ថ្ងៃ អង្គារ ទី ២៧ ខែ កក្តដា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,០០៣
Today
ថ្ងៃម្សិលមិញ ១៩៥,៣៨៣
ខែនេះ ៥,២៤២,៥៩២
សរុប ២១០,៧៥១,០៧២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៤ កុម្ភះ ឆ្នាំ២០១៤ (អាន: ៧៣៩៤ ដង)

ឈ្នះ​និង​សុខ (ត)



 
ឈ្នះ​និង​សុខ (ត)

ការ​ប្រកួត​កី​ឡា គេ​បាន​ឈ្នះ​ហើយ គេ​សប្បាយ​ឯ​ការ​បោះ​ឆ្នោត បើ​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន គឺ​ត្រូវ​ឈ្នះហើយ​បាន​ធ្វើ​ជា​អ្នក​ធំ។

នៅ​ក្នុង​គ្រួសារ ជា​រឿង​មនោសញ្ចេតនា​នៃ​មាតា​បិតា ភរិយា​ស្វាមី កូន​ប្រុស​ស្រី ។ល។ ដូច្នេះ មិន​មែន​ជា​រឿង​ប្រកួត​ប្រជែង និង​មិន​មែន​ចេះ​តែ​ប្រកាន់​យក​មតិ​ភាគ​ច្រើន​នោះ​ទេ។ ម្នាក់ៗ​មាន​តួនាទី​រៀង​ៗ​ខ្លួន ត្រូវ​ចេះ​គោរព​តួនាទី​របស់​ខ្លួន មាន​ការ​អ្វីៗ ត្រូវ​ពិគ្រោះ​ពិភាក្សា​មេគ្រួសារ​ជា​អ្នក​សម្រេច​ក្នុង​ចិត្ត​ការងារ ប៉ុន្តែ ការ​សំខាន់​គឺ​ម្នាក់ៗ​ត្រូវ​មាន​ធម៌​ក្នុង​ខ្លួន។

មាន​ធម៌​ក្នុង​ខ្លួន​ ទើប​អាច​បណ្ដេញ​អធម៌​ឲ្យ​ចេញ​ពី​ខ្លួន​បាន នេះ​ជា​ការ​យក​ឈ្នះ​ខ្លួន​ឯង ហើយ​គ្រប់​គ្រង​ខ្លួន​ដោយ​សតិ​សម្បជញ្ញៈ។

មាន​ធម៌​ក្នុង​ខ្លួន​ឈ្មោះ​ថា មាន​ខ្លួន​ជា​ទី​ពឹង និង​មាន​សុខ​ក្នុង​ខ្លួន​ឯង ដោយ​មិន​វង្វេង​ស្វែង​រក​សុខ​ក្នុង​វត្ថុ​ដទៃ មនុស្ស​ដទៃ​ជា​ខាង​ក្រៅ​ឡើយ។

មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​កើត​ទុក្ខ​ជា​មួយ​នឹង​រឿង​គ្រប់​យ៉ាង គឺ​ទាន់​ពេល​ភ្លាមៗ ដែល​បាន​ទទួល​ដឹង​នូវ​រឿង​នោះ​ឯង។ ការ​មិន​កើត​ទុក្ខ គឺ​ជា​សុខ​ដ៏​វិសេស​ស្រេច​តែ​ម្ដង ដោយ​ការ​ស្ងប់​តណ្ហា។

មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា​បញ្ហា​មិន​មែន​អ្នក​ដទៃ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ទេ គឺ​បញ្ហា​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ព្រោះ​តែ​សេចក្ដី​ប្រកាន់។ ការ​មិន​ប្រកាន់​ជា​សុខ​ដ៏​ក្រៃ​លែង។

មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​ប្រកាន់​ទៅ​ក្នុង​រឿង​ទាំង​ពួង ព្រោះ​បាន​ដឹង​អំពី​ធម្មជាតិ​តាម​សេចក្ដី​ពិត។ ក្នុង​ជីវិត​មនុស្ស សត្វ​ទាំង​អស់​គឺ​ជា​ធម្មជាតិ មាន​រូបធាតុ មាន​នាម​ធាតុ ប្រព្រឹត្ត​ទៅ​តាម​ហេតុ។

មាន​ធម៌ក្នុង​ខ្លួន នាំ​ឲ្យ​យល់​ដឹង​អំពី​ធម្មជាតិ​គ្រប់​យ៉ាង​ថា មិន​គួរ​ប្រកាន់​មាំ​ឡើយ។ ធម្មជាតិ​រមែងតែង​តែ​កើត​ឡើង​ហើយ​វិនាស​ទៅ​វិញ គឺ​ការ​វិនាស​ប្រែ​ប្រួល​ជា​ម្ចាស់​លើ​ធម្មជាតិ។

មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មាន​ចិត្ត​ទំនេរ​មិន​មាន​កង្វល់​ក្នុង​ការ​ហួង​ហែង​ជីវិត ហួង​ហែង​បញ្ចក្ខន្ធ​ឡើយ។ ការ​មិន​កង្វល់ និង​ការ​មិន​ប្រកាន់​ទើប​ជាទី​ពឹង​ពិតក្នុង​ជីវិត​នឹង​ក្នុង​ព្រះ​ពុទ្ធសាសនា។

មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា សេចក្ដី​សុខ​មិន​មែន​នៅ​លើ​ការ​យក​ឈ្នះ​អ្នក​ដទៃ​នោះ​ទេ គឺ​សេចក្ដី​សុខ​រមែង​មាន​ហេតុ​នៃ​សេចក្ដី​សុខ​ដោយ​ឡែក​ផ្សេង មាន​ដូចនេះ​ជា​ដើម​គឺ

សុខ​ព្រោះ​មិន​បៀត​បៀន​អ្នក​ដទៃ
សុខ​ព្រោះ​សន្សំ​សេចក្ដី​ល្អ
សុខ​ព្រោះ​ការ​ព្រម​ព្រៀង​គ្នា
សុខ​ព្រោះ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត
សុខ​ព្រោះ​ការ​មិន​ក្រោធ​ខឹង
សុខ​ព្រោះ​ការ​មិន​ប្រកាន់
សុខ​ព្រោះ​ការ​ឲ្យ​អភ័យ
សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់​ខ្លួន
សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួន​ឯង។

រឿង​រ៉ាវ​នៅ​ក្នុង​ក្រុម​គ្រួសារ ពេល​ខ្លះ​គឺ​មិន​អាច​នាំ​យក​ហេតុ​ផល​មក​ជជែក​គ្នា​បាន​ឡើយ ព្រោះ​រឿង​រ៉ាវ​វា​នៅ​ពី​លើ​ហេតុ​ផល​ដែល​យើង​ចង់​និយាយ​ទៅ​ទៀត ដូច្នេះ​មាន​តែ​ការ​សម្រួល មាន​តែ​សម្បទាន និង​ការ​យល់​ដឹងអំពី​សេចក្ដី​ពិត​ហើយ​ព្រម​ទទួល​ប៉ុណ្ណោះ ទើប​វា​ជា​ការ​ល្អ។

មាន​ការ​បែក​បាក់​គ្នា​ច្រើន​ណាស់ គឺ​មក​អំពី​ការ​ប្រកាន់​ហេតុ​ផល​រៀងៗ​ខ្លួន ចង់​យក​ឈ្នះ​គ្នា ដោយ​អាងហេតុ​ផល​ដែល​ខ្លួន​មាន ដោយ​ប្រកាន់​ថា​ហេតុ​ផល​របស់​ខ្លួន​ត្រឹម​ត្រូវ ឯ​ម្ខាង​ទៀត​មិន​មាន​ហេតុ​ផល​អ្វី​ឲ្យ​ត្រឹម​ត្រូវ​ឡើយ ម្ល៉ោះ​ហើយ​ទី​បំផុត​ចុង​ក្រោយ​ក៏​ត្រូវ​បែក​គ្នា។ ហេតុ​ផល​គឺ​ពិត​ជា​របស់​ល្អ​ហើយ​ តែ​ត្រូវប្រើ​ឲ្យ​សម​ជា​មួយ​គ្នា​នឹង​ករណី​ព្រម​ទាំង​ពេល​វេលា​ផង។

សរុប​សេចក្ដី​មក បើ​មាន​ការ​ភ្លាង​ភ្លាត់​អ្វី កុំ​ចេះ​តែមក​បន្ទោស​គ្នា ប្រកែក​គ្នា ត្រូវ​មាន​គុណ​ធម៌​ប្រចាំ​ចិត្ត​សម្រាប់ដោះ​ស្រាយ​នូវ​បញ្ហនោះៗ។

រឿង​ក្នុង​គ្រួសាការ​សម្ដែង ដូច​ល្ខោន​គេតែង​លេង​ប្រឌិត
គួរ​កុំ​ប្រកាន់​ល្ខោន​ជីវិត សិក្សា​ការ​ពិត​បរមត្ថធម៌។
អ្វី​ៗ​បី​ដូច​ជា​ខ្ចី​គេ ដូច​ឆ្អឹង​ទទេ​តែ​បិទ​ជ័រ
កាម​គុណ​បី​ដូច​ការ​តាំង​គភ៌ ញាប់​ញ័រ​ប្រសូត​សោយ​សោកា។
ទ្រទ្រង់​គុណធម៌សាង​ក្ដីស្ងប់ បាន​អ្វី​គ្រប់ចប់​តណ្ហា
អស់​ទុក្ខ​កង្វល់​អស់​ប្រាថ្នា លែង​សោយ​សោកា​សុខ​ពិត​ហោង។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥២៦០ ដង)
បុគ្គល​អ្នកមាន​ទស្សនៈ​ មាន​សីល​ដូច​ម្តេច ហៅ​ថា អ្នក​ស្ងប់​រម្ងាប់​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨២៧៦ ដង)
ឃើញ​ទឹក​ភ្នែកម៉ែ​ស្រក់​កូន​ស្លុត​ចិន្តា
ផ្សាយ : ១១ កក្តដា ឆ្នាំ២០១៥ (អាន: ១៥៨៩៣ ដង)
សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   រាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២១ ៖  ឧបាសិកា កាំង ហ្គិចណៃ  |  ឧបាសក ធី សុរ៉ីល ព្រមទាំងក្រុមគ្រួសារ   |   ឧបាសិកា ស៊ីវ យ៉ក់លុយ  |  ឧបាសិកា កាង ដានី (រោងពុម្ពគីមឡុង)    |   ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |   លោក សុង ណារិទ្ធ   |  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |  លោក វិទ្ធ គឹមហុង​   |  លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |   លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |   កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |   លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |   លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |   លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |  កញ្ញា ទា ភិច​ហួរ   |  ឧបាសិកា តាន់ ស៊ីវឡេង  |  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  |  ឧបាសក ធីម សុគន្ធ  |  ឧបាសក និង ឧបាសិកា ឆ្លាំង ម៉ៅ   និង ឧបាសក ឧបាសិកា អាយ យ៊ាត   |  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |  ឧបាសក សាន្ត ពិសិដ្ឋ    |  ប៉ ប៉ូលីន    |   ឧបាសិកា កែវ សារិទ្ធ  |  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |  កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា  |  លោក ឃន វណ្ណៈ និងភរិយា   |  ឧបាសិកា ទេព សុគីម  |   ឧបាសក ឌៀប ថៃវ៉ាន់   |  ឧបាសិកា Srey Khmer  |   ឧបាសក យ៉ុន សួន  |  ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   |  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |  ឧបាសក ឈិត សម្បូរ   |  ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ  |   ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |   ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  |  បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  |  ឧបាសិកា ជូ ឆេងហោ   |  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  |  ឧបាសិកា ភួយ នាង  |  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |   អ្នកស្រី វ៉ាន់ សុភា   |   លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |  ឧបាសិកា មុត មាណវី   |  ឧបាសិកា ហុក ណារី   |  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  តាន់ កុសល  ជឹង ហ្គិចគាង  |  ចាយ ហេង & ណៃ ឡាង  |  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |  ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |  ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |  ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |   ឯក ច័ន្ទ​ដារ៉ារិទ្ធ   |  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ កក្កដា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៣១ ដុល្លា  |     លោក ធី សុរ៉ីល និងក្រុមគ្រួសារ ១៥០ដុល្លា  |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ស្រ៊ី សុថា    ១០០ ដុល្លា  |     ឧបាសក ប៉ែន សុផល និង ភរិយា ព្រមទាំងបុត្រ     ១៨០ ដុល្លា  |     ឧបាសក ចាន់ សុគន្ធ     ៥០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ២០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា  .........           សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...