30
ថ្ងៃ ច័ន្ទ ទី ២៦ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៤,៥២៧
Today
ថ្ងៃម្សិលមិញ ១៧៧,៣៩១
ខែនេះ ៤,១៨៤,៦០៨
សរុប ៣៧៨,៥០៦,១៣០
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៨៨៨ ដង)

មនុស្ស​ចិត្ត​ខ្វាក់



 
មនុស្ស​ចិត្ត​ខ្វាក់
កូន​ជា​ទី​ស្រឡាញ់

កូន​ធ្លាប់​បាន​ឮពាក្យ​នេះ​ហើយ​គឺ (ឲ្យ​សម្លឹង​មើល​សេចក្តី​ល្អ​របស់​អ្នក​ដទៃ) ។ ពាក្យ​នេះ​ប្រាប់​ឲ្យ​យើង​ហាត់​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស​ដែល​យើង​ស្គាល់ មនុស្ស​ដែល​យើង​គប់​រក ឬ​មនុស្ស​ដែល​នៅ​រួម​ជា​មួយ​យើង ។

មនុស្ស​យើង​ដែល​នៅ​មាន​កិលេស​នេះ សុទ្ធ​តែ​មាន​ចំណុច​ខ្វះ​ខាត​ក្នុង​ខ្លួន​គ្រប់​គ្នា​ទាំង​អស់ មិន​មាន​អ្នក​ណា ដែល​បរិសុទ្ធ​ផូរ​ផង់​គ្រប់​យ៉ាង​រក​កន្លែង​តិះ​ដៀល​មិន​បាន​នោះ​ឡើយ ។ កាល​បើ​កូន​ស្រឡាញ់​រាប់​អាន និង​គប់​រក​អ្នក​ណា​ហើយ កូន​ត្រូវ​សម្លឹង​រក​ចំណុច​ល្អ​របស់​អ្នក​នោះ​ឲ្យ​ច្រើន ។ ចំណែក​ចំណុច​មិន​ល្អ​វិញ បើ​គ្រាន់​តែ​បន្តិច​បន្តួច​ទេ ត្រូវ​រំលង​ចោល​ទៅ លើក​យក​ចំណុច​ល្អ​ដែល​មាន​ច្រើន​ជាង​ឲ្យ​មក​ប្រាកដ ។ ដូច្នេះ​រមែង​ធ្វើ​ឲ្យ​រលុបបាត់​នូវ​ចំណុច​ខ្វះ​ខាត​របស់​គេ ឬ​ក៏​សាប​រលាប​ទៅ​បន្តិច​ម្តង​ៗ មិន​ប្រាកដ​ឡើង​នូវ​ការ​ទាស់​ចិត្ត​ការស្អប់​ឬ​គំនុំ​គុំ​គួន​ក្នុង​ចិត្ត​កូន​ឡើយ ។

តាម​ពិត មនុស្ស​យើង​គ្រប់​គ្នា តែង​តែ​មាន​នូវ​ចំណុច​ល្អ បើ​យើង​​មើល​ដោយ​ចិត្ត​ធម៌​សប្បុរស ។ មនុស្ស​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ធម៌​សប្បុរស រមែង​មើល​ឃើញ​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​បាន​ដោយ​ងាយ ។ ចំណែក​មនុស្ស​ដែល​មាន​ចិត្ត​មិន​ប្រកប​ដោយ​ធម៌​សប្បុរស​ ឬ​ថា ព្រោះ​ខ្វះ​យុត្តិធម៌ សូម្បី​អ្នក​ដទៃ​មាន​សេចក្តី​ល្អ​ធំធេង ប្រាកដ​ដូច​ជា​ភ្នំ​ធំ​នៅ​នឹង​មុខ​ក៏​ដោយ ក៏​មើល​មិន​ឃើញ​ដែរ ។ មនុស្ស​ភ្នែក​ល្អ​ធម្មតា តែ​ថា​មើល​មិន​ឃើញ​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​គេ​ហៅ​ថា មនុស្ស​ចិត្ត​ខ្វាក់ ។

មនុស្ស​ចិត្ត​ខ្វាក់ រមែង​មើល​មិន​ឃើញ​សេចក្តី​ល្អ​របស់​អ្នក​ណា​ឡើយ ព្រោះ​ខ្មោច​អគតិ​ទាំង​៤ គឺ​ការ​លំអៀង​ព្រោះ​ស្រឡាញ់​ ព្រោះ​ស្អប់ ព្រោះ​ល្ងង់​ និង​ព្រោះ​ភ័យ​ខ្លាច ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ជា​និច្ច ដូច្នេះ​យើង​រក​យុត្តិធម៌​ពី​មនុស្ស​ចិត្ត​ខ្វាក់​បាន​ដោយ​លំបាក សូម្បី​តែ​ខ្លួន​គេ​ផ្ទាល់​ក៏​មិន​ដឹង​ថា ខ្លួន​ឯង​មាន​ចិត្ត​ខ្វាក់​យ៉ាង​ណា​ដែរ ។ ការ​គប់​រក​មនុស្ស​ខ្វាក់​ភ្នែក​មិន​ជា​អ្វី​ឡើយ តែ​បើ​គប់​រក​មនុស្ស​ចិត្ត​ខ្វាក់ ពិត​ជា​មិន​ល្អ​ទេ ។ ធ្វើ​ល្អ​ជាមួយ​មនុស្ស​ចិត្ត​ខ្វាក់​កូន​ត្រូវ​ដឹង​ឲ្យ​ហើយ​ថា គេ​មិន​អាច​នឹង​មើល​ឃើញ​សេចក្តី​ល្អ​របស់​កូន​ឡើយ ។

ដែល​ម៉ែ​ឪ​ប្រាប់​កូន​ដូច​ពោល​មក​ហើយ​នេះ គឺ​ដើម្បី​ឲ្យ​កូណ​ដឹង​ថា មនុស្ស​យើង​ច្រើន​ស្គាល់​មនុស្ស​ដល់​ជម្រៅ​ចិត្ត​របស់គេ កាល​បើ​ស្គាល់​យ៉ាង​ណា​ហើយ​កូន​នឹង​បាន​ប្រយ័ត្ន​ប្រយែង​ខ្លួន​ឯង​ផង រៀប​ចំចិត្ត​ឲ្យ​ត្រូវ​ល្អ​ផង ដូច​ពាក្យ​ចាស់​ពោល​ថា (ផ្កាប់​សេ្តច​តោង​តាម​ព្រហទយា ផ្គាប់​រាស្ត្រ​ដូច​គ្នា​តោង​មើល​ចិត្ត) ព្រម​ជា​មួយ​គ្នា​នោះ កូន​ត្រូវ​កុំ​ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​ចិត្ត​ខ្វាក់​ប៉ុណ្ណឹង​ជា​ការ​ស្រេច ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៨,៦១៦ ដង)
គុណសម្បត្តិ ​និង​វិបត្តិ​នៃ​ឧបាសក​
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២២,៣០៩ ដង)
មរណៈ​មិន​ល្អ កាល​កិរិយា​ក៏​មិន​ល្អ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច?
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៧៣ ដង)
កម្ម បដិសន្ធិ និង​ភាព​មិន​ស្មើ​គ្នានៃ​ជីវិត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៥៣៦ ដង)
សរុបសេចក្ដី​កាយកម្ម វចីកម្ម មនោកម្ម
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៩,៦៦៨ ដង)
ចូរកូនរស់នៅឲ្យជាសេចក្ដីសង្ឃឹមរបស់មនុស្សទាំងឡាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿