អានអត្ថបទ
អានសរុប:
៦៥,២៧១,២៦២ ដង
ស្កែនយកតំណ
នាវាព្រះធម៌
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៣,២៣៨ ដង)
|
|
|
នាវាព្រះធម៌
នាវាបួនប្រការ ផ្ទុកសត្តាឆ្ពោះដល់ត្រើយ កុំស្ងៀមយឺតយូឡើយ ត្រៀមឲ្យហើយទាំងយប់ថ្ងៃ។ ទីមួយមានសទ្ធា តាំងចិន្ដានិងស្មារតី មិនជឿទៅលើអ្វី ឆ្នៃឲ្យឃ្លាតចាកកម្មផល។ ទីពីមានវិរិយៈ ព្យាយាមជាក់ពិតបានដល់ លះកាមញ៉ាំងកុសល តម្កល់ទុកឥតឲ្យខ្វះ។ ទីបីអប្បមាទ ខំសង្វាតឆាប់រហ័ស តាំងពីក្មេងដល់ចាស់ ព្យាយាមណាស់សម្អាតចិត្ត។ ទីបួនគឺបញ្ញា យល់ហេតុការណ៍មិនងងឹត ដឹងស្គាល់សភាពពិត ញ៉ាំងជីវិតបរិសុទ្ធ។ នាវាបួនប្រការ ផ្ទុកសត្តាឆ្លងសមុទ្រ អន្លង់ជ្រៅប្រាកដ លែងភ័យស្លុតផុតទុក្ខា។ ដកស្រង់ចេញពីសៀវភៅ ជីវិតកថា ដោយ៥០០០ឆ្នាំ |
ស្កែនយកតំណ
អត្ថបទអ្នកអាចអានបន្ត


