អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៧,១០៤ ដង)
រឿងនាងចូឡសុភទ្ទា

|
រឿងនាងចូឡសុភទ្ទា
(ចាក ធ. ខុ.)
កាលព្រះបរមគ្រូ គង់នៅវត្តជេតពនទ្រង់សម្តែងធម៌បា្ររព្ធនឹងនាងចូឡសុភទ្ទា ជាធីតារបស់អនាថបិណ្ឌកសេដ្ឋី ។ មានសេចក្តីដំណាលថា សេដ្ឋីបុត្រឈ្មោះ ឧគ្គៈ នៅឧគ្គនគរជាមិត្តសម្លាញ់នឹងអនាថបិណ្ឌិក តាំងពីកាលនៅក្មេងៗ ម្ល៉េះ ។ ជនទាំងពីរនាក់នោះ កាលនៅរៀនមន្តក្នុងសំណាក់អាចារ្យជាមួយគ្នា បានប្តេជ្ញាគ្នាទៅវិញទៅមកថា កាលណាយើងទាំងអស់គ្នាមានគូរស្រកររៀងៗខ្លួនទៅ មានកូនប្រុសស្រីយើងត្រូវចងជាតាឡងគ្នា ជនទាំង២ នាក់នោះប្តេជ្ញាគ្នារួចហើយ សុំលាអាចារ្យត្រឡប់ទៅស្រុកវិញ ។លុះដល់ជនទាំងពីរនាក់នោះ មានវ័យពេញបរិបូណ៌បានឡើងជាសេដ្ឋីទាំង២ នាក់ក្នុងនគររៀងៗខ្លួន ។ សម័យថ្ងៃមួយ ឧគ្គសេដ្ឋីបញ្ជូននាយពាណិជ ព្រមទាំងទ្រព្យដាក់ពេញរទេះទាំង៥០០ ទៅនគរសាវត្ថី ។ អនាថបិណ្ឌិកហៅនាងចូឡសុភទ្ទា ជាកូនក្រមុំរបស់ខ្លួនមកប្រាប់ថា ម្នាលកូនស្រី បិតាក្មេកកូនឈ្មោះឧគ្គសេដ្ឋីមកដល់ ហើយ កិច្ចការដែលនាងត្រូវទទួលចាត់ចែងចំពោះបិតាកូនជាអាការះរបស់កូនឯងហើយ ។ នាងក៏ទទួលគោរពប្រតិបត្តិតាមពាក្យបិតា ។ តាំងពីថ្ងៃដែលឧគ្គសេដ្ឋីមកដល់នាងចាត់ចែងភោជនាហារដោយដៃខ្លួនឯង តាក់តែងគ្រឿងសក្ការបូជា មានផ្កាកម្រង និងគ្រឿង ក្រអូបជាដើម អញ្ជើញលោកសេដ្ឋីឲ្យងូតមុនពេលបរិភោគបាយ លុះគាត់បរិភោគរួចហើយ នាងធ្វើកិច្ចវត្តគ្រប់យ៉ាងទៀត ។ លោកឧគ្គសេដ្ឋីពិនិត្យឃើញចរិយាសម្បត្តិរបស់នាងចូឡសុភទ្ទា មានសេចក្តីពេញចិត្ត ថ្ងៃមួយអង្គុយនិយាយសំណេះសំណាលគ្នាលេងជាមួយនឹងអនាថបិណ្ឌិកសេដ្ឋី ហើយញ៉ាំងអនាថបិណ្ឌិកឲ្យ រលឹកឃើញពាក្យប្តេជ្ញានឹងគ្នាកាលនៅពីក្មេង ។ ទើបនិយាយដណ្តឹងនាងចូឡសុភទ្ទាឲ្យកូនប្រុសរបស់ខ្លួន ។ ចំណែកឧគ្គសេដ្ឋី ជាមនុស្សមិច្ឆាទិដ្ឋិ ព្រោះហេតុនេះហើយ បានជាអនាងបិណ្ឌិត ត្រូវនាំយករឿងនោះទៅទូលព្រះសាស្តាឲ្យបានជ្រាប ព្រះអង្គទ្រង់ឃើញឧបនិស្ស័យនៃឧគ្គសេដ្ឋី ទើបទ្រង់អនុញ្ញាត ហើយគាត់មកប្រឹក្សាជាមួយនឹងភរិយា ក៏ស្រុះស្រួលមូលមតិព្រមឲ្យតាមពាក្យដណ្តឹងរបស់ឧគ្គសេដ្ឋី ទើបកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ។ ការចាត់ចែងរៀបចំគ្រឿងសក្ការះយ៉ាងឧឡារឹក ក្នុងពិធីអាពាហ៍ពិពាហ៍នោះ ដូចជាធនញ្ជយសេដ្ឋីឲ្យនាងវិសាខាជាធីតារបស់ខ្លួនទៅបុត្រនៃមិគារសេដ្ឋី ឈ្មោះបុណ្ណវឌ្ឍនកុមារដែរ ។ លុះចប់កិច្ចមង្គលការហើយ អនាថបិណ្ឌិកសេដ្ឋីបានហៅនាងចូឡសុភទ្ទាមកទូន្មានឲ្យឱវាទ១០យ៉ាងដូចជាធនញ្ជយសេដ្ឋីឲ្យឱវាទដល់នាងវិសាខាដែរ ។ លុះឲ្យឱវាទហើយ បានឲ្យកុដុម្ពី ៨ នាក់ជាអ្នកធានាទៅជាមួយផង ប្រាប់ថាបើទោសមានឡើងដល់ធីតារបស់យើង អ្នកទាំងអស់គ្នាត្រូវកាត់សេចក្តីជ្រះស្អាតត្រឹមត្រូវផង ។ ក្នុងថ្ងៃដែលបញ្ជូននាងសុភទ្ទាទៅកាន់សំណាក់ឪពុកក្មេក អនាថបិណ្ឌិតសេដ្ឋីបានថ្វាយមហាទាន ដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន រួចទើបបញ្ជូនទៅ ។ ពួកមហាជន ព្រមទាំងឪពុកក្មេក បានទៅទទូលក្នុងពេលដែលនាងទៅដល់ឧគ្គនគរតាមលំដាប់នាងអង្គុយលើរថបង្ហាញខ្លួនដល់អ្នកនគរឲ្យបានឃើញច្បាស់ ដូចនាងអង្គុយលើរថបង្ហាញខ្លួនដល់អ្នកនគរឲ្យបានឃើញច្បាស់ ដូចជានាងវិសាខាដែរ ទើបចូលទៅក្នុងនគរ ទទួលយកគ្រឿងបណ្ណាការ ដែលពួកអ្នកនគរផ្ញើរទៅជូន ហើយបានផ្ញើគ្រឿងបណ្ណាការដែលពួកង្នកនគរផ្ញើរទៅជូន ហើយបានផ្ញើគ្រឿងបណ្ណាការផ្សេងៗ ទៅជូនជនទាំងនោះវិញតាមសមគួរហើយបានធ្វើឲ្យពួកអ្នកនគរមានសេចក្តីសាមគ្គីរាប់អានគ្នា ដោយសារគុណរបស់នាង ។ ចំណែកឪពុកក្មេក ក្នុងថ្ងៃរៀបមង្គលការ បាននិមន្តពួកអចេលក៏ច្រើន ហើយបង្គាប់កូនប្រសារ ឲ្យទៅថ្វាយបង្គំពួកសាមណៈរបស់គាត់នាងមានសេចក្តីអៀនខ្មាស មិនព្រមចេញទៅថ្វាយបង្គំពួកសាមណៈអាក្រាតទាំងនោះ ។ បិតាក្មេកប្រើញយៗ នាងប្រកែក គាត់ខឹងឲ្យដេញនាងចុះពីផ្ទះចេញ ។ នាងជម្រាបថា លោកឪពុកមិនអាចនឹងចាប់កំហុសខ្ញុំដោយគ្មានហេតុទេ ហើយនាងហៅពួកកុដុម្ពីមកប្រាប់រឿងហេតុនោះ ។ ពួកកុដុម្ពីដឹងថានាងគ្មានកំហុសបាននិយាយសម្រុះសម្រួលឲ្យជានានឹងគ្នាវិញ ។ ឧគ្គសេដ្ឋីនិយាយប្រាប់ប្រពន្ធថា នាងសុភទ្ទានេះ វាមិនថ្វាយ បង្គំសាមណៈរបស់យើង ដោយវាគិតថាព្រះសាមណៈរបស់យើងគ្មានសេចក្តីអៀនខ្មាសបានសោះ ។ ប្រពន្ធនិយាយថា ចុះសាមណៈរបស់វាមានគុណវិសេសដូចម្តេចទៅ បានជាវាសរសើរខ្លាំងម្ល៉េះ ? ទើបគាត់ហៅនាងសុភទ្ទាមកសួរថាៈ ពួកសាមណៈរបស់នាងមានគុណវិសេសដូចម្តេចខ្លះ? បានជានាងសរសើរអីខ្លាំងម្ល៉េះ ? ពួកសាមណៈរបស់នាងមានសីលដូចម្តេច? មានសមាចារដូចម្តេច? ចូរនាងប្រាប់យើងឲ្យបានដឹងផងមើល! លំដាប់នោះ នាងសុភទ្ទាសរសើរពីគុណព្រះពុទ្ធផងពីគុណនៃសាវកព្រះពុទ្ធផង ឲ្យម្តាយក្មេក ព្រមទាំងឪពុកក្មេកស្តាប់ ដូចតទៅនេះ ៖ ព្រះសមណៈទាំងឡាយណា មានឥន្ទ្រីយ៍ស្ងប់មានចក្ខុសំយុងចុះមានការពោលតាមប្រមាណ ព្រះសមណៈទាំងឡាយប្រាកដដូចជានោះជាព្រះសមណះរបស់ខ្ញុំ ។ ព្រះសមណះទាំងនោះមានកាយកម្មស្អាត មានវិចីកម្មមិនកករល្អក់ទាំងមនោកម្មស្អាតវិសេស ជាព្រះសមណះរបស់ខ្ញុំ ។ ព្រះសមណៈទាំងនោះ មានកាយកម្មស្អាត មានវិចីកម្មមិនកករល្អក់ ទាំងមនោកម្មស្អាតវិសេស ជាព្រះសមណៈរបស់ខ្ញុំ ។ ព្រះសមណៈទាំងឡាយណា មានពន្លឺដូចជាស័ង្គ និងកែវមុក្កាដែលមានមន្ទិលទៅប្រាសហើយ ស្អាតទាំងខាងក្នុង ទាំងខាងក្រៅពេញបរិបូណ៍ដោយធម៌ស្អាត ព្រះសមណៈទាំងនោះជាព្រះសមណៈរបស់ខ្ញុំ ។ សត្វលោកមានចិត្តខ្ពស់ព្រោះលោក មានចិត្តទ្រោមចុះព្រោះមិនមានលាភ ព្រះសមណៈរបស់ខ្ញុំ លោកមានចិត្តតាំងនៅក្នុងទីតែមួយ ។ សត្វលោកមានចិត្តខ្ពស់ព្រោះយស មានចិត្តទ្រោមចុះព្រោះមិនមានយស ព្រះសមណៈរបស់ខ្ញុំលោកមានចិត្តតាំងនៅក្នុងទីតែមួយ ។ សត្វលោកមានចិត្តខ្ពស់ព្រោះមានសេចក្តីសរសើរ មានការទ្រោមចុះព្រោះការត្មាសតិះដៀល ព្រះសមណៈរបស់ខ្ញុំលោកមានចិត្តស្មើក្នុងការសរសើរ និងការនិន្ទា ។ សត្វលោកមានចិត្តខ្ពស់ព្រោះបានសុខ មានចិត្តទ្រោមចុះព្រោះមានទុក្ខព្រះសមណៈរបស់ខ្ញុំ លោកមានចិត្តកំរើកក្នុងសេចក្តីសុខ និងទុក្ខនេះ លុះចប់ការសរសើរទាំងនេះ ឪពុកនិងម្តាយក្មេកមានចិត្តត្រេកអរគ្រប់គ្នា ។ លំដាប់នោះឪពុកក្មេកសួរថា តើនាងអាចឲ្យយើងឃើញព្រះសមណៈរបស់នាងបានឬទេ? នាងជម្រាបថា ខ្ញុំអាចឲ្យលោកឪពុកឃើញបានបើដូច្នោះ ចូរនាងធ្វើឲ្យយើងឃើញមើល៍! ។ នាងនិយាយថាប្រពៃហើយលោកឪពុកទើបឡើងទៅលើប្រាសាទខាងលើ បែរមុខឆ្ពោះទៅរកវត្តជេតពន លើកដៃថ្វាយបង្គំដោយបញ្ចង្គប្រតិស្ថាន ពិចារណាព្រះពុទ្ធព្រះគុណ បូជាគ្រឿងក្រអូប គ្រឿងអប់ ផ្កានិងធូបអធិដ្ឋានថា សូមនិមន្តព្រះភិក្ខុសង្ឃ ព្រមទាំងព្រះពុទ្ធដើម្បីឆាន់ក្នុងថ្ងៃស្អែក សូមព្រះសាស្តាទ្រង់ជ្រាប នូវការនិមន្ត របស់ខ្ញុំព្រះអង្គដោយសញ្ញានេះ ហើយបោះបាច់ផ្កាម្លិះ៨ទៅលើអាកាស ។ បាច់ផ្កាទាំងនោះ បានទៅប្រតិស្ឋានដូចជាពិដាន ផ្កាកម្រង ខាងលើព្រះសាស្តាដែលកំពុងសម្តែងធម៌ទេសនាចំកណ្តាលបរិស័ទទាំង៤ពួក ។ ខណៈនោះ អនាថបិណ្ឌិកស្តាប់ព្រះធម្មថាហើយនិមន្តព្រះសង្ឃឆាន់ក្នុងថ្ងៃព្រឹកឡើង ។ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលគហិបតី តថាគតបានទទួលនិមន្តគេរួចទៅហើយ គហិបតីទូលថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដែលមកដល់មុនខ្ញុំព្រះអង្គមិនមានទេ តើព្រះអង្គទទួលនិមន្តរបស់នរណា? ម្នាលគហិបតី តថាគតទទួលនិមន្តរបស់នាងចូឡសុភទ្ទា បពិត្រព្រះអង្គដ៏ចចម្រើន ក្រែងនាងសុភទ្ទានៅឆ្ងាយពីទីនេះចំនួយ ១២០យោជន៍ឬ? ព្រះអង្គត្រាស់ថាមែនហើយគហិបតីតែថាសប្បុរសទុកជានៅឆ្ងាយយ៉ាងណាក៏ដោយ តែងតែប្រាកដដូចជានៅនឹងមុខដែរ ហើយទ្រង់សម្តែងគាថានេះថាៈ សប្បុរសទាំងឡាយ ទុកជានៅឆ្ងាយក៏ដោយ រមែងប្រាកដដូចជាភ្នំហេមពាន្ត សប្បុរសទាំងឡាយរមែងមិនបា្រកដក្នុងទីនេះ ដូចសរដែលគេបាញ់នៅក្នុងវេលាយប់ដូច្នោះដែរ ។ ចំណែកខាងសក្កទេវរាជទ្រង់ជ្រាបថា ព្រះសាស្តាទ្រង់ជ្រាបថា ទទួលនិមន្តរបស់នាងសុភទ្ទាដូច្នោះ ទើបប្រើវិស្សកម្មទេវបុត្រទៅនិម្មិតផ្ទះមានកំពូល(កូដាគារ)៥០០ខ្នង ដើម្បីព្រះសាស្តាព្រមទាំងភិក្ខុសង្ឃនិមន្តមកឧគ្គនគរក្នុងថ្ងៃស្អែកនេះ ។ លុះព្រឹកឡើងវិស្សកម្មទេវបុត្រ និម្មិតផ្ទះទាំងនោះហើយស្រេចព្រះសាស្តាទ្រង់ជ្រើសរើសនាំព្រះខីណាស្រពសុទ្ធតែជាសុក្ខវិបស្សកៈ៥០០អង្គ យាងទៅគង់នៅក្នុងផ្ទះទាំងនោះចំណែកឧគ្គសេដ្ឋី ព្រមទាំងបរិវារ ឈរចាំមើលព្រះអង្គយាងមកតាមពាក្យដែលនាងសុភទ្ទាប្រាប់ ក៏បានឃើញព្រះសាស្តាយាងមកប្រកបដោយសិរិសម្បត្តិដ៏ មហស្ចារ្យមានចិត្តជ្រះថ្លាថ្វាយបង្គំបូជាគ្រឿងសក្ការះថ្វាយមហាទានអស់៧ថ្ងៃ ។ ឯព្រះសាស្តាទ្រង់កំណត់នូវសេចក្តី សប្បាយរីករាយរបស់ឧគ្គសេដ្ឋីហើយ ទើបទ្រង់សម្តែងធម៌សត្វ៦៤ពាន់មានឧគ្គសេដ្ឋីជាដើមបានសម្រេចគុណធម៌សត្វ៨៤ពាន់មានឧគ្គសេដ្ឋីហើយទើបទ្រង់សម្តែងធម៌ សត្វ ៨៤ ពាន់មានឧគ្គសេដ្ឋីហើយ ទើបទ្រង់សម្តែងធម៌ សត្វ៨៤ពាន់មានឧគ្គសេដ្ឋីជាដើមបានសម្រេចគុណធម៌ផ្សេងៗគ្នា។ ព្រះអង្គទ្រង់ឃាត់ទុកព្រះអនុវុទ្ធត្ថេរឲ្យនៅកន្លែងនោះ ដើម្បីអនុគ្រោះដល់នាងសុភទ្ទា ហើយព្រះអង្គ ទ្រង់នាមព្រះខីណាស្រពដទៃទៀត យាងត្រឡប់ទៅក្រុងនគរ មានសទ្ធាជ្រះថា្លក្នុងព្រះពុទ្ធសាសនាបានរីកចំរើនពេញនគរទាំងមូល ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |