30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៦,៩០៣
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១២១,០៩០
សរុប ៣៨៩,២០៣,៥៧៤
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៦,៩៦០ ដង)

អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត



 
រឿង​ព្រាន​ប្រេត
(ចាក បេ. ខុ.)
(អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត)

កាល​ព្រះ​បរម​លោក​នាថ ព្រះ​អង្គ​គង់​នៅ​វត្ត​វេឡុវ័ន មាន​ព្រាន​ម្នាក់​សំណាក់​នៅ​ទិសាភាគ​នៃ​នគរ​ពារាណសី ។ ព្រាន​នោះ​តែង​ត្រាច់​ទៅ​ព្រៃ​បរ​បាញ់​សត្វ​ម្រឹគ​បក្សី បាន​ហើយ​ឆ្អើរ​សាច់​បរិភោគ ឯ​សាច់​ដែល​នៅ​សល់​ពីរ​នោះ​គាត់​រែក​យកទៅ​លំនៅ ។ ចំណែក​ពួក​ក្មេងៗ បាន​ឃើញ​គាត់​រែក​សាច់​មក​ដល់​មាត់​ព្រៃ​ដូច្នោះ​ហើយ ម្នី​ម្នា​ប្រញាប់​រត់​ទៅ​សុះ​សាច់​នៃ​ព្រាន​នោះ គាត់​ក៏​ហុច​ឲ្យ​១​ដុំ​ៗ​ម្នាក់​ ។

មាន​កាល​សម័យ​ថ្ងៃ​មួយ ព្រាន​ទៅ​ព្រៃ​បាញ់​សត្វ​ពុំ​បាន​មួយ​ឡើយ ទើប​គាត់​បេះ​ផ្កា​រាជ​ពិស (ផ្កា​ត្របែកព្រៃ) យក​មក​ប្រដាប់​អាត្មា រួច​ហើយ​ត​បេះ​ដាក់​អង្រែក​រែក​វិល​មក​វិញ​អស់​ពួក​ក្មេង​ៗ​រត់​ប្រញាយ​ទៅ​សុំ​សាច់​ព្រាន​នោះ គាត់​ក៏​ឲ្យ​ផ្កា​រាជ​ពិស​មួយ​ចង្កោម​ម្នាក់​ៗ ។ លុះ​យូរ​បន្តិច​ទៅ​ព្រាន​នោះ​ក្សិណ​ក្ស័យ​ជីវិត បាន​ទៅ​កើត​ជា​ប្រេត​មាន​រូប​អាក្រក់​គួរ​ឲ្យ​ខ្លាច​ក្រៃ​ពេក ប្រដាប់​ដោ​យ​ផ្កា​រាជ​ពិស​លើ​ក្បាល ហើយ​ចុះ​ក្នុង​ទឹក​ស្ទឹង​លុយ​ច្រាស​ទឹក​ឡើង​លើ ដោយ​គិត​ថា​នឹង​ទៅ​រក​ញាតិ​កា​ក្នុង​ស្រុក​នោះ ។

(ការ​ដោត​ផ្កា​ត្របែក​ព្រៃ​លើ​បាយ​បិណ្ឌ​ព្រោះ​រឿង​នេះ)

លំដាប់​នោះ មាន​មហាមាត្យ​ម្នាក់​ឈ្មោះ​កាឡី ព្រះ​បាទ​ពិម្ពីសារ​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​ទៅ​បង្ក្រាប​សត្រូវ​នៅ​ឯ​ជនបទ លុះ​បង្ក្រាប​សត្រូវ​បាន​រាប​ទាប​ស្រេច​ហើយ ក៏​ឲ្យ​ពល​សេះ រទេះ ថ្មើរ​ជើង​វិល​ត្រឡប់​មក​តាម​ផ្លូវ​គោក​មក​វិញ ។ ឯ​អាមាត្យ​នោះ​ចុះ​មក​តាម​ទន្លេ បាន​ប្រទះ​ប្រេត​នោះ​កំពុង​លុយ​ទឹក​មាន​រូប​អាក្រក់​ ទើប​ដណ្តឹង​សួរ​ថា នែ​ព្រះ​ស្តែង​មាន​រូប​អាក្រក់​ប្រដាប់​ដោយ​ផ្កា​រាជ​ពិស​លើ​ក្បាល លុយ​ទឹក​ទៅ​ឯណា ? តើ​ទី​លំនៅ​ស្ថិត​ទៅ​តំបន់​ណា? ចូរ​ព្រះ​ស្តែង​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ ។

ប្រេត​ស្តាប់​សំនួរ​មហាមាត្យ​សួរ​ដូច្នោះ​ហើយ ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ទៅ​រក​ញាតិ​ការ​នៅ​ក្នុង​ស្រុក​ចូលិតគ្រាម នានគរ​ពារាណសី ដើម្បី​នឹង​រក​ភោជនា​ហារ ។ មហាមាត្យ​ស្តាប់​ហើយ​មាន​ចិត្ត​មេត្តា​ករុណា ទើប​និយាយ​ថា​ បាយ​សតូវ​ខៅ​តាក​យើង​មាន តើ​ធ្វើ​ដូចម្តេច​នឹង​បាន​ដល់​អ្នក? ទើប​ប្រេត​ឆ្លើយ​ថា​​បើ​លោក​មេត្តា​អាសូរ​ខ្ញុំ ក្រែង​មាន​អ្នក​ណា​ជា​ឧបាសក​រក្សា​គុណ​ព្រះ​រតន​ត្រ័យ​តាំង​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍​មាន​នៅ​ក្នុង​ទូក​លោក​សូម​លោក​ឲ្យ​ទៅ​អ្នក​នោះ ហើយ​ឧទ្ទិស​ចំណែក​បុណ្យ​ចំពោះ​មក​ខ្ញុំ​ៗ​នឹង​បាន​សេចក្តី​សុខ​រួច​ចាក​ទុក្ខ​ផង​ទាំង​ពួង ។


គ្រានោះ​មាន​ជាង​កាត់​សក់​ម្នាក់​នៅ​ក្នុង​ទូក​នោះ ជា​ឧបាសក​ត្រេក​អរ​ក្នុង​គុណ​ព្រះ​ពុទ្ធ ព្រះ​ធម៌​ព្រះ​សង្ឃ ទើប​មហាមាត្យ​ឲ្យ​ឧបាសក​នោះ​ងូត​ទឹក​ស្លៀក​ដណ្តប់​សម្ពត់​រលីង​ដូច​សម្បុរ​មាស​ស្រេច​ហើយ ឲ្យ​បរិភោគ​អាហារ​ភោជន រួច​ឧទ្ទិស​ចំណែក​បុណ្យ​ចំពោះ​ទៅ​ប្រេត​ថា ឥទំ ទានំ​រីទាន​នេះ​ចូរ​សម្រេច​ដល់​ប្រេត​ហោង ។ ដោយ​ការ​ឧទ្ទិស​កុសល​នេះ ក៏​បាន​សម្រេច​ដល់​ប្រេត​នោះ​ឲ្យ​មាន​សំពត់​ស្លៀក​ដណ្តប់ មាន​អាហារ​បរិភោគ​ដ៏​ត្រកាល ឃើញ​ជាក់​ច្បាស់​ទាន់​ហន់​ក្នុង​ពេល​នោះ ។

កាល​ដែល​មហាមាត្យ​ឧទ្ទិស​កុសល​ដល់​ប្រេត ឃើញ​ច្បាស់​ជាក់​នឹង​ភ្នែក​ស្រេច​ហើយ ក៏​ចុះ​ទូក​អុំ​ទៅ​ទាំង​យប​ពុំ​ឈប់​និន្ទ្រា លុះ​ព្រឹក​ព្រាង​ស្វាង​ព្រះ​សុរិយា ក៏​បាន​ទៅ​ដល់​នគរ​ពារាណសី ។ ព្រះ​ភគវា​ទ្រង់​ព្រះ​ដំណើរ​មក​តាម​អាកាស​ដើម្បី​នឹង​អនុគ្រោះ​ដើ​ទុក្ខ​មហាជន​ទាំង​ឡាយ​ ទ្រង់​ចុះ​ពី​អាកាស​មក​ប្រតិស្ឋាន​ទៀប​ឆ្នេរ​មហាទនី ។ កាល​នោះ​កាឡី​អាមត្យ​ឡើង​មក​អំពី​ទូក​ ក៏​ជួប​ព្រះ​បរមលោក​នាថ​ក្នុង​ទី​នោះ មាន​ចិត្ត​ត្រេក​អរ​ម្នី​ម្នា​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​អារាធនា​និមន្ត​ទទួល​ចង្ហាន់​ក្នុង​វេលា​ព្រឹក​នោះ ព្រះ​អង្គ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​តាម​ប្រវេណី​នៃ​ព្រះ​ពុទ្ធ​ពី​បុរាណ ។

មហាមាត្យ​លុះ​ដឹង​ថា ព្រះ​អង្គ​ទទួល​និមន្ត​ហើយ ក៏​ប្រញាប់​ប្រញាល់​ទៅ​ជំរះ​ទី​ឲ្យ​រាប​ស្មើ ធ្វើ​មណ្ឌល​មុខ​ ៤ ប្រដាប់​គ្រឿង​សក្ការបូជា​មាលា​ផ្កា​កម្រង​គ្រឿង​ក្រអូប​ផ្សេងៗ ក្រាល​អាសនៈ​ថ្វាយ​ព្រះ​អង្គ​គង់ ។ ព្រះ​អង្គ​គង់​លើ​អាសនៈ​ដ៏​សមគួរ​ហើយ ទើប​មហាមាត្យ​ក្រា​ទូល​អំពី​ហេតុ​ដែល​បាន​ឃើញ​ប្រេត ព្រម​ទាំង​បាន​ឧទ្ទិស​ចំណែក​បុណ្យ​ឲ្យ​ដល់​ប្រេត​នោះ​ផង ក៏​បាន​រួច​ចាក​ទុក្ខ​ទាំង​ពួង ។ ទើប​ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​ចិន្តា​ថា​ពួក​ភិក្ខុ​សង្ឃ​ចូរ​មក​ក្នុង​ទី​នេះ ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្តា​ដូច្នោះ​ហើយ ពួក​ភិក្ខុ​សង្ឃ ក៏​មក​អង្គុយ​ចោម​រោម​ព្រះ​អង្គ​ជា​បរិវារ ។

មហាមាត្យ​ឃើញ​ព្រះ​សង្ឃ​គង់​ចោម​រោម​ព្រះ​សាស្តា​ដូច្នោះ​ហើយ រឹង​រឹត​តែ​មាន​សេចក្តី​ត្រេក​អរ​ចូល​ទៅ​អង្គាស​ភត្ត​ថ្វាយ​ព្រះ​អង្គ នឹង​ភិក្ខុ​សង្ឃ​ស្រេច​ហើយ ទើប​ព្រះ​អង្គ​ទ្រង់​អធិដ្ឋាន​ថា មនុស្ស​ផង​ទាំង​ឡាយ​ដែល​នៅ​ទៀប​នគរ​នេះ​ចូរ​មក​ប្រជុំ​គ្នា​ក្នុង​ទី​ឥទ្ធិ​ឬទ្ធិ​ឲ្យ​ពួក​ប្រេត​នោះ​មូល​មក​ប្រជុំ​គ្នា​តែ​មួយ​ពួក​ ហើយ​ឲ្យ​សម្តែង​បុព្វ​កម្ម​រៀង​ៗខ្លួន ប្រេត​ខ្លះ​ថា យើង​ជា​មាតា​នៃ​ក្មេង​ទាំង​ឡាយ​នេះ ជា​អ្នក​មានទ្រព្យ​សម្បត្តិ​ច្រើន ពុំ​បាន​ធ្វើ​បុណ្យ​សុន្ទរ៍ទាន​ដល់​ស្មូម​យាចក ពុំ​បាន​ដាក់​បាត្រ​ប្រគេន​ព្រះសង្ឃ ខ្លះ​ថាយើង​ជាមនុស្ស​មច្ឆរិយ​កំណាញ់​ស្វិត​ស្វាញ​ជូជាតិ​សាមាន្យ ពុំ​មាន​ចិត្ត​ត្រេក​អរ​ក្នុង​ការ​កុសល​នានា ។

ដោយ​ហេតុ​បាប​កម្ម​យ៉ាង​នេះ​ឯង ក៏​បណ្តាល​ឲ្យ​រង​ទុក្ខ​វេទនា អត់​បាយ​អត់​ទឹក​មាន​ខ្លួន​អាក្រាត​រក​សំពត់​ស្លៀក​ដណ្តប់​ពុំ​បាន ។ ខ្លះ​ថា​យើង​រវល់​តែ​ស្តាយ​អាឡោះ​អាល័យ​ទ្រព្យ​សម្បត្តិ​ស្រែ​ចំការ​ច្បារ​ដំណាំ ពុំ​ហ៊ាន​ធ្វើ​បុណ្យ​ទាន​ថែម​ទាំង​ខ្លួន​ក៏​ពុំ​ហ៊ាន​បរិភោគ​ឲ្យ​បាន​ស្កប់​ស្កល់ លុះ​ដល់​ស្លាប់​ទៅ​របស់​ទាំង​នោះ​ក៏​ពុំ​អាច​យក​ទៅ​ជាមួយ​បាន​ផង​មក​តែ​ម្នាក់​ឯង​កណ្តែង​កណ្តោច​ខ្លោច​ផ្សារ​កំព្រា​រង​ទុក្ខ​វេទនាក្រៃ​ពេក​លុះ​លះ​បង់​កំណើត​អំពី​ប្រេត​នេះ​ទៅ នឹង​បាន​ទៅ​កើត​ត្រកូល​ថោក​ទាប មាន​ត្រកូល​ចណ្ឌាល​ជា​ដើម ។


កាល​ដែល​ព្រះ​សាស្តា​បរម​គ្រូ​ទ្រង់​សំដែង​ពី​ទាន ដែល​បុគ្គល​បាន​ធ្វើ​ ដើម្បី​កាត់​បង់​សេចក្តី​កំណាញ់ ត្រេក​អរ​នឹង​អំពី​កុសល​តម្កល់​ទុក​ក្នុង​ជាតិ​នេះ លុះ​រំលាយ​ខន្ធ​ទៅ រមែង​បាន​ទៅ​កើត​ស្ថាន​សួគ៌​បរិបូណ៍​ដោយ​រូប​ឆោម​ពណ៌​ល្អ​ មាន​បរិវារ​ចោម​រោម​ថ្កុំ​ថ្កើង​រុង​រឿង មាន​រស្មី​ផ្សាយ​ចេញ​ពី​រាង​កាយ មាន​ស្រះ​បោក្ខរណី​ជា​ទី​សប្បាយ មាន​ប្រាសាទ​មាស ឳកាស​ដោយ​រស្មី​ជា​ទី​ស្រណុក​សុខ​សប្បាយ ឥត​អន្តរាយ​មក​បៀត​បៀន​បាន​ ឡើយ លុះ​ច្យុត​អំពី​ស្ថាន​សួគ៌​នោះ​បាន​មក​កើត​ក្នុង​វង្ស​ត្រកូល​ថ្កុំ​ថ្កើង​រុង​រឿង មាន​ត្រកូល​ក្សត្រ​ជា​ដើម​មាន​សម្បត្តិ​នោះ​ច្រើន​អនេក​មាន​ស្រី​ស្រឹង្គារ​ចោម​រោម​ជា​បរិវារ ព្រោះ​ហេតុ​តែ​បាន​ធ្វើ​បុណ្យ​កុសល​តម្កល់​ទុក​ពី​ជាតិ​មុន​ទើប​បាន​សម្បត្តិ​នោះ​ក្នុង​លោកិយ និង​បរលោក ។

ឯ​សម្បត្តិ​ទាំង​ពីរ​នេះ​បើ​បុគ្គល​ពុំ​បាន​ធ្វើ​ហើយ ក៏​ពុំ​អាច​នឹង​បាន​ឡើយ ។ ឯ​ពួក​មហាជន មាន​កាឡី​អាមាត្យ​ជា​ប្រធាន​បាន​ស្តាប់​ហើយ​មាន​ចិត្ត​រីក​រាយ​ត្រេក​អរ​យ៉ាង​ក្រៃ​លែង លុះ​ចប់​ធម្ម​វិសេស​ទេសនា អស់​មហាជន​ក៏​បាន​លុះ​ធម្មា​ភសម័យ​តាម​ឧបនិស្ស័យ​វាសនា​រៀង​ៗ​ខ្លួន ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំ​ជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩១៣ ដង)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.58
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿