ថ្ងៃ ពុធ ទី ២០ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,៦៣៩
Today
ថ្ងៃម្សិលមិញ ១៧៦,៦១៩
ខែនេះ ៣,៤៥២,៤០៩
សរុប ២២៨,២២៧,១៩២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩៩១៣ ដង)

ភាពអំនត់អត់ធន់



 
កូន​ត្រូវ​យល់​ដឹង​ថា សេចក្តី​អត់​ធន់​ញ៉ាំង​នូវ​ផល​ឲ្យ​សម្រេច​បាន​គ្រប់​យ៉ាង​ កូន​ត្រូវ​អត់​ធន់​ដូច​តទៅៈ

១. អត់​ធន់​ក្នុង​រឿង​ដែល​គួរ​អត់​ធន់
២. អត់​ធន់​ក្នុងរឿង​ដែល​មិន​គួរ​អត់​ធន់ ។

ឪ​សូម​អធិប្បាយ គឺ​មុន​ដំបូង​កូន​គួរ​អត់​ធន់​ក្នុង​រឿង​ដែល​គួរ​អត់​ធន់ ដូច​ជា​អត់​ធន់​ចំពោះ​មុខ​នាទី អត់​ធន់​ក្នុង​ការ​បរិភោគ ការ​ដេក ការ​រៀន ... ចូរ​កូន​អត់​ធន់​ដើម្បី​អនាគត​របស់​កូន សូម​ឲ្យ​កូន​ប្រកាន់​ទុក​ថា សេចក្តី​អត់​ធន់​គឺ​មុខ​នាទី​របស់​យើង​មួយ​ផង​ដែរ ។

តទៅ​ឪ​សូម​ឲ្យ​កូន​ចេះ​អត់​ធន់​ក្នុង​រឿង​ដែល​មិន​គួរ​អត់​ធន់​ ដូច​ជា យើង​ធ្វើ​ល្អ​ហើយ​តែ​ត្រូវ​គេ​និន្ទា ធ្វើ​ល្អ​ដល់​គេ​ត្រូវ​ប្រទូស្ត​រប​វិញ និយាយ​ពិត​ធ្វើ​ដោយ​ស្មោះ​តែ​ត្រូវ​ធ្វើ​បាន​ត្រឹត្រូវ មិន​គួរ​អ្វី​ដែល​យើង​ត្រូវ​អត់​ធន់​នោះ​ឡើយ​ប៉ុន្តែ​យើង​ត្រូវ​អត់​ធន់​ទាំងដែល​យើង​មិន​បាន​ខុស​នោះ​ឯង​សេចក្តី​អត់​ធន់​បែប​នេះ​លំបាក​ជាទី​បំផុត បើ​កូន​ធ្វើ​បាន​ឈ្មោះ​ថា កូន​ល្អ​ដ៏​ក្រៃ​លែង កូន​នឹង​មាន​សេចក្តី​សុខ ផល​នឹង​កើត​មាន​ដល់​កូន​ព្រម​ទាំង​បរិវារ កាល​ណា​បើ​កូន​មាន​សេចក្តី​អត់​ធន់​បែប​នេះ ។

- សេចក្តី​អត់ធន់ ធ្វើ​ឲ្យ​បាន​ជា​មនុស្ស​ចិត្ត​ធ្ងន់
- សេចក្តី​អត់​ធន់ ធ្វើ​ឲ្យ​រួច​ពី​ក្រញាំ​តណ្ហា
- សេចក្តី​អត់​ធន់ ធ្វើ​ឲ្យ​មាន​របៀប​វិន័យ
- សេចក្តី​អត់ធន់ បញ្ឈប់​សេចក្តី​ក្រោធ​បាន
- សេចក្តី​អត់​ធន់ ធ្វើ​ឲ្យ​តម្កល់​ខ្លួន​បាន
- សេចក្តី​អត់​ធន់ ជា​ដៃ​គូ​ក្នុង​ការងារ
- សេចក្តី​អត់​ធន់ ជា​អាវ​ក្រោះ​របស់​ចិត្ត
- សេចក្តី​អត់​ធន់ នាំ​ឲ្យ​មាន​មិត្ត ខ្សត់​សត្រូវ​
- សេចក្តី​អត់​ធន់ ជា​បិតា​នៃ​គុណ​ធម៌​ទាំង​ពួង ។

ដែក​ដែល​យក​ទៅ​ដុត​ដោយ​ភ្លើង ហើយ​យក​មក​លត់​ដំ​ធ្វើ​ជា​ឧបករណ៍​ផ្សេងៗ រមែង​រឹង និង​មាន​តម្លៃ​យ៉ាង​ណា​មិញ មនុស្ស ដែល​អត់​ធន់​បាន​ល្អ ក៏​ជា​មនុស្ស​រឹង​ប៉ឹង និង​មាន​គុណ​តម្លៃ យ៉ាង​ដូច្នោះ​ដែរ ។

ទង់​ជ័យ​ព្រះ​ពុទ្ធ

ខន្តី​ប្រែ​ថា​ការ​អត់​ទ្រាំ                      រឹង​មាំ​ល្អ​ស្រស់​ដូច​ជាទង់
រក្សា​កុសល​ឲ្យ​គង់​វង្ស                    មេត្តា​ដូច​ទង់​បក់​រវិច ។
មេត្តា​ខន្តី​គូ​សមស័ក្តិ                       មិន​មាន​ថ្នាំង​ថ្នាក់​អ្វី​បន្តិច
គឺ​អទោសៈ​ថ្លៃ​ជាង​ពេជ្រ                កម្ទេច​សត្រូវ​នៅ​ក្នុង​ខ្លួន ។
ខ្សែ​កតញ្ញូ​បង្ហូត​ទង់                        ទ្រទ្រង់​បារមី​ឲ្យ​មាំ​មួន​
បញ្ញា​ជា​ដង​យ៉ាង​ស៊ប់​សួន        ខ្យល់​បក់​អង្រួន​គឺ​លោក​ធម៌ ។
សតិ​ជា​គ្រឹះ​កប់​ក្នុង​ដី                     ដង​ទង់​គ្មាន​អ្វី​ត្រូវ​ញាប់​ញ័រ 
ទង់​បក​រវិច​រំលេច​ពណ៌                 ទទួល​លោក​ធម៌​ទាំង​៨ ។
ខៀវ​លឿង​ក្រហម​ស​ហង្ស​បាទ  ពណ៌​ផ្លេក​ស្រស់​ស្អាត​ចាំង​រង្សី
ជា​ផល​សម្រេច​ពី​បារមី                សីល​ជា​ផែន​ដី​ទ្រ​ដង​ទង់ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៤៨៦៥ ដង)
បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៣១៤០១ ដង)
នា​ទី​ស្វា​មី​ចំពោះ​ភរិ​យា​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣១១៧ ដង)
សេចក្ដី​ទុក្ខ​ក្នុង​នរក​បរលោក
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២៣២៥ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕