30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦២,៥១៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៤០,៤៥១
សរុប ៣៨៥,៥២៧,១៤៤
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨៤៣ ដង)

រឿង​ឧបាសកតិស្សៈ



 
រឿង​ឧបាសកតិស្សៈ
(ចាក អ. សំ.)
(អ្នក​មាន​សីល​ ស៊ូ​លះ​បង់​ជីវិត​ខ្លួន​ ដើម្បី​ប្តូរ​យក​ជីវិត​សត្វ​ទុក)

ព្រះ​មហាក្សត្រ​តិស្ស​មហា​រាជ ជា​ស្តេច​មាន​ធម៌ សោយ​រាជ​សម្បត្តិ​នៅ​ក្រុង​លង្កា​ទ្វីប ទ្រង់​មាន​ព្រះ​រាជ​ហរទ័យ ចង់​សោយ​សាច់​ទទា​អាំង​ជា​ពន់​ពេក តែ​ទ្រង់​ឈ្វេង​យល់​ថា បើ​អញ​និយាយ​ប្រាប់​គេ​ថា ចង់​ស៊ី​សាច់​ទទា​អាំង មុខ​ជា​អាណា​ប្រជានុរាស្រ្ត​នឹង​ធ្វើ​សាច់​ទទា​ទាំង​ឡាយ ឲ្យ​វិនាស​ក្នុង​ទី​ប្រមាណ​មួយ​យោជន៍​ជុំ​វិញ ។ ព្រះ​រាជាំ​ទ្រង់​ខំ​អត់​សង្កត់​ចំណង់​នោះ អស់​រយះ​៣​ឆ្នាំ រោគ​ខ្ទុំ ក៏​កើត​ឡើង​នា​ព្រះ​ការណ៌​ទ្រង់​ៗ មិន​អាច​អត់​ទ្រាំ​នឹង​សេចក្តី​ស្រេក​ឃ្លាន​បាន ក៏​ត្រាស់​បន្ទូល​ព្រះ​សូរ​សីហានាថ​សួរ​ថា អ្នក​បំរើ​អញ មាន​អ្នក​រក្សា​សីល​ដោយ​ត្រឹម​ត្រូវ​ដែរ​ឬ? ក្រាប​ទូល​មាន​ឧបាសក​ម្នាក់​ឈ្មោះ​តិស្សះ​ជា​អ្នក​រក្សា​សីល​ដោយ​ត្រឹម​ត្រូវ មិន​ដែល​ដាច់​ធ្លុះ​ធ្លាយ ដល់​ម្តង​ឡើយ ។


ព្រះ​រាជា​មាន​ប្រាថ្នា​នឹង​ល្បង​ឧបាសក​នោះ​មើល​ ទើប​បង្គាប់​ឲ្យ​ហៅ​ឧបាសក​នោះ​មក ។ ឧបាសក​មក​ហើយ ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​រាជា​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ ។ ព្រះ​រាជា​សួរ​ថា អ្នក​ឯង​ចូរ​វិញ​ចុះ ។ ឧបាសក​ក៏​ថ្វាយ​បង្គំ​ត្រឡប់​ទៅ​វិញ ។ កាល​ឧបាសក​ទៅ​ផុត​ ព្រះ​រាជា​ទ្រង់​បង្គាប់​បុរស​ម្នាក់​ឲ្យ​កមាន​រស ១ ទៅ​ឲ្យ​ឧបាសក​នោះ ធ្វើ​ម្ហូប​បី​មុខ​មក​ថ្វាយ​ព្រះ​អង្គ ជា​ព្រះ​ក្រយា​ស្ងោយ ។ បុរស​នោះ​ក៏​ធ្វើ​តាម​ព្រះ​រាជ​អាជ្ញា ។ ឧបាសក​និយាយ​នឹង​រាជ​បំរើ​នោះ​ថា បើ​មាន​នេះ​ងាប់​ស្រាប់​យើង​អាច​ចាត់​ចែង​ព្រះ​ក្រយា​ស្ងោយ​ថ្វាយ​តាម​ព្រះ​រាជ​បំណង​បាន​ តែ​ឥឡូវនេះ មាន​នោះ​រស់​ យើង​ធ្វើ​មិន​បាន​ទេ​ព្រោះ​យើង​កាន់​សីល មិន​សម្លាប់​សត្វ ចូរ​អ្នក​ទូល​ព្រះ​រាជា​វិញ​ចុះ ។ រាជ​បុរស​ក៏​ទៅ​ទូល​ព្រះ​រាជា​តាម​ពាក្យ​នោះ ។ ព្រះ​រាជា​បាន​ត្រាស់​បង្គាប់​រាជ​បុរស ឲ្យ​ទៅ​ប្រាប់​ទៀត រាជ​បុរស​ក៏​ទៅ​ប្រាប់​ឧបាសក​នោះ​ថា អាជ្ញា​ស្តេច​ធ្ងន់​ពេក​ណាស់ អ្នក​ឯង​ធ្វើ​យាង​នេះ​មិន​គួរ​ទេ បើ​អ្នក​សម្លាប់​មាន់​នេះ​ធ្វើ​ព្រះ​ក្រយា​ស្ងោយ​ថ្វាយ​ព្រះ​រាជាំ ហើយ​ដាច់​សីល​អ្នក​ឯង​អាច​សមាទាន​វិញ​បាន ។

តិស្ស​ឧបាសក ប្រាប់​រាជ​បុរស​នោះ​ថា ក្នុង​មួយ​អត្តភាព មាន​សេចក្តី​ស្លាប់​តែ​មួយ​ដង មិន​ដែល​មាន​ដល់​ពីរ​ដង ដូច្នេះ​យើង​មិន​ធ្វើ​បាណាតិបាត​កម្ម​បាន​ទេ​រាជ​បុរស​ក៏​ត្រឡប់​ទៅ​ក្រាប​ទូល​ព្រះ​រាជា​វិញ ។ ព្រះ​រាជា​ត្រាស់​ប្រើ​ឲ្យ​សម្លាប់​មាន់​ជា​គំរប់​៣​ដង​ ក៏​តិស្ស​ឧបាសក​មិន​ព្រម ទើប​ទ្រង់​ត្រាស់​ឲ្យ​ហៅ​តិស្ស​ឧបាសក​នោះ​មក​សួរ​ថា ហេតុ​អ្វី​ក៏​អ្នក​ឯង​មិន​សម្លាប់​មាន់ ធ្វើ​ព្រះ​ក្រយា​ស្ងោយ​យក​ឲ្យ​ខ្ញុំ ។ ឧបាសក​ទូល​ថា ព្រះ​សម្មតទេវាវង្ស ខ្ញុំ​ព្រះ​អង្គ​ជា​អ្នក​រក្សា​សីល មិន​អាច​សម្លាប់​សត្វ​បាន​ទេ ។ ព្រះ​រាជា​បង្គាប់​ថា នែ​នាយ​ពេជ្ឃឃាដ​ទាំង​ឡាយ​ ចូរ​នាំ​ឧបាសក​នេះ​យក​ទៅ​សម្លាប់​កាត់​ក្បាល​វា​ចោល​ចេញ ព្រោះ​វា​មិន​ស្តាប់​បង្គាប់​អញ​ជា​ម្ចាស់​ផែន​ដី តែ​ទ្រង់​បាន​ប្រាប់​អាថ៌​កំបាំង​ជា​សញ្ញា​ដល់​ពេជ្ឃឃាដ​ថា អ្នក​ទាំង​ឡាយ​កុំ​សម្លាប់​មនុស្ស ហើយ​ត្រឡប់​មក​ប្រាប់​អញ​វិញ ។

ពួក​រាជ​បុរស​នាំ​ឧបាសក​នោះ​ទៅ​ឲ្យ​ដេក​លើ​ឈើ​ជ្រញ់ ហើយ​ឲ្យ​មាន់​ទៅ​បុរស​នោះ ។ ឧបាសក​ក៏​យក​មាន់​ដាក់​លើ​ទ្រូង ហើយ​និយាយ​ថា​នែ​មាន់! យើង​បាន​ឲ្យ​ជីវិត​យើង​ទៅ​ប្តូរ​យក​ជីវិត​អ្នក ដើម្បី​ឲ្យ​ឯង​រស់​នៅ​ មាន់​ឯង​កុំ​ភ័យ​អី ចូរ​ឯង​ហើរ​ទៅ​ចុះ! ថា​ដូច្នោះ​ហើយ ក៏​បោះ​មាន់​នោះ​ទៅ ។ មាន់​បាន​ទទះ​ស្លាប​ហើរ​ទៅ​ទុំ​លើ​ដើម​ជ្រៃ​មួយ​ក្បែរ​នោះ ។ កន្លែង​នោះ​ឈ្មោះ​ថា កុក្កុដគិរី ប្រែ​ថា កន្លែង​ឲ្យ​អភ័យ​ដល់​មាន់។


ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់​ដំណឹង​នោះ​ហើយ ទើប​ត្រាស់​ប្រើ​បុត្រ​អមាត្យ​ម្នាក់ ឲ្យ​ទៅ​ហៅ​ឧបាសក​នោះ​មក​វិញ ប្រទាន​គ្រឿង​ឥស្សរិយស​ឲ្យ​ហើយ​ត្រាស់​ថា យើង​មិន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ទេ យើង​គ្រាន់​តែ​ល្បង​សាក​មើល​ទេ​តើ ព្រោះ​ចង់​សោយ​សាច់​ទទា​អាំង​កន្លង​មក​៣​ឆ្នាំ​ហើយ​ អ្នក​ឯង​ចាត់​ចែង​សាច់​ទទា​ដែល​បរិសុទ្ធ​ដោយ​ទី​បំផុត​៣​យ៉ាង ដល់​យើង​បាន​ឬ​ទេ?

ឧបាសក​នោះ​ទទួឡ​ព្រះ​រាជ​បន្ទូល​ហើយ​ក៏​ចេញ​ទៅ​ឈរ​ទៀប​មាត់​ទ្វារ​ បាន​ឃើញ​បុរស​ម្នាក់​យួរ​សាច់​ទទា​៣ ងាប់​ស្រាប់​មក​ពី​ព្រលឹម ទើប​សួរ​ទិញ​បុរស​នោះ​ឲ្យ​ថ្លៃ​២​កហាបណះ ហើយ​យក​មក​ចាត់​ចែង​បង់​គ្រឿង​ប្រហើរ ទាំង​ឡាយ​មាន​ខ្ទឹម​ជា​ដើម អាំង​ឆ្អិន​ស្រាច់​បាច់​ហើយ ក៏​នាំ​ទៅ​ថ្វាយ​ព្រះ​រាជា​ព្រះ​ក្រយា​ស្ងោយ​ក្នុង​គ្រា​នោះ​ឯង ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំ​ជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
 



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៦០៣ ដង)
ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២៥,៥៦៦ ដង)
ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.47
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿