ថ្ងៃ អាទិត្យ ទី ០៩ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៧,៦២១
Today
ថ្ងៃម្សិលមិញ ១៦១,៣៧៧
ខែនេះ ១,៥២៨,៩៨៩
សរុប ១៩២,០៨៤,៣០៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៤៤៧១ ដង)

​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា



ស្តាប់សំឡេង
 
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា
(​ ចាក បេ. ខុ. )
( ទោស​នៃការ​ដាក់​បណ្តាសា​កូន​របស់​ខ្លួន )

 
សម័យ​មួយ​ ព្រះ​កង្ខារ​រេវត​ត្ថេរ កំ​ពុង​សម្រាក​ក្នុង​វេ​លា​ពេល​ថ្ងៃ​ក្បែរ​ឆ្នេរ​ ទន្លេ​គង្គា​ ។ ពេល​នោះ​មាន​ប្រេត​ញី​មួយ​ មាន​សម្បុរ​អា​ក្រក់ ឃើញ​គួរ​ខ្លាច​មាន​សក់​វែង​ដល់​ដី​​ អា​ក្រាត​ខ្លួន​ទទេ បាន​យក​សក់​របស់​ខ្លូន​បិទ​បាំង​កាយ​ ដើរ​ចូល​ទៅ​រក​ព្រះ​ថេរៈ​ ហើយ​និយាយ​ត្អួញ​ត្អែ​ថា​ បពិត្រ​លោក​ម្ចាស់​ចាប់​តាំង​ពី​ខ្ញុំ​បាន​ធ្វើ​មរណ​កាល​មក​​​ ចំ​នួន​ ៥៥ ឆ្នាំហើយ​ មិន​ដែល​បាន​បរិ​ភោគ​អា​ហារ​ ផឹក​នូវ​ទឹក​សោះ​ឡើយ​ ខ្ញុំ​ស្រេក​ទឹក​ណាស់​ សូម​លោក​ម្ចាស់​មេត្តា​ឪ្យ​ទឹក​ដល់​ខ្ញុំ​ផង ។

ព្រះ​កង្ខា​រេ​វតត្ថេរ​ តប​ថា​ទន្លេ​គង្គា​នេះ​មាន​ទឹក​ត្រ​ជាក់​ហូរ​ពី​លើក​ភ្នំ​ហេមពាន្ភមក​ ចូរ​នាង​ផឹក​នូវ​ទឹក​ក្នុង​ទន្លេ​នេះ​ទៅ ហេតុ​អ្វី​មក​សុំ​ទឹក​ពី​អាត្មា​វិញ​ ។

ប្រេត​ឆ្លើយ​ថា​ ប​ពិត្រ​លោក​ម្ចាស់​ ខ្ញុំ​ដង​ទឹក​ទន្លេ​នេះ​ហើយ​ តែ​មិន​អាច​ផឹក​បាន​ ព្រោះ​ទឹក​នោះ​ក្លាយ​ជា​ឈាម​ ក្នុង​ពេល​ដែល​ខ្ញុំ​ដង​ឡើង ។ អា​ស្រ័យ​ហេតុនេះ​ សូម​លោក​ម្ចាស់​ឪ្យ​ទឹក​ខ្ញុំ​ផឹក​ផង​ ។

ព្រះ​ថេរៈ​សួរ​ថា​ នាង​បាន​ធ្វើ​កម្ម​អាក្រក់​ដូច​ម្តេច​ដោយ​កាយ​ វា​ចា ចិត្តពី​ជាតិ​មុន ទើប​ពេល​នេះ​មាន​វិ​បាក​ដូច្នេះ ?

ប្រេត​ឆ្លើយ​ថា​ កាល​ពី​បព្វ​ជាតិ​ ខ្ញុំ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ឧ​ត្តរៈ ជា​ឧ​បាសក​អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ពុទ្ធ​សាសនា​ ខ្ញុំ​ជា​មនុស្ស​កំណាញ់​មិន​ចង់​ខាត​បង់​ទ្រព្យ ។ កូន​ខ្ញុំ​បាន​ឪ្យ​ចីវរ​បិណ្ឌបាត​ គិ​លាន​ភេសជ្ជ និង​សេ​នាសនៈ ចំពោះ​សាមណៈ ទាំង​ឡាយ​។​ ពេល​នោះ​សេចក្តី​កំ​ណាញ់​រួប​រឹត ចិត្ត​ខ្ញុំ​បណ្តាល​ឪ្យ​មាន​ សេចក្តី​ក្រោធ​ញាប់​ញ័រ​ជេរ​ ប្រ​ទេច​ដាក់​ប​ណ្តាសា​កូន​ថា ម្នាល​​ឧត្តរៈ​ ចីវរប្បច្ឆ័យ​ជា​ដើម​នោះ​ ចូរ​កើត​ទៅជា​ឈាម​ដល់​ឯង​ក្នុង​បរ​លោក​ចុះ​​ ព្រោះ​ផល​នៃកម្ម​នេះ​ទើប​ទឹក​ទន្លេ គង្គា​នេះ​ក្លាយ​ជា​ឈាម​ដល់​ខ្ញុំ​ ។

ព្រះ​ថេរៈ​មាន​សេចក្តី​អ​នុគ្រោះ បាន​ជួយ​ប្រេត​នោះ​ឪ្យ​រួច​ចាក​បាប​កម្ម​របស់​ខ្លួន ។

អត្តបទនេះវាយ​បញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត។ 
អត្ត​បទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវ​ភៅ​ ប្រជុំ​និ​ទាន​ជាតក។
ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥០៨១៥ ដង)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៣៨៨៤៦ ដង)
សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕