30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៩,២៦១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៧៦,៤៤៨
សរុប ៣៨៩,៩៥៨,៩៣២
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៤៧ ដង)

មិត្ត​មាន​ការ​ជួយ​ឈឺ​ឆ្អាល



 
មិត្ត​មាន​ការ​ជួយ​ឈឺ​ឆ្អាល

អវណ្ណំ ភណមានំ និវារេតិ ហាម​ឃាត់​មនុស្ស​ដែល​និយាយ​អាក្រក់​អំពី​មិត្ត គឺ​មិត្ត​មាន​ការ​ជួយ​ឈឺឆ្អាល មិន​បណ្ដោយ​ឲ្យ​គេ​ចេះ​តែ​និយាយ​អំពី​រឿង​អ្វីៗ ដែល​ជា​សេចក្ដី​មិន​ល្អ​ផ្សេងៗ របស់​មិត្ត​សម្លាញ់​ឡើយ។

ជា​ធម្មតា​នៃ​មនុស្ស​ដែល​ច្រើន​ដោយ​កិលេស ចូល​ចិត្ត​ជួបជុំ​គ្នា​និយាយ​រឿង​អ្នក​ដទៃ ជា​ពិសេស​រឿង​អាស្រូវ​របស់​គេ​ពី​ព្រោះ​ហេតុ​តែ​ចង់​បង្ហាញ​ខ្លួន​ឯង ឲ្យ​គេ​ស្គាល់​ថា​ជា​អ្នក​គ្រាន់​បើ​ជួន​កាល​និយាយ​ព្រោះ​ស្អាប់ ដោយ​សារ​គេ​នោះ​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​ទាស់​ចិត្ត អំពី​រឿង​អ្វី​មួយ ហើយ​ក៏​គុំ​គួន​គេ​ទុក​ក្នុង​ចិត្ត​ទៅ ជួន​កាល​និយាយ​អាក្រក់​អំពី​គេ​ព្រោះ​ច្រណែន ជួន​កាល​ព្រោះ​តែ​ចង់​បង្អួត​ខ្លួន​ប្រាប់​គេ​ថា ខ្លួន​ឯង​ពូកែ​ដឹង​រឿង​ច្រើន​តែ​ប៉ុណ្ណោះ ព្រម​ដោយការ​ខ្វះ​មេត្តា ក៏​និយាយ​ឥត​សំចៃ​មាត់​ទៅ ជួន​កាល​ខ្លះ​ទៀត​ចង់​យក​ចិត្ត​គូ​ជជែក កាល​គូ​ជជែកនោះ​ខឹង​ស្អប់​អ្នក​ណាៗ​ហើយ ក៏​ខំ​ប្រឹង​រក​រឿង​អាក្រក់​អំពី​អ្នក​នោះ ដើម្បី​យក​មក​និយាយ​ឲ្យ​ត្រូវ​គ្នា​សរុប​សេចក្ដី​មក​ព្រោះ​បីសាច​គឺ​កិលេស ក្នុង​ចិត្ត​របស់​អ្នក​និយាយ​ហ្នឹង​ឯង ដែល​នាំ​ឲ្យ​មាន​វាចា​អាក្រក់​ជាវចីទុច្ចរិត និយាយ​កុហក​និយាយ​ញុះញង់ និយាយ​ទ្រគោះ​បញ្ឈឺ​ចិត្ត​អ្នក​ដទៃ និង ពាក្យ​សម្ដីនិយាយ​ឥត​ប្រយោជន៍។

កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំង​ពួង​១ កិរិយា​បំពេញ​កុសល​១ កិរិយា​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូផង់​១ ទាំង​៣​នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ។

អំណត់​គឺ​សេចក្ដី​អត់ធន់ ជា តបធម៌ គឺ​ធម៌​ជា​គ្រឿង​ដុត​បំផ្លាញ​នូវ​បាប​ដ៏​ក្រៃលែង ព្រះសម្មាសម្ពុទ្ធ​ក្ដី ព្រះបច្ចេកពុទ្ធ​ក្ដី​ ព្រះ​អនុពុទ្ធក្ដី បាន​សម្ដែង​ថា ព្រះនិព្វាន​ជា​គុណ​ដ៏​ក្រៃលែង​ (​ជា​កំពូល​នៃ​ធម្មរតនៈ) អ្នក​សម្លាប់​សត្វ​ដទៃ​ក្ដី អ្នក​បៀតបៀន​ដោយ​ការ​ប្រហារ​វាយ​តប់ បំផ្លិច​បំផ្លាញ​អ្នក​ដទៃ​ក្ដី មិន​មែន​ជា​សមណៈ​អ្នក​ស្ងប់​រម្ងាប់ ទាំង​មិន​មែន​ជា​បព្វ​ជិត​អ្នក​បួស​វៀរចាក​បាប​ដោយ​ទូទៅ​ឡើយ។

កិរិយា​មិន​តិះដៀល​អ្នក​ដទៃ​១ កិរិយា​មិន​បៀតបៀន​ (បំផ្លាញ​ឬ​សម្លាប់) អ្នកដទៃ​១ កិរិយា​សង្រួម​ក្នុង​ព្រះបាតិមោក្ខ​១ ភាវៈ​ដឹង​ប្រមាណ​ក្នុង​ភត្តាហារ១ ទី​ដេក​និង​ទី​អង្គុយ​ដ៏​ស្ងាត់​១ កិរិយាបំពេញ​សេចក្ដី​ព្យាយាម​ក្នុង​អធិចិត្ត​១ ទាំង​៦​នេះ ជា​ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ។

កិរិយា​មិន​តិះដៀល​អ្នក​ដទៃ គឺ​ជា​សីល​ល្អ​ផ្នែក​ខាង​សម្ដី កិរិយា​មិន​បៀត​បៀន បំផ្លាញ​ឬ​សម្លាប់​សត្វ​ដទៃ គឺ​ជា​សីល​ល្អ​តាម​ផ្លូវ​កាយ កិរិយា​សង្រួម​ក្នុង​ព្រះបាតិមោក្ខ គឺ​បាតិមោក្ខសីល បាន​ដល់​សីល​ដែល​ជា​ប្រធាន​នាំ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ និង ឥន្ទ្រិយ​សំវរសីល​បាន​ដល់​សីល​បិទ​នូវ​កិលេស​តាម​ទ្វា៦ មាន​ចក្ខុ​ទ្វារ​ជាដើម។

ភាវៈ​ដឹង​ប្រមាណ​ក្នុង​ភត្តាហារ គឺ​ជា​សីល​ដែល​នាំ​ឲ្យ​បរិសុទ្ធ​ក្នុងការ​ចិញ្ចឹម​ជីវិត និង ជាសីល​បន្សាប​ពិស​ក្នុង​បច្ច័យ​៤ ប្រើ​ប្រាស់​ទៅ​គ្មាន​ទោស គ្មាន​បំណុល ចំណែក​ទី​ដេក​និង​ទី​អង្គុយ​ដ៏​ស្ងាត់ គឺ​ទី​នៅ​ដែល​ជា​កន្លែង​សប្បាយ ហាក់​ដូច​ជា​ថ្នាំ​រម្ងាប់​រោគ​ប្រចាំ​កាយ ឬ​ជាថ្នាំ​ថែរក្សា​សុខភាព ព្រោះ​ជា​កន្លែង​ស្ងាត់​ចាក​សត្រូវ​ខាង​ក្រៅ មាន​លាភសក្ការៈ និង កាមារម្មណ៍​ជា​ដើម។

កិរិយា​បំពេញ​សេចក្ដី​ព្យាយាម​ក្នុង​អធិចិត្ត គឺ​ការ​រុករក​នូវ​សេចក្ដី​សុខ​ស្ងប់​ក្នុង​ចិត្ត​របស់​ខ្លួន ដូច​ជា​ការ​ជីក​យក​កំណប់​ក្រោម​ផ្ទះ​ដែល​កប់​ជ្រៅ​ក្នុង​ផ្ទះ និងមាន​ថ្ម​ដា​សង្កត់​អំពី​លើ អធិចិត្ត​បាន​ដល់​ចិត្ត​ស្ងប់​ដ៏​ក្រៃ​លែង (សមាបត្តិ៨) ជា​បទដ្ឋាន​នៃ​បញ្ញា ឧបមា​ដូច​ឈើ​ស្ងួត​ពួត​ចេញ​ជា​ភ្លើង ឆេះ​បំភ្លឺ​ក្នុងវេលា​រាត្រី​កំចាត់​ភាព​ងងឹត​អន្ធការ។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៣៩,០៥៥ ដង)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៦៩០ ដង)
អានិ​សង្ស​ក្នុង​សេចក្តី​មិន​ប្រមាទ
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៤៩៧ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ២៣,៥២០ ដង)
ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៤,៦១០ ដង)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.67
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿