30
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៥,៣៧៥
Today
ថ្ងៃម្សិលមិញ ១២,៨៩៩
ខែនេះ ៣,៤៦៨,៤១៦
សរុប ៣៧៧,៧៨៩,៩៣៨
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៧,៦៧៤ ដង)

ពិចារណា​ដោយ​វិធី​ចែក​ធាតុ



 
ពិចារណា​ដោយ​វិធី​ចែក​ធាតុ

ការ​ពិចារណា​បែប​នេះ ជា​ការ​បដិបត្តិ​កៀក​ជិត​នឹង​វិបស្សនា ឬ​យក​ការ​ចេះ​ដឹង​ខាង​វិបស្ស​វិជ្ជា​មក​ប្រើ​ជា​ប្រយោជន៍ បាន​ដល់​ការ​សម្លឹង​មើល​ជីវិត​នេះ សម្លឹង​មើល​សត្វ​បុគ្គល យើង គេ តាម​សេចក្តី​ពិត​ថា ត្រឹម​តែ​ជា​គ្រឿង​ប្រកប​ផ្សំ​ទាំង​ឡាយ ។ ដោយ​ធាតុ​ទាំង​ឡាយ​ផ្សេង​ៗ ប្រជុំ​ចូល​គ្នា​ហើយ ក៏​សន្មត់​ហៅ​គ្នា​ទៅ​ថា​មនុស្ស ហៅ​ថា​សត្វ​ជា​យើង ជា​គេ ជា​បុរស ជា​ស្រ្តី​ជាដើម​អីចឹង​ទៅ ។

បើ​នឹង​ចង្អុល​បង្ហាញ​ថា ត្រង់​ណា​ជា​មនុស្ស​ ជា​សត្វ ជា​យើង ជា​គេ គឺ​រក​មិន​ឃើញ​ឡើយ ឃើញ​មានត្រឹម​តែ​ធាតុ​ទាំង​ឡាយ​ដូច​ជា​ធាតុ​រឹង​ខ្លះ ធាតុ​រាវ​ខ្លះ​ជា​ដើម​ ឬ ជា​រូប​ក្ខន្ធ​វេទនាខន្ធ សញ្ញា​ខន្ធ​ សង្ខារ​ក្ខន្ធ វិញ្ញាណ​ក្ខន្ធ តែ​ប៉ុណ្ណោះ​ឯង ឬ ពុំ​នោះ​សោត ក៏​ជា​អាយតនៈ មាន​ភ្នែក​ ត្រចៀក​ច្រមុះ ជាបសាទ​រូប និង​អាយតនៈ ខាង​ក្រៅ ជា​រូប​សម្លេង ក្លិន ជា​ដើម រួម​មក​គឺ​រូប​ធម៌​ខ្លះ​នាម​ធម៌​ខ្លះ ។


កាល​ពិចារណា​ទៅ​តាម​សេចក្តី​ពិត បាន​ចែក​ឲ្យ​ជា​ចំណែក​ៗ ឡើយ តើ​យើង​ក្រោធ​នឹង​អ្វី ? ក្រោធ​នឹង​សក់ សរសៃ ឆ្អឹង ក្រោធ​នឹង​រូប វេទនា​សញ្ញា​សង្ខារ​វិញ្ញាណ​ឬ ក៏​ក្រោធ​នឹង​អ្វី​ផ្សេង​ទៀត ?​

ទី​បំផុត​ក៏​រក​ទី​តាំង​នៃ​សេចក្តី​ក្រោធ​មិន​បាន​ គឺ​មិន​មាន​អ្វី ដែល​សម្រាប់ ឲ្យ​សេចក្តី​ក្រោធ​ចាប់​តោង​ឡើយ ។

មនុស្ស​យើង​ដែល​ចេះ​តែ​ឈ្លោះ​គ្នា ស្អប់​គ្នា គុំ​គួន​គ្នា ព្រោះ​មិន​បាន​មើល​ឲ្យ​ឃើញ​ដល់​ធាតុ​ពិត ៗ ក្នុង​ខ្លួន​ម្នាក់​ៗ រវល់​តែ​ជាប់​ជំពាក់​ប្រកាន់​ថា​ជា​អ្នក​នេះ ថា​ជា​អ្នក​នោះ ម្ល៉ោះ​ហើយ​បញ្ហា​ម៉ឺន​សែន​ជំពូក​នៅ​ក្នុង​ខ្លួន​ម្នាក់​ៗ ដោះ​ស្រាយ​មិន​ចេះ​អស់ ។

អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​ជា​សភាវៈ​ពិត ជា​ការ​ពិត ជា​សច្ច​ធម៌ ប៉ុន្តែ​ដោយ​អំណាច​នៃ​សេចក្តី​ល្ងង់​គឺ​អវិជ្ជា ក៏​សំគាល់​នូវ​ការ​ពិត​ខ្លះ​ថា​ជា​គ្រឿង​នាំ​ឲ្យ​រីក​រាយ ឯ​ការ​ពិត​ខ្លះ​ទៀត ក៏​សំគាល់​ថា​ជា​បញ្ហា ។ កាល​បើ​សំគាល់​ថា​ជា​បញ្ហា​ហើយ ក៏​ខ្វាយ​ខ្វល់ ភ័យ​ព្រួយ ឬ​ក៏​ខឹង​ក្រោធ​ហ្នឹង​ឯង ។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​យើង​ដែល​មិន​បាន​អប់​រំ​ចម្រើន​បញ្ហា មិន​អាច​ពិចារណា​ចែក​ធាតុ​ទៅ​បាន​ទែ ឬ​គ្រាន់​តែ​ចែក​ទៅ​តាម​ការ​ដែល​បាន​ស្តាប់ បាន​អាន​មក​ប៉ុណ្ណោះ ដោយ​មើល​មិន​ឃើញ​តាម​សេចក្តី​ពិត​ឡើយ ដូច្នេះ​ហើយ ការ​កែ​ខៃ​សេចក្តី​ក្រោធ​ដែល​កើត​ឡើង រមែង​មិន​បាន​សម្រេច បើ​យ៉ាង​នេះ គប្បី​មាន​ដំណើរ​ការ​តាម វិធី​ជា​បន្ត​ទៀត ។

អត្តបទ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធី​រម្ងាប់​សេចក្តី​ក្រោធ

រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស

វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ១០,៥០៦ ដង)
របៀបហ្វឹក​ហាត់​ចិត្ត​ឲ្យបាន​ទូលំ​ទូលាយ
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១១,១៧៣ ដង)
ធម៌​សម្រាប់​សង្គ្រោះ​គ្នា​នឹង​គ្នា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៤៩ ដង)
វីតសោកៈ កើតក្រោយ ព្រះសម្មាសម្ពុទ្ធ​បរិនិព្វាន​កន្លងទៅបាន ២១៨ឆ្នាំ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៥,៩៥៧ ដង)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.85
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿