ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្តដា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៤៥,៦៤៥
Today
ថ្ងៃម្សិលមិញ ២១៦,២១៣
ខែនេះ ៥,៨៤៦,៧៩៨
សរុប ២១១,៣៥៥,២៧៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ១៩៨២៧ ដង)

មិន​ជា​ទាសៈនៃ​មាយា​ធម៌



 
មិន​ជា​ទាសៈនៃ​មាយា​ធម៌

មាយាធម៌គឺ​រឿង​ដែល​ជា​មាយា មិន​មែន​សច្ចៈ​ដែល​ពិត​ប្រាកដ​ឡើយ ដូច​ជា លាភ យស សរសើរ សុខ​ជា​ដើម​ដែល​លាយ​ច្រឡំ​ទៅ​ដោយ​អាមិស គឺ​នុយ ឬ​គ្រឿង​បោក​បញ្ឆោត ។ របស់​ទាំង​អស់​នេះ​វា​ជា​របស់​នៅ​ក្នុង​លោក​ គេ​នាំ​គ្នា​សន្មត​ឡើយ​តែ​ប៉ុណ្ណោះ មិន​ពិត​ប្រាកដ​ទេ ប្រៀប​បី​ដូច​ជា​ល្ខោន ឬ​ប្រៀប​បី​ដូច​ជា​ការ​យល់​សប្តិ​ដូច្នោះ​ឯង យក​ពិត​ប្រាកដ​អ្វី​មិន​បាន​ឡើយ ។ អត់​លាភ អត់​យស​ និន្ទា ទុក្ខ ក៏​មាន​ទំនង​ដូច​គ្នា​ដែរ ។

លាភ គឺ​របស់​ដែល​បាន​មក​នោះ​ឯង បុគ្គល​ដឹង​ថា​ជាលាភ​ព្រោះ​ពេញ​ចិត្ត​ក្នុង​ការ​បាន​នូវ​របស់​នោះ ឬ​មិន​មិន​ត្រូវ​ការ​ទេ​កាល​ដែល​បាន​នូវ​របស់​នោះ​មក ក៏​មិន​ចាត់​ទុក​ថា​ជា​លាភ​ដែរ ត្រឡប់​ទៅ​យល់​ថា វា​ជា​ភារៈ ឬ ជា​គ្រឿង​នាំ​ឲ្យ​ខ្វល់​ទៅ​វិញ ។ ទោះ​បី​វា​ជា​របស់​ដែល​ត្រូវ​ការ​ប្រាថ្នា​ចង់​បាន​ក៏​ដោយ​កាល​ដែល​បាន​មក​ហើយ​ក៏​នៅ​មាន​ទុក្ខ​ជាប់​តាម ស៊ក​សៀក​មក​ជា​មួយ​ផង​ដែរ ។ អ្នក​ខ្លះ​ត្រូវ​បាត់​បង់​ជីវិត​ព្រោះ​មាន​លាភ​និង​រក្សា​ការពារ​លាភ ខ្លះ​ត្រូវ​មាន​ទុក្ខ​សោក​សៅ​ នៅ​ពេល​ដែល​លាភ​នោះ​វិនាស​ទៅ​តាម​ធម្មតា​របស់​សង្ខារ នេះ​ព្រោះ​ការ​ហួង​ហែង​ចង់​ឲ្យ​លាភ​នៅ​ជា​របស់​ខ្លួន​រហូត ។

យស គឺ​ភាព​ជា​ធំ (ឥស្សរិយយស) ការ​បាន​ទទួល​នូវ​សេចក្តី​គោរព​រាប់​អាន ឬ​កោត​ក្រែង (កិត្តិយស) និង​ការ​មាន​នូវ​បរិវារ​ច្រើន (បរិវារយស) ទាំង​អស់​នេះ​គឺ​វា​មាន​នូវ​សេចក្តី​សំខាន់​ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ប្រាថ្នា​ចង់​បាន​តែ​ប៉ុណ្ណោះ​ ឯ​ចំណែក​អ្នក​ដែល​មិន​ត្រូវ​ការ​វិញ បែរ​ជា​ឃើញ​ថា​វា​ជា​របស់​គួរ​ឲ្យ​ខ្លាច ។

ជា​ការ​ពិត​ប្រាកដ​ណាស់ យស​គឺ​ជា​របស់​ដែល​ការ​ទាញ​យក​មក​នូវ​កង្វល់​គ្រប់​យ៉ាង មិន​ថា​តែ​យស​បែប​ណា​មួយ​នោះ​ឡើយ ក្រៃ​លែង​ជាង​នោះ​ទៅ​ទៀត អ្នក​ដែល​ជាប់ ជំពាក់​ប្រកាន់​មាំ​ក្នុងយស កាល​ណា​មិន​បាន​យស​តាម​ដែល​គិត​ទុក ក៏​ជា​ទុក្ខ​ក្តៅ​ក្រហាយ ហើយ​ខឹង​ក្រោធ​រក​រឿង​អ្នក​ដែល​បាន មាន​ចិត្ត​ឬស្យា​បំណង​ព្យាបាទ​តាម​មក​ដុត​ចិត្ត​ខ្លួន​ឯង​ទាំង​យប់​ទាំង​ថ្ងៃ ។

យស​ជា​របស់​ដែល​គេ​សន្មត់​ឲ្យ ដូរ​ផ្លាស់​ប្រែ​ប្រួល​គ្រប់​ពេល មិន​មាន​ភាព​មាំ​ទាំ​អ្វី​ក្នុង​យស​ខ្លួន​ឯង​ឡើយ ប៉ុន្តែ​វា​ក៏​មាន​ឥទ្ធិពល​គ្រប​សង្កត់​បៀត​បៀន​ចិត្ត​របស់​មនុស្ស​សឹងតែ​ទាំង​អស់​គ្នា​ក្នុង​លោក​នេះ ។

សរសើរ ក្នុង​ឋានៈ​ជាមាយាធម៌ ព្រោះ​យើង​ទៅ​ធ្វើ​ឲ្យ​ត្រូវ​ចិត្ត​គេ ឬ​ព្រោះ​តែ​គេ​ពេញ​ចិត្ត​យើង គេ​ក៏​សរសើរ​យើង ទៅ​ហើយ​គ្រាកាល​ដែល​គេ​មិន​ពេញ​ចិត្ត គេ​ក៏​និន្ទា​តាម​អធ្យាស្រ័យ​របស់​គេ​ដែរ​ទៅ ។ ចោរ​ក៏​ចេះ​សរសើរ​ចោរ​ផង​គ្នា​ដែរ ចោរ​ដែល​បាន​ទទួល​ការ​សរសើរ​លើក​តម្កើង​ដ៏​ធំធេង​ក្រៃលែង​គឺ​មេចោរ ឬ​មហាចោរ ដូច​ជា​ពូកែ​ដឹក​នាំ​កូន​ចោរ​ទៅ​ប្លន់ មាន​ល្បិច​កល​ខ្ពស់ កោង​កាច​ចិត្ត​ដាច់​ជា​ដើម ។

ថ្ងៃ​នេះ​គេ​សរសើរ​យើង ថ្ងៃ​ស្អែក​គេ​អាច​និន្ទា​តិះ​ដៀល​យើង ។ ថ្ងៃ​នេះ​គេ​និន្ទា​តិះដៀល​យើង ថ្ងៃ​ស្អែក​គេ​អាច​សរសើរ​យើង ។ ក្នុង​ថ្ងៃ​តែ​មួយ​ពេល​តែ​មួយ គេ​អាច​សរសើរ​យើង​ខ្លះ​ និង​តិះ​ដៀល​យើង​ខ្លះ​ដូច្នេះ មិន​ពិត​ប្រាកដ​មិន​ទៀង​ទាត់ មិន​មាំ​មួន គួរ​ឲ្យ​ធុញ​ទ្រាន់​នឿយ​ណាយ​មែនទែន ។

មនុស្ស​យើង​ត្រូវ​យល់​ថា យើ​ង​បាន​ល្អ​ដោយ​សារ​គេ​សរសើរ​ក៏​ទេ​ យើង​ទៅ​ជា​មនុស្ស​អាក្រក់​ព្រោះ​គេ​តិះ​ដៀល​ក៏​ទេ​ដែរ តាម​សេចក្តី​ពិត យើង​ល្អ​ព្រោះ​ធ្វើ​ល្អ និង​យើង​អាក្រក់​ព្រោះ​ធ្វើ​អាក្រក់ នេះ​ជា​ច្បាប់​ហេតុ​ផល ។

ពាក្យ​សរសើរ​ និង​ពាក្យ​និន្ទាតិះដៀល​នោះ ខ្លះ​ក៏​ត្រូវ​នឹង​ការ​ពិត ខ្លះ​ទៀត​ក៏​ខុស​ពី​ការ​ពិត​យ៉ាង​ច្រើន ដូច្នេះ​បើ​អ្នក​ណា​សរសើរ យើង​ក៏​កុំ​ទាន់​ត្រេកអរ​ទទួល​យក ព្រោះ​បើ​រវល់​តែ​ត្រេកអរ​ទទួល​យក​ដោយ​ខ្វះ​ការ​ពិចារណា​សិន​នោះ យើង​ប្រាកដ​ជា​មិន​អាច​បាន​ដឹង​តាម​សេចក្តី​ពិត​ថា គេ​សរសើរ​យើង​ត្រូវ​ឬ​ខុស​នោះ​ឡើយ ។

បើ​គេ​តិះ​ដៀល​យើង​ក៏​កុំ​ប្រញាប់​ខឹង​ក្រោធ​ឬ​ទោមនស្ស​ដោយ​ខ្វះ​អំណត់​អត់​ធន់​នោះ​ ព្រោះ​បើរវល់​តែ​ខឹង​ក្រោធ​ហើយ យើង​គឺ​មិន​អាច​នឹង​បាន​ដឹង​ថា គេ​តិះ​ដៀល​យើង​ត្រូវ​ឬ​ក៏​ខុស នោះ​ដែរ ។ ក្នុង​ស្មារតី​កសាង​ខ្លួន មនុស្ស​យើង​ត្រូវ​ទទួល​យក​នូវ​ពាក្យ​អ្នក​ដទៃ ទោះ​ជា​ពាក្យ​សរសើរ​ក្តី និន្ទាក្តី​មក​ជា​គ្រូ គឺ​យើង​ត្រូវ​ទទួល​យក​ដោយ​ការ​ពិចារណា​ទៅ​តាម​សេចក្តី​ពិត ។

ការ​បាន​ទទួល​ពាក្យ​សរសើរ​ច្រើន អាច​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​សតិ​បន្តិចបន្តួច វង្វេង​ឈ្លក់​នឹង​ខ្លួន​ឯង ហើយ​ខូច​ខ្លួន​ទៅ​ក៏​មាន​ដែរ ។ត្រូវ​ចាំ​ថា " ពាក្យ​សរសើរ ដូច​ជា​ស្រា​នាំង​ឲ្យ​ស្រវឹង" ដូច្នេះ​ត្រូវ​ចេះ​ទទួល​យក​ដោយ​ស្មារតី បើ​ជា​ការ​ពិត​ក៏​ទុក​ជា​ថ្នាំ​សម្រាប់​ជួយ​ឲ្យ​មាន​កម្លាំង​ចិត្ត​ធ្វើ​ការងារ​ល្អ​ជា​បន្ត​ទៀត​ទៅ " ពាក្យ​និន្ទា ដូច​ជា​របស់​ល្វីង មិន​មាន​នរណា​ត្រូវ​ការ តែ​បើ​ពិចារណា​ដោយ​បញ្ញា អាច​សម្រច​ប្រយោជន៍​ដ៏​ធំបាន " ។

សេចក្តី​សុខ​ មាន​ពីរ​យ៉ាង​គឺ សុខ​ដែល​លាយ​ដោយ​អាមិស ហៅ​ថា សាមិស​សុខ នេះ​ម្យ៉ាង ឯ​សេចក្តី​សុខ​ម្យ៉ាង​ទៀត គឺ​សុខ​ដោយ​មិន​មាន​លាយ​ដោយ​អាមិស ប្រាស​ចាក​អាមិស នេះ​ហៅ​ថា និរាមិស​សុខ ។

អាមិស​ដែល​និយាយ​មក​នេះ គឺ​គ្រឿង​បោក​បញ្ឆោត និយាយ​ឲ្យ​ចំ​គឺ​ជា​នុយ បាន​ដល់ រូប សំឡេង ក្លិន រស និង​គ្រឿង​សម្ផស្ស​ផ្លូវ​កាយ ដែល​ជា​ទី​បា្រថ្នា ជា​ទី​ត្រេក​អរ ជាទី​ពេញ​ចិត្ត ។ សុខ​ដែល​លាយ​ទៅ​ដោយ​អាមិស​នេះ​ឯង ដែល​ជា​មាយាធម៌ ព្រោះ​លាយ​ទៅ​ដោយ​ទុក្ខ ដូច​ត្រី​ដែល​មាន​ឆ្អឹង អ្នក​បរិភោគ​មិន​ប្រយ័ត្ន រមែង​បាន​ដល់​នូវ​សេចក្តី​ទុក្ខ​ព្រោះ​ឆ្អឹង​ត្រី​ស្លាក់​ក ម្យ៉ាង​ទៀត​សុខ​នេះ​ឯង​មិន​ទៀង​ មិន​យឺន​យូរ​ មិន​ឋិត​ថេរ ដូរ​ផ្លាស់​ទៅ​ជា​ទុក្ខ​បាន​ដោយ​ងាយ ។

សុខ​របស់​មនុស្ស​មា្នក់ អាច​ជា​ទុក្ខ​របស់​មនុស្ស​មា្នក់​ទៀត ។ ក្នុង​ខណៈ​ដែល​មនុស្ស​ម្នាក់​ស្វែង​រក​សេចក្តី​សុខ​មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាត់​បង់​នូវ​សេចក្តី​សុខ ព្រោះ​បាន​ទទួល​រង​នឹង​តណ្ហា​ប្រាថ្នា​សុខ​របស់​គេ ។ អ្នក​ស្វែង​រក​នូវ​សេចក្តី​សុខ​ដូច​នេះ គឺ​ជា​ការ​សាង​កម្ម​ពៀរ ព្រោះ​ជា​ការ​ស្វែង​រក​នូវ​សេចក្តី​សុខ​លើ​សេចក្តី​ទុក្ខ​របស់​អ្នក​ដទៃ ខ្វះ​មេត្តា​ត្រា​ប្រណី​ខ្វះ​ការ​យក​ខ្លួន​ឯង​ជា​ឧបមា ។

បុគ្គល​អ្នក​ប្រាថ្នា​សេចក្តី​​សុខ ដែល​សេចក្តី​សុខ​នោះ​ជា​សាមិស​សុខ គឺ​ត្រូវ​ស្វែង​រក​ពី​ខាង​ក្រៅ​យក​មក រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ដែល​ថា​ឲ្យ​សម​តាម​សេចក្តី​ប្រាថ្នា គ្រប់​ពេល​គ្រប់​គ្រា​នោះ គឺ​វា​រមែង​មាន​នូវ​ឧបសគ្គ​ជា​គ្រឿង​រារាំង​ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ ។ សេចក្តី​សុខ​ដែល​ស្វែង​រក​ពី​ខាង​ក្រៅ​ មិន​អាច​ធ្វើ​ឲ្យ​គ្រប់​គ្រាន់​បាន​តាម​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​ឡើយ ។

កាល​បើ​ដូច្នេះ គេ​រមែង​ស្រេក​ឃ្លាន​ចំពោះ​សេចក្តី​សុខ​ជានិច្ច ហើយ​រឹង​រឹត​តែ​ស្រេក​ឃ្លាន​ខ្លាំង​ឡើង​ថែម​ទៀត​ផង ប្រៀប​ដូច​ជា​គេ​ផឹក​ទឹក​ប្រៃ​ក្នុង​មហាសមុទ្រ​ដូច្នោះ​ឯង ។ គេ​ចេះ​តែ​ស្វែង​រក​បន្ត​ទៅ​ហាក់​ដូច​ជា​មិន​ចេះ​ស្លាប់​ទី​បំផុត​គេ​មិន​អាច​ជួប​នូវ​ចំណុច​គ្រប់ ចំណុច​ឆ្អែត​នោះ​ឡើយ​ហើយ​ក៏​បាន​លាចាក​លោក​នេះ​ទៅ​ទាំង​មិន​សុខ​ចិត្ត ។

សាមិស​សុខ​នរះ ច្រើន​តែ​មាន​ទុក្ខ​ជា​ដើម​ទុន ពេល​ខ្លះ​ក៏​បាន​សម​តាម​ប្រាថ្នា អាច​ទូទាត់​នឹង​ដើម​ទុន​ដែល​ជា​សេចក្តី​ទុក្ខ ឬ​ក៏​អាច​កម្រៃ​ខ្លះ​បន្តិច​បន្តួច តែ​ពេល​ខ្លះ គឺ​មិន​អាច​បាន​សេចក្តី​សុខ​តាម​សេចក្តី​ប្រាថ្នា​នោះ​ឡើយ ម្ល៉ោះ​ហើយ​ត្រូវខាត​ទុន មាន​តែ​សេចក្តី​ទុក្ខ​ទ្វេ​គុណ ពោល​គឺ​ជួញ​បាន​តែ​សេចក្តី​ទុក្ខ ។

ចំណែក​សេចក្តី​សុខ​ដែល​កើត​ឡើង​ក្នុង​ចិត្ត​ដោយ​គុណ​ធម៌ ឬ​ដោយ​សេចក្តី​ស្ងប់ រមែង​ជា​សេចក្តី​សុខ​ពិត ជា​កម្រៃ​របស់​ជីវិត មិន​លាយ​ច្រឡំ​ដោយ​ទុក្ខ ឬ​មិន​មាន​ទុក្ខ​ជាប់​មក​តាម​ក្រោយ​ឡើយ ពោល​គឺ​មិន​មែន​ជា​មាយា​ធម៌​ទេ ។

រួម​សេចក្តី​មក លោក​ធម៌​ទាំង​៨ គឺ​លាភ អលាភ​យស អយស និន្ទា សរសើរ សុខ​ទុក្ខ ជា​មាយា​ធម៌ បញ្ឆោត​ឲ្យ​មនុស្ស​វង្វេង ជ្រប់​នៅ ជាប់​នៅ ។ ផល​ដែល​ជាប់​តាម​ក្រោយ​មក​គឺ សេចក្តី​ទុក្ខ សេចក្តី​ក្តៅ​ក្រហាយ ។ ការ​អប់​រំ​ចិត្ត​ឲ្យ​នៅ​ពី​លើ​របស់​ទាំង​អស់​នេះ មិន​ឲ្យ​ចិត្ត​នៅ​ជា​ទាសៈ​ត​ទៅ​ទៀត​នេះ​គឺ​ជា​សេចក្តី​សម្រេច​ដ៏​ពិត​ប្រាកដ​នៃ​ជីវិត ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត​            
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត​


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣១៣៣២ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៥៥៣ ដង)
កា​រសាក​សួរ​អំពី​ព្រះ​ចន្ទ​​ និង​ព្រះ​អា​ទិត្យ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២១៦១ ដង)
មិន​ប្រជែង​ជា​មួយ​អ្នក​ដទៃ
ផ្សាយ : ០៤ សីហា ឆ្នាំ២០១២ (អាន: ១១១៩១ ដង)
សេចក្តីព្យាយាមញ៉ាំង​សាធារណៈ​​ប្រយោជន៍​​ទាំង​​បច្ចុប្បន្ន​ ទាំង​​បរលោក​ ​ឬញ៉ាំង​ប្រយោជន៍​​ផ្ទាល់​ខ្លួនមួយ​​ៗ​ ឲ្យ​កើត​ឲ្យ​មាន​​ឡើង
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ៩៥៩៩ ដង)
បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាប​សូន្យ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦៥០៩ ដង)
មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   រាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២១ ៖  ឧបាសិកា កាំង ហ្គិចណៃ  |  ឧបាសក ធី សុរ៉ីល ព្រមទាំងក្រុមគ្រួសារ   |   ឧបាសិកា ស៊ីវ យ៉ក់លុយ  |  ឧបាសិកា កាង ដានី (រោងពុម្ពគីមឡុង)    |   ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |   លោក សុង ណារិទ្ធ   |  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |  លោក វិទ្ធ គឹមហុង​   |  លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |   លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |   កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |   លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |   លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |   លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |  កញ្ញា ទា ភិច​ហួរ   |  ឧបាសិកា តាន់ ស៊ីវឡេង  |  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  |  ឧបាសក ធីម សុគន្ធ  |  ឧបាសក និង ឧបាសិកា ឆ្លាំង ម៉ៅ   និង ឧបាសក ឧបាសិកា អាយ យ៊ាត   |  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |  ឧបាសក សាន្ត ពិសិដ្ឋ    |  ប៉ ប៉ូលីន    |   ឧបាសិកា កែវ សារិទ្ធ  |  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |  កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា  |  លោក ឃន វណ្ណៈ និងភរិយា   |  ឧបាសិកា ទេព សុគីម  |   ឧបាសក ឌៀប ថៃវ៉ាន់   |  ឧបាសិកា Srey Khmer  |   ឧបាសក យ៉ុន សួន  |  ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   |  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |  ឧបាសក ឈិត សម្បូរ   |  ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ  |   ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |   ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  |  បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  |  ឧបាសិកា ជូ ឆេងហោ   |  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  |  ឧបាសិកា ភួយ នាង  |  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |   អ្នកស្រី វ៉ាន់ សុភា   |   លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |  ឧបាសិកា មុត មាណវី   |  ឧបាសិកា ហុក ណារី   |  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  តាន់ កុសល  ជឹង ហ្គិចគាង  |  ចាយ ហេង & ណៃ ឡាង  |  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |  ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |  ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |  ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |   ឯក ច័ន្ទ​ដារ៉ារិទ្ធ   |  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ កក្កដា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៣១ ដុល្លា  |     លោក ធី សុរ៉ីល និងក្រុមគ្រួសារ ១៥០ដុល្លា  |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ស្រ៊ី សុថា    ១០០ ដុល្លា  |     ឧបាសក ប៉ែន សុផល និង ភរិយា ព្រមទាំងបុត្រ     ១៨០ ដុល្លា  |     ឧបាសក ចាន់ សុគន្ធ     ៥០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ២០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា  .........           សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...