆេះអស់បាន ។ តណ្ហាជា​តួហេតុនាំឱ្យកើតទុក្ខ ដូចដែលទ្រង់ត្រាស់ តបនឹងសំនួររបស់ទេវតាដែលទូលសួរថា លោកមានអ្វីហ្ន៎ ជាគ្រឿងចងទុក ព្រះដ៏មានព្រះភាគត្រាស់តបថា លោកមាន​សេចក្តី​ភ្លើត​ភ្លើន​​ជាគ្រឿងចងទុក (នន្ទិ សម្ពន្ធនោ លោកោ) សេចក្តីរីករាយភ្លើតភ្លើននេះ ក៏ជា​ឈ្មោះ​លោភៈ ជាទុក្ខសមុទយៈហ្នឹងឯង ជាចំណងដ៏មាំបំផុត ដែលជាគ្រឿង ចងរបស់មច្ចុរាជ បើមិន​មាន​កាំបិត អរហត្តមគ្គ​ទេនោះ ពុំអាច កាត់នូវចំណងអត់រូបនេះបានឡើយ ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1751/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៨៨៨៨ ដង)
សំយុត្តនិកាយ សឡាយតនវគ្គ អនិច្ចវគ្គទី ១ ម្នាលភិក្ខុទាំងឡាយ រូបទាំង​ឡាយ​មិនទៀង របស់​ណា​មិនទៀង របស់​នោះជាទុក្ខ របស់​ណា​ជា​ទុក្ខ របស់នោះ ជា​អនត្តា របស់​ណាជាអនត្តា របស់នោះ​បុគ្គល​ត្រូវយល់ ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​ពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញទេ ។ ព្រះអង្គ​ទ្រង់​ត្រាស់សំដែង​នូវរូបារម្មណ៍ ជាអារម្មណ៍​របស់សតិ​វិបស្សនា ដោយ​សេចក្តីថា បុគ្គល​រស់នៅ ប្រក្រតី​ធម្មតា ធ្វើកិច្ចការងារ​ធម្មតាៗរបស់​បព្វជិត ឬ​គ្រហស្ថ ប៉ុន្តែ​មាន​ការ​មិន​ប្រមាទ គឺ​មិន​ប្រហែសធ្វេស មិនស្និទ្ធ​ស្នាល​ដោយ​ការប្រកាន់​មាំ សតិរលឹក​សិក្សា​នូវសភាវ​ធម៌ ដែល​កំពុង​ប្រាកដ រូបារម្មណ៍​គ្រាន់តែ​ជាសភាវធម៌​ម៉្យាង ដែលចក្ខុវិញ្ញាណ​បាន​ឃើញ​ប៉ុណ្ណោះ ជា​សភាវធម៌​មិនទៀង មិន​មាន​អ្វីសំខាន់​ក្នុងរូបារម្មណ៍​ឡើយ ។ សំលេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ ទាំងឡាយ​មិនទៀង របស់ណា​មិនទៀង របស់​នោះជាទុក្ខ របស់ណា​ជាទុក្ខ របស់នោះ​ជាអនត្តា របស់ណា​ជាអនត្តា របស់នោះ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញាដ៏ប្រពៃ តាមពិត​យ៉ាងនេះថា នុ៎ះ​មិនមែន​របស់អញ នុ៎ះ​មិនមែន​ជាអញ នុ៎ះ​មិនមែន​ជាខ្លួន​របស់អញទេ ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អរិយ​សាវ័កជាអ្នកចេះ​ដឹង ឃើញ​យ៉ាងនេះ ក៏នឿយ​ណាយ​នឹង​រូប​ទាំងឡាយ​ផង នឿយណាយ​នឹងសំលេងទាំងឡាយ​ផង នឿយណាយ​នឹង ក្លិន រស ផោដ្ឋព្វ ធម្មារម្មណ៍​ទាំងឡាយ​ផង កាលបើ​នឿយណាយ រមែង​ប្រាស​ចាក​តម្រេក ព្រោះ​ប្រាស​ចាក​តម្រេក​ចិត្តក៏ផុត ស្រឡះ​ចាកអាសវៈ ។ កាលបើ​ចិត្តផុត​ស្រឡះ​ចាកអាសវៈហើយ​ញាណក៏ កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយ​សាវ័ក​នោះក៏ដឹង ច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយ អាត្មាអញបាន ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច​អាត្មាអញក៏បានធ្វើ រួចហើយ មគ្គភាវនា​ដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ច នេះ​ទៀត មិន​មានឡើយ ។ ជីវិតធម្មតាៗ មានសភាវ​ធម៌យ៉ាង​ណាៗ សុទ្ធតែ ជាសតិប្បដ្ឋាន​ទាំងអស់ ។ ជិវិតសត្វលោក​រស់នៅ​សព្វថ្ងៃ អាស្រ័យ​មានចិត្ត វិបស្សនាឃើញចិត្ត​ក្នុងបច្ចុប្បន្ន កើតឡើងហើយក៏រលត់ទៅ វិញ ទើបមិនប្រកាន់​ចិត្តថា​ជាសត្វ បុគ្គលតួខ្លួនឡើយ សម ដូច​ព្រះពុទ្ធ​តម្រាស់​ត្រាស់ក្នុង​សឡាយតន​វគ្គ​ថា ម្នាលភិក្ខុ ទាំងឡាយ ចិត្តជាអតីតៈ និង ចិត្តជា​អនាគត ជាអនត្តាទៅ ហើយ ចាំបាច់​និយាយថ្វី​ចំពោះចិត្តជាបច្ចុប្បន្ន ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើអរិយសាវ័ក​ជាអ្នកចេះ ​ដឹង ឃើញយ៉ាងនេះ ជាអ្នកមិន​អាឡោះ​អាល័យ​ចំពោះ​ចិត្ត ជាអតីតៈ មិនត្រេកអរ​ចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បី​សេចក្តី​នឿយ​ណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ នូវចិត្តជា​បច្ចុប្បន្ន ។ ពាក្យថារំលត់ចិត្តជាបច្ចុប្បន្ន គឺរំលត់សេចក្តីប្រកាន់​មាំ រំលត់​ឆន្ទ​រាគៈ​ក្នុងចិត្ត​ដែល​កំពុង​ប្រាកដ ។ ចិត្តជា​បច្ចុប្បន្ននេះ មុននឹងកើត​ឡើងក៏មិន​មាន​តាំង នៅក្នុងទីណា កាលដែលបែក​ធ្លាយទៅ កន្លងទៅ​ក៏មិនទៅ តាំងនៅក្នុងទី​ណាដែរ គួរដែរឬដែលប្រកាន់នូវចិត្ត​កំពុងប្រាកដ​ ថា​ជាយើង ថាជាខ្លួន​របស់យើង ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​។ ដោយ​៥០០០​ឆ្នាំ​
images/articles/1752/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៩១៤២ ដង)
សេចក្តីឧបមាអំពីនីវរណៈ ស្រង់ចាក សាមញ្ញផលសូត្រ កាមច្ឆន្ទៈ - ឧបមា​ដូចការ​ជំពាក់បំណុល​អ្នក​ដទៃ អ្នក​ជំពាក់គេ មានទុក្ខ​ច្រើនប្រការ យ៉ាង​ណា​អ្នកពេញ ចិត្តនៅក្នុងវត្ថុកាម ក៏រមែងរហេម​រហាមក្នុង​ការស្វែង​រកជា​ដើម​ យ៉ាង​នោះដែរ ។ តាមពិត​សង្ខារធម៌គ្រប់យ៉ាង សុទ្ធតែ​មិនទៀង មាន ការទ្រុឌ​ទ្រោម អស់ទៅ សូន្យទៅ កាម​គុណ ៥ប្រការ ក៏យ៉ាង នោះដែរ ប៉ុន្តែដែលសត្វ​លោក​តែងតែត្រេកអរ
images/articles/1753/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៩៤០៩ ដង)
អំពីវិញ្ញាណក្ខន្ធ ក្នុងជីវិត​ប្រចាំថ្ងៃ គ្រប់គ្នា​តែងតែមាន​នូវរបស់ពិត ម៉្យាងគឺវិញ្ញាណ វិញ្ញាណពុំ​មែន​ព្រលឹង ឬ​អត្តា​​តួខ្លួនឡើយ វិញ្ញាណ​ជាអនត្តា ។ ចក្ខុវិញ្ញាណ​ជា​អនត្តា សោតវិញ្ញាណ​ជាអនត្តា ឃាន​វិញ្ញាណ​ជាអនត្តា កាយវិញ្ញាណ​ជាអនត្តា មនោវិញ្ញាណ​ជា​អនត្តា ។ វត្ថុរូប ៦ ជា​និស្សយប្បច្ច័យ​នៃវិញ្ញាណ គឺចក្ខុវត្ថុ​ជា​ទីអាស្រ័យនៃចក្ខុវិញ្ញាណ សោត​វត្ថុ​ជា​និស្សយប្បច្ច័យនៃ
images/articles/1754/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៣១៤១ ដង)
ព្រះអរហន្ត​ក្រោយ​អំពីអស់​ជិវិតទៅ តើដូចម្តេច ? ចម្លើយៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនទៀង របស់ណា​មិនទៀង របស់នោះជាទុក្ខ របស់​ណាមិន​ទៀងជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា របស់នោះជា អនត្តា ។ យើងមិនអាច​ឆ្លើយថា ព្រះអរហន្ត ក្រោយអំពីអស់ ជីវិតទៅ យ៉ាងម៉េចៗបានឡើយ ព្រោះ​យើង​​ឃើញនូវបញ្ច ក្ខន្ធក្នុងបច្ចុប្បន្នតាមពិត
images/articles/1757/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៧១០៨ ដង)
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ ក្នុង​សម័យ​អាប់ឱន ប្រជាជនខ្មែរទាំង​ប្រទេស​បាន​ជួបប្រទះ​សេចក្ដី​ទុក្ខវេទនា​ខ្លាំង​បំផុត ថមថយ​កម្លាំង​នឹង​សាង​សេចក្ដី​ចំរើនដូចព្រេង​នាយ​ពុំបាន តែ​ទោះ​បី​ធ្លាក់​ចុះដុនដាប​ប៉ុណ្ណឹង​ក៏​ដោយ ប្រជាជនខ្មែរ​ដែល​បាន​ស្គាល់​រសជាតិ​ព្រះធម៌ថ្លៃវិសេស​ហើយ ឱបសាសនា​នេះ​ជាប់​នឹង​ខ្លួន​ទុក​តមក ស៊ូស្លាប់មិនព្រមលះបង់ចោល។ បុណ្យ​ទទួល​ព្រះបរមសារីរិកធាតុ​នឹង​
images/articles/1760/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៨០១៨ ដង)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ អ្នក​ដែល​មាន​អធិវាសនក្ខន្តី​ខ្ជាប់ខ្ជួន​ល្អ រមែង​ឈ្នះ​អ្នក​ដែល​មាន​សេចក្ដី​ក្រេវក្រោធ ដូច​នាង ឧត្តរា ដែល​ឈ្នះ​នាង សិរិមា។ សូម​នាំ​រឿងនោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​ត​ទៅ​នោះ៖ រឿង នាង​ឧត្តរា នាង​ឧត្តរា ជា​ឧបាសិកានោះ ជា​អ្នក​បាន​សម្រេច​សោតា តាំង​ពីក្មេង ជា​ធីតា​របស់​បុណ្ណសេដ្ឋី ជា​ភរិយា​របស់​រាជគហសេដ្ឋី​ដែល​ជា​មនុស្ស​មិច្ឆាទិដ្ឋិ។
images/articles/1761/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៥៩០៩ ដង)
ឪពុកម្ដាយ​ឥឡូវ​នេះ បាន​ត្រឹម​តែ​ចិញ្ចឹម តែ​មិន​បាន​មើល​ថែរក្សា - បច្ចុប្បន្ន ឪពុកម្ដាយ​ភាគ​ច្រើ​ន​បាន​តែ​ចិញ្ចឹម​ តែ​មិន​បាន​មើល​រក្សា។ ការ​ចិញ្ចឹម​បែប​នេះ សំដៅ​ដល់​ការ​បម្រុង​បម្រើ​ដោយ​នឹក​ថា ខ្លួន​ខ្វះ​ភាព​ស្និតស្នាល​ជា​មួយ​កូន ក៏​ព្យាយាម​យក​វត្ថុ​លុយ​កាក់​មក​ឲ្យ តែ​មិន​បាន​មើល​រក្សា​គេ​ឡើយ មិន​បាន​បំពេញ​តួនាទី​ជា​ឪពុកម្ដាយ ក៏​ក្លាយ​ជា​បញ្ហា​ច្របូក​ច្របល់​ថែម​មួយ​ប្រការ​ទៀត
images/articles/1762/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៩០២៣ ដង)
កប្ប កប្ប​នេះ​ចែក​ចេញ​ជា​ច្រើន​យ៉ាង​ទៅ​ទៀត ចែក​ជា​២​ក៏​មាន ជា​៣​ក៏​មាន ជា​៤​ក៏​មាន ជា​៦​ក៏​មាន។ កប្ប​ចែកជា​២គឺ ១-សំវដ្ដកប្ប កប្បវិនាស ២- វិវដ្ដកប្ប កប្បចម្រើន ចែកចេញជា​គឺ ១- តេជោសំវដ្ដៈ កប្បវិនាសដោយភ្លើង ២- អាចោសំវដ្ដៈ កប្បវិនាសដោយ​ទឹក ៣- វាយោសំវដ្ដៈ កប្បវិនាស​ដោយ​ខ្យល់។ ចែកចេញ​ជា​៤គឺ ១- អាយុកប្ប ខួបអាយុ គឺ​ខួប​អាយុក្ខ័យ​មនុស្ស
images/articles/1764/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១២៧៦៣ ដង)
សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ - សំណួរ​សួរ​ថាៈ ពោល​ដល់​ចំណុច​នេះ មាន​ប្រការ​មួយដែល​គួរ​គិត​ថា បច្ចុប្បន្ននេះ យើង​បង្រៀន​ឲ្យ​រៀន​ដើម្បី​ទៅ​រក​ការងារធ្វើ បង្រៀន​ថា ត្រូវ​ធ្វើ​យ៉ាង​ណា ធ្វើ​យ៉ាង​នោះ​ដើម្បី​យក​ទៅ​ប្រកប​អាជីព​បាន​រក​ប្រាក់​បាន។ បើ​ដូច្នោះ លក្ខណៈ​ដូច​ពោល​មក​នេះ មិន​មែន​ជា​ការ​សិក្សា​ដើម្បី​អភិវឌ្ឍ​ទេ? - ចម្លើយៈ វា​មិន​មែន​ជា​ការ​សិក្សា​ដូច​គ្នា​ទេ គឺ​ការ​សិក្សា​ពិត​នៅ​មិន​ទាន់​បាន​ចាប់​ផ្ដើម​នៅ​ឡើយ។
images/articles/1901/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១១៨៨៥ ដង)
ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់​ធម៌វិន័យ ព្រះ​នាង សុភា​កម្មារធីតា​ថេរី បានពោល​​ជាមួយនឹង​ពួកញាតិ ដែលមក​បបួល​ឱ្យព្រះនាង​សឹកចាក​សិក្ខាបទ ថា ៖អ្នកទាំង​ឡាយជា​ញាតិរបស់​យើង ដូច​ម្តេច​បានជា​មកធ្វើ ដូច​ជាសត្រូវ​ទៅវិញ បបួល​យើងឱ្យ​រីករាយ​នៅក្នុង​កាម​ទាំងឡាយ ទាំងដែល​អ្នកទាំងឡាយ បានដឹងថា​យើងជា​អ្នក​បួស ជា​ស្ត្រី​ឃើញ ភ័យ​ក្នុងកាម​ទាំងឡាយ ។
images/articles/1902/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១០១០៣ ដង)
សម្បត្តិ​វិបត្តិតោ (ដោយ​ការ​វិបត្តិ​នៃ​សម្បត្តិ) បទថា សម្បត្តិវិបត្តិតោ ដោយ​ការ​វិបត្តិ​នៃ​សម្បត្តិមាន​អធិប្បាយ​ថា សម្បត្តិ​ក្នុង​លោក​នេះ ស្អាត​បាន​ត្រឹម​តែ​មួយ​រយៈ​កាល នៅ​ពេល​វិបត្តិ​មិន​ទាន់​គ្រប​សង្កត់ តែ​ថា​សម្បត្តិ​កន្លង​ផុត​វិបត្តិ​មិន​មាន ពិត​ហើយ សូម្បី​ព្រះបាទ​អសោក ទ្រង់​មាន​សេចក្ដី​សុខ បាន​គ្រប់គ្រង​ផែន​ដី​ទាំង​មូល​ចំនាយ​ព្រះរាជទ្រព្យ​ ១០០កោដិ (១ថ្ងៃ) ក្នុង​ទី​បំផុត​ ទ្រង់​គ្រប់​គ្រង​ភាព​ជា​ធំ​លើ​ផ្លែ​
images/articles/1904/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៨៣៥១ ដង)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ ព្រះ​រាជា មានកម្លាំង ទ្រង់​សង្កត់​សង្កិន នូវពួក​ស្តេចជា សត្រូវ លុះទ្រង់​ឈ្នះ​សង្គ្រាម​ហើយ ទើប​សាងទីក្រុង ក្នុងដែន ដែល​ទ្រង់ឈ្នះ​ហើយនោះ ។ ទ្រង់​ឱ្យជាង​ធ្វើកំពែង ស្នាម​ភ្លោះ សសរ​ខឿន ខ្លោងទ្វារ និង ប៉មទាំងឡាយ​ផ្សេង​ៗ ជា​ច្រើនក្នុង​នគរ ។ ទ្រង់ឱ្យ​ជាងធ្វើ ផ្លូវត្រឡែង​កែង ផ្លូវថ្នល់ រានផ្សារ​ជា​ចន្លោះ ដែល​តាក់តែងល្អ
images/articles/2203/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៥៣៥៤៨ ដង)
យ៉ាង​ណា​ដែល​ហៅ​ថា​សមា​ទាន "សីល" ? សីល​ គឺ​ជា​វិ​ន័យ​សម្រាប់​អប់​រំ ហ្វឹក​ហ្វឺន​ ហាត់​ពត់ លត់​ដំ កិ​រិយា​ ច​រិ​យា​មា​រ​យាទ សម្អាត​ការ​ប្រ​ព្រឹត្ត តាម​ផ្លូវ​កាយ វា​ចា ចិត្ត របស់​​ខ្លួន​យើង​ម្នាក់ ៗ ឲ្យ​មាន​រ​បៀប​រៀប​រយ មាន​សីល​ធម៌ មាន​គុណ​ធម៌​ល្អប្រ​សើរ​ត្រឹម​ត្រូវ វៀរ​ចាក​នូវ​អ​កុ​សល​ធម៌​ទាំង​ឡាយ ( ដែល​ជា​អំ​ពើ​បាប​ អំ​ពើ​អា​ក្រក់ ) ដែ​មាន អ​វិជ្ជា តណ្ហា និង ឧ​បា​ទាន ជា​ប្រ​ភព ។
images/articles/2206/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ២៣៧៣៩ ដង)
ព្រះ​ពុទ្ធ​គា​ថា កាម​ទាំង​ឡាយ ក្នុង​ពួក​មនុស្ស​ រក​ទៀង​គ្មាន​ទេ ​បុរស​ដែល​ជាប់​ចំ​ពាក់​ក្នុង​ឥដ្ឋារម្មណ៍​ទាំង​ឡាយ ស្រ​វឹង​ក្នុង​ឥដ្ឋា​រម្មណ៍​ទាំង​ឡាយ ចេញ​ចាក​វដ្តៈ ដែល​ជា​លំ​នៅ​នៃ​មារ ទៅ​កាន់​ព្រះ​និព្វាន​ ជា​ស្ថាន​មិន​ត្រឡប់​មក​វិញ​ទៀត មិន​បាន​ទេ ឥដ្ឋា​រម្មណ៍​ទាំង​នោះ រមែង​មាន​ក្នុង​លោក​នេះ ។​ បញ្ច​ក្ខន្ធ​កើត​មក​អំ​ពី​តណ្ហា សេច​ក្តី​ទុក្ខ​ក៏​កើត​អំពី​តណ្ហា ការ​កម្ចាត់​បង់​បញ្ច​ក្ខ​ន្ធ​ ព្រោះ​កម្ចាត់​បង់​តណ្ហា​បាន​ ការ​កម្ចាត់​បង់​វដ្ដ​ទុក្ខ
images/articles/2204/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ២៦២៨៦ ដង)
ក្លិន​ក្រអូប​នៃ​សីល ( ធម្ម​បទ​គា​ថា បុប្ផ​វគ្គ បិ. ៥២ ទំ. ៣២ ) ក្លិន​ផ្កា​​ឈើ​ផ្សាយ​ទៅ​ច្រាស​ខ្យល់​មិន​បាន ក្លិន​ខ្លឹម​ចន្ទន៍​ក្តី ក្លិន​ខ្លឹម​ក្រឹ​ស្នា​ក្តី ក្លិន​ផ្កា​ម្លិះ​រួត​ក្តី ក៏​ផ្សាយ​ទៅ​ច្រាស​ខ្យល់​មិន​បាន, ចំណែក​ក្លិន​របស់​សប្បុ​រស​ទាំង​ឡាយ រមែង​ផ្សាយ​ទៅ​ច្រាស​ខ្យល់​បាន ព្រោះ​សប្បុ​រស​ រមែង​ផ្សាយ​ទៅ​បាន​គ្រប់​ទិស ។ ក្លិន​នៃ​សិល ជា​គុណ​ជាត​ប្រ​សើរ​បំ​ផុត​ជាង​គន្ធ​ជាតទាំង​នេះ​គឺ ខ្លឹម​ចន្ទន៍ ខ្លឹម​ក្រឹ​ស្នា ផ្កា​ឧប្បល ផ្កា​ម្លិះលា ។ ក្លិន​ក្រឹ​ស្នា
images/articles/2205/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១២០៨១ ដង)
អ​រិយ​មគ្គ មា​គ៌ា​ដ៏​ប្រ​សើរ បណ្តា​អ​រិយ​មគ្គ​​មាន​អង្គ ៨ ។ មគ្គ​មាន​អង្គ ៨ គឺ​អ្វី​ខ្លះ ? គឺ សម្មា​ទិ​ដ្ឋិ សម្មា​សង្ក​ប្បៈ សម្មា​វា​ចា សម្មា​កម្ម​ន្តៈ សម្មា​អា​ជី​វៈ សម្មា​វា​យាមៈ សម្មា​សតិ សម្មា​ស​មា​ធិ ។ ១-​សម្មា​ទិ​ដ្ឋិ ( ការ​យល់​ត្រូវ ) បណ្តា​អ​រិយ​មគ្គ​ទាំង​នោះ សម្មា​ទិដ្ឋិ តើ​ដូច​ម្តេច ។ ការ​ដឹង​ក្នុង​កង​ទុក្ខ​ ការ​ដឹង​ក្នុង​ទុក្ខ​សមុ​ទ័យ ការ​ដឹង​ទុក្ខ​និ​រោធ ការ​ដឹង​ក្នុង​ទុក្ខ​និ​រោធ​គា​មិ​នី​បដិ​ប​ទា នេះ​ហៅ​ថា សម្មា​ទិដ្ឋិ ។ ២- សម្មា​សង្ក​ប្បៈ
images/articles/2084/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១២៦៤៤ ដង)
ទ្រព្យ​សម្បត្តិ​រក​បាន​មកហើយ មិន​មែន​ថា​មិន​ត្រូវ​អស់​ទៅ​វិញ​នោះ​ទេ ប៉ុន្តែ​គួរ​តែ​ឲ្យ​អស់​ក្នុង​ហេតុ​ដែល​គួរ​អស់។ ព្រះពុទ្ធសាសនា​បាន​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែងចែក​ទ្រព្យជា ៤ ចំណែក​ក្នុង​ការ​ចំណាយ​គឺ ១/ ចិញ្ចឹម​ជីវិត​ខ្លួន​ឯង មាតាបិតា បុត្រ ភរិយា ឬ​ទាសកម្មករ​ដែល​នៅ​ជា​មួយ​ខ្លួន។ ២/ ចាយទ្រព្យ​ដើម្បី​ការពារ​ទ្រព្យ គឺ​ចាយ​ដោយ​ការ​វៃឆ្លាតដើម្បី​ដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេចក្ដី​អន្តរាយ​ផ្សេងៗ ដូច​ជា​អន្តរាយ​ព្រោះ​ភ្លើង ព្រោះទឹក ឬ​ក៏​អន្តរាយ​ព្រោះ​ចោរ​ជាដើម។ ៣/ ចាត់ចែង សម្រាប់​ជួយ​សង្គ្រោះ​ញាតិ​និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ ដែល​មក​ពី​ចម្ងាយ... ( សំដៅ​ដល់​ពលី៥យ៉ាង មាន​ញាតិ​ជាដើម ) ។ ៤/ ចាត់ចែង​បរិច្ចាគទាន ដល់​សមណព្រាហ្មណ៍ អ្នក​មាន​សីល​ជាទី​ស្រឡាញ់។ ការ​អស់​ទៅ​នៃ​ទ្រព្យ​សម្បត្តិ តាម​វិធី​ដែល​រៀបរាប់​មក​នេះ ឈ្មោះ​ថា​អស់​ទៅ​ដោយប្រពៃ មិន​គួរ​ឲ្យ​ស្ដាយ​ឡើយ តែ​ដែល​អស់​ទៅ​ហើយ ថែម​ទាំង​ជួយ​ឲ្យ​រង្គៀស​នោះ គឺ​សំដៅ​យក​ការ​ចំនាយ​ប្រាក់ ក្នុងរឿង​អបាយមុខ​ផ្សេងៗដូចជា: - ចំណាយក្នុង​ការ​ដើរលេងស្រី - ចំណាយ​ក្នុង​ការ​ផឹកទឹក​ស្រវឹង និង​សេពគ្រឿងញៀន​ផ្សេងៗ - ចំណាយ​ក្នុង​ការ​សប្បាយ​បរិភោគ ក្នុង​ភាព​ជា​អ្នក​លេង​ស៊ី - ចំណាយ​ក្នុង​ការ​លេង​ល្បែង​ស៊ីសង - ចំណាយ​ក្នុង​ការ​ ដើរ​លេង​តាម​ច្រកល្ហក​រឿយៗ​នៅ​ពេល​យប់​ព្រលប់ - ចំណាយ​ក្នុង​ការ​ដើរ​មើល​មហោស្រព ឬ​ល្បែង​ច្រៀង​រាំ​រឿយៗ - ប្រកប​រឿយៗ នូវ​ការ​ខ្ជិល​ច្រអូស - សេពគប់​បាប​មិត្ត។ សេចក្ដី​ដូច​បាន​រៀបរាប់​មក ខាង​លើ​នេះ សុទ្ធ​តែ​ជា​អបាយ​មុខ​ទាំង​អស់ បូរាណ​ពោល​ថា " អបាយមុខ ជង្រុកហិន " ដូច្នេះ​ត្រូវ​តែ​ជៀសវាង​ឲ្យ​ឆ្ងាយ បើ​មិន​ដូច្នេះ​ទេ ពិត​ជា​បង់​ទាំង​ទ្រព្យ អភ័ព្យទាំង​បុណ្យ និង​ធ្ងន់​ដោយ​បាប​មិន​ខាន។ ជីវិត​របស់​យើង​ម្នាក់ៗ មាន​តម្លៃ​ណាស់សម្រាប់​រង្វង់​ក្រុម​គ្រួសារ។ ស្វាមីភរិយា តែងត្រូវ​ការ​ភាព​ស្មោះ​ត្រង់​រវាង​គ្នា​និង​គ្នា កូន​ប្រុស​ស្រី​តែង​ត្រូវ​ការភាព​កក់ក្ដៅ​ពី​ឪពុកម្ដាយ ចំណែកឪពុកម្ដាយ ក៏​ត្រូវ​ការ​នូវ​ភាព​ឱនលំទោន​និង​ការ​ស្ដាប់​បង្គាប់​ពី​កូន​វិញ​ដែរ។ ដូច្នេះ បើ​សមាជិក​នីមួយៗ​នាំ​ក្រុម​គ្រួសារ​ណា មិន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ចំណាយ​ក្នុង​រឿង​អបាយ​មុខ​ផ្សេងៗ​ទេ ក្រុម​គ្រួសារ​នោះ​ ពិត​ជា​មាន​សុភមង្គល មិន​មាន​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ឡើយ។ ការ​ចិញ្ចឹម​ជីវិត​ស្មើ​នេះ សំដៅ​ដល់​ការ​ដឹង​ប្រមាណ​ក្នុង​ការ​ចាយវាយ​ទ្រព្យ​សម្បត្តិ មិន​ខ្ជះខ្ជាយ ឬ​ថា​មិន​ហ៊ឺហា​តាម​សម័យ គឺ​ចេះ​សម្លឹង​មើល​កាល​ជា​អនាគត ព្រោះ​មនុស្ស​គ្រប់​គ្នា​ដែល​កើត​ពេញ​លក្ខណៈ​ជា​មនុស្ស បើ​មិន​ស្លាប់​ពីក្មេង​ទេ គង់​តែ​នឹង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់គ្រង​ក្រុម​គ្រួសារ​មួយ​មិន​ខាន ហើយ​អ្នក​ដែល​អាច​គ្រប់គ្រង់​ក្រុម​គ្រួសារ​បាន​ល្អ មិន​មែន​ជា​មនុស្ស​ខ្ជះខ្ជាយ​ឬ​ថា ជា​មនុស្ស​គ្មាន​គំនិត​នោះ​ឡើយ។ ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ​៥០០០​ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕