30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៨,០៧៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២២៦,០១១
សរុប ៣៨៥,៥១២,៧០៤
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,៤២៩ ដង)

រឿង​អ្នក​ផឹក​សុរា



 
រឿង​អ្នក​ផឹក​សុរា
(ចាក ម. អ.)
(​អ្នក​ប្រមឹក​តែង​ហិន​ហោច​ទ្រព្យ​នឹង​វិនាស​ប្រាណ​ក្នុង​បច្ចុប្បន្ន)

 
កាល​កន្លង​ទៅ​ហើយ ព្រះ​បរមពោធិសត្ថ​របស់​យើង​ទ្រង់​យោន​យក​កណើត​ជា​សេដ្ឋី​មាន​ទ្រព្យ​៤០​កោដិ កប់​ទុក​ក្នុង​ផែនដី តែង​បរិច្ចាក​ទាន​ជាដើម​ដល់​ស្មូម​យាចក​ដែល​មក​សុំ​ច្រក​ល្ហក លុះ​ពេល​អស់​ព្រះជន្ម​ក៏​បាន​ទៅ​កើត​ជា​សក្កទេវរាជ ។

ឯ​សេដ្ឋី​ពោធិសតថ​នេះ​មាន​កូន​ប្រុស​តែ​មួយ​គត់ ។ បុត្រ​នោះ​លុះ​អស់​ពី​សេដ្ឋី​ជា​បិតា​ទៅ បាន​ឲ្យ​គេ​កសាង​មណ្ឌប​មួយ​មាន​មហាជន​ជា​បរិវារ​ចោមរោម ក្នុង​ពេល​ដែល​គាត់​អង្គុយ​ផឹក​សុរា ។ អ្នក​ប្រមឹក​រូប​នេះ តែង​ឲ្យ​ទ្រព្យ​មួយ​ពាន់​កហាបណៈ ដល់​ជន​អ្នក​ថ្នឹក​ខាង​ល្បែង​ទាំង​ឡាយ​មាន​លោត​រាំ​ច្រៀង​ជាដើម​តែ​យ៉ាង​នេះ​ជា​និច្ច​និរន្តរ៍ ហើយ​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​ល្មោភ​លេង​ស្រី ល្មោភ​ផឹក​ស្រា ល្មោភ​ស៊ី​សាច់​ ជា​អ្នក​មាន​ប្រក្រតី ឋិត​នៅ​ក្នុង​រោង​មហោស្រព​មាន​រាំ​នឹង​ច្រៀង​មិន​យូរ​កាល​ប៉ុន្មាន ក៏​វិនាស​ហិនហោច​ទ្រព្យ​ទាំង​៤០​កោដិ​ដែល​ជា​មត៌ក​បិតា​រលីង នឹង​ប្រែ​ភាព​ទៅ​ជា​មនុស្ស​ទុគ៌ត មនុស្ស​កំព្រី​កំព្រា​អានថា​តែ​ឯក​ឯង រក​ទី​ពឹង​នាក់​អាស្រ័យ​គ្មាន​ស្លៀក​ពាក់​កំណាត់​សំពត់​ដែល​គេ​បោះ​ចោល​នៅ​ទី​ទាំង​ឡាយ​ មាន​ផ្លូវ​ផ្សារ​ជា​ដើម ។

សក្កទេវរាជ ដឹង​រឿង​រ៉ាវ​នោះ​ក៏​យក​ក្អម​មួយ​ជា​របស់ សម្រាប់​ឲ្យ​វត្ថុ​តាម​គាប់​ដល់​សេចក្តី​ប្រាថ្នា មក​ឲ្យ​កូន​នោះ​ដោយ​សេចក្តី​អនុគ្រោះ នឹង​ការ​អាណិត​ពន់​ពេក ហើយ​ប្រាប់​ថា ហៃ​បា! ក្អម​នេះ​អាច​ឲ្យ​នូវ ទ្រព្យ​តាមសេចក្តី​ប្រាថ្នា​របស់​អ្នក​ ដូច្នេះ​អ្នក​កុំ​ប្រមាទ ដោយ​ធ្វើ​ក្អម​ឲ្យ​បែក​ឡើយ លុះ​ប្រាប់​យ៉ាង​នេះ​ហើយ​ក៏​ត្រឡប់​ទៅ​កាន់​ទេវលោក​វិញ ។

ចាប់​ពី​ថ្ងៃ​នោះ​មក​អ្នក​ប្រមឹក តែង​តែ​បាន​នូវ​វត្ថុ​តាម​សេចក្តី​ប្រាថ្នា​ពី​ក្អម​នោះ ហើយ​ចែក​ចាយ​ទិញ​ស្រា​មក​ផឹក​ដរាប​ដល់​ស្រវឹង​ជ្រុល​ជ្រប់​ហួស​ប្រមាណ​ក៏​បោះ​ក្អម​នោះ​ទៅ​លើ​អាកាស ហើយ​យក​ដៃ​ទាំង​ពីរ​ទ្រចាប់​តែ​ធ្វើ​ម្តេច​អ្នក​ស្រវឹង​មិន​ដែល​តាមង​ស្មារតី​ឲ្យ​បាន​នឹង​នួន​មួយ​ពេល​ណា​ឡើយ ម៉្លោះ​ហើយ​ការ​ទទួលចាប់​ក្អម​ដែល​ធ្លាក់​ចុះ​ចាក​អាកាស​មក​វិញ ក៏​មិន​សម្រេច​ដូច​បំណង​សោះ​ឡើយ ។

ក្អម​ក៏​ធ្លាក់​មក​ប៉ះ​នឹង​ផែន​ដី​បែក​ខ្ទេច​ខ្ទី​មួយ​ពេល​នោះ​ទៅ ។ ចាប់​ពី​ថ្ងៃ​នោះ​មក​អ្នក​ប្រមឹករូប​នេះ ក៏​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ស្លៀកពាក់​តែ​សំពត់​រយ៉េរយ៉ៃ​លិច​មុខ​ជិត​ក្រោយ លិច​ក្រោយ​ជិត​មុខ​រស់​នៅ​ដោយ​ការ​កាន់​អំបែង​ដើរ សុំ​ទាន​នា​ច្រក​ល្ហក​ផ្ទះ​នៃ​អ្នក​ដទៃ យក​កម្រៃ​ដែល​សុំ​បាន​នោះ​មក​ចិញ្ចឹម​លៀង​ជីព​ជន្ម​អាត្មា​មាន​សេចក្តី​វេទនា​ខ្លោច​ផ្សា​ជា​មហិមា អស់​ពេល​មិន​យូរ​ប៉ុន្មាន ក៏​វិនាស​ប្រាណ​ស្លាប់​អសារ​បង់​នៅ​នា​សំយ៉ាប​ផ្ទះ​អ្នក​ដទៃ​វិស័យ ដូច​ជា​ខ្មោច​ឆ្កែ គ្មាន​គេ​រាប់​រក​អាណិត​អាសូរ​សោះ​ឡើយ ព្រោះ​ហេតុ​ដូច្នោះ បាន​ជា​ព្រះ​បរមសាស្តា កាល​បាន​ត្រាស់​ដឹង​បរមាភិសេក​សម្មាស​សម្ពោធ​ធិញ្ញាណ​ជា​ឯក​អគ្គ​សក្យ​មុនី​សម្ពុទ្ធ​មកុដ​ក្នុង​ត្រៃ​លោក​បាន​ត្រាស់​សំដែង​នូវ​គាថា ទាំង​ឡាយ​ថា​
សព្វ​កាម​ទទំ កុម្ភំ កុដម​លទ្ធាន ធុត្តកោ

យាវ សោ អនុបាលេតិ តាវ សោ សុខមេឆតិ។
យទា មត្តោ ច ទិត្តោ ច បមាទា កុម្ភមព្ភិទា
តតោ នគ្គោ ច បោត្ថោ ច បច្ឆា ពាលោ វិហញ្ញតិ។
ឯវមេវ យោ ធនំ លទ្ធា បមត្តា បរិភុញ្ជតិ
បច្ឆា តប្បតិ ទុម្មេធោ កុដំ ភេ​ត្វា​វ ធុត្តកោ ។

អ្នក​លេង​បាន​ក្អម​ឈ្មោះ​កុម្ភះ ដែល​ឲ្យ​វត្ថុ​តាម​ប្រាថ្នា​អ្នក​លេង​នោះ​ថែ​ទាំ​បាន​ត្រឹម​ណា ក្អម​តែង​នាំ​សេចក្តី​សុខ​មក​ឲ្យ​ត្រឹម​នោះ ។ ដរាប​ដល់​អ្នក​លេង​ស្រវឹង​នឹង​ភើ្លត​ភ្លើន ហើយ​បំបែក​ក្អម​ដោយ​សេចក្តី​ប្រមាទ ក៏​ក្លាយ​ទៅ​ជា​អាក្រាត​នឹង​ស្លៀក​សំពត់​សំបក​ឈើ ជា​មនុស្ស​ពាល​តែង​លំបាក​ក្នុង​ពេល​ក្រោយ​បុគ្គល​ឥត​ប្រាថ្នា​ដែល​បាន​ទ្រព្យ​ហើយ ប្រើប្រាស់​ដោយ​សេចក្តី​ប្រមាទ​យ៉ាង​នេះ រមែង​ស្តាយ​ក្រោយ​ដូច​ជា​អ្នក​លេង​បំបែក​ក្អម​ដូច្នោះ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៣៣២ ដង)
ផែនដី (កប្យ) សព្វថ្ងៃនេះ ជាកប្យចម្រើន (ភទ្រកប្យ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿