ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៥,២៣៩
Today
ថ្ងៃម្សិលមិញ ១៦៤,៣៣៣
ខែនេះ ១៨៥,២៣៩
សរុប ៣៥៧,០២៩,២១៣
Flag Counter
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៨,៩៤៨ ដង)

កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ



ស្តាប់សំឡេង
 
សសបណ្ឌិតចរិយា

កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ មានស្មៅ ស្លឹកឈើ បន្លែនិងផ្លែឈើជាងាហារវៀរចាកការបៀតបៀនសត្វដទៃ ។ កាលនោះ ស្វា ចចក ភេនិងតថាគត ព្រមព្រៀងនៅជាមួយគ្នា ទាំងព្រឹកទាំងល្ងាច ។ តថាគតប្រៀន​ប្រដៅ​សម្លាញ់ទាំង ៣ នោះ ដែលមានកិរិយាល្អនិងកិរិយាអាក្រក់ថា អ្នកទាំងឡាយ ចូររៀននូវអំពើអាក្រក់ ហើយចូរតម្កល់ខ្ជាប់ក្នុងអំពើល្អ ។

តថាគតឃើញព្រះចន្រ្ទពេញវង់ ក្នុងថ្ងៃឧបាសថ ក៏ប្រាប់ដល់សម្លាញ់នុ៎ះ ក្នុងទីនោះថា ថ្ងៃនេះជាថ្ងៃឧបាសថ ។ អ្នកទាំងឡាយ ចូរចាត់ចែងទាន ដើម្បីឲ្យដល់ទក្ខិណេយ្យបុគ្គល លុះបានឲ្យទានដល់ទក្ខិណេយ្យបុគ្គលរួចហើយ ចូររក្សាឧបោសថ ។ សត្វជាសម្លាញ់នោះ បានទទួលពាក្យតថាគតថា សាធុ ហើយចាត់ចែងទានតាមសេចក្តីអង់អាច តាមកម្លាំង ហើយស្វែងរកទក្ខិណេយ្យបុគ្គល ។ ឯតថាគតដេកគិតនូវទានដែលសមគួរ ដល់ទក្ខិណេយ្យបុគ្គលថា បើអញបានទក្ខិណេយ្យបុគ្គល តើអ្នឹងឲ្យទានដូចម្តេច ។

ល្ងនិងសណ្តែកបាននៃអញ គ្មានទេ សណ្តែករាជមាស អង្ករនិងខ្លាញ់នៃអញ គ៏គ្មានដែរ អញញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយស្មៅ អញមិនអាចនឹងឲ្យស្មៅបានទេ ដូច្នេះ បើមានទក្ខិណេយ្យបុគ្គលណាមួយដើរមកក្នុងសំណាក់អញដើម្បីភិក្ខា អញនឹងឲ្យខ្លួនជារបស់ខ្លួន និងមិនឲ្យទក្ខិណេយ្យបុគ្គលនោះ មានដៃទទេទៅវិញឡើយ ព្រះឥន្រ្ទដឹងនូវសេចក្តីត្រិះរិះរបស់តថាគត ហើយក្លែងភេទជាព្រាហ្មណ៍ ចូលមកកាន់លំនៅតថាគត ដើម្បីល្បងទានរបស់តថាគត ។ តថាគតឃើញឥន្ទព្រាហ្មណ៍នោះ ហើយក៏ត្រកអរ បានពោលពាក្យនេះថា ពេញជាល្អមែនអ្នកមកក្នុងសំណាក់ខ្ញុំ ព្រោះហេតុតែអាហារ ។

ក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យទានដ៏ប្រសើរដល់អ្នក ជាទានដែលខ្ញុំមិនធ្លាប់ឲ្យឡើយ អ្នកប្រកបដោយគុណគឺសីល ការបៀតបៀនសត្វដទៃ មិនគួរដល់អ្នកឡើយ អ្នកចូរមក ចូរទៅនាំយកឧសផ្សេង ៗ មក បង្កាត់ភ្លើងឲ្យឆេះឡើង ខ្ញុំនឹងដុតខ្លួន អ្នកនឹងបានបរិភោគសាច់ឆ្អឹង ។ ឥន្ទព្រាហ្មណ៍នោះ មានចិត្តត្រេកអរទទួលថា សាធុ ហើយទៅនាំឧសផ្សេង ៗ យកមកធ្វើជើងថ្ករយ៉ាងធំ ហើយធ្វើឲ្យមានផ្ទៃពេញដោយរងើកភ្លើង ។ គំនរភ្លើងធំឆេះឆាប យ៉ាងណា ឥន្ទព្រាហ្មណ៍នោះក៏ដុតភ្លើងឆេះសន្ធោក្នុងទីនោះ យ៉ាងនោះ តថាគតរលាស់ខ្លួនដែលប្រឡាក់ដោយធូលី ហើយអង្គុយក្នុងទីដ៏សមគួរនោះ ។

កាលណាគំនរឧសធំត្រូវភ្លើងឆេះ ឮសូរសម្លេងធុំធុំ កាលនោះ តថាគតលោតទម្លាក់ខ្លួន ទៅក្នុងកណ្តាលចន្លោះអណ្តាតភ្លើង ធម្មតាទឹកត្រជាក់ដែលបុគ្គលណាមួយចុះទៅហើយ រមែងញុំាងសេចក្តីត្រេកអរនិងបីតិឲ្យកើតឡើងយ៉ាងណា ។ កាលតថាគត ចូលទៅក្នុងភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅ ក៏ញុំាងសេចក្តីក្រវល់ក្រវាយទាំងអស់ ឲ្យស្ងប់រម្ងាប់ដូចសរសៃ ឆ្អឹង បេះដូង និងកាយទាំងមូល មិនឲ្យសេសសល់ដល់ព្រាហ្មណ៍ ។


ដកស្រង់ចេញពីសៀវភៅ  បារមីកថា ពុទ្ធបទាន 
រៀបរៀងដោយៈ   មុនីកោសល្យ នៅ ហៃឡុង
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៩៥២ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៦,៩២៣ ដង)
ទោសច្រើន​ឬតិច​របស់​អ្នក​ធ្វើបាណាតិបាត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៧៩ ដង)
សុខ​ដទៃ​ក្រៅ​ពី​សេចក្តី​ស្ងប់​មិន​មាន​ឡើយ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦៥៣ ដង)
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៤១៨ ដង)
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៦៦១ ដង)
ពិចារណា​ញាតិ​ក្នុង​សង្សារវដ្ដ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕