30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៧,៣១១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦២៧,៩២៩
សរុប ៣៨៩,៧១០,៤១៣
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦,៤៥៨ ដង)

កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី​ ប្រយ័ត្ន​ផែន​ដី​ស្រូប



 
រឿង​ខន្តី​វាទិតា​បស
( ចាក​ ខ. ច. )
( កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី​ ប្រយ័ត្ន​ផែន​ដី​ស្រូប )


កាល​កន្លង​ទៅ​ហើយ​ ព្រះ​ពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៍​ នាម​កុ​ណ្ឌៈនៅ​ក្នុង​ក្រុង​ពារាណ​សី​ មាន​ការ​នឿយ​ណាយ​នឹង​កិច្ច​មាន​រវល់​ក្រៃ​ពេក​ក៏​ចេញ​ទៅ​បួស​ជា​តាបស នៅ​អាស្រ័យ​​ក្នុង​ហេមវត្ត​​ ហើយ​ក៏​មាន​បំ​ណង​ចង់​ឆាន់​វត្ថុ​ប្រៃ និង​ជូរ​ ក៏​ត្រលប់​មក​កាន់​ក្រុង​ពារាណ​សី​វិញ​ គង់​នៅ​ក្នុង​ឧ​ទ្យាន​របស់​សេនា​បតី​ម្នាក់​ជា​អ្នក​ទំ​នុក​បំ​រុង​ ។

ថ្ងៃ​មួយ​ព្រះ​រាជា​ ស្រវឹង​ស្រា​ជោគ​ជាំ​ មាន​ស្រី​របាំ​ចោម​រោម​ជា​ប​រិ​វារ​ យាង​ទៅ​កាន់​ឧទ្យាន​ ផ្ទុំ​កើយ​ព្រះ​សិរិ​លើ​ភ្លៅ​ស្រ្តី​ទាំង​ឡាយ​ដទៃ​ ឃើញ​ព្រះ​រាជា​ផ្ទុំ​លក់​ហើយ​ ក៏​បបួល​គ្នា​ទៅ​កាន់​ឧទ្យាន​​ ឃើញ​ព្រះ​ពោធិសត្វ​គង់​ទៀប​គល់​សាល​ព្រឹក្ស​ ដែល​មាន​ផ្កា​រីក​ស្គុះ​ស្គាយ​​ត្រ​សាយ​ សុំ​សាខា​សំ​យុង​មែកចុះ​មក​ក្រោម​ ហើយ​ថ្វាយ​បង្គំ​អង្គុយ​ស្តាប់​ធម៌ ដោយ​សេចក្តី​គោរព ។

ព្រះ​រាជាទ្រង់​តើន​ឡើង​មិន​ឃើញ​ស្រីទាំង​នោះ​ទ្រង់​ខ្ញាល់​ជា​ខ្លាំង ​ហើយ​ចាប់​ព្រះ​ខន័​យាង​ទៅ​កាន់​សំ​ណាក់​តា​បស​ ពេល​នោះ​ស្រ្តី​ម្នាក់​ដែលមាន​សេចក្តី​ស្និទ្ធិ​ស្នាល​នឹង​ព្រះ​រាជា​ជាង​គេ​ ស្ទុះ​ទៅ​ចាប់​ព្រះ​ខ័នពី​ព្រះ​ហស្ថ​ព្រះអង្គ​ ព្រះ​រាជា​សូរ​ពោធិសត្វ​ដោយ​អាការ​គួរ​ខ្លាច​ថា​ នែ​ស្រម​ណ៍​កំ​ណោ​ អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច ប​ពិត្រ​មហា​រាជ​ អា​ត្មា​ភាព​​ចូលចិត្ត​និយាយ​ថា​ខន្តី​ ការ​មិន​បៀត​បៀន​សត្វ​ទាំង​ឡាយ​ ដែល​ជេរ​ប្រ​ហារ​ផ្តាសា​រ​ចំ​ពោះ​ខ្លួន​ ។

ព្រះ​រាជា​គិត​ថា អញ​បានឃើញ​ខន្តីរបស់​តាបស​នោះ​ឥ​ឡូវ​ហើយ ហើយ​ត្រាស់​ហៅ​បុរស​អ្នក​សម្លាប់​ចោរ​មក​បង្គាប់​ថា​ ចូល​អ្នក​ទាញ​តាបស​ចង្រៃ​នេះ​ផ្តួល​លើ​ផែន​ដី​ ហើយ​យក​រំពាត់ មាន​បន្លា​មក​វាយ​ពីរ​ពាន់​រំ​ពាត់​ គឺ​ខាង​មុខ​ ប្រាំ​រយ​រំ​ពាំត់​ ខាង​ក្រោយ​ ប្រាំ​រយ​រំពាត់​ ខាង​ឆ្វេង​ប្រាំរយ​រំ​ពាត់​ ខាង​ស្តាំ​ប្រាំ​រយ​រំពាត់​ដូចគ្នា​ ។ បុរស​នោះ​ធ្វើ​យក​ចិត្ត​ទុក​ដាក់​តាម​ព្រះ​រាជ​បញ្ជា ។

ព្រះ​រាជា​ត្រាស់​សួរ​ម្តង​ទៀត​ថា​ អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច ? ប​ពិត្រ​មហា​រាជ​ អត្មាភាព​ចូល​ចិត្ត​និយាយ​ថា​ ខន្តីៗ តែ​ព្រះ​អង្គ​បែរ​ជា​សំគាល់​ថា​ ខន្តី​នៅ​ចន្លោះ​ស្បែក​អត្មា​ភាព​ទៅ​វិញ ? មិនមែន​នៅ​ចន្លោះ​ស្បែក​ទេ​ព្រះ​អង្គ​ ខន្តី​នេះ​ នៅ​ក្នុង​​ចន្លោះ​បេះ​ដូង​ដ៏​ជ្រៅ​របស់​អត្មា​ភាព​ ។

នែ​អ្នក​ចូរ​កាត់​ដៃ​ជើង​តាបស​នេះ​ឲ្យ​ឆាប់​ ។ រាជ​បុរស​ក៏​កាត់​តាម​ព្រះ​រាជ​បញ្ជា​ ។ ព្រះ​រាជា​ត្រាស់​សួរ​ជា​គំ​រប់​ ៣​ដងថា​ អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច ? បពិត្រ​មហា​រាជ​ អត្មាភាព​ចូល​ចិត្ត​និយាយ​ថា​ខន្តី​ តែ​ព្រះ​អង្គ​បែរ​ជា​សំ​គាល់​ថា​ខន្តី​នៅ​នឹង​ដៃ​ ជើង​អត្មា​ទៅ​វិញ​ ខន្តី​ក្នុង​ដៃ​និង​ជើង​គ្មាន​ទេ​ ។ នែ​អ្នក​ចូរ​កាត់​ច្រមុះ​ និង​ត្រ​ចៀក​តាបស​នេះ​ឲ្យ​ឆាប់​​ ។ បុរស​នោះ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ដូច​លើកមុន​ ។

ព្រះ​រាជា​ត្រាស់​សួរ​តែ​ពាក្យដ​ដែលៗ ​តាបស​ក៏ឆ្លើយ​តែ​ពាក្យ​ដដែលៗ​ ​ដូចគ្នា​​ដរាប​តែ​ព្រះ​រាជា​​ខ្ញាល់​ជា​ខ្លាំង​ លើក​ជើង​ទាត់​កណ្តាល​​ដើម​ទ្រូង​​ព្រះ​ពោ​ធិសត្វ​មួយ​ជើង​ភឹង​យ៉ាង​ធ្ងន់​ ទើប​ថយ​ចេញ​ទៅ​ ក៏​ត្រូវ​ផែន​ដី​ស្រូប​ក្បែរ​ឧទ្យាន​ ឲ្យទៅ​កើត​ក្នុង​អវិចី​មហា​នរក​ មាន​អណ្តាត​ភ្លើង​ក្រហម​ច្រាល​ឆ្អៅ​ ឆេះ​រោល​រាល​ស្រោប​ពេញ​ខ្លួន ។

គ្រាន់​តែ​ស្តេច​​អសប្បុរស​ចេញ​ទៅ​ភ្លាម​សេនា​ប​តី​ចូល​ទៅ​ជូត​ឈាម​ព្រះ​ពោ​ធិសត្វ​ ហើយ​ឲ្យ​លោក​គង់​ចុះ​និយាយ​យ៉ាង​នេះ​ថា​ ប្រ​សិន​បើ​លោក​ម្ចាស់​ដ៏​ចំ​រើន​ខ្ញាល់​គួរ​ខ្ញាល់​ចំ​ពោះ​តែ​ព្រះ​រាជា​ ដែលធ្វើ​កំ​ហុស​ដល់​លោក​ម្ចាស់​ សូម​កុំ​ខ្ញាល់​នឹង​ជន​ដទៃ​ ។​ តាបស​ស្តាប់​ពាក្យ​នោះ​ហើយ​ពោល​ថាៈ

យោ​ មេ​ ហត្ថេ​ ច​ បាទេ​ ច កណ្ណ​នា​សញ្ច ឆេទយិ​ ចិរំ​ ជី​វតុ​ រាជា​ នហិ​ កុ​ជ្យន្តិ​ មា​ទិសា ។

ព្រះ​រាជា​អង្គ​ណា​ ត្រាស់​បង្គាប់​ឲ្យ​កាត់​ដៃ​ ជើង​ និង​ ច្រ​មុះ​ និង​ ត្រ​ចៀក​អាត្មា​ សូម​ឲ្យ​ព្រះ​រាជា​អង្គ​នោះ​មាន​ព្រះ​ជន្ម​វែង​បណ្ឌិត​ទាំង​ឡាយ អម្បាល​យ៉ាង​អត្មា​មិនខឹង​ផ្តេស​ផ្តាស​ទេ ។

តាបស​ពោល​យ៉ាង​នេះ​ហើយ ក៏​ធ្វើ​មរណ​កាល​ក្នុង​ឧទ្យាន​ថ្ងៃ​នោះ​ឯង ។ ព្រោះ​ហេតុ​នោះ​ព្រះ​ភគវាត្រាស់​ថា​

អហុ​ អតី​ត​មទ្ធា​នេ សមណោ ខន្តី​ទីប​នោ
តំ​ ខន្តី​យាយេវ​ ថិ​តំ​ កាសី​រាជា​ អ​ឆេទយិ ។


ក្នុង​កាល​ដ៏​យូរ​លង់​ហើយ​ សមណៈអ្នក​ពោល​សរ​សើរ​ខន្តី​ត្រូវ​ស្តេច​កាសី​ប្រើ​គេឲ្យ​សម្លាប់​ខ្លួន​ដែល​ឋិត​នៅ​ក្នុង​ខន្តី​ ។

ស្តេច​ក​លា​បុ​ក្នុង​កាល​នោះ​ គឺ​ភិក្ខុ​ទេវ​ទត្ត​ក្នុង​កាល​ឥឡូវ​នេះ ឯ​ខន្តី​វាទី​តាបស​ គឺ​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​បរម​គ្រូ​យើង​នេះ ។

( មហា​ សំ​-សុខ​ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់​ )

បាន​ដកស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និទាន​ជាតក​



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤៦,៣៣៩ ដង)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ៤១,៦៩២ ដង)
គុណ​នៃ​ការ​ពិចារណា​នូវ​ព្រះ​ត្រៃ​លក្ខណ៍​ គឺ​អនិច្ចំ ទុក្ខំ អនត្តា
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,១៧០ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៥១ ដង)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.28
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿