30
ថ្ងៃ អាទិត្យ ទី ១៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៨,៤២៥
Today
ថ្ងៃម្សិលមិញ ១៥៥,៤២៩
ខែនេះ ២,៧៤៣,៣៧៨
សរុប ៣៨៨,៨២៥,៨៦២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨០៩ ដង)

បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ



 
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ

នៅ​ក្នុង​អត្តភាព​ជា​មនុស្ស គឺ​មិន​គួរ​សាង​ភាព​ច្រឡើស​ទៅ​លើ​សង្គម​នៃ​មហាជន ជា​ពិសេស​គឺ​មិន​ត្រូវ​សាង​នូវ​ពៀរ​ដាក់​ឲ្យ​ខ្លួន​ឯង​ឡើយ។

ចិត្ត​ដែលមិនធ្លាប់​មាន​ការ​អប់រំ គឺ​ជា​ចិត្ត​ដែល​នឹង​សាង​នូវ​ពៀរ​ឲ្យ​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ផង​ដែរ។

សេចក្ដី​មិន​សង្រួម គឺ ជា​ប្រភព​នៃ​ការ​សាង​នូវ​ពៀរវេរា ហើយ​ពៀរវេរា​គឺ​តែង​តែ​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ហើយ​សេចក្ដី​ទុក្ខ វា​នឹង​បៀតបៀន​ដល់​ជន​ដែល​នូវ​មាន​ពៀរ​ជា​ប្រាកដ។

មាន​មនុស្ស​ជា​ច្រើន ដែល​មិន​បាន​យល់​ហេតុ​ផល ឬ​មិន​បាន​យល់​ពី​ពៀរ​វេរា​ច្បាស់​លាស់ នូវ​ពេល​ដែល​មាន​អ្នក​ដទៃ​មក​បៀត​បៀន ក៏​មាន​ចិត្ត​នឹក​ក្ដៅ​ក្រហាយ អន្ទះអន្ទែង​រង​ក្ដី​ឈឺ​ចាប់​នឹង​មាន​ការ​ស្ដី​បន្ទោស ដល់​អ្នក​ដែល​បាន​មក​បៀតបៀន​នោះ​ឯង ថា​ម៉េច​បាន​ជា​យ៉ាង​នេះ ម៉េច​បាន​ជា​យ៉ាង​នោះ​ជា​ដើម។ តាម​ពិត​រឿង​នេះ​គឺ​វា​មាន​តាំង​ពី​ជាតិ​មុន​មក​ម្លេះ តែ​អ្នក​មិន​គិត​ដល់​រឿង​ពី​អតីត ដែល​អ្នក​ធ្លាប់​បាន​ធ្វើ​ហើយ​នោះ​ទេ។

សេចក្ដី​ខាង​លើ​នេះ ខ្ញុំ​នឹក​នៅ ក្នុង​ចិត្ត ហើយ​សរសេរ​ដោយ​សង្ខេប​ប៉ុណ្ណេះគ្រាន់​បាន​គ្រប់​គ្នា​គិត។

ត​ទៅ​នេះ ខ្ញុំ​នឹង​រៀបរាប់​ពី​ការ​សង្រួម​ដែល​នាំ​ឲ្យ​រួច​ចាក​ពៀវ​ បើ​រួច​ចាក​ពៀរ​ហើយ នឹង​ទទួល​បាន​នូវ​ក្ដី​សុខ​ដែល​ជា​សេចក្ដី​សុខ​មិន​មាន​នូវ​ពៀរវេរា​ជា​សេចក្ដី​សុខ​ដែល​មិន​អាច​នឹង​រៀប​រាប់​ឬ​គណនា​បាន​ឡើយ។

ពៀរ តែង​មិន​មាន​ដល់​បុគ្គល ដែល​បាន​សង្រួម​ឥន្ទ្រិយ៍​មាន​ភ្នែក​ជា​ដើម។

សូម​ពុត្ធបរិស័ទ​ទាំង​ឡាយ ត្រូវ​តែ​ព្យាយាមសង្រួម​ឲ្យ​បាន​ល្អ កុំ​ឲ្យ​មាន​នូវ​ក្ដី​ប្រមាទ​ឲ្យ​សោះ ត្រូវ​តែខំ​ចម្រើន​នូវ​សតិស្មារតី ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ធ្លោយ​ កុំ​ប្រហេស ត្រូវ​ប្រកាន់​នូវ​ភាព​បរិសុទ្ធ​ឲ្យ​ដល់​ខ្លួន​ឯង។

បើ​អ្នក​មិន​ចង់​ឲ្យ​អ្នក​ដទៃ គេ​មក​បៀត​បៀន​អ្នក​ទេ គឺ ខ្លួន​អ្នក​ត្រូវ​តែ​សង្រួម​ឲ្យ​បាន​ប្រសើរ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នៃ​ពៀរវេរា​ឲ្យ​សោះ កុំ​ចាប់​ចិត្ត​ខ្លួន​ឯង​ឲ្យ​លេង​ជា​មួយ​នឹង​បាបធម៌ គឺការ​មិន​សង្រួម​ទៅ​នោះ​គឺ ពិត​ជា​គ្មាននរណា​គេ​មក​បៀតបៀន​ដល់​អ្នក​ឡើយ។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣២៦ ដង)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៣,៧៤១ ដង)
ស្រឡាញ់សុខ  ឬស្រឡាញ់ទុក្ខ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿