30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៣,២០៧
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥០០,២៣០
សរុប ៣៩០,៥៨២,៧១៤
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,៧៦៩ ដង)

ទានវគ្គ បឋមទាន​សូត្រ



 
ទានវគ្គ បឋមទាន​សូត្រ
(បិដកលេខ ៤៨ ទំព័រ ១៦០)

អដ្ឋិមានិ ភិក្ខវេ ទាននិ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទាន​នេះ​មាន​៨ យ៉ាង​ ។ កតមានិ អដ្ឋ ទាន ៨ យ៉ាង​តើ​ដូម្តេច​ខ្លះ​គឺ 

១ អាសជ្ជ ទានំ ទេតិ បុគ្គល​ឲ្យ​ទាន ព្រោះ​បាន​ចាត់​ចែង​ទុក​ស្រេច ។
អដ្ឋកថាៈ ដោយ​សេចក្តី​ថា បុគ្គល​ខ្លះ​ឲ្យ​ទាន​ព្រោះ​បាន​ជួប​ប្រទះ​គឺ​ស្រាប់​តែ​បាន​ឃើញ​បដិគ្គាហកមក​ដល់ និមន្ត​ឲ្យ​លោក​គង់​មួយ​ភ្លែត ធ្វើ​សកា្ករៈ​ហើយ ទើប​ប្រគេន​នូវ​ទេយ្យ​ធម៌ រមែង​មិន​លំបាក​ចិត្ត​ថា​នឹង​ឲ្យ ។


២ ភយា ទានំ ទេតិ ឲ្យ​ទាន​ព្រោះ​ភ័យ ។ 
អដ្ឋកថាៈ គឺ​ព្រោះ​ខ្លាច​គេ​គរ​ហានិន្ទាថា បុគ្គល​នេះ​ជា​អ្នក​មិន​ឲ្យ​ទាន ឬ ព្រោះ​ខ្លាច​អបាយ​ភូមិ ។

៣ អទាសិ មេតិ ទានំ ទេតិ ឲ្យ​ទាន​ដោយ​គិត​ថា គេ​បាន​ឲ្យ​ដល់​អាត្មា​អញ ។
អដ្ឋកថាៈ ដោយ សេចក្តី​ថា ឲ្យ​ទាន​ដោយ​គិត​ថា បុគ្គល​នេះ​ធ្លាប់​បាន​ឲ្យ​វត្ថុ​នេះ​ដល់​អាត្មា​អញ​ក្នុង​កាល​មុន ។


៤ ទស្សតិ មេតិ ទានំ ទេតិ ឲ្យ​ទាន​ដោយ​គិត​ថា គេ​នឹង​ឲ្យ​ទាន​ដោយ​គិត​ថា បុគ្គល​នេះ​នឹង​ឲ្យ​វត្ថុ​នេះ​ដល់​អាត្មាអញ ក្នុង​អនាគត ។

៥ សាហុ ទានន្តិ ទានំ ទេតិ ឲ្យ​ទាន​ដោយ​គិត​ថា ទាន​ជា​ការ​ប្រពៃ ។
អដ្ឋកថាៈ ដោយ​សេចក្តី​ថា​ឲ្យ​ទាន​ដោយ​គិត​ថា ដែល​ឈ្មោះ​ថា​ទាន រមែង​ញ៉ាំង ប្រយោជន៍​ឲ្យ​សម្រេច គឺ​ថា​ជា​ការ​ល្អ​ប្រពៃ ដែល​បណ្ឌិត​ទាំង​ឡាយ មាន​ព្រះ​សម្មាសម្ពុទ្ធ​ជា​ដើម សរសើរ ហើយ ។


៦ អហំ បចាមិ ឥមេ ន បចន្តិ នារហាមិ
បចន្តោ អបចន្តានំ ទានំ ន ទាតុន្តិ ទាតុន្តិ ទេតិ
ឲ្យ​ទាន​ដោយ​គិត​ថា យើង​ចម្អិន បុគ្គល​ទាំង​ឡាយ​នេះ​ចម្អិន​មិន​បាន​អាត្មា​អញ កាល​ចម្អិន​បាន​មិន​គួរ​ថា មិន​ឲ្យ​ទាន​ដល់​បុគ្គល​ដែល​មិន​អាច​ចម្អិន​បាននោះ​ឡើយ ។

៧ ឥមំ មេ ទានំ ទទតោ កល្យាណោ
កិត្តិសន្ទោ​អព្ភុគ្គចឆតីតិ ទានំ ទេតិ ឲ្យ​ទាន​ដោយ​ថា កាល​បើ​អាត្មា​អញ​នូវ​ទាន​នោះ កិត្តិសព្ទ​ដ៏​ពិរោះ​រមែង​ខ្ចរខ្ចាយ​ទៅ ។

៨ ចិត្តា​លង្ការ​ចិត្ត​បរិក្ខារ​ត្ថំ ទានំ ទេតិ ឲ្យ​ទាន​ដើម្បី​ជា​គ្រឿង​ប្រដាប់​នៃ​ចិត្ត​ និង ដើម្បី​ប្រដាប់​តាក់​តែង​ចិត្ត ក្នុង​សមថៈ និង ក្នុង​វិបស្សនា ព្រោះ​ថា ទាន រមែង​ធ្វើចិត្ត​ឲ្យ​ទន់​ភ្លន់ ទាំង​អ្នក​ឲ្យ​ ទាំង​អ្នក​ទទួល ។ អ្នក​ដែល​ទទួល​ទាន រមែង​មាន​ចិត្ត​ទន់​ភ្លន់​ចិត្ត​ល្អ​ថា ម្ចាស់​ទាន​បាន​ឲ្យ​ហើយ ចំណែក​បុគ្គល​អ្នក​ឲ្យ​ទាន​វិញ ក៏​រមែង​មាន​ចិត្ត​ទន់​ភ្លន់​ថា យើង​បាន​ឲ្យ​ទាន​ហើយ ព្រោះ​ហេតុ​នោះឯង ទើប​លោក​ពោល​ថា ការ​ហ្វឹក​ហាត់​ចិត្ត​ដែល​នៅ​មិន​ទាន់​ហ្វឹក​ហាត់ ដោយ​ការ​ឲ្យ​ទាន ។ សម​ដូច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា

អទន្តទមនំ ទានំ អទានំ ទន្តទូសកំ
អនេន បិយវាចេន ឱណមន្តិ នមន្តិ ច ។

ការ​ឲ្យ​ទាន ជា​គ្រឿង​ហ្វឹក​ហាត់​ទូន្មាន​ចិត្ត​ដែល​នៅ​មិន​ទាន់​បាន​ទូន្មានការ​មិន​ឲ្យ​ទាន ជា​គ្រឿង​ប្រទូស​រ៉ាយ ចិត្ត​ដែល​បាន​ទូន្មាន​ហើយ ជន​ទាំង​ឡាយ​ដែល​មាន​ចិត្ត​ទន់​ភ្លន់ និង មាន​ចិត្ត​បង្អោន ដោយ​បិយ​វាចា​នេះ​ឯង ។

ក្នុង​បណ្តា​ការ​ឲ្យ​ទាន​ទាំង​៨ ប្រការ​នេះ ការ​ឲ្យ​ដើម្បី​ប្រដាប់​តាក់​តែង​ចិត្ត បាន​ដល់​ការ​ឲ្យ​ទាន​ទី ៨ តែ​ប៉ុណ្ណោះ ជា​ការ​ឲ្យ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ។

ក្នុង​អដ្ឋកថា​ទាន​សូត្រ អង្គុយត្តរ​និកាយ​សត្តកនិបាត បាន​សម្តែង​ថា ទាន​ដែល​ជា​គ្រឿង​ប្រដាប់​តាក់​តែង​ចិត្ត​នេះ​ឯង គឺ​ជា​ទាន​ដែល​ប្រកប​ដោយ​សមថៈ​និង វិបស្សនា​ដូច្នោះ ទើប​ញ៉ាំង​ឈាន​និង​អរិយ​មគ្គ​ឲ្យ​កើត​ឡើង បដិសន្ធិ​ក្នុង​ព្រហ្មលោក ជា​ព្រះ​អនាគាមី នេះ​ជា​ទាន​មាន​ផល ច្រើន មាន​អានិសង្ស​ច្រើន ។ 

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទានកថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៣,៩៥០ ដង)
ជី​វិត​ដែល​គ្រប់​គ្រង​​ដោយ​ព្រះ​ធម៌ ជា​ជី​វិត​សុខ​ស្ងប់
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,២១៥ ដង)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨១២ ដង)
វីតសោកៈ កើតក្រោយ ព្រះសម្មាសម្ពុទ្ធ​បរិនិព្វាន​កន្លងទៅបាន ២១៨ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.48
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿