30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៣,៣៥១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦២៣,៩៦៩
សរុប ៣៨៩,៧០៦,៤៥៣
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២៥៤ ដង)

ច្បាប់​វដ្ត​ចក្រ



ស្តាប់សំឡេង
 

អាស្រ័យ​ដោយ​មិនមាន​សភាវៈ​ឋិត​ឋេរ​ទៀង​ទាត់​យ៉ាង​ដូច្នេះ​ ទើប​មិន​មាន​អ្វី​ដែល​បញ្ជូន​ត​គ្នា​ ពី​ខណៈ​មួយ​ទៅ​កាន់​ខណៈ​មួយ​ទៀត​ ។ ប្រាកដ​ណាស់​ថា​មិន​មាន​សភាវៈ​ ដែលឋិត​ឋេរឬ​គង់​វង្ស​ឥ​ត​ប្រែ​ប្រួល​ដែល​អាច​ឆ្លង​ឬ​ផ្ទេ​រ​ពី​ជីវិត​មួយ​ ទៅ​កាន់​ជីវិត​មួយ​ផ្សេង​ទៀត​បាន​ឡើយ ។

វា​គ្រាន់​តែ​ជា​ការ​ត​ភ្ជាប់​ ដែល​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ជាប់​លាប់​មិន​ដាច់​រយៈ ហើយ​មាន​ការ​ប្រែ​បួល​គ្រប់​ខណៈ​ ។ តាម​ពិត​ទៅ​ទំនាក់​ទំនង​ទាំង​នេះ​ គ្រាន់​តែ​ជា​ការ​ធ្វើ​ចលនា​ប៉ុណ្ណោះ​ ឧ​បមា​ដូច​អណ្តាត​ភ្លើង​ដែល​ឆេះ​ពេញ​មួយ​យប់​ នឹង​ថា​ជា​អណ្តាត​ភ្លើង​តែ​មួយ​ក៏​មិន​មែន​ ហើយ​នឹង​ថា​ជា​អណ្តាត​ភ្លើង​ថ្មី​ ក៏​រឹត​តែ​មិន​មែន​ទៅ​ទៀត​ ។

ទារក​ដែល​ធំ​ធាត់​ក្លាយ​ទៅ​ជា​មនុស្ស​ចាស់​អាយុ​ ៦០​ឆ្នាំ នឹង​ថា​បុរស​អាយុ​ ៦០​ឆ្នាំ​ម្នាក់​នេះ​ ជាមនុស្ស​តែ​ម្នាក់​ជា​មួយ​នឹង​ទារក​នោះ​ក៏​មិន​មែន​ ហើយ​នឹង​ថា​ជា​មនុស្ស​ដទៃ​ ក៏​រឹង​រឹត​តែ​មិន​មែន​ទៅ​ទៀត​ (ន ច សោ​ ស​ ច​ អញ្ញោ ) ។ វា​ជា​ការ​បន្ត​ភ្ជាប់​របស់​ខ្សែ​សម្ព័ន្ធ​ភាព​មួយ ។​

ខុសប្លែក​គ្នា​រវាង​ការ​កើត​និង​ការស្លាប់ប្រព្រឹត្ត​ទៅ​ត្រឹម​តែ​មួយ​ខណៈ​ចិត្ត​ប៉ុណ្ណោះ ពោល​គឺ​ខណៈ​ចិត្ត​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ជីវិត​នេះ​​ ជា​អ្នក​ត​ភ្ជាប់​ឲ្យ​ដល់​ខណៈចិត្ត​ដំបូង​ ក្នុង​អ្វី​ដែល​យើង​ហៅ​ថា​ជីវិត​ជាតិ​ក្រោយ ដែល​តាម​ពិត​ទៅ​គឺ​ជា​ការ​បន្ត​ភ្ជាប់​នៃ​ខ្សែ​សម្ព័ន្ធ​ភាព​តែ​មួយ​ប៉ុណ្ណោះ​ឯង​ ។​

ក្នុង​កំឡុង​ពេល​ដែល​យើង​មាន​ជី​វិត​នៅក្នុង​លោក​នេះ​ក៏​ដូច​គ្នា​ ខណៈ​ចិត្ត​មួយ​តភ្ជាប់​ឲ្យ​ដល់​ខណៈ​ចិត្ត​បន្ទាប់​ៗ​ឯ​ទៀត​ ។ ដូច្នេះ​តាម​ទ្រឹស្តី​របស់​ព្រះ​ពុទ្ធ​សាសនា​ បញ្ហា​ទាក់​ទង​ជា​មួយ​ជីវិត​ ក្រោយ​ការ​ស្លាប់​នេះ​ មិន​មែន​ជា​រឿង​អាថ៌កំបាំង​ឬ​ជា​រឿង​ធំ​ដុំ​អ្វី​នោះ​ឡើយ ហើយ​ពុទ្ធ​សាសនិក​ជន​ទៀត​សោត​ក៏​មិន​បាន​ព្រួ​យ​បារម្ភ​ខ្វល់​ចិត្ត​ជា​មួយ​នឹង​បញ្ហា​ទាំង​នេះ​ដែរ​ (មិន​ឆ្ងល់​ថា​ ស្លាប់​ហើយ​កើត​ទៀត​ ឬ​អត់​នោះ​ទេ​) ។

ដរាប​ណា​នៅ​មាន​តណ្ហា​ ដែល​ធ្វើ​ឲ្យ​មាន​ដំណើរ​នៃ​ការ​អន្ទោល​វិល​វល់​ (សង្សារវដ្ត) ការ​កើត​ ចាស់​ ឈឺ​ ស្លាប់ ក៏​នឹង​នៅ​តែ​មាន​ការ​ប្រព្រឹត្ត​ទៅ​ដរាប​នោះ ។ ដំណើរ​នៃ​ការ​អន្ទោល​វិល​វល់​នេះ នឹង​អាច​បញ្ឈប់​ទៅ​បាន​ លុះ​ណា​តែ​ឋាម​ពល​រុញ​ច្រាន​របស់​វា​គឺ​តណ្ហា ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​ដោយ​បញ្ញា​ ដែល​មើល​ឃើញ​នូវ​សច្ច​ធម៌​ គឺ​និរវាណៈ​ (ព្រះ​និព្វាន​) ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ "ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល

ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥,៤៥៦ ដង)
ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុ​ប្បន្ន​ ជា​អ្ន​ក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៥៤៧ ដង)
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៥០,៣៧៤ ដង)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៥,៣១៥ ដង)
សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.38
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿