ថ្ងៃ សុក្រ ទី ១៧ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៤,៨៦៥
Today
ថ្ងៃម្សិលមិញ ៤១៥,២៩៩
ខែនេះ ៥,៦២៩,៧៩៣
សរុប ៣៩៧,៨៨៨,២៣៧
ធម៌ជំនួយស្មារតី
images/articles/969/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៣,០២៥ ដង)
ម៉ែ​ឪ​ ជា​បុគ្គល​ដែល​មាន​នូវ​ព្រះ​គុណ​យ៉ាង​ក្រៃ​លែង​លើ​កូន​ប្រុស​ស្រី​ ។ សូម្បី​ថា​គាត់​មិន​បាន​បំពេញ​តួ​នា​ទី​របស់​ម៉ែ​ឪ​ ដោយ​សព្វ​គ្រប់​យ៉ាង​ក៏​ដោយ​ ក៏​ត្រូវ​តែ​កូន​ជូន​នូវ​ប្រយោជន៍​ផ្សេង​ៗ​ដល់​គាត់​ កុំ​សម្តែង​អា​ការៈស្អប់​ខ្ពើម​ មើល​ងាយ​ មើល​ថោក​ ឬ​ផ្ចាញ់​ផ្ចាល​និយាយ​បញ្ចើច​បញ្ចើ​គាត់​ឲ្យ​សោះ​ ត្រូវ​យក​ល្អ​មក​ឲ្យ​ឈ្នះ​នូវ​អ្វី ដែល​មិន​ល្អ​វិញ​ នោះ​គឺ​តួ​នា​ទី​ខ្លួន​ជា​កូន​ល្អ​ ដូច​ជាៈ​
images/articles/970/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៩២៣ ដង)
កូន​ជា​ខ្សែ​លោហិត​ ដែល​មិន​ងាយ​កាត់​ដាច់​បាន​ឡើយ​ បើ​អ្នក​ណា​បាន​កូន​ល្អ​ដែល​ហៅ​ថា​ អតិ​ជាត​បុត្រ អ្នក​នោះ​គឺ​ជា​អ្នក​មាន​បុណ្យ​ខ្ពស់​ ត្រូវសប្បាយ​ក្នុង​រឿង​កូន​អស់​មួយ​ជាតិ​ តែ​បើ​បាន​កូន​មិន​ល្អ​វិញ​ ក៏​គួរ​យក​អស់​កម្លាំង​កាយ​ចិត្ត​ សតិ​បញ្ញា​មក​ដោះ​ស្រាយ​អប់​រំ​ ទូន្មាន​ប្រៀន​ប្រដោះ​ ។ មាន​ម៉ែ​ឪ​ច្រើន​ណាស់ ដែល​មិន​ពូ​កែ​ចិញ្ចឹម​កូន​ គឺ​ច្រើន​តែ​បណ្តោយ​តាម​ចិត្ត​កូន​ទៅ​ក្នុង​ផ្លូវ​ដែល​ខុស​ ដូច​កូន​ខ្ជិល​ជា​ដើម​ មិន​ដាស់​តឿន​ មិ​ន​ដាក់​ទោស​.. ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ​ កូន​អាក្រក់​ក្នុង​លោក​បាន​ជា​មាន​ទៅ​ហើយ​ ច្រើន​ទៀត​ផង​ សូម្បី​តែ​មាតា​បិតា​ ជា​មនុស្ស​ល្អ​ មធ្យ័ត​ ប្រយ័ត្ន​ប្រយែង​ និង​យក​ចិត្ត​ទុក​ដាក់​អប់​រំ​យ៉ាង​ពេញ​ទំហឹង​ក៏​ដោយ​ ។ នេះ​ជា​ឧ​បនិស្ស័យ​អាក្រក់​របស់​កូន​ មក​ជួប​នឹង​ម៉ែ​ឪ​ដែល​ខ្វះ​បុណ្យ​ ឬ​ព្រោះ​ជាប់​កម្ម​ពៀរ​ពី​ជាតិ​មុន​មក​ ។ ត្រូវ​ដោះ​ស្រាយ​ដោយ​ការ​យល់​អំពី​រឿង​ជីវិត​ ត្រូវ​ឲ្យ​មាន​គុណ​ធម៌​ប្រចាំ​ចិត្ត​ ស្ងប់​រម្ងាប់ ត្រជាក់​ និង​គ្មាន​បញ្ហា​ ។ ទាំង​អស់​គ្នា​ត្រូវ​តែ​ចាំ​ថា បើ​ចង់​ល្អ​ត្រូវ​ឲ្យ​លះ​ បើចង់​ឈ្នះ​ត្រូវ​ឲ្យ​ទ្រាំ​ ជីវិត​កើត​មក​ដើម្បី​តស៊ូ​ដោះ​ស្រាយ​បញ្ហា​ និង​ជា​ពិសេស​ត្រូវ​ឲ្យ​ចេះ​ល្មម​នឹង​អ្វី​ដែល​មាន​ កុំ​ចង់​បាន​របស់​ដែល​អត់​ អស់​ចំណង់​តណ្ហា​ឈ្នះ​ទុក្ខ​ទាំង​ពួង​ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា​ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/972/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១២,២៤២ ដង)
បើ​ក្នុង​លោក​នេះ​ គ្រប់​គ្នា​បាន​អ្វី​ៗ​តាម​ដែល​ចង់​ តាម​ដែល​សង្ឃឹម​នោះ​ មុខ​តែ​មិន​មាន​អ្នក​ណា​ក្រឡើយ​ ហើយ​ក៏​មិន​មាន​អ្នក​ណា​ខក​ចិត្ត​ខុស​សង្ឃឹម​ដែរ​ ព្រោះ​អ្នក​ណា​ៗ​ក៏​ចង់​មាន​បាន​ ចង់​សុខ​ និង​ចង់​សម​តាម​បំណង​ដែល​សង្ឃឹម​ទៅ​គ្រប់​យ៉ាង​ ។ ប៉ុន្តែ​ ព្រោះ​អ្វី​ៗ​គ្រប់​យ៉ាង​ មិន​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ​ ទើប​បាន​ជា​មាន​មនុស្ស​ក្រ​ ត្រូវ​មាន​ទុក្ខ​ និង​ត្រូវ​ខក​ចិត្ត​ ។
images/articles/976/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៤,០៧៧ ដង)
អំពី​ការ​ងារ​សេព​គប់​មិត្ត​ មិន​សេព​គប់​នឹង​បាប​មិត្ត​ បើ​សេព​គប់​ ត្រូវ​សេព​ជា​មួយ​បណ្ឌិត ប៉ុន្តែ​សូម​ប្រយ័ត្ន​កុំ​ឲ្យ​បាប​មិត្ត​ក្លាយ​ជា​សត្រូវ​ បើ​នៅ​តែ​មាន​សូម​ចៀស​ឲ្យ​ឆ្ងាយ​ បើ​ចៀស​មិន​ផុត​ត្រូវ​មាន​ស្មារ​តី​គ្រប់​ពេល ។​ ត្រូវ​រៀន​ឲ្យ​ស្គាល់​មនុស្ស​ដែល​មិន​មែន​ជា​មិត្ត​ គ្រាន់​តែ​ជា​មិត្ត​ប្លម​ ការងារ​នេះ​សំខាន់​ណាស់​ កុំ​ប្រហែស​ឲ្យ​សោះ​ មនុស្ស​ដូច​ម្តេច​ទើប​ជា​មិត្ត​ពិត​ប្រាកដ​ ព្រោះ​មនុស្ស​ខ្លះ​ជា​មិត្ត​ក្នុង​រោង​ស្រា​ខ្លះ​ទាល់​តែ​មាន​ការ​ពឹង​ពាក់​ទើប​មក​រាក់​ទាក់​ហៅ​យើង​ថា​មិត្ត​ៗ​ មនុស្ស​ខ្លះ​យើង​ហៅ​ថា​សម្លាញ់​ចំពោះ​មុខ​ ប៉ុន្តែ​ក្រោយ​ខ្នង​ចង​អា​ឃាត​ព្យា​បាទ​ ច្រណែន​ ចង់​ឲ្យ​យើង​វិនាស​ទ្រព្យ​ គាប់​ចិត្ត​និង​យើង​ធ្លាក់​បុណ្យ​ស័ក្តិ ។ បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​១ បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​១ បុគ្គល​ដែល​និយាយ​ចាក់​បណ្តោយ​ឲ្យ​គាប់​ចិត្ត​១ បុគ្គល​ដែល​ជា​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​១ បុគ្គល​ទាំង​៤​ ពួក​នេះ​ យើង​ត្រូវ​ដឹង​ថា​ មិន​មែន​ជា​មិត្ត​ពិត​ប្រាកដ​ទេ​ គ្រាន់​តែ​ជា​មិត្ត​ប្លម​ ហើយ​គប្បី​ចៀស​វាង​ឲ្យ​ឆ្ងាយ​ ដូច​ជា​អ្នក​ដំណើរ​ចៀស​វាង​ផ្លូវ​ដែល​ប្រកប​ដោយ​ភ័យ​ដូច្នោះ​ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ "មនុស្ស​និង​ការ​ងារ​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត​ សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/983/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៤,២១៧ ដង)
កាល​គ្រា​ព្រះ​សម្មាសម្ពុទ្ឋ​ ទ្រង់​គង់នៅ​ក្នុងវត្ត​ជេតពន ដែលជាអារាម​របស់​អនាថ​បិណ្ឌិក​សេដ្ឋី ក្នុង​ក្រុង​សាវត្ថី​ ទ្រង់​សម្តែង​ពី​ទង្វើ​របស់​ នាងបុរាណ​ទុតិយិកា (ភរិយាមុន) ដល់ភិក្ខុ​មួយអង្គ​ដែលលះបង់​កាលប្រព្រិត្តធម៏ ទើប​ទ្រង់​លើកជាតក​មកតំណាល​ដូចតទៅ៖ កាលកន្លងទៅ​ នៅក្នុង​ដែន​ដីមគធៈ​មានប្រើសព្រៃ​ជ្រៅ​មួយចេញមកពីរកស៊ី​នៅ​តាមព្រៃ​ជ្រៅ ក្នុងពេល​នោះ​បានប្រទះឃើញប្រើស​ញីមួយ​អាស្រ័យ​នៅទី​នោះ ក៏​កើតមាន​ចិត្ត​ប្រតិពទ្ឋ័​ចំពោះ​នាងប្រើសនោះ​ជាខ្លាំង​ទើប​សម្រេច​ចិត្ត​បែក​ចេញ​ពីហ្វូង​របស់​ខ្លួន​ដើម្បីដើរ​តាមហ្វូងរបស់ប្រើស​ញី​នោះវិញ។ ប្រើសញី​ដឹងថាប្រើស​ព្រៃឈ្មោល​នេះ​មិនសូវ​ស្គាល់​តំ​បន់ជាយ​ព្រៃនេះ​ទេ ទើបនាង​ជា​ប្រើស​ញី​នោះបាន​ដាស់តឿន​អោយគេ​វិល​ត្រឡប់​ទៅព្រៃ​ជ្រៅ​របស់ខ្លួន​វិញ តែប្រើស​ឈ្មោល​នោះ​នៅ​​តែចចេស​មិន​ព្រម​ស្តាប់​ហើយ​ក៏ចេះតែ​ដើរ​តាម​នាងជាប្រើស​ញីរហូត​ដល់ជើងភ្នំ​មួយ។ រំពេច​នោះប្រើសញី​បានធំក្លិនចម្លែក​​ដូចជាមាន​ព្រាន​ព្រៃនៅ​ក្បែនោះ​ ទើប​នាងថយមក​នៅពី​ក្រោយប្រើសឈ្មោលព្រៃ​នោះវិញ​ ដើម្បី​សម្លឹង​មើលនាយ​មើលអាយដែល​នៅជុំ​វិញខ្លួន ។ ព្រានដែលកំពុង​តែលាក់ខ្លួន​ នៅ​ពេលឃើញ​ប្រើសទាំង​ពីរនោះ​ដើរ​ចូលមកជិត​ដល់​ហើយ គេក៏​ងើប​ចេញ​ពីកន្លែង​ពួន រួចទាញធ្នូ​បាញ់​តម្រង់​ទៅ​រកប្រើសព្រៃ​ឈ្មោល​នោះ​យ៉ាងលឿន​។​ ពេលនោះ ប្រើស​ព្រៃ​ឈ្មោល​នោះ​មិន​បានដឹង​ខ្លូន​ជាមុន​ ក៏ត្រូវព្រួញ​ចាក់ទម្លុះ​ដងខ្លួន ដេកដូល​ដោយក្តី​ឈឺផ្សាជា​ខ្លាំង។ ចំណែកឯប្រើស​ញី​នោះវិញ កាល​បើឃើញប្រើសព្រៃ​ឈ្មោលនោះ​ត្រូវព្រួញ​ដូច្នោះ នាង​ប្រើស​ញី​នោះគិតតែពី​បោល​រត់គេច​យក​រួចតែ​ខ្លួន ដោយ​មិនបាន​ខ្វល់​ពី​ប្រើស​ឈ្មោល​​នោះឡើយ។ កាល​គ្រានោះ ព្រះតថាគត​បានកើត​ជាទេវតា ដែល​អាស្រ័យនៅតាមជើង​ភ្នំនោះ​ ដោយ​បានឃើញ​ហេតុកាណ៏នោះទាំងអស់ ទើបព្រះអង្គតិះទៀន​ដល់​ប្រើស​ព្រៃ​ឈ្មោល​​នោះថា ៖ « អ្នកគួរ​ណាតែ មានជីវិត​រស់នៅដើម្បី​តបស្នង​គុណមាតា​បិតា បែរជា​មកត្រូវ​បាត់បង់ជិវិត ព្រោះ​តែកាមគុណ និងក្លាយមកជា​អាហាររបស់​ព្រាន​ព្រៃទៅវិញ » ក្នុងកាលក្រោយមក ប្រើស​ព្រៃ​ឈ្មោល និង ប្រើសញី​នោះបានមក​កើតជាប្តីប្រពន្ធ​នឹងគ្នា​ រីឯ ទេវតាអង្គនោះ បានមកជាតថាគត។ វាយអត្ថបទ ដោយ​ឧបាសក ទី វ៉េងណៃ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/985/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ២៤,៥៤៦ ដង)
ខ្ញុំ​បាន​ស្តាប់មក​យ៉ាង​នេះ ។ សម័យ​មួយ ព្រះមាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី​ ទៀប​ក្រុង​សាវត្ថី ។ គ្រានោះ​ឯង​ មានទេវតា ១​អង្គ កាល​រាត្រី​បឋម​​យាម កន្លង​ទៅហើយ​ មាន​រស្មី​ដ៏ល្អ​​ បានញ៉ាំងវត្ត​ជេតពន​ទាំងមួក​អោយ​ភ្លឺ​ស្វាង ហើយ​​ចូលគាល់​ព្រះមានព្រះ​ភាគ លុះ​ចូលទៅ​ដល់​ក្រាប​ថ្វាយ​បង្គំ​​ព្រះមាន​ព្រះភាគហើយ
images/articles/2070/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ៦១,៨៣៤ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ ភិក្ខុ​ដែល​ប្រកប​រឿយៗ នូវ​មរណស្សតិ​នេះ រមែង​ជា​អ្នក​មិន​ប្រមាទ​ជានិច្ច បាន​អនភិរតិសញ្ញា ( ការ​សំគាល់​ថា​មិន​គួរ​ឲ្យ​រីករាយ ) ក្នុង​ភព​ទាំង​ពួង លះ​បង់​សេចក្ដី​ត្រេកអរ​ក្នុង​ជីវិត ជា​អ្នក​តិះដៀល​បាប មិន​ច្រើន​ទៅ​ដោយ​ការ​សន្សំ​ប្រាស​ចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ ក្នុង​បរិក្ខារ​ទាំង​ឡាយ​លោក​ក៏​ដល់​នូវ​ការ​ជំនាញ​ក្នុង​អនិច្ចសញ្ញា ម្យ៉ាង​ទៀត ទុក្ខ​សញ្ញា​និង​អនត្តសញ្ញា ក៏​ប្រាកដ​ទៅ​តាម​
images/articles/2273/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២១,៩៨២ ដង)
អានិសង្សការចម្រើនពុទ្ធគុណ ក៏​ឯភិក្ខុ​ដែល​ប្រកប​រឿយៗ នូវពុទ្ធានុស្សតិ​នេះ រមែង​ជាអ្នក​មាន​សេចក្ដី​គោរព មានសេចក្ដី​កោត​ក្រែង​ក្នុង​ព្រះសាស្ដា បានសេចក្ដី​បរិបូរណ៍​នៃ​សទ្ធា សេចក្ដី​បរិបូរណ៍​នៃ​សតិ សេចក្ដី​បរិបូរណ៍​នៃ​បញ្ញា​និង​បាន​សេចក្ដី​បរិបូរណ៍​នៃ​បុណ្យ ជា​អ្នក​ច្រើន​ដោយ​បីតិ និង​​បាមោជ្ជៈ អត់ធន់​​ចំពោះ​សេចក្ដី​ខ្លាច និង​សេចក្ដី​តក់ស្លុត​ចិត្ត អាច​ដោះ​ទុក្ខ, មាន​ការ​ដឹង
images/articles/2318/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២៣,៦០៤ ដង)
១- សុខំ សុបតិ ដេកលក់ជាសុខ ២- សុខំ បដិពុជ្ឈតិ ភ្ញាក់ឡើង​ជាសុខ ៣- ន បាបកំ សុបិនំ បស្សតិ មិនយល់សប្តិអាក្រក់ ៤- មនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់​របស់ពួកមនុស្ស ៥- អមនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់​របស់ពួក​អមនុស្ស ៦- ទេវតា រក្ខន្តិ ពួកទេវតា​តែង​រក្សា ៧- នស្ស អគ្គិ វា វិសំ វា កមតិ ភ្លើងក្ដី ថ្នាំពិសក្ដី គ្រឿងសស្ត្រាវុធក្ដី មិនអាច​មក​ជិតកាយ ធ្វើនូវ​អន្តរាយ​ឡើយ ៨- តុវសមាធិយតិ ចិត្តរមែង​តាំងមាំ​ដោយឆាប់ ៩- មុខវណ្ណោ វិប្បសីទតិ សម្បុរមុខស្រស់ថ្លា ១០- អសម្មូឡ្ហោ កាលំ ករោតិ ជាអ្នក​មិនវង្វេង​ក្នុងពេល​ធ្វើកាយ​កិរិយា ១១- ឧត្តរឹ អប្បដិវិជ្ឈន្តោ ព្រហ្មលោកូបគោ ហោតិ កាលមិនទាន់​ត្រាស់ដឹង​នូវគុណធម៌​ជាន់ខ្ពស់​គឺលោកុត្តរធម៌ទេ រមែងចូលទៅកាន់ព្រហ្មលោក។ ម្នាលភិក្ខុ​ទាំងឡាយ មេត្តាចេតោវិមុត្តិ ដែល​បុគ្គល​បានសេពគប់ បានចម្រើន បានធ្វើឲ្យ​ច្រើន បានធ្វើឲ្យដូច​ជាយាន​បាន​តម្កល់​ស៊ប់ បានប្រព្រឹត្ត​រឿយៗ បានសន្សំ​ទុក​បានប្រារព្ធ​ល្អ​ហើយ អានិសង្ស​ទាំង១១​ប្រការ​នេះ រមែង​កើត​ប្រាកដ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/554/Untitled-1.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៨,៨២៩ ដង)
អប្បមាទសូត្រ [ សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ ] ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​ទាំង​អម្បាល​ម៉ាន
images/articles/408/2020-07-21_17_27_59-buddhist_couples_-_Google_Search.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៩,៤២៩ ដង)
សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម អសន្តុដ្ឋិតា​ ច​ កុសលេសុ​ ធម្មេសុ​ សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ អប្បដិវានិតា​ ច​ បធានស្មឹ មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម អធិប្បាយ ពាក្យ​ថា​ អសន្តុដ្ឋិតា​ ច​ កុសលេសុ​ ធម្មេសុ​ បាន​ដល់​ សេចក្តី​ប្រាថ្នា​ក្រៃ​លែង​ឡើងៗ​ របស់​អ្នក​ដែល​នៅ​មិន​ពេញ​ចិត្ត​ដោយ​ការ​ចម្រើន​កុសលធម៌ ។​ តាម​ពិត​ បុគ្គល​ដែល​ព្រម​ព្រៀង​ដោយ​អសន្តុដ្ឋិតា​នោះ​ បំពេញ​សីល​ហើយ​រមែង​ញ៉ាំង​ឈាន​ឲ្យ​កើត​ឡើង​ បាន​ឈាន​ហើយ​ រមែង​ចម្រើន​វិបស្សនា​ ចម្រើន​វិបស្សនា​ហើយ​ នៅ​មិន​ទាន់​បាន​សម្រេច​ព្រះ​អរហត្ត​ រមែង​មិន​រា​ថយ​ពាក់​កណ្តាល​ទី ។ ពាក្យ​ថា​ អប្បដិវានិតា​ ច​ បធានស្មឹ​ សេចក្តី​ថា​ អាការ​ដែល​នៅ​មិន​ទាន់​សម្រេច​ព្រះ​អរហត្ត​ហើយ​ មិន​រា​ថយ​ ក្នុង​សេចក្តី​ព្យាយាម​ប្រារព្ធ​ឡើង​ដោយ​អំណាច​ជាគរិយានុយោគ​ ដែល​ធ្វើ​មួយ​ថ្ងៃ​មួយ​យប់​ឲ្យ​ជា​ ៦​ ចំណែក​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “កុសលានំ ធម្មានំ ភាវនាយ សក្កច្ចកិរិយតា សាតច្ចកិរិយតា អដ្ឋិតកិរិយតា អនោលីនវុត្តិតា អនិក្ខិត្ត-ឆន្ទតា អនិក្ខិត្តធុរតា អាសេវនា ភាវនា ពហុលីកម្មំ​ ការ​ធ្វើ​ដោយ​គោរព ការ​ធ្វើ​រឿយៗ​ ការ​ធ្វើ​មិន​ឈប់​ ការ​ប្រព្រឹត្ត​មិន​រួញ​រា​​ ការ​មិន​ដាក់​ចោល​នូវ​សេចក្តី​ប៉ុន​ប៉ង​ ការ​មិន​ដាក់​ចោល​នូវ​ធុរៈ​ ការ​សេព​គប់​ ការ​ចម្រើន​ ការ​ធ្វើ​ឲ្យ​ច្រើន​ ក្នុង​ការ​ចម្រើន​កុសលធម៌​ទាំង​ឡាយ” ។ ( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ ភិយ្យោ​ កម្យតា​ ( សេចក្តី​ប្រាថ្នា​ក្រៃ​លែង )​ បាន​ដល់​ សេចក្តី​ពេញ​ចិត្ត​យ៉ាង​ក្រៃ​លែង​ ពិត​មែន​ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ​ រមែង​ប្រគេន​បក្ខិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ប្រចាំ​ខែ )​ ខ្លះ​ សលាកភត្ត​ ( ភត្ត​ដែល​ប្រគេន​ដោយ​វិធី​ចាប់​ស្លាក )​ ខ្លះ​ ឧបោសថិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ក្នុង​ថ្ងៃ​ឧបោសថ )​ ខ្លះ​ បាដិបទិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ក្នុង​ថ្ងៃ​បាដិបទ )​ ខ្លះ​ តាំង​ពី​ដើម​នុ៎ះ​ឯង​ បុគ្គល​នោះ​ជា​អ្នក​មិន​ឆ្អែត​ដោយ​ការ​ឲ្យ​ទាន​នោះៗ​ ទើប​ប្រគេន​ធុវភត្ត​ ( ប្រគេន​ភត្ត​ជា​ប្រចាំ=និច្ចភត្ត )​ សង្ឃភត្ត​ ( ប្រគេន​ភត្ត​ដល់​សង្ឃ )​ វស្សាវាសិកភត្ត​ ( ប្រគេន​ភត្ត​ដល់​ភិក្ខុ​អ្នក​នៅ​ចាំ​វស្សា )​ ទៀត​ រមែង​កសាង​អាវាស​ រមែង​ប្រគេន​បច្ច័យ​សូម្បី​ទាំង​ ៤ ។​ គេ​ក៏​នៅ​ជា​អ្នក​មិន​ឆ្អែត​ សូម្បី​ក្នុង​ការ​ឲ្យ​នោះៗ​ ទើប​ទទួល​សរណៈ​ទាំង​ឡាយ​ សមាទាន​បញ្ចសីល​ គេ​ក៏​នៅ​ជា​អ្នក​មិន​ឆ្អែត​សូម្បី​ក្នុង​ការ​ធ្វើ​កុសល​នោះៗ​ ទើប​បួស​ កាល​បួស​ហើយ​ ក៏​រៀន​ព្រះ​ពុទ្ធវចនៈ​ គឺ​ព្រះ​ត្រៃ​បិដក​ គឺ​និកាយ​មួយ​ និកាយ​ពីរ​ រមែង​ញ៉ាំង​សមាបត្តិ​ ៨​ ឲ្យ​កើត​ ចម្រើន​វិបស្សនា​ កាន់​យក​ព្រះ​អរហត្ត​ ចាប់​ផ្តើម​អំពី​ការ​សម្រេច​ព្រះ​អរហត្ត​ហើយ​ រមែង​ជា​អ្នក​ឈ្មោះ​ថា​ មហាសន្តុដ្ឋ ( ឆ្អែត​ចិត្ត​យ៉ាង​ធំ )​ សេចក្តី​ពេញ​ចិត្ត​ដ៏​ឆ្នើម​ រហូត​ដល់​ព្រះ​អរហត្ត​យ៉ាង​នេះ​ ឈ្មោះ​ថា​ ភិយ្យោកម្យតា​ ( សេចក្តី​ប្រាថ្នា​ក្រៃ​លែង​ឡើងៗ ) ។ បទ​ថា​ អប្បដិវានិតា​ ច​ បធានស្មឹ​ ( សេចក្តី​មិន​បន្ធូរ​បន្ថយ​ក្នុង​ព្យាយាម )​ ដូច្នេះ​ ព្រោះ​ភិក្ខុ​ជិន​ណាយ​ក្នុង​ការ​ចម្រើន​កុសលធម៌​ដ៏​ក្រៃ​លែង​ទាំង​ឡាយ​ ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ទាំង​ឡាយ​ ឈ្មោះ​ថា​ ញ៉ាំង​សេចក្តី​ព្យាយាម​ឲ្យ​ធូរ​ថយ​ ភិក្ខុ​កាល​មិន​នឿយ​ណាយ​ ឈ្មោះ​ថា​ មិន​បន្ធូរ​បន្ថយ​សេចក្តី​ព្យាយាម​ ព្រោះ​ហេតុ​នោះ​ ទ្រង់​ដើម្បី​សម្តែង​ន័យ​នោះ​ ទើប​ត្រាស់​ពាក្យ​មាន​ជា​អាទិ​ថា​ យា​ កុសលានំ​ ធម្មានំ​ ( នូវ​កុសលធម៌ )​ ដូច្នេះ ។ ក្នុង​ព្រះ​បាលី​ទាំង​នោះ​ បទ​ថា​ សក្កច្ចកិរិយតា​ ( ការ​ធ្វើ​ដោយ​គោរព )​ បាន​ដល់​ ភាព​ជា​អ្នក​ធ្វើ​ដោយ​គោរព​ក្នុង​ការ​ធ្វើ​កុសល​ទាំង​ឡាយ ។ បទ​ថា​ សាតច្ចកិរិយតា​ ( ការ​ធ្វើ​រឿយៗ )​ គឺ​ ធ្វើ​ជាប់​ត​គ្នា​នុ៎ះ​ឯង ។ បទ​ថា​ អដ្ឋិតកិរិយតា​ ( ការ​ធ្វើ​មិន​ឈប់ )​ គឺ​ ធ្វើ​មិន​ឲ្យ​ដាច់​ ធ្វើ​មិន​ឈប់​ឈរ ។ បទ​ថា​ អនោលីនវុត្តិតា​ (​ ការ​ប្រព្រឹត្ត​មិន​រួញ​រា )​ គឺ​ ការ​ចិញ្ចឹម​ជីវិត​មិន​រួញ​រា​ ឬ​ការ​ប្រព្រឹត្ត​មិន​រួញ​រា ។ បទ​ថា​ អនិក្ខិត្តឆន្ទតា​ ( ការ​មិន​ដាក់​ចោល​នូវ​សេចក្តី​ប៉ុន​ប៉ង )​ គឺ​ មិន​ដាក់​ចោល​នូវ​កុសលច្ឆន្ទៈ ។ បទ​ថា​ អនិក្ខិត្តធុរតា​ ( ការ​មិន​ដាក់​ចោល​នូវ​ធុរៈ )​ គឺ​ មិន​ដាក់​ចោល​នូវ​ធុរៈ​ សេចក្តី​ព្យាយាម​ក្នុង​ការ​បំពេញ​កុសល ។ ( អដ្ឋសាលិនីអដ្ឋកថា ) ដោយ ៥០០០ឆ្នាំ
images/articles/2481/image.jpeg
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៦១,៧៥៧ ដង)
សម្លឹងខ្លួនឯងដើម្បីកែខៃ មើលអ្នកដទៃដើម្បីសិក្សា សម្លឹងខ្លួនឯងនឹកដល់មរណា មើលសត្វលោកាមេត្តាអភ័យ។ មនុស្សល្អខ្ពង់ខ្ពស់ព្រោះសច្ចធម៌ ចេះមើលឃើញល្អគុណអ្នកដទៃ បើមើលឃើញខុសចេះឲ្យអភ័យ សង្គ្រោះលកលៃឲ្យន័យខ្លឹមសារ។ បើមានចំណេះតែចេះប្រជែង ចង់លើកខ្លួនឯងមិនក្រែងអ្នកណា ចេះតែប្រកែកជជែកតវ៉ា ចេះអត់ខ្លឹមសារមរណាគុណធម៌។ សិក្សាបានខ្ពស់តែព្រោះតណ្ហា ប្រព្រឹត្តហីនាដូចស្វាជាប់ជ័រ ខុសក្នុងកាមគុណទារុណវឹកវរ ឧបមាក្នុងធម៌ដូចត្មាតទាំងឡាយ។ សត្វត្មាតហើរខ្ពស់តែព្រោះហេតុឃ្លាន ចុះមកបំពានដណ្ដើមប្រញាយ ចឹកសុីសាកសពមិនចេះជិនណាយ ដូចពាលទាំងឡាយមិនឆ្អែតនឹងបាប។ ចំណេះចេះដឹងគូនឹងគុណធម៌ គូគាប់បវរល្អជាដរាប យកការចេះដឹងមកប្រឹងលះបាប ខ្ពស់ហើយមិនទាបសំណាបយោងដី។ សំណាបយោងដីថាស្រីយោងប្រុស ពាក្យនេះមិនខុសតាមប្រជាប្រិយ បើពោលតាមធម៌បវរសួស្ដី បួសលាលោកិយសិរីថ្កើងថ្កាន៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2079/Untitled-1-Recovered.jpg
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ១១,៧៥៨ ដង)
មនុស្សខ្លះ សិក្សា​ចំណេះ​ដឹង​ទូទៅ​បាន​ច្រើន​ក៏​ពិត​មែន តែ​មិន​បាន​ហ្វឹកហាត់​អប់រំទូន្មាន​ខ្លួន ទើប​ប្រមាទ​ក្នុង​ការ​ធ្វើ​ការ​និយាយ និង​ការ​សម្ដែង​ចេញ​ផ្សេងៗ​ទៀត។ ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​ចេញ​ផ្សេងៗ​ទៀត​របស់​មនុស្ស គឺ​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ដល់​ការ​អប់រំ​ទូន្មាន​ខ្លួន មិនមែន​ប្រាប់​ពី​ការ​សិក្សា​នូវ​ចំណេះ​ដឹង​ផ្សេងៗ​នោះ​ទេ។មនុស្ស​យើង បើ​មិន​ហ្វឹកហាត់​អប់រំ​ទូន្មាន​ខ្លួន​ឯង​ហើយ ទោះ​ជា​អ្នក​ណា​ក៏​ដោយ ក៏​មិន​អាច​មក​បង្វឹក​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​បាន​ដែរ ប្រៀប​ដូច​ជា​អ្នក​ពូកែ​បើក​រថយន្ត ថា​បើ​រថយន្ត​ខូច​ទៅ​ហើយ​នោះ នឹង​បើកបរ​យ៉ាង​ដូច​ម្ដេច​ទៅ។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ​៥០០០​ឆ្នាំ
images/articles/2102/Untitled-1-Recovered.jpg
ផ្សាយ : ១៧ កក្តដា ឆ្នាំ២០២៣ (អាន: ៣៨,២២០ ដង)
ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ​ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន របស់​អ​នា​ថ​បិណ្ឌិ​ក​សេដ្ឋី ទៀប​ក្រុង​សា​វតី ។ ក្នុង​ទី​នោះ​ឯង​ ព្រះ​មាន​ភាគ​ ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ ភិក្ខុ​ទាំង​នោះ​ ទទួល​ស្គាល់​​ព្រះ​​ពុទ្ធ​ដី​កា​ ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា​ព្រះ​អង្គ​ ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧបោសថ​ ប្រ​កប​ដោយ​អង្គ​ ៨
images/articles/2668/545eetpic.jpg
ផ្សាយ : ១៧ កក្តដា ឆ្នាំ២០២៣ (អាន: ៨០,៥០០ ដង)
១. គោបាលកុបោសថោ ឧបោសថប្រៀបដូចអ្នកគង្វាលគោ ២. និគណ្ធុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់និគ្រណ្ឋ ៣. អរិយុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់ព្រះអរិយៈ ១. បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹងដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផងៗអាត្មាអញបានបរិភោគ នូវភោជនីយៈនេះផងៗ ស្អែកនេះ អាត្មាអញនឹងទំពាស៊ី នូវខាទនីយៈនេះផងៗ នឹងបរិភោគនូវខាទនីយៈនេះ ផងៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃឲប្រព្រឹត្តកន្លងទៅដោយលោភៈនោះ ក៏យ៉ាងនោះឯង ឈ្មោះថា គោបាលកុបោសថ ។ ២. មានពួកសមណៈហៅថានិគណ្ឋៈ សមណៈអម្បាលនោះតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើនអ្នកចូរមកអាយ សត្វទាំងឡាយណា មាននៅក្នុងទិសខាងកើតខាងនាយពី ១០០ យោជន៍ទៅអ្នកចូរដាក់អាជ្ញា ( សម្លាប់ )សត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងលិចខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងជើងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញាក្នុងសត្វអម្បាលនោះ ចុះសត្វទាំងឡាយណា មាននៅក្នុងទិសខាងត្បូងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ ។ ពួកនិគ្រណ្ឋតែងដឹកនាំសាវកឲ្យអាណិត អនុគ្រោះចំពោះពួកសត្វខ្លះ តែងដឹកនាំសាវក មិនឲអាណិត មិនឲអនុគ្រោះចំពោះពួកសត្វខ្លះ ។ ក្នុងថ្ងៃឧបោសថៈនោះ គេតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមកអាយ អ្នកចូរស្រាតសំពត់ឲអស់ ហើយពោលយ៉ាងនេះថាអាត្មាអញមិនទាក់ទាមនឹងនរណា ។ ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេក៏ដឹងថា នេះមាតាបិតារបស់អញបុត្រភរិយារបស់គេដ៏ដឹងថា នេះជា ស្វាមីរបស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាបុត្រភរិយារបស់អញ ពួកបុរសជា ទាស​កម្មករ​របស់គេក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាពួកបុរសដែលជាទាស​កម្មករ​របស់អញ ( សាវកទាំងនោះ ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា( អ្នកដឹកនាំ ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ ។ តថាគតពោលថា ពាក្យដឹកនាំនេះជាពាក្យមុសាវាទរបស់គេ ។ លុះកន្លង រាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ ។ តថាគតពោលថា ការបរិភោគនេះជាអទិន្នាទានរបស់គេ ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថ ។ ៣. ឧបោសថដែលធ្វើចិត្តដែលសៅហ្មងឲផូរផង់បាន ដោយសេចក្ដីព្យាយាម ឈ្មោះថា អរិយុបោសថ ក្នុងអរិយុបោសថនេះ មាន ៦ ប្រភេទគឺ ៖ ៣.១. ព្រហ្មុបោសថ ឧបោសថដែលអ្នករក្សារលឹករឿយៗក្នុងគុណរបស់ព្រហ្មគឺព្រះសម្មាសម្ពុទ្ធ ហើយសមាទាន ។ ៣.២. ធម្មុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះនព្វលោកុត្តរធម៌ និងព្រះបរិយត្តិ ហើយសមាទាន ។ ៣.៣. សង្ឃុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះអរិយសង្ឃទាំង ៨ ហើយសមាទាន ។ ៣.៤. សីលុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់លីសរបស់ខ្លួន ហើយសមាទាន ។ ៣.៥. ទេវតុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់គុណធម៌របស់ខ្លួនដោយតាំងទេវតាទុកក្នុងឋានៈជាសាក្សី ហើយសមាទាន ។ ៣.៦. (អរហន្តុបោសថ) ឧបោសថដែលអ្នកសមាទាន រក្សាដោយនឹករឭកដល់គុណព្រះអរហន្តហើយសមាទាន ។ (សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត បិដកលេខ ៤១ ទំព័រ ២៥៩ ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2258/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២០,១១១ ដង)
កំណើតបានមកជាមនុស្សគឺជាកំណើតមួយ ដែលមានភ័ព្វសំណាង ក្រាស់ក្រែលច្រើនពេកណាស់កន្លង ។ដូច្នេះ​​​ហើយ យើងគ្រប់គ្នា​គួរថែរក្សានូវតម្លៃដែលមានដោយ​កម្រ​នេះឲ្យបាន​ស្ថិតនៅ​គង់​វង្ស និង​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង​សភាពដ៏ថោកទាបឲ្យសោះ នោះគឺបានដល់ការ​ចាប់​ផ្តើម​ជីវិត​រស់​នៅ​ ដោយ​ការ​ប្រតិ​បត្តិ​យក​ព្រះ​ធម៌​ធ្វើ​ជា​ម្លប់, ជាផ្ទះ, ជាស្បៀងអាហារ, ជាមិត្តសម្លាញ់, ជាទីពឹង និងជាគ្រឿងពិចារណាគ្រប់ពេលវេលាគ្រប់ដង្ហើមចេញចូលទាំងអស់ ។ ពាក្យថា ព្រះធម៌នេះ បានន័យជាភាសាសាមញ្ញថាៈ សភាវៈទ្រទ្រង់​សត្វលោកគឺបុណ្យ បាប, សុចរិត, ទុច្ចរិត, ហេតុ, សភាព, ធម្មតា, ប្រក្រតី, ប្រាជ្ញាញាណ, គុណ, សេចក្តីចម្រើន, អារម្មណ៍ខាងផ្លូវចិត្ត, ការរិះគិត, កិរិយាមារយាទ, ច្បាប់ជាធម៌ ។ តាមសេចក្តី ដែលខ្ញុំបានដកស្រង់ ចេញពីវចនានុក្រម របស់ សម្តេចព្រះ​សង្ឃរាជ ជួន ណាត មកប៉ុណ្ណេះ​អាចបញ្ជាក់ ឲ្យឃើញបានថា ព្រះធម៌ គឺជាកិច្ចការ សកម្មភាពទាំងឡាយ ដែលមនុស្សសត្វប្រព្រឹត្តធ្វើជាប្រក្រតីក្នុងជីវិតប្រចាំថ្ងៃរួមទាំងសភាពប្រក្រតីនៃចិត្តផងដែរ ។ តែនៅក្នុងនេះ ពាក្យថា ព្រះធម៌ សម្តៅយកតែសភាពដែលល្អ ដែលទ្រទ្រង់ឲ្យសត្វលោកប្រព្រឹត្តទៅបានសេចក្តីសុខចម្រើន ឬ គេអាចហៅម៉្យាងទៀតថា គុណធម៌នោះឯង ។ ការរស់នៅប្រចាំថ្ងៃមនុស្សយើង គួរតែជាអ្នកធ្ងន់ក្នុងហេតុផល និងជាអ្នកស្រឡាញ់យុត្តិធម៌, ស្រឡាញ់សីលធម៌, ស្រឡាញ់សុចរិតភាព, ស្រឡាញ់រាប់អានគ្នា, ស្រឡាញ់សម្មាជីវៈ, ស្រឡាញ់ការឲ្យទាន, ស្រឡាញ់ការជួយយកអាសាអ្នកដទៃ, ស្រឡាញ់ប្រិយវាចា និងចេះបន្ទាបឱនខ្លួនមិនប្រកាន់ឫកពាក្រអឺតក្រទមដាក់ញាតិមិត្ត ទាំងអស់នេះគឺជាអត្ថន័យពិតនៃពាក្យថា រស់នៅជាមួយព្រះធម៌ ឬ រស់នៅក្នុងម្លប់នៃព្រះធម៌ ។ ដកស្រង់ចេញពីសៀវភៅ សង្គមធម៌ព្រះពុទ្ធសាសនា រៀបរៀងដោយៈ ព្រះមហាមង្គលធម្មោ មត សុមឿន វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.96