30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៨,៩៣៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៨,៦៥៧
សរុប ៣៨៣,៧៤៥,៣៥០
អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៣៧០ ដង)

សេចក្តី​អត់​ធន់ ងាយ​សម្រេច​យោជន៍​គ្រប់យ៉ាង



 
រឿង​ទីឃាវុកុមារ
(ចាក ធ. ខុ.)
(សេចក្តី​អត់​ធន់ ងាយ​សម្រេច​យោជន៍​គ្រប់យ៉ាង)

កាល​ព្រះ​បាទ​ព្រហ្ម​ទត្ត​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី ដែនកាសី ព្រះ​បាទ​ទី​ឃិតិ​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​សាវត្ថី​ដែន​កោសល ។ គ្រា​នោះ​ព្រះ​បាទ​ព្រហ្មទត្ត​លើក​ពល​ទៅ​វាយ​ក្រុង​សាវត្ថី​បាន ។ ព្រះ​បាទ​ទីឃីតិ​នាំ​ព្រះ​អគ្គមហេសី​ទៅ​អាស្រ័យ​នឹង​ស្មូន​ឆ្នាំង​ម្នាក់​ក្នុង​ប្រទេស​១ ជា​ទី​បំផុត​ដែន ។

ចំណេរ​មក​ខាង​ក្រោយ ព្រះ​អគ្គមហេសី​មាន​ព្រះ​រាជបុត្រ សន្មត់​ព្រះ​នាម​ថា " ទីឃាវុកុមារ " ។ វេលា​មួយ ព្រះ​បាទ​ព្រហ្មទត្ត​ចាប់​ព្រះ​បាទទីឃីតិបាន ក៏​ឲ្យ​ពេជ្ឈឃាត​នាំ​ទៅសម្លាប់ គេ​កំពុង​បណ្តើរ​ទៅ ទីឃាវុ មក​ទាន់ ។ ព្រះ​បាទ​ទិឃីតិ​ទ្រង់ប្រដៅ​ព្រះ​រាជ​បុត្រ​ថា "នែ​ទីឃាវុ! អ្នក​កុំ​ឃើញ​កាល​វែង​ពេក ខ្លី​ពេក ធម្មតា​ពៀរមិន​ដែល​រម្ងាប់​ដោយ​ពៀរ​ទេ​ពៀរ​តែង​រម្ងាប់​ដោយ​ការ​មិន​ចង់​ពៀរ " ទ្រង់​ផ្តាំ​ស្រេច ពេជ្ឈឃាត​ក៏​សម្លាប់​ទៅ ។

ថ្ងៃ​ក្រោយ ទីឃាវុត ចូល​ថ្វាយ​ខ្លួន​ជា​ខ្ញុំ​រាជ​ការ​យ៉ាង​ជិត​ដិត​នឹង​ព្រះ​បាទព្រហ្មទត្ត ។ សម័យ​១​ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​ស្តេច​យាង​ទៅ​ប្រពាត​ព្រៃ ឲ្យ​ទី​ឃាវុ​ធ្វើ​ជា​នាយ​សារថីបរ​រាជរថ ។ 

ទី​ឃាវុ​បាន​ឳកាស ក៏​ប្រឹង​បររាជរថ​បង្ហួស​ទៅ​មុន​ពួក​ពល​សេនា​ដោយ​ប្រាថ្នា​នឹង​សម្លាប់​ព្រះ​បាទ​ព្រហ្មទត្ត​នោះ ។ វេលា​នោះ​ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​ផ្ទំ​លើ​ភ្លៅ​ទី​ឃាវុ ដោយ​សេចក្តី​នឿយ​ព្រួយ​ព្រះ​កាយ​ពល កំពុង​តែ​ផ្ទំ​ស្កប់ ទីឃាវុ​ចាប់​ព្រះ​ខ័ន​លើក​ឡើង​ប្រាថ្នា​នឹង​សម្លាប់ តែ​នឹក​ភ្នក់​ដល់​បណ្តាំ​ព្រះ​បិតា​ក៏​ឈប់​ទៅ​វិញ គ្រាន់​តែ​ស្រែក​សន្ធាប់​ឲ្យ​ព្រះ​បាទ​ព្រហ្មទត្ត​ជ្រាប​ថា​ជាបុត្រ​ព្រះ​បាទ​ទីខីតិ​ប៉ុណ្ណោះ ។ គ្រា​នោះ​ក្សត្រ​ទាំង​២​ព្រះ​អង្គ​ទ្រង់​បាន​ឲ្យ​ជីវិត​ដល់​គ្នា​នឹង​គ្នា ហើយ​ទ្រង់​ស្តេច​ត្រឡប់​ទៅ​ព្រះ​នគរ ។ ព្រះ​បាទ​ព្រហ្មទត្ត​បង្វែរ​ក្រុង​សាវត្ថី​ប្រទាន​មក​ទីឃាវ​វិញ​ព្រម​ទាំង​ប្រទាន​រាជ​ធីតា​ឲ្យ​ជា​អគ្គមហេសី ។

លុះ​ត​មក​ខាង​ក្រោយ ព្រះ​បាទ​ទី​ឃាវ​បាន​គ្រង​រាជ្យ​ជា​ធំ​ក្នុង​ដែន​ទាំង​២ គឺ​ដែន​កាសី និង​ដែន​កោសល។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿